ព័ត៌មានជាតិ

មានអ្នកលែងក្រពើនៅស្រះទឹក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោកបណ្ឌិត ជេត ជាលី ស្នើអ្នកលែងយកទៅវិញ​ ឬអង្គការ ឬអ្នកជំនាញជួយយកទៅកន្លែងផ្សេង

Naren May 22, 2024 22/05/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ មានករណីលែងក្រពើនៅស្រះទឹក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ហើយករណីនេះលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈបណ្តាញព័ត៌មាន Fresh News បានស្នើអ្នកដែលបានលែងជួយយកទៅវិញ។ ជាមួយគ្នានេះ បើសិនជាអ្នកលែងមិនយកទៅវិញទេ លោកបណ្ឌិត ជេត ជាលី ក៏បានស្នើរកអង្គការ ឬអ្នកដែលមានជំនាញខាងចិញ្ចឹមសត្វក្រពើ ជួយយកក្រពើនេះទៅវិញផង ខណៈវាកំពុងត្រូវបានចាប់យកទៅរក្សាទុក។ លោកបណ្ឌិត បានឱ្យដឹងថា អ្នកលែងគឺជាប្តីប្រពន្ធមួយគូ ហើយពេលសន្តិសុខសួរ ពួកគាត់កុហកថា ជាសត្វត្រកួត ប៉ុន្តែដោយសារមិនទុកចិត្ត សន្តិសុខបានចាប់ទុក ទើបដឹងថា ជាសត្វក្រពើ។ លោកបណ្ឌិត បានបញ្ជាក់ថា «ជារឿងគ្រោះថ្នាក់ និងអាក្រក់បំផុតដែលមានមនុស្សយកកូនក្រពើមកលែងក្នុងទឹកស្រះសាកលវិទ្យាល័យយើង។ ថ្ងៃនេះជាថ្ងៃសីលធំសម្រាប់ពុទ្ធសានិកជន។ មានមនុស្សមួយចំនួនមានជំនឿថា ការដោះលែងសត្វឲ្យមានជីវិត និងសេរីភាពក្នុងថ្ងៃនេះជាទង្វើប្រកបដោយកុសលល្អខ្ពង់ខ្ពស់។ ប៉ុន្តែការដោះលែងសត្វមួយចំនួនឲ្យមានជីវិតបែរជាអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទៅវិញ។ សូមបងប្អូនបញ្ឈប់នូវទង្វើដ៏គ្រោះថ្នាក់នេះជាដាច់ខាត»។ លោកបានអរគុណ និងកោតសរសើរបងប្អូនសន្តិសុខ ដែលបានទប់ស្កាត់ទាន់ពេលនូវទង្វើដ៏គ្រោះថ្នាក់នេះ និងស្នើឱ្យមានជំនឿប្រកបដោយវិចារណញ្ញាណត្រឹមត្រូវ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

បុរសម្នាក់ឈប់រថយន្តចូលទិញខោអាវនៅក្រុងប៉ោយប៉ែត ស្រាប់តែមានជនសង្ស័យម្នាក់ចូលបើកយកទៅ ដោយទាំងកូនប្រុស និងម្តាយចាស់ជរានៅក្នុងរថយន្ត, កម្លាំងសមត្ថកិច្ចដេញតាមទើបជនសង្ស័យផ្លុងរថយន្តចោលវិញ

Naren May 22, 2024 22/05/2024

(បន្ទាយមានជ័យ)៖ បុរសម្នាក់ខណៈឈប់រថយន្តទាំងនៅបញ្ឆេះ ដើម្បីចូលទិញខោអាវ ស្រាប់តែមានជនសង្ស័យម្នាក់ដើរមក ហើយបានចូលទៅបើកលួចយកទៅបាត់ ដោយទាំងកូនប្រុស និងម្តាយចាស់ជរារបស់ម្ចាស់រថយន្តទៅជាមួយផង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ក្រោយទទួលបានព័ត៌មាននេះភ្លាម, ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដេញតាម និងពួនស្ទាក់ នៅទីបំផុតជនសង្ស័យបានទម្លាក់មនុស្សទាំង២នាក់ និងបានផ្លុងរថយន្តចោលវិញ រួចហើយរត់គេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា នៅវេលាម៉ោង ៨៖២៣នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចខាងកើតបេនឡានតូចស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានករណីចោរលួចរថយន្ត០១គ្រឿង ម៉ាកលុច្សស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខ ប.ជ 2C-4361 ដែលមានម្ចាស់ឡានឈ្មោះសំ សុវណ្ណ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ នៅភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ខណៈជិះរថយន្តរបស់ខ្លួនដើម្បីចុះទៅទិញខោអាវ ដោយមានកូនប្រុសម្នាក់ ឈ្មោះ សំ សិលា អាយុ១៣ឆ្នាំ និងម្តាយឈ្មោះ […]

ឃ្លាំងស្តុកស្រូវ និងទីលានសម្ងួត នឹងលេចវត្តមាននៅស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីជំរុញកំណើនផលិតកម្មស្រូវ និងការនាំចេញរបស់កសិករ

Naren May 22, 2024 22/05/2024

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ក្រមប្រតិបត្តិបរិស្ថានក្នុងអំឡុងពេលសាងសង់សម្រាប់ការកសាងឃ្លាំងស្តុក និងទីលានសម្ងួតគ្រាប់ពូជស្រូវ នៅសហគមន៍កសិកម្មភូមិស្លាមានជ័យក្តីសង្ឃឹម ដែលស្ថិតនៅក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង។ ឃ្លាំងស្តុកមានទំហំ ១២ម៉ែត្រ គុណ១៥ម៉ែត្រ និងទីលានសម្ងួតមានទំហំ ២៥០ម៉ែត្រការ៉េ។ នាឱកាសនោះដែរ លោក សាយ គឹមឡម ក៏បានណែនាំដល់កសិករត្រូវផលិតពូជស្រូវដែលមានគុណភាពខ្ពស់។ នាឱកាសនោះដែរ លោកអភិបាលស្រុកក៏ណែនាំដល់កសិករក៏ដូចជាសមាជិកសហគមន៍ទាំងមូល ត្រូវផលិតគ្រប់ពូជស្រូវប្រកបដោយគុណភាព និងមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីលក់ និងយកទៅដាំដុះទទួលបាននូវគុណភាព និងទិន្នផលខ្ពស់ ដែលជាផ្នែកមួយនៃការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាចំណូលខ្ពស់បន្ថែមទៀតដល់សមាគមផងដែរ។ លោក សាយ គឹមឡម បានណែនាំដល់រដ្ឋបាលឃុំទ្រា ត្រូវសិក្សានិងកសាងបន្ថែមទៀតនូវប្រព័ន្ធធារាសាស្ត្រឱ្យបានស្អេកស្កះ ដើម្បីឆ្លើយតមទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋក្នុងមូលដ្ឋាន។ លោកអភិបាលស្រុក មានជំនឿយ៉ាងមុតមាំថាក្រោយពីសាងសង់នូវឃ្លាំងស្តុក និងទីលានសម្ងួតគ្រាប់ពូចស្រូវនេះរួចហើយពិតជាជំរុញកំណើនផលិតកម្មស្រូវនិងការនាំចេញរបស់កសិករ និងសមាគមន៍នេះឱ្យកាន់តែខ្ពស់ឡើងថែមទៀតជាពិសេសការផ្គត់ផ្គង់ និងប្រកួតប្រជែងទីផ្សារសកល៕ ផ្តល់សិទ្ធិដោយ៖ Fresh News

មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យវិនិយោគិនខ្មែរ ខិតខំកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីសម្រេចគោលនយោបាយជាតិ

Naren May 22, 2024 22/05/2024

(កំពង់ស្ពឺ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក វ៉ា រុតសាន បានលើកចិត្តឱ្យ វិនិយោគិន រោងចក្រ សហគ្រាសស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ខិតខំបំពាក់ម៉ាស៊ីន និងគ្រឿងបន្លាស់កាន់តែទំនើប និងមានគុណភាព ជំរុញដល់ការកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យកាន់តែច្រើនឡើង សំដៅរួមគ្នាឈានទៅសម្រេចគោលនយោបាយជាតិ ឆ្នាំ២០២៧។ រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំមុន បានដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»។ គោលនយោបាយនេះ ជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាព សម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់ និងទាក់ទាញវិនិយោគបន្ថែម ដោយរក្សាទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារនិងតម្លៃបន្ថែមជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិជាដើម។ ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការ «ក្រុមហ៊ុន និងរោងចក្រ វីស៊ីភីអិម ថាញ់ដាត» នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ លោក វ៉ា រុតសាន បានលើកឡើងដូច្នេះថា «នៅក្នុងយុទ្ធសាស្ត្រគោលនយោបាយស្ដីពី […]

កសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលប្រកបមុខរបរកសិកម្ម អះអាងថាគ្រួសារគាត់មានជីវភាពសមរម្យ ដោយសារការផ្សាំយកទងដំឡូងជ្វាលក់

Naren May 21, 2024 21/05/2024

(កំពង់ឆ្នាំង)៖ ប្រជាកសិករប្រកបមុខរបរដាំដំណាំកសិកម្មម្នាក់ នៅភូមិកំ ពង់ហាវ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអះអាងថា គ្រួសារគាត់បច្ចុប្បន្នមានជីវភាពធូរធារសមរម្យដោយសារការប្រកបមុខរបរក សិកម្មដោយបានដាំ និងផ្សាំដើមដំឡូងជ្វាយកទងលក់ ដែលមុខរបរនេះទទួលបានប្រាក់កម្រៃសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបានថវិកាខ្លះសម្រា ប់ប្រើប្រាស់ទៅតាមតម្រូវការផ្សេងៗដែលជាតម្រូវការចាំបាច់ក្នុងគ្រួសាររបស់គាត់បានមួយចំណែកធំផងដែរ។ លោក រ៉េម ចន្ធី អាយុ៥០ឆ្នាំ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ថា៖ «គ្រួសាររបស់គាត់មានដីទំហំប្រមាណជាងមួយហិកតាសម្រាប់ប្រកបមុខរបរកសិ កម្មដាំដំណាំបន្លែបង្ការជាង១០ឆ្នាំមកហើយ នៅរដូវសម្រកគាត់បានដាំបន្លែបង្កាគ្រប់មុខដូចជា៖ ត្រសក់ ត្រប់, ប៉េងប៉ោះ, ម្ទេស, សណ្ដែក, ពោត។ល។ កន្លងមកបន្លែទាំងអស់ខាងលើនេះ គឺទទួលបានកម្រៃតិចដោយសារតែត្រូវការប្រើ ថ្នាំ ជី និងប្រេងសម្រាប់បូម ទឹកស្រោចស្រព្យ ហេតុនេះទើបនៅរយៈពេល៣ ទៅ៤ឆ្នាំចុងក្រោយនេះ គ្រួសាររបស់គាត់ក៏បានសម្រេចប្តូរពីការដាំបន្លែមកដាំ និងផ្សាំដើមដំឡូងជ្វាលក់វិញម្ដង ដែលការដាំ និងផ្សាំដើមដំឡូងជ្វានេះធ្វើឱ្យគ្រួសាររប ស់គាត់ទទួលបានកម្រៃសមរម្យដែលអាចផ្គត់ផ្គង់ជីវ ភាពគ្រួសារបានមួយកម្រិតផងដែរ»។ ប្រជាកសិកររូបនេះ បានលើកឡើងថា ការដាំដើមដំឡូងជ្វានេះ គឺមិនពិបាកថែទាំនោះទេ ហើយក៏មិនពិបាកប្រើជីនិងបាញ់ថ្នាំអីនោះដែរមិនដូចដំណាំបន្លែផ្សេងៗនោះឡើយ ហើយការដាំ និងផ្សាំដើមដំឡូង ជ្វានេះទៀតសោត គឺមានរយៈពេលតែ២ខែ […]

ស្ថាបនិកសាលាដូង ចុះពីលើកំពូលភ្នំគិរីរម្យ យករថយន្តចំណាស់ច្នៃចេញជាបណ្ណាល័យចល័ត ឱ្យមហាជនទម្លាប់អានសៀវភៅនៅតាមទីសាធារណៈ

