ព័ត៌មានជាតិ

អ្នកសិល្បៈភ្លូកទឹកភ្លូកដី ប្រកាសគាំទ្រអ្នកឧកញ៉ា ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ធ្វើជាប្រធានសមាគមសិល្បករខ្មែរ

Naren February 21, 2024 21/02/2024

(ភ្នំពេញ)៖ បន្ទាប់ពីអ្នកឧកញ៉ា ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈភ្លាមៗ, សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានប្រកាសគាំទ្របេក្ខភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឲ្យឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ ដើម្បីដឹកនាំសមាគមមួយនេះបន្តពីអ្នកនាង ចន ច័ន្ទលក្ខិណា។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ គេសង្កេតឃើញអ្នកសិល្បៈដែលជាសមាជិកសមាគម បានសម្ដែងនូវការគាំទ្រភ្លូកទឹកភ្លូកដី ចំពោះបេក្ខភាពរបស់អ្នកឧកញ៉ា ស្រីតូច ចំណាន។ លោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាល របស់សមាគមសិល្បករខ្មែរ បានថ្លែងប្រាប់ Fres News ថា លោកសូមគោរពគាំទ្រនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ និងបេក្ខភាពលោកស្រី ស្រីតូច ចំណាន ដែលជាអតីតសិល្បការិនីដ៏មានប្រជាប្រិយភាព និងលទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តដឹកនាំ និងជួយផ្នែកហិរញ្ញវត្ថុសម្រាប់សមាគមសិល្បករខ្មែរ។ ដោយឡែកប្រធានសមាគមសិល្បករខ្មែរអាណត្តិចាស់ គឺអ្នកនាង ចន […]

អភិបាលខេត្តត្បូងឃ្មុំ បញ្ជាឲ្យបិទល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទតាមមូលដ្ឋានទាំងអស់

Naren February 21, 2024 21/02/2024

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មិនអនុញ្ញាតឲ្យបន្តបើកអាជីវកម្ម បង្រ្កាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះតទៅ។ បទបញ្ជានេះ ជាវិធានការរឹតបន្តឹងពាក់ព័ន្ធបញ្ហាគ្រឿងញៀន ​សន្តិសុខ​សណ្តាប់ធ្នាប់ និងការអនុវត្តន៍​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីធានាសុខសុវត្ថិភាព នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ លោកបញ្ជាបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ, ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំអភិបាលរងខេត្ត នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុកទាំង៧ និងប្រធានមន្ទីរពាក់ព័ន្ធទាំងអស់ផងដែរ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា មុនការចុះអនុវត្តយើងឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់គួរកត់សម្គាល់ និងព្រួយបារម្ភយ៉ាងខ្លាំង នៅលើកំណាត់ផ្លូវជាតិលេខ៧នេះ ប៉ុន្តែក្រោយចុះអនុវត្តរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះតាមបណ្តោយផ្លូវជាតិលេខ៧ គ្រោះថ្នាក់ធ្ងន់ស្រាល និងករណីផ្សេងមានការថយចុះមួយផ្នែកធំ ព្រោះបានឃាត់នូវអ្នកបើកបរ ដែលមានសារធាតុស្រវឹង បើកបរមិនបានពាក់មួកសុវត្តិភាព រួមជាមួយនឹងការអប់រំបន្ថែម ព្រមទាំងមានការផាកពិន័យផងដែរ ហើយក៏មានភាពល្អប្រសើរគួរកត់សម្គាល់។ ក្នុងឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងពីបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់ ​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​នៅតាម​ក្រសួង […]

អ្នកនាំពាក្យក្រសួងការបរទេស ជូនព័ត៌មានបន្ថែម ករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ

Naren February 21, 2024 21/02/2024

(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្ដីជូនព័ត៌មានបន្ថែម ស្ដីពីករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ។ បើតាមសេចក្តីជូនព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ មន្រ្ដីស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានចុះទៅដល់កន្លែងកើតហេតុ និងបានជួបធ្វើការងារជាមួយសមត្ថកិច្ចរបស់ថៃនៃប៉ុស្តិ៍នគរបាលស្រុកម៉ាក់ខាម ខេត្តចន្ទបុរី ហើយបានទទួលព័ត៌មានលម្អិតថា នៅថ្ងៃកើតហេតុរថយន្តឈ្នួល VAN បានដឹកពលករខ្មែរពីទីក្រុងបាងកកទៅព្រំដែនថៃ-កម្ពុជា ដើម្បីវិលត្រឡប់ទៅកម្ពុជាវិញ។ នៅពេលធ្វើដំណើរដល់ចំណុចភូមិឡាក់ហិន ឃុំប៉ាតាវី ស្រុកម៉ាក់ខាម ខេត្តចន្ទបុរី រថយន្តបានរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឱ្យក្រឡាប់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យពលករខ្មែរចំនួន ៣រូបដែលនៅលើរថយន្តនេះ រងរបួសបន្តិចបន្តួច។ ក្រោយពីមានការសង្រ្គោះបឋម និងធ្វើកំណត់ហេតុនៅប៉ុស្តិ៍នគរបាលស្រុកម៉ាក់ខាមរួចរាល់ហើយ ពលករខ្មែរទាំងបីនាក់ត្រូវបានផ្ទេរទៅកាន់រថយន្តមួយទៀត ហើយបន្តដំណើរទៅកាន់គោលដៅរបស់ខ្លួន ក្នុងថ្ងៃដដែល។ សមត្ថកិច្ចបានបញ្ជាក់ថាពុំមានការចាប់ឃាត់ខ្លួន និងអ្នករងរបួសធ្ងន់ដែលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឡើយ។ សូមជម្រាបថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានជូនព័ត៌មានកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ថា តាមព័ត៌មានបឋមទទួលបានពីអាជ្ញាធរមានសមត្ថកិច្ចរបស់ថៃនៅស្រុកម៉ាខាំ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ពលរដ្ឋខ្មែរចំនួន ៣នាក់ (ប្រុស ២នាក់ និងស្រី ១នាក់) បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្ត Van […]

ឆ្នាំ២០២៣ កម្ពុជាផលិតអំបិលបានជាង ៨ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស ដោយមិនមានការនាំចូលពីក្រៅប្រទេសឡើយ

Naren February 21, 2024 21/02/2024

(ភ្នំពេញ)៖ ឆ្នាំ២០២៣ ខេត្តកំពត និងកែប ផលិតអំបិលបានសរុបចំនួន៨១ ៩០៤ តោន លើផ្ទៃដីស្រែអំបិលជាង ៣ពាន់ហិកតា សម្រាប់ផ្គត់ផ្គង់ប្រជាជនទូទាំងប្រទេស ដោយពុំមានការនាំចូលអំបិលពីបរទសនោះទេ។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងចំណោមអំបិលដែលបានផលិតជាង ៨ម៉ឺនតោននេះ លក់ចេញបាន ៦៤ ៧៣២ តោន។ ទិន្នន័យដដែលនេះបានបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្ទៃដីផលិតអំបិលនៅកម្ពុជា មានចំនួន ៣,៩៨៧.៣៥ ហិកតា ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា។ ចំណែកក្រុមផលិតមានចំនួន១៩១ ក្រុម ក្នុងនោះខេត្តកំពតផលិតបាន ៧៨,៤៨៤ តោន និងខេត្តកែបផលិតបាន ៣,៤១៩តោន។ សិប្បកម្មចំនួន ៣២មូលដ្ឋាន ក្នុងចំណោម ៥៤ មូលដ្ឋាន ដែលទទួលបាន អាជ្ញាបណ្ណប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិលដែលបានបញ្ចូលអីយ៉ូដ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំគម្រោងវាស់វែងធ្វើបច្ចុប្បន្នភាពកំណត់ផែនទីដីស្រែអំបិល […]

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់សម្តេចគឺឯកឧត្តម ថាក់ស៉ីន ស៉ីណាវ៉ាត្រា

Naren February 21, 2024 21/02/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បាននឹងកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់សម្តេចគឺឯកឧត្តម ថាក់ស៉ីន ស៉ីណាវ៉ាត្រា។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃនេះ សម្តេចបានបញ្ជាក់ថា «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំគឺឯកឧត្តម ថាក់ស៉ីន ស៉ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ»។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយបានរាប់អានគ្នាជាបង​ប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។ បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាង​ជិត​ស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង។ ក្នុង​អំឡុង​ពេលរស់នៅក្រៅប្រទេស លោក ថាក់ស៊ីន និងក្រុមគ្រួសារ ហោះមកកម្ពុជា ជួបសម្តេចតេជោ ហ៊ុន សែន ជាញឹកញាប់។ កាលពីខែសីហា ឆ្នាំ២០២៣ មុននឹងធ្វើដំណើរចូលប្រទេសវិញ លោក ថាក់ស៊ីន […]

លោក ហ៊ុន​ ម៉ានី ទទួលបានការគាំទ្រទាំងស្រុងពីរដ្ឋសភា ក្នុងការតែងតាំងជា ឧបនាយករដ្ឋមន្រ្តី

Naren February 21, 2024 21/02/2024

(ភ្នំពេញ)៖ រដ្ឋសភា នៅព្រឹកថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបោះឆ្នោតគាំទ្រទាំងស្រុងលើ ការតែងតាំង លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី។ ការបោះឆ្នោតនេះ មានសំឡេងគាំទ្រ ១២០/១២០សំឡេង នៅក្នុងសម័យប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភានានាផងដែរ។ ក្រៅពីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង លោក ហ៊ុន ម៉ានី, រដ្ឋសភាក៏នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការស្នើតែងតាំងបន្ថែមទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស២រូបថែមទៀតនោះគឺ លោក ស្រ៊ី ថាមរុង្គ និង លោក ប៉ែន វិបុល ផងដែរ។ លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោកជាអតីតប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងត្រូវបានបញ្ចូលជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្របេក្ខភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឈរឈ្មោះជាប្រធានសមាគមសិល្បៈ

Naren February 21, 2024 21/02/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ ភ្លាមៗបន្ទាប់ពីប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News, សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្របេក្ខភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឈរឈ្មោះជាប្រធានសមាគមសិល្បៈ។ តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រ តាមរយៈការបោះឆ្នោតសមាគមនេះ មិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ»។ សូមជំរាបថា ការប្រកាសរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃនេះពោលគឺចំថ្ងៃខួបកំណើតរបស់លោកជំទាវអ្នកឧកញ៉ានេះតែម្តង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ

Naren February 21, 2024 21/02/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ នេះបើយោងតាមព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ការប្រកាសរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសាររបស់សម្តេចថា សម្តេចមិនចង់ឃើញការលំបាករបស់សមាគម ក្នុងការស្វែងរកថវិកាជួយសិល្បករ សិល្បការិនី ជួបការលំបាក។ សម្តេចសង្ឃឹមថា សមាគមនឹងរកបានប្រធានល្អ មានលទ្ធភាពជួយសិល្បករ សិល្បការិនីបាន។ ផ្តល់សិទ្ធិដោយ៖ Fresh News

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមលើបេក្ខភាព ប្រធានសមាគមសិល្បៈ និងស្នើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាងចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេងធ្វើប្រធានសមាគម

Naren February 21, 2024 21/02/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ បានបញ្ជាក់បន្ថែមជុំវិញ បេក្ខភាពប្រធានសមាគមសិល្បករកម្ពុជា។ សម្តេចបានលើកឡើងថា «បន្ទាប់ពីបានអានយោបល់របស់បងប្អូនលើការដាក់បេក្ខជនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ ខ្ញុំសូមបញ្ជាក់ និងលើកជាគំនិតមួយចំនួនដូចខាងក្រោម៖ ១. ខ្ញុំបញ្ចេញមតិផ្ទាល់ក្នុងនាមជាពលរដ្ឋម្នាក់ ដែលពុំមានសិទ្ធិបោះឆ្នោតរើសប្រធានសមាគមនោះទេ។ ២. សន្លឹកឆ្នោតស្ថិតនៅលើដៃរបស់សិល្បករសិល្បការីនីដែលមានសិទ្ធិបោះឆ្នោតឯណោះវិញទេ។ ៣. រវាងសិល្បៈ និងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះ ដោយសារកប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុន មិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើប្រធានសមាគមនិងជួយដល់សិល្បៈបានដែរ។ ៤. មិនតម្រូវថាទាល់តែចេះសិល្បៈទើបធ្វើប្រធានសមាគមសិល្បៈបាននោះទេ។ ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួង វប្បធម៍យើងមិនមែនជាអ្នកសិល្បៈទេតែគាត់អាចគ្រប់គ្រងបានលើគ្រប់ផ្នែក។ នៅប្រទេសថៃពេលនេះរដ្ឋមន្ត្រី ក្រសួងការពារជាតិមិនមែនជាទាហានទេ គឺជាជនស៊ីវិលសុទ្ធសាធ តែគាត់អាចគ្រប់គ្រងទាហានបាន។ ប្រទេស មួយចំនួនរដ្ឋមន្ត្រីក្រសួងសុខាភិបាលមិនមែនជាវេជ្ជបណ្ឌិតឬគ្រូពេទ្យទេ តែគេគ្រប់គ្រងលើវិស័យសុខាភិបាលបាន។ ដើម្បីងាយស្រួល ខ្ញុំស្នើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិនទុកលទ្ធភាពឱ្យ ឬមួយអ្នកនាង ចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេងធ្វើប្រធានសមាគមសិន។ គំនិតរបស់របស់ខ្ញុំមិនចង់ឃើញការលំបាករបស់សមាគមក្នុងការស្វែងរក ថវិកាជួយសិល្បករ សិល្បការិនីជួបការលំបាក។ ឧកញ៉ា ហេង […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ អ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈ

Naren February 20, 2024 20/02/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញការគាំទ្រចំពោះ អ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈនៅកម្ពុជា។ តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «បន្ទាប់ពីបានឃើញ អ្នកឧកញ៉ា​ ឡេងណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈរួចមក ខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់អនាគតសមាគមមួយនេះ»។ សម្តេចបានរំលឹកថា កន្លងមកក៏ដូចជាបច្ចុប្បន្នសម្តេចក៏បានរួមចំណែកជួយដល់សិល្បករសិល្បការីនី ដែលជួបការលំបាកតាមរយៈសមាគមផង និងតាមបុគ្គលផ្ទាល់។ សម្តេចបានបញ្ជាក់ថា «ដោយគិតថាបញ្ហាថវិកាទ្រទ្រង់សមាគម ដើម្បីជួយដោះស្រាយការលំបាករបស់សមាគម នៅតែជាបញ្ហាប្រឈមធំ។ ដូចនេះប្រសិនបាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ ជាប្រធានសមាគម យើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង»។ ទោះជាយ៉ាងនេះក្តី សម្តេចប្រកាស មិនជ្រៀតជ្រែតលើការបោះឆ្នោតរើសប្រធានសមាគមទេ តែដោយសារកម្ពុជាត្រូវការសិល្បៈដែលមានការសាមគ្គីភាព និងរីកចម្រើនទៅមុខ ទើបសម្តេចផ្តល់ការគាំទ្របែបនេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News