ព័ត៌មានជាតិ

ឈ្មួញកំពុងធ្វើអាជីវកម្មដឹកលៀសតាមរថយន្តធន់ធំក្នុងរដូវបិទនេសាទមួយថ្ងៃៗរាប់តោន នៅខេត្តកំពង់ឆ្នាំង, ប្រជាពលរដ្ឋស្នើសុំឱ្យមន្ត្រីជំនាញចាត់វិធានការតាមច្បាប់ជលផល

Naren June 12, 2024 12/06/2024

(កំពង់ឆ្នាំង)៖ បើទោះជារដូវនេះជារដូវបិទនេសាទក៏ដោយចុះ តែបច្ចុប្បន្នគេនៅតែសង្កេតឃើញឈ្មួញរកស៊ីដឹកលៀសខុសច្បាប់មួយចំនួននៅតែបន្តដឹកលៀសតាមទូកយកមកឡើងរថយន្ត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ស្ទើររាល់យប់រាប់តោន ខណៈមន្ត្រីជំនាញអះអាងថា ការប្រព្រឹត្តបទល្មើសខុសច្បាប់ណាមួយមិនមានមន្ត្រី ឬអាជ្ញាធរណាអនុញ្ញាតឱ្យធ្វើដូច្នោះឡើយ។ ចំពោះករណីការដឹកជញ្ជូនលៀសខាង លើនេះលោកបានចាត់ឲ្យមន្ត្រីរដ្ឋបាលជលផលឃ្លាំមើល និងចាត់ការហើយ។ ករណីដែលឈ្មួញនៅតែបន្តដឹកលៀសយកមកឡើងរថយន្តនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ស្ទើររាល់យប់ទាំងក្នុងរដូវបិទនេសាទដូចខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា ហេតុដូចម្ដេចក៏ឈ្មួញទាំងនេះ ហ៊ានប្រព្រឹត្តទង្វើផ្ទុយទៅនឹងច្បាប់ស្ដីពីជលផល ពិសេស គឺការធ្វើសកម្មភាពដឹកលៀសមានលក្ខណៈទ្រង់ទ្រាយធំ ដោយដឹកតាមរថយន្តធន់ធំមានចំណុះរាប់តោន ដោយគេបានធ្វើសកម្មភាពនៅក្នុងរដូវបិទនេសាទទៀតផង តើគេអាចធ្វើបានដោយរបៀបណា?។ ករណីនេះពួកគាត់បានរាយការណ៍ទៀតថា ភូមិសាស្ត្រដែលត្រូវបានក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តខាងលើនេះ រួមមាន៖ *ទី១៖ ស្ថិតនៅចំណុចព្រែកក្រពើពុល ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ*ទី២៖ ឡើងនៅចំណុចចុងកោះ ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ប្រជាពលរដ្ឋសំណូមពរដល់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ សូមអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងឱ្យបានស្មើភាពគ្នា ជាពិសេសគឺអនុវត្តឲ្យបានត្រឹមត្រូវទៅតាមច្បាប់ស្ដីពីជលផលដែលមានស្រាប់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិក្នុងបឹងទន្លេសាប។ ទន្ទឹមនឹងនេះពួកគាត់ក៏សូមសំណូមពរដល់បងប្អូនជាអ្នកមានមុខរបរនេសាទ ធ្វើយ៉ាងណាអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរដូវបិទនេសាទនេះគឺកុំប្រើឧបករណ៍នេសាទណា ដែលច្បាប់ហាមឃាត់ ពិសេសគឺឧបករណ៍ស្បៃមុងដែលឧបករណ៍ប្រភេទនេះវាបានបំផ្លាញពូជមច្ឆាជាតិទាំងកូនទាំងមេ។ ជុំវិញករណីការឡើងលៀសដឹកតាមរថយន្តក្នុងរដូវបិទនេសាទដោយខុសច្បាប់ខាងលើនេះលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២៤ថា […]

