ព័ត៌មានជាតិ

កម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនចិន សិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅភ្នំពេញ និងរថភ្លើងធុនស្រាលភ្ជាប់ភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ

Naren March 18, 2024 18/03/2024

(ភ្នំពេញ)៖ ក្រុមហ៊ុនជំនាញផ្លូវដែករបស់ចិនចំនួនពីរទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសិក្សា​លើគម្រោងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលតភ្ជាប់រវាងរាជធានីភ្នំពេញ និង​ព្រ​លាន​​យន្តហោះអន្តរជាតិតេជោ។ បន្ទាប់ពីទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសិក្សាលើគម្រោងដ៏មានសារៈសំខាន់ខាងលើនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនឆាយណាមេត្រូ និងហ្គ័ងចូវមេត្រូ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បី​ជួបជាមួយស្ថាប័នពាក់ព័ន្ធឈានទៅសិក្សាគម្រោង។ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ គណៈប្រតិភូក្រុមហ៊ុនទាំងពីរ បានចូលរួមកិច្ចប្រជុំជាមួយ​ក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​ប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋ​មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល លោក នួន ផា​រ័ត្ន អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាង​ក្រុម​ហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ខៀវសែ ផងដែរ។ ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍គណៈប្រតិភូក្រុម​ហ៊ុនចិនទាំងពីរប្រកបដោយក្តីសោមនស្សរីករាយបំផុត។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសរំលេចថា ការរៀបចំប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ គឺជាកិច្ចការដ៏សំខាន់ ហើយ​ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ […]

កូនស្រីលោកថាក់ ស៊ីន មានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរ មានការរីកចម្រើនឡើង

Naren March 18, 2024 18/03/2024

(ភ្នំពេញ)៖ លោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីយូរមកហើយ និងប្តេជ្ញាថាត្រូវធ្វើឱ្យទំនាក់ទំនងដ៏ល្អនេះមានជាបន្តយូរអង្វែងទៅមុខទៀត។ ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ថា សន្តិភាពនឹងមានបន្តសម្រាប់ថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរ មានការរីកចម្រើនឡើង។ លោកស្រីលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ខណៈដែលចូលជួបសម្តែងការគួរសមជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅវិមានរដ្ឋសភា។ ក្នុងឱកាសនោះ លោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា ក៏បានជម្រាបជូនពីដំណើរការនៃការដឹកនាំរដ្ឋាភិបាល នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ដែលមានគណបក្សចម្រុះកំពុងធ្វើការរួមគ្នា និងបានកសាងសុខសន្តិភាពដែលបានបាត់បង់មួយរយៈកាលមុន ឱ្យមានភាពល្អប្រសើរឡើងវិញ។ នៅពេលដែលប្រទេសមានសន្តិភាព អ្វីដែលត្រូវធ្វើបន្តគឺការធ្វើឱ្យសេដ្ឋកិច្ច មានការរីកចម្រើន។ លោកស្រីមានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ប្រទេសទាំងពីរថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏មានការរីកចម្រើនផងដែរ។ លោកស្រី ក៏បានថ្លែងគាំទ្រប្រសាសន៍របស់ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលលើកឡើងអំពី ការលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ផងដែរ។ ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា […]

តារាកំប្លែង ស្រីទូច និងស៊ូ ស៊ី​រី​កា នៅតែបន្តទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ពាក់ព័ន្ធ​រឿង​បណ្ដាំមរតក​របស់​អ្នកស្រី កែវ ម​ន្ថា

Naren March 18, 2024 18/03/2024

(ភ្នំពេញ)៖ ដូចទស្សនិកជនបានដឹងហើយថា កាលពីថ្មីៗនេះក្រុម​គ្រួសារ​តារា​កំប្លែង​អ្នកស្រី ជុំ រស្មីហៅស្រីទូច និង​ក្មួយ​ស្រី​តារាចម្រៀង​ល្បីឈ្មោះ​ កញ្ញា ស៊ូ ស៊ី​រី​កា បាន​នឹងកំពុង​តែ​ដង្ហោយ​រក​ភាព​យុត្តិធម៌ពី​តុលាការ ពាក់ព័ន្ធ​រឿង​បណ្ដាំមរតក​របស់​លោកស្រី កែវ ម​ន្ថា ខ ណៈ​នីតិវិធីបាន​ដល់​ដៃ​តុលាការ​សាលាឧទ្ធរណ៍ទៅ​ហើយ ។ តារា​កំប្លែងអ្នកស្រី ​ស្រី​ទូច ធ្លាប់បាន​​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មានថា មកទល់ពេលនេះអ្នកស្រី និង​សមាជិក​ក្រុម​គ្រួសារបាន​ខិតខំ​អស់ពី​លទ្ធភាព​ហើយនៅក្នុង​រយ:ពេល​ជាង​២​ឆ្នាំ​មកនេះ ដើម្បី​តតាំង​តាម​ផ្លូវ​តុលាការជាមួយនឹង​ភាគី​ស្វាមី​របស់​អ្នកស្រី កែវ ម​ន្ថា ដែល​មិន​ព្រម​អនុវត្តន៍​តាម​បណ្ដាំមរតកហើយ​ថែម​ទាំង បាន​បណ្ដេញ សមាជិក​ជា​កូនចៅ​បង្កើត​របស់​អ្នកស្រី កែវ ម​ន្ថា ចេញពីផ្ទះដែល​ធ្លាប់​រស់នៅ​ជួបជុំ​គ្នា​តាំងពី​យូរ​មក​ហើយ​នោះ​ទៀត​ផង​។ ទោះបីយ៉ាងណាតារាកំប្លែងជើងចាស់រូបនេះក៏បានបញ្ជាក់ប្រាប់ Fresh News Plus ថា ពាក់ព័ន្ធរឿងរ៉ាវបណ្តឹងរបស់លោកស្រីពេលនេះ គឺបានធ្លាក់ដល់ដៃ​តុ លាការ​សាលាឧទ្ធរណ៍ ខណ:អ្នកស្រីកំពុងត្រៀមខ្លួនចូលទៅបំភ្លឺនៅចុងខែមីនាខាងមុខនេះ។ អ្នកស្រីសង្កត់ធ្ងន់ថា រឿងដែលអ្នកស្រីរួម​ទាំង​បងប្អូន​កូនចៅចង់​បានគឺសូមឲ្យ​មានការ​ផ្តល់​ភាព​យុត្តិធម៌ចំពោះ​ពួក​គាត់​ដូចដែល​មាន​សរសេរ​នៅ​ក្នុង​លិខិត​បណ្តាំមរតក​របស់​លោកស្រី កែវ ម​ន្ថា ដែល​ជា​ម្តាយនិង​ជីដូន​។ អ្នកស្រី ទូច បានលើកដែរថា «ពន្លឺយុត្តិធម៌ពិតជាទទួលបានចំពោះបងប្អូននឹងកូនក្មួយរបស់នាងខ្ញុំយ៉ាងពិតប្រាកដ នាងខ្ញុំសូមជំរាបដល់មនុស្សអាត្មានិយមនិងអ្នកតែស្ករទាំងអស់ដែលនៅពីក្រោយរឿងទាំងអស់នេះ បើមិនដឹងច្បាស់ទេឈប់បានឈប់ទៅគ្រាន់តែឮគេនិយាយនឹងជួបមួយដងមួយកាលកុំអះអាងថាខ្លួនដឹងច្បាស់ខ្លាំងពេក ព្រោះអ្នកមិនបាននៅជិតម្ដាយខ្ញុំយប់ថ្ងៃដូចបងប្អូនកូននឹងក្មួយៗទេ គឺអ្នកទាំងអស់នេះហើយជាសាក្សីរស់របស់ខ្ញុំ»។ អ្នកស្រីបន្តថា នៅមានភស្តុតាងច្រើនណាស់ដែលត្រូវបង្ហាញនឹងបំភ្លឺគឺដល់ពេលហើយ ដើម្បីអោយអ្នកដែលស៊ូស្លាប់ […]

កម្មកររោងចក្រ Y & W សប្បាយចិត្ត និងថ្លែងអំណរគុណរដ្ឋាភិបាល ដែលបាននាំឱកាសការងារដល់បន្ទប់ស្នាក់នៅ

