ព័ត៌មានជាតិ

ស្នងការរងនគរបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីនគរបាលខណ្ឌដូនពេញ គ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងក្មេងអនាថាឱ្យម៉ត់ចត់

Naren May 21, 2024 21/05/2024

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំពង្រឹងត្រួតពិនិត្យការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់ ក្នុងមូលដ្ឋានខណ្ឌ។ ពិធីនេះមានការចូលរួមពីសំណាក់លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកអធិការ លោកអធិការរង លោកនាយផ្នែក និងលោកនាយប៉ុស្តិ៍ទាំង ១១ ដើម្បីប្រជុំបូកសរុបសភាពការបទល្មើស ព្រហ្មទណ្ឌ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងខែមេសា និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តក្នុងខែឧសភា ឆ្នាំ២០២៤។ កិច្ចប្រជុំលោកវរសេនីយ៍ឯក ទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញ ក៏បានលើកឡើងអំពីសភាពការណ៍ បទល្មើសព្រហ្មទណ្ឌ និងវិធានការបង្ការបង្រ្កាប បទល្មើស លួច ឆក់ ប្លន់ ដោយដាក់ចេញនូវវិធានការជំនាញព្រហ្មទណ្ឌ ហើយឱ្យផ្នែកជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ធ្វើការល្បាត ប្រចាំបញ្ជា ២៤ម៉ោង លើ ២៤ម៉ោង ធ្វើការគ្រប់គ្រងក្មេងទំនើង ធ្វើការក្តាប់សភាពការបទល្មើសនៅតាមមូលដ្ឋានរបស់ខ្លួន ងាយស្រួលធ្វើការបង្ក្រាប ឱ្យបានទាន់ពេលវេលា។ […]

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រៀបចំកិច្ចប្រជុំពិភាក្សាអំពី ការអនុវត្តច្បាប់ពន្ធដារ និងបញ្ហាប្រឈមលើវិស័យសំណង់នៅកម្ពុជា

Naren May 21, 2024 21/05/2024

(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តច្បាប់ពន្ធដារ និងបញ្ហាប្រឈមលើវិស័យសំណង់នៅកម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅនៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ លោកអ្នកឧកញ៉ា លី ហួរ បានថ្លែងឱ្យដឹងថា កិច្ចប្រជុំថ្ងៃនេះដើម្បីបានដឹងពីការវិវឌ្ឍន៍របស់ក្រុមហ៊ុននីមួយៗ ហើយសមាជិកនីមួយៗបានធ្វើការងារដល់កម្រិតណា ដើម្បីបានដឹងពីបញ្ហាប្រឈមនានា ដែលសមាជិកបានជួប និងធ្វើការដោះស្រាយ។ លោកអ្នកឧញ៉ា បានឱ្យដឹងថាទៀតថា «យើងដឹងហើយថា បច្ចុប្បន្ននេះទាំងនៅក្នុងតំបន់ ទាំងអាស៊ីទាំងមូល ដូចជានៅប្រទេសចិន វៀតណាម និងបណ្ដាប្រទេសដទៃទៀត តែងតែជួបបញ្ហា ប្រឈមនានាលើវិស័យដូចខាងលើនេះ នៅស្រុកយើងវិញក៏មានជួបតិតតួចដែរ ហើយបើសម្រាប់នៅសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជាយើង មិនសូវមានបញ្ហាអ្វីនោះទេ»។ សូមជម្រាបថា កិច្ចប្រជុំនៅថ្ងៃនេះដែលដឹកនាំដោយលោកអ្នកឧកញ៉ា លី ហួរ គឺបានពិភាក្សាអំពីការបង់ពន្ធជាកញ្ចប់, ពិភាក្សាអំពីបញ្ហាប្រឈមនានាក្នុងវិស័យសំណង់នៅកម្ពុជា ដែលកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាស្វែងរកដំណោះស្រាយរួម៕ ផ្តល់សិទ្ធិដោយ៖ Fresh News

មន្ទីរពេទ្យកុមារអង្គរ បន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមមេត្តាបន្តផ្តល់ជំនួយទៅតាមលទ្ធភាព ដើម្បីជួយសង្គ្រោះជីវិតកុមារ ដែលត្រូវការជំនួយប្រមាណ ៦លានដុល្លារ ក្នុង១ឆ្នាំ

