ព័ត៌មានជាតិ

កសិដ្ឋានបន្លែធម្មជាតិបូកគោ មានបន្លែជាង៣០មុខ ផ្គត់ផ្គង់សឹងមិនទាន់តម្រូវការទីផ្សារ

Naren June 1, 2024 01/06/2024

(កំពត)៖ កសិដ្ឋានបន្លែធម្មជាតិបូកគោ មានផ្ទៃដី១២ហិចតា ស្ថិតលើកំពូលភ្នំបូកគោ ហើយមានបន្លែជាង៣០មុខ សុទ្ធតែជាប្រភេទបន្លែដែលមានតម្រូវការទីផ្សារខ្ពស់។ នេះបើតាម ប្រធានផ្នែកបច្ចេកទេសកសិកម្ម នៅបូកគោហ្វាម លោក ណាល់ វិឆៃ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅក្នុងបេសកកម្ម «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលនៃការអភិវឌ្ឍក្រុងបូកគោ» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា។ លោក ណាល់ វិឆៃ បានលើកឡើងថា៖ «បន្លែនៅកសិដ្ឋានបូកគោ គឺមានប្លែកជាងគេ បើធៀបទៅបន្លែដែលមាននៅលើទីផ្សារ ព្រោះការដាំដុះបានស្រាវជ្រាវនិងថែទាំគ្រប់ជ្រុងជ្រោយសម្រាប់សុខភាពអ្នកបរិភោគ ហើយបានជ្រើសរើសគ្រាប់ពូជ ដែលមានសារធាតុចិញ្ចឹមខ្ពស់សម្រាប់ផ្ដល់ជូនអតិថិជននូវបន្លែដាំក្នុងស្រុកដែលល្អបំផុត» ។ ប្រធានផ្នែកបច្ចេកទេសកសិកម្មខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា «បន្លែដែលដាំនៅកសិដ្ឋានបូកគោហ្វាម គឺធានាបាននូវសុវត្ថិភាពចំណីអាហារ មិនមានសារធាតុគីមី ដែលបងប្អូនប្រជាពលរដ្ឋអាចរកទិញបាននៅតាមផ្សារទំនើបជាច្រើននៅកម្ពុជា»។ ផ្តល់សិទ្ធិដោយ៖ Fresh News ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាវីដេអូកិច្ចសម្ភាសដូចតទៅ៖

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតមូលនិធិមួយ ដើម្បីអភិរក្សសិល្បៈដែលរងហានិភ័យ ឬប្រឈមនឹងការបាត់បង់ 

Naren June 1, 2024 01/06/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានបង្កើតមូលនិធិមួយ ដើម្បីជួយជ្រោមជ្រែងជំរុញ និងអភិរក្សសិល្បៈដែលរងនូវហានិភ័យ ឬប្រឈមនឹងការបាត់បង់។ ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន ស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិល្បករ សិល្បការិនី រួមគ្នាឲ្យបានខ្លាំងក្លា ដើម្បីថែរក្សាទម្រង់សិល្បៈបុរាណកុំឱ្យបាត់បង់។ ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក» នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កន្លងមកបានខិតខំធ្វើកិច្ចការងារជាច្រើន ប៉ុន្ដែដោយសារតែមានកត្តាមួយចំនួនរួមមាន កត្តាទីផ្សារ ការមិនចាប់អារម្មណ៍ពីសាធារណជន បានធ្វើឲ្យមានហានិភ័យមួយចំនួន។ ដូច្នេះដើម្បីពិនិត្យលទ្ធភាពលើកត្តាទាំងនេះ ខ្ញុំបានសម្រេចបង្កើតមូលនិធិមួយរបស់ខ្ញុំ ដើម្បីចូលរួមជាមួយការអភិរក្សនូវសិល្បៈទម្រង់ ដែលមានហានិភ័យខ្ពស់ ដើម្បីបន្ដថែរក្សាបន្ដទៅទៀត»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ក្នុងន័យនេះដើម្បីជំរុញលើកទឹកចិត្ត ផ្ដល់លទ្ធភាព ជាពិសេសផ្ដោតលើទម្រង់ដែលផ្ដល់ហានិភ័យ […]

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ៥មុឺនដុល្លារ សម្រាប់កែលម្អសោភ័ណភាពរមណីដ្ឋានបឹងកន្សែង ដើម្បីទាក់ទាញភ្ញៀវទេសចរ

Naren June 1, 2024 01/06/2024

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះថាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាកូនធម៌លោកតា «ជួង» បានឧបត្ថម្ភថវិកាចំនួន ៥មុឺនដុល្លារ ដល់ដំណើរការកែលម្អសោភ័ណភាពនៅរមណីដ្ឋានបឹងកន្សែង។ ក្នុងនាមរដ្ឋបាលខេត្តរតនគិរី លោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានឧបត្ថម្ភចំនួនទឹកប្រាក់ ៥ម៉ឺនដុល្លារ ក្នុងការរៀបចំបឹងកន្សែង រួមរចនាសម្ព័ន្ធបឹងឱ្យមានសោភ័ណភាពជាទីលំហែរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្តជាពិសេសអ្នកក្រុងបានលុង និងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកកម្សាន្ត នៅខេត្តភាគឦសានទឹកដីក្រហមដ៏សែនមនោរម្យនេះ។ សូមបញ្ជាក់ថា បឹងកន្សែង គឺជាបឹងមួយ នៅកណ្តាលក្រុងបានលុង បឹងនេះមានជម្រៅប្រមាណ៧ម៉ែត្រ នៅរដូវទឹកឡើង មានធារទឹកបិទបើក១ មានផែរឈើ១ (៣០ម៉ែត្រ គុណ១០ម៉ែត្រ) និងមានអាស្រមលោកតាជួង១។ ចុងទសវត្ស៨០ មានការសាងសង់មន្ទីរសុខាភិបាលមួយនៅមាត់បឹងមានរហូតមកដល់សព្វថ្ងៃ។មានផ្លូវបេតុងក្រវាត់៧០% ជុំវិញបឹង ដោយសារថាក្រុងបានលុង មិនមានទីតាំងកម្សាន្តលំហែរ និងស្ថានភាពបឹងមិនស្អាតទើប លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានរៀបចំបឹងនេះឱ្យមានសោភ័ណភាពសម្រាប់បងប្អូនប្រជាពលរដ្ឋកម្សាន្ត ជាពិសេសពិធីបុណ្យអ៊ុំទូក និងបុណ្យផ្សេងៗ ដោយប្រើថវិកាលោកផ្ទាល់ […]

គយ បំភ្លឺបន្ថែមជុំវិញកាតព្វកិច្ចពន្ធ និងអាករនាំចូលលើមុខទំនិញទូរសព្ទ, ទូរសព្ទប្រភេទ «Nokia ចុចពិល» ត្រូវបង់ពន្ធ និងអាករនាំចូលមិនដល់ ១ដុល្លារផងក្នុង១គ្រឿង

Naren June 1, 2024 01/06/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺបន្ថែម ជុំវិញកាតព្វកិច្ចពន្ធ និងអាករនាំចូលលើមុខទំនិញទូរសព្ទ។ ទន្ទឹមនឹងមតិយោបល់ចម្រុះរបស់សាធារណជនលើករណីការចុះចាប់និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់មានចម្ងល់របស់សាធារណជនពាក់ព័ន្ធកាតព្វកិច្ចពន្ធនិងអាករនាំចូលលើទូរសព្ទប្រភេទ «Nokia ចុចពិល» ដោយមានការលើកឡើងថាទំនិញនេះត្រូវបង់ពន្ធ និងអាករនាំចូលដល់ទៅ ៩៣ ដុល្លារអាមេរិកក្នុងមួយគ្រឿង។ ពាក់ព័ន្ធនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមជម្រាបថា មុខទំនិញទូរសព្ទមានពន្ធ និងអាករនាំចូល១៥,៥% ហើយកន្លងមក ការប្រកាសនាំចូលដោយក្រុមហ៊ុន PUNLEU AKLANGKA CO., LTD. មានតម្លៃ ៥ USD/គ្រឿង។ ហេតុដូច្នេះ ពន្ធនិងអាករដែលត្រូវបង់គឺ ៥ x ១៥,៥% = ០,៧៧៥ USD/គ្រឿង តែប៉ុណ្ណោះ មិនមែន ៩៣ដុល្លារអាមេរិកដូចមានការលើកឡើងមួយចំនួនឡើយ៕ ផ្តល់សិទ្ធិដោយ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឧបត្ថម្ភសមាគមសិល្បករខ្មែរមួយឆ្នាំ១០ម៉ឺនដុល្លារ រយៈពេល៥ឆ្នាំ

Naren June 1, 2024 01/06/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាដល់សមាគមសិល្បករខ្មែរ ក្នុងមួយឆ្នាំ១០ម៉ឺនដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ។ ការប្រកាសបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីគាំទ្រដល់ដំណើរការ ខ្ញុំសូមចូលរួមជួយសមាគមសិល្បករខ្មែរ ក្នុងរយៈពេល៥ឆ្នាំ មួយឆ្នាំ១០ម៉ឺនដុល្លារផងដែរ»។ បន្ថែមពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏សម្រេចឲ្យបង្កើតមូលនិធិជួយដល់ទម្រង់សិល្បៈណា ដែលមានហានិភ័យនៅក្នុងការបាត់បង់ ដើម្បីអាចជួយដល់ទ្រទ្រង់ សំដៅពង្រឹងឡើងវិញ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានយល់ព្រមធ្វើជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិទ្រទ្រង់មរកតសិល្បៈដែលប្រឈមការបាត់បង់។ ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមជឿជាក់ថា សប្បុរសជនទាំងអស់នឹងបន្ដចូលរួមគាំទ្រសិល្បៈខ្មែរនៅគ្រប់ទម្រង់ទាំងអស់ តាមលទ្ធភាពដែលអាចធ្វើទៅបាន និងគ្រប់រូបភាព។ សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ បានបង្កើតឡើងនៅឆ្នាំ២០០៦ មកដល់​ពេល​នេះ​មានរយៈពេល ១៧ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមគំនិតពីក្រុមសិល្បករ​រៀម​ច្បង។ គិតមកដល់ពេលនេះមានរយៈពេល៦អាណត្តិហើយ ក្នុងនោះអាណត្តិទី១ […]

គយបំភ្លឺករណីចុះធ្វើអនុលោមភាពនៅទីតាំងអាជីវកម្មលក់ទូរសព្ទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ, ទូរសព្ទប្រើរួច ដែលរកឃើញថាជាទំនិញទិញដូរក្នុងស្រុក នឹងប្រគល់ជូនម្ចាស់វិញ

Naren June 1, 2024 01/06/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានចេញសេចក្តីបំភ្លឺជុំវិញករណីចុះធ្វើអនុលោមភាព នៅទីតាំងអាជីវកម្មលក់ទូរសព្ទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការចុះចាប់ និងដកហូតទូរសព្ទខាងលើនេះ ជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យ អនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស, មន្ត្រីនៃស្នងការដ្ឋាននគរបាល, និង អាជ្ញាធរមូលដ្ឋានក្រោមកិច្ចសម្របសម្រួលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋានចំនួន ៥ ទីតាំង និងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះរួមមាន ទូរសព្ទ, ប្រេងម៉ាស៊ីន, និងគ្រឿងអគ្គិសនីមួយចំនួន។ អនុលោមតាមមាត្រា ៨ នៃច្បាប់ស្ដីពីគយជាធរមាន, ប្រកាសលេខ ៣៨៩ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ប្រកាសលេខ ៧៣៥ សហវ.គរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មុខទំនិញ ទូរសព្ទ ត្រូវបានចាត់ជា ទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។ ជាក់ស្ដែង នាពេលចុះធ្វើអនុលោមភាពនៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថាមាន ទូរស័ព្ទស្មាតហ្វូនថ្មី ចំនួន […]

