ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ហាមឃាត់ការប្រើប្រាស់ពាក្យពេចន៍ និងសកម្មភាពមួយចំនួន ក្នុងការផ្សព្វផ្សាយលក់ផលិតផលទំនិញ និងសេវា

Naren April 23, 2024 23/04/2024

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញប្រកាស ហាមឃាត់ការផ្សព្វផ្សាយ លើពាក្យពេចន៍មួយចំនួន ដើម្បីលក់ផលិតផលទំនិញ និងសេវា ដែលមានភ្ជាប់សេចក្តី បរិយាយពាណិជ្ជកម្មមិនពិត។ ក្នុងប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ត្រូវហាមឃាត់ការផ្សព្វផ្សាយ ដើម្បីលក់ផលិតផលទំនិញ និងសេវា ដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ឬមានលក្ខណៈជាអាទិ៍៖ * ជំរុញឲ្យអនីតិជនគិតអនុវត្តតាម និយាយ ឬបញ្ចេញកាយវិការផ្ទុយពីទំនៀមទម្លាប់ ប្រពៃណី និងសីលធម៌ជះឥទ្ធិពលអវិជ្ជមានដល់សុខភាព សុវត្ថិភាព ឬការអភិវឌ្ឍធម្មជាតិរបស់អនីតិជន * ប្រើពាក្យឬឃ្លា ជាអាទិ៍ ល្អបំផុត តែម្នាក់ លេខមួយ លើសគេ គ្មានគូប្រៀប ឬពាក្យដែលមានអត្ថន័យ ស្រដៀងគ្នា ដោយគ្មានឯកសារត្រឹមត្រូវ ដែលបានបញ្ជាក់ដោយក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ * ប្រើពាក្យឬឃ្លា ជាអាទិ៍ គាស់ឈ្នះៗ កោសឈ្នះៗ ទិញឈ្នះៗ បើកឈ្នះៗ កាន់តែគាស់កាន់តែឈ្នះ គាស់ច្រើន ឈ្នះច្រើន កាន់តែកោសកាន់តែឈ្នះ […]

កម្ពុជានឹងមានភូមិខ្មែរនៅប្រទេសជប៉ុន នាពេលខាងមុខ

Khmerpress April 23, 2024 23/04/2024

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូរបស់ជប៉ុនមួយក្រុមដឹកនាំដោយ លោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា(KOJIMA HOLDINGS)ចូលជួបសំដែងការគួរសមដើម្បីរាយការណ៍ស្តីពីវឌ្ឍនភាពនៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន។ ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា(KOJIMA HOLDINGS)ដែលជាអ្នកផ្តើមគំនិតវិនិយោគបង្កើតភូមិខ្មែរនេះ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីដំណើរការរៀបចំ និងការតុបតែងដើម្បីឱ្យកសិដ្ឋានរបស់ខ្លួនទៅជាទីតាំងដែលមានសោភណ្ឌភាពជាខ្មែរដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន។ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណវិស័យឯកជនជប៉ុនដែលបានចាប់អារម្មណ៍បង្កើតភូមិខ្មែរនៅក្នុងក្រុងអីសេហារ៉ា(Isehara) ខេត្តណាហ្គាវ៉ា(Kanagawa)ដើម្បីបង្ហាញពីសម្ផារខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរផងដែរ។ សូមបញ្ជាក់ថា លោករដ្ឋមន្ត្រីការងារ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធ្លាប់បានទៅទស្សនកិច្ចដល់ទីតាំងដើម្បីពិនិត្យមើលការផ្តើមការសាងសង់។ ដើម្បីធ្វើឱ្យទីតាំងមានសោភណ្ឌភាពជាខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ បានផ្គត់ផ្គង់សម្ភារមួយចំនួនដើម្បីប្រើប្រាស់ និងដាក់តាំងបង្ហាញនៅក្នុងភូមិដែលរួមមានស្គរឆៃយ៉ាំ ទ្រ មុខស្វា មុខត្លុកជាដើម។ យ៉ាងណាក៏ដោយភាគីជប៉ុនបានលើកឡើងថា ភូមិខ្មែរនេះ នឹងអាចបើកឱ្យដំណើរការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អបអរសាទរ! កូនផ្សោតកើតថ្មី១ក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ

Khmerpress April 23, 2024 23/04/2024

(ក្រចេះ)៖ កូនផ្សោតមួយក្បាលទៀត ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតព្រែកកាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនផ្សោតទើបកើតថ្មីមួយក្បាលនេះ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១៥៖១០នាទី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ កូនផ្សោតនេះ ស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៣ក្បាលផ្សេងទៀត។ សូមជម្រាបថា នេះគឺជាកូនផ្សោតទី៧ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អរគុណចំពោះឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ច ជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រជាពលរដ្ឋរស់នៅស្រុកមួយចំនួន នៃខេត្តរតនគិរី កំពុងនាំគ្នាសម្រុកចូលព្រៃប្រមូលផលផ្លែសំរ៉ងលក់ឱ្យឈ្មួញវៀតណាម

Khmerpress April 22, 2024 22/04/2024

(រតនគិរី)៖ ស្របពេលអាកាសធាតុអំណោយផលគ្មានភ្លៀងធ្លាក់នោះ ប្រជាពលរដ្ឋរស់នៅស្រុកវ៉ើនសៃ, ស្រុកតាវែង, ស្រុកអណ្តូងមាស និងបណ្តាស្រុកផ្សេងៗទៀត នៃខេត្តរតនគិរី កំពុងនាំគ្នាសម្រុកចូលព្រៃប្រមូលផលផ្លែសំរ៉ង លក់ឲ្យឈ្មួញវៀតណាម ខណៈតម្លៃមានការធ្លាក់ចុះបន្តិច រីឯសមត្ថកិច្ចមួយចំនួនសប្បាយកើបលុយពីការអនុញ្ញាតឲ្យពួកគាត់ចូលទៅក្នុងព្រៃ និងដឹកផ្លែសំរ៉ងចេញមកលក់នៅទីផ្សារ។ នៅតាមឃ្លាំងធំៗ នៅក្រុងបានលុង មានថៅកែជនជាតិវៀតណាមម្នាក់ឈ្មោះ «ចែង៉ុក» ដែលស្ពាយលុយពីវៀតណាម មកជាច្រើនលានដុល្លាររង់ចាំទទួលទិញពីក្រុមឈ្មួញកណ្តាល ដឹកចេញពីព្រៃសហគមន៍ស្រុកវ៉ើនសៃ, ស្រុកតាវែង, ស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ) និងផ្លែសំរ៉ងមួយចំនួនទៀតដឹកមកពីខេត្តពោធិ៍សាត់ និងខេត្តកោះកុងជាដើម។ បើតាមក្រុមឈ្មួញវៀតណាម ឈរជើងទិញផ្លែសំរ៉ងតាមឃ្លាំងធំៗ នៅក្រុងបានលុង បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះថា ពួកគាត់ទទួលទិញផ្លែសំរ៉ងលេខ១ តម្លៃក្នុង១គីឡូក្រាម ៤០,០០០រៀល និងលេខ២តម្លៃក្នុង១គីឡូក្រាម ១៥,០០០រៀល-២០,០០០រៀល ហើយហាងឆេងផ្លែសំរ៉ងថ្ងៃនេះ នៅក្រុងបានលុង មិនច្បាស់លាស់ទេ។ ពួកគាត់បន្តថា តម្លៃផ្លែសំរ៉ងអាចចុះថោកជាងនេះ ព្រោះខាងប្រទេសវៀតណាម ក៏មានដើមសំរ៉ងដែលប្រមូលផលបានច្រើនដែរ ដូច្នេះក្រុមឈ្មួញវៀតណាម ក៏ទម្លាក់តម្លៃតាមហ្នឹងដែរ ហើយដឹកឆ្លងកាត់ទៅវៀតណាមតាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ (រតនគិរី) និងច្រកទ្ធារត្រពាំងស្រែ (ខេត្តក្រចេះ)។ ក្រុមឈ្មួញវៀតណាមខាងលើ បានបន្តថា ពួកគាត់ក៏មិនសូវចំណេញដែរជួនកាលខាតដើម ព្រោះផ្លែសំរ៉ងស្រកគីឡូច្រើន និងមានសមត្ថកិច្ចជាច្រើនស្ថាប័នអង្គុយដកតុងក្បាលឡានពីព្រៃរហូត ក្រុងបានលុង […]