Naren May 21, 2024 21/05/2024

(សៀមរាប)៖ អស់រយៈពេល២៥ឆ្នាំ (១៩៩៩ – ២០២៤) មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពិនិត្យ ព្យាបាល និងថែទាំកុមារកម្ពុជា ជាច្រើនលាននាក់ ឱ្យទទួលបាននូវសុខភាពល្អ។ ក្នុងពេលថ្មីៗនេះ មន្ទីរពេទ្យកុមារអង្គរ បានបោះពុម្ភផ្សាយនូវរបាយការណ៍លទ្ធផលរយៈពេល៦ខែ របស់ខ្លួន គិតចាប់ពី ខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងរបាយការណ៍លទ្ធផលរយៈពេល៦ខែ (ខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤) មន្ទីរពេទ្យកុមារអង្គរបានពិនិត្យ ព្យាបាល និងថែទាំកុមារ ចំនួន ប្រមាណ ៥៤,០០០ ករណី នៅផ្នែកពិគ្រោះជំងឺក្រៅ និង ជាង ២,០០០ ករណីទៀត នៅផ្នែកសម្រាកព្យាបាល។ បន្ថែមពីលើនេះមានកុមារ ប្រមាណ ១,០០០ ករណី បានទទួលការជួយសង្គ្រោះអាយុជីវិត នៅក្នុងផ្នែកសង្គ្រោះបន្ទាន់ ជំងឺធ្ងន់ធ្ងរ និងផ្នែកព្យាបាលថែទាំទារក ខណៈកុមារ ប្រមាណ ៧,៦០០ ករណី បានទទួលការវះកាត់តូចនិងធំ។ […]

សម្ដេចតេជោ ហ៊ុន សែន អរគុណសាធារណរដ្ឋឆែក ដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍

Naren May 21, 2024 21/05/2024

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអរគុណ លោក Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ដែលនឹងជួយរៀបចំឱ្យមានទស្សនកិច្ចសភាឆែកមកកម្ពុជានាពេលខាងមុខនេះ ពិសេសថ្លែងអំណរគុណដល់សាធារណរដ្ឋឆែក ដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍។ បើតាមប្រសាសន៍សម្តេចតេជោ, ប្រទេសឆែកក៏នៅបន្តផ្ដល់ជំនួយជាបន្តទៀតលើវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើវិស័យអប់រំ គឺការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសាធារណរដ្ឋឆែកជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យ លោក Martin Vavra ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ បានស្វាគមន៍និងសម្ដែងសេចក្ដីរីករាយដែលបានជួប ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ក្នុងតួនាទីថ្មីរបស់សម្ដេចជាប្រធានព្រឹទ្ធសភានៅពេលនេះ។ សម្ដេចតេជោ សង្ឃឹមថា លោក ឯកអគ្គរដ្ឋទូតនឹងបន្តខិតខំដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាកិច្ចឆ្លើយតប លោក ឯកអគ្គរដ្ឋទូត បានសំដែងនូវការត្រេកអរដែលបានចូលជួបសម្ដេចនៅពេលនេះ ហើយក៏សូមអបអរសាទរសម្ដេចតេជោ ដែលទទួលបានតួនាទីថ្មីជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលជាតួនាទីខ្ពស់ជាងមុន។ លោក ក៏បានលើកឡើងថានៅក្នុងអំឡុងឆ្នាំ២០១៩ ក្នុងពេលដែលសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក […]

យុវជនគួរប្រញាប់ចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈជាមួយកម្មវិធី១.៥លាននាក់ ខណៈសាលា TVET ទូទាំងប្រទេសត្រៀមចាំបណ្ដុះបណ្ដាលជានិច្ច

Naren May 20, 2024 20/05/2024

(ភ្នំពេញ)៖ យុវជនកម្ពុជាត្រូវតែប្រញាប់មកទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ពីកម្មវិធីអប់រំបណ្ដុះបណ្ដាលដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់ ដើម្បីទទួលបានជំនាញពិតប្រាកដ ពន្លឿនការលើកស្ទួយជីវភាពគ្រួសារ ខណៈសាលាបណ្ដុះបណ្ដាលជំនាញ TVET ទូទាំងប្រទេសកំពុងត្រៀមចាំបណ្ដុះបណ្ដាលជានិច្ច។ នេះបើតាមការលើកឡើងរបស់លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងឱកាសក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ហៅកាត់ NPIC នាចុងខែឧសភា ឆ្នាំ២០២៤នេះ។ នាឱកាសនោះ លោកអគ្គនាយក ហ៊ីង ស៊ីដេត បានថ្លែងថា «គោលនយោបាយរបស់ TVET គឺផ្ដល់ជំនាញពិតប្រាកដដល់គ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ដើម្បីឱ្យប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត កាលណាមានជំនាញមួយច្បាស់លាស់ គឺមានប្រាក់ចំណូលទៀងទាត់ ជួយផ្គត់ផ្គង់ខ្លួនឯងនិងគ្រួសារ ក៏ដូចជាជួយសង្គមជាតិផងដែរ»។ លោកបន្តថា ពេលមកចុះឈ្មោះចូលរៀន សិស្សក៏ទទួលបានការប្រឹក្សាយោបល់ទៅលើមុខជំនាញចំនួន៣៨មុខ ខណៈរយៈពេលចុងក្រោយនេះមានការបន្ថែមមុខជំនាញ៧មុខទៀត សរុបមានដល់ទៅ៤៥មុខជំនាញ គ្រប់ដណ្ដប់លើ១០វិស័យ ដែលសុទ្ធសឹងជាមុខជំនាញមានតម្រូវការទីផ្សារការងារខ្ពស់។ ចំពោះការសិក្សាក្នុងកម្មវិធីអប់រំបណ្ដុះបណ្ដាលដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់នេះដែរ ក៏មានការបត់បែនច្រើនសម្រាប់យុវជនដែលមានការងារជាប់ខ្លួនដែរ ក្នុងនោះការសិក្សាចែកជា៣វេន៖ វេនទី១សិក្សាចាប់ពីថ្ងៃចន្ទ-សុក្រពេលថ្ងៃ មានរយៈពេល៤ខែ វេនទី២ជាវេនសិក្សាពេលយប់ពីម៉ោង៥៖៣០ដល់៨៖៣០ មានរយៈពេល៨ខែ និងវេនទី៣សិក្សានៅថ្ងៃសៅរ៍-អាទិត្យ ដែលរៀនរយៈពេល១០ខែ។ លោកអគ្គនាយក ហ៊ីង ស៊ីដេត បានបន្តទៀតថា ការបណ្ដុះបណ្ដាលស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ ស្របតាមទីផ្សារការងារបច្ចុប្បនិងអនាគត។ លោកថា បច្ចុប្បន្នការបណ្ដុះបណ្ដាលជំនាញ […]

ធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករមានកំណើន ៦% ជាមួយកម្រិតអតិផរណាក្នុងរង្វង់ ២ភាគរយ ក្នុងឆ្នាំ២០២៤

Naren May 20, 2024 20/05/2024

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញរបាយការណ៍ ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ ដោយក្នុងនោះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤។ ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងកម្មវិធីបើកសិក្ខាសាលាស្ដីពី «របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣» រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា នេះជារបាយការណ៍ប្រចាំឆ្នាំលើកទី៦ ដែលធនាគារជាតិនៃកម្ពុជា បានចេញផ្សាយ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង ពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងផ្ដល់ជាទស្សនវិស័យចំពោះស្ថិរភាពហិរញ្ញវត្ថុ។ លោកស្រីបណ្ឌិតបន្ដថា «សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើន៦% នៅឆ្នាំ២០២៤ ជាមួយនឹងកម្រិតអតិផរណាក្នុងរង្វង់២% កំណើនសេដ្ឋកិច្ចត្រូវបានគាំទ្រជាចម្បងដោយ ការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូន និងទូរគមនាគមន៍ ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត»។ លោកស្រីបណ្ឌិតបន្ថែមថា លើសពីនេះការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី […]

ព្រះរាជអាជ្ញាខេត្តកណ្ដាល បញ្ជាឲ្យតាមចាប់ខ្លួនជនដៃដល់កាប់សម្លាប់ស្ត្រីម្នាក់ជាម្ចាស់បំណុល ក្រោយទារលុយដល់ផ្ទះ

Naren May 20, 2024 20/05/2024

(កណ្ដាល)៖ លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា លោកបានបញ្ជាឲ្យតាមចាប់ខ្លួនហើយ ករណីជនដៃដល់ដែលទាញកាំបិទផ្គាក់កាប់សម្លាប់ស្ត្រីជាម្ចាស់លុយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយស្ត្រីនោះទៅតាមទារលុយដល់ផ្ទះនោះ។ លោកថ្លែងបែបនេះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ។ សូមជម្រាបថា ករណីកាប់សម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣៥នាទី នៅផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងដែក ។ ក្រោយធ្វើសកម្មភាពសម្លាប់ហើយ រត់គេចខ្លួនបាត់។ ជនរងគ្រោះស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។ ករណីឃាតកម្មនេះត្រូវបានជនសង្ស័យប្រើកាំបិតផ្គាក់ កាប់ចំក្បាល និងកញ្ជឹងក ចំនួន ៣កាំបិត បណ្ដាលឲ្យស្ត្រីនោះស្លាប់ភ្លាមៗតែម្ដង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

កម្ពុជា-កូរ៉េខាងត្បូង ចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគី ដើម្បីឱ្យពលរដ្ឋខ្មែរនៅកូរ៉េ ងាយទទួលបានឥណទានតាមតម្រូវការ

Naren May 20, 2024 20/05/2024

(សេអ៊ូល)៖ កម្ពុជា និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាក្នុងការចែករំលែកនូវរបាយការណ៍ព័ត៌មាន ឥណទានទ្វេភាគី ដើម្បីឱ្យពលរដ្ឋខ្មែរនៅកូរ៉េ ងាយទទួលបានឥណទានតាមតម្រូវការ។ ការព្រមព្រៀងនេះ ធ្វើឡើងតាមរយៈការចុះអនុស្សារណៈយោគយល់ រវាងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ និងធនាគារ Joengbuk (JB) នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងវេទិការធុរកិច្ចកម្ពុជា-កូរ៉េ នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានផ្តួចផ្តើមឡើង ដើម្បីបង្កើតយន្តការសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគី រវាងប្រទេសទាំងពីរ។ កិច្ចសហការនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៥ម៉ឺននាក់ ដែលកំពុងបម្រើការងារលើវិស័យនានា នៅសាធារណរដ្ឋកូរ៉េ។ លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានមានប្រសាសន៍ថា «កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងទ្វេភាគីល្អរួចទៅហើយ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងហិរញ្ញវត្ថុ។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការនាំយកប្រទេសទាំងពីរ មកក្រោមក្របខណ្ឌនៃសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគីនេះ ដែលអាចផ្តល់ផលប្រយោជន៍ដោយផ្ទាល់ […]

ការលេចមុខលើទស្សនាវដ្ដីដ៏ល្បីអាមេរិករបស់ ធឿន ធារ៉ា ទទួលបានការសាទរជាខ្លាំងថ្នាក់ដឹកនាំ និងអ្នកគាំទ្រគុនខ្មែរ

Naren May 20, 2024 20/05/2024

(ភ្នំពេញ)៖ ថ្មីៗនេះ កីឡាករគុនខ្មែរដ៏ល្បីរបស់កម្ពុជា ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes ចាត់ចូលក្នុងបញ្ជីបុគ្គលលេចធ្លោអាយុក្រោម ៣០ឆ្នាំចំនួន ៣០រូប (30 Under 30 Asia Class of 2024) ផ្នែកសិល្បៈ និងកីឡា ដែលបង្កឲ្យមានការចាប់អារម្មណ៍ និងទទួលបានការសាទរជាខ្លាំងពីថ្នាក់ដឹកនាំ និងអ្នកគាំទ្រគុនខ្មែរ ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបង្ហោះសារអបអរសាទរយ៉ាងដូច្នេះថា «អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024 ដែលរួមមានបណ្តាសហគ្រិនជោគជ័យ អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើង ដល់ចំនុចកំពូល។ Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុត ក្នុងការចាត់ចំណាត់ថ្នាក់អ្នកមានមហាសេដ្ឋី នានាលើពិភពលោក» ។ ទស្សនាវដ្ដីដ៏ល្បីខាងលើ បានគូសបញ្ជាក់ថា ធឿន ធារ៉ា […]