ព័ត៌មានអន្តរជាតិ

UPDATE: ចិនជម្លៀសប្រជាជនជាង ៤០០,០០០នាក់ នៅខេត្ត Hainan មុនការមកដល់នៃព្យុះទីហ្វុងកំណាច Yagi

Liny Chan September 6, 2024 06/09/2024

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅប្រទេសចិន បានរាយការណ៍ថា នៅថ្ងៃសុក្រនេះ ខេត្តដែនកោះ Hainan នៅភាគខាងត្បូងប្រទេស បានជម្លៀសមនុស្សជាង៤០០,០០០នាក់ ទៅកាន់កន្លែងសុវត្ថិភាព មុនការមកដល់របស់ ព្យុះទីហ្វុងកម្រិតធ្ងន់ហៅថា Super Typhoon Yagi។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤។ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានឱ្យដឹងថា គិតនៅត្រឹមវេលាថ្ងៃត្រង់ថ្ងៃសុក្រនេះ អាជ្ញាធរខេត្ត Hainan បានផ្លាស់ទីប្រជាជនខ្លួន សរុបចំនួនជិត ៤២០,០០០នាក់ ដើម្បីជាវិធានការបង្ការ មុនព្យុះ Yagi ធ្វើដំណើរមកដល់។ ខ្យល់បក់ព្រមជាមួយភ្លៀងធ្លាក់ ដែលបង្កឡើងដោយឥទ្ធិពល​នៃព្យុះកំណាចមួយនេះ ក៏បានវាយប្រហារជាបណ្តើរៗ រួចទៅហើយផងដែរ លើតំបន់ភាគខាងត្បូងប្រទេសចិន ខណៈការបិទសាលារៀន បានចូលដល់ថ្ងៃទី២ រីឯជើងហោះហើរជាច្រើន ត្រូវបានលុបចោល។ ជាមួយកម្លាំងខ្យល់បក់ ២៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Super Typhoon Yagi ត្រូវបានចាត់ទុកថា ជាព្យុះមានឥទ្ធិពលខ្លាំងលំដាប់ទី២ មកទល់នឹងពេលនេះ ក្នុងឆ្នាំ២០២៤ បន្ទាប់ពីព្យុះ Hurricane Beryl។ […]

YouTube ប្រកាសបិទឆាណែលក្រុមហ៊ុន Tenet Media បន្ទាប់ពីកាចោទប្រកាន់ថាបានចូលរួមក្នុងការលាងលុយកខ្វក់ ពីរដ្ឋាភិបាលអាមេរិក

Liny Chan September 6, 2024 06/09/2024

(បរទេស)៖​ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ YouTube បានប្រកាសបិទ Channel ក្រុមហ៊ុន Tenet Media និង Channel ចំនួន ៤បន្ថែមទៀតដែលទាក់នឹងម្ចាស់ក្រុមហ៊ុន Tenet លោកស្រី Lauren Chen បន្ទាប់ពីមានការចោទប្រកាន់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ការសម្រេចនេះ កើតឡើងបន្ទាប់ពីមានការចោទប្រកាន់លើបុគ្គលិកចំនួនពីរនាក់ដែលបម្រើការងារនៅបណ្តាញសារព័ត៌មានរដ្ឋរុស្ស៊ី RT ដែលត្រូវបានចោទពីបទចូលរួមក្នុងគម្រោងលាងលុយកខ្វក់ ដែលមានគោលបំណងជះឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ នៅសហរដ្ឋអាមេរិក។ យោងតាមការចោទប្រកាន់ នៅថ្ងៃពុធសប្តាហ៍នេះ ជនជាប់ចោទបានប្រើប្រាស់ឈ្មោះក្រុមហ៊ុន និងអត្តសញ្ញាណក្លែងកា្លយ ដើម្បីផ្តល់ប្រាក់ចំនួន ១០លានដុល្លារដល់ក្រុមហ៊ុនមិនបញ្ចេញឈ្មោះ ឬ (unnamed Tennessee company) ហើយត្រូវបានប្រគល់ភារកិច្ចឱ្យផលិតមាតិកាតាមអ៊ីនធឺណិតជាការបិទបាំង និងដើម្បីពង្រីកការបំផុសបំផុលនយោបាយ។ តែយ៉ាងណាបើទោះបីជាការចោទប្រកាន់នេះមិនបានបញ្ចេញឈ្មោះឱ្យចំៗពី Tenet Media ក៏ដោយ ប៉ុន្តែត្រូវបានគេសន្និដ្ឋានជាក្រុមហ៊ុននេះ និងបានរកឃើញព័ត៌មានលម្អិតមួយចំនួនទាក់ទងនឹងសកម្មភាពរបស់ Tenet ដែលរួមមានការបង្ហោះវីដេអូជិត ២,០០០ ទៅក្នុង YouTube ក្នុងពេលពេលជិតមួយឆ្នាំមកនេះ។ គួរជម្រាបថា មកដល់ពេលនេះក្រុមហ៊ុន Tenet នៅមិនទាន់មានការបកស្រាយណាមួយទាក់ទងនឹងបញ្ហានេះនោះទេ៕ […]

លោក ពូទីន ថាមិនយល់ពីបារាំង ជុំវិញការចាប់ខ្លួន CEO របស់ Telegram

Liny Chan September 5, 2024 05/09/2024

(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញានេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា លោកមិនយល់ទេ ចំពោះសកម្មភាព របស់ប្រទេសបារាំង ជុំវិញការចាប់ខ្លួនស្ថាបនិក និងនាយកប្រតិបត្តិនៃប្រព័ន្ធទំនាក់ទំនងសង្គមឆាត Telegram គឺលោក Pavel Durov ដែលកាលពីសប្តាហ៍មុន ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៉ើបអង្កេត និងហាមមិនឱ្យចេញពីប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ពូទីន ថា ចំណាត់ការរបស់បារាំង មានលក្ខណៈរើសអើង។ លោកបានប្រាប់វេទិកាសេដ្ឋកិច្ចមួយថា លោកធ្លាប់បានជួប លោក Durov ម្តងកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែមិនបានទាក់ទងគ្នា ឬជួបគ្នាទៀតទេតាំងពីពេលនោះមក។ ចំណែក អ្នកនាំពាក្យ នៃវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីខែមុនថា លោកមិនដឹងទេថា អ្នកទាំងពីរធ្លាប់ជួបគ្នាឬអត់។ គួរបញ្ជាក់ថា ការស៉ើបអង្កេតរបស់បារាំងទៅលើ លោក Durov គឺពាក់ព័ន្ធនឹងការប្រើប្រាស់វេទិកាលើបណ្តាញ Telegram សម្រាប់ឧក្រិដ្ឋកម្មដូចជាការក្លែងបន្លំ ការលាងលុយកខ្វក់ និងការចែកចាយរូបភាពអាសអាភាសរបស់កុមារ។ ប៉ុន្តែមេធាវី​របស់ លោក Durov […]

ប្រធានាធិបតីចិន ស៉ី ជីនពីង សន្យាផ្តល់ហិរញ្ញប្បទានជាង៥០ពាន់លានដុល្លារ ឱ្យទី្វបអាហ្រិ្វក សម្រាប់រយៈពេល៣ឆ្នាំខាងមុខ

Liny Chan September 5, 2024 05/09/2024

(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានសន្យាផ្តល់ហិរញ្ញប្បទាន ចំនួនជាង៥០ពាន់លានដុល្លារ ឱ្យទ្វីបអាហ្រ្វិក សម្រាប់រយៈពេល៣ឆ្នាំខាងមុខ ហើយលោកក៏បានសន្យាជួយបង្កើតការងារ យ៉ាងហោច១លានកន្លែងនៅទីនោះ ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤។ ការសន្យារបស់លោក ស៉ី ជីនពីង ត្រូវបានធ្វើឡើង អំឡុងពិធីបើកកិច្ចប្រជុំកំពូលធំមួយ នៅទីក្រុងប៉េកាំង ដែលមេដឹកនាំអាហ្រ្វិក​រាប់សិបនាក់ បានមកចូលរួម ដើម្បីពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយរបស់ទ្វីបមួយនេះ ជាមួយប្រទេសចិន។ លោក ស៉ី បាននិយាយថា សម្រាប់រយៈពេល៣ឆ្នាំខាងមុខ រដ្ឋាភិបាលចិនស្ម័គ្រចិត្តផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងចំនួនស្មើនឹង​៣៦០ពាន់លានយាន់ (៥០.៧ពាន់លានដុល្លារ)។ ក្នុងនោះ២១០ពាន់លានយាន់ មានទម្រង់ជាឥណទាន, ៨០ពាន់លានយាន់ មានទម្រង់ជាការគាំទ្រចម្រុះប្រភេទ និង៧០ពាន់លានយាន់ មានទម្រង់ជាការវិនិយោគរបស់ក្រុមហ៊ុនចិន។ ជាមួយគ្នានេះ លោកប្រធានាធិបតីចិន បានសន្យាជួយបង្កើតការងារយ៉ាងហោចណាស់ ១លានកន្លែងសម្រាប់អាហ្រ្វិក ហើយលោក ស៉ី បានសន្យាបន្ថែមថា ចិនក៏នឹងផ្តល់ ជំនួយស្បៀងអាហារបន្ទាន់ គិតជាទឹកប្រាក់ចំនួន១ពាន់លានយាន់ (១៤០.៩ លានដុល្លារ) […]

ទីបំផុត Alibaba សម្រេចដាក់បញ្ចូលការទូទាត់ប្រាក់តាមរយៈ WeChat នៅលើ Taobao និង Tmall ជាផ្លូវការ

Liny Chan September 5, 2024 05/09/2024

(បរទេស)៖ Taobao និង Tmall ដែលជា Platform លក់ទំនិញក្នុងស្រុកដ៏ធំរបស់ចិន និងជាកម្មសិទ្ធិរបស់ Alibaba នៅពេលនេះបានប្រកាសទទួលយកការទូទាត់ប្រាក់តាមរយៈ WeChat របស់ក្រុមហ៊ុន Tencent។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤។ Alibaba ដែលមានលោក Jack Ma ជាមេធំ កន្លងមកបានប្រើប្រាស់កម្មវិធី និងសេវាកម្មទូទាត់ប្រាក់នៅលើ Platform លក់ទំនិញរបស់ខ្លួនតាមរយៈ Alipay របស់ក្រុមហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន និងមិនទទួលយកការទូទាត់ប្រាក់តាមរយៈ WeChat ឡើយ ខណៈដែល Tencent ក៏ជាក្រុមហ៊ុនមួយដែលបានជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់វិនិយោគទៅលើក្រុមហ៊ុនលក់ទំនិញអនឡាញក្នុងស្រុកដូចជា JD.com និង Pinduoduo។ យោងតាមសេចក្តីប្រកាសរបស់ Alibaba បានឲ្យដឹងថា ឆាប់ៗនេះ នៅលើ Taobao និង Tmall នឹងមានជម្រើសទូទាត់ប្រាក់ តាមរយៈ WeChat បន្ថែមពីលើ Alipay ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីប្រតិបត្តិការឡើយ។ […]

លោក Netanyahu បញ្ជាក់ឡើងវិញថា នឹងមិនដកកងទ័ពអ៉ីស្រាអែលចេញពីច្រករបៀងព្រំដែនហ្កាហ្សាទេ លុះត្រាតែធានាបានសុវត្ថិភាព

