(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline បានភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់រាជធានីភ្នំពេញជាផ្លូវការ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ នាអាកាសយានដ្ឋានអន្តរជាតិតេជោ។ ជើងហោះហើរលើកដំបូងនេះ ដោយមានអ្នកដំណើរសរុបចំនួន១០៩នាក់ (៨៤ នាក់ Economic និង២៥នាក់ Business class) ហើយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រលប់ទៅទីក្រុង Istanbul វិញមានចំនួនសរុប ៨៥ នាក់ (៧៧នាក់ Economic និង ៨ នាក់Business class)។ ក្នុងកម្មវិធីនារសៀលនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ប៊ីឡាល់ ឯកស៊ី នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ទួរគី, លោកស្រី អ៊ុលគុ កូកាហ្វេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូប។ នាឱកាសនោះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានសម្ដែងនូវក្ដីរីករាយ […]