ព័ត៌មានជាតិ

រថយន្ដដឹកលើសទម្ងន់ចំនួន ៥គ្រឿង ត្រូវបានពិន័យ និងឃាត់ទុក ១ឆ្នាំ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

Khmerpress March 1, 2024 01/03/2024

រាជធានីភ្នពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នា២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រថយន្ដដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ០៥គ្រឿង ត្រូវបានពិន័យ និងឃាត់ទុក ០១ឆ្នាំ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (៣គ្រឿង) និង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(២គ្រឿង)។ ក្រសួងសាធារណការ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៣គ្រឿង នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និង ២គ្រឿង នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រថយន្តល្មើសខាងលើ បានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ អាចនឹងបើកការដ្ឋាននៅក្នុងខែមិថុនា ឬកក្កដា ឆ្នាំ២០២៤

Khmerpress March 1, 2024 01/03/2024

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ដែលត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» និងជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងនឹងបើកការរដ្ឋានក្នុងកំឡុង ខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាឱកាសណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ពាក់ព័ន្ធនឹងគម្រោងធំៗដែលក្រសួងសាធារណការកំពុងធ្វើ, លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា ការរៀបចំធ្វើយ៉ាងណាចរចារឱ្យបាននូវកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុនឯកជនចិន CRBC ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ ដែលនេះជាគម្រោងអតិភាពខ្ពស់ដែលសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រុញឱ្យយើងខិតខំប្រឹងប្រែងធ្វើការងារនេះឱ្យមានប្រសិទ្ធភាព ហើយសម្តេចធិបតី ក៏បានលើកឡើងថា ចង់ធ្វើឱ្យគម្រោងនេះជាគម្រោងតភ្ជាប់ផ្លូវទឹក និងសមុទ្រឱ្យបានដែលផ្លូវនេះជាផ្លូវដ៏សំខាន់មួយ។ ពាក់ព័ន្ធនឹងគម្រោង «ព្រែកជីកហ្វូណនតេជោ» លោកឧបនាយករដ្ឋមន្ត្រី ស៊ុន […]

ភ្នំពេញប៉ុស្តិ៍ ប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ២០២៤

Khmerpress March 1, 2024 01/03/2024

(ភ្នំពេញ)៖ កាសែតភ្នំពេញប៉ុស្តិ៍ ដែលឈរជើងនៅកម្ពុជាជាង៣០ឆ្នាំ បានប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តទៅ ដោយសារតែការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ភ្នំពេញប៉ុស្តិ៍ បានបញ្ជាក់ថា តាំងពីមានវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថមថយក្រោយកូវីដ១៩ ការផ្សាយពាណិជ្ជកម្មដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង។ ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ភ្នំពេញប៉ុស្តិ៍ បានរៀបរាប់ទៀតថា ម្ចាស់ភាគហ៊ុនបានខិតខំបណ្តាក់ទុនបន្ថែម និងរកគ្រប់មធ្យោបាយដើម្បីស្ដារស្ថានភាព និងបង្កើនប្រាក់ចំណូល សម្រាប់ទ្រទ្រង់ដំណើរការក្រុមហ៊ុន និងបន្តការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលជាសារព័ត៌មានឯករាជ្យ វិជ្ជាជីវៈ និងមានអាយុកាលជាង ៣០ឆ្នាំ ប៉ុន្តែនៅតែមិនអាចទ្រទ្រង់ការខាតបង់បន្តទៀតបាន ហេតុនេះម្ចាស់ភាគហ៊ុនបានសម្រេចដោយសេចក្តីសោកស្តាយ បញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤តែម្តង៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ភ្នំពេញប៉ុស្តិ៍៖ ផ្តល់សិទ្ធិដោយ៖ freshnews

រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញសម្ពោធដាក់ឲ្យដំណើរការ គម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល

Naren March 1, 2024 01/03/2024

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងជំនួបជាមួយសហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្ម និងពិធីសម្ពោធ ដាក់ឲ្យដំណើរការ គម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល នៅអកវូដ ព្រីមៀ ភ្នំពេញ (Oakwood Premier Phnom Penh)។ ជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង សមាជិក សមាជិកា សហគ្រិនវ័យក្មេង ម្ចាស់អាជីវកម្មមកពីវិស័យឯកជននានា ដៃគូអភិវឌ្ឍ និងដៃគូសហការ សរុបប្រមាណ ៣០០នាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ចូលខែថ្មី! មកដឹងពីតម្លៃប្រេងសាំងថ្មី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមីនា

Naren March 1, 2024 01/03/2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២០០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៣០០រៀល មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce ផ្តល់សិទ្ធិដោយ៖ KHMERNOTE

គម្រោង២នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់វិនិយោគជិត៦០០លានដុល្លារ ទទួលការលើកទឹកចិត្តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល

Naren March 1, 2024 01/03/2024

(ព្រះសីហនុ)៖ គម្រោងចំនួន២ នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់វិនិយោគជិត៦០០លានដុល្លារ ទទួលបានការលើកទឹកចិត្តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ច ខេត្តព្រះសីហនុទាំងមូល។ ការពិភាក្សា និងវាយតម្លៃគម្រោងទាំង២នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២៤ ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តខេត្តព្រះសីហនុ។ សំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន២រួមមាន៖ *ទី១៖ ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ ០០០ ០០០ ដុល្លារអាមេរិក ដោយវិនិយោគក្នុងការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន ២៨៧០បន្ទប់ នៅក្នុងមូលដ្ឋានពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ *ទី២៖ ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគ ១២ ៣៥០ ១៩០ ដុល្លារអាមេរិក ដោយវិនិយោគក្នុងការសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក […]

កម្មករ កម្មការិនី អ្នកបើកកង់បី តាក់ស៊ី និងប្រជាជនមកពីសហគមន៍ ប្រមាណ៥០០នាក់ទទួលបានការកាត់សក់ដោយឥតគិតថ្លៃ ពីសមាគមមិត្តយើង

Naren March 1, 2024 01/03/2024

(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណ៥០០នាក់ដែលជាកម្មករ កម្មការិនី អ្នកបើកកង់បី តាក់ស៊ី និងប្រជាជនក្នុងសហគមន៍ បានទទួលសេវាកម្មកាត់សក់ដោយមិនគិតថ្លៃពីសមាគមមិត្តយើងនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះដែលធ្វើឡើងនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ។ កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការ ប្រតិបត្តិសមាគម បានលើកឡើងថា ការកាត់សក់ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋនេះ គឺជាសកម្មភាពមនុស្សធម៌ របស់សមាគមដែលតែងតែធ្វើឡើងជាប្រចាំដោយមិនប្រកាន់អ្វីឡើយ។ បើតាមកញ្ញាដដែល កម្មវិធីសក់ និងសម្រស់ ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយរបស់ សមាគមមិត្តយើង ដែលរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង អំពីជំនាញហាងសក់ និងសម្រស់សម្រាប់អ្នក ដែលកំពុងស្វែង រកការបណ្ដុះបណ្ដាលក្នុងវិស័យនេះ ដើម្បីជាមធ្យោបាយ លើកកម្ពស់ជីវភាពរស់នៅ។ ប្រធានគណៈកម្មការ ប្រតិបត្តិ សមាគមរូបនេះ បានបញ្ជាក់ពីផែនការមនុស្សធម៌របស់ខ្លួននៅឆ្នាំ២០២៤នេះ ថា សមាគមគ្រោងនឹងរៀបចំការ កាត់សក់មនុស្សធម៌នេះ ឱ្យបាន១២លើក នៅឆ្នាំ២០២៤នេះ ដោយរំពឹងថា នឹងអាចជួយដល់ពលរដ្ឋប្រមាណ១ម៉ឺននាក់ ឱ្យទទួលបានការកាត់សក់ ដោយឥតគិតថ្លៃ។ បេសកកម្មរបស់ មិត្តយើង គឺដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព បង្កើតបណ្តាញគាំទ្រ […]

ជូនដំណឹង! ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក អាចទៅពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី១១-១៥ ខែមីនា ឆ្នាំ២០២៤

Khmerpress March 1, 2024 01/03/2024

(ឧត្តរមានជ័យ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលមានបញ្ហាភ្នែក អាចទៅពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ យោងសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យឯកទេសភ្នែកនៃក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ នឹងធ្វើការពិនិត្យនិងព្យាបាលជំងឺភ្នែករួមទាំងបកបាយភ្នែក ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១១ដល់១៥ ខែមីនា ឆ្នាំ២០២៤ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ៖ ផ្តល់សិទ្ធិដោយ៖ freshnews

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅបុរសម្នាក់ដែលមិនសុខចិត្តរឿងផ្លុំរកជាតិអាកុលមកពន្យល់ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការផ្សព្វផ្សាយតទៅទៀត

Naren February 29, 2024 29/02/2024

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានហៅបុរសម្នាក់មកសួរនាំ និងពន្យល់ពីឧបករណ៍ស្វែងរកជាតិអាកុល ក្រោយបុរសរូបនេះមិនសុខចិត្តចំពោះលទ្ធផលដែល រកឃើញថាគាត់មានជាតិអាកុល ខណៈគាត់មិនបានហូបគ្រឿងស្រវឹងនោះ។ បុរសរូបនេះ ដោយសារមិនសុខចិត្តជាមួយលទ្ធផលបង្ហាញពីការរកឃើញជាតិអាកុល និងតម្រូវឲ្យបង់ផាកពិន័យចំនួន៤០ម៉ឺនរៀល កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ គាត់បានកាន់ធូបមួយបាច់ចង់បបួលសមត្ថកិច្ចស្បថ ដោយសារគាត់នៅតែអះអាងថា ពិតជាមិនបានផឹកស្រាមែន ហេតុអីម៉ាស៊ីស្វែងរកជាតិអាកុលរកឃើញគាត់មានអាកុល។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយមានករណីបុរសម្នាក់កើតទុក្ខមិនសុខចិត្តថាខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្រ្តីជំនាញចរាចរណ៍ធ្វើតេស្តលទ្ធផល ជាតិស្រវឹង ០.៣៣mg/L ផាកពិន័យប្រាក់ ៤០ម៉ឺនរៀល នៅខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងថែមទាំងចោទប្រកាន់មន្រ្តីជំនាញអនុវត្តច្បាប់បានកែច្នៃម៉ាស៊ីនតេស្តជាតិស្រវឹង ដើម្បីផាកពិន័យយក ប្រាក់គាត់, ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ ស្នងការរងទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើស្រាវជ្រាវលើករណីនេះជាបន្ទាន់។ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចក៏បានកោះហៅអ្នកបើករថយន្តម៉ាក LEXUS […]

អ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយមាតិកាជំរុញឱ្យមានការបំផ្លាញធនធានធម្មជាតិ

Naren February 29, 2024 29/02/2024

(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យបញ្ឈប់ជាបន្ទាន់ការផ្សព្វផ្សាយមាតិកាជំរុញឱ្យមានការបំផ្លាញធនធានធម្មជាតិ នៅកម្ពុជា។ ការប្រតិកម្មបែបនេះរបស់លោក ខ្វៃ អាទិត្យា បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីបានឃើញការផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក Yorn Khy ដែលផលិតមាតិកាដោយយកផ្កាបំពង់ក្រឡោម ទៅធ្វើជាម្ហូប ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានស្នើឱ្យមានការលប់ចេញពីបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន និងឱ្យបញ្ឈប់ការប៉ុស្តិ៍ធ្វើមុខម្ហូប ដែលធ្វើពីសាច់សត្វព្រៃ ឬរុក្ខជាតិកម្រ និងជិតផុតពូជ នៅក្នុងពិភពលោក ដែលកំពុងត្រូវបានអភិរក្ស និងការពារ ឱ្យគង់វង្សសម្រាប់កូនចៅតជំនាន់។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននឹងកំពុងចាត់វិធានការតឹងរឹងចំពោះបទល្មើសធនធានធម្មជាតិ ក្នុងនោះគឺត្រូវអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធនាធម្មជាតិ។ ជាមួយគ្នានេះការអប់រំជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថ ប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹង និងចូលរួមថែរក្សាសត្វព្រៃ និងធនធានជីវៈចម្រុះ ក៏ជាផ្នែកសំខាន់ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់។ បន្ថែមពីនេះលោក ខ្វៃ អាទិត្យា បានលើកឡើងថា ជាពិសេស ការបរិភោគសត្វព្រៃឱ្យធ្វើឱ្យសុខភាព របស់អ្នកបរិភោគ កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងពេលខ្លះប្រឈមនឹងការបាត់បង់ជីវិត។ អ្នកនាំពាក្យសង្ឃឹមថា អ្នកបង្កើតមាតិការផ្សព្វផ្សាយតាមបណ្តាញសង្គម ចូលរួមបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ នឹងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ […]