ព័ត៌មានជាតិ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចេញមកបញ្ជាក់អំពីលិខិតតវ៉ារបស់ឧត្តមសេនីយ៍ឯក យិន គារ ដែលត្រូវបានទម្លាក់ស័ក្ដិមកថ្នាក់ទាបបំផុត ក្រោយពិនិត្យឃើញសារធាតុញៀន, ឧបនាយករដ្ឋមន្ដ្រី ស សុខា ឯកភាពឲ្យពិនិត្យឡើងវិញ

Khmerpress March 16, 2024 16/03/2024

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឯកភាពឲ្យពិនិត្យឡើងវិញ ករណីទម្លាក់ស័ក្ដិលោកឧត្តមសេនីយ៍ឯក យិន គារ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មកថ្នាក់ទាបបំផុត គឺពលបាលត្រី តាមសំណើរបស់សាមីខ្លួន ក្រោយមន្រ្តីនគរបាលរូបនេះ ត្រូវបានរកឃើញសារធាតុញៀន ពេលធ្វើតេស្ត។ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះថា ករណីទម្លាក់ស័ក្ដិរបស់លោកឧត្តមសេនីយ៍ឯក យិន គារ មកថ្នាក់ទាបបំផុតក្នុងជួរនគរបាលនោះ សាមីខ្លួនបានដាក់លិខិតគោរស្នើសុំ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើការពិនិត្យរកសារធាតុញៀនរបស់លោកឡើងវិញ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដើមចមនៃការទម្លាក់ស័ក្ដិរបស់លោកឧត្តមសេនីយ៍ឯក យិន គារ ផ្ដើមចេញពីការពិនិត្យរកសារធាតុញៀនហើយរកឃើញវិជ្ជមាន ខណៈសាមីខ្លួនបានអះអាង តាមលិខិតដែលស្នើទៅកាន់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថា ខ្លួនមិនបានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនឡើយ ពោលនៅថ្ងៃពិនិត្យបានពឹងឲ្យគេជួយបិទលេខកូដ លើឧបករណ៍ពិនិត្យទឹកនោមរបស់ខ្លួន ហើយពេលនោះរូបលោកបានចូលបន្ទប់ធ្វើការវិញ ដោយមិនបានឃើញលទ្ធផលនោះទេ។ យ៉ាងណាមិញ តាមរយៈលិខិតស្នើសុំនេះ ឧបនាយករដ្ឋមន្ដ្រី ស […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង២ និងអាជ្ញាធរខេត្តជាប់ព្រំដែន ចាំស្វាគមន៍ពលរដ្ឋខ្មែរត្រឡប់មកលេងស្រុកកំណើត និងភ្ញៀវទេសចរបរទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Khmerpress March 16, 2024 16/03/2024

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ សហការជាមួយបណ្តាខេត្តជាប់ព្រំដែន ដើម្បីស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់មកស្រុកកំណើត ក៏ដូចជាភ្ញៀវទេសចរបរទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។ តាមរយៈសេក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលចេញល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិធីបដិសណ្ឋារកិច្ចត្រូវធ្វើឡើងនៅតាមច្រកទ្វារអន្តរជាតិ ក្នុងនោះត្រូវធ្វើតាមព្រលានយន្តហោះផងដែរ។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ។ សូមជម្រាបថា យោងតាមប្រតិទិនឈប់សម្រាកចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលមាន៤ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ៍៕ ផ្តល់សិទ្ធិដោយ៖ freshnews

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ជូនពលរដ្ឋ-ភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ហើយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវត្រៀមរថយន្តក្រុង ដឹកពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ

Khmerpress March 16, 2024 16/03/2024

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ ក្នុងនោះដើម្បីសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត សម្តេចធិបតីបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ ជាមួយគ្នានេះ សម្ដេចធិបតីបានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យបានល្អ តាមរយៈការតុបតែងលម្អ និងរៀបចំកម្មវិធីកម្សាន្តសប្បាយនានាជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេស។ សូមជម្រាបថា ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ តែងតែបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ ដឹកជញ្ជូនទៅស្រុកកំណើត ដោយឥតគិតថ្លៃ ដើម្បីសំរួលដល់ការចំណាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ហាមឃាត់ផលិត ចែកចាយ លក់ ផ្សព្វផ្សាយ ឬប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស

Khmerpress March 16, 2024 16/03/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ហាមឃាត់ផលិត ចែកចាយ លក់ ផ្សព្វផ្សាយ ឬប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស។ បច្ចុប្បន្ននេះ មានបុគ្គលមួយ ចំនួនគ្មានជំនាញ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលបាននិងកំពុងផលិត និងផ្សព្វផ្សាយលក់ឡេលាយ គ្មានបទដ្ឋានបច្ចេកទេស តាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, Tik Tok, Telegram យ៉ាងអនាធិបតេយ្យ។ ក្រសួងសុខាភិបាលសូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាប្រទេសសមាជិកអាស៊ានទាំងអស់មាន កាតព្វកិច្ចអនុវត្តតាមមគ្គុទេសក៍គ្រឿងសម្អាងអាស៊ាន (ASEAN Cosmetic Directive) ក្នុងការចុះប្រវេទន៍ ផលិតផលគ្រឿងសម្អាង ដែលតម្រូវឱ្យផលិតផលគ្រឿងសម្អាងទាំងអស់ផលិតឡើងដោយមានរូបមន្តច្បាស់លាស់ និង ត្រូវធ្វើតេស្តបញ្ជាក់ការប្រើប្រាស់លើស្បែក ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ មុននឹងដាក់ លក់នៅលើទីផ្សារ។ បន្ថែមពីនេះ រូបមន្តផលិតផលគ្រឿងសម្អាងមិនត្រូវដាក់សារធាតុគីមីហាមឃាត់ ដូចជាបារត (Mercury) អ៊ីដ្រូគីណូន (Hydroquinone) ឱសថអង់ទីប៊ីយ៉ូទិក ដូចជា Chloramphenicol, Lincomycin… ឱសថ ប្រឆាំងនឹងមេរោគផ្សិត ដូចជា Ketoconazole, Clotrimazole… ឱសថប្រឆាំងនឹងការរលាក […]

រកឃើញឈាមជ្រូក មានសារធាតុគីមី និងស្ករសូកូឡា ហួសកាលបរិច្ឆេទដាក់លក់នៅផ្សារដើមគរ, មន្រ្តីជំនាញដកហូតកម្ទេចចោល

Naren March 15, 2024 15/03/2024

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់ស្រី ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. និងគណៈកម្មាធិការផ្សារ ដើមគរ បាននាំយករថយន្ត ពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យ និងដកយកសំណាកគំរូ ចំនួន២៩ រួមមាន៖ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុកផ្អក មើមខ្ទឹមសរ សាច់ សរសៃគុយទាវ មី ឈាមជ្រូក ជាដើម ដើម្បីយកមកវិភាគ […]

បុរសម្នាក់ដែលផលិតឧបករណ៍ឆក់ត្រីខុសច្បាប់ និងបង្ហោះលក់តាមបណ្តាញសង្គមស្ទើរពេញប្រទេស ត្រូវឃាត់ខ្លួនបានហើយ

Khmerpress March 15, 2024 15/03/2024

(កណ្តាល)៖ បុរសម្នាក់ជាអ្នកផលិត និងចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់ ដែលបង្ហោះលក់នៅលើបណ្តាញសង្គម ស្ទើរពេញប្រទេស ដែលមានមូលដ្ឋាននៅខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជុំវិញការឃាត់ខ្លួននេះ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារព័ត៌មាន​ Fresh News ប្រចាំខេត្តកណ្តាល ឱ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ជនសង្ស័យដែលផលិត ឧបករណ៍ឆក់ត្រីខុសច្បាប់ លក់ចែកចាយតាមបណ្តាញសង្គម ស្ទើរតែគ្រប់ខេត្តទូទាំងប្រទេស ដែលកម្លាំងយើងសហការជាមួយអធិការដ្ឋានចតុមុខ ក្រោមកិច្ចសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ធ្វើការបង្ក្រាប និងឃាត់ខ្លួន ពីបទផលិត និងចែកចាយ លក់ឧបករណ៍ឆក់ត្រី នៅក្នុងដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០២៤»។ លោក ហេង សុភារិទ្ធ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សោម ពិសិដ្ឋ ហៅជាង រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ។ នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា ជនសង្ស័យរូបនេះ បានធ្វើការផលិត ចែកចាយ និងលក់ឧបករណ៍ឆក់ត្រីខុសច្បាប់នេះ […]

ជាង២ខែដើមឆ្នាំ២០២៤ ខេត្តព្រៃវែង បាននាំស្រូវទៅលក់នៅវៀតណាម ជាង៨សែនតោន មានថវិកាជាង ២៥០លានដុល្លារ

Khmerpress March 15, 2024 15/03/2024

(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ថា បរិមាណស្រូវនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាម ដើមឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សរុបមានចំនួន៨៤១,៦៨៧តោន (រួមទាំងស្រូវឆ្លងកាត់) ដែលចំណូលសរុបមានចំនួន ២៥៥,៩០៩,៥៩៧ដុល្លារ។ ចំណែកតម្លៃស្រូវសើម ជាមធ្យម៖ ស្រូវ IR504-04 តម្លៃ ១,០៧០រៀលគីឡូក្រាម ស្រូវ OM5451 តម្លៃ ១,០៧០រៀលគីឡូក្រាម។ ដោយឡែក ក្នុងសប្តាហ៍នេះ ផ្លូវនាំចេញទៅលក់នៅប្រទេសវៀតណាមសរុបមានចំនួន ១១៣,៣៧២តោន ចំណូលសរុប ៣២,៩៤០,៦៦៧ដុល្លារ។ លោក អ៊ុក សំណាង បានបន្តថា ផលិតកម្មដំណាំស្រូវរដូវប្រាំង (គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤) បញ្ចប់ការដាំដុះ អនុវត្តបានលើផ្ទៃដីព្រោះសរុប ១៥៧,១៤១ហិកតា (ស្ទូងគ្មាន)ស្មើនឹង២០៩,៥២% នៃផែនការ […]

ចាប់ផ្តើមប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅមូលដ្ឋានខេត្តពោធិ៍សាត់ កម្លាំងចម្រុះឃ្លុំដីជាង១៥០ហិកតា និងឃាត់ខ្លួនមនុស្ស៤នាក់

Khmerpress March 15, 2024 15/03/2024

(ពោធិ៍សាត់)៖ ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះឃ្លុំដី បាន១៥០,៩៤ហិកតា, ឃាត់មនុស្សខ្លួន ៤នាក់, កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ១ករណីទៅតុលាការ។ យោងតាមរបាយការណ៍ អាជ្ញាធរខេត្ត បានប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ អភិបាលរងខេត្តពោធិ៍សាត់ ចំនួន ៩នាក់ និងនាយករងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ១នាក់។ តាមរយៈរបាយការណ៍ដដែល បានបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់បានកំណត់អត្តសញ្ញាណជនសង្ស័យ ៣នាក់ ដើម្បីកសាងសំណុំរឿង បន្តនីតិវិធី ១ករណី, បានដកហូត ម៉ាស៊ីនកាត់ស្មៅ ៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ២គ្រឿង ផ្លែឡាមម៉ាស៊ីនង៉ោង ២ផ្លែ, បានរុះរើខ្ទមបណ្ដោះអាសន្ន៖ ៣៤រោង និងរោងប្រក់សង្ក័សី ១ខ្នង បានកម្ទេចចោលវត្ថុតាងមានរោងប្រក់សង្ក័សី ៤ គុណ៦ម៉ែត្រ ចំនួន ១២ខ្នង រោងតង់កៅស៊ូ ២ គុណ៣ម៉ែត្រ ចំនួន ៥ខ្នង រោងប្រក់ស្លឹក ១ខ្នង ដំឡូងមី […]

ក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកកាសែតជិត៣០ស្ថាប័នចូលរួម «បេសកកម្មព័ត៌មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប»

Khmerpress March 15, 2024 15/03/2024

(ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាន​បានដឹកនាំ​អ្នកសារព័ត៌មាន៤២នាក់ មកពីស្ថាប័នជាតិ និងអន្តរជាតិជិត៣០ស្ថាប័ន ទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួម «បេសកកម្មព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ទ្រង់ទ្រាយធំ​ពី​សក្ដានុពល​ទេសចរណ៍ខេត្តសៀមរាប»។ បេសកម្មនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។ បេសកកម្មនេះ នឹងចុះតាមមូលដ្ឋានគោលដៅទេចរណ៍, សិប្បកម្ម និងចំណី​អាហារ​របស់​ប្រជាពលរដ្ឋដែលផលិត និងកែច្នៃដោយផ្ទាល់ដៃរបស់ប្រជាពលរដ្ឋ។ តាមគម្រោងទីតាំងប្រហែល២០នៅក្នុងទឹកដីខេត្តសៀមរាប រួមមាន​ទាំងដំណើរទេសចរណ៍តាមឡាន Jeep, អាកាសយានដ្ឋានថ្មី, សួនត្រី, ដំណើរទេសចរណ៍ ដោយរទេះគោក្នុងតំបន់អង្គរ, ភូមិផលិតស្ករត្នោត នំបញ្ចុក នំក្រឡាន និងភូមិបណ្តែតទឹកកំពង់ភ្លុក នឹង​ត្រូវបានសម្រឹតសម្រាំងយកមកផ្សព្វផ្សាយ តាមបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ ដែលត្រូវបានអញ្ជើញចូលរួមនៅក្នុង «បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពី​សក្ដានុពលទេសចរណ៍​ខេត្តសៀមរាប» នេះ។ សូមបញ្ជាក់ថា បេសកកម្មផ្សព្វផ្សាយទេសចរណ៍ទ្រង់ទ្រាញធំនេះ មានការ​ចូល​រួម​​សហការណ៍​ឧបតម្ភពីសំណាក់ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប បណ្ដាញព័ត៌មាន Fresh News សណ្ឋាគារ និង​ដៃគូជាច្រើនទៀត ដើម្បី​ជួយ​សម្រួលដល់ដំណើរការនៃការចុះដល់ទីកន្លែង​ទេសចរណ៍ផ្ទាល់ និងផ្សព្វផ្សាយ​ទៅកាន់ពិភពលោក អំពីសក្តានុពលទេចរណ៍នៃ​ខេត្តសៀមរាប៕ ផ្តល់សិទ្ធិដោយ៖ freshnews