Naren May 21, 2024 21/05/2024

(ភ្នំពេញ)៖ មហាជនច្បាស់ជាស្គាល់ ស្ថាបនិកសាលាដូង លោក អ៊ុក វណ្ណដេ ដែលជួយឱ្យកុមារជាច្រើនឱ្យបានរៀនសូត្រស្រូបយកចំណេះដឹងដោយឥតគិតថ្លៃនៅលើកំពូលភ្នំគិរីរម្យ។ ទោះបីជួយសង្គមច្រើនឆ្នាំក៏ដោយ លោកក៏មិនបញ្ឈប់ លោក អ៊ុក វណ្ណដេ បានបន្ថែមបេសសកម្មថ្មី ក្នុងការបង្កើនទម្លាប់នៃការសៀវភៅ ដោយថ្មីៗនេះលោកបានចុះពីលើកំពូលភ្នំគិរីរម្យ យករថយន្តចំណាស់ដែលកែច្នៃរួចដឹកសៀវភៅជាង១ពាន់ក្បាល ទៅចល័តនៅតាមទីសាធារណៈដើម្បីទាក់ទាញមហាជនឱ្យមកចាប់អារម្មណ៍ក្នុងការអានសៀវភៅពង្រីកចំណេះដឹង។ ផ្តល់ការបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគិរីរម្យ ដែលឡានទេសចរណ៍អំណាន របស់លោកកំពុងស្ថិតសួនវត្តបទុមវតី លោកបានឱ្យដឹងថា ក្នុងការបង្កើតបេសសកម្មថ្មី ឡានទេសចរណ៍អំណាន ឬបណ្ណាចល័តនេះ គឺដោយសារតែឃើញថាពលរដ្ឋកម្ពុជាពុំសូវបំផុសឬអានសៀវភៅច្រើនដូចបណ្តាប្រទេសដទៃ។ ដោយទេសចរណ៍អំណានរបស់លោកធ្វើឡើងក្នុងគោលបំណងទាក់ទាញអ្នកចង់អាន ពង្រីកចំណេះដឹង ដោយប្តូរពីទម្លាប់មិនល្អមួយចំនួនយ៉ាងហោចណាស់មកខ្ចីសៀវភៅ ឬអានផ្ទាល់នៅតាមទីសាធារណៈដែលជាគំរូមួយដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ។ លោក អ៊ុក វណ្ណដេ បានឱ្យដឹងថា ឡានទេសចរណ៍អំណាន របស់លោកមានសៀវភៅរាប់ពាន់ក្បាល ដែលទទួលបានពីសប្បុរសជន ជាការពិតធ្វើកិច្ចការសង្គមនេះលោកពុំទទួលបានចំណូលច្រើនឡើយ ប៉ុន្តែក៏មានការជួយពីកម្លាំងមហាជនជាថវិកាបន្តិចបន្តួច។ ចំពោះរថយន្តដែលយកមកនេះ ជារថយន្តចំណាស់ឆ្នាំ១៩៧២ ដែលគេបោះបង់ចោល លោកក៏យកមកកែច្នៃផាត់ពណ៌រយៈពេល៨ខែ ដែលរថយន្តនេះលោកគេង ហូបចុកនៅក្នុងរថយន្តនេះផ្ទាល់តែម្តង។ ហើយបេសកម្មទេសចរណ៍អំណាន នឹងធ្វើជាផ្លូវការនៅឆ្នាំ២០២៥ លោកនឹងចល័ត២៥ខេត្តក្រុង និងស្នាក់នៅរយៈពេលវែង។ គ្រាន់នៅពេលនេះលោកបើកសាកល្បងចំនួន៣ទីតាំងសិមមានដូចជា រាជធានីភ្នំពេញពី ថ្ងៃទី២០ […]

កម្ពុជារកវិធីសាស្ត្រថ្មី លើការដឹកជញ្ជូននាំចេញអង្ករ ​ដែលអាចដឹកបានច្រើន និងមានតម្លៃទាប

Naren May 21, 2024 21/05/2024

(ភ្នំពេញ)៖ កំពង់ផែក្រុងព្រះសីហនុ និងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងសិក្សាមធ្យោបាយ​នាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការដឹករាយដោយមិនប្រើប្រាស់សំបកកុងតឺន័រ ទៀតនោះឡើយ។​ វិធីសាស្ត្រនេះ ត្រូវបានអ្នកជំនាញយល់ថា ដើម្បីពង្រីកសក្តានុពលនៃការនាំចេញអង្ករកម្ពុជា​ ​ព្រោះការមធ្យោបាយដឹកជញ្ជូនអង្ករថ្មីនេះ ជួយឱ្យដឹកបានច្រើន និងមានតម្លៃទាប។ ​ការសិក្សាពីលទ្ធភាពប្រើមធ្យោបាយដឹករាយនេះ បានធ្វើឡើងក្នុងអំឡុងពេលថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ​លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលថ្មីៗនេះ។ លោក លូ គឹមឈន់ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះថា ការនាំចេញអង្ករកម្ពុជា ដោយ​មិនប្រើប្រាស់សំបកកុងតឺន័រ ឬ​ដឹករាយ​ ​គឺធ្វើឡើងតាមរយៈ​ការដឹកដាក់ប៉ាវនៅក្នុងកប៉ាល់ ដោយមិនចាំបាច់ដាក់ក្នុងកុងតឺន័រ​។ ការដឹកជញ្ជូនតាមរយៈមធ្យោបាយនេះ នឹងធ្វើឱ្យការដឹកជញ្ជូនកាន់តែមានតម្លៃទាប ជាង​ការដឹកដាក់ក្នុងកុងតឺន័រ​ និងដឹកបានច្រើន ​ពោល គឺការដឹកតាមរយៈនេះ អាចដឹកបានចាប់ពី ៥ពាន់តោនទៅ ២ម៉ឺនតោន។ តែយ៉ាងនេះក្តីការដឹករាយនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់គុណភាពអង្ករផងដែរ។ លោកលើកឡើងថា​ បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ពីទិសដៅទីផ្សារប្រទេសណា ដែលអាចដឹករាយបាន។ លោកថា «សំខាន់ខាងសហព័ន្ធស្រូវអង្ករ ឱ្យគាត់មានទីផ្សារបស់គាត់ច្បាស់លាស់ថា […]

ជនដៃដល់ដែលកា..ប់ស..ម្លា..ប់ស្ត្រីម្នាក់ជាម្ចាស់បំណុលនៅស្រុកស្អាង ខេត្តកណ្តាល ត្រូវនគរបាលតាមចាប់បាននៅស្រុកវាលវែង ខេត្តពោធិ៍សាត់

Naren May 21, 2024 21/05/2024

(កណ្តាល)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានរួមគ្នាស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានយកកាំបិតផ្គាក់កាប់សម្លាប់ស្ត្រីម្នាក់ជាម្ចាស់បំណុលនៅស្រុកស្អាង ខេត្តកណ្តាល ក្រោយស្ត្រីរងគ្រោះទៅតាមទារលុយដល់ផ្ទះ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមលោកឧត្តមសេនីយ៍ទោស្នងការ, នៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងកំពុងទៅទទួលជនដៃដល់រូបមកសួរនាំ ដើម្បីចាត់វិធានការបន្តទៀត។ សូមជម្រាបថា ករណីកាប់សម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣៥នាទី នៅផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងដែក។ ក្រោយធ្វើសកម្មភាពសម្លាប់ហើយ រត់គេចខ្លួនបាត់។ ជនរងគ្រោះស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។ ករណីឃាតកម្មនេះត្រូវបានជនសង្ស័យប្រើកាំបិតផ្គាក់ កាប់ចំក្បាល និងកញ្ជឹងក ចំនួន ៣កាំបិត បណ្ដាលឱ្យស្ត្រីនោះស្លាប់ភ្លាមៗតែម្ដង៕ […]

កម្ពុជានឹងមានប្រភពថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ក្នុងពេលឆាប់ៗ

Naren May 21, 2024 21/05/2024

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា នាពេលខ្លីខាងមុខនេះ កម្ពុជានឹងដំឡើងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ នៅក្នុងខេត្តមណ្ឌលគិរី និងតំបន់ភ្នំបូកគោ ក្នុងខេត្តកំពត ដើម្បីបង្កើនការផ្តត់ផ្គង់ថាមពលស្អាត ជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត។ តាមរយៈវីដេអូខ្លី ដែលលោកឈរនិយាយអំពីថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ក្នុងឧទ្យានមួយក្នុងប្រទេសចិន លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជា នឹងឈានទៅធ្វើថាមពលដើរដោយខ្យល់ នៅក្នុងពេលខាងមុខដ៏ខ្លី គឺនៅក្នុងខេត្ដមណ្ឌលគិរី និងក្នុងតំបន់ភ្នំបូកគោ»។ បើតាមការបញ្ជាក់របស់លោក កែវ រតនៈ, ថាមពលដើរដោយខ្យល់នេះ គឺសំខាន់ខ្លាំងណាស់ ជាចំណែកមួយនៃការដាក់ថាមពលស្អាត នៅក្នុងពិភពលោក ហើយការដំឡើងថាមពលដើរដោយខ្យល់នេះ ដើម្បីជួយរុញថាមពលស្អាត និងថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានឲ្យដឹងថា បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឲ្យក្រុមហ៊ុនស្រុក ដែលសហការជាមួយក្រុមហ៊ុនអន្ដរជាតិ កំពុងធ្វើការសិក្សា ក្នុងការអនុវត្ដគម្រោងនេះ។ […]