ដំណើរគោះទ្វារវិនិយោគនៅអឺរ៉ុប! ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់អេស្ប៉ាញចំនួន៨

Naren June 12, 2024 12/06/2024

(អេស្ប៉ាញ)៖ ក្នុងដំណើរគោះទ្វារវិនិយោគនៅតំបន់អឺរ៉ុប នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាលើកិច្ចការវិនិយោគជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់អេស្ប៉ាញចំនួន៨ ដែលជាវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ រថភ្លើង វិស្វកម្ម និងសំណង់ ឱសថ សុខាភិបាល ការអប់រំ ធនធានទឹក និងថាមពល និងកសិកម្មជាដើម។ ក្រុមហ៊ុនដែលលោកឧបនាយករដ្ឋមន្ត្រី បានជួបនោះរួមមាន៖ ១៖ ក្រុមហ៊ុន INSUD PHARMA ដែលជាក្រុមហ៊ុនឱសថល្បីល្បាញមួយមានជំនាញក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផលិតថ្នាំដែលមានគុណភាពខ្ពស់ និងបច្ចុប្បន្នមានប្រតិបត្តិការនៅប្រមាណជាង ៤០ប្រទេសរួចមកហើយ។ ២៖ ក្រុមហ៊ុន CENTUNION គឺជាក្រុមហ៊ុនវិស្វកម្ម និងសំណង់ ដែលមានឯកទេសក្នុងការរចនា និងប្រតិបត្តិការគម្រោងឧស្សាហកម្មនៅទូទាំងពិភពលោក ជាមួយនឹងបទពិសោធន៍ប្រមាណ ៦០ឆ្នាំ លើគម្រោងដែលបានបញ្ចប់រួចរាល់ជាង៣០០ នៅ៥០ប្រទេសរួមមានតំបន់អាស៊ីអាគ្នេយ៍ផងដែរ។៣៖ ក្រុមហ៊ុន MELIA GROUP មានប្រតិបត្តិការអាជីវកម្មសណ្ឋាគារឈានមុខគេលំដាប់ពិភពលោក ជាមួយសណ្ឋាគារចំនួនជាង៣៨០ នៅក្នុងប្រទេសចំនួន៤០។ MELIA Hotels International កំពុងស្វែងរកដៃគូសហការនៅកម្ពុជា ដើម្បីពង្រីកសណ្ឋាគារ និងទេសចរណ៍ក្នុងប្រទេសផងដែរ។ ៤៖ ក្រុមហ៊ុន MOLECOR គឺជាក្រុមហ៊ុនដែលមានឯកទេសក្នុងការផលិតបំពង់ […]

អនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, ជម្លោះពាក្យសំដីរវាងលោក ខូវ ឆាយ និងកីឡាករ ដាវ លីឌុច ត្រូវបានដោះស្រាយបញ្ចប់ និងរួមគ្នាជំរុញផ្សព្វផ្សាយគុនខ្មែរ

Naren June 11, 2024 11/06/2024

(ភ្នំពេញ)៖ អនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំកិច្ចប្រជុំសម្របសម្រួលមួយ រវាងលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករ ដាវ លីឌុច។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ជាលទ្ធផល ភាគីទាំងបានយល់គ្នា ដោយកីឡាករ ដាវ លីឌុច មានឆន្ទៈបន្តជួយផ្សព្វផ្សាយគុនខ្មែរ លើឆាកជាតិ-អន្តរជាតិ។ លោក ខូវ ឆាយ ក៏បានសម្តែងការអបអរសាទរស្វាគមន៍ និងត្រៀមកិច្ចសហការជានិច្ចខាងផ្នែកបច្ចេកទេសជាមួយ លោក ដាវ លីឌុច ឲ្យបានស៊ីជម្រៅតាមគោលការណ៍ និងលក្ខន្តិកៈរបស់សហព័ន្ធ កីឡាប្រដាល់គុនខ្មែរ […]

