ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសគាំទ្រគម្រោងប្រគំតន្ត្រីកម្រិតពិភពលោក លើកដំបូង នៅកម្ពុជា របស់លោក Andrea Bocelli

Naren June 4, 2024 04/06/2024

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសគាំទ្រគម្រោងរៀបចំការប្រគំតន្ត្រីកម្រិតពិភពលោក លើកដំបូង នៅប្រទេសកម្ពុជា នៅឆ្នាំ២០២៥ ឆ្នាំក្រោយនេះ របស់លោក Andrea Bocelli អ្នកចម្រៀងដ៏ល្បីលំដាប់ពិភពលោក សញ្ជាតិអ៉ីតាលី។ លោកសង្ឃឹមថា គម្រោងនេះនឹងត្រូវបានរៀបចំឡើង តាមការកំណត់។ លោករដ្ឋមន្ត្រីប្រកាសគាំទ្របែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Marco Bianchi នាយករៀបចំកម្មវិធីប្រគំតន្ត្រីរបស់លោក Andrea Bocelli ចូលជួបសម្តែងការគួរសម និងពិភាក្សាពីដំណើរការចរចារៀបចំកម្មវិធីកំពូលមួយនេះ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងទេសចរណ៍។ លោក សុខ សូកេន ក៏បានថ្លែងអំណរគុណដល់លោកនាយក ដែលបង្កើតគម្រោងប្រគំតន្ត្រី ដោយជ្រើសរើសកម្ពុជា គឺជាគោលដៅមួយ នៅអាស៊ីអាគ្នេយ៍។ លោកចាត់ទុកថា ការប្រគំតន្ត្រីនេះក៏នឹងជួយលើកកម្ពស់តម្លៃសន្តិភាព វប្បធម៌ និងទេសចរណ៍ របស់កម្ពុជា ដល់ពិភពលោកផងដែរ។ លោក Marco Bianchi បានធ្វើបទបង្ហាញពីដំណើរការរៀបចំកម្មវិធីប្រគំតន្ត្រីនៅក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលជួយជំរុញកំណើនទេសចរណ៍, កំណើនសេដ្ឋកិច្ច, អភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ ព្រមទាំងទទួលស្គាល់ពីអន្តរជាតិនិងជាអំណាចទន់ ផងដែរ។ […]

អ្នកនាំពាក្យក្រសួងកសិកម្ម៖ ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុន

Naren June 4, 2024 04/06/2024

(កណ្ដាល)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បើចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេមិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ។ បញ្ហាខ្សែចង្វាក់ផលិតផលកសិផល នៅតែជាបញ្ហាដែលត្រូវរួបរួមមតិគ្នា ពីសំណាក់ថ្នាក់ដឹកនាំ សហគមន៍ អ្នកទិញប្រើប្រាស់ ដើម្បីធានាបាននូវស្ថិរភាពផ្គត់ផ្គង់ផលិតផលជៀសវាងបរិមាណផ្គត់ផ្គង់មិនគ្រប់គ្រាន់ ជាហេតុនាំឱ្យមានការនាំចូលច្រើនពីបរទេសសម្រាប់ប្រើប្រាស់នៅក្នុងស្រុក។ ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ បានលើកឡើងថា៖ ហេតុដូច្នេះហើយបានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា «ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថិរភាពកុំឱ្យដាច់ ម្តងមានម្តងអត់»។ លោកបានបន្ថែមថា លោកបានសង្កេតឃើញសហគមន៍អ្នកស្អាង នៅឃុំកោះខ្សាច់ទន្លា ដែលជាគោលដៅសំខាន់ជាងគេមួយដើម្បីដើរតួនាទីនេះ ព្រោះជាតំបន់សម្បូរដាំបន្លែស្រាប់ និងស្ថិតនៅកៀកនឹងទីក្រុងភ្នំពេញ។ លើសពីនេះ លោកបានបន្តថា បើធ្វើបែបនេះបាន វានឹងក្លាយទៅជារបាំងនាំចូលយ៉ាងពិតប្រាកដ ការពារទាំងអ្នកដាំនិងអ្នកបរិភោគ ហើយអ្នកចង់គាំទ្រកសិផលក្នុងស្រុក ក៏អាចជួយគាំទ្របានដោយមិនចាំបាច់ចំណាយខ្ពស់ជាងមុន ជាពិសេសដឹងពីប្រភពដាំច្បាស់លាស់ជៀសវាងការលួចកេងបន្លំនានា។ សម្រាប់បញ្ហាចង្វាក់ផ្គត់ផ្គង់ផលិតផលកសិផល លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ធ្លាប់បានលើកឡើងពីវិធីសាស្ត្រដោះស្រាយ ដែលវិធីសាស្ត្រនោះគឺជាការចងក្រងនូវសហគមន៍ រួមផ្សំជាមួយនឹងការរៀបចំខ្សែចង្វាក់តម្លៃជាមួយគ្នា ដោយត្រូវការនូវរយៈពេលសមរម្យក្នុងការរៀបចំឱ្យលេចចេញនូវកិច្ចការនេះហើយ […]

គម្រោងកសាងព្រះពុទ្ធបដិមាខ្ពស់ជាងគេនៅអាស៊ីរបស់កម្ពុជា សម្រេចបាន ៣០ភាគរយហើយ

Naren June 4, 2024 04/06/2024

(កំពត)៖ គម្រោងកសាងព្រះពុទ្ធបដិមា នៅលើកំពូលភ្នំបូកគោ ដែលជាព្រះពុទ្ធបដិមាខ្ពស់ជាងគេនៅអាស៊ី នាបច្ចុប្បន្ននេះបានសាងសង់សម្រេច៣០ ភាគរយហើយ។ ព្រះពុទ្ធបដិមាមានកម្ពស់១០៨ម៉ែត្រ ដោយបានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣។ បើយើងនិយាយពីក្រុងបូកគោ ឬ ឧទ្យានជាតិព្រះមុនីវង្ស គេនឹងនឹកដល់អាកាសធាតុដ៏សែនត្រជាក់ និងជាទីមនោរម្យសម្រាប់សម្រាកលម្ហែអារម្មណ៍បានយ៉ាងល្អប្រសើរ។ ក្រៅតែពីភាពអំណោយផលពីធម្មជាតិ នៅលើកំពូលភ្នំបូកគោ ក៏មានដែរអគារកេរដំណែលប្រវត្តិសាស្រ្ត ដែលបានបន្សល់ទុកតាំងពីសម័យព្រះបាទ ស៊ីសុវត្ថិមុន្នីវង្ស, សម័យអាណានិគមន៍បារាំង និងសម័យសង្គមរាស្រ្តនិយម។ នៅពេលបច្ចុប្បន្ននេះ អ្នកឧកញ្ញ៉ា សុខ គង់ ក៏កំពុងកសាងនូវព្រះពុទ្ធបដិមារដែលមានកម្ពស់រហូតដល់ទៅ ១០៨ម៉ែត្រ ដែលនឹងក្លាយជាព្រះពុទ្ធរូបដែលមានកម្ពស់ខ្ពស់ជាគេនៅអាស៊ី ព្រមជាមួយព្រះពុទ្ធបដិមាតូចៗ ចំនួន ៨,៤០០០ព្រះអង្គថែមទៀត ដែលតំណាងឲ្យព្រះត្រៃបិដក ដែលមានចំនួន ៨,៤០០០ព្រះធម្មក្ខន្ធ។ អ្នកឧកញ្ញ៉ា សុខ គង់ បានបញ្ជាក់ដូច្នេះថា៖ «ការសម្រេចកសាងព្រះពុទ្ធបដិមានេះ ក៏ព្រោះតែប្រទេសកម្ពុជា ជាប្រទេសគោរពនូវព្រះពុទ្ធសាស ហើយព្រះពុទ្ធសាសនាក៏ជាសាសនាមួយ ដែលមនុស្សជាច្រើននៅលើពិភពលោកបានគោរព និងប្រតិបត្តិផងដែរ»។ គម្រោងកសាងបដិមានេះមានតម្លៃ ៣០ លានដុល្លារ ដែលបច្ចុប្បន្នសាងសង់បាន ៣០ ភាគរយ បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣ ជាមួយនឹងពិធីបើកការដ្ឋានដឹកនាំដោយលោក ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី […]

៤ខែ ឆ្នាំ២០២៤ កំពង់ផែព្រះសីហនុ រកចំណូលបានជាង៣៥លានដុល្លារ កើនឡើង២៤.៤០ភាគរយ

Naren June 3, 2024 03/06/2024

(ព្រះសីហនុ)៖ ទំនិញនាំចូល និងនាំចេញជាង៣លានតោន បានឆ្លងកាត់ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយទទួលបានចំណូលទឹកប្រាក់សរុបចំនួនប្រមាណជាង៣៥លានដុល្លារ សម្រាប់៤ខែដើម ឆ្នាំ២០២៤។ លោក ថៃ ឬទ្ធី អគ្គនាយករងសារជីវកម្មកំពង់ផែស្វយ័តព្រះសីហនុ បានឲ្យដឹងថា ទំនិញនាំចូលមានចំនួន ២.៣៣៤.៦២៧តោន ទំនិញនាំចេញមានចំនួន ៧៥៦៥៦៦តោន រយៈពេល៤ខែ ឆ្នាំ២០២៤ កើនឡើង ២៦.៩៦ ភាគរយបើ​ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងដើមឆ្នាំ២០២៣ នឹងអាចរកចំណូលបានចំនួន ៣៥.២៧៣.០១៥ លានដុល្លារ កើនឡើង ២៤.៤០ភាគរយ បើធៀបនឹង៤ខែ ឆ្នាំ២០២៣កន្លងទៅ។ អគ្គនាយករងសារជីវកម្មកំពង់ផែស្វយ័តព្រះសីហនុ បានឲ្យបញ្ជាក់ថា ទាក់ទងនឹងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ផែកុងតឺន័រទឹកជ្រៅថ្មី ក្នុងក្រុងព្រះសីហនុ និងអនុវត្តគម្រោងកែសម្រួលផែកុងតឺន័រប្រវែង២៥៣ម និងគម្រោង អភិវឌ្ឍន៍ផែកុងតឺន័រទឹកជ្រៅថ្មីជំហាន១ ប្រវែង ៣៥០ម ជម្រៅ ១៤.៥ម ដែលសម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានអញ្ចើញមកសម្ភោធកាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ បានកំពុងរៀបចំតេស្ដដីស្ទង់ជម្រៅទឹក ចល័តគ្រឿងចក្រ វិស្វករ និងការិយាល័យមកដល់ពេលនេះ បានប្រមាណ២ភាគរយហើយ ដែលក្នុងគម្រោងសាងសង់រយៈពេល៣៦ឆ្នាំ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ លោក ថៃ ឬទ្ធី បានលើកឡើងថា ជាមោទនភាពរបស់កម្ពុជា […]

ព្រះបរមសពសម្តេច ទេព វង្ស ត្រូវបានរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

Naren June 3, 2024 03/06/2024

(ភ្នំពេញ)៖ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំព្រះរាជពិធី​ថ្វាយ​​ព្រះភ្លើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០៤នេះ បន្ទាប់ពីរៀប​ចំធ្វើ​ព្រះរាជពិធីបុណ្យថ្វាយព្រះរាជកុសលរយៈពេល ១០០ថ្ងៃ។ ព្រះរាជពិធីថ្វាយព្រះ​ភ្លើង ត្រូវប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា។ ក្នុងព្រះរាជពិធីនេះ ក៏មានការយាង និមន្ដចូលរួមពីព្រះសម្ដេចសង្ឃ ព្រះសង្ឃ ព្រម​ទាំង​មានការអញ្ជើញចូលរួមពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេច​មហា​រដ្ឋសភាធិការធិបតី ឃួ​ន សុដារី ប្រធានរដ្ឋសភា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត, មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប ក្នុងក្តី​សោក​សង្រេង ស្រណោះអាឡ័យជាពន់ពេក។ មុនឈានដល់ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសពសម្តេចព្រះ​អគ្គមហាសង្ឃ​រាជា​ធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ត្រូវបានពីដង្ហែពីវត្តឧណ្ណាលោម តាមតីរវិថី​ព្រះស៊ី​សុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំក្រុង (ផ្លូវលេខ​៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមាន​ឯក​រាជ្យ […]

