ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ពន្ធដារ៖ អ្នកចែកចាយបន្ត អ្នកលក់រាយ និងសកម្មភាពអាជីវកម្មដែលផ្គត់ផ្គង់បន្ត លើផលិតផលស្រា បារី នឹងមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈទៀតនោះទេ

Naren April 18, 2024 18/04/2024

(ភ្នំពេញ)៖ លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បាន​គូសបញ្ជាក់ថា អ្នកចែកចាយបន្ត អ្នកលក់រាយ និងសកម្មភាពអាជីវកម្មដែលផ្គត់ផ្គង់បន្តលើផលិតផលស្រា បារី នឹងមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈទៀតនោះទេ ពោល គឺរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យយកអាករ សម្រាប់បំភ្លឺសាធារណៈតែមួយលើកគត់ នៅដំណាក់កាលដំបូងនៃការផ្គត់ផ្គង់ គឺនៅពេលផ្គត់ផ្គង់ចេញពីរោងចក្រ ចំពោះផលិតផលដែលផលិតក្នុងស្រុក ឬនៅពេលនាំចូល ចំពោះផលិតផលនាំចូល។ បណ្ឌិត អេង រតនា លើកឡើងបែបនេះធ្វើឡើងនៅក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ក្រោមប្រធានបទ «អាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ និងកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់ផលិតផលបារី»។ បណ្ឌិត អេង រតនា បានបញ្ជាក់បន្ថែមថា ការអនុញ្ញាតបន្ធូរបន្ថយឱ្យគិតអាករសម្រាប់បំភ្លឺសាធារណៈតែមួយលើក គឺកើតចេញពីការស្នើសុំពីវិស័យឯកជន ដើម្បីដោះស្រាយផលវិបាក និងភាពស្មុគស្មាញនៃការគិតអាករ សម្រាប់បំភ្លឺសាធារណៈ នៅគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់។ ​ ​លោកបណ្ឌិតបានឱ្យដឹងទៀតថា អាករពិសេសត្រូវបានប្រមូលក្នុងគោលបំណង ដោះស្រាយផលប៉ះពាល់អវិជ្ជមាន និងទប់ស្កាត់ហានិភ័យផ្នែកសុខភាព សង្គម បរិស្ថាន តាមរយៈការកំហិតការប្រើប្រាស់ផលិតផល ឬសេវាដែលមានលក្ខណៈប្រណិត និងមិនចាំបាច់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទំនិញនិងសេវាដែលជាកម្មវត្ថុនៃការប្រមូលអាករពិសេស មានជាអាទិ៍ស្រា ស្រាបៀរ […]

ក្មេងទំនើង២៣នាក់​ ត្រូវបានឃាត់ខ្លួន នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

Naren April 18, 2024 18/04/2024

(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីថ្ងៃទី១៣ ដល់១៦ ខែមេសា​ ឆ្នាំ២០២៤ កន្លងទៅនេះ នៅកម្ពុជាមានក្មេងទំនើងចំនួន​២៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News។ ក្នុងចំណោមជនសង្ស័យទាំង​ ២៣នាក់នោះ ត្រូវបានបង្ក្រាបក្នុង១៣ករណីផ្សេងគ្នា ដែលក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ៨ករណី ឃាត់ខ្លួន៩នាក់, ខេត្តកណា្ដល២ករណី ឃាត់ខ្លួន៥នាក់, ខេត្តស្ទឹងត្រែង ១ករណី ឃាត់ខ្លួន ៥នាក់, ខេត្តត្បូងឃ្មុំ ១ករណី ឃាត់ខ្លួន ២នាក់ និងខេត្តពោធិ៍សាត់ ១ករណី ឃាត់ខ្លួន ២នាក់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបំពេញគ្រប់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោត ជាប្រធានសមាគមសិល្បករខ្មែរហើយ!​

Naren April 18, 2024 18/04/2024

(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបំពេញគ្រប់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរហើយ។ នេះបើយោងតាមគណៈកម្មការបណ្ដោះអាសន្នរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបំពេញនូវលក្ខខណ្ឌដែលគណៈកម្មការកំណត់រួចរាល់ហើយដូចជាពាក្យស្នើសុំឈរឈ្មោះ និងការបំពេញប្រវត្តិរូបជាដើម។ ដោយឡែក អ្នកមានបំណងឈរឈ្មោះសម្រាប់ការបោះឆ្នោតមួយចំនួនទៀត បានសាកសួរព័ត៌មាន និងទទួលពាក្យពីគណៈកម្មការ ដើម្បីបំពេញក្នុងការចូលរួមផងដែរ ប៉ុន្តែក្រុមការងារមិនទាន់បានទទួលត្រឡប់មកវិញនៅឡើយ។ ទោះបីជាយ៉ាងណា គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ការដាក់ពាក្យ និងទទួលពាក្យបន្តរហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ បើតាមគណៈកម្មការបានបន្តថា ប្រសិនបើអ្នកឧកញ៉ា ឧកញ៉ា ឯកឧត្ដមលោកជំទាវ អស់លោកលោកស្រី និងសិល្បករ សិល្បការិនីទាំងអស់ មានបំណងឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦នេះ អាចទៅទទួលពាក្យស្នើសុំនៅទីស្នាក់ការបណ្ដោះអាសន្ននៃរបស់គណៈកម្មការដែលមានអាស័យដ្ឋានផ្ទះលេខ២ មហាវិថី ម៉ៅសេទុង (ក្រោយក្រសួងកសិកម្ម) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមក រាជធានីភ្នំពេញ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្ររៀងរាល់ម៉ោងធ្វើការ។ ឬអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៦ ២២២ ៩២៩។ សូមជម្រាបថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា […]

សាលាដំបូងខេត្តសៀមរាប បង្ហាញវឌ្ឍនភាពចំណាត់ការ សំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន របស់ជនត្រូវចោទ ឡេង ចាន់ណា

Naren April 18, 2024 18/04/2024

(ភ្នំពេញ)៖ សាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៉ីធី វើលដ៍ ឯ.ក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា ពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ សាលាដំបូងខេត្តសៀមរាប បានអនុវត្ត កិច្ចនីតិវិធីជាច្រើន មានដូចខាងក្រោម៖ * ១៖ បានសម្រេចបង្កកគណនីធនាគារ ចំនួន ១៨៣ គណនី និងទ្រព្យសម្បត្តិមួយចំនួន។ * ២៖ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥ នាក់, បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ ចំនួន ២ នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ២៤ នាក់ ដោយកំណត់ឱ្យចូល ខ្លួនគិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ * ៣៖ បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតារជាតិ របស់ជនពាក់ព័ន្ធផ្សេងទៀត […]

ប្រាក់រៀល ត្រូវបានដាក់ក្នុងតារាងជួញដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ

Naren April 18, 2024 18/04/2024

(ជប៉ុន)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានចូលរួមពិធីកាត់ខ្សែបូសម្ភោធ ដាក់បញ្ចូលប្រាក់រៀលក្នុង តារាងជួញដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ពិធីនេះក្រោមអធិបតីភាព លោក គីមទី កោមលី អគ្គនាយកប្រតិបត្តិការ នៃធនាគារជាតិនៃកម្ពុជា និង លោក Cameron Hume នាយកផ្នែកលក់ដុំសកល និងជាអគ្គនាយកប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Travelex និងវត្តមានភ្ញៀវកិត្តិយស ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ វត្តមាននៃប្រាក់រៀលជាលើកដំបូង នៅប្រទេសជប៉ុននេះ នឹងជួយសម្រួលទេសចរជប៉ុនដែលមកទស្សនា ប្រទេសកម្ពុជាឲ្យមានកន្លែងប្ដូរយកប្រាក់រៀល បានដោយងាយស្រួល ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនជាងមុន។ សំខាន់ជាងនេះទៀត វត្តមានប្រាក់រៀល នៅលើតារាងជួញដូរ នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដូចជា នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀល អាចជួញដូរជាលក្ខណៈអន្តរជាតិ ព្រមទាំងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត និងការទទួលស្គាល់ប្រាក់រៀល កាន់តែទូលំទូលាយកម្រិតពិភពលោក។ នេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សា ស្ថិរភាពប្រាក់រៀលក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលធនាគារជាតិនៃកម្ពុជា […]

ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជាង ៥.៣លាននាក់ រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី

Naren April 17, 2024 17/04/2024

(កំពង់ចាម)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅទូទាំងខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរសរុបជាង ៥.៣លាននាក់។ យោងតាមរាយការណ៍របស់លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ក្នុងព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៤ថ្ងៃ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរមកចូលរួមលេងកម្សាន្ត នៅតាមកន្លែងកម្សាន្ត រមណីយដ្ឋាននានា និងស្នាក់នៅសរុប ៥,៣៥៥,៦៥៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៥,៣៣៧,២៥៧នាក់ និងភ្ញៀវបរទេសមានចំនួន៥១៤នាក់។ លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា ចំនួនភ្ញៀវទាំងនោះបានមកលេងនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានារួមមាន រមណីយដ្ឋានទឹកឆា រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ រមណីយដ្ឋានបែមប៊ូរីសត រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី រមណីយដ្ឋាននគរបាជ័យ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន អាហារដ្ឋានស្មៅទន្លេ ក្រុងក្រុងកំពង់ចាម។ ក្រៅពីនោះ ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ។ ដោយឡែក បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងរយៈពេល៤ថ្ងៃនេះ ពុំមានអ្វីកើតឡើងគួរឱ្យគាត់សម្គាល់នោះទេ ដោយការរៀបចំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់កម្លាំងថែរក្សាសន្តិសុខសម្រាប់ធ្នាប់នៅតាមមូលដ្ឋានយ៉ាងហ្មត់ចត់ ធ្វើយ៉ាងណាបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានទទួលការសប្បាយរីករាយនៅគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ចាម៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ខេត្តកំពត និងខេត្តកែប ទទួលបានភ្ញៀវទេសចរជាង ១.៣លាននាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

Naren April 17, 2024 17/04/2024

(កំពត-កែប)៖ លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បានឱ្យដឹងថា ខេត្ត​កំពត រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺចាប់ពីថ្ងៃ​ទី១៣ ដល់ថ្ងៃទី១៦ ខែ​មេសា ឆ្នាំ២០២៤ ខេត្តកំពត និងខេត្តកែប ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​​អន្តរជាតិ ប្រមាណ​ជាង ១,៣៩៩,៨៩៧នាក់។ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ ចំនួន ១,៣៩៦,៧៧៥ នាក់និងភ្ញៀវទេសចរអន្តរជាតិ ចំនួន ៣,១២២នាក់។ បើ​តាម​ការ​កត់សម្គាល់​ឃើញ​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋានតំបន់ភូមិកំពត, រមណីយដ្ឋាន​តតំបន់ដូង​ទេ ឧទ្យានជាតិព្រះមុនីវង្សបូកគោ, តំបន់កោះស្មៅ, រមណីយដ្ឋានតំបន់ទឹកឈូ និង​តំបន់​ររមណីយដ្ឋានជាច្រើនផ្សេងទៀនៃខេត្ត​កំពត។ តាមលោក សយ ស៊ីណុល ពាក់ព័ន្ធសេវាកម្មស្នាក់នៅ រយៈពេល៤ថ្ងៃនេះ ភ្ញៀវបានកក់ និងស្នាក់នៅតាមបណ្ដាសណ្ឋាគារផ្ទះសំណាក់ និងស្នាក់នៅតាមរមណីយដ្ឋាន ស្ទើរតែពេញ ១០០%។ ដោយឡែកសេវាកម្មហូបចុក គឺមានកន្លែងជាច្រើន ដែលផ្តល់ភាពងាយស្រួល សម្រាប់ឱ្យភ្ញៀវរកទទួលទានបាន។ ចំពោះសភាពការណ៍ទូទៅ នៅតាមរមណីយដ្ឋាន និងកន្លែងទេសចរណ៍កម្សាន្តផ្សេងៗ គ្មានអ្វីប្លែកគួរឱ្យកត់សម្គាល់នោះទេ គឺធានាបានសុខសុវត្ថិភាព សណ្ដាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ […]

៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី គ្រោះអគ្គិភ័យកើតឡើង២០លើកនៅទូទាំងប្រទេស តែមិនមានមនុស្សបាត់បង់ជីវិត ឬរងរបួសនោះទេ

Naren April 17, 2024 17/04/2024

(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលទើបត្រូវបានបិទបញ្ចប់នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន២០លើកនៅទូទាំងប្រទេស តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ពោលគ្រាន់តែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះ។ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ចំនួនគ្រោះថ្នាក់អគ្គីភ័យទាំង២០លើកនេះ មានការកើនឡើងចំនួន៥លើក បើធៀបនឹងឆ្នាំមុន។ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្ថែមទៀតថា ក្នុងចំណោមគ្រោះថ្នាក់នេះ បានកើតឡើងនៅខេត្តកំពត ចំនួន១លើក, កែប ចំនួន៣លើក, បន្ទាយមានជ័យ ចំនួន១លើក, មណ្ឌលគិរី ចំនួន២លើក, កំពង់ស្ពឺ ចំនួន១លើក, ស្វាយរៀង ចំនួន១លើក, កណ្ដាល ចំនួន២លើក, បាត់ដំបង ចំនួន៣លើក, ត្បូងឃ្មុំ ចំនួន១លើក, ស្ទឹងត្រែង ចំនួន១លើក, សៀមរាប ចំនួន២លើក, ព្រះសីហនុ ចំនួន១លើក និងរាជធានីភ្នំពេញ ចំនួន១លើក។ ក្នុងនោះ មូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី […]

រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ជាង ១លាន ២០ម៉ឺននាក់ មកដើរលេងកម្សាន្ត

Naren April 17, 2024 17/04/2024

(សៀមរាប)៖ រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ព.ស ២៥៦៨ គឺគិតចាប់ពីថ្ងៃទី១៣, ១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ មហាជន និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ១,២៣៩,៨០៨ នាក់ បានមកដើរលេងកម្សាន្តនៅខេត្តសៀមរាប និងតំបន់រមណីយដ្ឋាននានា ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ដែលអង្គភាពបណ្ដាញព័ត៌មាន Fresh News ទទួលបាន គឺសរុបមានចំនួនប្រមាណ ១,២៣៩,៨០៨ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ១៦,៨០៨ នាក់ និងភ្ញៀវទេសចរជាតិ ៦៦០,០០០ នាក់ ហើយបងប្អូនប្រជាពលរដ្ឋមកពីតាមបណ្ដាស្រុក/ក្រុង ក្នុងខេត្តសៀមរាប ផ្ទាល់មានចំនួនប្រមាណ ៥៦៣,០០០នាក់ ។ សូមបញ្ជាក់ផងដែរ ថា៖ បើតាមរបាយការណ៍របស់អាជ្ញាធរ និងសមត្ថកិច្ច បានឱ្យដឹងថា៖ ក្នុងរយៈពេល ៤ថ្ងៃ […]

ADB: សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ នឹងមានកំណើន ៥.៨ភាគរយ ជំរុញដោយវិស័យកម្មន្តសាល និង ទេសចរណ៍

Naren April 12, 2024 12/04/2024

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានចេញរបាយការណ៍ថ្មីមួយដោយបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥.៨% ក្នុងឆ្នាំ ២០២៤ និង ៦.០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុក ជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។ នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ ២០២៣។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែក លើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣»។ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) សម្រាប់ខែមេសា ២០២៤ បានប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥,0% ក្នុងឆ្នាំ ២០២៣។ កំណើននេះ […]