ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាមិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ព្រោះមិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹងទេ ហើយប៉ះពាល់ដល់កិច្ចសន្ទនាប្រកបដោយសន្តិភាពថែមទៀត

Liny Chan August 21, 2025 21/08/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានរំលឹកអំពីលក្ខខណ្ឌមួយ នៃកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC កន្លងទៅ នោះគឺការព្រមព្រៀងរវាងកម្ពុជា-ថៃ មិនផ្សព្វផ្សាយព័ត៌មានមិនពិត។ ទាក់ទងនឹងលក្ខខណ្ឌនេះ កម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវ ហើយមិនផ្សព្វផ្សាយ និងមិនគាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតឡើយ។ ថ្លែងក្នុងឱកាសសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងដូច្នេះថា «ចំពោះកម្ពុជាគឺមិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬផលិតព័ត៌មានក្លែងក្លាយណាមួយព្រោះទង្វើទាំងអស់នេះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍សាធារណជនប៉ុណ្ណោះទេ ថែមទាំងមិនបង្កើតបរិយាកាសអំណោយផល ដល់កិច្ចសន្ទនាប្រកបដោយ សន្តិភាពបន្ថែមទៀត»។ កម្ពុជាបន្តអំពានាវឱ្យភាគីថៃអនុវត្តទៅតាមបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ ក្នុងនោះក៏មានការបញ្ជូនយោធិនដែលថៃចាប់ខ្លួន១៨នាក់ ឱ្យត្រឡប់មកកម្ពុជាវិញផងដែរ។ ការទាមទារឱ្យដោះលែងនេះ មិនមែនតែកម្ពុជាទេ សូម្បីសហគមន៍អន្តរជាតិ ក៏បានអំពាវនាវឱ្យថៃដោះលែងផងដែរ ព្រោះថៃបានចាប់ខ្លួន យោធិនកម្ពុជា ៨ម៉ោងក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន។ អ្នកនាំពាក្យក្រសួងការពារបានបន្ថែមថា ការអនុវត្តបទឈប់បាញ់បានយ៉ាងពេញលេញរបស់ភាគីទាំងសងខាងនឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផល ឆ្ពោះទៅការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាព ​នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមិនត្រឹមតែជាអ្វីដែលប្រជាជនទាំងពីរចង់បាននោះទេ ក៏ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ តាមរយៈការចេញសារជាច្រើនសម្តែងការអបអរសាទរ និងការគាំទ្រចំពោះ កិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មការធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គ្រោងអនុវត្តការសាកល្បងការហោះហើរ ជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗបន្ថែមទៀត នៅដើមខែកញ្ញាខាងមុខ

Liny Chan August 20, 2025 20/08/2025

(ភ្នំពេញ)៖ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានអនុវត្តការសាកល្បងហោះហើរដំបូងយ៉ាងជោគជ័យ ជាមួយយន្តហោះប្រភេទ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia រួចមក អាកាសយានដ្ឋាននេះ គ្រោងអនុវត្តការសាកល្បងការហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗបន្ថែម នៅដើមខែកញ្ញា។ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ យន្តហោះប្រភេទ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានហោះចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) និងចុះចតយ៉ាងរលូនលើផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការសាកល្បងនេះ បានសម្រេចបានលទ្ធផលជោគជ័យទាំងផ្នែកបច្ចេកទេស និងប្រតិបត្តិការហោះហើរ ដោយស្របទៅតាមផែនការដែលបានកំណត់ ដែលជាជំហានសំខាន់មួយ ក្នុងការរៀបចំអាកាសយានដ្ឋានសម្រាប់បើកប្រតិបត្តិការជាផ្លូវការនាពេលឆាប់ៗខាងមុខ។ ការសាកល្បងការហោះហើរបន្ថែមទៀតជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ ត្រូវបានគ្រោងធ្វើឡើងនៅដើមខែកញ្ញាខាងមុខនេះ ក្នុងការបន្តហ្វឹកហាត់អនុវត្តន៍ ដើម្បីឱ្យអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមខ្លួនធ្វើការស្វាគមន៍អ្នកដំណើរទាំងក្នុង និងក្រៅប្រទេសយ៉ាងរលូន។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោ […]

ក្នុងជំនួបជាមួយ​រដ្ឋមន្ត្រី​ កែវ រតនៈ, ​ក្រុមហ៊ុនប្រេង Total របស់បារាំង ធានាលទ្ធភាពផ្គត់ផ្គង់ប្រេងជូនកម្ពុជាតាមតម្រូវការ

Liny Chan August 20, 2025 20/08/2025

(ភ្នំពេញ)៖ ​អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies លោក Mehmet Celepoglu បានបញ្ជាក់ថា ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ប្រេង ជូនកម្ពុជាតាមតម្រូវការ។ ការបញ្ជាក់ថានេះ ធ្វើឡើងក្នុងឱកាសដែលលោកជួបពិភាក្សាការងារមួយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ។ ការបញ្ជាក់របស់អនុប្រធានក្រុមហ៊ុនប្រេងបារាំង Total Energies រូបនេះ ស្របពេលដែលកម្ពុជាញ្ឈប់ការនាំចេញចូលពីប្រេង និងឧស្ម័នពីប្រទេសថៃ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានជម្លោះព្រំដែន និងរងការគម្រាមពីថៃ ក្នុងការឈប់លក់ប្រេង​ឱ្យកម្ពុជា។ ក្រុមហ៊ុន​ Total Energies គឺជាក្រុមហ៊ុនធំមួយ ដែលបានវិនិយោគលើវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាជាច្រើនឆ្នាំមកហើយ និងមានស្ថានីយ៍ប្រេងឥន្ធនៈយ៉ាងច្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ក្នុងពេលដែលកម្ពុជាមានជម្លោះជាមួយថៃ ក្រុមហ៊ុននេះ បានបញ្ជាក់ជំហរក្នុងការពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជាផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្នងការនគរបាលខេត្តកណ្ដាល បង្ហាញលទ្ធផលពិសោធន៍ នៃផលិតផល ៤មុខរបស់ Love Riya ដែលមានសារធាតុគីមីហាមឃាត់លើសកម្រិត ធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពអ្នកប្រើប្រាស់

Liny Chan August 20, 2025 20/08/2025

(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផល នៃការធ្វើពិសោធន៍ និងធ្វើតេស្ដនូវផលិតផលចំនួន៤មុខ ក្នុងចំណោមផលិតផល ផ្សេងទៀតរបស់ Love Riya (ឆេង ស្រីរ័ត្ន) ដែលត្រូវបានរកឃើញថា មានសារធាតុគីមីហាមឃាត់លើសកម្រិតខុសច្បាប់អនុញ្ញាត និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។ តាមរយៈ Facebook លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានសម្ដែងនូវការសោកស្ដាយ និងអាណិតដល់អ្នករងគ្រោះដែលធ្លាប់ជឿជាក់លើផលិតផលរបស់អ្នកនាង Love Riya ដែលខិតខំប្រឹងរកលុយមកទិញផលិតផល របស់ក្រុមហ៊ុនខាងលើយកមកប្រើប្រាស់ និងប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនពីមួយថ្ងៃ ទៅមួយថ្ងៃ។ លោកស្នើសុំឲ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននិងកំពុងបំពុលសង្គមពាក់ព័ន្ធ បុគ្គលរូបនេះ។ បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត, ក្រោយពីមន្ដ្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយលើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្ដ្រីនគរបាលជំនាញ។ សូមរំលឹកថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៉ើបសួរ […]

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពីប្រទេសចំនួន៥ បានចុះទៅពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់

Liny Chan August 20, 2025 20/08/2025

(ព្រះវិហារ)៖ នៅរសៀលថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានអញ្ជើញពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់។ សូមបញ្ជាក់ថា បេសកកម្មនេះបានកើតចេញពីលទ្ធផល នៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃការបង្កើតអ្នកសង្កេតការណ៍អន្តរកាលនេះ។ កម្ពុជាគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរពអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននិងពេញលេញនៃបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានអ្នកសង្កេតការណ៍ដោយ ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មីយ៉ាន់ម៉ា បន្តបិទព្រំដែនជាមួយថៃ រថយន្តដឹកទំនិញនៅកកស្ទះរាប់រយគ្រឿង ! មីយ៉ាន់ម៉ា ពង្រឹងវិធានការប្រឆាំងទំនិញរត់ពន្ធរបស់ថៃ

Liny Chan August 20, 2025 20/08/2025

(បាងកក)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jatuporn Buruspat បាននិយាយនៅថ្ងៃពុធ ទី២០ ខែសីហាថា មីយ៉ាន់ម៉ាបានបិទព្រំដែនជាបណ្ដោះអាសន្នរវាងទីក្រុង Myawaddy និងទីក្រុង Mae Sot ដើម្បីធ្វើអធិការកិច្ច ខណៈអាជ្ញាធរមីយ៉ាន់ម៉ា កំពុងដឹកនាំការត្រួតពិនិត្យលើការនាំចូលទំនិញ និងបង្កើនកិច្ចប្រឹងប្រែងបង្ក្រាបលើការរត់ពន្ធ ជាហេតុធ្វើឱ្យរថយន្ដ និងនាវាដឹកទំនិញជាច្រើនត្រូវជាប់គាំងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។​ បន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ក្នុងទីក្រុង Yangon ដែលបានពិភាក្សាជាមួយក្រុមហ៊ុនឯកជននានា និងបណ្ដាក្រុមហ៊ុនឡូជីស្ទីគ វាមានការរំពឹងថា ព្រំដែននឹងបើកឡើងវិញប្រហែលជានៅថ្ងៃទី២១ ខែសីហា។ បន្ថែមពីលើនេះ មីយ៉ាន់ម៉ានឹងពង្រឹងវិធានការប្រឆាំងនឹងការរត់ពន្ធ ក្នុងនោះរួមមានការរឹតបន្តឹងត្រួតពិនិត្យលើអាជ្ញាបណ្ណនាំចូល។ «ដើម្បីដោះស្រាយបញ្ហាទំនិញថៃជាបន្ទាន់ដែលកំពុងជាប់គាំងនៅព្រំដែន ខ្ញុំបានណែនាំឱ្យនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសជួបជាមួយ អនុព័ន្ធពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ា ក្នុងប្រទេសថៃ»។ នេះជាការគូសបញ្ជាក់របស់លោក Jatuporn Buruspat ដោយបន្ថែមថា «រាល់មុខទំនិញថៃដែលនាំចូលមីយ៉ាន់ម៉ា នឹងតម្រូវឱ្យមានអាជ្ញាបណ្ណនាំចូលត្រឹមត្រូវ ស្របទៅតាមច្បាប់របស់មីយ៉ាន់ម៉ា»។ គួរបញ្ជាក់ថា បើតាមភាគីថៃ មីយ៉ាន់ម៉ា បិទព្រំដែនព្រំដែនរវាងទីក្រុង Myawaddy និងទីក្រុង Mae Sot ព្រមទាំងបិទស្ពានមិត្តភាពលេខ២ថៃ-មីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ ខែសីហា ដោយមិនបានជូនដំណឹងជាមុន […]

ប្រធានាធិបតីហ្វីលីពីន ប្រកាសផ្អាកការនាំចូលអង្ករពីប្រទេសថៃ រយៈពេល៦០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ

Liny Chan August 20, 2025 20/08/2025

(បាងកក)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រកាសក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះថា លោកនឹងចេញបញ្ជាឱ្យផ្អាកការនាំចូលអង្ករពីប្រទេសថៃរយៈពេល៦០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែតុលា ដើម្បីជួយកសិករហ្វីលីពីនក្នុងការដោះស្រាយបញ្ហាធ្លាក់ថ្លៃអង្ករនៅក្នុងស្រុក អំឡុងរដូវប្រមូលផល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។ ក្រៅពីថៃ ការចំណាត់ការរបស់ប្រធានាធិបតីហ្វីលីពីន ក៏បង្កផលប៉ះពាល់ដល់ប្រទេសនាំចេញអង្ករផ្សេងទៀតដូចជាវៀតណាមផងដែរ។ ការសម្រេចចិត្តរបស់លោក Marcos ទៀតសោត ធ្វើឡើងតបតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel ដែលបានផ្ដល់អនុសាសន៍ឱ្យផ្អាកការនាំចូលអង្ករ។ ក្រសួងកសិកម្មហ្វីលីពីន បានរាយការណ៍ថា ទីផ្សារអង្ករនៅក្នុងស្រុកកំពុងរងសម្ពាធ ដោយសារតែអង្ករនាំចូលមានតម្លៃថោកជាងអង្ករក្នុងស្រុក ជាហេតុបង្ខំឱ្យឈ្នួញមួយចំនួនប្រមូលទិញស្រូវពីកសិករ ក្នុងតម្លៃថោក។ កសិករហ្វីលីពីនបានត្អូញត្អែរ និងតវ៉ាយ៉ាងខ្លាំងចំពោះលំហូរចូលអង្ករដែលមានតម្លៃថោកថាហេតុផលធ្វើឱ្យស្រូវក្នុងស្រុកធ្លាក់ថ្លៃ។ គួរបញ្ជាក់ថា ទិន្នន័យពីរដ្ឋាភិបាលថៃ ក្នុងឆ្នាំ២០២៤ ថៃបាននាំចេញអង្ករទៅកាន់ហ្វីលីពីន ក្នុងទំហំទឹកប្រាក់ ៣៣៣លានដុល្លារ ធៀបទៅនឹងកាលពីឆ្នាំ២០២៣ មានទំហំ ២១០.៤៥លានដុល្លារ។ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ ថៃបាននាំចេញអង្ករប្រហែល ១៤១ ០០០តោនទៅកាន់ហ្វីលីពីន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រាប់ថៃថា ជំហររដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺចង់បានសន្តិភាព ដូច្នេះការចោទប្រកាន់ លាបពណ៌ ក្នុងបំណងចោទប្រកាន់ណាមួយមកកម្ពុជា គឺអត់មានប្រសិទ្ធភាពនោះទេ

Liny Chan August 20, 2025 20/08/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងប្រាប់ភាគីថៃថា ជំហររដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺចង់បានសន្តិភាព ដូច្នេះការចោទប្រកាន់ លាបពណ៌ ក្នុងបំណងចោទប្រកាន់ណាមួយមកកម្ពុជា គឺអត់មានប្រសិទ្ធភាពនោះទេ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង ០៤រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ ថៃកំពុងតែព្យាយាមប្រើប្រាស់បញ្ហាគ្រាប់មីន កាឡៃការពិតដើម្បីឱ្យពិភពលោកយល់ថា ខ្លួនជាជនរងគ្រោះ ខណៈជនរងគ្រោះពិតប្រាកដ គឺកម្ពុជា ដែលទទួលរងនូវគ្រាប់បែកធុនធ្ងន់ជាច្រើនប្រភេទ ដែលទម្លាក់ពីលើយន្តហោះ F-16 ប្រភេទ MK-84, MK-82 និងគ្រាប់បែកចង្កោមជាច្រើនប្រភេទទៀត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា សហគមន៍អន្តរជាតិ បានទទួលសារច្បាស់ពីកម្ពុជា ដែលជនរួមជាតិទាំងអស់ បានបន្លឺថា «កម្ពុជាត្រូវការសន្តិភាព»។ លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «ការចោទប្រកាន់នានា សម្តែងឈុតឆាកនានា ក្នុងគោលបំណងទម្លាក់កំហុសលើកម្ពុជា គឺអត់មានប្រសិទ្ធភាពទេ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មេស៉ីម៉ាក់កម្ពុជាថា ថៃកំពុងយកបញ្ហាគ្រាប់បែកទម្លាក់ពីយន្តហោះ F-16 ប្រភេទ MK-84, MK-82 និងគ្រាប់បែកចង្កោម កាឡៃពីសត្វដំរីមកជាសត្វស្រមោច និងយកគ្រាប់មីន PMN-2 កាឡៃពីសត្វស្រមោចឱ្យក្លាយជាសត្វដំរី

Liny Chan August 20, 2025 20/08/2025

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC-ស៉ីម៉ាក់) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ថៃកំពុងតែព្យាយាមប្រើប្រាស់បញ្ហាគ្រាប់មីន កាឡៃការពិតដើម្បីឱ្យពិភពលោកយល់ថា ខ្លួនជាជនរងគ្រោះ ខណៈជនរងគ្រោះពិតប្រាកដ គឺកម្ពុជា ទទួលរងនូវគ្រាប់បែកធុនធ្ងន់ជាច្រើនប្រភេទ ដែលទម្លាក់ពីលើយន្តហោះ F-16 ប្រភេទ MK-84, MK-82 និងគ្រាប់បែកចង្កោមជាច្រើនប្រភេទទៀត។ លោក ហេង រតនា ចាត់ទុកទង្វើររបស់ថៃថា «សៀមបានខិតខំកែឆ្នៃក្រឡៃសត្វដំរី មកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី»។ លោកអគ្គនាយកលើកឡើងថា សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះ F-16 ប្រភេទ MK-84 ទម្ងន់ជិតមួយតោន​ ថៃខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះថា​ កម្ពុជាខូចរកស៉ីលាបពណ៌​ថៃ ​ដោយយកគ្រាប់បែក MK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣​ មកដាក់តាំងបង្ហាញ​ ប៉ុន្តែជាក់ស្តែងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមននេះ​ ផលិតឆ្នាំ១៩៩៦​ ហើយគ្រាប់បែក MK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣ តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦ និង២០២៣​ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរ ឬ ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់ ៥គ្រាប់ទៀ​តនៅកប់ដីនៅឡើយ​ ហើយមនុស្សម្នាលើលោកអាចមកឃើញគ្រាប់បែកទាំងនេះបាន​ និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញ CMACដោះបន្សាបនាពេលខាងមុខ។ […]

លោក ហ្សេលេនស្គី ប្រកាសថានឹងរៀបចំការបោះឆ្នោត ប្រសិនបេីអ៊ុយក្រែនមានសន្តិភាពឡេីងវិញ

Liny Chan August 19, 2025 19/08/2025

(វ៉ាស៉ីនតោន)៖ នៅឯរដ្ឋធានីវ៉ាស៉ីនតោន សហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកបើកចំហក្នុងការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសរបស់លោក ប្រសិនបើសង្គ្រាមជាមួយរុស្ស៉ីឈានដល់ទីបញ្ចប់ ហើយវាមានសុវត្ថិភាពក្នុងការធ្វើដូច្នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ ២០២៥។ នៅពេលត្រូវបានសួរអំពីឆន្ទៈក្នុងការរៀបចំការបោះឆ្នោត លោក ហ្សេលេនស្គី និយាយថា «ពិតណាស់ យើងបើកចំហសម្រាប់ការបោះឆ្នោត យើងត្រូវតែប្រាកដថាមានសុវត្ថិភាពក្នុងកាលៈទេសៈនោះ។ វាត្រូវការពេលបន្តិច យើងត្រូវធ្វើការក្នុងសភា ព្រោះអំឡុងពេលមានសង្រ្គាមមិនអាចគិតគូរឿងបោះឆ្នោតបាន»។ លោក បន្ថែមថា បទឈប់បាញ់ក្នុងសង្គ្រាមគឺត្រូវការជាចាំបាច់ ដើម្បីអាចឱ្យប្រជាជនអ៊ុយក្រែនចូលរួមក្នុងការបោះឆ្នោតបែបប្រជាធិបតេយ្យ បើកចំហ និងស្របច្បាប់។ គួរបញ្ជាក់ថា ដេីមឡេីយ អ៊ុយក្រែន ត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតី នៅក្នុងឆ្នាំ ២០២៤ ប៉ុន្តែត្រូវបានផ្អាកដោយច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៉ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News