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ដឹកនាំសមាជិកសមាជិក នៃក្រុមកីឡាសេនាយត្តិធម៌ យកថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក្រោយរៃអង្គាសបាន តាមរយៈកម្មវិធីជិះកង់អង្គរលើកទី២

Naren June 3, 2024 03/06/2024

(សៀមរាប)៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤, សមាជិក សមាជិកា នៃក្រុមកីឡាសេនាយុត្ដិធម៌ បានអញ្ជើញចូលរួមកម្មវិធីនាំយកថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលសហការរៀបចំដោយក្រសួងយុតិ្តធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ ក្រោមការដឹកនាំ និងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌។ លោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានថ្លែងថា ក្រុមគ្រូពេទ្យដែលបំពេញការងារនៅមន្ទីរពេទ្យគន្ធបុប្ផា គឺទទួលបាននូវការគោរពស្រលាញ់ពីប្រជាជនទាំងអស់គ្នា ហើយសប្បុរជន ដែលចូលរួមឧបត្ថម្ភ គឺជាវីរជននៃកុមារកម្ពុជា។ យើងទាំងអស់ត្រូវប្រកាន់ខ្ជាប់ថា អ្វីដែលអាចជួយដល់គន្ធបុប្ផា សូមកុំស្ទាក់ស្ទើរ ជួយគន្ធបុប្ផា គឺជួយដល់កុមារកម្ពុជា។ ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ជូនថា កម្មវិធីជិះកង់អង្គរលើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នេះ គឺមានមូលហេតុចំនួន៣ រួមមាន៖ ទី១៖ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតីខ្មែរជួយខ្មែរ និងចូលរួមក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារកម្ពុជាទី២៖ បង្ហាញពីកម្លាំងរួមគ្នា ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ និងយុត្តិធម៌ ដើម្បីមនុស្សធម៌ ដោយចាត់ទុកថាមន្ទីរពេទ្យគន្ធបុប្ផា ជាមិត្តរបស់យើងទី៣៖ រឹតចំណងសាមគ្គីជាភាតរភាពកាន់តែរឹងមាំ, លើកកម្ពស់សុខភាពផ្លូវកាយ […]

៥ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង២២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស

Naren June 3, 2024 03/06/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង២២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៤៧២ ២៥៨នាក់ កើន៣៦.៩៨% និងទទួលបានចំណូល ២២ ២០៦ ៨៩១ដុល្លារអាមេរិក កើនឡើង៣៨.២២% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៥ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៩៤៤ ៥១៦ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕ ផ្តល់សិទ្ធិដោយ៖ […]

BREAKING: ប្រាសាទអង្គរវត្តជាប់លេខ១លើពិភពលោក ជាកន្លែងទស្សនាព្រះអាទិត្យរះល្អបំផុត

Naren June 3, 2024 03/06/2024

សៀមរាប)៖ យោងតាមគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ»។ ជាការពិតណាស់ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនេះ តាមទ្រឹស្ដីតារាសាស្ត្រគឹហៅថា សមរាត្រី (Equinox) ដែលតែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) ហើយកើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។ ម៉្យាងវិញទៀត សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា ហើយក្រៅពីនេះខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃវិញ។ លោក អ៉ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានពន្យល់ថា ព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនេះមិនមែនជារឿងចៃដន្យនោះទេ តែជាព្រះរាជតម្រិះគិតគូររៀបចំទុកជាមុនរបស់ព្រះមហាក្សត្រ ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) និងព្រាហ្មទិវាករបណ្ឌិត ដែលជាព្រះរាជបុរោហិតរបស់ព្រះរាជា។ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងព្រះបាទសូរ្យវរ្ម័នទី២ ចាប់ពីឆ្នាំ១១១៣-១១៥០ ដែលជាមហាប្រាសាទដ៏អស្ចារ្យជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបច្ចុប្បន្នក៏បានជាប់ឈ្មោះជាសំណង់សាសនដ្ឋានដ៏ធំជាងគេនៅលើពិភពលោកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News