ក្រសួងពាណិជ្ជកម្ម កំណត់ឱ្យអ្នកផ្គត់ផ្គង់ទំនិញ និងសេវា ត្រូវបិទស្លាកថ្លៃជាប្រាក់រៀល លើគ្រប់មុខផលិតផលទំនិញដែលដាក់តាំងលក់

Khmerpress April 22, 2024 22/04/2024

(ភ្នំពេញ)៖ ប្រកាសថ្មីមួយរបស់ក្រសួងពាណិជ្ជកម្ម បានកំណត់ដល់បុគ្គលធ្វើធុរកិច្ចផ្គត់ផ្គង់ផលិតផលទំនិញ និងសេវា ត្រូវបិទស្លាកថ្លៃជាប្រាក់រៀល លើគ្រប់មុខផលិតផលទំនិញ និងសេវា ដែលតាំងលក់នៅក្នុងផ្សារទំនើប ម៉ាត មីនីម៉ាត ជាដើម។ ប្រកាសរបស់ក្រសួងពាណិជ្ជកម្មស្ដីពី ការអនុវត្តមិនសុចរិកក្នុងធុរកិច្ច ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញការលក់ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះបានឲ្យដឹងថា «បុគ្គលធ្វើធុរកិច្ចផ្គត់ផ្គង់ផលិតផលទំនិញ និងសេវា ត្រូវបិទស្លាកថ្លៃជាប្រាក់រៀល លើគ្រប់មុខផលិតផលទំនិញ និងសេវា ដែលតាំងលក់នៅក្នុងផ្សារទំនើប ម៉ាត មីនីម៉ាត អាគារលក់ផលិតផល និងស្ថានីយ ដេប៉ូលក់ ប្រេងឥន្ធនៈនិង/ឬឧស្ម័ន លើកលែងតែតូប ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ»។ ក្រសួងបញ្ជាក់ថា ការបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស អាចប្រព្រឹត្តទៅបាន ប្រសិនបើមានការអនុញ្ញាតដោយក្រសួង ស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ស្របទៅតាមច្បាប់ ឬបទប្បញ្ញតិដែលមានជាធរមាន។ ចំពោះការបិទស្លាកថ្លៃត្រូវសរសេរជាអក្សរខ្មែរ ពីមុខ ឬនៅពីលើ និងអក្សរបរទេសនៅបន្ទាប់ ឬខាងក្រោម៕ ផ្តល់សិទ្ធិដោយ៖ freshnews

ការប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិនៅអូស្ត្រាលី សិស្សឆ្នើមកម្ពុជាដណ្តើមបានលេខ ១ និងដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធ ១២គ្រឿង

Khmerpress April 22, 2024 22/04/2024

(ភ្នំពេញ)៖ ការពង្រឹង និងពង្រីកបន្ថែមលើវិស័យអប់រំពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធ្វើឱ្យគុណភាព របស់សិស្សល្អប្រសើរឡើង និងទទួលបានការសាទរ និងគាំទ្រជាខ្លាំងពីសំណាក់អាណាព្យាបាលរបស់សិស្ស ដែលបានជួយឱ្យកូនរបស់ពួកគាត់ កាន់តែមានសមត្ថភាពខ្លាំងជាងមុន ជាក់ស្តែងកូនខ្មែរចំនួន ១២នាក់ បានទៅធ្វើការប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ (IMEC) នៅអូស្ត្រាលី មានសិក្សមកពី១០ប្រទេសចូលរួម ក្នុងនោះសិស្សឆ្នើមរបស់កម្ពុជា បានដណ្តើមយកបានលេខ១ សម្រាប់កម្រិតប្រឡងថ្នាក់ទី១០ និងដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធ សរុប ១២គ្រឿង។ គួរបញ្ជាក់ថា កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ IMEC ផ្តោតសំខាន់លើការប្រឡងគណិតវិទ្យា មាន២ជុំ វគ្គជម្រុះក្នុងស្រុក និងវគ្គផ្តាច់ព្រ័ត្រនៅប្រទេសអូស្ត្រាលី ហើយការទៅធ្វើការប្រកួតប្រជែងនេះ ធ្វើឡើងក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education Consultant and Travel Co.,Ltd ដែលជាក្រុមហ៊ុនរៀបចំការប្រកួតប្រជែងរបស់សិស្ស ហើយសម្រាប់វគ្គជម្រុះក្នុងស្រុក មានការចូលរួមពីសិស្សានុសិស្ស មកពីសាលារដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើនផងដែរ។ លើកឡើងនាឱកាសនាំយកមកនូវភាពជោគជ័យ ទទួលបានលេខ១ និងមេដាយមាសនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ សិស្សឆ្នើម ម៉េង ឡាយស៊ុន បានឱ្យដឹងថា ដើម្បីឱ្យគេអាចទទួលបានមេដាយ […]

កម្មករលើកខ្សាច់ម្នាក់បាត់បង់ជីវិតភ្លាមៗ ក្រោយយកក្បាលគ្រា-ប់មិនទាន់ផ្ទុះ ទៅដំកែច្នៃនៅកន្លែងការងាររបស់ខ្លួន

Khmerpress April 22, 2024 22/04/2024

(ព្រះសីហនុ)៖ បុរសជាកម្មករលើកខ្សាច់ម្នាក់ បានស្លាប់បាត់បង់ជីវិតក្រោយយកក្បាលគ្រាប់មិនទាន់ផ្ទុះ មកដំកែច្នៃនៅកន្លែងធ្វើការរបស់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅទីតាំងដេប៉ូខ្សាច់ គឹម លាង ស្ថិតក្នុងក្រុមទី១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧៖១០នាទីល្ងាចម្សិលមិញនេះ។ តាមរយៈរបាយការណ៍សមត្ថកិច្ចខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង ធី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាកម្មករលើកខ្សាច់ថ្មឥដ្ឋ ដើម្បរកចំណូលចិញ្ចឹមជីវិត។ សមត្ថកិច្ចបានបន្តថា៖ «តាមការបំភ្លឺរបស់ឈ្មោះ ពៅ ព្រាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករដូចគ្នា ស្នាក់នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង ១៧:១០នាទីល្ងាច ពួកគាត់បានសម្រាកពីការងារដោយមានគ្នាបីនាក់ រូបលោកផ្ទាល់, ឈ្មោះ ឡូង ធី (ជនរងគ្រោះ) និងឈ្មោះ ឡាយ ម៉ារ៉ាឌី ភេទស្រី ត្រូវជាកូនម្ចាស់ដេប៉ូ ក្រោយសម្រាកពីការងារនាំគ្នាមកបោកខោអាវ ចំណែកឈ្មោះ ឡូង ធី […]

ប្រតិភូកីឡាការ៉ាតេកម្ពុជាជិត ៤០នាក់ ចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ នៅថៃ សប្តាហ៍នេះ

Khmerpress April 22, 2024 22/04/2024

(ភ្នំពេញ)៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ជូនប្រតិភូកីឡា អាជ្ញាកណ្ដាល គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ៣៩នាក់ ចូលរួមប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ នាទីក្រុងបាងកក ប្រទេសថៃ នាចុងសប្ដាហ៍នេះ ។ មុនចាកចេញពីមាតុភូមិចូលរួមព្រឹត្តិការណ៍អន្ដរជាតិខាងលើ នៅល្ងាចថ្ងៃទី២១ ខែមេសា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិកាសហព័ន្ធ ជួបសំណេះសំណាល និងផ្ដាំផ្ញើដល់ប្រតិភូ និងអត្តពលិកទាំងអស់ ក្នុងការត្រៀមលក្ខណៈ ទាំងបច្ចេកទេស និងស្មារតី ដើម្បីត្រៀមប្រកួតប្រជែង ដណ្ដើមលទ្ធផលល្អជូនជាតិមាតុភូមិ ក៏ដូចជាតបស្នងសងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធ។ អគ្គលេខាធិការដដែលបន្ដថា ការចេញទៅប្រកួតជាលក្ខណៈអន្តរជាតិបែបនេះ សម្រាប់កីឡាការ៉ាតេ ចាត់ទុកជាសំណាងមួយដែលមានឱកាសចេញទៅប្រកួតក្រៅប្រទេស ដ្បិតឆ្នាំ២០២៤ គឺជាឆ្នាំយុទ្ធសាស្រ្ត ដើម្បីពង្រឹងការហ្វឹកហាត់ ក្នុងន័យសម្រួចសមត្ថភាព និងបច្ចេកទេសឲ្យបានកាន់តែមុតស្រួច ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមស៊ីហ្គេម លើកទី៣៣ ដែលថៃធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៥ ខាងមុខ ។ ឆ្លៀតឱកាសនោះ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០

Naren April 22, 2024 22/04/2024

(បាងកក-ថៃ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសុន្ទរកថាក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានលើកឡើងថា កម្ពុជាចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា នវានុវត្តន៍ឌីជីថលមានសារៈសំខាន់ណាស់ចំពោះនិរន្តរភាព បរិយាបន្ន និងការអភិវឌ្ឍដែលមានភាពធន់ ជាពិសេសក្នុងការដោះស្រាយវិសមភាព ដែលកាន់តែធ្ងន់ធ្ងរឡើង បង្កដោយជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់ប្រជាជនរបស់យើង។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា យើងអាចបង្រួមគម្លាតក្នុងការចាប់យកឱកាស និងការប្រើប្រាស់សេវាកម្មសំខាន់ៗ។ ម្យ៉ាងវិញទៀត វាអនុញ្ញាតឲ្យយើងចែករំលែកអត្ថប្រយោជន៍ នៃការអភិវឌ្ឍដល់ប្រជាជនទាំងអស់ស្មើៗគ្នា។ បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី, បច្ចេកវិទ្យាឌីជីថល បានបង្កើតចលករថ្មីនៃការរីកចម្រើន និងជំរុញការប្រើប្រាស់សេវាសាធារណៈសំខាន់ៗ ក៏ដូចជារួមចំណែក ក្នុងការកសាងសង្គមទំនើប និងស៊ីវិល័យមួយ ដែលប្រជាពលរដ្ឋអាចទទួលបានផលប្រយោជន៍ជាមួយនឹងភាពជឿជាក់ និងសុវត្ថិភាពខ្ពស់ ហើយម្យ៉ាងវិញទៀត វាអាចជួយរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌។ ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា […]

កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

Naren April 22, 2024 22/04/2024

(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភាគីកម្ពុជា- ចិនបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទឹកស្អាត និងវិស័យកសិកម្ម នៅកម្ពុជា។ ឯកសារសំខាន់ចំនួន៣នេះរួមមាន៖ ទី១៖ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅជនបទដំណាក់កាលទី២ ទី២៖ វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា ទី៣៖ ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវការអនាម័យ សម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេចធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។ ជាមួយគ្នាភាគីទាំងពីរក៏រៀបចំពិធីប្រគល់-ទទួលសៀវភៅ កំណត់ហេតុរបស់នគរចេនឡា អំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ដែរ។ សូមជម្រាបថា លោក វ៉ាង យី (WANG YI) បានអញ្ជើញមកដល់កម្ពុជាកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។ ប្រមុខការទូតចិន រូបនេះនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា […]