ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកប្រើប្រាស់សេវាអ៉ីនធឺណេតចល័ត និងប្រើប្រាស់ទូរស័ព្ទចល័ត កើនដល់ប្រមាណ១៩លាននាក់ នៅឆ្នាំ២០២៣ ខណៈការទូទាត់សងប្រាក់ឌីជីថល កើនដល់ប្រមាណ៤៩២ប៊ីលានដុល្លារ​

Naren March 11, 2024 11/03/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា ចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៉ីនធឺណេតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង១៩លាននាក់ ក្នុងឆ្នាំ២០២៣។ ក្នុងឱកាសអញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ដែលរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា ចំពោះការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ៤៩២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលប្រហែលនឹង១៦ដងនៃ GDP។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ៤៩២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលប្រហែលនឹង១៦ដងនៃ GDP។ ចំនួនអ្នកចុះឈ្មោះ ប្រើប្រាស់សេវាអ៉ីនធឺណេតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង១៩លាននាក់ ក្នុងឆ្នាំ២០២៣»។ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុង ល្បឿនមួយគួរឲ្យកត់សម្គាល់ ហើយវិបត្តិនៃជំងឺកូវីដ១៩ បានជំរុញឲ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់។ បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, គណៈកម្មាធិការរដ្ឋបាលឌីជីថល និងក្រសួងស្ថាប័នពាក់ព័ន្ធបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថ្នាល់ឌីជីថលគន្លឹះ និងកម្មវិធីឌីជីថលសម្រាប់គាំទ្របដិវត្តន៍កម្មឌីជីថល នៅគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងនោះ ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh […]

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគអំណោយ ដើម្បីលើកទឹកចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Naren March 11, 2024 11/03/2024

(ភ្នំពេញ)៖ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញរួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់ អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ដើម្បីឲ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រីអភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពចំណុះ ទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាម លទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារ ទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ របស់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី […]

ប្រតិបត្តិការបោសសម្អាតទីតាំងបើកល្បែងស៉ីសងអនឡាញខុសច្បាប់ នៅខេត្តព្រះសីហនុ, មនុស្ស៥នាក់ត្រូវបញ្ជូនទៅតុលាការ ខណៈជនបរទេស១៩៥នាក់ផ្សេងទៀត ត្រៀមបណ្ដេញចេញពីកម្ពុជា

Naren March 11, 2024 11/03/2024

(ព្រះសីហនុ)៖ យោងតាមសារាចរណែនាំ និងប្រសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ ជាលទ្ធផលកម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាប ទីតាំងលួចបើកល្បែងស៉ីសងអនឡាញខុសច្បាប់ ចំនួន២ទីតាំង នៅខេត្តព្រះសីហនុ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា *ទីតាំងទី១៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ បានចុះបង្ក្រាបនៅទីតាំងអតីតកាស៊ីណូ ភែរឺដល អាយលែន (Paradis Island) ស្ថិតនៅក្នុងខេត្តព្រះសីហនុ រកឃើញជនបរទេស១៧២នាក់(ស្រី៤៣នាក់) មាន៤សញ្ជាតិ (ជនជាតិវៀតណាម១០៩នាក់), ថៃ៥៤នាក់, ចិនតៃវ៉ាន់៨នាក់ និងចិន១នាក់)។ ចំពោះអ្នកគ្រប់គ្រងចំនួន៥នាក់ (ស្រី២នាក់) មាន២សញ្ជាតិ (ចិនតៃវ៉ាន់៤នាក់ និងចិន១នាក់) កំពុងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ តាមច្បាប់ជាធរមាន។ ចំពោះជនបរទេសចំនួន១៦៧នាក់ (ស្រី៤១នាក់) មាន៣សញ្ជាតិ (វៀតណាម១០៩នាក់, ថៃ៥៤នាក់ និងចិនតៃវ៉ាន់៤នាក់) ត្រូវបានបញ្ជូនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។ *ទីតាំងទី២៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ […]

នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកជិត៩០០នាក់ បានចូលចតនៅខេត្តព្រះសីហនុលើកទី៤

Naren March 11, 2024 11/03/2024

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៨៨៥នាក់ ដោយធ្វើដំណើរចេញពីប្រទេសវៀតណាម មកលេងកម្សាន្តប្រទេសកម្ពុជា លើកទី៤។ របាយការណ៍បានឱ្យដឹងថា នាវានេះ មានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៤៦សញ្ជាតិ) ៤២២នាក់ (ស្រី១០០) មានផ្ទុកភ្ញៀវទេសចរចំនួន ៤៦៣នាក់ ស្រី២៣៥ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ២៤សញ្ជាតិ។ របាយការណ៍ដដែលបានបន្តថា នាវាទេសចរណ៍មួយនេះនឹងចាកចេញពីខេត្តព្រះសីហនុ នាវេលាម៉ោង០៨យប់ ថ្ងៃទី១១ ខែមីនានេះដដែល ដើម្បីបន្តឆ្ពោះទៅកម្សាន្តនៅប្រទេសថៃ។ សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ ក៏ធ្លាប់ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកទី១ កាលពីព្រឹកថ្ងៃទី១១ ខែមករា លើកទី២ នៅថ្ងៃទី០៩ ខែកុម្ភៈ និងលើកទី៣ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយកាលណោះផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណជិត១ពាន់នាក់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

២ខែឆ្នាំនេះ រំហូរទុនវិនិយោគនៅកម្ពុជា មានជាង១.៣ប៊ីលានដុល្លារ កើនជាង៥០០% ក្នុងនោះ វិនិយោគចិន មាន ៥៤៥លានដុល្លារ

Nisaiy KP March 10, 2024 10/03/2024

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល២ខែ ឆ្នាំ២០២៤នេះ រំហូរទុនវិនិយោគនៅកម្ពុជា មានប្រមាណជាង១.៣ ប៊ីលានដុល្លារ កើនឡើងជាង៥០០% ក្នុងនោះ រំហូរវិនិយោគចិន មានប្រមាណ៥៤៥លានដុល្លារ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ជា វុទ្ធី អញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានទុង និងកម្ពុជា ក្នុងការអភិវឌ្ឍ «ច្រករបៀងឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ» នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។ លោក ជា វុទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ រំហូរទុនវិនិយោគ មានការកើនឡើងយ៉ាងសម្បើម ប្រមាណជាង១.៣ ប៊ីលានដុល្លារអាមេរិក កើនឡើងជាង ៥០០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣»។ បន្ថែមពីនោះទៀត អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ រំហូរវិនិយោគចិន មានប្រមាណ៥៤៥លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៣៩% នៃទុនវិនិយោគសរុប។ បើតាមការបញ្ជាក់ […]

អភិបាលខេត្តកោះកុង ចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីអបអរសាទរទិវានារីអន្តរជាតិ

Nisaiy KP March 10, 2024 10/03/2024

(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តចម្ងាយ ៨គីឡូ ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ នាថ្ងៃទី៩ ខែមីនាឆ្នាំ២០២៤ ស្ថិតស្រុកបូទុមសាគរ ចំណុចផ្លូវព្រឹទ្ធាចារ្យសាយ ភូថង មានកីឡាចូលរួមសរុបជិត ១០០០នាក់។ ទិវានារីអន្តរជាតិ ឆ្នាំ២០២៤ មានមូលបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ ក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានថ្លែងថា ការរត់ប្រណាំងនេះ ក៏ធ្វើឡើងដើម្បីប្រមូលមូលនិធិ អភិវឌ្ឍន៍សហគមន៍ពាមក្រសោប នាពេលនេះ ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍នៃតំបន់អេកូទេសចរណ៍។ លោកស្រីអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាល បាននិងកំពុងបន្តកំណត់អាទិភាពក្នុងការលើកកម្ពស់សមត្ថភាព យេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យសំដៅពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារយធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបទ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងបន្តថែរក្សាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការបង្កើនការវិនិយោគលើស្ត្រី ក្មេងស្រី […]

អភិបាលស្រុករវៀង ខេត្តព្រះវិហារ ដឹកនាំកម្លាំងចម្រុះបង្រ្កាបល្បែងអនឡាញចំនួន២ទីតាំង ឃាត់ខ្លួនមនុស្ស ៨នាក់

Nisaiy KP March 10, 2024 10/03/2024

(ព្រះវិហារ)៖ មនុស្សចំនួន៨នាក់ រួមជាមួយសម្ភារមួយចំនួន ដែលបម្រើឱ្យការលេងល្បែងសុីសងខុសច្បាប់ចំនួន ២ទីតាំង ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានលោក ហោ ប៊ុនហួរ អភិបាលស្រុករៀង និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ។ លោក ហោ ប៊ុនហួរ បានឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះថា៖ «ដោយអនុវត្តបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ប្រមុខរាជរដ្ឋភិបាល ក៏ដូចជាបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុករវៀង បានចុះបិទល្បែងសុីសងតាមអនឡាញចំនួន២៩ទីតាំង នៅទូទាំងស្រុក ដោយបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ផងដែរ»។ លោកអភិបាលស្រុករវៀង បានបញ្ជាក់ថា ក្រោយពីបានធ្វើកិច្ចសន្យាបញ្ឈប់ការលែងល្បែងសុីសងតាមអនឡាញទាំងនេះ លោកនៅបានដាក់កម្លាំងសម្ងាត់តាមអង្កេតជាប់ជានិច្ច ក៏ដូចជាប្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យរាយការណ៍មកលោកជាសម្ងាត់ បើល្បែងសុីសងតាមអនឡាញនៅមានបើកដំណើរការលេងដោយលួចលាក់នៅតាម ភូមិ ឃុំ របស់ពួគាត់ទៀត។ ដោយឡែកនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះ ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោកក៏បានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបល្បែងសុីសងតាមអនឡាញចំនួន២ទីតាំង ដែលលួចលែងល្បែងជល់មាន់តាមអនឡាញ និងល្បែងឡូតូ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ដោយឃាត់ខ្លួនមនុស្សចំនួ៨នាក់ […]

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងកូរ៉េ ជួបពិភាក្សាការងារ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Nisaiy KP March 10, 2024 10/03/2024

(សាធារណរដ្ឋកូរ៉េ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Lee Jung Sik (លី ចង់ស៊ីក) រដ្ឋមន្ត្រីក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ លើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងជំនួបពិភាក្សានោះ លោក ហេង សួរ បានថ្លែងអំណរគុណដល់ឯកឧត្តម Lee Jung Sik ចំពោះការជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសចំពោះកិច្ចសហប្រតិបត្តិការលើការទទួលពលករតាមប្រព័ន្ធអនុញ្ញាតមុខរបរ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៦មក។ លោករដ្ឋមន្ត្រី​ បានបន្ថែមថា តាមរយៈប្រព័ន្ធនេះ ពលករកម្ពុជាអាចទទួលបានប្រាក់ចំណូលខ្ពស់ ដែលអាចជួយទ្រទ្រង់ជីវភាពគ្រួសារទាំងមូលរបស់ពួកគាត់បាន។ ទន្ទឹមនឹងនេះ ពលករកម្ពុជាអាចទទួលបានបទពិសោធន៍ និងចំណេះជំនាញលើវិស័យសំខាន់ៗ ដើម្បីត្រឡប់មកជួយពង្រឹង និងអភិវឌ្ឍប្រទេសកម្ពុជាក្រោយបញ្ចប់អាណត្តិការងារ។ ក្រៅពីកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ លោក ហេង សួរ បានស្នើសុំ លោក Lee Jung Sik ជួយសម្របសម្រួលបន្ថែមលើកម្មវិធីពលករជំនាញ (E-7) ពីលើកម្មវិធី […]

ទស្សនាវដ្តីដ៏ល្បីឈ្មោះ The Spectator របស់អង់គ្លេសបានហៅកម្ពុជាថាជាប្រទេសល្អបំផុតក្នុងលោក

Naren March 9, 2024 09/03/2024

(ភ្នំពេញ)៖ ទស្សនាវដ្តីដ៏ល្បីឈ្មោះ The Spectator របស់ចក្រភពអង់គ្លេសបានចេញផ្សាយអត្ថបទមួយដែលបានកោតសរសើរ កម្ពុជាថាជាប្រទេសដ៏ល្អបំផុតក្នុងពិភពលោក។ នៅក្នុងអត្ថបទចុះផ្សាយនេះ ទស្សនាវដ្ដីដែលផ្តោតលើនយោបាយ និងវប្បធម៌ និងបានដំណើរការតាំងពីឆ្នាំ១៨២៨ មកនោះ បានរៀបរាប់អំពីបទពិសោធន៍របស់អ្នកសរសេរអត្ថបទមួយរូបដែលបានធ្វើដំណើរកម្សាន្តមកកាន់តំបន់ឥណ្ឌូចិន ជាពិសេសប្រទេសកម្ពុជា។ បើយោងតាមទស្សនាវដ្ដីនេះ ម្ចាស់អត្ថបទរូបនោះបានរៀបរាប់ថា អ្វីដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលល្អបំផុតក្នុងពិភពលោក គឺដោយសារកត្តាមួយចំនួន រួមទាំងម្ហូបអាហារ ទេសភាព តំបន់ទេសចរណ៍ជាដើម។ ទស្សនាវដ្ដីនេះ បានបន្តថា នៅកម្ពុជាសម្បូរដោយអាហារស្រស់ៗ មានអាហារកែច្នៃតិចតួច ហើយម្ហូបអាហារពិតជាអស្ចារ្យ។ ភាពអស្ចារ្យនេះនៃម្ហូបអាហារនេះអាចកើតមានឡើងដោយសារតែកត្តាភូមិសាស្រ្តដែលទទួលរងឥទ្ធិពលពីប្រទេសជិតខាងដូចជា ឥណ្ឌា ចិន រួមទាំងបារាំងដែលបានដាក់អាណានិគមមកលើកម្ពុជាផងដែរ។ លើសនេះទៀត ទេសភាពក្នុងប្រទេសកម្ពុជាពិតជាមានភាពទាក់ទាញ ដោយកម្ពុជាមានព្រៃឈើដ៏សម្បូរបែប មានកោះស្អាតៗ និងមានប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្តកាន់តែអស្ចារ្យ។ ប្រទេសកម្ពុជាដែលបានរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ និងគោរពបូជាព្រះពុទ្ធសាសនា បានផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្រ្តី ហើយកម្ពុជាក៏មានអត្រាបទល្មើសទាបផងដែរ បើធៀបទៅនឹងទីក្រុងផ្សេងទៀតនៅប្រទេសលោកខាងលិច។ ទស្សនាវដ្តី The Spectator បានបន្តទៀតថា កម្ពុជាជាប្រទេសមួយដ៏រីករាយបើទោះបីជាមានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ទាបក៏ដោយ ហើយប្រាក់ចំណូលនេះកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយកើនឡើង ៧ភាគរយក្នុងមួយឆ្នាំសម្រាប់រយៈពេលមួយទស្សវត្យរ៍ចុងក្រោយមុនពេលមានវិបត្តិជំងឺរាត្បាត ហើយបច្ចុប្បន្ននេះប្រាក់ចំណូលនេះទំនងជាកំពុងវិលត្រលប់ទៅរកកំណើនវិញបន្ទាប់ពីជំងឺរាតត្បាតបានថមថយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រោយបទបញ្ជារ​បស់អភិបាលខេត្តត្បូងឃ្មុំ, ក្មេងទំនើងបង្ហោះម៉ូតូ២នាក់ ត្រូវចាប់កោរសក់ និងនាំទៅមើលការរស់នៅរបស់ទណ្ឌិតក្នុងពន្ធនាគារ

Khmerpress March 9, 2024 09/03/2024

(ត្បូងឃ្មុំ)៖ កាលពីពេលកន្លងទៅ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ច ត្រូវបង្ក្រាបក្មេងទំនើង ដែលបង្កភាពអសន្តិសុខក្នុងសង្គម ពោលក្រោយ ឃាត់ខ្លួនបាន ត្រូវនាំទៅពន្ធនាគារខេត្ត ដើម្បីឲ្យពួកគេមើលពីការរស់នៅរបស់ជនត្រូវចោទ និងទណ្ឌិតដែលជាប់ឃុំឃាំង ដើម្បីបង្ហាញពីការលំបាកក្នុងការការរស់នៅដោយគ្មានសេរីភាព។ ជាក់ស្ដែងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង បានស្ទាក់ឃាត់ខ្លួនក្មេងទំនើង២នាក់ កំពុងបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុង សង្កាត់វិហារលួង ក្នុងក្រុងសួង។ លោក ចក់ សុខកៅ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា ក្មេងទំនើងទាំង២នាក់នេះរួមមាន៖ * ទី១៖ ឈ្មោះ ម៉ម ស៊ីន អាយុ២១ឆ្នាំ មានទីលំនៅភូមិ ពោធិ៍កិល សង្កាត់សួង ក្រុងសួង * ទី២៖ ឈ្មោះ ឌឿន ផានុត អាយុ១៦ឆ្នាំ មានទីលំនៅភូមិសួងកើត សង្កាត់សួង ក្រុងសួង។ បើតាមលោកស្នងការរង ក្មេងទំនើងទាំង២នាក់នេះ បានបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុងភូមិ ជើងវត្តសង្កាត់វិហារលួង ក្រុងសួង។ […]