សិស្សវិទ្យាល័យ១៥នាក់ នៅខេត្ដក្រចេះ គេចមិនចូលរៀន នាំគ្នាទៅតាមរោងកាហ្វេ ត្រូវសមត្ថកិច្ចប្រមូលនាំយកទៅអប់រំ

Naren June 11, 2024 11/06/2024

(ក្រចេះ)៖ សិស្សសាលាវិទ្យាល័យចំនួន២ ក្នុងក្រុងក្រចេះ នាំគ្នាគេចសាលាមិនចូលរៀន ហើយបែរជាទៅអង្គុយ នៅតាមរោងកាហ្វេ និងនៅតាមតារាងបាល់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងក្រចេះ ប្រមូលបាន១៥នាក់ នាំយកទៅធ្វើការអប់រំ។ លោកវរសេនីយ៍ឯក អេងហឿន អធិការនគរបាលក្រុងក្រចេះ បានឲ្យដឹងថា ការប្រមូលនាំយកសិស្ស ដែលគេចសាលាទាំង១៥នាក់នេះ គឺធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការណែនាំពីលោកឧត្តម សេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នង ការនគរបាលខេត្តក្រចេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ក៏បានចុះប្រមូលសិស្សគេចសាលា (មិនចូលរៀន) នៅវិទ្យាល័យក្រចេះក្រុង (ខូវប៊ុនស៊ុន) និងវិទ្យាល័យព្រះហាក្សត្រីយានីព្រះកុសុមៈ បានចំនួន១៥នាក់ ។ លោកអធិការ បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមក្មេងសិស្សសាលាទាំងនេះ ពួកគេបានគេចមិនចូលរៀន នៅសាលាហើយនាំគ្នាពពាក់ពពូន ទៅអង្គុយនៅតាមរោងកាហ្វេ និងតាមតារាងបាល់ជាដើម ដែលបង្ករភាពរញ៉េរញៃ សមត្ថកិច្ច ក៏បានប្រមូលនាំយកទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការអប់រំណែនាំ។ សិស្សទាំង១៥នាក់រួមមាន៖១៖ ឈ្មោះ ស្រ៊ាង លីហ៊ួរ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ។២៖ ឈ្មោះ លាង កិត្តិគុណ ភេទប្រុស […]

វេជ្ជបណ្ឌិត ជា សំណាង៖ ក្មេងមានបញ្ហាក្រិសក្រិន បណ្តាលមកពីកង្វះអាហារូបត្ថម្ភដ៏រាំរ៉ៃមួយ និងពិបាកព្យាបាល

Naren June 11, 2024 11/06/2024

(សៀមរាប)៖ លោកវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាសហប្រធានអនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ បានឱ្យដឹងថា ក្មេងដែលមានបញ្ហាក្រិស ក្រិន គឺបណ្តាលមកពីបញ្ហាកង្វះអាហារូបត្ថម្ភដ៏រាំរ៉ៃមួយ ដែលជាបញ្ហាពិបាកក្នុងការធ្វេីឱ្យវិលមកដូចធម្មតាបាន។ លោកវេជ្ជបណ្ឌិត ជា សំណាង បានបញ្ជាក់ដូចនេះនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤​ នាឱកាសដែលអង្គការភ្លែន អន្តរជាតិកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជាង ១០ស្ថាប័ន ចុះទស្សនកិច្ចសិក្សា ទាក់ទងនឹងសុខភាពអនាម័យដែលគិតគូពីអាហារូបត្ថម្ភ មកខេត្តសៀមរាប។ លោកវេជ្ជបណ្ឌិត ជា សំណាង បានបញ្ជាក់ដូចនេះថា «ក្មេងដែលមានបញ្ហាក្រិស ក្រិន បណ្តាលមកពីបញ្ហាកង្វះអាហារូបត្ថម្ភដ៏រាំរ៉ៃមួយ ដែលយើងពិបាកក្នុងការធ្វើឲ្យបញ្ហារាំរ៉ៃនេះវាអាចវិលមកដូចធម្មតាបាន ដូច្នេះហើយយើងត្រូវការពារបែបណាកុំក្មេងដែលមានបញ្ហាស្គមស្គាំង វាឆ្លងទៅរកបញ្ហាក្រិស ក្រិនបាន ប្រសិនបើយើងទប់ស្កាត់បញ្ហាស្គមស្គាំងបានល្អ ការព្យាបាលឲ្យបានទាន់ពេលវេលា វាមិនអាចវិវត្តទៅរកក្រិស ក្រិនបាននោះទេ»។ លោកវេជ្ជបណ្ឌិត ជា សំណាង បានបន្តថា បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ គឺមិនគិតក្មេងស្គមស្គាំង និងក្រិស ក្រិននោះទេ សូម្បីតែក្មេងធាត់លើសទម្ងន់ក៏គេចាត់ទុកជាបញ្ហាកង្វះអាហារូបត្ថម្ភ ដែរ ដែលមានផលលំបាកប៉ះពាល់ដល់សុខភាពផងដែរ។ ផ្តល់សិទ្ធិដោយ៖ Fresh News