Naren March 18, 2024 18/03/2024

(ភ្នំពេញ)៖ កម្មករកម្មការិនីនៃរោងចក្រ Y & W បានថ្លែងអំណរគុណ និងសប្បាយចិត្តរីករាយចំពោះរាជរដ្ឋាភិបាលដែលបានបញ្ជូនក្រុមការងារបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យផ្សព្វផ្សាយ និងពន្យល់ពីពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម រួមទាំងដំណោះស្រាយរបស់ក្រសួងការងារដែលបានដាក់ចេញដើម្បីប្រយោជន៍ជូនកម្មករនិយោជិត។ មានអាយុ២៤ឆ្នាំ កញ ហ៊ល ឡៃហ៊ាក ជាកម្មករផ្នែកឡេវ នៃរោងចក្រ Y & W ដែលមានទីលំនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានឱ្យដឹងថានៅថ្ងៃអាទិត្យទី១៧ ខែមីនានេះ ក្រុមការងារនៃបេឡាជាតិសន្តិសុខសង្គម និងទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើដំណើរមកដល់បន្ទប់ស្នាក់នៅរបស់កម្មករដែលនៅជុំវិញរោងចក្រ Y & Wដើម្បីពន្យល់ពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម រួមទាំងដំណោះស្រាយដែលក្រសួងការងា និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញដើម្បីប្រយោជន៍កម្មករ។ សម្រាប់កញ្ញារូបនេះ រាជរដ្ឋាភិបាល ពិតជាបានយកចិត្តទុកដាក់ចំពោះកម្មករដោយបារម្ភពីសុខទុក្ខ និងជីវភាពរបស់កម្មករដោយខ្លាចបងប្អូនកម្មករនៅរោងចក្រ Y & W មិនមានចំណូលមិនមានការងារដើម្បីសម្រួលដល់ជីវភាព។ ទន្ទឹមនឹងនេះ កញ្ញាភួង ស្រីនិច្ច អាយុ២១ ជាកម្មមករផ្នែកអ៊ុត នៃរោងចក្រ Y […]

អាជ្ញាធរខេត្តកោះកុង ធ្លាប់បានឲ្យម្ចាស់ទីតាំងរបងថ្ម៣កន្លែង ដែលសង់រំលោភឆ្នេរនេសាទត្រូវវាយកម្ទេចចោល តែរហូតមកដល់ពេលនេះ មិនទាន់វាយកម្ទេចនៅឡើយ

Naren March 18, 2024 18/03/2024

(កោះកុង)៖ ក្រោយពីអាជ្ញាធរខេត្តកោះកុង បានចុះពិនិត្យរបងថ្មចំនួន៣ទីតាំង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ហើយបានដាក់បទបញ្ជាឲ្យក្រុមម្ចាស់ទីតាំងចំនួន៣កន្លែង ដែលលួចសង់របងថ្មរឹងមាំលយចូលឆ្នេរសមុទ្រតំបន់រមណីយដ្ឋានឆ្នេរនេសាទ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ប៉ុន្តែគិតមកទល់ថ្ងៃនេះ ម្ចាស់សំណងនៅតែរឹងទទឹងមិនព្រមវាយកម្ទេចបានត្រឹមត្រូវតាមការកំណត់នោះទេ។ ការមិន​វាយរបងថ្មនេះចោល គឺគឃ្លើននឹងបទបញ្ជារបស់លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ជិត២ខែកន្លងមក ក្រុមម្ចាស់សំណង់របងថ្មចំនួន៣កន្លែង ហាក់មិនខ្វាយខ្វល់សោះនឹងអ្វីដែលជាចំណាត់ការឲ្យរុះរើវាយកម្ទេចចោលរបងខុសច្បាប់របស់ខ្លួននោះឡើយ។ បើតាមការអង្កេតរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរដែលទៅកម្សាន្តរមណីយដ្ឋានឆ្នេរនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានមើលឃើញថា កម្រិតនៃការវាយកម្ទេចរបងនៅមិនទាន់ដល់ទីតាំងកំណត់គំនូសវាស់វែងរបស់អាជ្ញាធរខេត្ត ឲ្យរុះរើវាយកម្ទេចប្រវែង ១១០ម៉ែត្រ ចេញជាបន្ទាន់ពីដីចំណីឆ្នេរសមុទ្រទេ។ ដោយពួកគេវាយតែផ្នែកខាងលើរបងប៉ុណ្ណោះ ហើយទុកកម្ពស់ប្រហែលជា ១ម៉ែត្រកន្លះពីដី បើគិតជាប្រវែងវិញប្រមាណតែជាង១០ម៉ែត្រ។ បញ្ហានេះ អាចសរបញ្ជាក់ថា ទំនងជាមានរឿងមិនប្រក្រតីអ្វីហើយ ទើបបណ្តោយអោយរបងថ្មខុសច្បាប់ដែលសង់លយចូលឆ្នេរសមុទ្រអាចឈរបង្ហាញខ្លួនបានយ៉ាងរំភើយដូច្នេះ។ លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ បានឆ្លើយតបនៅថ្ងៃទី១៤ ខែមីនាថ្មីៗនេះថា លោក និងក្រុមការងារចុះពន្យល់ឲ្យម្ចាស់ទីតាំងរបងទាំង៣ ត្រូវចូលរួមស្ម័គ្រចិត្តវាយដោយខ្លួនឯង ហើយវាយទៅតាមការកំណត់របស់រដ្ឋបាលខេត្តផងដែរ។ ចៀសវាងបង្កភាពស្មុគស្មាញកាន់តែខ្លាំងដល់អាជ្ញាធរ ព្រមទាំងបង្កការប៉ះពាល់ដល់សោភ័ណភាពបរិស្ថានតំបន់ឆ្នេរកម្ពុជា។ លោកទទួលស្គាល់ថា ការវាយកម្ទេចរបងនេះ នៅមានកម្រិតនៅឡើយ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឱ្យត្រួតពិនិត្យ និងណែនាំពីលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវ ក្រោយផ្ទុះសកម្មភាពយុវជន និងកុមាររាំលេងតាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្ត

