ព័ត៌មានជាតិ

កីឡាបញ្ចស៊ីឡាត់ បង្កើតសហព័ន្ធផ្លូវការ ក្រោយទទួលបានជោគជ័យក្នុងស៊ីហ្គេម ឆ្នាំ២០២៣

Naren February 19, 2024 19/02/2024

(ភ្នំពេញ)៖ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានរៀបចំអង្គមហាសន្និបាតបង្កើតជាផ្លូវការ សម្រាប់អាណត្តិទី១ ឆ្នាំ២០២៤-២០២៨ ក្រោយទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយឈ្នះមេដាយសរុប ១២គ្រឿង ។ ការបង្កើតសហព័ន្ធនៃប្រភេទកីឡាក្បាច់គុនប្រពៃណីឥណ្ឌូនេស៊ី នៅកម្ពុជានេះ បន្ទាប់ពីថ្នាក់ដឹកនាំកីឡាបញ្ចស៊ីឡាត់ របស់ឥណ្ឌូនេស៊ី បានជួបពិភាក្សាជាមួយប្រមុខថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោ កាលពីចុងឆ្នាំ២០២២ ហើយបានឈានដល់ការផ្លាស់ប្ដូរការហ្វឹកហាត់គ្នាទៅវិញទៅមក ដោយកម្ពុជាបានបញ្ជូនប្រតិភូកីឡា ២៨រូប ទៅបង្ហាត់គុនល្បុក្កតោ និងហ្វឹកហាត់ក្បាច់គុនបញ្ចស៊ីឡាត់ផ្ទាល់ នៅទីក្រុងហ្សាកាតា ។ ជាលទ្ធផលបន្ទាប់ពីហ្វឹកហាត់ច្រើនខែ កីឡាបញ្ចស៊ីឡាត់កម្ពុជា ក៏ដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១០គ្រឿង ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ។ បន្ទាប់ពីទទួលបានភាពជោគជ័យដ៏ត្រចះត្រង់នេះ គួបផ្សំការមើលឃើញពីសក្ដានុពល នៃកីឡាបញ្ចស៊ីឡាត់លើឆាកអន្ដរជាតិផងនោះ កម្ពុជាក៏បានសម្រេចបង្កើតជាសហព័ន្ធកីឡាបញ្ចស៊ីកម្ពុជា ជាផ្លូវការមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើននៅកម្ពុជា សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាឆ្នាំ២០២៥ ជាពិសេសដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខផងដែរ ។ សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធដែលទើបកកើតថ្មីនេះ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាគ្មានផែនការប្ដូររាជធានី ទៅកន្លែងផ្សេងដូចប្រទេសមួយចំនួនឡើយ

Khmerpress February 19, 2024 19/02/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្មានផែនការផ្លាស់ប្ដូររាជធានីភ្នំពេញ ទៅកន្លែងផ្សេងដូចប្រទេសមួយចំនួនក្នុងតំបន់ ពីព្រោះរដ្ឋធានីរបស់ប្រទេសទាំងនោះ បានស្រុតដីទាបជាងមុន ដោយសារការបូបទឹកពីក្រោមដីប្រើប្រាស់ ធ្វើឱ្យរដ្ឋាធានីរងគ្រោះដោយទឹកជំនន់ជាដើម។ ក្នុងឱកាសអញ្ជើញជាអធិបតី “ បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ” នាព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ កុម្ភៈ ២០២៤នេះ សម្ដេចធិបតីបានថ្លែងថា យើងត្រូវគិតគូរពីការពង្រីកផ្លូវនៅភ្នំពេញ ជាពិសេសត្រូវសិក្សាផ្លូវក្រោមដី ទៅថ្ងៃខាងមុខ ខណៈប្រទេសយើងនឹងមានអ្វីៗដូចបណ្ដាប្រទេសអភិវឌ្ឍន៍ជឿនលឿន។ សូមបញ្ជាក់ថា ស្ពានដែលកំពុងបើកការដ្ឋានសាងសង់នាឱកាសនេះ គឺជាស្ពានទី១៦ហើយ បើគិតក្នុងចំណោមស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទានសម្បទានពី សាធារណរដ្ឋ ប្រជាមានិតចិន រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន(សេកុងស្ទឹងត្រែង), ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកក្តាម), ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់), ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយ ច […]

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល រលឹកឱសថការីត្រូវគោរពតាមនិយាមវិជ្ជាជីវៈឱសថការី ដើម្បីកុំឲ្យប្រឈមការដកអាជ្ញាបណ្ណ

Khmerpress February 19, 2024 19/02/2024

(ភ្នំពេញ)៖ លោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយស្តីពី និយាមវិជ្ជាជីវៈឱសថការី ដល់សមាជិក សមាជិកា គណៈឱសថការីរាជធានីភ្នំពេញ ចំនួនជិត១ពាន់នាក់បានចូលរួម។ ថ្លែងក្នុងឱកាសនោះ លោកឱសថការី បាន បុត្តា បានលើកឡើងថា គោលបំណងកម្មវិធីនៅថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយឱ្យឱសថការីនៅរាជធានីភ្នំពេញ យល់ដឹងពីលិខិតបទដ្ឋានគិតយុត្ត ក្នុងនាមឱសថការីគួរអនុវត្តយ៉ាងដូចម្តេចខ្លះ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ។ លើសពីនេះ លោក បាន បុត្តា បានជំរុញដល់ឱសថការីត្រូវគោរពតាមនិយាមវិជ្ជាជីវៈឱសថការី ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យប្រឈមការដកអាជ្ញាបណ្ណ។ ឱសថការី បានអះអាងថា ពេលបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយ និយាមវិជ្ជាជីវៈឱសថការី គឺទទួលបានចំណេះដឹងច្រើនពីលិខិបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាឱសថសាស្រ្ត។ លើសពីនេះ ពួកគេប្តេជ្ញាថា នឹងចូលរួមអនុវត្តនិយាមវិជ្ជាជីវៈឱសថការី ឲ្យបានត្រឹមត្រូវ។ សូមជម្រាបថា និយាមវិជ្ជាជីវៈឱសថការី បង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤រួមមាន៖ *ទី១៖ ដើម្បីបង្ហាញអំពីសេវាឱសថសាស្រ្ត ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈជូនដល់សាធារណៈជន *ទី២៖ សម្រាប់ប្រើជាឧបករណ៍តាមដាន និងវាយតម្លៃលើការអនុវត្តការប្រកបដោយវីជ្ជាជីវៈឱសថសាស្រ្តរបស់ឱសថការីដែលប្រកបវិជ្ជាជីវៈឱសថសាស្រ្តនៅកម្ពុជា […]

ស្នងការនគរបាលខេត្តកំពត តម្លើងស្លាកសញ្ញាបង្ហាញគោលដៅ ចាប់ល្បឿនរថយន្តលើដងផ្លូវជាតិលេខ៣ ហើយទទួលបានការសាទរខ្លាំងពីប្រជាពលរដ្ឋ

Naren February 18, 2024 18/02/2024

(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចាត់ឱ្យមន្ត្រីនគរបាលរៀបចំតម្លើងស្លាកសញ្ញាកំណត់ល្បឿនលើផ្លូវជាតិលេខ៣ ពីភ្នំពេញមកខេត្តកំពតមាន ០៣គោលដៅ។ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា សម្រាប់គោលដៅទាំង៣នេះរួមមាន៖ ទី១៖ គោលដៅទី ០១ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 98-99) ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត។ ទី២៖ គោលដៅទី០២ (ចន្លោះបង្គោលគីឡូម៉ែ្រតលេខ 116-117) ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។ និងទី៣៖ គោលដៅទី០៣ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 132-133) ស្ថិតក្នុង ភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ ចំពោះការតម្លើងស្លាកសញ្ញាកំណត់ល្បឿនលើផ្លូវជាតិលេខ៣នេះ ទទួលបានការសាទរយ៉ាងខ្លាំងណាក់ប្រជាពលរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

រដ្ឋាភិបាល ចេញអនុក្រឹត្យផ្ទេរមហាវិទ្យាល័យបញ្ជាការសេនាធិការរបស់សាកលវិទ្យាល័យការពារជាតិ ពីចំណុះក្រសួងការពារជាតិ ទៅដាក់ចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

Nisaiy KP February 18, 2024 18/02/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការផ្ទេរមហាវិទ្យាល័យបញ្ជាការសេនាធិការរបស់សាកលវិទ្យាល័យការពារជាតិ ពីចំណុះក្រសួងការពារជាតិ ទៅដាក់ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

បណ្ឌិត អ៊ាង សុផល្លែត៖ ជួយឱ្យប្រជាសហគមន៍ទាំងអស់មានបានជាមុន ទើបអាចលែងចូលព្រៃប៉ះពាល់ធម្មជាតិដោយខុសច្បាប់

Nisaiy KP February 18, 2024 18/02/2024

(សៀមរាប)៖ ក្រសួងបរិស្ថានកំពុងគិតគូស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជួយឱ្យប្រជាសហគមន៍ទាំងអស់មានបានជាមុនសិន ទើបជួយឱ្យពួកគាត់លែងចូលព្រៃ ប៉ះពាល់ជាមួយធនធានធម្មជាតិដោយខុសច្បាប់។ នេះជាការលើកឡើរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងការអញ្ចើញ ពិនិត្យលើសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងឱកាសអញ្ជើញពិនិត្យទីតាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅជំរុំតង់អូរជប់ថ្មល់ នៃសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ធំ, លោករដ្ឋមន្ត្រី បានថ្លែងថា ការអភិវឌ្ឍន៍នានាបន្ថែមនៅទីនេះ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍បៃតង់ និងផ្តល់ជុំរើសការងារល្អប្រសើរមួយទៀត ដើម្បីជំរុញជីវភាពប្រចាំថ្ងៃរបស់ប្រជាសហគមន៍តាមរយៈការផ្តល់សេវាកម្មផ្សេងដល់ភ្ញៀវទេសចរ និងបោះបង់ការងារខុសច្បាប់ទាំងឡាយលើធនធានធម្មជាតិ។ លោករដ្ឋមន្រ្តី បានបន្ថែមថា ការជួយជំរុញជីវភាពសហគមន៍ឱ្យមានរីកចម្រើន គឺស្របតាមគោលការណ៍រួម ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ ដែលបានបានបំបែកចេញ ពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។ លើសពីនេះ ក្រសួងបរិស្ថានជួយដល់សហគមន៍នៅលើភ្នំគូលែន លើកស្ទួយ និងបង្ហាញពីជាតិនិយមរបស់ខ្មែរ តាមរយៈរៀបចំហេដ្ឋារចនាសម្ព័ន្ធបៃតង មិនចម្លងវប្បធម៌ដទៃ តែផ្តួចផ្តើម និងបង្កើតនូវគំនិតថ្មីៗ ដែលមានលក្ខណៈជាខ្មែរ ដែលជំរុញឱ្យមានការទាក់ទាញ ទេសចរក្រៅប្រទេសឱ្យមកកម្សាន្ត និងទស្សនាតំបន់ការពារធម្មជាតិដ៏ល្អរបស់កម្ពុជាផងដែរ។ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត […]

នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៧៥៦នាក់ ចូលចតនៅខេត្តព្រះសីហនុ

Nisaiy KP February 18, 2024 18/02/2024

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៧៥៦នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសច​រទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ នាវានេះ មានសញ្ជាតិ Bahamas មាននាវិកចម្រុះជាតិសាសន៍៤៩សញ្ជាតិ ស្មើនឹង ៤៤៣នាក់ ស្រី៩៦នាក់ ផ្ទុកភ្ញៀវទេសចរចំនួន ៣១៣នាក់ ស្រី១៥៤នាក់ មាន ២៥សញ្ជាតិ។ សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ បានចេញពីប្រទេសថៃ មកចូលចតនៅខេត្តព្រះសីហនុ និងបន្តដំណើរទៅកាន់ប្រទេសវៀតណាម៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

មន្ទីរកសិកម្មខេត្តកំពង់ចាម ចេញសេចក្ដីបំភ្លឺ ឆ្លើយតបសារព័ត៌មានក្នុងស្រុកមួយ ករណីការសង្ស័យលើការបែងចែកស្រូវពូជ ពូជដំណាំ និងកូនរុក្ខជាតិ ថាមានលក្ខណៈសំងាត់

Nisaiy KP February 18, 2024 18/02/2024

(ខេត្តកំពង់ចាម)៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចេញនូវសេចក្ដីបំភ្លឺព័ត៌មាន ឆ្លើយតបទៅសារព័ត៌មានក្នុងស្រុកមួយ ដោយបានដាក់ចំណងជើងថា “លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម ជួយប្រាប់ផង តើស្រូវពូជអ៊ីអ៊ែ ពូជដំណាំ កូនរុក្ខជាតិ ចំណាយថវិកាជាតិជាង ៣០០លានរៀល ឆ្នាំ២០២៣ ចែកជូនដល់កសិករបានប៉ុន្មាននាក់ និងនៅទីកន្លែងណាខ្លះ?” ព្រមទាំងបានអធិប្បាយផ្អែកលើប្រភពគ្មានអត្តសញ្ញាណ និងបានដាក់ការសង្ស័យថាមានភាពមិនប្រក្រតីលើការបែងចែកស្រូវពូជ ពូជដំណាំ និងកូនរុក្ខជាតិ ថាមានលក្ខណៈសម្ងាត់។ ជុំវិញករណីនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូមបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមតាមដានក្នុងបណ្ដាញសង្គម មេត្តាជ្រាបដូចខាងក្រោម៖ ១. ពាក់ព័ន្ធនឹងគម្រោងស្រូវពូជ ពូជដំណាំ និងកូនរុក្ខជាតិផ្សេងៗ ដែលសារព័ត៌មានបានចុះផ្សាយនេះគឺជាតួលេខឆ្នាំ២០២២ ដែលមន្ទីរបានអនុវត្តគម្រោងនេះ តាមនីតិវិធីលទ្ធកម្មសាធារណៈត្រឹមត្រូវ ដែលបានប្រកាសឱ្យក្រុមហ៊ុនចូលរួម ដេញថ្លៃជាសាធារណៈពុំមានការលាក់បាំងឡើយ ហើយគម្រោងនេះមន្ទីរបានប្រាប់ទៅតាមមុខសញ្ញាជាច្រើន ក្នុងការជួយប្រជាពលរដ្ឋ និងសហគមន៍នៅតាមមូលដ្ឋាន ព្រមទាំងបានត្រួតពិនិត្យពីប្រតិភូអធិការកិច្ច និងសវនកម្មពាក់ព័ន្ធរួចរាល់ ពោលគឺមិនដូចការចោទ ថាមន្ទីរធ្វើកិច្ចការនេះជាលក្ខណៈសម្ងាត់នោះទេ។ ២. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានការទទួលខុសត្រូវពេញលេញអំំពីការអនុវត្តតួនាទីរបស់ខ្លួន នៅចំពោះមុខច្បាប់ […]

ក្រុមការងារខេត្តក្រចេះគោរពពាក្យសន្យាសាងសង់សាលាល្អជូនពលរដ្ឋក្រីក្រនៅភូមិល្អ

Nisaiy KP February 18, 2024 18/02/2024

(ចង្រ្កង់-ចិត្របុរី)៖ នាព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាល្អនៃ​ ភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ អគារសិក្សាមួយខ្នងទើបសាងសង់ថ្មី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជាគុណប្រយោជន៍នៃការអប់រំសិក្សាសម្រាប់កុមារា កុមារី នៃតំបន់ជនបទក្រីក្រមួយនេះ។ ពិធីជាមហោឡារិកនេះត្រូវបានរៀបចំឡើងដោយអាជ្ញាធរខេត្តក្រចេះ ស្ថិតក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ព្រុំ សុខា អតីតប្រធានក្រុមការងារខេត្តក្រចេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន នេត្រ ភក្រ្តា ប្រធានបច្ចុប្បន្នរបស់ក្រុមការងារខេត្តក្រចេះ និងលោកអភិបាលខេត្តក្រចេះ វ៉ា ថន ព្រមទាំងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ មន្រ្តីមូលដ្ឋាន ខេត្ត ស្រុក និងអ្នកមុខអ្នកការនៃក្រុមការងារជាច្រើនរូបទៀត។ សូមបញ្ជាក់ថា អគារសិក្សាមួយខ្នងថ្មីនេះមានប្រាំបន្ទប់ សាងសង់ឡើងតាមស្តង់ដាវិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ចំណាយទឹកប្រាក់អស់ចំនួន ៨៥.០០០$( ប្រាំបីម៉ឺនប្រាំពាន់ដុល្លារអាមេរិក)ដែលជាការចូលរួមបច្ច័យដោយសទ្ធាជ្រះថ្លានៃសប្បុរសជនគ្រប់ទិសទីនៅទូទាំងប្រទេសតាមរយៈបុណ្យផ្កាសាមគ្គីកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការផ្តើមគំនិតរបស់លោក ព្រុំ សុខា អតីតរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ពលរដ្ឋជាង១០ម៉ឺននាក់ ជួបជុំគ្នាចាប់ត្រីបែបបុរាណ នៅបឹងត្រពាំងក្រម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

Nisaiy KP February 18, 2024 18/02/2024

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលតែងតែធ្វើឡើងជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈនេះ។ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពិធីចាប់ត្រីនេះ ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។ គូសបញ្ជាក់ថា ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកម្សាន្ដ ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា៖ * លេខ១ ទទួលបានថវិកាចំនួន ៥០០,០០០រៀល * […]