ព័ត៌មានជាតិ

ជនជាតិកូរ៉េជាច្រើន ចាប់អារម្មណ៍ចង់មកវិនិយោគ ដាំផ្លែឈើនៅកម្ពុជា

Naren June 3, 2024 03/06/2024

(កំពត)៖ លោក ចាង ជាជនជាតិកូរ៉េ និងជាម្ចាស់កសិដ្ឋានដាំ Strawberry លើភ្នំបូកគោ បានឲ្យដឹងថា សម្រាប់អាកាសធាតុនៅក្នុងប្រទេសកម្ពុជា អាចដាំប្រភេទផ្លែឈើលើសពី Strawberry ក្នុងនោះក៏អាចដាំបានដែរនូវផ្លែ Blueberry ទំពាំងបាយជូរ និងផ្លែប៉ោមជាដើម។ មិនតែប៉ុណ្ណោះដំណឹងនៃការអាចដាំបាននូវផ្លែឈើទាំងនេះពី លោក ចាង បានធ្វើឲ្យអ្នកវិនិយោគជនជាតិកូរ៉េជាច្រើន កំពុងចាប់អារម្មណ៍ ហើយចង់មកវិនិយោគបន្ថែមនៅកម្ពុជា។ លោកចាង ដែលបានដាក់ចិត្តសិក្សាលើអាកាសធាតុ រយៈពេល១ឆ្នាំ មុនចាប់ផ្ដើម បើកកសិដ្ឋានជាផ្លូវការលើភ្នំបូកគោនេះ បានអះអាងថា ការដែលប្រជាជនខ្មែរ អាចទទួលទានផ្លែឈើដែលដាំនៅក្នុងស្រុក គឺមានផលល្អសម្រាប់សុខភាព និងអាចទទួលបាននូវជីវជាតិល្អៗ បានច្រើន ជាងផ្លែឈើដែលដឹកមកឆ្ងាយ ឬក្រៅប្រទេស។ បើតាមការបន្ថែមពីលោក ចាង បើទៅជាបើកដំណើរការអស់រយៈពេល១ឆ្នាំហើយ ក្ដីតែមកដល់បច្ចុប្បន្ននេះកសិដ្ឋារបស់លោក នៅមិនទាន់ទទួលបានផលចំណេញនៅឡើយទេ។ ប៉ុន្តែលោកឃើញមានការគាំទ្រច្រើនពីសំណាក់ពលរដ្ឋកម្ពុជា ហើយក៏គ្រោងនិងពង្រីកបន្ថែមទៀតដែរលើការដាំដុះ Strawberry នេះ។ ការបញ្ជាក់របស់លោក ចាង ម្ចាស់កសិដ្ឋានដាំ Strawberry លើភ្នំបូកគោ ដល់បណ្ដាញព័ត៌មាន Fresh News នៅពេលនេះ ធ្វើឡើងក្នុង «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលនៃការអភិវឌ្ឍក្រុងបូកគោ» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ក្រោមការដឹកនាំពីលោក ពុយ គា […]

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបន្ថែមរយៈពេលទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ទឹកស្អាតចំនួន៧ថ្ងៃ​ក្រោយផុតកំណត់ ដោយមិនផាកពិន័យ

Naren June 3, 2024 03/06/2024

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបន្ថែមរយៈពេលទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ទឹកស្អាតចំនួន៧ថ្ងៃ ក្រោយផុតកំណត់លើវិក្កយបត្រទឹក ដើម្បីសម្រួលដល់ការទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ទឹករបស់អតិថិជន តាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh news ទទួលបាន។ ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)​បានបញ្ជាក់ថា បច្ចុប្បន្នអតិថិជនអាចធ្វើការទូទាត់ថ្លៃប្រើប្រាស់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ តាមរយៈប្រព័ន្ធទូទាត់របស់គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនជាដៃគូរបស់ រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ ក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់នៅលើវិក្កយបត្រ តាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃនេះជូនដំណឹងនេះតទៅ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

អគ្គិភ័យឆេះផ្ទះ២កន្លែងផ្សេងគ្នា ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌចំការមន, នគរបាលប្រើប្រាស់ទឹកជាង៨០ឡាន ទើបគ្រប់គ្រងបានទាំងស្រុង