Naren March 18, 2024 18/03/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ តាមរយៈបណ្តាញ Facebook ផ្លូវការ បានដាក់បទបញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ការដាក់ចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីសម្តេចមើលឃើញថា ក្នុងពេលថ្មីៗនេះ មានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន និងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់។ ជាមួយគ្នានេះ សម្តេចបានពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មេងៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ តាមរយៈបណ្តាញ Facebook ផ្លូវការសម្តេចធិបតី បានបង្ហោះខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។ ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ […]

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់ ដែលស្ថិតក្នុងករណីចំនួន៥

Khmerpress March 16, 2024 16/03/2024

(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ សមាគមឧកញ៉ាកម្ពុជា បានឲ្យដឹងថា យោងតាមមាត្រា១៩ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា បានបញ្ញត្តិពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងភាពជាតំណាងគោរមវន្តទាំងអស់ នៅព្រះរាជណាចក្រកម្ពុជា និងភាពជាដៃគូរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ សមាគមឧកញ៉ាកម្ពុជា ក៏ជាសមាជិកគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ) ដែលគណៈកម្មការនេះ នឹងត្រូវរៀបចំអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ផងដែរ។ យោងតាមមាត្រា២២ នៃព្រះរាជក្រឹត្យដដែលបានបញ្ញត្តិថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។ ជាមួយគ្នានោះដែរមាត្រា២៣ […]

សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះក្ដី ទាក់ទិនករណីឆបោកលើវិនិយោគគិនជប៉ុនរឿងទិញដីធ្លីនៅខេត្តកំពង់ស្ពឺ

Khmerpress March 16, 2024 16/03/2024

(ភ្នំពេញ)៖ សំណុំរឿងឆបោកអ្នកវិនិយោគជប៉ុន រឿងទិញលក់ដីធ្លីនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះកាលពីសប្ដាហ៍កន្លងទៅ ហើយនឹងប្រកាសសាលក្រមនៅចុងខែមីនា ខាងមុខនេះ។ តាមដំណើររឿងនៃបទល្មើសឆបោកនេះ គឺតាំងពីឆ្នាំ២០១២ អ្នកវិនិយោគជនជាតិជប៉ុន បានទិញដីចំនួន៣២៨ហិកតា នៅភូមិអញ្ញាសេះ និងភូមិត្រពាំងខ្លុង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ពីលោកស្រី ថោង សុខខេង តាមរយៈការដឹកនាំបញ្ចុះបញ្ចូលដោយ លោក ប៉ែន សេរីមុន្នី ជាមន្រ្តីយោធា។ ដោយមានការទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ និងស្រុក ព្រមទាំងមានមេធាវី និងសាក្សីគ្រប់គ្រាន់ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ដី៣ច្បាប់ និងបានប្រគល់ប្រាក់គ្រប់ចំនួនទៅឲ្យលោកស្រី ថោង សុខខេង ទៅតាមដំណាក់កាលនៃកិច្ចសន្យាយ៉ាងពិតប្រាកដ។ ជាអកុសល បន្ទាប់ពីបានទិញដី និងជួលដីទៅឲ្យលោកស្រី ថោង សុខខេង វិញដើម្បីធ្វើចំការដាំដុះអំពៅជាលក្ខណៈឧស្សាហកម្ម រយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី ថោង សុខខេង និងបក្ខពួកមិនព្រមប្រគល់ដីមកឲ្យលោកវិញទេ ជាហេតុដែលលោក បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅកាន់នគរបាលយុត្តិធ៌មរហូតឈានដល់ការចាប់ខ្លួនតាមដីការបញ្ជារបស់ព្រះរាជអាជ្ញា […]