កម្ពុជាទទួលចំណូលជិត ៩៧លានដុល្លារ ពីការនាំចេញកង់នៅត្រីមាសទី១ ឆ្នាំនេះថយចុះ ៤៣%
Khmerpress
April 20, 2024
20/04/2024
(ភ្នំពេញ)៖ នៅត្រីមាសទី១ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៩៧លានដុល្លារអាមេរិក ពីការនាំចេញកង់ ថយចុះ ៤៣.០១% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ជាង១៧០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញកង់របស់ប្រទេសកម្ពុជា នៅតែឈានមុនគេ បើប្រៀបធៀបនៅក្នុងតំបន់ បើទោះបីជាតម្លៃនៃនាំចេញកង់ ធ្លាក់ចុះយ៉ាងណាក៏ដោយក្ដី។ បើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម, ទីផ្សារសំខាន់ៗ ដែលកម្ពុជា បាននាំចេញកង់រួមមាន៖ អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ខណៈកម្ពុជានាំចូលកង់មកវិញ រួមមាន៖ ជប៉ុន ចិន វៀតណាម ថៃ និងអាមេរិក ជាដើម។ បច្ចុប្បន្នកម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង៖ * ទី១៖ […]