ព័ត៌មានជាតិ

ជំនួបជាមួយសម្តេច​តេជោ ហ៊ុន សែន, ប្រធានាធិបតីហ្វីលីពីន បានសន្យាថានឹងប្រឹងប្រែងឱ្យអស់លទ្ធភាពជួយឱ្យកម្ពុជា-ថៃ អាចដោះស្រាយបញ្ហាដោយសន្តិវិធី

Liny Chan September 8, 2025 08/09/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបប្រជុំកំពូលជាមួយលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលលោក និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ នៅកម្ពុជា។ បើយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ដែលបានបញ្ជាក់នៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្តើមនៃជំនួបនេះសម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងនាំនូវការសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រនៃកម្ពុជា ជូនចំពោះ លោកប្រធានាធិបតីហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយក្នុងនាមសម្ដេចផ្ទាល់ ក៏បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះលោកប្រធានាធិបតីផងដែរ ហើយសម្ដេចតេជោ បានចាត់ទុកដំណើរអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីន មកកាន់កម្ពុជា ជាផ្នែកដ៏សំខាន់នៃការរុញទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនឲ្យកាន់តែរីកចម្រើន ។ នៅក្នុងឱកាសនោះ លោក ម៉ាកូស បានសម្តែងនូវការអរគុណ និងបានផ្ដាំផ្ញើតាមរយៈសម្ដេចប្រមុខរដ្ឋស្តីទី ថ្វាយចំពោះព្រះមហាក្សត្រ ក្នុងការសាកសួរសុខទុក្ខពីលោកផ្ទាល់ ហើយលោកក៏បានបង្ហាញនូវក្តីរីករាយនៅពេលបានអញ្ជើញមកដល់កម្ពុជា និងបានឃើញមានយុវជន ប្រជាពលរដ្ឋខ្មែរ បានស្វាគមន៍យ៉ាងកក់ក្តៅ ដែលធ្វើឲ្យលោកនិងគណៈប្រតិភូមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះបដិសណ្ឋារកិច្ចដ៏ល្អប្រសើររបស់ប្រជាជន […]

ការដាច់ខ្សែកាបក្រោមសមុទ្រក្រហម រំខានដល់ប្រព័ន្ធអ៉ីនធឺណេត ទូទាំងអាស៉ី និងមជ្ឈិមបូព៌ា

Liny Chan September 8, 2025 08/09/2025

(Reuters)៖ ក្រុមត្រួតពិនិត្យអ៉ីនធឺណេត Netblocks បានរាយការណ៍ថា បណ្តាញអ៉ីនធឺណេតនៅក្នុងប្រទេសជាច្រើន រួមទាំងឥណ្ឌា និងប៉ាគីស្ថាន ត្រូវរងផលប៉ះពាល់ ដោយសារតែការដាច់ខ្សែកាបក្រោមបាតសមុទ្រ នៅក្នុងសមុទ្រក្រហម (Red Sea)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ ២០២៥។ Netblocks បានឱ្យដឹងទៀតថា ការរំខានតាមអ៉ីនធឺណិត ក៏ត្រូវបានគេសង្កេតឃើញផងដែរ លើបណ្តាញ Etilasat និង Du ក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)។ ភ្លាមៗ គេមិនទាន់ដឹងច្បាស់ទេថានរណាជាអ្នកទទួលខុសត្រូវ ប៉ុន្តែ Netblocks កំណត់បានថាមានការខូចខាតប្រព័ន្ធខ្សែកាប នៅជិតទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្រុមហ៊ុន Microsoft កាលពីចុងសប្តាហ៍កន្លងទៅ បានប្រកាសថា កម្មវិធីគ្រប់គ្រងផ្លូវអាកាស Microsoft Azure អាចដើរយឺត ដោយសារតែសរសៃខ្សែកាបជាច្រើន នៅក្រោមសមុទ្រក្រហម បានដាច់។ អ្នកប្រើប្រាស់ អាចជួបប្រទះនូវការរំខានផ្នែកសេវាកម្ម ឆ្លងកាត់តំបន់មជ្ឈិមបូព៌ា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ថៃបិទសាលារៀន ក្នុងខេត្ត Samut Prakan ដោយសារទឹកជំនន់

Liny Chan September 8, 2025 08/09/2025

(បាងកក)៖ អាជ្ញាធរថៃ នៅថ្ងៃចន្ទ ទី៨ ខែកញ្ញា បានឱ្យដឹងថាសាលារៀនចំនួន២៥ ក្នុងខេត្ត Samut Prakan ត្រូវបានបង្គាប់ឱ្យបិទទ្វារបណ្ដោះអាសន្ន ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ ដោយកម្រិតទឹកភ្លៀងហក់ឡើងខ្ពស់ជាង ៣០សង់ទីម៉ែត្រនៅតាមតំបន់មួយចំនួន។ នេះបើតាមការចេញផ្សាយដោយសារព័័ត៌មាន Bangkok Post។ ថ្នាក់គ្រប់គ្រងសាលារៀនខាងលើបាននិយាយថាទឹកជំនន់បានកើតឡើងនៅខាងក្នុងបរិវេណសាលារៀន និងលិចផ្លូវក្បែរសាលា ជាហេតុបង្ខំឱ្យពួកគេសម្រេចចិត្តបិទសាលារៀនមួយថ្ងៃដើម្បីសុវត្ថិភាព គ្រូបង្រៀន សិស្ស ​និងក្រុមគ្រួសាររបស់ពួកគេ។ ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមក្នុងខេត្ត Samut Prakan កាលពីល្ងាចថ្ងៃអាទិត្យ ហើយបន្តធ្លាក់រយៈពេលជាង៣ម៉ោងដោយបណ្ដោលមានទឹកជំនន់ ជន់លិចផ្លូវជាច្រើន។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ទឹកជំនន់នៅតែបន្តជន់លិចផ្លូវនៃផ្នែកជាច្រើនក្នុងខេត្តមួយនេះ។ គួរបញ្ជាក់ថា អាជ្ញាធរឧតុនិយមថៃ នៅថ្ងៃចន្ទនេះបានព្យាករថាភ្លៀងធ្លាក់ខ្លាំងនឹងនៅតែធ្លាក់ ជាពិសេសនៅផ្នែកជាច្រើននៃទីក្រុងបាងកក ព្រមទាំងខេត្តនៅជុំវិញ និងតំបន់ភាគខាងកើតប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

 នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba ប្រកាសលាលែងពីតំណែងជាផ្លូវការ

Liny Chan September 8, 2025 08/09/2025

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រកាសលាលែងចេញពីតំណែងជាផ្លូវការ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា បន្ទាប់ពីបានឡើងកាន់អំណាចដឹកនាំប្រទេសមិនទាន់ បានមួយឆ្នាំស្រួលបួលផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ប៉ុន្មានម៉ោងមុននឹងលោក Ishiba ប្រកាសលាលែងចេញពីតំណែង សារព័ត៌មានជប៉ុន NHK នៅថ្ងៃអាទិត្យនេះដែរ បានឱ្យដឹងថាលោក Ishiba មានគម្រោងលាលែងពីតំណែងដើម្បី បញ្ចៀសការបែកបាក់គ្នាផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចសព្វថ្ងៃរបស់លោក ខណៈសារព័ត៌មានជប៉ុន Asahi Shimbun បាននិយាយថា លោកនាយករដ្ឋមន្ត្រីជប៉ុនមិនអាចទ្រាំទ្រតទៅទៀតនឹងការអំពាវនាវឱ្យលោកចុះចេញពីតំណែង។ ថ្លែងនៅឯសន្និសីទសារព័ត៌មាន លោក Ishiba បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំបានសម្រេចចិត្តថានឹងលាលែងចេញពីតំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP)»។ លោកបន្ថែមនឹងបន្តបំពេញភារកិច្ច រហូតទាល់តែមាននាយករដ្ឋមន្ត្រីថ្មី ឡើងកាន់តំណែងជំនួសរូបលោក។ តាម NHK សមាជិករដ្ឋសភាមកពីគណបក្ស LDP គ្រោងនឹងធ្វើការបោះឆ្នោតនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះស្ដីពីការរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន។ គួរបញ្ជាក់ថា ការលាលែងចេញពីតំណែងរបស់លោក Ishiba ធ្វើឡើងបន្ទាប់ពីក្រុមចម្រុះដឹកនាំដោយគណបក្ស LDP របស់លោកបានបរាជ័យដោយបាត់បង់សំឡេងភាគច្រើន ក្នុងការបោះឆ្នោតព្រឹទ្ធសភាកាលពីខែកក្កដា ហើយចាប់តាំងពីពេលនោះមក ការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែងបានកើនឡើងក្នុងផ្ទៃក្នុងបក្ស LDP។ មុនចុះចេញពីតំណែង លោក Ishiba […]

ប្រធានាធិបតីហ្វីលីពីន ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប «ព្រះបរមរតន កោដ្ឋ»

Liny Chan September 8, 2025 08/09/2025

(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក Ferdinand Romualdez Marcos Jr. បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមាន ឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតន កោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា។ លោក ម៉ាកុស ជេអ និងជំទាវទី១ហ្វីលីពីន បានអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរទស្សនកិច្ច លោកមានជំនួបជាជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយនឹងពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរ […]

ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង៤,០០០ម៉ែត្រ ត្រូវក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពត ជួយជួសជុលឡើងតាមសំណូមពររបស់ប្រជាពលរដ្ន នៅក្នុងឃុំទទុង ស្រុកដងទុង

Naren September 7, 2025 07/09/2025

(កំពត)៖ ដើម្បីឆ្លើយតបនឹងសំណូមពរដ៏ចាំបាច់របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំទទុង ស្រុក ដងទុង ខេត្តកំពត លោក ខៃ ប៊ុនធឿន សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត និងសហការី រួមជាមួយអាជ្ញាធរឃុំ បានដាក់គ្រឿងចក្រជួលជុលផ្លូវលំមួយខ្សែ ប្រវែង៤០០០ម៉ែត្រ ចាប់ពីចំនុចលើទំនប់ស្តុកធ្លក រហូតដល់តូបអ៊ីស៊ុន ខាងជើងវត្តត្រពាំងនៀល ឃុំទទុង ស្រុកដងទុង ខេត្តកំពត។ ដោយបច្ចុប្បន្ន ផ្លូវលំមួយខ្សែនេះ មានសភាពទ្រុឌទ្រោម (មានគ្រលុកសំបុកមាន់ច្រើន) ហើយពិបាកជាខ្លាំងក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ដឹកសមិទ្ធផលនានាៗទៅរកទីផ្សារជាពិសេស ក្នុងការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្សទៅសាលារៀន។ តាមរយៈសកម្មភាពនេះ ប្រជាពលរដ្ឋនៅឃុំទទុង បានបង្ហាញនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការចុះជួយដោយផ្ទាល់ពីសំណាក់ លោក ខៃ ប៊ុនធឿន ដែលជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ពីព្រោះសំណូមពររបស់ពួកគាត់ត្រូវបានឆ្លើយតបទាន់កាលៈទេសៈ ។ បងប្អូនប្រជាពលរដ្ឋក្នុងឃុំទទុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក ខៃ ប៊ុនធឿន ដោយចាត់ទុកថា សមិទ្ធផលដែលកើតឡើងនេះ គឺជាការយកចិត្តទុកដាក់របស់លោកនិង សហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខ និងកង្វល់នានា របស់ បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានទាន់ពេលវេលា ។ ជាមួយគ្នានេះ លោកមេឃុំទទុង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយឃុំ […]

វិនិយោគិនមកពីមជ្ឈឹមបូព៌ា ចាប់អាម្មរណ៍ស្វែងយល់ពីសក្តានុពលទេសចរណ៍ម៉ូស្លីម ​(Muslim Friendly Tourism) និងវិនិយោគនៅកម្ពុជា

Naren September 7, 2025 07/09/2025

(វៀតណាម)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ក្រុមវិនិយោគិនពីបណ្តាមជ្ឈិមបូព៌ា ដែលកំពុងប្រកបអាជីវកម្មលើគ្រប់ផ្នែក នៅទីក្រុងហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្សព្វផ្សាយពីសភាពការណ៍ពិតអំពីនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា និងកាលានុវត្តវិនិយោគនៅកម្ពុជា។ ក្នុងឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណដល់ក្រុមវិនិយោគិនដែលបានចាប់អាម្មរណ៍ពី សក្តានុពលទេសចរណ៍ ពិសេសគឺទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) និងកាលានុវត្តវិនិយោគនៅកម្ពុជា ដោយលោករដ្ឋមន្រ្តីបានគូសបញ្ជាក់ពី កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សុខសុវត្ថិភាពផ្តល់ជូនដល់វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ យន្តការលើកទឹកចិត្ត និងការធានាជូនវិនិយោគិន សក្តានុពលទេសចរណ៍ដ៏មានសន្ទុះខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះឡើង ព្រមទាំងមានកម្លាំងពលកម្មដែលសកម្ម និងប្រកបដោយគុណភាព ហេដ្ឋារចនាសម្ព័ន្ធបានអភិវឌ្ឍល្អប្រសើរ។ រដ្ឋមន្ត្រី ហួត ហាក់ បានយកឱកាសនេះបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ។ ក្នុងន័យនេះ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ឥតប្រែប្រួល គឺថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេសជាមិត្ត ទោះក្នុងកាលៈទេសៈណាក៏ដោយ […]

ដល់រដូវបុណ្យភ្ជុំបិណ្ឌ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចរាជធានី-ខេត្ត រៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធឱ្យបានល្អ

Naren September 7, 2025 07/09/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារជូនពរដល់បងប្អូនប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ្ធ ក្នុងឱកាសឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ស្អែកនេះ។ ជាមួយនឹងពាក្យជូនពរឱ្យធ្វើដំណើរសុខសុវត្ថិភាពហើយនោះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរគ្រប់រាជធានី-ខេត្ត​ សូមរៀបចំសណ្តាប់ធ្នាប់តាមទីវត្តអារាមឱ្យបានល្អ ដើម្បីអាចឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ អាចធ្វើបុណ្យទានបានក្នុងបរិយាកាសសប្បាយរីករាយ។ សាររបស់សម្តេចនាយករដ្ឋមន្ត្រីមានខ្លឹមសាទាំងស្រុងដូច្នេះថា៖ «នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធានី-ខេត្ត ដើម្បីធ្វើបុណ្យ ដាក់ទានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន សាច់ញាតិទាំងប្រាំពីរសណ្តាន សូមឱ្យគ្រប់ការធ្វើដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ។ សូ​មឱ្យអាជ្ញាធរមានសមត្ថកិច្ចលំដាប់ថ្នាក់​ រាជធានី-ខេត្ត​ និងមូលដ្ឋានដែលពាក់ព័ន្ធ ពិសេសគណ:កម្មាធិការរៀបចំពិធីបុណ្យនៅតាមទីវត្តអារាមទាំងអស់ សហការរៀបចំឱ្យពិធីបុណ្យឱ្យបានល្អប្រសើរ ធានាសុខសុវត្ថិភាព និងបរិយាកាសសប្បាយរីករាយក្នុងការធ្វើបុណ្យ និងប្រតិបត្តិសាសនាតាមប្រពៃណីដោយរលូន ជូនដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធគ្រប់ទិសទី។ រីករាយពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ!»។ សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ […]