ព័ត៌មានជាតិ

ក្រសួងការងារ ណែនាំម្ចាស់រោងចក្រ ឱ្យអនុវត្តវិធានការបន្ទាន់តាមរោងចក្រ ក្នុងអំឡុងពេលអាកាសធាតុក្តៅ

Naren April 10, 2024 10/04/2024

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់ដល់កម្មករនិយោជិតនៅតាមរោងចក្រ ក្នុងអំឡុងពេលអាកាសធាតុក្តៅនេះ។ តាមរយៈសេចក្ដីប្រកាស, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ដោយអាកាសធាតុនារដូវប្រាំងនេះកើនកម្ដៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ យកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់ដូចខាងក្រោម៖ * ទី១៖ ត្រូវបើកទ្វារ បង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារធ្វើការ * ទី២៖ ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យបានច្រើននិងញឹកញាប់ យ៉ាងតិច២លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ * ទី៣៖ ត្រូវបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការចាំបាច់ផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់ * ទី៤៖ ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ ដើម្បីធានាថាដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច១ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ * ទី៥៖ ត្រូវចាត់បុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំនៅកន្លែងធ្វើការ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា […]

ក្រសួងបរិស្ថាន តាមដា​នយ៉ាងយកចិត្តទុកដាក់ចំពោះឧបទ្ទវហេតុក្រឡាប់រថយន្តបណ្តាលឱ្យលេចធ្លាយអាស៊ីតស៊ុលហ្វូរិចប្រមាណ៣០តោន ធ្លាក់ចូលស្ទឹងណាមខាន់ ហូរចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង

Naren April 10, 2024 10/04/2024

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្ដរជាតិ ឱ្យបានជ្រាបថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុនៃការក្រឡាប់រថយន្តដឹកអាស៊ីតស៊ុលហ្វួរិច (Sulfuric Acid) នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ដែលស្ទឹងនេះហូរចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយប្រមាណ ១,៣៧០គីឡូម៉ែត្រ ពីព្រំប្រទល់កម្ពុជា-ឡាវ។ ជាការឆ្លើយតបចំពោះគ្រោះឧបទ្ទវហេតុនេះ ក្រសួងបរិស្ថាន បានធ្វើការយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ដោយបានចាត់ក្រុមការងារជំនាញចុះទៅធ្វើការត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គ នៅតាមតំបន់ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការវិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការតាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារ ក្នុងខេត្តស្ទឹងត្រែង។ ទន្ទឹមនឹងនេះដែរ ក្រសួងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងករណីខាងលើនេះ និងធ្វើការជូនដំណឹងជាសាធារណៈចំពោះការវិវត្តណាមួយពីស្ថានភាពគុណភាពទឹកទន្លេមេគង្គជាបន្តទៀត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើន

Naren April 9, 2024 09/04/2024

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីចៀសវាងនូវហានិភ័យកង្វះកម្លាំង នាពេលអនាគត។ ការអំពាវនាវដូច្នេះ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីទិន្នន័យជំរឿនប្រជាជនកម្ពុជា ឆ្នាំ២០១៩ បង្ហាញនូវការព្រួយបារម្ភ នៅឆ្នាំ២០៥០ខាងមុខ ប្រជាជនកម្ពុជា ដែលមានវ័យចាស់អាចមានចំនួនច្រើនជាង មនុស្សវ័យកណ្តាល ដោយសារតែអត្រាកំណើតមានទាប។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ​សម្រាប់​ឆ្នាំ​២០២៤ ក្រសួងផែនការ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតីបានបញ្ជាក់ដូច្នេះថា «ខ្ញុំក៏សុំលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពសេដ្ឋកិច្ច គួរមានកូនច្រើន លើកពីចំនួនកំណត់ ដើម្បីជៀសវាងនូវហានិភ័យកង្វះកម្លាំងពលកម្ម។ យើងឃើញហើយថា នៅឆ្នាំ២០៥០ ចំនួនប្រជាជនដែលមានវ័យចាស់ គឺច្រើនជាងអ្នកទាប។ ឥឡូវនេះយើងមានអត្រាមនុស្សវ័យកណ្តាល មានកម្រិតធំនៅឡើយ ប៉ុន្តែបើសិនជាចំនួនអ្នកកើត កាន់តែតិចជាងចំនួនអ្នកចាស់ យើងមិនយូរមិនឆាប់អាចខ្វះកម្លាំងពលកម្ម ហើយនៅប្រទេសជិតខាងរបស់យើងមានបញ្ហានេះ»។ សម្តេចបានបញ្ជាក់ថា «បើទោះបីទិន្នន័យជំរឿនបង្ហាញថាកម្ពុជា មិនទាន់មានបញ្ហាចោទនៅឆ្នាំ២០៥០ ចំពោះការខ្វះកម្លាំងពលកម្មក្តី ប៉ុន្តែយើងមានឃើញសញ្ញានៃការថយចុះ រវាងគម្លាតអ្នកដែលមានអាយុចាស់ និងអ្នកដែលពេញកម្លាំង គឺចាប់ផ្តើមកើន ហើយប្រសិនបើអត្រាកំណើតកាន់តែថយ យើងនឹងអាចមានបញ្ហាប្រឈម។ ហើយមានកូនឥឡូវ […]

ក្រសួងការងារ ប្រាប់សហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល៤ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី

Naren April 9, 2024 09/04/2024

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល៤ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ខាងមុខនេះ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤។ ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន នោះ ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ ប្តូរវេនគ្នា។ ប្រសិនបើការផ្លាស់ប្តូរវេនគ្នានេះ មិនអាចគាំទ្រដល់ដំណើរការអាជីវកម្មរបស់សហគ្រាស គ្រឹះស្ថានបាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងតំណាងកម្មករនិយោជិត អាចពិភាក្សា និងព្រមព្រៀងគ្នាឱ្យកម្មករនិយោជិត ទាំងអស់នៅធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យនេះ ហើយត្រូវរៀបចំឱ្យមានការឈប់សម្រាកជំនួសនៅពេលណាមួយ ផ្សេងទៀតបាន។ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្តូរគ្នា ឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ […]

ក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយ ១៤គ្រឿង ក្នុងព្រឹត្តិការណ៍ Ju-Jitsu Thailand Championship 2024

Naren April 9, 2024 09/04/2024

(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានដណ្ដើមមេដាយសរុប ១៤គ្រឿង ពីការប្រកួតកីឡាជឺជីតស៊ូអន្ដរជាតិដ៏ធំ Ju-Jitsu Thailand Championship 2024 នៅទីក្រុងបាងកក ប្រទេសថៃ កាលពីចុងសប្ដាហ៍កន្លងទៅ។ ក្នុងព្រឹត្តិការណ៍អន្ដរជាតិខាងលើនេះ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូបចូលរួម ខណៈជាលទ្ធផលក្រុមកម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មាស ៥ ប្រាក់ ៣ និងសំរឹទ្ធ ៦)។ នៅលើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធបានឲ្យដឹងទៀតថា កម្មវិធី Ju-Jitsu Thailand Championship 2024 មានអ្នកចូលរួមរហូតដល់ជាង ១,៤០០នាក់។ ដូច្នេះសហព័ន្ធបានចាត់ទុកជាការបំបែកនូវកំណត់ត្រាក្នុងការប្រកួតមួយដ៏ធំក្នុងតំបន់ ដែលមានអ្នកចូលរួមច្រើន និងសម្រេចបានសមិទ្ធផលល្អប្រសើរបែបនេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរឡាវអះអាងថា សារធាតុគីមីហៀរចេញពី​រថយន្ត​ក្រឡាប់នៅឡាវ មិនប៉ះពាល់ទឹកទន្លេមេគង្គផ្នែកខាងក្រោមឡើយ

Naren April 9, 2024 09/04/2024

(ភ្នំពេញ)៖ អគ្គលេខាធិការគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា (MRC) បានគូសបញ្ជាក់​ថា សារធាតុគីមីហៀរចេញពីរថយន្តដែលក្រឡាប់នៅប្រទេសឡាវ មិនបានបង្កផលប៉ះពាល់​ដល់​ទឹកទន្លេណាមខាន់ និងទន្លេមេគង្គនោះឡើយ។ អគ្គលេខាធិការគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុ បានឱ្យដឹងថា ស្ទឹងណាមខាន់ (Nam Khan) ជាដៃនៃទន្លេមេគង្គ ហូរចាក់ចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងលួងព្រះបាង ហើយ​មាន​ចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១,៣៧០គីឡូម៉ែត្រ ខាងលើ​ក្រុង​ប៉ាក់សេប្រមាណ ១,២២០គីឡូម៉ែត្រ និងខាងលើរដ្ឋធានីវៀងច័ន្ទ ប្រមាណ ៥០០គីឡូម៉ែត្រ ។ នៅក្រោមទីក្រុងលួងព្រះបាង ចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ មានទំនប់វារីអគ្គិសនី សាយាបូរី នៅលើដងទន្លេមេគង្គផងដែរ។ សូមបញ្ជាក់ថា រថយន្តដឹកសារធាតុគីមីមួយគ្រឿង បានក្រឡាប់ ហើយហៀរចូលស្ទឹង​ណាម​ខាន់ ភូមិភូសាងខាំ ក្នុងខេត្តលួងព្រះបាង ប្រទេសឡាវ។ សាលាក្រុងលួងព្រះបាង បានហាម​ឃាត់ប្រជាពលរដ្ឋរបស់ខ្លួនមិនឱ្យងូតទឹក ហែលទឹក ឬប្រមូលត្រីងាប់ពីស្ទឹងណាម​ខាន់ និង​ពីទន្លេមេគង្គក្នុងទឹកដីលួងប្រាបាង មកលក់ ឬមកបរិភោគ។ អាជ្ញាធរក្រុង បានណែនាំឱ្យអាជ្ញាធរភូមិ ភូសាងខាំ ត្រូវផ្តល់ដំណឹង និងព្រមានអ្នកភូមិជា​ប្រចាំ​អំពីបញ្ហានេះ។ តាមមន្ត្រីលេខាធិការដ្ឋាន MRC ប្រចាំនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បានឱ្យដឹងថា […]

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងនៅចុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង

Naren April 7, 2024 07/04/2024

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងនៅចុងរដូវប្រាំង ដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមេសានេះ។ អគ្គិសនីកម្ពុជា បានឱ្យដឹងថា អាកាសធាតុក្នុងរដូវប្រាំង ឆ្នាំ២០២៤នេះ ស្ថិតក្នុងបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើន កំដៅជាខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនី ចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជា កើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។ ដើម្បីដោះស្រាយបំពេញបង្គ្រប់តម្រូវការ ប្រើប្រាស់ថាមពលអគ្គិសនី ដែលកើនឡើងយ៉ាងគំហុកនេះ អគ្គិសនីកម្ពុជា ចាំបាច់ត្រូវផលិតអគ្គិសនី ចេញពីរោងចក្រប្រើប្រេងឥន្ធនៈ ដែលចំណាយថ្លៃដើមខ្ពស់ខ្លាំង។ ដូច្នេះ ដើម្បីជួយចូលរួមសន្សំសំចៃ កាត់បន្ថយការចំណាយ លើការប្រើប្រាស់ថាមពលអគ្គិសនី ដែលមានថ្លៃខ្ពស់ក្នុងរយៈពេលខ្លីនេះ ទុកថវិកានេះសម្រាប់បម្រើអ្វី ដែលមានប្រយោជន៍វិញ នោះអគ្គិសនីកម្ពុជាស្នើសុំអ្នកប្រើប្រាស់អគ្គិសនី ទាំងអស់ជួយចូលរួមដូចខាងក្រោម៖ ១៖ ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ ឱ្យបានត្រូវតាមលក្ខណបច្ចេកទេស ក្នុងនោះចំពោះបរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាដើម ២៖ បិទ/ផ្តាច់សម្ភារបរិក្ខារអគ្គិសនី ជាពិសេសបន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ឱ្យអស់លទ្ធភាព […]

លោកស្រី ឱ វណ្ណឌីន ជំរុញក្រុមការងារសុខាភិបាលមូលដ្ឋាននៅខេត្តមណ្ឌលគិរី រួមគ្នាប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីឲ្យពលរដ្ឋទទួលបានការបម្រើសេវាសុខភាព បានដិតដល់ និងទាន់ពេលវេលា

Nisaiy KP April 7, 2024 07/04/2024

(មណ្ឌលគិរី)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំអង្គប្រជុំជាមួយប្រធានមន្ទីរសុខាភិបាលខេត្ត​ លោក-លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត​ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក រួមទាំងប្រធានមណ្ឌលសុខភាពទាំង១៦កន្លែងមេឃុំ និងចៅសង្កាត់ទាំង២១ និងអង្គការដៃគូចំនួន៩​ នៅខេត្តមណ្ឌលគីរី។ ក្នុងកិច្ចប្រជុំនាពេលកន្លងទៅនេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូរ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ចូលរួមសហការជាមួយក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់​ និងជាពិសេសការងារសុខាភិបាលកម្រិតមូលដ្ឋាន នៃខេត្តមណ្ឌលគិរីនេះ ក្នុងការរៀបចំឱ្យបាននូវផែនការសកម្មភាពអាទិភាពសម្រាប់ឆ្នាំ២០២៤-២០២៥​ សំដៅជំរុញបង្កេីនការថែទាំសុខភាពបឋម ដោយផ្អែកលើទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល ដែលកំពុងតែដាក់ចេញឲ្យអនុវត្តន៍នេះ។ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ដោយស្នើឲ្យបន្តអនុវត្តន៍កិច្ចការអាទិភាពដែលនឹងកំណត់រួមគ្នានេះ​ ឲ្យអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួលបាននូវការបម្រើសេវាសុខភាព បានដិតដល់ និងទាន់ពេលវេលា រួមទាំងកាត់បន្ថយនូវហានិភ័យសុខភាពផ្សេងៗ ដែលអាចកើតមាននៅក្នុងសហគមន៍របស់ខ្លួន។ គួរកត់សម្គាល់ថា ខេត្តមណ្ឌលគិរី គឺជាខេត្តដែលកត់សម្គាល់ឃេីញដោយឡែកមួយ​ ដែលមានថ្នាក់ដឹកនាំមូលដ្ឋានចូលរួមក្នុងកិច្ចការសុខាភិបាល ជាស្ត្រីច្រើន​គួរសម​ ហើយលោកស្រីក៏បានសម្ដែងនូវការលើកទឹកចិត្ត និងជំរុញការចូលរួមរបស់ស្រ្តីឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសក្នុងការងារពង្រឹងគុណភាពសេវាសុខាភិបាល ក៏ដូចជាជំរុញបន្ថែមលើការថែទាំសុខភាពបឋម របស់បុគ្គល គ្រួសារ និងសហគមន៍ផងដែរ។ […]

កម្ពុជាទើបរកឃើញករណីជំងឺអុតស្វា ៣ករណីបន្ថែមទៀត

Nisaiy KP April 7, 2024 07/04/2024

(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានរកឃើញករណីជំងឺអឹមផក (Mpox) ដែលឈ្មោះដើមហៅជំងឺអុតស្វាចំនួន ៣ករណីបន្ថែមទៀត ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ ដែលសរុបមានចំនួន ១៧ករណីជាបុរសទាំងអស់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមេសានេះ។ បើតាមក្រសួងសុខាភិបាល ជំងឺសុទ្ធសឹងជាបុរស មានអាយុចន្លោះពី២០ឆ្នាំ ទៅ៤៣ឆ្នាំ គិតចាប់តាំងពីពេលដែលបានរកឃើញ ករណីដំបូងនៅប្រទេសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ហើយភាគច្រើនស្នាក់នៅប្រកបរបរផ្សេងៗនៅ រាជធានីភ្នំពេញ។ ក្រសួងបន្ថែមថា បច្ចុប្បន្នមានអ្នកជំងឺអឹមផក ចំនួន៥រូប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវ យកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺ អឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវ វិធានការបង្ការយ៉ាងម៉ឺងម៉ាត់៕ ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល៖ ផ្ដល់សិទ្ធិដោយ៖ Freshnews