ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាមានអ្នកចង់បើកសាលាបង្រៀនពីអវកាស តែត្រូវច្រានចោលព្រោះមិនឆ្លើយតបនឹងតម្រូវការរបស់កម្ពុជា 

Naren June 13, 2024 13/06/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ថ្មីៗនេះមានក្រុមអ្នកវិនិយោគចង់បើកសាលាបង្រៀនផ្នែកអវកាសនៅកម្ពុជា តែត្រូវបានសម្តេចច្រានចោល ព្រោះជំនាញនេះមិនឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជានោះទេ។ ថ្លែងចេញពីពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបយ៉ាងដូច្នេះថា៖ «នៅកម្ពុជា ម៉ោងនេះមិនចាំបាច់ នៅក្នុងការបង្កើត ឬមួយបណ្តុះបណ្តាលខាងយានអវកាសនិកនោះទេ ថ្ងៃមុនពីណាមកជួបខ្ញុំថា គេសុំបង្កើតមហាវិទ្យាល័យមួយ ផ្នែកអវកាសនៅកម្ពុជា ខ្ញុំថានៅកម្ពុជាអត់ទាន់ត្រូវការនោះទេ អ្នកឯងចង់ធ្វើទៅ ប៉ុន្តែ ខ្ញុំប្រាប់ថាវាអត់ត្រូវការដាក់នាំតែខាតទេ…!»។ ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឱ្យយោបល់អ្នកវិនិយោគិនដែលចង់បើកមហាវិទ្យាអវកាសនៅកម្ពុជា សុំងាកទៅបើកមហាវិទ្យាផ្នែក IT ឌីជីថល ឬបញ្ញាសិប្បនិម្មិត (IA) វិញ ពីព្រោះបច្ចុប្បន្ននេះ កម្ពុជាមានតម្រូវការខ្ពស់លើវិស័យទាំងនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាត្រូវការជំនាញដែលជាតម្រូវការចាំបាច់នៅចំពោះ និងព្យាករណ៍ទៅថ្ងៃអនាគតដែលមានភាពពិតប្រាកដសម្រាប់ស្ថានភាពជាក់ស្តែងនៅកម្ពុជា។ ដូច្នេះ ការបង្កើតធនធានមនុស្ស និងការបង្កើតទីផ្សារ ជាធាតុជួយគ្នាទៅវិញទៅមក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការណ្តុះបណ្តាលនៅតាមមហាវិទ្យាល័យនានានៅកម្ពុជា​ត្រូវភ្ជាប់កម្មវិធីតម្រង់ទិសក្នុងការសិក្សា […]

ឈ្វេងយល់អំពីនីតិវិធីដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ ត្រូវការឯកសារភ្ជាប់អ្វីខ្លះ?

Naren June 13, 2024 13/06/2024

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីនីតិវិធីដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ ដើម្បីដាក់ពាក្យប្រឡងយកបណ្ណបើកបរបាន បងប្អូនប្រជាពលរដ្ឋត្រូវមានឯកសារភ្ជាប់ដូចជា៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២. លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់ ឬនៅមណ្ឌលសុខភាពដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល) ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក (ថតនៅទីតាំងផ្ទាល់) ** ចំពោះប្រជាពលរដ្ឋខ្មែរដែលមានបំណងប្រឡងយកបណ្ណបើកបរប្រភេទ គ ឃ ង ត្រូវភ្ជាប់វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ និងត្រូវមានបណ្ណបើកបរប្រភេទ ខ រួចហើយ។ – ដាក់ពាក្យតាមប្រព័ន្ធអនឡាញ : https://driverlicense.mpwt.gov.kh – ព័ត៌មានលម្អិតទាក់ទងលេខប្រឹក្សាយោបល់ដោយឥតគិតថ្លៃក្នុងម៉ោងធ្វើការ ១២៧៥

