ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឡាវ រិះរកវិធីធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា

Khmerpress April 24, 2024 24/04/2024

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ សម្តេចធិបតី បានស្នើឱ្យឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ធ្វើយ៉ាងណាធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេលវេលា។ ក្រៅពីលើកបញ្ហាអគ្គិសនីហើយនោះ សម្តេចធិបតី ក៏បានលើកពីបញ្ហាព្រំដែនរវាងកម្ពុជា និងឡាវផងដែរ។ ប្រធានរដ្ឋឡាវ ក៏បានបញ្ជាក់ថា ឡាវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ្នកនាំពាក្យ៖ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលទទួលបានអនុញ្ញាត កំពុងមមាញឹករៀបចំនាំចេញដូងទៅកាន់ទីផ្សារចិន

Naren April 23, 2024 23/04/2024

(ភ្នំពេញ)៖ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានអនុញ្ញាតឱ្យនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន កំពុងតែមមាញឹកក្នុងការរៀបចំនាំចេញផ្លែដូងស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការលើកឡើងរបស់កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម។ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា​ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ ចាប់តាំងពីថ្ងៃចុះហត្ថលេខា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឲ្យដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិន។ បន្ទាប់ពីទទួលបានពាក្យស្នើសុំពីសំណាក់ចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃ ស្របតាមនីតិវិធីបច្ចេកទេស ដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិនដើម្បីភាគីពិនិត្យ និងវាយតម្លៃ។ គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ កញ្ញាបញ្ជាក់បន្ថែមថា ចម្ការដូង […]

ក្រសួងធនធានទឹក ជូនដំណឹងពីការព្យាករអាកាសធាតុសម្រាប់ខែឧសភា-មិថុនា និងអំពាវនាវប្រើប្រាស់ទឹកដោយសន្សំសំចៃ

Naren April 23, 2024 23/04/2024

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុសម្រាប់ខែឧសភា-មិថុនា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងបានឲ្យដឹងថា បន្ទាប់ពីធ្វើការតាមដានវិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរបស់ក្រសួង ក៏ដូចជាពីបណ្តាស្ថាប័នអន្តរជាតិនានា ជាពិសេសអង្គការឧតុនិយមពិភពលោក (WMO) ក្រសួងធនធានទឹក សូមជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុ នៅក្នុងដើមរដូវវស្សា ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដូចខាងក្រោម៖ ១៖ បាតុភូតសកល យោងទៅលើស្ថានភាពវិវត្តន៍ នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់អេក្វាទ័រ បង្ហាញឲ្យឃើញថា ចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែលនីណូ (El Niño) នឹងស្ថិតនៅ១០%។ រីឯបាតុភូតអែនសូអព្យាក្រឹត (ENSO-neutral) នឹងកើនឡើងដល់៨៣% នៅក្នុងខែឧសភា។ ២៖ ការព្យាករស្ថានភាពអាកាសធាតុនៅកម្ពុជា ស្ថានភាពបែបនេះ នឹងធ្វើឲ្យនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ នៃកម្ពុជា មានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សាសេ […]

ប្រធានរដ្ឋឡាវ គាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ

Khmerpress April 23, 2024 23/04/2024

(ភ្នំពេញ)៖ ក្នុងនាមជាប្រធានសមាជិកគណៈកម្មការទន្លេមេគង្គ​ លោក ថងលុន ស៊ី​​សូលីត ប្រធានរដ្ឋឡាវ បានប្រកាសគាំទ្រចំពោះគម្រោងព្រែកជីហ្វូណន-តេជោ​។ គម្រោងព្រែកជីកហ្វូណន-តេជោ បានក្លាយទៅជាប្រធានបទមួយ ក្នុងចំណោម​ប្រធានបទជាច្រើនទៀត ត្រូវបានលើក​មកជជែកនៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នៅ​ព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។ យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួប​នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើលោក ថង​លុន ស៊ីសុលីត គាំទ្រគម្រោង​ព្រែកជីកហ្វូណន-តេជោ ព្រោះមិនមាន​ប៉ះ​ពាល់ដល់បរិស្ថាន ឬរំហូរទឹ​កទន្លេ​មេ​គង្គ​នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា គម្រោងព្រែកជីកនេះ ដើរតួនាទី​សំខាន់​ណាស់ សម្រាប់ការតភ្ជាប់រវាងទន្លេ ទៅកាន់​សមុទ្រ​កម្ពុជា។ បន្ទាប់ពីបានស្តាប់ការពន្យល់ពីលក្ខណៈបច្ចេកទេស និងសំណើគាំទ្រពីសម្តេច​តេ​ជោ​ហើយនោះ លោកប្រធានរដ្ឋឡាវ បានប្រកាសគាំទ្រគម្រោងព្រែកជីក​ហ្វូ​ណន​-​តេជោ ដោយគ្មានការអល់ឯកនោះឡើយ។ ការគាំទ្ររបស់ឡាវ គឺជាផ្នែកមួយដ៏សំខាន់ ព្រោះថាឡាវ ជាប្រទេសសមាជិក​គណៈ​កម្មការទន្លេមេគង្គ បើសិនទាមទារឱ្យមានការសម្រេចណាមួយពីបណ្តា​ប្រទេស​​តាមដងទន្លេមេគង្គ។ […]

ពលរដ្ឋម្នាក់នៅស្រុកកំពង់លែង ស្នើអភិបាលខេត្តអន្តរាគមន៍ ក្រោយចង់លក់ដីកសិកម្មមានប្លង់ទន់ និងអាស្រ័យផលតាំងពីឆ្នាំ២០០០ តែអភិបាលស្រុកមិនអនុញ្ញាត, អភិបាលស្រុកថា ជាដីតំបន់២

Khmerpress April 23, 2024 23/04/2024

(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋម្នាក់បានស្នើទៅលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជួយអន្តរាគមន៍ ក្រោយចង់លក់ដីកសិកម្មមានប្លង់ទន់ និងអាស្រ័យផលតាំងពីឆ្នាំ២០០០ តែលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង មិនអនុញ្ញាតឡើយ។ ប្រជាពលរដ្ឋរូបនេះ គឺអ្នកស្រី អ៊ីង សុភាព មានទីលំនៅបច្ចុប្បន្ន ភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានដីស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទំហំ ១៨១៨១ម៉ែត្រការ៉េ បានកាន់កាប់ប្រើប្រាស់អាស្រ័យផល តាំងពីឆ្នាំ២០០០ និងត្រូវបានទទួលស្គាល់ដោយការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ ក្នុងលិខិតផ្ញើជូនអភិបាលខេត្តកំពង់ឆ្នាំង និងបណ្តាញព័ត៌មាន Fresh News លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះថា «នាងខ្ញុំចង់លក់ដីដែលស្របច្បាប់នេះ ហើយខាងថ្នាក់ឃុំក៏ឯកភាពថាមិនអី ស្រាប់តែ លោកអភិបាលស្រុកកំពង់លែង មិនអនុញ្ញាតឡើយ»។ លោកស្រីបានបន្តថា «គ្រួសារខ្ញុំ គឺជាប្រជាពលរដ្ឋស្មោះត្រង់ ដែលរស់នៅ និងប្រកបការងារបានយ៉ាងល្អប្រសើរ ដែលជាផលកើតឡើងពីសន្តិភាព ក្រោមការដឹកនាំសម្តេចតេជោ […]

ផ្លូវការ! កម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV លើកដំបូង

Naren April 23, 2024 23/04/2024

(ភ្នំពេញ)៖ កម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាវាយកូនបាល់ប្រចាំតំបន់អាស៊ី/អូសេអានី កម្រិត៤ (Davis Cup Asia/Oceania Group IV Play-Off) ឆ្នាំ២០២៤ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមការជូនដំណឹងលើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ។ ប្រភពខាងលើបានគូសបញ្ជាក់ថា បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតជើងឯកយុវជន ITF Asian Junior Championships លើកដំបូងមិនធ្លាប់មាន នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីសម្រាប់កីឡាវាយកូនបាល់កម្ពុជា ក្នុងការនាំយកព្រឹត្តិការណ៍កម្រិតពិភពលោកនេះ មករៀបចំនៅរាជធានីភ្នំពេញជាលើកដំបូង។ សម្រាប់ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ នឹងមានអត្តពលិកមកពី ៨ប្រទេសចូលរួម រួមមានក្រុមកីឡាវាយកូនបាល់គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា, អារ៉ាប់ប៊ីសាអូឌីត និងក្រុមម្ចាស់ផ្ទះកម្ពុជា។ ចំពោះការប្រកួតគ្រោងនឹងរៀបចំ នាថ្ងៃទី៨-១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ នៅទីលានវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីកន្លែងប្រវត្តិសាស្ដ្រ […]

អ្នកជំនាញអារ្យធម៌ខ្មែរ អំពាវនាវឱ្យទៅទស្សនា ការសម្តែងក្បាច់គុនល្បុក្កតោ និងសៅលីង នៅខេត្តសៀមរាប នៅថ្ងៃស្អែក

Khmerpress April 23, 2024 23/04/2024

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវប្រជាពលរដ្ឋ ឱ្យទៅទស្សនា ការសម្តែងក្បាច់គុនល្បុក្កតោ របស់កម្ពុជា និងសៅលីង របស់ចិន នៅខេត្តសៀមរាប ដោយលោកចាត់ទុកថា នេះជាផ្នែកមួយដ៏ធំ ក្នុងការផ្សព្វផ្សាយពីវប្បធម៌របស់ប្រទេសទាំងពីរ លើឆាកអន្តរជាតិ។ «ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor» នឹងរៀបចំទ្បើងនៅបរិវេណខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧៖៣០នាទីព្រឹក ជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នានៃខេត្តហឺណាន និងខេត្តសៀមរាប ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»។ អ្នកជំនាញអារ្យធម៌ខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា នេះជាព្រឹត្តិការណ៍ថ្មី យើងពីមុនធ្លាប់តែផ្លាស់ប្តូរសិល្បៈរវាងគ្នានឹងគ្នា ឥលូវយើងផ្លាស់ប្តូរសិល្បៈក្បាច់គុន ដែលជាក្បាច់គុន […]

