(រតនគិរី)៖ ខេត្តរតនគិរី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងមកនេះ មានករណីគ្រោះមហន្តរាយទឹកជំនន់ ដែលបណ្តាលឲ្យរងផលប៉ះពាល់ចំនួន៨ស្រុក ស្មើនឹង២៧ឃុំ ៩៨ភូមិ។ នេះជាការលើកឡើងរបស់លោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាព ក្នុងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយខេត្តរតនគិរី នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ លោកអភិបាលរង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តគាំទ្រ និងដាក់ឲ្យប្រើប្រាស់ផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨ ដែលនឹងជួយឲ្យសង្គមទាំងមូលអាចត្រៀមខ្លួន ចំពោះបញ្ហាប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុ ដោយធ្វើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីភាពធន់ទៅនឹងគ្រោះមហន្តរាយ និងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងក្របខណ្ឌការងារសេនដោយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥-២០៣០។ ជាក់ស្តែង ក្នុងខេត្តរតនគិរីនាពេលថ្មីៗមកនេះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងមកនេះ មានករណីគ្រោះមហន្តរាយទឹកជំនន់ ដែលបណ្តាលឲ្យរងផលប៉ះពាល់ចំនួន៨ស្រុក ស្មើនឹង២៧ឃុំ ៩៨ភូមិ (ស្រុកលំផាត់, ស្រុកកូនមុំ, […]