ជនរងគ្រោះដោយគេធ្វើរបងរំលោភយកដី នៅស្រុកសំរោង ខេត្តតាកែវ អំពាវនាវអាជ្ញាធរខេត្តជួយអន្ដរាគមន៍

Naren May 31, 2024 31/05/2024

(តាកែវ)៖ ជនរងគ្រោះដោយសារការរំលោភបំពានដីចំណីផ្លូវជាតិលេខ៣ នៅឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ពីសំណាក់អ្នកមានលុយនៅផ្សារថ្នល់បត់ បានអំពាវនាវអាជ្ញាធរខេត្តតាកែវ ជួយអន្តរាគមន៍ឲ្យបាន ឆាប់រហ័សចំពោះការរំលោភបំពានយ៉ាងគឃ្លើនលើដីចំណីផ្លូវ និងបានធ្វើរបងបិទផ្លូវដីរបស់ខ្លួន ដែលមានប្លង់កម្មសិទ្ធិស្របច្បាប់។ លោក ម៉ូន សម្បត្តិ ដែលជាម្ចាស់ដីដែលគេបានធ្វើរបងមុខដី បានថ្លែងថា ស្រ្តីឈ្មោះ ងាវ តង ដែលជាអាជីវករលក់មាសនៅផ្សារថ្នល់បត់ បានអះអាងថា ដីចំណីផ្លូវលេខ៣ នេះជាដី «អាស្រ័យផល» របស់គាត់ទើបបានជា គាត់ធ្វើរបង និងដាក់លូ ក៏ប៉ុន្តែដីរបស់គាត់មានប្លង់កម្មសិទ្ធិស្របច្បាប់ «ប្លង់រឹង» ត្រឹមត្រូវដែលចេញដោយមន្ទីរសូរិយោដី ខេត្តតាកែវ បានកំណត់ថា ដីរបស់គាត់ជាប់ និងផ្លូវជាតិលេខ៣ ហេតុដូច្នោះគាត់ស្នើសុំអាជ្ញាធរស្រុកសំរោង ជាពិសេសថ្នាក់ដឹកនាំខេត្តតាកែវ ចាត់វិធានការណ៍ម៉ឺងម៉ាត់ចំពោះទង្វើចាក់ដីធ្វើរបងរំលោភយកចំណីផ្លូវជាតិលេខ៣ ហើយបិទពីមុខដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ឲ្យបានឆាប់ៗ។ ដីដែលបុគ្គល ងាវ តង ធ្វើរបងនេះជាដីចំណីផ្លូវដែលគ្មានការទទួលស្គាល់ពីសំណាក់អាជ្ញាធឃុំ ឬមន្រ្តីសូរិយោដីស្រុកនោះទេ គឺបុគ្គលនេះលួចធ្វើស្ងាត់ៗ ហើយបើទោះបីជាអាជ្ញាធមូលដ្ឋាន និងអាជ្ញាធស្រុកចុះមកអន្តរាគន៍ ឲ្យបញ្ឈប់ការសាងសង់ និងឲ្យរុះរើក៏បុគ្គលខាងលើមិនព្រមធ្វើស្ដាប់តាមការណែនាំដែរ ហេតុដូច្នោះមានតែអាជ្ញាធរខេត្តតាកែវទេ ដែលអាចជួយអន្តរាគន៍បញ្ហានេះបាន។ ពាក់ព័ន្ធករណីរំលោភបំពានដីធ្លីនេះ លោក គឹម ណន មេឃុំបឹងត្រាញ់ខាងត្បូង បានលើកឡើងថា ដីដែលបុគ្គល ងាវ តង ទៅបោះបង្គោលថ្ននេះ […]