Liny Chan September 5, 2024 05/09/2024

(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែកញ្ញាថាអ៉ីស្រាអែលនឹងយល់ព្រមទទួលយកបទឈប់បាញ់ ជាអចិន្រ្តៃយ៍មួយនៅក្នុងតំបន់ហ្កាហ្សា លុះត្រាតែអាចធានាឱ្យបានថាតំបន់ព្រំដែននៅចន្លោះរវាងភាគខាងត្បូងហ្កាហ្សា និងអេហ្ស៉ីប មិនត្រូវបានប្រើប្រាស់ជាខ្យល់ដកដង្ហើមសម្រាប់ ក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅឯស​ន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្ស៊េរុយសាឡិម លោក Netanyahu ចង់និយាយសំដៅលើការជំទាស់របស់លោកទៅនឹងការដកកងទ័ពអ៉ីស្រាអែលចេញពីច្រករបៀង Philadelphi ដែលស្ថិតនៅរវាងភាគខាងត្បូងហ្កាហ្សា និងអេហ្ស៉ីប ដើម្បីសម្រួលឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងតាមសំណើរបស់ក្រុមបាតុករ អ៉ីស្រាអែល។ តាមលោក Netanyahu អ៉ីស្រាអែលចង់បានរដ្ឋបាលមួយគ្រប់គ្រងតំបន់ហ្កាហ្សា នៅក្រោយសង្រ្គាមបិទបញ្ចប់ ដែលសមត្ថភាពអាចបង្ការកុំឱ្យច្រករបៀង Philadelphi ត្រូវបានក្រុមហាម៉ាសប្រើប្រាស់ជាផ្លូវដឹកជញ្ជូនអាវុធ និងសម្ភារៈនានាចូលទៅក្នុងតំបន់ហ្កាហ្សា។ គួរបញ្ជាក់ថា បច្ចុប្បន្ន ច្រករបៀង Philadelphi គឺជាចំណុចខ្ទាស់ដ៏ធំមួយដែលរារាំងដល់ការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ លោក Netanyahu បានទទូចថាកងទ័ពអ៉ីស្រាអែលត្រូវតែបន្តគ្រប់គ្រងច្រករបៀងមួយនេះ រីឯក្រុមហាម៉ាសថាអ៉ីស្រាអែលត្រូវតែដកកងទ័ពចេញពីច្រករបៀង នេះជាមុនសិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ចាប់ផ្ដើមនៅអ៊ុយក្រែន ខណៈរដ្ឋមន្ត្រីជាច្រើននាក់លាលែងពីតំណែង

Liny Chan September 4, 2024 04/09/2024

(កៀវ)៖ រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងធ្វើការរុះរើទ្រង់ទ្រាយធំមួយ បន្ទាប់ពីរដ្ឋមន្ត្រី៦នាក់បានលាលែងពីតំណែង ខណៈជំនួយការម្នាក់ របស់លោក ហ្សេលេនស្គី ត្រូវបានបណ្ដេញចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងចំណោមអ្នកដែលបានលាលែងចេញពីតំណែង កាលពីថ្ងៃអង្គារ ទី៣ ខែកញ្ញា រួមមានរដ្ឋមន្ត្រីសម្រាប់ឧស្សាហកម្មយុទ្ធសាស្ត្រ លោក Oleksandr Kamyshin ដែលទទួលបន្ទុក លើការផលិតអាវុធ ឧបនាយករដ្ឋមន្ត្រី លោកស្រី Olha Stefanishyna រដ្ឋមន្ត្រីយុត្តិធម៌ និងរដ្ឋមន្ត្រីបរិស្ថាន។ ការលាលែងនេះដែរ បានធ្វើឱ្យតំណែង១ភាគ៣ នៃគណរដ្ឋមន្ត្រីអ៊ុយក្រែននៅទំនេរ។ លោក ហ្សេលេនស្គី បាននិយាយថាគណបក្សនយោបាយរបស់លោក និងបក្សជាសម្ព័ន្ធមិត្តអាចបំពេញតំណែងទំនេរទាំងនេះ ឱ្យបានមុនរូបលោកត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្នុងខែកញ្ញានេះ ជាទីដែលលោកត្រូវបានរំពឹងថានឹងធ្វើបទបង្ហាញពីផែនការជ័យជម្នះមួយរបស់អ៊ុយក្រែន ទៅកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ គួរបញ្ជាក់ថា លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០១៩មក បានបង្ហើបឱ្យដឹងរួចហើយកាលពីសប្ដាហ៍ ពីផែនការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ហើយក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃអង្គារ លោកបានបញ្ជាក់ឡើងវិញពីភាពចាំបាច់សម្រាប់ការផ្លាស់ប្ដូរ។ លោក ហ្សេលេនស្គី បានបញ្ជាការរុះរើគណៈរដ្ឋមន្ត្រីជាច្រើនលើក ចាប់តាំងពី សង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ […]

ឥណ្ឌា ត្រូវការកំណើនសេដ្ឋកិច្ចលឿនជាងនេះក្នុងពេលមួយទសវត្សរ៍ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍

Liny Chan September 4, 2024 04/09/2024

(ញូដែលី)៖ មន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលឥណ្ឌាបាននិយាយថា ប្រទេសឥណ្ឌានឹងត្រូវការកំណើនសេដ្ឋកិច្ចលឿនឆាប់រហ័សក្នុងរយៈពេលមួយទសវត្សរ៍ដើម្បីសម្រេចបានគោលដៅរបស់នាយករដ្ឋមន្ត្រី ណារ៉េដ្រា ម៉ូឌី (Narendra Modi) ក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ លោក Michael Patra ទេសាភិបាលរងនៃធនាគារកណ្តាលឥណ្ឌាត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយសហព័ន្ធឧស្សាហកម្មឥណ្ឌានៅទីក្រុងម៉ុមបៃនៅថ្ងៃអង្គារថា វាអាចទៅរួចសម្រាប់ការធ្វើឱ្យប្រាក់ចំណូលសម្រាប់មនុស្សម្នាក់របស់ឥណ្ឌាកើនឡើងដល់កម្រិតដែលតម្រូវឱ្យចាត់ទុកថាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ឬប្រទេសអភិវឌ្ឍន៍។ ប៉ុន្តែលោកបានបន្ថែមថា ដើម្បីឱ្យសម្រេចកិច្ចការនេះបាន «កំណើនសេដ្ឋកិច្ចក្នុងល្បឿនលឿនត្រូវការប្រហែលរយៈពេលមួយទសវត្សរ៍»។ លោកបានបន្ថែមថា៖ «បន្ទាប់មក សន្ទុះកំណើនសេដ្ឋកិច្ចខ្លាំងនឹងជំរុញឱ្យប្រទេសឥណ្ឌាឆ្ពោះទៅមុខ ទោះបីជាធ្លាក់ចុះកំណើនទាបមកវិញក៏ដោយ»។ សេដ្ឋវិទូនានាបានឱ្យដឹងថា គោលដៅរបស់លោកនាយករដ្ឋមន្ត្រី ម៉ូឌី មានមហិច្ឆតាហួសហេតុ ព្រោះថាវានឹងតម្រូវឱ្យផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាកើនឡើងជាង ៦ដង ដល់ប្រហែល ២៣ពាន់លានដុល្លារ ហើយសម្រាប់កំណើនវិញអាចកើនឡើងដល់យ៉ាងហោចណាស់ ៨% ក្នុងមួយឆ្នាំ។ លោក Patra បាននិយាយថា គោលដៅនេះអាចសម្រេចបានលុះត្រាថា ឥណ្ឌាកសាង «ហេដ្ឋារចនាសម្ព័ន្ធរូបវន្តលំដាប់ពិភពលោក» និងបង្កើត «បរិយាកាសអំណោយផល» សម្រាប់នវានុវត្តន៍។ លោក Patra បានឱ្យដឹងទៀតថា ប្រទេសឥណ្ឌាមានឱនភាពចំណាយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោចណាស់ ៤% នៃផលិតផលក្នុងស្រុកសរុប។ លោកបាននិយាយថា នៅឆ្នាំ២០៣០ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនឹងត្រូវកើនឡើងដល់ ១,៧ពាន់ពាន់លានដុល្លារ ជាមួយនឹងការវិនិយោគបៃតងប្រហែល […]

លោក ដូណាល់ ត្រាំ ថានឹងបញ្ចេញផែនការបញ្ចប់សង្រ្គាមអ៊ុយក្រែន លុះត្រាតែជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក

Liny Chan September 4, 2024 04/09/2024

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយសាឡើងវិញថាលោកពិតជាមានផែនការដែលអាចបញ្ចប់សង្រ្គាមរវាង រុស្ស៉ី និងអ៊ុយក្រែន ប៉ុន្តែនឹងបញ្ចេញផែនការទាំងនោះ លុះត្រាតែលោកទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ ក្នុងកម្មវិធី Lex Fridman podcast ចេញផ្សាយកាលពីថ្ងៃទី៣ ខែកញ្ញា និងចំពេលដែលរូបលោក និងបេក្ខជនប្រធានាធិបតី មកពី គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris កំពុងមានពិន្ទុប្រកៀកប្រកិតគ្នានៅក្នុងការស្ទង់មតិ។ លោក ត្រាំ បានលើកឡើងដូច្នេះថា «ប្រសិនបើខ្ញុំជាប់ឆ្នោតជាប្រធានាធិបតី ខ្ញុំនឹងបញ្ចេញកិច្ចព្រមព្រៀងមួយ…ខ្ញុំពិតជាមានផែនការមួយយ៉ាងជាក់លាក់ថាតើត្រូវបញ្ឈប់រុស្ស៉ី និងអ៊ុយក្រែនដោយរបៀបណា? ប៉ុន្តែខ្ញុំនឹងមិនអាចបញ្ចេញផែនការទាំងនោះឡើយ ពីព្រោះបើខ្ញុំបញ្ចេញ ខ្ញុំនឹងមិនអាចប្រើប្រាស់វាបានទេ ហើយផែនការទាំងនោះក៏នឹងមិនទទួលបានជោគជ័យនោះដែរ។ ដូចដែលអ្នកដឹង នេះផ្នែកមួយនៃភាពភ្ញាក់ផ្អើល»។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កន្លងមកក៏ធ្លាប់បានអះអាងដែរថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយប្រើពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើរូបលោកជាប់ឆ្នោតជា ប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែ លោកមិនបានបង្ហើបពីរបៀបដែលលោកចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទេ។ លោក […]

Tesla បំបែកកំណត់ត្រាក្នុងប្រទេសចិនលក់រថយន្តបានជាង ៦ម៉ឺនគ្រឿងជាលើកដំបូងសម្រាប់ខែសីហា

Liny Chan September 3, 2024 03/09/2024

(បរទេស)៖ ទទួលបានរបាយការណ៍ថ្មីមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tesla សម្រេចបាននូវខែលក់ដ៏ល្អបំផុតរបស់ខ្លួនប្រចាំឆ្នាំនៅក្នុងប្រទេសចិនក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយលក់រថយន្តបានខ្ទង់ ៦៣,០០០គ្រឿង ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ ៣៧ភាគរយបើធៀបទៅនឹងខែកក្កដា។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នំា២០២៤។ នេះជារបាយការណ៍លើកដំបូងសម្រាប់ឆ្នាំ២០២៤ ដែល Tesla លក់រថយន្តបានច្រើនបំផុត ខណៈដែលក្រុមហ៊ុនយក្សនេះ បាន​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ដោយ​មាន​ការ​ធ្លាក់​ចុះ​ការ​លក់រហូតដល់ ៥ភាគរយក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២៤។ តែយ៉ាងណា ជុំវិញកំណើនការលក់ក្នុងខែសីហាកន្លងទៅនេះ ត្រូវបានគេសន្មតថាភាគច្រើនដោយសារតម្រូវការខ្លាំងនៅក្នុងទីក្រុងតូចៗ បើទោះបីជាមានការប្រឈមជាបន្តបន្ទាប់ពីសង្គ្រាមតម្លៃ និងស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិនកំពុងធ្លាក់ចុះក៏ដោយ។ យោងតាមរបាយការចុះផ្សាយបានបង្ហាញទិន្នន័យនៃការលក់រថយន្តរបស់​ Tesla ដែលផលិតនៅក្នុងប្រទេសចិន រូមទាំងការនាំចេញបានកើនឡើងប្រមាណ ៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ៨៦,៦៩៧គ្រឿងសម្រាប់ខែសីហា។ ដោយឡែកចំពោះការនាំចេញ Model 3 និង Model Y បានកើនឡើង ១៧ភាគរយ កាលពីខែកក្កដា ដែលបង្ហាញពីនិន្នាការវិជ្ជមានចំពេលទីផ្សារប្រកួតប្រជែង ដែលគូប្រជែងក្នុងស្រុកដូចជា BYD បានរាយការណ៍ពីការកើនឡើង ៣៥ភាគរយ ក្នុងការលក់របស់ពួកគេ ដែលឈានដល់ ៣៧០,៨៥៤ គ្រឿងក្នុងខែសីហា។ គួរជម្រាបដែរថា ក្រុមហ៊ុន​ […]