(សៀមរាប)៖ ចាប់ពីថ្ងៃទី១-៥ ខែមីនា ឆ្នាំ២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន ២១,៩៤៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៦,៤០០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១៥,៥៤៥នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។ របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១-៥ ខែមីនា ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ចន្លោះចាប់ពី ៣,៥០០ទៅ៤,០០០នាក់ ក្នុងមួយថ្ងៃ។ គួរជម្រាបថា រយៈពេល ២ខែដើមឆ្នាំ២០២៤នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបជាង ៥៣៧,៣៥០នាក់ កើនឡើង៦២.៦៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ក្នុងនោះ៖ * ភ្ញៀវទេសចរជាតិមានចំនួន៣០១,៥០០នាក់ * ភ្ញៀវទេសចរអន្តរជាតិមានចំនួន២៣៥,៨៥០នាក់។ បច្ចុប្បន្នជើងហោះហើរមកពីក្រៅប្រទេសចូលមកកាន់ខេត្តសៀមរាបមានចាប់ពី ២៣-២៧ជើងក្នុងមួយថ្ងៃ ដែលមានអ្នកដំណើរចន្លោះពី ២,៣០០នាក់ ទៅ ២,៧០០នាក់ ក្នុងមួយថ្ងៃ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ អាជីវកម្មទេសចរណ៍កំពុងដំណើរការសរុបចំនួន ១,០៣៣កន្លែង ក្នុងនោះមាន៖ * សេវាកម្មស្នាក់នៅសណ្ឋាគារមានចំនួន ១៧១កន្លែង ស្មើនឹង ៨,៩៨១បន្ទប់ បុគ្គលិកបម្រើការមានចំនួន ៧,៤១៥នាក់ * ផ្ទះសំណាក់មានចំនួន ២៨៤កន្លែង ស្មើនឹង ៤,៧០០បន្ទប់ […]