គយនឹងដាក់ឱ្យអនុវត្តប្រព័ន្ធឌីជីថល សម្រាប់ការបំពេញបែបបទមុនពេលបញ្ញើឆាប់​រហ័សមកដល់ ជួយសម្រួលដល់វិស័យឯកជន អាចបញ្ចេញទំនិញបានឆាប់រហ័សជាងមុន

Naren June 11, 2024 11/06/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​​បានជំរុញការអនុវត្តនូវកិច្ចដំណើរការប្រព័ន្ធឌីជីថល សម្រាប់ការបំពេញបែបបទគយ មុនពេលបញ្ញើឆាប់​រហ័សមកដល់ ដែលជាផ្នែកមួយនៃការកែទម្រង់ពីឯកសារជាក្រដាស ទៅជាទម្រង់ឌីជីថល (Digitalisation)​ ដើម្បីជួយសម្រួលដល់វិស័យឯកជនអាចបញ្ចេញទំនិញបានឆាប់រហ័សជាងមុន។ ការជំរុញនេះ បានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «សេចក្ដីណែនាំស្តីពីនីតិវិធីនៃការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន»នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា ដើម្បីឱ្យការអនុវត្តការបំពេញបែបបទគយ មុនពេលទំនិញមកដល់សម្រាប់បញ្ញើឆាប់រហ័ស ទទួលបានប្រសិទ្ធភាព ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ពីប្រតិបត្តិករបញ្ញើឆាប់រហ័សក្នុងការតភ្ជាប់ប្រព័ន្ធ របស់ក្រុមហ៊ុនជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីផ្តល់នូវព័ត៌មានកញ្ចប់បញ្ញើឆាប់រហ័សមុនពេលទំនិញមកដល់ ដែលព័ត៌មានទាំងនោះ នឹងជួយឱ្យមន្ត្រីគយមានពេលវេលាសមស្រប ក្នុងការវិភាគ និងវាយតម្លៃហានិភ័យមុនពេលទំនិញមកដល់ ព្រមទាំងជួយសម្រួលដល់វិស័យឯកជន អាចបញ្ចេញទំនិញបានឆាប់រហ័សជាងមុន។ លោកបានឱ្យដឹងថា ទន្ទឹមនឹងនេះ ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) កន្លងមក ក៏ជាផ្នែកមួយនៃការអនុវត្ត​ការបំពេញបែបបទគយមុនពេលទំនិញមកដល់ ដែលបានអនុវត្តសម្រាប់ការស្នើសុំលិខិតអនុញ្ញាតនាំចូល-នាំចេញ​នានា។ ​លោកបន្តថា ធាតុចូលនានារបស់ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករបញ្ញើឆាប់រហ័ស នឹងរួមចំណែកដល់ការរៀបចំ «សេចក្ដីណែនាំ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន» ឱ្យបានកាន់តែល្អប្រសើរ គ្រប់ជ្រុងជ្រោយ […]

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប កោះហៅក្រុមអ្នកផលិតវីដេអូ (MMO) មកធ្វើការណែនាំ ក្រោយផលិតវីដេអូប៉ះពាល់សីលធម៌សង្គម

Naren June 11, 2024 11/06/2024

(សៀមរាប)​៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានកោះហៅក្រុមអ្នកផលិតវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយ (MMO) មានឈ្មោះ SEYHA ZOZO និង The Fun Cambodia មកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់ពីក្រុមខាងលើបានថតវីដេអូជាច្រើនឃ្លីប ដែលបង្កប់ន័យអាអាភាស ប្រើពាក្យសម្តីអសុរោះ រួចបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ដែលនាំឲ្យប៉ះពាល់ដល់សីលធម៌ សេចក្តីថ្លៃថ្នូររបស់សង្គមខ្មែរនេះ។ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ជាក់ថា ការកោះហៅប្អូនៗក្មួយៗ ដែលជាអ្នកផលិតវីដេអូមកពេលនេះ មិនមែនជាការចាប់ទោសអូដំណើរអ្វីនោះទេ បើទោះបីជាវីដេអូដែលបានបង្ហោះនោះបានបង្ហាញនូវរូបភាព និងខ្លឹមសារខុសឆ្គងក្តី។ ប៉ុន្តែការហៅមកនេះជាការកែតម្រូវដើម្បីឲ្យការផលិតវីដេអូក្រោយៗកាន់តែមានភាពល្អប្រសើរ និងអាចជួយផ្សព្វផ្សាយនូវអ្វីៗដែលល្អៗរបស់សង្គមខ្មែរយើង។ លោកបន្តថា ប្រទេសជាតិយើងមានមរតកវប្បធម៌ដ៏សំបូរបែប ប្រជាពលរដ្ឋមានប្រពៃណីល្អផូរផង់ មានសីលធម៌ល្អក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ទាំងអស់នេះសុទ្ធតែជាចំណុចល្អៗដែលយើងគួរខិតខំផ្សព្វផ្សាយ។ លោកថា យើងអាចរកចំណូលបានមួយផ្នែក តែយើងក៏បានផ្តល់នូវការផ្សព្វផ្សាយនូវអ្វីៗដែលល្អទាំងអស់នោះផងដែរ។ ជាមួយគ្នានោះដែរ តំណាងក្រុមអ្នកផលិតវីដេអូ បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធដែលបានផ្តល់ឱកាសឲ្យពួកខ្លួនបានកែប្រែនូវចំណុចឆ្គាំឆ្គងនានា។ លោកបន្តថា ការពិតវីដេអូរបស់ក្រុមខ្លួន គ្មានបំណងណាមួយញុះញង់ បង្ហាញភាពអាសអាភាស […]

អភិបាលស្រុកកំពង់ស្វាយ ណែនាំដល់ម្ចាស់ទូកដរ ត្រូវតែចម្លងសិស្សានុសិស្សឱ្យមានសុវត្ថិភាព

Naren June 11, 2024 11/06/2024

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៏មាន លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានណែនាំដល់ម្ចាស់ទូកដរត្រូវតែចម្លងសិស្សានុសិស្សពេលទៅសាលារៀន និងចេញពីសាលាឱ្យមានសុវត្ថិភាព ដោយលើកឡើងបែបបនេះក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ដែលសិស្សានុសិស្សធ្វើដំណើរលើទូកដរទៅសិក្សារៀនសូត្រជារៀងរាល់ថ្ងៃនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យពាមគ្រែង ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក ក៏បានណែនាំផងដែរដល់ម្ចាស់ទូកដរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះឧបករណ៍ទូក និងម៉ាស៊ីនដែលចម្លងសិស្សានុសិស្សមកសិក្សារៀនសូត្រជារៀងរាល់ថ្ងៃ ត្រូវមានអាវពោងសុវត្ថិភាពក្នុងការជិះទូកឆ្លងទៅមកប្រកបដោយសុវត្ថិភាព និងមានការទទួលខុសត្រូវខ្ពស់។ ចំពោះការឱ្យសិស្សជិះទូកដរទៅមក មិនឱ្យដាក់សិស្សានុសិស្សលើសចំណុះនោះឡើយ ត្រូវតែគិតពីចំនួនសិស្ស និងឧបករណ៍ទូក ដើម្បីធានាសុវត្ថិភាពពីការលិចលង់ដែលកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់បន្ថែមទៀតថាលោកគ្រូ អ្នកគ្រូ និងឪពុកម្ដាយសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ និងតាមដានការធ្វើដំណើររបស់ពួកគាត់ឱ្យបានគ្រប់ពេលវេលា ដើម្បីជៀសវាងពីការគ្រោះថ្នាក់ដល់អាយុជីវិតសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រផងដែរ។ សូមសិស្សានុសិស្សទាំងអស់ ត្រូវតែស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ និងម្ចាស់ទូកដរ ដោយត្រូវតែពាក់អាវពោងសុវត្ថិភាពជាប្រចាំ នៅពេលដែលឆ្លងទូកដរ ពេលទៅសាលារៀននិងចេញពីសាលារៀន ដើម្បីចៀសវាងពីការបាត់បង់ជីវិតដោយប្រការណាមួយ។ ជាមួយគ្នានេះដែរ លោក ឈុន ស្រីឈឿន នាយកអនុវិទ្យាល័យពាមគ្រែង បានគូសបញ្ជាក់ថា សិស្សានុសិស្សចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១០ មានចំនួន ១០១នាក់ ស្រី ៣៧នាក់ ត្រូវឆ្លងទូកដរជាប្រចាំពេលមករៀន ដោយសម្រាប់១ពេលជិះឆ្លង២ដង […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើដំណើរ «គោះទ្វារវិនិយោគ» នៅសហភាពអឺរ៉ុប

Naren June 11, 2024 11/06/2024

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាននិងកំពុងបំពេញទស្សនកិច្ចនៅសហភាពអឺរ៉ុប ដើម្បីស្វះស្វែងអូសទាញ និង​បញ្ចុះបញ្ចូលអ្នកវិនិយោគនៅសហភាពអឺរ៉ុបឱ្យមកវិនិយោគនៅកម្ពុជា។ ការកៀរគរវិនិយោគបរទេសចូលមកកម្ពុជា គឺជាកិច្ចការដ៏ចាំបាច់មួយក្នុងគោលនយោ​បាយ​របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើ​កិច្ចការវិនិយោគនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែត្រាច់ចរទៅតាម​បណ្តាប្រទេសនានា ដើម្បីកៀរគរការវិនិយោគ។ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដោយអ្នកវិនិយោគពីសមាគមឧកញ៉ាកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេស​ជាច្រើននៅតំបន់អឺរ៉ុប ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាបញ្ចុះបញ្ចូលអ្នកវិនិយោគនៅតំបន់អឺរ៉ុប ឱ្យចូលមកវិនិយោគនៅកម្ពុជា។ ផ្តើមថ្ងៃដំបូងនៃដំណើរទស្សនកិច្ច «គោះទ្វារវិនិយោគ» នៅសហភាពអឺរ៉ុប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពិភាក្សាការងារជាមួយលោកស្រី Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួង​ពាណិជ្ជកម្ម ប្រទេសអេស្ប៉ាញ។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបលោកស្រីរដ្ឋលេខាធិការ អំពីសក្តានុពលវិជ្ជមាន​របស់​កម្ពុជាមានជាអាទិ៍ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពល​កម្មកម្ពុជាដែលមានភាពវ័យក្មេងប្រកបដោយថាមពល និងថាមវន្ត […]