Naren June 3, 2024 03/06/2024

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ២កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដឹងថា ចំពោះករណីអគ្គិភ័យចំនួន ២ទីតាំងខាងលើនេះ រួមមានដូចខាងក្រោម៖ ករណីអគ្គិភ័យទី១៖ នៅម៉ោង៦៖២០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៤B ផ្លូវបេតុង ក្រុម២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានបណ្តាលឲ្យឆាបឆេះបន្ទប់ ទំហំ៤ម៉ែត្រ គុណ៣ម៉ែត្រ ចំនួន១បន្ទប់ រួមទាំងសម្ភារៈមួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ៧៖១០នាទីយប់នាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើរនឹង១២ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង៦ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនកាណាឌីយ៉ា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង៥ម៉ែត្រគូប។ ករណីអគ្គិភ័យទី២៖ នៅម៉ោង៦៖៣០នាទីយប់ នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវលេខ៤២៨ ភូមិ២ […]

ក្រុមអាជីវករលក់ទូរសព្ទនៅផ្សារមេមត់ ខេត្តត្បូងឃ្មុំ ដែលត្រូវកម្លាំងគយចុះបង្ក្រាបទូរសព្ទអត់បង់ពន្ធអះអាងថា ទូរសព្ទជួសជុល និងទូរសព្ទ “Nokia N ចុចពិល” កម្លាំងគយមិនចាប់យកទេ និងស្នើសុំឱ្យបន្ធូរបន្ថយតម្លៃគិតពន្ធ ចំពោះទូរសព្ទមួយទឹក ដើម្បីឆាប់បានទូរសព្ទយកទៅលក់ដូរវិញ

Nisaiy KP June 2, 2024 02/06/2024

(ត្បូងឃ្មុំ)៖ ក្រុមអាជីវករលក់ទូរសព្ទនៅផ្សារមេមត់ ខេត្តត្បួងឃ្មុំ ដែលត្រូវបានកម្លាំងគយចុះបង្ក្រាបទូរសព្ទអត់ពន្ធ កាលពីពេលថ្មីៗនេះ បានអះអាងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបរបស់កម្លាំងគយ មិនបានចាប់យកទូរសព្ទ ដែលបងប្អូនប្រជាពលរដ្ឋ យកមកជួសជុលនោះទេ ហើយចំពោះទូរសព្ទ Nokia N ចុចពិល ដែលល្បីថា ត្រូវបង់ពន្ធរហូតដល់ ៩៣ដុល្លារក្នុង ១គ្រឿងនោះ ក៏កម្លាំងគយមិនបានចាប់យកដែរ។ ក្រុមអាជីវករបានដាក់ការងឿងឆ្ងល់មិនដឹងថា ប្រភពព័ត៌មានទូរសព្ទ Nokia N ចុចពិល ត្រូវបង់ពន្ធរហូតដល់ ៩៣ដុល្លារក្នុង ១គ្រឿងនោះ ចេញមកពីណានោះទេ។ ពួកគាត់សុទ្ធតែអះអាងថា ករណីទូរសព្ទ Nokia N ចុចពិល ត្រូវបង់ពន្ធ ៩៣ដុល្លារ គឺមិនពិតទេ។ ក្រុមអាជីវករបញ្ជាក់ថា ទូរសព្ទដែលកម្លាំងគយចាប់នោះមានទូរសព្ទថ្មី និងទូរសព្ទមួយទឹកៗ ដែលទើបនាំចូល (ពុំមែនទូរស័ព្ទ១ទឹក ដែលបានដោះដូរក្នុងស្រុក ឬក្នុងភូមិទេ) បើទូរសព្ទថ្មី ក្រុមហ៊ុនដែលពួកគាត់បញ្ជាទិញមក គឺធានាបង់ពន្ធជូន ប៉ុន្តែអ្វីដែលបារម្ភនោះ គឺទូរស័ព្ទមួយទឹកដែលពិបាក។ ជាមួយគ្នានេះ ដើម្បីអាចឆាប់ដំណើរការរកស៉ីឡើងវិញ​ ក្រុមអាជីវករទាំងនោះ សំណូមពរដល់សមត្ថកិច្ចគយជួយពន្លឿនការដោះស្រាយ និងស្នើសុំការបន្ធូរបន្ថយតម្លៃគិតពន្ធ ចំពោះទូរស័ព្ទមួយទឹកទៅតាមស្ថានភាពជាក់ស្តែង នៃទូរស័ព្ទមួយទឹកៗទាំងនោះ។ លោក […]

គ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបាននាំយកទៅតាំងនៅក្នុងពិព័រណ៍ធំមួយនៅថៃ ដើម្បីផ្សព្វផ្សាយនិងស្វែងរកទីផ្សារសំខាន់ៗនៅថៃ និងលើពិភពលោក

Nisaiy KP June 2, 2024 02/06/2024

(បាងកង)៖ សហគ្រាសកម្ពុជាមួយចំនួនដែលកំពុងកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី បានចូលរូមការតាំងពិព័រណ៍ខ្នាតធំលំដាប់អន្តរជាតិមួយនៅប្រទេសថៃ «THAIFEX ANUGA ASIA 2024» រយៈពេល៣ថ្ងៃ ពីថ្ងៃទី ២៨-៣០ ខែឧសភា ឆ្នាំ២០២៤ ដើម្បីស្វែងរកទីផ្សារបន្ថែមនៅអាស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក។ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «THAIFEX ANUGA ASIA 2024» គឺជាពិព័រណ៍ធំកម្រិតពិភពលោក ដែលមានការចូលរួមពីអ្នកធុរកិច្ច និងវិនិយោគិនអន្តរជាតិជាច្រើន ដូច្នេះហើយការយកផលិតផលស្វាយចន្ទីកម្ពុជានៅតាំងពិព័រណ៍នៅក្នុងកម្មវិធីនេះ នឹងជំរុញការផ្សព្វផ្សាយពីផលិតផលស្វាយចន្ទីកម្ពុជាទៅដល់ពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីឱ្យស្គាល់ពីសក្តានុពលរបស់ស្វាយចន្ទីកម្ពុជា។ ការចូលរួមពិព័រណ៍នេះក៏ជាឱកាសមួយក្នុងការស្វែងរកអ្នកបញ្ជាទិញបន្ថែម ទាំងផលិតផលមិនទាន់សម្រេច និងផលិតផលសម្រេចផងដែរ។ លោកបន្តថា ក្រៅពីផ្សព្វផ្សាយ និងស្វែងរកអ្នកបញ្ជាទិញបន្ថែម ក្រុមហ៊ុនសហគ្រាសដែលបានចូលរួមពិព័រណ៍នេះ ថែមទាំងបានស្វែងយល់ពីបច្ចេកវិទ្យា ជាពិសេសម៉ាស៊ីនកែច្នៃស្វាយចន្ទីបែបទំនើប ក្នុងការកែច្នៃស្វាយចន្ទីខ្មែរឲ្យមានគុណភាពខ្ពស់ បរិមាណច្រើន ដើម្បីកាត់បន្ថយថ្លៃដើម ដែលម្ចាស់សហគ្រាសនៅកម្ពុជា គួរតែយកចិត្តទុកដាក់ក្នុងការពង្រឹងទៅលើបច្ចេកទេសនៃការកែច្នៃរបស់ខ្លួន ។ព្រមទាំងសិក្សាស្វែងយល់ពីការវេចខ្ចប់ និងការកសាង ម៉ាក(BRAND) សម្រាប់ចន្ទីខ្មែរឲ្យពិភពលោកទទួលស្គាល់ និងគាំទ្របានទូលំទូលាយ។ លោកបានឱ្យបានឱ្យដឹងផងដែរថា តាមរយៈការចូលរួមពិព័រណ៍អន្តរជាតិនេះ លោកបានជួបជាមួយក្រុមហ៊ុនកែច្នៃស្វាយចន្ទីជាច្រើន ដែលចាប់អារម្មណ៍ក្នុងការទិញស្វាយចន្ទីមិនទាន់សម្រេចពីកម្ពុជា ដើម្បីយកទៅកែច្នៃបន្ត។ នាពេលខាងមុខ លោកនឹងជំរុញការសហការជាមួយក្រុមហ៊ុនទាំងនេះដើម្បីជំរុញការកែច្នៃស្វាយចន្ទីឱ្យមានភាពប្រសើរជាងមុន និងទទួលបានការគាំទ្រពីទីផ្សារក្រៅប្រទេសបន្ថែមទៀត។ […]

លោកមេធាវី គី តិច បន្ដជួបជាមួយជនរងគ្រោះ២៦៧នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

Nisaiy KP June 2, 2024 02/06/2024

(ភ្នំពេញ)៖ ក្រោយទទួលបានការផ្ដល់សិទ្ធិពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ បានបន្ដជួបជាមួយជនរងគ្រោះចំនួន២៦៧នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមជាទី២។ ថ្លែងក្នុងឱកាសនោះ លោក គី តិច បានអះអាងថា ក្រោយទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដើម្បីផ្ដល់មធ្យោបាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ។ លោកបានបញ្ជាក់ថា ការជួបជាមួយប្រជាពលរដ្ឋលើកទីពីរជាង២០០នាក់នៅពេលនេះ គ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ។ លោកថា តាមព័ត៌មានដែលលោកទទួលបាន មានប្រជាពលរដ្ឋជាង២,០០០នាក់ ដែលអះអាងថា ជនរងគ្រោះក្នុងករណីនេះ។ បើតាមលោកមេធាវី គី តិច, ការជួបប្រជាពលរដ្ឋរងគ្រោះនៅពេលនេះ ក៏មិនខុសពីលើកមុនដែរ ពោលធ្វើឡើងក្នុងគោលបំណងធំៗចំនួន២ រួមមាន ទី១៖ ការប្រគល់សិទ្ធិជាតំណាងដោយស្របច្បាប់ជូនមេធាវី តាមរយៈការផ្ដិតមេដៃដោយស្ម័គ្រចិត្ត និងទី២៖ ប្រមូលយកភស្ដុតាងដែលបញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះយ៉ាងពិតប្រាកដ។ លោក គី តិច បានបន្ថែមទៀតថា […]

យល់ដឹងពីជំនួញ៖ ក្រសួងពាណិជ្ជកម្មជំរុញការបង្កើតទីផ្សារបោះដុំនៅតាមបណ្តាខេត្ត បង្កើនទីផ្សារដល់កសិករ និងប្រមូលផ្តុំទំនិញសំបូរបែបសម្រាប់អ្នកទិញ

Nisaiy KP June 2, 2024 02/06/2024

(ភ្នំពេញ)៖ ឆ្លើយតបនឹងបញ្ហាប្រឈមដែលកសិករតែងតែជួបប្រទះ គឺការកង្វះទីផ្សារ ក្រសួងពាណិជ្ជកម្ម បានជំរុញ និងសិក្សាលទ្ធភាពបង្កើតទីផ្សារលក់ដុំនៅតាមបណ្តាខេត្តមួយចំនួន ដើម្បីបង្កើតទីផ្សារជូនដល់កសិករ និងប្រមូលផ្តុំនូវផលិតផលមានគុណភាព និងសំបូរបែបផ្តល់ជម្រើសច្រើនដល់អ្នកទិញ ព្រមទាំងមានតម្លៃសមរម្យ។ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការបង្កើតនូវទីផ្សារលក់ដុំនេះ ក៏ជាការរក្សាតុល្យភាពថ្លៃរវាងអ្នកប្រើប្រាស់ និងអ្នកទិញ តាមរយៈការបង្ខិតទីតាំងផលិតមកជិតផ្សារ បំព្រួញពេលវេលាថ្លៃដឹកជញ្ជូន និងមធ្យោបាយដែលជួយសម្រួលដល់កសិករដឹកមកទីផ្សារទាន់ពេល។ លោកបានលើកឡើងថា«ការរៀបចំឱ្យមានការផ្សារបោះដុំ ដើម្បីជាកន្លែងប្រមូលផ្តុំធានាគុណភាពទំនិញសម្រាប់ប្រជាកសិករ ក៏ដូចជាផលិតកររបស់យើងដែលផលិតបានហើយពិបាករកទីផ្សារ ដើម្បីធ្វើឱ្យមានទំនិញបរិបូរណ៍សម្រាប់ទីផ្សារ មានជម្រើសឱ្យអ្នកទិញ មានតម្លៃសមរម្យឱ្យអ្នកប្រើប្រាស់»។ លោកបានឱ្យដឹងថា ថ្មីៗនេះក្រុមការងាររបស់ក្រសួងពាណិជ្ជកម្មបានចុះពិនិត្យនៅតាមបណ្តាខេត្តមួយចំនួនដែលមានឯកទេសផលិតផលិតផលផ្សេងៗគ្នា ដើម្បីឈានទៅដល់រៀបចំផ្សារបោះដុំ។ ទន្ទឹមនឹងការជំរុញបង្កើតទីផ្សារបោះដុំនៅតាមបណ្តាខេត្តនេះ ក្រសួងពាណិជ្ជកម្មបានបន្តយុទ្ធនាការជំរុញការទិញផលិតផលខ្មែរឱ្យបានខ្លាំងក្លាបន្ថែមទៀតផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ អំពាវនាវឱ្យរួមគ្នាបង្កើតជាស្មារតីជាតិនិយមគាំទ្រកសិផលខ្មែរ

Nisaiy KP June 2, 2024 02/06/2024

(ភ្នំពេញ)៖ នៅពិធីបើកពិព័រណ៍ «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផលខ្មែរ» ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅផ្សារទំនើប ជីបម៉ុង២៧១ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់​ រួមគ្នាបង្កើតជាស្មារតីជាតិនិយមគាំទ្រកសិផលខ្មែរ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងថា ក្រុមហ៊ុនឯកជន ភោជនីយដ្ឋាន និងសណ្ឋាគារ ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការប្រើប្រាស់ផលិតផលខ្មែរ និងកសិផលរបស់ខ្មែរ និងបានថ្លែងបន្តថា ការលើកទឹកចិត្ត និងការជំរុញគាំទ្រការប្រើប្រាស់កសិផលខ្មែរ ដែលជាបន្លែផ្លែឈើត្រីសាច់នេះ គឺមិនអាចធ្វើបានទេ ប្រសិនបើគ្មានការចូលរួមពីវិស័យឯកជន ក្នុងនោះមានវិស័យឯកជនម្ហូបការ ភោជនីយដ្ឋាន សមាគមចុងភៅ សហគមន៍ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀតជាដើម។ លោកជំទាវបានថ្លែងបន្ដថា ក្រុមហ៊ុនម្ហូបខ្មែរ ភោជនីយដ្ឋានទាំងអស់ បើកជាលក្ខណៈធំក្ដីតូចក្ដី សូម្បីតែអ្នកលក់ម្ហូបនៅតាមចិញ្ចើមថ្នល់ ឬអ្នកលក់នៅតាមអនឡាញ ក៏ដើរតួយ៉ាងសំខាន់ដែរក្នុងការជួយគាំទ្រក្នុងការប្រើប្រាស់លទ្ធផលកសិផលខ្មែរ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដល់អនុសាសន៍មួយចំនួនក្នុងនោះរួមមាន៖ * […]

មន្ត្រីរាជការក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ ចូលរួមជិះកង់អង្គរលើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) និងចូលរួមដាំកូនឈើនិងស្មៅនៅតំបន់អង្គរ

Nisaiy KP June 2, 2024 02/06/2024

(សៀមរាប)៖ ក្រុមកីឡាសេនាយុត្តិធម៌បានសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីរៀបចំកម្មវិធីជិះកង់អង្គរលើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) និងពិធីដាំកូនឈើ និងស្មៅអង្គរ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ សមាជិក សមាជិកាក្រុមកីឡាសេនាយុត្តិធម៌ និងសប្បុរសជននានា នាព្រឹកថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងថា ការរៀបចំកម្មវិធីជិះកង់ និងពិធីដាំកូនឈើនិងស្មៅអង្គរនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណង ទី១-ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតីខ្មែរជួយខ្មែរ និងចូលរួមក្នុងយុទ្ធនាការ១ម៉ឺនរៀល១នាក់ សម្រាប់កុមារកម្ពុជា ទី២-បង្ហាញពីកម្លាំងរួមគ្នា ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ និងយុត្តិធម៌ ដើម្បីមនុស្សធម៌ ដោយចាត់ទុកថាមន្ទីរពេទ្យគន្ធបុប្ផា ជាមិត្តរបស់យើង និងទី៣-រឹតចំណងសាមគ្គីជាភាតរភាពកាន់តែរឹងមាំ, លើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត ប្រាជ្ញាស្មារតី ដើម្បីភាពរឹងមាំនៃវិស័យយុត្តិធម៌ ក៏ដូចការបង្ហាញនូវការចូលរួមលើកស្ទួយវិស័យទេសចរណ៍លើទឹកដីតំបន់ប្រាសាទអង្គរ ព្រមទាំងចូលរួមអភិរក្សធនធានធម្មជាតិផងដែរ។ ក្រៅពីកម្មវិធីទាំងពីរខាងលើនេះ ក៏មានកម្មវិធីមួយចំនួនដូចជា ដំណើរទស្សនាប្រាសាទអង្គរវត្ត ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាសេនាយុត្តិធម៌ប្រកួតជាមួយក្រុមគ្រុឌមានជ័យ។ […]