ការហោះហើរត្រង់កម្ពុជា-ឥណ្ឌា ចាប់ផ្តើមបើកដំណើរការ នៅថ្ងៃទី១៦ ខែមិថុនានេះ

Naren June 13, 2024 13/06/2024

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់អាកាសចរស៉ីវិល បានអះអាងថា ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងចាប់ផ្ដើមបើកដំណើរការ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤នេះ ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជា គឺ Cambodia Angkor Air បានត្រៀមខ្លួនរួចរាល់ហើយ។ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅថ្ងៃទី ១៦ ខែមិថុនាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកសម្ពោធការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង ៤ជើងក្នុងមួយសប្តាហ៍។ លោកបន្តថា ពិធីសម្ពោធដំណើរការជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងត្រូវរៀបចំឡើង នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី នេត សាវឿន, បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល, លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ដោយឡែកបើគ្មានអ្វីប្រែប្រួលទេ […]

កម្ពុជា រក្សាជំហរ និងគាំទ្ររាល់ដំណោះស្រាយទាំងឡាយណាដើម្បីស្វែងរកសន្តិភាព ជូនប្រទេសអ៊ុយក្រែន

Naren June 13, 2024 13/06/2024

(ភ្នំពេញ)៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅបន្តជំហរ និងគាំទ្ររាល់ដំណោះស្រាយទាំងឡាយណាដែលអាចស្វែងរកសន្តិភាពដល់ប្រទេសអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន ដោយផ្តោតយកធម្មនុញ្ញអង្គការសហប្រជាជាតិ ជាគ្រឹះ។ ការបញ្ជាក់បែបនេះរបស់ លោក គង់ ភោគ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងវេទិកាពិភាក្សាលើប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន» នៅទីស្តីការក្រសួង។ វេទិកានេះរៀបចំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្លិបអ្នកកាសែតកម្ពុជា។ វេទិកានេះមានការចូលរួមពីសំណាក់ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មាន មកពីស្ថាប័នមួយចំនួនទៀតផងដែរ។ លោក គង់ ភោគ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាល់ដំណោះស្រាយគឺធ្វើយ៉ាងណារួមចំណែកប្រកបដោយការស្ថាបនា កម្ពុជា គឺក្នុងចំណោមបណ្តាប្រទេសផ្សេងៗទៀត បន្តជំរុញលើកទឹកចិត្ត បង្ហាញពីការគាំទ្រ រាល់កិច្ចខិតខំប្រឹងប្រែងទាំងឡាយណាទាំងអស់ ដែលនាំទៅដល់ការបញ្ចប់ជម្លោះឱ្យបានឆាប់ទៅតាមអ្វីដែលអាចធ្វើទៅបាន ដែលនាំទៅដល់សន្តិភាព ស្ថិរភាពដល់ប្រទេសអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន»។ បន្ថែមពីនេះ លោក គង់ ភោគ បានលើកឡើងថា រាល់កិច្ចខិតខំប្រឹងប្រែងទាំងឡាយណាដែលឆ្លុះបញ្ចាំងអំពីលទ្ធភាពរហូតមានដំណោះស្រាយអាចទទួលបានពីភាគីពាក់ព័ន្ធ ហើយនឹងអនុញ្ញាតឱ្យភាគីពាក់ព័ន្ធអាចធ្វើការជាមួយគ្នា ដើម្បីសម្រេចការឯកភាពណាមួយ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។ «ដូច្នេះ រឿងនេះសន្តិភាព […]

ផ្សារបោះដុំផលិតផលខ្មែរ នឹងលេចរូបរាងឡើង នៅខណ្ឌពោធិ៍សែនជ័យ

Naren June 13, 2024 13/06/2024

(ភ្នំពេញ)៖ លោក ងិន​ ឆាយ​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលជាអគ្គនាយកអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងពេលឆាប់ៗខាងនេះផ្សារបោះដុំ​ផលិតផលរបស់ខ្មែរ នឹងលេចរូបរាងឡើងនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលជាការសហការរវាងក្រុមហ៊ុនផ្សារអាណាចក្រ​ និងផ្សារ​ KC​ ។ ផ្សារបោះដុំនេះជួយឲ្យមានការគាំទ្រដល់ផលិតផលខ្មែរ​ និងជួយដល់កសិករមានទីផ្សារ​កាន់តែទូលំទូលាយ។ ការលើកឡើងរបស់លោក ងិន ឆាយ ធ្វើឡើងក្នុងកម្ម វិធីសិក្ខាសាលាស្តីពី​ ផែនការបើកផ្សារបោះដុំ ដើម្បីជំរុញការលក់ផលិតផលក្នុងស្រុក និងជំរុញទិសដៅទីផ្សារ​ រៀបចំឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ លោក ងិន​ ឆាយ​ បានថ្លែងឲ្យដឹងថា «ការបង្កើតឲ្យមានផ្សារបោះដុំ​ ផលិតផលខ្មែរ​នាពេលនេះ នឹងជំរុញឲ្យមានការគាំទ្រ ដល់ផលិតផលខ្មែរ ព្រមទាំងជួយជំរុញដល់កសិករ​ មានទីផ្សារ​កាន់តែទូលាយ​ ខណៈអគ្គនាយកដ្ឋានកសិកម្ម​ បានកំពុងជំរុញ​ឲ្យផ្សារសហការជាមួយសហគមន៍កសិកម្ម​ ដើម្បីឲ្យមានទីផ្សារមានចរន្តមួយស្របតាមតម្រូវការ​ ប្រកបដោយស្តង់ដារ​បច្ចេកទេស​ មានគុណភាព​ អាចបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ​ និងផ្គត់ផ្គង់ទីផ្សារបានដោយមានប្រសិទ្ធភាព»។ លោកបានបន្ដថា ដើម្បីឲ្យដំណើរការនៃផ្សារបោះដុំនេះ​ទទួលបានជោគជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្ដេជ្ញាចិត្តជួយគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឲ្យបានច្រើន និងសូមបន្ដជួយគាំទ្រកាន់តែច្រើនប​ន្ថែមទៀត៕ផ្តល់សិទ្ធិដោយ Fresh News

កម្ពុជារកចំណូលបានជាង ១៦៥លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ នៅរយៈពេល៥ខែឆ្នាំនេះ

Naren June 12, 2024 12/06/2024

(ភ្នំពេញ)៖ រយៈពេល៥ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១៦៥លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ កើនជិត១៣%។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែឧសភា​ ឆ្នាំ២០២៤ មានចំនួន១៦៤ ៤៩០ ៦០០ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន១ ០៤៩ ៥០៩ដុល្លារ»។ បើតាមរបាយការណ៍, គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៤៨៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន៦៩ដុល្លារ ក្នុង១តោន ស្មើនឹង៤.៨៩% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែឧសភា ឆ្នាំ២០២៤ មានតម្លៃ២៩៤ដុល្លារ ក្នុងមួយម៉ែត្រគីប។ លោក ឃុន កក្កដា អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានកៅស៊ូ ធ្លាប់បាន​ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ស្ថានភាពកៅស៊ូកម្ពុជា បើនិយាយអំពីតម្លៃគឺល្អ ហើយការប្រមូលផល ចាប់ផ្ដើមពីខែឧសភា […]

