ព័ត៌មានជាតិ

ក្រោយបទបញ្ជារ​បស់អភិបាលខេត្តត្បូងឃ្មុំ, ក្មេងទំនើងបង្ហោះម៉ូតូ២នាក់ ត្រូវចាប់កោរសក់ និងនាំទៅមើលការរស់នៅរបស់ទណ្ឌិតក្នុងពន្ធនាគារ

Khmerpress March 9, 2024 09/03/2024

(ត្បូងឃ្មុំ)៖ កាលពីពេលកន្លងទៅ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ច ត្រូវបង្ក្រាបក្មេងទំនើង ដែលបង្កភាពអសន្តិសុខក្នុងសង្គម ពោលក្រោយ ឃាត់ខ្លួនបាន ត្រូវនាំទៅពន្ធនាគារខេត្ត ដើម្បីឲ្យពួកគេមើលពីការរស់នៅរបស់ជនត្រូវចោទ និងទណ្ឌិតដែលជាប់ឃុំឃាំង ដើម្បីបង្ហាញពីការលំបាកក្នុងការការរស់នៅដោយគ្មានសេរីភាព។ ជាក់ស្ដែងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង បានស្ទាក់ឃាត់ខ្លួនក្មេងទំនើង២នាក់ កំពុងបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុង សង្កាត់វិហារលួង ក្នុងក្រុងសួង។ លោក ចក់ សុខកៅ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា ក្មេងទំនើងទាំង២នាក់នេះរួមមាន៖ * ទី១៖ ឈ្មោះ ម៉ម ស៊ីន អាយុ២១ឆ្នាំ មានទីលំនៅភូមិ ពោធិ៍កិល សង្កាត់សួង ក្រុងសួង * ទី២៖ ឈ្មោះ ឌឿន ផានុត អាយុ១៦ឆ្នាំ មានទីលំនៅភូមិសួងកើត សង្កាត់សួង ក្រុងសួង។ បើតាមលោកស្នងការរង ក្មេងទំនើងទាំង២នាក់នេះ បានបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុងភូមិ ជើងវត្តសង្កាត់វិហារលួង ក្រុងសួង។ […]

អភិបាលខេត្តពោធិ៍សាត់ ព្រមានចាត់វិធានក្តៅ ដោយគ្មានការលើកលែង ចំពោះជនល្មើស ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ

Khmerpress March 9, 2024 09/03/2024

(ពោធិ៍សាត់)៖ បើទោះបីជាក្រុមការងារទាំង៩ នៃអនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ធ្លាប់បានចុះបង្ក្រាប ឃ្លុំទុក និងដកហូតផ្ទៃដី ដែលជនល្មើសបានកាប់ទន្ទ្រាន បានប្រមាណជិត២ម៉ឺនហិកតាយ៉ាងណាក្តី ក៏សកម្មភាពកាប់រាន ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ចេះតែបន្តកើតមាន នៅទីតាំងចាស់ និងទីតាំងថ្មី ពិសេសក្នុងរដូវប្រាំងនេះ។ ជាក់ស្តែងនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារដឹកនាំរួម បានចុះត្រួតពិនិត្យដោយផ្ទាល់ ទៅលើទីតាំងមួយចំនួនដែលជាចំណុចក្តៅគគុក ក្នុងស្រុកវាលវែង និងបានព្រមានចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនល្មើស និងអ្នកពាក់ព័ន្ធ ដោយគ្មានការលើកលែង។ លោក ខូយ រីដា ធ្លាប់បានថ្លែង នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការទាំង៩ក្រុម កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នោះថា លោកនឹងចៀរសាច់ស្អុយ ចំពោះមន្ត្រីណាក៏ដោយ ដែលឃុបឃិតជាមួយជនល្មើស បំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ដោយធ្វើការស្នើសុំគោលការណ៍ ទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុវត្តអភិក្រមទី៥ គឺការវះកាត់ផ្ទាល់តែម្តង។ លោកក៏បានគូសបញ្ជាក់ថា ស្រុកវាលវែង គឺស្រុកប្រឈមខ្ពស់ និងជាចំណុចក្តៅគគុក […]

ព្រះមហាក្សត្រតែងតាំង សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥

Khmerpress March 9, 2024 09/03/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក៦២រូប ក្នុងនោះមាន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង។ តាមលទ្ធផលនៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។ ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រសួងពាណិជ្ជកម្ម នឹងដាក់ឲ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធទូរស័ព្ទសាធារណៈ ១២៦៦ ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះតទៅ

Naren March 9, 2024 09/03/2024

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នឹងដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូរស័ព្ទសាធារណៈ ដែលមានលេខ (១២៦៦) ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះតទៅ។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃ០៨ ទី២០២៤។ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ការដាក់ប្រព័ន្ធទូរស័ព្ទសាធារណៈនេះ ដើម្បីឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដំណោះស្រាយបញ្ហាប្រឈមនានារបស់ធុរជន និងសាធារណជនពាក់ព័ន្ធនឹង៖ ១)៖ ព័ត៌មានទូទៅ ២)៖ ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម ៣)៖ ព័ត៌មានអំពីការចុះបញ្ជីម៉ាក ៤)៖ ព័ត៌មានអំពីការនាំចេញ-នាំចូល ៥)៖ ព័ត៌មានអំពីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ៦)៖ ព័ត៌មានអំពីសេវាពាណិជ្ជកម្មផ្សេងៗរបស់ក្រសួងពាណិជ្ជកម្ម ដូចជាប្រតិបត្តិការដែលមានកិច្ចធានា និង ព័ត៌មានអំពីការតាំងពិព័រណ៌។ អាស្រ័យហេតុនេះ សូមលោក-លោកស្រី ធុរជន និងសាធារណជនទូទៅ ដែលមានបំណងសាកសួរ ព័ត៌មាន ចម្ងល់ ឬបញ្ហាផ្សេងៗពាក់ព័ន្ធនឹងកិច្ចការដូចបានបញ្ជាក់ជូនខាងលើ សូមធ្វើការហៅចូលមកកាន់លេខ ទូរស័ព្ទ ១២៦៦ ដោយឥតគិតថ្លៃ។ មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតប […]

កញ្ញា ដានី ស្រស់ ពីក្មេងស្រីជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី ក្លាយជាមន្ត្រីនៃក្រុមប្រឹក្សាធម្មនុញ្ញ

Khmerpress March 8, 2024 08/03/2024

(ភ្នំពេញ)៖ កញ្ញា ដានី ស្រស់ ធ្លាប់ជាក្មេងស្រីដែលមកពីតំបន់ដាច់ស្រយាលពុំសូវយល់អ្វីសោះចំពោះបច្ចេកវិទ្យា បានខិតខំរៀនសូត្រក្លាយជានារីពូកែម្នាក់ ក្នុងយុគសម័យឌីជីថល ហើយបានប្រឡងជាប់ក្លាយជាមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន របស់ក្រុមប្រឹក្សាធម្មនុញ្ញ។ កញ្ញា ដានី ស្រស់ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នាងមានស្រុកកំណើតនៅភូមិពូតាំង ឃុំរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ ដានី ស្រស់ ក្នុងឱកាសឡើងថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» បានឲ្យដឹងថា ស្រ្តី និងក្មេងស្រីនាពេលបច្ចុប្បនេះ បាននិងកំពុងពង្រឹងសមត្ថភាពការងាររបស់ខ្លួន ដើម្បីទ្រទ្រង់លើផ្នែកសេដ្ឋកិច្ច ខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យមានស្ថិរភាពហិរញ្ញវត្ថុ និងការសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍឱ្យបានទាន់សម័យកាលឌីជីថល។ កញ្ញា បានបន្តថា ក្នុងវត្ថុបំណងខាងលើ សង្កេតឃើញនៅលើបណ្តាញសង្គមគ្រប់ប្រភេទ ទាំងស្រ្តី និងក្មេងស្រីបានបង្កើតនូវមាតិកាវីដេអូមួយចំនួន ដែលមានភាពទាក់ទាញតាមបច្ចេកទេស និងបច្ចេកវិទ្យាដ៏ប៉ិនប្រសប់របស់ខ្លួន ដែលអាចបង្កើតបានប្រាក់ចំណូលបន្ថែម ពីក្រុមហ៊ុន នៃបណ្តាញសង្គមមួយចំនួនដូចជា Facebook, […]

អាជ្ញាធរប្រកាសចាត់ការលើក្រុមមនុស្សកេងប្រយោជន៍ពីសត្វស្វានៅតំបន់អង្គរ, មនុស្សមួយក្រុមនេះរកស៊ីធ្វើសកម្មភាពថតសត្វស្វាបង្ហោះលើបណ្តាញសង្គម ដើម្បីរកលុយ

Khmerpress March 8, 2024 08/03/2024

(សៀមរាប)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា នឹងចាត់ការលើក្រុមមនុស្សកេងប្រយោជន៍ពីសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរ ដោយសារមនុស្សមួយក្រុមនេះរកស៊ីទាញប្រយោជន៍ពីសត្វស្វា ពោលគេធ្វើសកម្មភាពថតសត្វស្វា បង្ហោះលើបណ្តាញសង្គម ដើម្បីរកលុយ។ ការប្រកាសពីចំណាត់ការនេះ ដោយសារនាពេលថ្មីៗនេះ មានជនខិលខូចមួយក្រុមតូចបានយាយីធ្វើឱ្យសត្វស្វារងរបួស យកជើងទាត់ និងគ្រវែងសត្វស្វាចូលក្នុងទឹក ដើម្បីថតរូបក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។ ដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ បច្ចុប្បន្នមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កំពុងសហការជាមួយអាជ្ញាធរជាតិអប្សរា បើកការស៊ីបអង្កេតលើករណីជនខិលខូចមួយក្រុមតូចទាំងនោះ។ យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា៤៨ ចែងថា៖ ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើ រួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលជលិកសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងៗទៀត ព្រមទាំងពងកូនរបស់វា។ មាត្រា៩៩ ចែងថា៖ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១លានទៅ១០លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសយាយីធ្វើឱ្យរបួស ប្រមូលពងកូននៃប្រភេទសត្វក្នុងក្រុមជិតផុតពូជ ឬក្រុមមានដោយកម្រឬបំផ្លាញជម្រករបស់វា។ គួរជម្រាបថា កាលពីប៉ុន្មានឆ្នាំមុន មានមនុស្សមួយក្រុម ឬក្រុមទាញផលប្រយោជន៍ពីសត្វស្វានេះហើយ ដែលធ្វើជាចេញមុខការពារស្វាមិនឱ្យអាជ្ញាធរចាប់សត្វស្វាចេញពីតំបន់អង្គរ និងបំភ្លៃប្រជាពលរដ្ឋឱ្យយល់ខុសលើអាជ្ញាធរ នៅពេលអាជ្ញាធរចាប់ស្វាដែលខាំភ្ញៀវទេសចរចេញពីតំបន់រមណីយដ្ឋានអង្គរ ដើម្បីយកទៅដាក់ឱ្យរស់នៅក្នុងព្រៃសហគមន៍ក្រៅពីតំបន់អង្គរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

យុវតី ម៉ូនីតា ត្រូវបានជ្រើសរើសតំណាងកម្ពុជា ចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ ខែមីនា

Khmerpress March 8, 2024 08/03/2024

(ភ្នំពេញ)៖ កញ្ញា អន ម៉ូនីតា មេដឹកនាំវ័យក្មេងដ៏មានសក្តានុពលពីប្រទេសកម្ពុជា ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតយុវជនសម្រាប់សន្តិភាព ហើយយុវតីកម្ពុជារូបនេះ នឹងតំណាងឱ្យប្រទេស នៅក្នុងការពិគ្រោះយោបល់ក្រៅផ្លូវការនាពេលខាងមុខ ស្តីពីការពង្រឹងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម និងការពិនិត្យឡើងវិញនៃវេទិកានយោបាយកម្រិតខ្ពស់ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។ ម៉ូនីតា គ្រោងនឹងចូលរួមការពិភាក្សាសំខាន់ៗទាំងនេះ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ ការជ្រើសរើស ម៉ូនីតា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជា ខណៈដែលនាងបានក្លាយជាតំណាងយុវជនដំបូងគេ ពីប្រទេសដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅអង្គការសហប្រជាជាតិ។ ការចូលរួមរបស់នាង បញ្ជាក់ពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិ អំពីទស្សនៈដ៏មានតម្លៃដែលសំឡេងវ័យក្មេងនាំយកមកក្នុងកិច្ចសន្ទនាជាសកល ស្តីពីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស។ កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស បានត្រៀមខ្លួនជាវេទិកាដ៏សំខាន់មួយ សម្រាប់ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់សិទ្ធិមនុស្ស។ ក្នុងនាមជាឯកអគ្គរដ្ឋទូតយុវជន ម៉ូនីតា នឹងចូលរួមជាមួយមេដឹកនាំអន្តរជាតិ និងរួមចំណែកដល់ការសន្ទនាសំខាន់ៗ សំដៅជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជំរុញគោលនយោបាយសេដ្ឋកិច្ច និងសង្គម។ ម៉ូនីតា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ថា ការចូលរួមនេះ មិនត្រឹមតែជាកិត្តិយសដ៏កម្រសម្រាប់កញ្ញាប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពជាតិសម្រាប់ប្រទេសកម្ពុជាផងដែរ។ […]

សម្តេចតេជោ និងសម្តេចធិបតី បញ្ជាអភិបាលខេត្តព្រះវិហារ ដោះស្រាយវិវាទដីធ្លីជូនមន្ត្រីយោធា និង​ពល​រដ្ឋ​១៣គ្រួសារ នៅស្រុកគូលែន, ដំណោះស្រាយត្រូវបានបញ្ចប់ អាជ្ញាធរនឹងកាត់ឆ្កៀលដី​ជូនពួកគាត់

Khmerpress March 8, 2024 08/03/2024

(ព្រះវិហារ)៖ ក្រុមគ្រួសារមន្ត្រីយោធា និងប្រជាពលរដ្ឋប្រមាណ១៣គ្រួសារ ដែលមានវិវាទដីធ្លីជាមួយ​បុគ្គល​ឈ្មោះ ​ឃុត វី ស្ថិតនៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញមុខដោះស្រាយដោយផ្ទាល់។ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធជម្លោះដីធ្លីខាងលើនេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០​២៤​នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាជំនួយការ​ពីរ​រូប គឺលោក កែវ ផុង និងលោក គង់ លីវ៉ា ចុះទៅ​កាន់​ខេត្តព្រះវិហារ ធ្វើការងារជាមួយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដើម្បីស្រាវជ្រាវលំអិតទៅលើ​បញ្ហាខាងលើ។ លោក គីម រិទ្ធី បានអញ្ជើញគ្រួសារយោធាន និងប្រជាពលរដ្ឋទាំង១៣គ្រួសារ ដែលមានវិវាទដីធ្លីជាមួយ​ក្រុមហ៊ុនមកជួបជជែកពិភាក្សាដោយផ្ទាល់។ បន្ទាប់ពីជជែក និងសាកសួរព័ត៌មានលំអិហើយនោះ លោកអភិបាលខេត្ត បានធានាអះអាងទៅកាន់គ្រួសារយោធា និងប្រជាពលរដ្ឋទាំង១៣គ្រួសារ នឹងមិន​ឱ្យមានអនុវត្តន៍ផ្លូវច្បាប់ណាមួយលើពួកគាត់ ហើយក៏នឹងរិះរកវិធីបញ្ចប់រឿងក្តីទាំងឡាយជាមួយក្រុមហ៊ុន​ផង​ដែរ។ បន្ថែមពីលើនោះ លោកអភិបាលខេត្ត […]

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤, សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និង អតិបរមា ៣៧°C

Khmerpress March 8, 2024 08/03/2024

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមីនាឆ្នាំ ២០២៤។ ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបមានឥទ្ធិពល លើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងនិងមកលើប្រទេសកម្ពុជា ខណៈដែលខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី៣០% និងមានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី២០% និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ៣.តំបន់មាត់សមុទ្រ៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី២០% និងមានខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ * រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews