ព័ត៌មានជាតិ

អតីតអ្នកបួសម្នាក់រស់នៅតំបន់អង្គរ ស្ម័គ្រចិត្តបង្រៀនយុវជនខ្មែរឱ្យចេះជំនាញចារសាស្ត្រាស្លឹករឹត

Naren February 19, 2024 19/02/2024

(សៀមរាប)៖ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ លោក ព្រាន ជ្រូក រស់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានយកទីតាំងផ្ទះរបស់គាត់ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយឱ្យចេះជំនាញចារគម្ពីរសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌និងសិល្បៈមួយនេះឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅទៀត។ លោក ព្រាន ជ្រូក អាយុ២៧ឆ្នាំ បានឱ្យដឹងថា លោកបានចេះជំនាញចារសាស្ត្រាស្លឹករឹតក្នុងពេលដែលរូបលោកបានបួស និងរៀននៅវត្ត «នាមរូប» ក្នុងស្រុកពួក។ បច្ចុប្បន្នលោកកំពុងប្រឹងប្រែងបង្ហាត់បង្រៀនចារសាស្ត្រាស្លឹករឹតដល់យុវជន យុវតី នៅក្នុងភូមិដោយឥតគិតថ្លៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ និងស្គាល់ពីតម្លៃរបស់សាស្ត្រា ដែលបុព្វបុរសខ្មែរបានប្រើប្រាស់ ចារជាគម្ពីរ ប្រវត្តិសាស្ត្រ និងក្បួនច្បាប់ផ្សេងៗជាច្រើនជាយូរលង់មកហើយ។ ការខិតខំបង្រៀនជំនាញចារសាស្ត្រាស្លឹករឹតដល់យុវជនខ្មែរជំនាញក្រោយឱ្យមានចំណេះបន្ត ដោយសារតែបច្ចុប្បន្ន ជំនាញចារសាស្ត្រាស្លឹករឹតបានបាត់បង់ទៅៗស្ទើរតែទាំងស្រុងនៅក្នុងសង្គមខ្មែរសម័យថ្មី។ លោក ព្រាន ជ្រូក បានបញ្ជាក់ថា ជំនាញចារសាស្ត្រាស្លឹករឹត គឺត្រូវមានចិត្តអត់ធ្មត់ ធ្វើអារម្មណ៍យើងឱ្យនឹង ស្រលាញ់និង ផ្តោតការយកចិត្តទុកដាក់ខ្លាំង។ ដូច្នេះអ្នកដែលចង់សិក្សារៀនសូត្រ ពីជំនាញចារសាស្ត្រាស្លឹករឹតទាល់តែមានចិត្តស្រលាញ់ ចង់ចេះ ចង់ដឹងច្បាស់លាស់ទើបអាចធ្វើបាន។ បច្ចុប្បន្ននេះមានយុវតីនិងយុវជនចំនួន៥ទៅ៦នាក់ប៉ុណ្ណោះ ដែលចាប់អារម្មណ៍និងជំនាញចារសាស្ត្រាស្លឹករឹតនេះនៅក្នុងចំណោមយុវជនជាច្រើន។ នៅក្នុងភូមិត្នោតជ្រុំ ក៏មានអ្នកចេះចារសាស្ត្រាស្លឹករឹត២ទៅ៣នាក់ដែរ ហើយសុទ្ធតែអ្នកធ្លាប់បួសរៀននៅវត្តដូចគ្នា៕  ផ្តល់សិទ្ធិដោយ៖ freshnews       

១សប្តាហ៍សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់​១៤៨ករណី បញ្ជូនទៅតុលាការ​១៣នាក់ និងអប់រំណែនាំ​១៧៤នាក់

Naren February 19, 2024 19/02/2024

(ភ្នំពេញ)៖ គិតពីថ្ងៃទី១២ ដល់ថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ពោលគឺរយៈពេល​១សប្ដាហ៍​ សមត្ថកិច្ច នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន​១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន​១៨៧នាក់ ក្នុងនោះបញ្ជូនទៅតុលាការចំ​នួន​១៣នាក់​ និងអប់រំ​ ណែនាំ​ ធ្វើកិច្ចសន្យាបញ្ឈប់ចំនួន​១៧៤នាក់​។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងរូបនេះ ​បញ្ជាក់បន្ថែមថា ក្រោមការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ​ សមត្ថកិច្ចជំនាញ​ នៃក្រសួងមហាផ្ទៃ​ បានអនុវត្តវិធានការច្បាប់ ដោយកសាងសំណុំរឿងចំនួន​៤ករណី ដែលមានជនសង្ស័យចំនួន១៣នាក់ បញ្ជូនទៅកាន់តុលាការចាត់នីតិវិធីចោទប្រកាន់ផ្ដន្ទាទោស។ ក្រៅពីនេះចំនួន​១៤៤ករណីទៀត​ ដែលមានអ្នកពាក់ព័ន្ធចំនួន​១៧៤នាក់ រួមមាន៖ *ខេត្តបាត់ដំបង​ ១៣៦ករណី *ខេត្តកំពត​ ៥ករណី *ខេត្តតាកែវ​ ១ករណី *ខេត្តប៉ៃលិន​ ១ករណី *ខេត្តត្បូងឃ្មុំ​ ១ករណី។ នគរបាលក្រសួងមហាផ្ទៃ បានចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មមិនឱ្យប្រព្រឹត្តតទៅទៀត។ លោក ទូច សុឃៈ លើកឡើងថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី […]

រដ្ឋសភា ចេញសេចក្តីជូនដំណឹង អំពីការបើកកិច្ចប្រជុំវិសាមញ្ញ ថ្ងៃទី២១ ខែកុម្ភៈ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី និងបន្ថែមទេសរដ្ឋមន្រ្តី២រូបទៀត

Naren February 19, 2024 19/02/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប។ សមាជិករាជរដ្ឋាភិបាល៣រូបនោះ រួមមាន៖ ១៖ លោក ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២៖ លោក ស្រី ថាមរុង្គ ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ៣៖ លោក ប៉ែន វិបុល ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរដ្ឋសភា៖ ផ្តល់សិទ្ធិដោយ៖ Fresh News

រោងចក្រម្សៅមី «ជា ទូច» នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កំពុងមមាញឹកទិញដំឡូងមីស្រស់ដោយមិនចាំបាច់ដឹកទៅប្រទេសជិតខាង តែត្អូញត្អែរថា ខ្វះកម្មករដោយសារមានសង្វាក់ផលិតកម្មច្រើន

Naren February 19, 2024 19/02/2024

(រតនគិរី)៖ រោងចក្រម្សៅមី «ជា ទូច» ត្រេឌីង នៅឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កំពុងមមាញឹកទិញដំឡូងមីស្រស់ដោយមិនចាំបាច់ដឹកទៅលក់នៅប្រទេសជិតខាង តែត្អូញត្អែរថាខ្វះកម្មករដោយសារមានសង្វាក់ ផលិតកម្មច្រើន។ លោកស្រី ជា ទូច នាយិកាក្រុមហ៊ុន ជា ទូច ត្រេឌីង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី ឲ្យដឹងថា រោងចក្រម្សៅមីនេះ មានសង្វាក់ផលិតកម្មដ៏ធំតាមស្តង់ដាបរទេសដែលអាចទិញដំឡូង មីស្រស់មកកិនជាម្សៅមី សម្រាប់ចេញទៅក្រៅប្រទេស។ លោកស្រីបន្តថា ក្នុងមួយថ្ងៃៗក្រុមហ៊ុនអាចទទួលទិញពីក្រុមឈ្មួញកណ្តាល ដឹកមកពីបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង និងខេត្តរតនគិរី។ លោកស្រីថា រោងចក្រអាចផលិតដំឡូងមីស្រស់បានចំនួន ១,២០០តោន ទៅជាម្សៅមីបានចំនួន ៣០០តោន ក្នុងរយៈពេល២៤ម៉ោង។ ការទិញដំឡូងមីស្រស់ចូលរោងចក្រនៅថ្ងៃទី១៩ ខែកុម្ភៈ តម្លៃក្នុង១គីឡូក្រាម ៥០០-៥២០រៀល ទៅតាមទីផ្សារនៅប្រទេសវៀតណាម ហើយកាត់ចំនួន២១ភាគរយ ទៅតាមប្រភេទដំឡូងជាក់ស្តែង (ដីឫស កាកសំណល់ផ្សេងៗ) ហើយកម្មករជំនាញ និងកម្មករធម្មតាទទួលបានប្រាក់ខែសមរម្យ ដោយផ្តល់កន្លែងស្នាក់នៅ, ការហូបចុក និងឈឺស្កាត់ជាដើម។ […]

គម្រោងវិនិយោគថ្មីៗ ចំនួន២២ ក្រោមទុនវិនិយោគជាង៤៤៤លានដុល្លារ ត្រូវបានអនុម័តឲ្យដំណើរការ

Naren February 19, 2024 19/02/2024

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគចំនួន២២ ដែលមានទុនវិនិយោគប្រមាណជាង៤៤៤លានដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៤៤៤លានដុល្លារអាម៉េរិក។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងវិនិយោគដែលទទួលបានការអនុម័តរួមមាន៖ ១៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២៖ គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ៣៖ គម្រោងវិនិយោគអាជីវកម្មរ៉ែដែក នៅស្រុករវៀង ខេត្តព្រះវិហារ។ ៤៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតកាបូប, ថង់យួរ, ស្រោមកង់រថយន្ត, គម្របសៀវភៅ, និងទ្រនាប់គ្រប់ប្រភេទ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ ៥៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៦៖ គម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមជ្រូក […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើរដ្ឋាភិបាលចិន បន្តជួយអភិវឌ្ឍន៍គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា រួមមាន «គម្រោងព្រែកជីកតេជោ-ហ្វូណន ផ្លូវរថភ្លើងធុនស្រាល និងរថភ្លើងក្រោមដី»

Naren February 19, 2024 19/02/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើរដ្ឋាភិបាលចិន និងក្រុមហ៊ុនវិនិយោគរបស់ចិន បន្តជួយ និងមកបណ្តាក់ទុនវិនិយោគលើគម្រោងសាងសងហេដ្ឋារចនាសម្ព័ន្ធធំៗ បន្តទៀតនៅកម្ពុជា ដូចជាគម្រោងផ្លូវល្បឿនលឿន គម្រោងផ្លូវនាវាចរណ៍ព្រែកជីកតេជោ-ហ្វូណន គម្រោងផ្លូវរថភ្លើងធន់ស្រាល និងរថភ្លើងក្រោមដីទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការជំរុញឱ្យរដ្ឋាភិបាលចិនមកបន្តជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ស្របពេលដែលពេលកំណើនប្រជាជន និងជីវភាពរបស់ពលរដ្ឋកម្ពុជាកាន់តែសម្បូរបែប ធ្វើឱ្យមធ្យោបាយធ្វើដំណើរមានកាន់តែច្រើន ដែលទាមទារឱ្យមានការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានភាពប្រទាក់ក្រឡាគ្នាឱ្យបានកាន់តែច្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតីបានគូសបញ្ជាក់ថា មិត្តចិនតែងតែបានយកចិត្តទុកដាក់ក្នុងការជួយស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានទាំងនៅក្នុងទីប្រជុំជន តំបន់ព្រំដែន តំបន់ដាច់ស្រយ៉ាល និងតំបន់ដែលមានភាពស្មុគ្រស្មាញ និងកក់ស្ទះចរាចរណ៍ ដើម្បីបម្រើដល់ការដឹកជញ្ជូន ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ប្រជាពលរដ្ឋទៅដល់គ្រប់ទីកន្លែង និងការតភ្ជាប់ប្រទាក់ក្រឡាគ្នា នៅទូទាំងប្រទេស ព្រមទាំងតភ្ជាប់ផងដែរនូវផ្លូវជាមួយបណ្តាប្រទេសជិតខាងតាមតម្រូវការ និងរីកចម្រើននៃប្រទេសជាតិ។ ជាក់ស្តែង មកទល់បច្ចុប្បន្ននេះសាធារណរដ្ឋប្រជាមានិតចិនបានជួយសាងសង់ស្ពាននៅកម្ពុជាបានសរុប១៦ ខណៈស្ពានចាក់អង្រែ ព្រែកប្រានេះ គឺជាស្ពានទី១៦ ដែលបានសាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ ដែលក្រុមហ៊ុនចិននេះ បានសាងសង់ស្ពានធំៗចំនួន១៤ ក្នុងចំណោមស្ពានធំៗទាំង១៦នេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលគ្មានផែនការហាមប្រជាពលរដ្ឋយកកូន និងហាមប្រជាពលរដ្ឋ ក្នុងការទិញយានយន្តនោះឡើយ

Naren February 19, 2024 19/02/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល អាជ្ញាធររាជធានីភ្នំពេញ គ្មានផែនការហាមឃាត់ប្រជាពលរដ្ឋបង្កើតកូនច្រើននោះទេ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជា ក៏មិនបានហាមឃាត់ពលរដ្ឋ ក្នុងការទិញយានយន្តនោះឡើយ លើសពីនេះរាជរដ្ឋាភិបាល បានពន្លឿន និងគិតគូរបន្ថែមលើការដោះស្រាយបញ្ហារចរាចរណ៍ ក្នុងរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋផងដែរ។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល អាជ្ញាធររាជធានីភ្នំពេញ គ្មានផែនការហាមឃាត់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញបង្កើតកូនច្រើននោះទេ ក្នុងនោះមួយគ្រួសារប្រសិនបើអាចបង្កើតកូនបានត្រឹម៥នាក់កាន់តែល្អប្រសើរ ជាក់ស្ដែងប្រជាពលរដ្ឋរស់ក្នុងទីក្រុងភ្នំពេញ ពុំទាន់ចង់យកកូនច្រើននោះទេ តាមមធ្យមភាគតួលេខទូទាំងប្រទេសកម្ពុជា អត្រាពលរដ្ឋមានកូនមានត្រឹម១កន្លះប៉ុណ្ណោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា «រាជរដ្ឋាភិបាលកម្ពុជាក៏គ្មានផែនការ ហាមឃាត់ប្រជាពលរដ្ឋ ក្នុងការទិញយានយន្ដដូចជា ម៉ូតូ, កង់, រថយន្ដ ឬមធ្យោបាយដឹកជញ្ជូនផ្សេងៗនោះទេ។ ក្នុងនោះខ្ញុំបានសួរនាំប្រជាពលរដ្ឋ រស់នៅតាមស្រុកភូមិ ដោយលើកឡើងថា ស្រូវឡើងថ្លៃលក់ស្រូវបាននឹងទិញឡាន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថា មានអ្នកអន្តរាគមន៍ជួយចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូប្រឌិតរឿងចាប់ជម្រិតនៅកម្ពុជា តែសម្តេចបដិសេធ

Naren February 19, 2024 19/02/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបថា មានមនុស្សបានព្យាយាមអន្តរាគមន៍ជួយជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូប្រតិដ្ឋរឿងអាក្រក់ពីកម្ពុជា ថាខ្លួនត្រូវបានចាប់ជម្រិត តែសម្តេចធិបតី បានបដិសេធ។ សម្តេចធិបតី បានប្រកាសថា នឹងមិនអនុគ្រោះដល់បុគ្គលទាំងឡាយណា ដែលមានចេតនាអាក្រក់លើកម្ពុជា និងបំភ្លៃរឿងនៅកម្ពុជា នោះឡើយ។ ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កម្ពុជា បានប្រឹងប្រែងប្រើរយៈពេលជាង ២០ឆ្នាំ ក្នុងការកសាង​រូប​ភាពកម្ពុជា មានសុខសន្តិភាព និងមានស្ថិរភាព តែមួយរយៈចុងក្រោយនេះ តាមរយៈបណ្តាញផ្សព្វ​ផ្សាយបរទេស និងបញ្ហាមួយចំនួន ធ្វើឱ្យប៉ះពាល់ដល់រូបភាពស្ថិរភាពរបស់កម្ពុជា។ ការខិតខំកសាងមុខមាត់កម្ពុជា បានធ្វើឲ្យអ្នកទេសចរស្គាល់កម្ពុជា និងបោះឆ្នោតឲ្យជាប់ជាប្រទេស មានប្រជាជនរាក់ទាក់ ជាប់លេខ១ លើពិភពលោកផងដែរ ហេតុនេះសម្តេចធិបតី បានព្រមានថា កម្ពុជានឹងចាត់វិធានការម៉ឺងម៉ាត់បំផុត ចំពោះជនមានចេតនាអាក្រក់។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «កន្លងទៅនេះ មានបញ្ហាការយល់ច្រឡំមួយចំនួន ជាពិសេសប្រជាពលរដ្ឋមួយចំនួននៅចិន មានការព្រួយបារម្ភរឿងសន្តិសុខនៅកម្ពុជា ដោយសារឃើញប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ផ្សព្វផ្សាយអត់គ្រប់ជ្រុងជ្រោយ។ […]

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍! យប់មិញនៅរាជធានីភ្នំពេញ ឃាត់យានយន្ដល្មើស ៧០គ្រឿង

Naren February 19, 2024 19/02/2024

(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់យានយន្ដល្មើសចំនួន ៧០គ្រឿង ក្នុងនោះរថយន្តចំនួន ២២គ្រឿង និងម៉ូតូ ៤៨គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។ ជាលទ្ធផលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន ៧០គ្រឿង (រថយន្ត ចំនួន ២២គ្រឿង និងម៉ូតូចំនួន ៤៨គ្រឿង)៖ *ទី១៖ ល្មើសជាតិស្រវឹង ចំនួន៤៣គ្រឿង +កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២១គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន១៣នាក់, អ្នកបើកបររថយន្ត ចំនួន០៨នាក់ +កម្រិត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកបើកបរកុំឱ្យខ្លាចប៉ូលិស តែត្រូវមានស្មារតីប្រុងប្រយ័ត្ន គោរពច្បាប់ និងបើកបរប្រកបដោយការទទួលខុសត្រូវ

Naren February 19, 2024 19/02/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់អ្នកបើកបរទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្ន គោរពច្បាប់ និងបើកបរដោយស្វ័យទទួលខុសត្រូវ ដោយមិនត្រូវគិតតែរឿងខ្លាចនគរបាលចរាចរណ៍ចាប់នោះទេ។ ការអំពាវនាវនេះ បានធ្វើឡើង ក្នុងឱកាសដែល សម្តេចធិបតី អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចបញ្ជាក់ដូច្នេះថា៖ «រឿងប៉ូលិសចាប់ រឿងប៉ូលិសបាញ់(ល្បឿន)មិនបាញ់ យើងពុំគួរព្រួយបារម្ភពេកថា នៅកន្លែងណា អ្វីដែលយើងគួរតែព្រួយបារម្ភ ហើយយកចិត្តទុកដាក់ គឺថា ប្រជាពលរដ្ឋរបស់យើងមានការស្វ័យទទួលខុសត្រូវ ក្នុងការបើកបរដោយបើកបរមិនលើសល្បឿន និងបើកបរដោយមិនប្រើគ្រឿងស្រវឹង អាហ្នឹងជាការងារល្អ»។ កាលពីពេលថ្មីៗនេះ នគរបាលខេត្តកំពត បានដាក់ស្លាកសម្គាល់នៅលើផ្លូវជាតិលេខ៣ ដោយផ្តល់ដំណឹងដល់អ្នកបើកទាក់ទងនឹងការកំណត់ល្បឿន ក្រោម៨០គីឡូម៉ែត្រក្នុងមួួយម៉ោង។ ស្លាកសម្គាល់នេះ ក៏ដាក់បន្ថែមរូបនគរបាលចរាចរណ៍ ឈរបាញ់ល្បឿនផងដែរ។ រូបនៃស្លាកសម្គាល់នេះ ត្រូវបានគេបញ្ជូនទៅដល់សម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេចបានលើកឡើងថា ប្រសិនបើដាក់ស្លាកបញ្ជាក់បែបនេះ អាចធ្វើឱ្យអ្នកបើកបរល្មើស បន្ថយល្បឿននៅកន្លែងលើកស្លាក តែអាចបង្កើនល្បឿនកន្លែងដែលគ្មានស្លាក។ «អ្នកបើកបរអាចរួចខ្លួន ប៉ុន្តែប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនោះ គឺមានការភិតភ័យរហូត អ្នកដែលរស់នៅកន្លែងដែលដាក់ស្លាក មិនសូវភ័យនោះទេ […]