ព័ត៌មានជាតិ

ភាគីកម្ពុជា-ចិន អបអរផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យចេញជាផ្លូវការ ទៅកាន់ប្រទេសចិន

Khmerpress April 22, 2024 22/04/2024

(ភ្នំពេញ)៖ ភាគីកម្ពុជា-ចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីអបអរសាទរ ដែលដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការ។ ពិធីអបអរសាទរនេះ បានធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលនៃប្រទេសចិន កាលពីចុងខែកុម្ភៈ បានអនុម័តអនុញ្ញាតឱ្យប្រទេសកម្ពុជានាំចូលទៅកាន់ទីផ្សារចិនជាផ្លូវការ ក្រោយពីកម្ពុជាបានបញ្ចប់គ្រប់នីតិវិធីសម្រាប់ការនាំចេញទៅប្រទេសចិន។ គួរឭលឹកថា កាលពីខែសីហាក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិន (GACC) បានបើកកិច្ចប្រជុំ និងចុះវាយតម្លៃហានិភ័យសមាសភាពចង្រៃលើដំណាំដូងកម្ពុជា ។ នៅខែកញ្ញា រដ្ឋាភិបាលចិន និងកម្ពុជាបានចុះហត្ថលេខាលើ «ពិធីសារស្តីពីតម្រូវការរភូតគាមអនាម័យសម្រាប់ការនាំចេញដូងស្រស់»។ នៅខែមករា ឆ្នាំ ២០២៤ គយចិន បានធ្វើការត្រួតពិនិត្យការអនុលោមតាមពិធីសារលើក្រុមហ៊ុនដូងស្រស់របស់កម្ពុជាដែលនាំចេញទៅប្រទេសចិន។កាលពីខែកុម្ភៈ គយចិន បានប្រកាសបញ្ជីក្រុមហ៊ុនកម្ពុជាដែលបានអនុម័តនាំចេញដូងស្រស់ទៅប្រទេសចិន ដែលចំណាយពេលតែជាងកន្លះឆ្នាំប៉ុណ្ណោះ។ ដំណាំដូងត្រូវបានដាំដុះច្រើនជាងគេ នៅខេត្តកំពង់ស្ពឺ កំពត […]

ដុតកម្ទេចបំណែកសាច់មាន់ និងទាជាង ៧តោន ដែលឈ្មួញលួចនាំចូល ដោយខុសច្បាប់

Khmerpress April 22, 2024 22/04/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការដុតកម្ទេចបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ករណី ស្មើនឹង ៧ ៥៩៥ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ ករណីទី១៖ បំណែកសាច់មាន់និងគ្រឿងក្នុងមាន់ចំនួន ៣៩៥ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាលស្រុកកំរៀង និងមន្ត្រីរាជអាវុធហត្ថស្រុកកំរៀង ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិងដកហូតពីឈ្មួញដែលធ្វើសកម្មភាពបំបែកជារូបភាពតូចៗ ជញ្ជូនដោយថ្មើរជើងនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមមាត់ច្រកអន្តរជាតិដូង កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ ករណីទី២៖ កោះមាន់និងជើងទាចំនួន ៧ ២០០ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថ ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ២ គ្រឿង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

រដ្ឋ​បាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បដិសេធចំពោះព័ត៌មានថាមានបុគ្គលមួយចំនួន ធ្វើការចែកដី ជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ

Naren April 22, 2024 22/04/2024

(កំពង់ស្ពឺ)៖ រដ្ឋ​បាលស្រុកឱរ៉ាល់ បានធ្វើការបដិសេធទាំងស្រុង ចំពោះព័ត៌មានថា មានបុគ្គលឈ្មោះ «ជួន គន្ធា» ធ្វើការចែកដី ជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។ ការបដិសេធនេះ បន្ទាប់ពីមានសេចក្ដីជូនដំណឹងមួយ របស់បុគ្គលឈ្មោះ ជួន គន្ធា បានចេញសេចក្ដីជូនដំណឹង ដោយបានអះអាងថា នឹងកាត់ដីឡូត៍ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្ដកំពង់ស្ពឺ ដើម្បីសាងសង់លំនៅដ្ឋាន ឬអាស្រ័យផល ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ

Khmerpress April 22, 2024 22/04/2024

(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស​នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ការអញ្ជើញថ្លែងសុន្ទរកថានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក។ ក្រសួងការបរទេស បានឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេចធិបតី រួមមាន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លី […]

ក្រសួងអប់រំ នឹងលុបបំបាត់កីឡាករ-កីឡាការិនីគ្មានអត្តសញ្ញាណច្បាស់លាស់ក្នុងកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ

Nisaiy KP April 21, 2024 21/04/2024

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ក្រសួងនឹងព្យាយាមពិនិត្យឲ្យបានជាក់លាស់រាល់សិស្ស-និស្សិត ដែលជាកីឡាករ-កីឡាការិនីចូលរួមប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ខណៈនិស្សិតគ្មានអត្តសញ្ញាណច្បាស់លាស់ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ ដើម្បីធានាបាននូវយុត្តិធម៌ តម្លាភាព និងការអភិវឌ្ឍវិស័យកីឡាជាតិផង។ ការគូសបញ្ជាក់នេះ បន្ទាប់ពីរដ្ឋលេខាធិការទទួលបន្ទុកជំនាញខាងលើ បានកោះប្រជុំជាមួយមន្ដ្រី និងតំណាងសហព័ន្ធកីឡាជាតិនាថ្ងៃទី២០ ខែមេសាម្សិលមិញ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៨-២៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនៅរាជធានីភ្នំពេញ។ លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា គ្រប់សមាសភាពនិស្សិតចូលរួមប្រកួតកីឡាឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំនេះ នឹងត្រូវពិនិត្យលម្អិតអំពីអត្តសញ្ញាណម្នាក់ៗ ដែលកំពុងសិក្សាតាមសាកលវិទ្យាល័យ ឬវិទ្យាស្ថាននានា តែបើរកឃើញថា មិនត្រឹមត្រូវតាមលក្ខខណ្ឌទេ គឺមិនអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ ដើម្បីចៀសវាងជម្លោះនានា ពិសេសដើម្បីឈានទៅរកការលុបបំបាត់បញ្ហាទាំងអស់នេះ។ លោកបន្ដថា ការប្រកួតនេះរៀបចំឡើង ក្នុងគោលបំណងបំផុសចលនានិស្សិតចូលរួមលេងកីឡាឲ្យបានមួយមុខ ឬច្រើនមុខប្រចាំជីវិត ដើម្បីគុណភាពជីវិត ពិសេសបង្កើតចំណងមិត្តភាព សាមគ្គីភាព និងសុខភាព។ ម្យ៉ាងតាមរយៈព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ […]

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់ក្រុមការងារ ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អ ត្រឹមត្រូវ និងឆាប់រហ័ស

Nisaiy KP April 21, 2024 21/04/2024

(ព្រះវិហារ)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ បានជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ត្រូវបំពេញតួនាទីភារកិច្ចឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័ស ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសដែលលោកចូលរួមដឹកនាំកិច្ចប្រជុំ ពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាប្រតិភូអមដំណើរ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការ កងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង ស្រុក ទាំង៨ និងមន្ត្រី ពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តជាច្រើនរូបទៀត។ លោក គីម រិទ្ធី បានថ្លែងថា ខេត្តព្រះវិហារមានផ្ទៃដីសរុបចំនួន ១៣,៤១៩.៦៣ […]

យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រៀមហោះហើរបង្ហាញ និងសាកល្បង នៅថ្ងៃទី៣០ ខែមេសា

Nisaiy KP April 21, 2024 21/04/2024

(ភ្នំពេញ)៖ យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ខណៈការហោះហើរក្នុងស្រុកជាផ្លូវការ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នាដើមខែក្រោយ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នឹងធ្វើការហោះហើរបង្ហាញ និងហោះសាកល្បង ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ។ លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ការហោះហើរនេះ គឺមានដឹកអ្នកដំណើរ ដូចជាការហោះហើរជាផ្លូវការ ប៉ុន្ដែគ្រាន់តែអ្នកដំណើរមិនមែនជាភ្ញៀវទេសចរ គឺជាក្រុមការងារ ហើយការហោះហើរសាកល្បងនេះ ក្រុមការងារអាកាសចរស៊ីវិល នឹងធ្វើការត្រួតពិនិត្យរាល់ដំណើរការទាំងអស់ មុននឹងចេញវិញ្ញាបនបត្រប្រតិបត្ដិករហោះហើរ។ សូមបញ្ជាក់ថា […]

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ការផ្សព្វផ្សាយមួយចំនួន បានលើកឡើងពីរបាយការណ៍សិក្សាទាក់ទងនឹងស្ថានភាពព្រៃឈើនៅកម្ពុជា ដែលមិនបានឆ្លុះបញ្ជាំងពីការពិតនៅកម្ពុជា

Nisaiy KP April 21, 2024 21/04/2024

(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ថា កន្លងមកមានការផ្សព្វផ្សាយមួយចំនួន បានលើកឡើងពីរបាយការណ៍សិក្សាទាក់ទងនឹងស្ថានភាពព្រៃឈើនៅកម្ពុជា ដែលមិនបានឆ្លុះបញ្ជាំងពីការពិតនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងថា ជាក់ស្តែងរហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបង្កើត និងកំពុងគ្រប់គ្រងបានយ៉ាងល្អនូវប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលបានកើនឡើងពី២៣កន្លែង នៅឆ្នាំ១៩៩៣ រហូតដល់ ៧៣កន្លែង នៅឆ្នាំ២០២៣ ក្នុងទំហំផ្ទៃដី សរុប៧,២លានហិកតា ស្មើ៤១% នៃផ្ទៃដីប្រទេសទាំងមូល ដោយមានការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ១៩៣សហគមន៍ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដើម្បីការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ-វប្បធម៌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងមូលដ្ឋានប្រកបដោយចីរភាព។ ជាមួយគ្នានេះដែរ លោក ខ្វៃ អាទិត្យា បានបន្តថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ វិស័យបរិស្ថាននៅកម្ពុជាមានការវិវឌ្ឍទៅមុខ គួរឱ្យកត់សំគាល់ ទាំងនៅក្នុងប្រទេស តំបន់ និងនៅលើពិភពលោក ជាពិសេសគឺការគ្រប់គ្រងធនធានធម្មជាតិ។ ជាការពិតកម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ រហូតដល់ទៅ៤១% នៃផ្ទៃដីប្រទេស […]