ស្តេចប្រដាល់ Pacquiao និងភរិយា ទស្សនាសារមន្ទីរជាតិ

Naren May 31, 2024 31/05/2024

(ភ្នំពេញ)៖ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វីលីពីន និងភរិយារបស់លោក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូល ទស្សនាសារមន្ទីរជាតិ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីសិល្បៈសម្បត្តិវប្បធម៌របស់កម្ពុជា ដែលបានរក្សាទុកនៅក្នុងសារមន្ទីរជាតិ។ សូមបញ្ជាក់ថា លោក ម៉ានី ផាកគីអាវ បានអញ្ជើញមកដល់កម្ពុជា និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមាន៧មករា កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះផងដែរ។ Manny Pacquiao ធ្លាប់បានអញ្ជើញទស្សនកិច្ចនៅប្រទេសកម្ពុជាម្ដងមកហើយ កំឡុងអមដំណើរទស្សនកិច្ចផ្លូវការរបស់លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រសួងការងារ ប្រកាសពីការធ្វើតេស្តជំនាញ និងតេស្ដភាសាជប៉ុន ផ្នែកការងារនៅភោជនីយដ្ឋាន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន

Naren May 31, 2024 31/05/2024

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការធ្វើតេស្តជំនាញ និងតេស្ដភាសាជប៉ុន ផ្នែកការងារនៅភោជនីយដ្ឋាន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តភាសា និងតេស្ដជំនាញ តាមរយៈប្រព័ន្ធ កុំព្យូទ័រ (CBT) ក្នុងគម្រោងពលករជំនាញលើផ្នែកការងារ នៅភោជនីយដ្ឋាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖

ក្រសួងពាណិជ្ជកម្ម៖ រដ្ឋមិនអាចកំណត់ថ្លៃទំនិញ បានជាដាច់ខាត ព្រោះប្រកាន់របបទីផ្សារសេរី តែរដ្ឋអាចអន្ដរាគមន៍ថ្លៃ

Naren May 31, 2024 31/05/2024

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ចំពោះតម្លៃទំនិញរាជរដ្ឋាភិបាល មិនអាចកំណត់ថ្លៃបានជាដាច់ខាត ព្រោះកម្ពុជាប្រកាន់យករបបទីផ្សារសេរី អាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់ ប៉ុន្ដែរាជរដ្ឋាភិបាល អាចអន្ដរាគមន៍ថ្លៃបាន។ ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ ធ្វើឡើងក្នុងកម្មវិធី WATCH VIDEO: FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «បមធ្យោបាយជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា»។ លោក ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា «រដ្ឋាភិបាលមិនអាចកំណត់ថ្លៃ បានជាដាច់ខាត​ រាជរដ្ឋាភិបាលអាចធ្វើអន្ដរាគមន៍ថ្លៃ ប៉ុន្ដែមិនអាចកំណត់ថ្លៃបានឡើយ ព្រោះទីផ្សារសេរីអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់។ ដើម្បីឲ្យតុល្យភាពតម្រូវការ និងការផ្គត់ផ្គង់នេះ ឲ្យមានភាពរស់រវើក ឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ទីផ្សារទំនិញមួយចំនួន សូម្បីទំនិញពីខេត្តមួយទៅខេត្តមួយឃើញថា ទំនិញមានតម្លៃខុសគ្នា អាស្រ័យដោយកត្តាគម្លាតចម្ងាយរវាងទីតាំងផលិត និងទីផ្សារ»។ លោកបានបន្ដថា ក្នុងយុទ្ធនាការនៃការទិញផលិតផលខ្មែរ ដែលបានឲ្យក្រសួងពាណិជ្ជកម្មធ្វើ មែនទែនទៅយុទ្ធនាការនេះ ក្រសួងពាណិជ្ជកម្មបានធ្វើតាំងពីអាណត្តិមុនៗមកម្ល៉េះ ហើយសម្រាប់អាណត្តិទី៧នេះ យើងក៏ប្រឹងប្រែងបន្ដយុទ្ធនាការទិញផលិតផលខ្មែរនេះ ឲ្យបានខ្លាំងក្លាថែមមួយកម្រិតទៀត និងអនុវត្តន៍នូវគោលការណ៍មួយចំនួន ដើម្បីធ្វើយ៉ាងណាបង្ខិតប្រភពផលិតឲ្យមកជិតទីផ្សារ។ លោកបានបញ្ជាក់ថា ក្នុងនោះរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យបង្កើតទីផ្សារលក់ដុំ ហើយថ្មីៗនេះក្រុមការងារ របស់ក្រសួងពណិជ្ជកម្ម […]