(រតនគិរី)៖ ស្របពេលដែលផ្លែសំរ៉ង កំពុងមានហាងឆេងខ្ពស់ នៅលើទីផ្សារប្រទេសវៀតណាមនោះ ប្រជាសហគមន៍នៅស្រុកតាវែង និងស្រុកវ៉ើនសៃ ខេត្តរតនគិរី សប្បាយចិត្តប្រមូលផល ខណៈតម្លៃធ្លាក់ចុះបន្តិច ដោយសារតែផ្លែសំរ៉ង នៅវៀតណាមដល់រដូវប្រមូលផល និងសមត្ថកិច្ចខិលខូចមួយចំនួនអង្គុយចាំដកតុងក្បាលឡានពីក្រុងបានលុង រហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ ជាក់ស្តែងនៅតាមឃ្លាំងធំៗមួយចំនួននៅក្រុងបានលុង មានឈ្មួញកណ្តាលដឹកចេញពីព្រៃសហគមន៍ស្រុកវ៉ើនសៃ ស្រុកតាវែង, ស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ) និងផ្លែសំរ៉ងមួយចំនួនទៀតដឹកមកពីខេត្តពោធិ៍សាត់ និងខេត្តកោះកុងជាដើម។ បើតាមក្រុមឈ្មួញវៀតណាមឈរជើងទិញផ្លែសំរ៉ងតាមឃ្លាំងធំៗ នៅក្រុងបានលុង បានឱ្យដឹង នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះថា «ពួកគាត់ទទួលទិញផ្លែសំរ៉ងលេខ១ តម្លៃ ៤០,០០០រៀល, លេខ២តម្លៃ២៥,០០០រៀល។ ពួកគាត់បន្តថាតម្លៃផ្លែសំរ៉ង អាចចុះថោកជាងនេះទៅទៀតព្រោះខាងប្រទេសវៀតណាម ក៏មានដើមសំរ៉ង ដែលប្រមូលផលបានច្រើនដែរ ដូច្នេះក្រុមឈ្មួញវៀតណាម ក៏ទម្លាក់តម្លៃតាមហ្នឹងដែរ ហើយដឹកឆ្លងកាត់ទៅវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ»។ ក្រុមឈ្មួញវៀតណាមខាងលើ បានបន្តថា៖ «ពួកគាត់ក៏មិនសូវចំណេញដែរជួនកាលខាតដើមព្រោះផ្លែសំរ៉ងស្រកគីឡូលឿន និងមានសមត្ថកិច្ចជាច្រើនស្ថាប័នអង្គុយចាំដកតុងក្បាលឡានពីក្រុងបានលុង រហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ»។ មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីម្នាក់ បានលួចបង្ហើបថា ការដឹកជញ្ជូនអនុផលព្រៃឈើ គឺត្រូវតែមានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ, ជាងនេះទៅទៀតក្រុមឈ្មួញវៀតណាមដឹកទៅលក់ក្រៅប្រទេសត្រូវតែបង់ពន្ធជូនរដ្ឋ ប៉ុន្តែជាក់ស្តែងផ្លែសំរ៉ងជាច្រើនរយតោនដឹកតាមច្រកទ្ធារអន្តរជាតិអូរយ៉ាដាវ ទៅវៀតណាម ដោយគ្មានច្បាប់ទម្លាប់បន្តិចសោះដោយសារមានការគប់គិតគ្នាពីសមត្ថកិច្ចខិលខូចមួយចំនួន និងមានអ្នកធំមួយចំនួននៅខេត្តរតនគិរីជួយអន្តរាគមន៍នាំឱ្យមានការខាតបង់ពន្ធជូនរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ សូមជម្រាបថា […]