ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អាកាសចរស៉ីវិល៖ ចំនួនជើងហោះហើរនៅព្រលានយន្តហោះទាំងបីរបស់កម្ពុជាកើនឡើងតិចតួច នៅដើមឆ្នាំនេះ

Naren March 2, 2024 02/03/2024

(ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចំនួនជើងហោះហើរ នៅតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា មានការកើនឡើងតិចតួច។ លោកបញ្ជាក់ថា ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានទាំងបីរបស់កម្ពុជា មានអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤មានចំនួន ១៦៥ជើងក្នុងមួយថ្ងៃ មកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានកើនឡើងដល់ចំនួន ១៦៨ជើងក្នុងមួយថ្ងៃ ដូច្នេះមានកើនឡើងជាមធ្យមចំនួន៣ជើងក្នុងមួយថ្ងៃ។ លោកបន្តថា ចំពោះចំនួនហោះហើរនៅព្រលានយន្តហោះសៀមរាបអង្គរ បានការធ្លាក់ចុះបន្តិច ដោយនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ មានការហោះហើរក្នុងមួយថ្ងៃជាមធ្យមចំនួន ៤៦ជើង ប៉ុន្តែមកដល់ចុងខែកុម្ភៈបានធ្លាក់ចុះមកត្រឹម ៤៤ជើងជាមធ្យមក្នុងមួយថ្ងៃ។ ដោយឡែកសម្រាប់ព្រលាន យន្តហោះភ្នំពេញ មានការកើនឡើងបន្តិច។ លោកបានឱ្យដឹងទៀតថា អ្នកដំណើរតាមផ្លូវអាកាសច្រើនជាងគេ គឺទី១ ជនជាតិថៃ ទី២ ជនជាតិវៀតណាម ទី៣ ជនជាតិសិង្ហបុរី ទី៤ ជនជាតិម៉ាឡេស៉ី និងទី៥ ជនជាតិឡាវ។ បន្ថែមពីនេះ […]

ក្រុមហ៊ុនអូស្ត្រាលី ចង់វិនិយោគបង្កើតមជ្ឈមណ្ឌល ផ្តល់សេវាកម្មគាំទ្រការធ្វើធុរកិច្ចនៅកម្ពុជា

Khmerpress March 2, 2024 02/03/2024

(ម៉ែលប៊ន, អូស្ត្រាលី)៖ ក្រុមហ៊ុន Plus94 Fund របស់អូស្ត្រាលី បានបង្ហាញបំណងវិនិយោគបង្កើត​មជ្ឈ​មណ្ឌល​ផ្តល់សេវាកម្មគាំទ្រការធ្វើធុរកិច្ចនៅកម្ពុជា។ បំណងនេះត្រូវបានលើកឡើងដោយលោក Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នារសៀលថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤នេះ។​ ក្នុងជំនួបនោះ លោក Arj Samarakoon បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេល​ដ៏មមា​ញឹកអនុញ្ញាតឱ្យរូបលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិបាន​គោរពជម្រាបជូនសម្ដេចធិបតី អំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន Plus94 Fund ដែលកំពុង​មាន​ប្រតិ​បត្តិការនៅតាមបណ្ដាប្រទេសចំនួន១៤ នៅលើពិភពលោក និងមានបុគ្គលិកបម្រើការងារចំនួន ៥, ០០០នាក់ ដោយផ្ដល់សេវាកម្មប្រឹក្សាយោបល់ និងសេវាគាំទ្រប្រតិបត្តិការអាជីវកម្មដូចជា សេវា Call Center និងសេវាគ្រប់គ្រងទិន្នន័យអាជីវកម្មជាដើម។ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញបំណងវិនិយោគលើការបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រ​ការធ្វើ ធុរកិច្ចនៅកម្ពុជាផងដែរ។ លោកនាយកប្រតិបត្តិ ក៏បានជម្រាបបន្ថែមទៀតថា […]

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្លើយតបចំពោះការបង្ហោះសាររបស់ជនបរទេសម្នាក់នៅខណ្ឌបឹងកេងកង, ជននោះបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ច្បាប់តម្រូវឲ្យផាកពិន័យ១លានរៀល

Khmerpress March 2, 2024 02/03/2024

(ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញមកឆ្លើយតបចំពោះការបង្ហោះសារប្រឌិតខុសពីការពិតរបស់ជនបរទេសម្នាក់ នៅខណ្ឌបឹងកេងកង ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ដ្រីអនុវត្តច្បាប់នៅពេលបំពេញតួនាទីភារកិច្ច។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រាល់ការសរសេរសារបង្ហោះរបស់ជនបរទេសខាងលើ ចោទប្រកាន់មកលើសមកិច្ចអនុវត្តច្បាប់នៅលើកំណាត់ផ្លូវម៉ៅសេទុង ខណ្ឌបឹងកេងកង នោះ គឺសមត្ថកិច្ចសូមធ្វើការបដិសេធទាំងស្រុង មិនដូចការលើកឡើងរបស់ជនបរទេសនេះទេ។ នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង និងលោកវរសេនីយ៍ទោ វុឌ្ឃ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ខណ្ឌបឹងកេងកង ពេលនោះមានជនបរទេសម្នាក់បើកបរម៉ូតូធំ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1BH-9456 បើកបរក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ទើបកម្លាំងមានការសង្ស័យ បានឃាត់ហៅដើម្បីធ្វើការត្រួតពិនិត្យសួរនាំ។ បន្ទាប់មកសមត្ថកិច្ចឲ្យគាត់សហការផ្លុំធ្វើតេស្ដរកជាតិស្រវឹង ជាក់ស្ដែងឃើញមានជាតិស្រវឹង ០.៩១ មីលីក្រាមក្នុងមួយលីត្រខ្យល់ និងបានពន្យល់ណែនាំពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ត្រូវផាកពិន័យ ចំនួន១លានរៀល ចំពោះបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យោងមាត្រា ១០ថ្មី នៃអនុក្រឹត្យលេខ ៣៩ អនក្រ. បក […]

ព្រះសង្ឃចំនួន ៤០០អង្គ នឹងនិមន្តគោចរបិណ្ឌបាត ក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានគម្រប់ប្រាំពីរថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

Khmerpress March 2, 2024 02/03/2024

(ភ្នំពេញ)៖ គណៈគ្រប់គ្រងវត្តឧណ្ណាលោម គណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្សសម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្តីពីការនិមន្តព្រះសង្ឃគោចរបិណ្ឌបាតចំនួន ៤០០ អង្គក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានគម្រប់ប្រាំពីរថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០៖០០ នាទីព្រឹកមានការរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៤០០ អង្គ និងដារឆ្លងគម្រប់ប្រាំពីរថ្ងៃ ក្នុងព្រះរាជពិធីបុណ្យព្រះបរមសពថ្វាយ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជណាចក្រកម្ពុជា ក្នុងបរិវេណវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សេចក្តីដូចបានចម្រើនពរខាងលើ សូម សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉លោក លោកស្រី និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមដោយសេចក្ដីជ្រះថ្លាក្នុងមហាកុសលរៀងៗខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

បំបែកសំណុំក្រុមចោរប្លន់ម៉ូតូ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញចាប់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធការធ្វើសកម្មភាព៣ករណី

Khmerpress March 2, 2024 02/03/2024

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ ចំនួន៦នាក់ ពាក់ព័ន្ធអំពើប្លន់៣ករណី។ លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យធ្វើសកម្មភាពប្លន់យកម៉ូតូចំនួន៣ករណី ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនចំនួន៦នាក់ រួមមាន៖ ទី១៖ឈ្មោះ ផល ពិសាល ហៅជ្រូក, ទី២៖ឈ្មោះ ដួង រស្មី ហៅហ្វី, ទី៣៖ឈ្មោះ ផាត សុភក្ត្រា ហៅវីន, ទី៤៖ឈ្មោះ សៅ រតនា ហៅឃ្មុំ, ទី៥៖ឈ្មោះ ផាន រតនៈពិសាល និងទី៦៖ឈ្មោះ ហុង សុធារស។ លោកបានបញ្ជាក់ថា ចំពោះការធ្វើសកម្មភាពវិញ ករណីទី១៖ […]

រយៈពេល៧ថ្ងៃ! យុទ្ធនាការបាញ់ថ្នាំមូសនៅរាជធានីភ្នំពេញ បាញ់រួចខណ្ឌចំនួន៤ ស្មើនឹង៤៧សង្កាត់

Khmerpress March 2, 2024 02/03/2024

(ភ្នំពេញ)៖ អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូស នៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ ដោយគិតដល់ថ្ងៃ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារចុះយុទ្ធនាការបាញ់សម្លាប់មូសខ្លា នៅខណ្ឌដែលមានបញ្ហាប្រឈមជំងឺគ្រុនឈាម គឺអនុវត្តបាន៤៧សង្កាត់ហើយ លើ១០៥សង្កាត់ ក្នុងចំនួន៩ ដែលបានបាញ់ថ្នាំរួចរាល់ បាន៤ខណ្ឌហើយ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ហើយនៅថ្ងៃទី១-២ ខែមីនានេះ ក្រុមការងារចុះបាញ់ក្នុងខណ្ឌទួលគោក ឲ្យរួចរាល់ទាំងស្រុងតែម្តង។ ជាមួយគ្នានេះ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លា ជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន […]

អគ្គិភ័យឆេះរោងចក្រមួយកន្លែង នៅស្រុកស្អាង ខេត្តកណ្ដាល, សមត្ថកិច្ចប្រើប្រាស់ទឹកអស់២៣ឡាន ទើបគ្រប់គ្រងបានទាំងស្រុង

Khmerpress March 2, 2024 02/03/2024

(កណ្ដាល)៖ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងចក្រកាត់ដេរ លីអនលី ដែលមានទីតាំងស្ថិតនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ដោយឆេះឃ្លាំងស្ដុកកាតុង ទំហំ២៥ម៉ែត្រ គុណ៣៥ម៉ែត្រ។ ក្រោយទទួលព័ត៌មាននេះ កម្លាំងសមត្ថកិច្ចរបស់ខេត្តកណ្ដាល ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្ត លោក ណុប ដារ៉ា អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដឹកនាំដោយលោក គឹម វីរៈ អគ្គលេខាធិការ ចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។ យោងតាមរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន១៣គ្រឿង និងទឹកអស់ចំនួន២៣ឡាន ក្នុងនោះរួមមាន រថយន្ដនាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន៣គ្រឿង, ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣គ្រឿង, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ចំនួន៣គ្រឿង, ក្រុងស្រុក៤គ្រឿង (ស្អាង, កោះធំ, កណ្តាលស្ទឹង និងកៀនស្វាយ) និងរថយន្ដដឹកសម្ភារៈចំនួន២គ្រឿង។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា ដើមចមដែលនាំដោយមានគ្រោះថ្នាក់សង្គមមួយនេះ […]

ឧកញ៉ា នួន រិទ្ធី លើកពីស្ថានភាពអចលនទ្រព្យនៅ​កម្ពុជា ក្នុងឆ្នាំ២០២៤, អ្នក​ទិញ​ប្តូរឥរិយាបថ មិនទិញតាមការមើលរូបថតទៀតទេ គឺ​ទិញគម្រោងពិត ដែលមានផ្ទះ ឬអគារជាក់ស្តែង

Khmerpress March 1, 2024 01/03/2024

(ភ្នំពេញ)៖ ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ​បានគូសបញ្ជាក់ថា ​ វិស័យអនចលទ្រព្យនៅកម្ពុជា នាឆ្នាំ២០២៤នេះ បានបង្ហាញពីស្ថានភាពល្អប្រសើរជាងឆ្នាំមុន បើទោះបីជាមិនទាន់ល្អប្រសើរដូចមុនពេលរីករាលដាលជំងឺកូវីត១៩ក៏ដោយ ស្របពេលដែលការព្យាករណ៍សេដ្ឋកិច្ចឆ្នាំនេះនឹងមានកំណើនចន្លោះពី៦ទៅ៧%។ ឧកញ៉ា នួន រិទ្ធីបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សា​ក្រោមប្រធានបទ ស្តីពី «បទពិសោធន៍របស់ឧកញ៉ា នួន រិទ្ធី ក្នុងការបង្កើត និងដឹកនាំក្រុមហ៊ុន KFA » របស់បណ្តាញព័ត៌មាន Fresh News។ លោកបានលើកឡើងថា ទាំងទីផ្សារ និងការអភិវឌ្ឍន៍សាងសង់ គឺមានស្ថានភាពល្អ លើកលែងតែផ្នែកខ្លះមានបញ្ហាដោយសារការបាត់បង់ទំនុកចិត្តពីអតិថិជន​ ខណៈអតិថិជនបច្ចុប្បន្នបានកែប្រែឥរិយាបថនៃការទិញ ពោលគឺមិនមែនទិញតាមរយៈរូបថតទៀតនោះទេ គឺទិញរបស់ដែលមានពិត។ ​លោកបានពន្យល់បន្តថា ក្រោយពីសម្តេចធិបតីហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្រ្តី និងបានធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសជាច្រើនទាំងនៅអាស៊ី អឺរ៉ុប និងអាមេរិក ទាក់ទាញបានអ្នកវិនិយោគជាច្រើនមកបណ្តាក់ទុននៅកម្ពុជា ដែលធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាចាប់ពីឆ្នាំ២០២៤ ហាក់មានភាពប្រសើរឡើង នៅតាមតំបន់មួយចំនួនដែលមានការអភិវឌ្ឍន៍។ ​​តែយ៉ាងណាមិញសម្រាប់អភិវឌ្ឍន៍អគារខ្ពស់ មិនទាន់វិលមករកភាពល្អប្រសើរវិញនៅឡើយទេ។ លោកជឿ​ជាក់ថា ​នៅឆ្នាំ២០២៥ តាមរយៈយុទ្ធសាស្រ្តកំណែទម្រង់របស់រាជរដ្ឋាភិបាល នឹងអាចទាក់ទាញវិនិយោគិនមកកាន់តែច្រើន​ ដែលនឹងធ្វើឱ្យទាំងសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនឹងកាន់តែមានភាពល្អប្រសើរ៕ […]

ជូនដំណឹង! ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក អាចទៅពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី១១-១៥ ខែមីនា ឆ្នាំ២០២៤

Khmerpress March 1, 2024 01/03/2024

(ឧត្តរមានជ័យ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលមានបញ្ហាភ្នែក អាចទៅពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ យោងសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យឯកទេសភ្នែកនៃក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ នឹងធ្វើការពិនិត្យនិងព្យាបាលជំងឺភ្នែករួមទាំងបកបាយភ្នែក ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១១ដល់១៥ ខែមីនា ឆ្នាំ២០២៤ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ៖ ផ្តល់សិទ្ធិដោយ៖ freshnews

ជូនដំណឹង! ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក អាចទៅពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី១១-១៥ ខែមីនា ឆ្នាំ២០២៤

Khmerpress March 1, 2024 01/03/2024

(ឧត្តរមានជ័យ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលមានបញ្ហាភ្នែក អាចទៅពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ យោងសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យឯកទេសភ្នែកនៃក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ នឹងធ្វើការពិនិត្យនិងព្យាបាលជំងឺភ្នែករួមទាំងបកបាយភ្នែក ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១១ដល់១៥ ខែមីនា ឆ្នាំ២០២៤ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ៖ ផ្តល់សិទ្ធិដោយ៖ freshnews