ព័ត៌មានជាតិ

អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច៖ គម្រោងតំបន់សេដ្ឋកិច្ចពិសេសកូរ៉េខាងត្បូង នឹងជំរុញពាណិជ្ជកម្មកម្ពុជាកាន់តែខ្លាំង (Video inside)

Naren May 20, 2024 20/05/2024

(ភ្នំពេញ)៖ ប្រទេសកម្ពុជាបានអនុញ្ញាតឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ចាប់តាំងពីឆ្នាំ២០០៦មក ដើម្បីជំរុញពាណិជ្ជកម្មកម្ពុជា ទៅកាន់ទីផ្សារពិភពលោក។ គម្រោងបង្កើតតំបន់ពិសេសរបស់កូរ៉េខាងត្បូង នឹងបន្ថែមលើសក្ដានុពលរបស់កម្ពុជា ដែលមានស្រាប់ លើការអភិវឌ្ឍពាណិជ្ជកម្ម ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចជាតិយូរអង្វែង៕ ផ្តល់សិទ្ធិដោយ៖ Fresh News លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖ 

យាយកំសត់អាយុ ១០០ឆ្នាំ តែងដឹកដៃកូនស្រីពិការភ្នែក រកអាហារចម្អែតក្រពះ បានទទួលអំណោយសម្រាលការលំបាកជាស្បៀងអាហារ និងថវិកា ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

Naren May 20, 2024 20/05/2024

(កំពង់ចាម)៖ លោកយាយ ម៉ៅ ថុល ដែលជាស្ដ្រីមេមាយ ប្ដីស្លាប់ចោលកាលពីជំនាន់ប្រល័យពូជសាសន៍ប៉ុលពត បន្សល់ទុកកូនបីនាក់ជាបន្ទុកដ៏សែនធ្ងន់ ពិសេសក្នុងនោះមានកូនស្រីម្នាក់ពិការភ្នែកទាំងសងខាង តាំងពីកុមារភាពដោយសារជំងឺ ដែលធ្វើឱ្យលោកយាយមានអម្រែកាន់តែធ្ងន់ រហូតមកដល់ពេលនេះ ទោះលោកយាយ មានអាយុដល់ទៅ១០០ឆ្នាំ ៣ខែក្ដី កូនស្រីម្នាក់ដែលពិការភ្នែក អាយុ ៧៥ឆ្នាំ ក៏នៅតែជាបន្ទុកក្នុងការមើលថែដូចមុន ជាបង្គោលសម្រាប់សម្គាល់ផ្លូវដល់កូន ពិសេសពេលហូបចុប។ ក្រោយបានឃើញរូបភាពដ៏សង្វែងនេះតាមបណ្ដាញសង្គម សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ស្វែងរកព័ត៌មានលម្អិតដើម្បីចុះទៅជួយលោកយាយដ៏កំសត់នេះភ្លាមៗ ហើយក៏ឈានទៅដល់ការរកឃើញ និងដឹងពីស្ថានភាពពិតប្រាកដ ទើបនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ម៉ែន នារីសោភ័គ បានដឹកនាំក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកប្រគល់ជូនលោកយាយដល់គេហដ្ឋាន ស្ថិតនៅក្នុងភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងឱកាសទទួលអំណោយនេះ លោកស្រី ម៉ៅ ថុល បានបង្ហាញនូវភាពសប្បាយរីករាយយ៉ាងខ្លាំង និងនិយាយទាំងក្ដីក្ដុកក្ដួលថា ថ្ងៃនេះសប្បាយចិត្ដ […]

អភិបាលរាជធានីភ្នំពេញ ចាត់ឲ្យតំណាងយកថវិកាចូលរួមបុណ្យសពលោក ហោ ម៉ៅ ដែលធ្លាប់ជួយការងារសង្គមយ៉ាងច្រើន

Naren May 20, 2024 20/05/2024

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះលោកស្រី ហោ សុភាព និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ហោ ម៉ៅ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសារលិខិតរំលែកទុក្ខ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ក្នុងសារលិខិតរំលែកទុក្ខ បានសរសេរថា «ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមកំ្រ ចំពោះការទទួលមរណភាពរបស់លោក ហោ ម៉ៅ ដែលត្រូវជាឪពុកបង្កើតរបស់លោកស្រី ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៤៖៣០នាទី ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់ លោក ហោ ម៉ៅ គឺជាការបាត់បង់នូវ […]

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម តាមស្រាវជ្រាវរកសមាសភាពនៃជនដែលចូលជេរសម្តេចលើ Tiktok

Naren May 20, 2024 20/05/2024

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញ Facebook របស់សម្តេចបានបង្ហោះសារ ដោយស្នើឲ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម ស្រាវជ្រាវវែកមុខរកសមាសភាពនៃជនដែលចូលជេរសម្តេចលើ Tiktok ក្រោយសម្តេចបង្ហោះ រឿងព្រែកជីកហ្វូណនតេជោ។ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញ Facebook ផ្លូវការរបស់សម្តេចមានខ្លឹមសារទាំងស្រុង៖ ខ្ញុំពិតជាមានភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុង តិចតុក ដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូល ជេរខ្ញុំពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះ ឃើញរាប់សឹបនាក់ចូលមកជេរ។ កាលឆ្នាំ២០១៦.២០១៧មានជាង ២០០០នាក់ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុងរៀង បែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង។ ពេលនេះពួកគេចូលមកជេរតាម Tik tok ម្តងប្រហែលជាក្រោយ ខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។ ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា?វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេស ដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាមនៅកម្ពុជាឬបងប្អូន ខ្មែរក្រោមដែលមានគណនី តិចតុច និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង។ ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះគឺមាន តែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។ ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា?។ […]

នាវាកងទ័ព​ជើង​ទឹក​រំដោះប្រជាជនចិន ចំនួន ២គ្រឿង​ បានចូលចតដល់កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល៥ថ្ងៃដើម្បីបំពេញទស្សនកិច្ច នឹងបង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀត

Nisaiy KP May 19, 2024 19/05/2024

(ព្រះសីហនុ)៖ នាវាកងទ័ព​ជើង​ទឹក​រំដោះប្រជាជនចិន ចំនួន ០២គ្រឿង​ បានចូលចតដល់កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល៥ថ្ងៃដើម្បីបំពេញទស្សនកិច្ច នឹងបង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ នាយនាវីទីបញ្ជាការជួបមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះថា នាវាទាំងពីរ៖ *ទី១. ឈ្មោះ QI JIGUANG លេខ 83 ជាប្រភេទនាវាហ្វឹកហ្វឺន។ *ទី2. ឈ្មោះ JINGGANG SHAN លេខ 999 ជានាវាបុកច្រាំង នាវាទាំងពីរចូលចតចាប់ពីថ្ងៃទី ១៩-២៣ ខែឧសភា។ លោកឧត្តមនាវីទោបានបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមេបញ្ជាការ និងក្រុមនាវិក នាវាហ្វឹកហ្វឺន លេខ ៨៣ និងនាវាបុកច្រាំង លេខ ៩៩៩ នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីបង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរទំនាក់ទំនងកងទ័ពទាំងពីរប្រទេស ក្នុងកំឡុងពេលធ្វើទស្សនកិច្ចនេះ ភាគីចិនអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ពិធី […]

បញ្ចប់តំណែងពីចៅអធិការវត្តឈើទាលជ្រុំ បន្ទាប់ពីបែកធ្លាយវីដេអូ មានជម្លោះជាមួយអ្នកគ្រូបង្រៀន ជានាយិការរងអនុវិទ្យាល័យអញ្ចើម ក្នុងស្រុកត្បូងឃ្មុំ កាលពីឆ្នាំ២០២២

Nisaiy KP May 19, 2024 19/05/2024

(ត្បូងឃ្មុំ)៖ ពាក់ព័ន្ធករណី វីដេអូខ្លីបរយៈពេល ១នាទី និង៣០វិនាទី ដែលព្រះសង្ឃ១អង្គ មានជម្លោះពាក្យសម្តីនៅក្នុងសាលារៀន ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២កន្លងទៅ ត្រូវបានបែកធ្លាយបង្ហោះនៅតាមបណ្តាញសង្គម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ហេតុការណ៍នេះ ផ្ទុះលើបណ្តាញសង្គម មានការចែករំលែក និងវែកញែកជាច្រើនហូរហែនេះ វីដេអូខាងលើនេះ កើតឡើងបន្ទាប់ពីព្រះសង្ឃអង្គដដែរនេះ បានធ្វើសកម្មភាពវាយទៅលើសិស្សសាលាបឋមសិក្សាអញ្ចើម ដោយមូលហេតុ សិស្សមិនបានរើសដុំថ្ម ទៅដាក់ក្នុងគ្រឹះទីចាត់ការ និងបណ្ណាល័យដែលកំពុងសាងសង់ តាមការបញ្ជារបស់លោក ខណៈព្រះអង្គ ជាគណៈកម្មការមួយរូបផងដែរនៅក្នុងសាលារៀននេះ។ ភ្លាមៗក្រោយមានរឿងហេតុនេះ អាជ្ញាធរខេត្ត បានឲ្យជំនាញពាក់ព័ន្ធ និងព្រះមន្ត្រីសង្ឃ រួមគ្នាពិនិត្យ និងដោះស្រាយលើរឿងនេះ ជាក់ស្តែងតាមរយៈរបាយការណ៍។ លោក ហាក់ ហុន ប្រធានធម្មការ និងសាសនាខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ព្រះសង្ឃអង្គនេះ មានឈ្មោះភិក្ខុ អ៊ុក ម៉ាឬទ្ធី ព្រះចៅអធិការវត្តឈើទាលជ្រុំ (ហៅវត្តកូនត្មាត) ស្ថិតក្នុងភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយឡែកអ្នកគ្រូម្នាក់នោះមានឈ្មោះ ប៊ុន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត

Nisaiy KP May 19, 2024 19/05/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាអចលនទ្រព្យផ្តើមចេញពីបញ្ហាពីរ គឺការវាយតម្លៃខុសរវាងអតិថិជន និងការវាយតម្លៃខុសនៃការវិនិយោគ។ សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «សូមឱ្យបងប្អូន អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព បំពេញកាតព្វកិច្ច គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត។ អ្នកលំបាក គឺលំបាកហើយ តែអ្នកមានលទ្ធភាព សូមជួយគ្នា»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងឆបោក របស់ ឡេង ចាន់ណា សម្តេច បានចាត់វិធានការតាំងពីរខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មាន។ រាជរដ្ឋាភិបាល នៅតែបន្តតាមវែកមុខជនឆបោកក្នុងគម្រោងរបស់ […]

សម្តេចធិបតី ហ៊ុ​ន ម៉ាណែត ផ្តល់ពេលវេលា ៣ខែបន្ថែមទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋនៅកូរ៉េ

Nisaiy KP May 19, 2024 19/05/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបន្ថែមពេលវេលារយៈពេល៣ខែទៀត ដល់មន្រ្ដីអត្តសញ្ញាកម្ម ដើម្បីបន្ដនៅធ្វើលិខិតឆ្លងដែនជូនពលរដ្ឋនៅកូរ៉េ។ ការប្រកាសបន្ថែមពេលវេលារយៈពេល៣ខែទៀត ដល់មន្រ្ដីអត្តសញ្ញាកម្មនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ចំពោះការធ្វើលិខិតឆ្លងដែននៅកូរ៉េ ខ្ញុំពុំទាន់ឲ្យបញ្ជូនមន្ត្រីអត្តសញ្ញាណកម្មទៅវិញនោះទេ ខ្ញុំឯកភាពន្ថែមរយៈពេល៣ខែទៀត ដើម្បីនៅបន្ដធ្វើលិខិតឆ្លងដែនជូនបងប្អូននៅកូរ៉េ ហើយសូមអរគុណចំពោះការខិតខំប្រឹងប្រែង របស់មន្រ្ដីអត្តសញ្ញាណកម្មយើង»។ សម្ដេចធិបតីបានថ្លែងបន្ដថា ដោយសារត្រូវបន្ដរយៈពេល៣ខែបន្ថែមទៀត ដូច្នេះសូមផ្ដាំសូមទោសទៅកាន់គ្រួសារ មន្រ្ដីអត្តសញ្ញាណកម្មយើងទាំងអស់ ដែលបាននិងកំពុងរង់ចាំស្វាមី, រង់ចាំឪពុក, រង់ចាំកូនត្រូឡប់ទៅប្រទេសកម្ពុជាវិញនៅចុងខែនេះ ដោយសារតែត្រូវស្នើសុំមន្រ្ដីយើងទាំងអស់ បន្ថែមរយៈពេល៣ខែទៀត ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋនៅកូរ៉េ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ សិក្សារួចរាល់អស់ហើយ រង់ចាំតែថ្ងៃចាប់ផ្តើមបើកការដ្ឋាន នាពេលឆាប់ៗខាងមុខ

Nisaiy KP May 19, 2024 19/05/2024

(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានសិក្សារួចរាល់អស់ហើយ ដោយរង់ចាំតែថ្ងៃចាប់ផ្តើមបើកការដ្ឋាន នាពេលឆាប់ៗខាងមុខ។ លោកអះអាងថា ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង សម្តេចធិបតី ក៏បានលើកយកបញ្ហាស្ពានេះ ពិភាក្សាបន្តិចបន្តួចផងដែរ។ ការលើកឡើងរបស់ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានធ្វើឡើង នៅក្នុងសន្និសីទកាសែតមួយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់១៨ខែឧសភា ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Freshnews