កម្មការិនីរោងចក្រម្នាក់ ចាញ់បោកល្បិចទម្លាក់យោងអស់គ្រឿងអលង្ការ នៅសង្កាត់ចោមចៅទី២

Naren June 12, 2024 12/06/2024

(ភ្នំពេញ)៖ កម្មការិនីរោងចក្រម្នាក់បានយំសោកបោកខ្លួន ក្រោយពីចាញ់ល្បិចបោកក្រុមចោរទម្លាក់យោងអស់គ្រឿងអលង្ការ និងទូរស័ព្ទអស់ពីខ្លួន ជាថ្នូរនឹងខ្សែកកាឡៃ១ខ្សែ ព្រមទាំងកាបូបលុយ១ ដែលមានលុយនៅក្នុងនោះ ត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ស្រ្តីរងគ្រោះឈ្មោះ បុត្រា ស៊ីវម៉ី អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុ ដោយបាត់បង់ចិញ្ចៀនមាស២វង់ទម្ងន់៤ជី ខ្សែប្លាទីនតម្លៃ២៥០ដុល្លារ និងទូរស័ព្ទតម្លៃ៦០ម៉ឺនរៀល។ ចំណែកក្រុមចោរមានគ្នា៤នាក់ ប្រុស២នាក់ ស្រី២នាក់ និងជិះម៉ូតូ២គ្រឿង។ ស្ដ្រីរងគ្រោះបញ្ជាក់ថា នៅមុនពេលកើតហេតុ នាងបានដើរចេញពីផ្ទះជួលទៅធ្វើការរោងចក្រ លុះពេលទៅដល់ជិតផ្លូវជាតិលេខ៣ ប្រទះឃើញថង់មាស ពណ៌ក្រហម១ ព្រមទាំងកូនកាបូបលុយ១ នៅតាមផ្លូវដោយពុំដឹងថា នរណាជ្រុះឡើយ។ ពេលនោះនាងក៏បានរើសយកស្រាប់តែមានជនសង្ស័យ៤នាក់ទៅដល់ដែរ និងបានប្រាប់នាងថា ពួកគេបានស្គាល់ម្ចាស់កញ្ចប់មាស និងកាបូបលុយនោះ និងប្រាប់កុំឲ្យមាត់ចាំចែកគ្នា។ បន្ទាប់មកជនសង្ស័យនាំនាងចែកគ្នា នៅក្នុងព្រៃអាកាស្យាមួយកន្លែងស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយមកក្រុមជនសង្ស័យ បានប្រគល់របស់ដែលនាងរើសបាននោះឲ្យនាងទាំងអស់ ហើយពួកគេបានដោះយកគ្រឿងអលង្ការពីខ្លួននាងទាំងអស់ ដោយប្រាប់ថារបស់ដែលនាងរើសបាននោះ ច្រើនជាងរបស់ដែលនៅជាប់ខ្លួននាង និងមិនបាច់ចែកគ្នានាំយូរខ្លាចម្ចាស់គេទៅទាន់។ ពេលនោះនាងក៏ព្រមដោយអត់បានដឹងថារបស់នាងរើសបាន គឺជាគ្រឿងអលង្ការកាឡៃនោះទេ ហើយក៏ស្មានថា​ នៅក្នុងកាបូបនោះមានលុយច្រើនដែរ។ ចំណែកជនសង្ស័យក្រោយដោះគ្រឿងអលង្ការពីនាងរួច […]

ប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ អាណត្តិទី៤

Naren June 12, 2024 12/06/2024

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារអាណត្តិទី៤ ត្រូវបានប្រកាសចូលកាន់តំណែងក្រោមអធិបតីភាពលោកស្រី មុំ ក្រសាល សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីប្រកាសនេះលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤នេះ ប្រទេសកម្ពុជាយើងបានរៀបចំការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងអសកលយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញច្បាប់បោះឆ្នោត សរុបចំនួន២០ដងរួចមកហើយ។ការណ៍នេះបានបង្ហាញយ៉ាងច្បាស់អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅក្នុងប្រទេសកម្ពុជាពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយព្រមទាំងបង្ហាញពីភាពចាស់ទុំខាងផ្នែកនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការដឹកនាំរដ្ឋ និងការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងគណបក្សនយោបាយទាំងអស់ផងដែរ ដែលធានារក្សាបាននូវសិ្ថរភាពនយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ឱ្យមានការរីកចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជាពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។ លោក ឃ្លាំង […]