សាច់មាន់ និងគ្រឿងក្នុងមាន់ខូចគុណភាពជាង៧តោន ត្រូវដុតកម្ទេចចោល ក្រោយឈ្មួញលួចនាំចូលពីប្រទេសថៃ នៅក្នុងភូមិសាស្ត្រស្រុកស្វាយចេក

Naren April 23, 2024 23/04/2024

(បន្ទាយមានជ័យ)៖ មន្ត្រីគយ និងរដ្ឋករតំបន់៥ បានសហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត២គ្រឿង ដឹកសាច់មាន់ និងគ្រឿងក្នុងមាន់ជាង៧តោន ត្រូវបានដុតកម្ទេចោល កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅជាយក្រុងសិរីសោភ័ណ។ មន្ត្រីគយ និងរដ្ឋករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បានប្រាប់ថា កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅក្បែរព្រំដែន ច្រករបៀងខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មន្ត្រីគយ និងរដ្ឋករតំបន់៥ បានសហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវឃាត់រថយន្តដឹកអ្នកដំណើរ២គ្រឿង បានធ្វើការឆែកឆេររកឃើញសាច់មាន់ គ្រឿងក្នុងមាន់ដែលលួចដាក់បង្កប់គ្មានច្បាប់ និងដឹកគ្មានលក្ខណៈបច្ចេកទេស និងខូចគុណភាពមានទម្ងន់ ៧,២០០គីឡូក្រាម។ មន្ត្រីគយ និងរដ្ឋករតំបន់៥ បានបញ្ជាក់ថា ក្រោយឃាត់រថយន្ត២គ្រឿងប្រភេទតួរីស ១គ្រឿង ពាក់ផ្លាក់លេខភ្នំពេញ2R-8419 និង១គ្រឿងទៀត ប្រភេទតួរីស ដូចគ្នាដែលពាក់ផ្លាក់លេខកំពត 2A-1040 ដែលដឹកសាច់មានគ្រឿងក្នុងមានគ្មានច្បាប់អនុញ្ញាត និងដឹកគ្មានលក្ខណៈបច្ឆេកទេសបណ្តាលខូចគុណភាពត្រូវបានអនុវត្តន៍តាមនីតិវិធីបន្តហើយសាច់មាន់ និងគ្រឿងក្នុងមាន់ជាង៧តោន ត្រូវបានយកទៅដុតកម្ទេចចោលនៅជាយក្រុងសិរីសោភ័ណ។ មន្ត្រីគយ និងរដ្ឋករតំបន់៥ សុំឱ្យកម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវសហការជាមួយមន្ត្រីជំនាញដើម្បីទប់ស្កាត់រាល់ទំនិញគេចពន្ធ និងទំនិញខូចគុណដែលឈ្មួញលួចលាក់នាំចូលពីប្រទេសជិតខាងធ្វើឱ្យបានចំណូលពន្ធរដ្ឋ និងទំនិញខូចគុណភាពធ្វើប៉ះពាល់សុខភាពប្រជាពលរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្ត្រីក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើការបន្ថែមលក្ខណៈបច្ចេកទេសពិសេសលើផ្លាកលេខ និងបណ្ណសម្គាល់យានជំនិះ

Naren April 23, 2024 23/04/2024

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើការបន្ថែមលក្ខណៈបច្ចេកទេសពិសេសលើផ្លាកលេខ និងបណ្ណសម្គាល់យានជំនិះ ដោយមានការចូលរួមពីលោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើយន្តការពង្រឹងបន្ថែមលើការការពារ នូវការក្លែងបន្លំបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខ ព្រមទាំងលក្ខណៈបច្ចេកទេសថ្មីៗបន្ថែមទៀត។ ជាលទ្ធផលនៃកិច្ចប្រជុំលោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានគាំទ្រ និងផ្តល់អនុសាសន៍ណែនាំឱ្យរៀបចំសិក្សា និងវាយតម្លៃលម្អិតលើការបន្ថែមលក្ខណបច្ចេកទេសពិសេសនេះ និងការប្រើប្រាស់យន្តការបច្ចេកវិទ្យាផងដែរ ដើម្បីធានាប្រសិទ្ធភាពការអនុវត្ត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

កម្ពុជា-ចិនរៀបចំការសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង លើដែនដីអង្គរ នៅថ្ងៃស្អែក

Naren April 23, 2024 23/04/2024

(សៀមរាប)៖ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាល ខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង នៅលើដែនដីអតីតក្រុងអង្គរធំ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ។ ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធសរុបជាង ៥០០នាក់។ ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន អាចចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមក ទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»៕ ផ្តល់សិទ្ធិដោយ៖ freshnews