ព័ត៌មានអន្តរជាតិ

UPDATE: ទឹកជំនន់នៅបង់ក្លាដែស ឆក់យកជីវិតមនុស្ស ២០នាក់ ខណៈជាង ៥.២លាននាក់រងផលប៉ះពាល់

Liny Chan August 26, 2024 26/08/2024

(ដាក្កា)៖ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា មនុស្សចំនួន ២០នាក់បានស្លាប់ និងច្រើនជាង ៥.២លាននាក់ កំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងមូសុង និងទឹកហូរចុះមកពីប៉ែកខាងលើនៃទន្លេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា​ ឆ្នាំ ២០២៤។ ទឹកជំនន់ធ្វើឱ្យមនុស្សជាច្រើន ត្រូវការស្បៀងអាហារបន្ទាន់ ទឹកស្អាត ថ្នាំពេទ្យ និងសំលៀកបំពាក់ ជាពិសេសនៅតំបន់ដែលផ្លូវត្រូវបានកាត់ផ្តាច់ដោយទឹកជន់លិច ក្នុងស្រុកមួយចំនួន និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ លោកស្រី Kabita Bose នាយកប្រចាំប្រទេសនៃអង្គការ Plan International Bangladesh បញ្ជាក់ថា «ឥទ្ធិពលនៃភ្លៀងមូសុងឆ្នាំនេះ កាន់តែធ្ងន់ធ្ងរ។ សហគមន៍ទាំងមូលរងការជន់លិចទាំងស្រុង ហើយឥឡូវនេះមនុស្សរាប់លាននាក់ ដែលរួមទាំងកុមារផងនោះ កំពុងត្រូវការទីជម្រកសុវត្ថិភាព និងជំនួយមនុស្សធម៌ដើម្បីសង្គ្រោះជីវិត»។ នាយកដ្ឋានឧតុនិយមបង់ក្លាដែស បានព្រមានថា ស្ថានភាពទឹកជំនន់អាចបន្តកើតមាន ប្រសិនបើភ្លៀងមូសុងនៅតែធ្លាក់ ខណៈដែលទឹកស្រកចុះ តែមានលក្ខណៈយឺតខ្លាំង។ ថ្លែងតាមទូរទស្សន៍ នាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់បង់ក្លាដែស លោក Mohammad Yunus និយាយថា រដ្ឋាភិបាលបានអនុម័តវិធានការចាំបាច់ទាំងអស់ ដើម្បីធានាឱ្យមានការវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ ក្នុងពេលឆាប់ៗ ដោយធ្វើការសម្របសម្រួលជាមួយស្ថាប័នរដ្ឋាភិបាល និងឯកជន។ […]

អាជ្ញាធរថៃបន្តព្រមានអំពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ខណៈចំនួនមនុស្សបាត់បង់ជីវិត កើនដល់២២នាក់

Liny Chan August 26, 2024 26/08/2024

(បាងកក)៖ អាជ្ញាធរថៃ នាថ្ងៃចន្ទនេះ បានឱ្យដឹងថា គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅទូទាំងប្រទេសថៃ បានសម្លាប់មនុស្ស កើនដល់២២នាក់ និងបង្កឱ្យរបួស១៩នាក់ ហើយបានព្រមានខេត្តមួយចំនួន អំពីហានិភ័យបន្ថែមទៀត ខណៈប្រជាជនប្រមាណជា ៣០,០០០គ្រួសារ រងផលប៉ះពាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។ អំឡុងភ្លៀងធ្លាក់ខ្លាំង នៅតាមខេត្តជាច្រើនរបស់ប្រទេសថៃ កាលពីសប្តាហ៍មុន គូស្នេហ៍ជនជាតិរុស្ស៉ី និងពលករចំណាកស្រុក៩នាក់ មកពីប្រទេសមីយ៉ាន់ម៉ា ស្ថិតក្នុងចំណោមជនរងគ្រោះ សរុប១៣នាក់ ដែលបានបាត់បង់ជីវិត ដោយសារគ្រោះរអិលបាក់ដី នៅកោះ Phuket នាភាគខាងត្បូង។ កាលពីចុងសប្តាហ៍កន្លងទៅនេះ នាយករដ្ឋមន្រ្តីថៃ អ្នកស្រី Paetongtarn Shinawatra បានផ្តល់ជំនួយជាស្បៀងអាហារដល់ប្រជាជន អំឡុងដំណើរចុះសួរសុខទុក្ខ នៅតាមលំនៅដ្ឋានរបស់ពួកគេ ក្នុងតំបន់ Nan ភាគខាងជើង។ គួរបញ្ជាក់ថា ស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរ កំពុងបន្តនៅខេត្តចំនួន៥ នាភាគខាងជើងប្រទេសថៃ រួមមានដូចជា Chiang Rai, Sukhothai និង Prae […]

CEO ថ្មីរបស់ Starbucks នឹងធ្វើដំណើរតាមរយៈយន្តហោះ Private Jet របស់ក្រុមហ៊ុនទៅធ្វើការ ជាមួយនឹងប្រាក់បៀវត្សប្រចាំឆ្នាំ ១.៦លានដុល្លារអាមេរិក និងប្រាក់លើកទឹកចិត្ត ចន្លោះពី៣-៧លានដុល្លារបន្ថែមទៀត

Liny Chan August 26, 2024 26/08/2024

(បរទេស)៖ លោក Brian Niccol ទើបតែត្រូវបានក្រុមហ៊ុនកាហ្វេយក្ស Starbucks ប្រកាសតែងតាំងជានាយកប្រតិបត្តិ (CEO) កាលពីថ្មីៗ ហើយនឹងចូលកាន់តំណែងនៅដើមខែកញ្ញាខាងមុខនេះ ជាមួយនឹងប្រាក់បៀវត្សប្រចាំឆ្នាំ ១.៦លានដុល្លារអាមេរិក ប៉ុន្តែអ្វីដែលដែលកាន់តែអស្ចារ្យនោះគឺថា លោកត្រូវបានក្រុមហ៊ុនអនុញ្ញាតឲ្យប្រើប្រាស់យន្តហោះផ្ទាល់ខ្លួន (Private Jet) ក្នុងការធ្វើដំណើរទៅធ្វើការនៅការិយាល័យកណ្ដាល។ នាយកប្រតិបត្តិវ័យ ៥០ឆ្នាំរូបនេះ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Starbucks ដោយទទួលបានប្រាក់បៀវត្សប្រចាំ ១.៦លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ និងអាចទទួលបានប្រាក់លើកទឹកចិត្តចន្លោះ ៣.៦ ទៅ ៧.២លានដុល្លារមេរិកបន្ថែមទៀត អាស្រ័យលើការអនុវត្ត និងការបំពេញការងាររបស់គាត់នៅក្នុងក្រុមហ៊ុន ជាពិសេសនោះគឺគាត់អាចទទួលបានប្រាក់រង្វាន់ប្រចាំឆ្នាំរហូតដល់ ២៣លានដុល្លារអាមេរិក។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន DNTV បានឲ្យដឹងថា លោក Niccol នឹងត្រូវធ្វើដំណើរតាមរយៈយន្តហោះ Private Jet របស់ក្រុមហ៊ុនពីរដ្ឋកាលីហ្វ័រញ៉ា ដែលជាទីកន្លែងរស់នៅ ទៅកាន់ទីក្រុង Seattle ដែលជាការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន ដែលមានចម្ងាយ ១៦០០គីឡូម៉ែត្រ។ បើយោងតាមលិខិតផ្លូវការមួយបានបញ្ជាក់ថា លោក Niccol ប្រហែលជាទៅបំពេញការងារ នៅការិយាល័យកណ្ដាលត្រឹមតែបីថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ប៉ុន្តែលោកអាចនឹងបំពេញការងារពីកន្លែងផ្សេងបាន ដែលវាជាវិធានការមួយរបស់ក្រុមហ៊ុនដែលបានកំណត់ និងអនុវត្តកាលពីឆ្នាំ២០២៣៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

អវកាសយានិកអាមេរិក២នាក់ ដែលជាប់ខ្លួនប៉ុន្មានខែមកហើយ នៅស្ថានីយអវកាសអន្តរជាតិ នឹងត្រូវបន្តនៅទីនោះ រហូតដល់ខែកុម្ភៈ ឆ្នាំក្រោយ

Nisaiy KP August 25, 2024 25/08/2024

(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា យានអវកាស Starliner របស់ក្រុមហ៊ុន Boeing នឹង​ត្រឡប់មកកាន់ផែនដីវិញ នៅខែកញ្ញាខាងមុខ ប៉ុន្តែអវកាសយានិក២នាក់ របស់យានអវកាសនោះ គឺលោក Butch Wilmore និងលោកស្រី Sunita Williams នឹងត្រូវបន្តស្នាក់នៅ ក្នុងស្ថានីយអវកាសអន្តរជាតិ ISS រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។ NASA បាននិយាយថា ការវិលត្រឡប់ដោយគ្មានមនុស្ស នឹងអនុញ្ញាតឱ្យ NASA និង Boeing បន្តប្រមូលទិន្នន័យធ្វើតេស្ត នៃយាន Starliner អំឡុងពេលហោះហើរចុះមកកាន់ផែនដីវិញ ហើយទន្ទឹមគ្នាវាជួយទប់ស្កាត់ហានិភ័យ សម្រាប់លោក Wilmore និងលោកស្រី Williams។ អ្នកទាំងពីរ ជាអវកាសយានិករបស់ NASA ដែលបានធ្វើដំណើរទៅដល់ស្ថានីយ ISS តាមរយៈយាន ​Starliner កាលពីថ្ងៃទី៦ ខែមិថុនា។ បើតាមផែនការដំបូង […]

មូលហេតុមួយចំនួននៅក្រោយ នៃការចាប់ខ្លួន CEO របស់ Telegram នៅប្រទេសបារាំង

Nisaiy KP August 25, 2024 25/08/2024

(បរទេស)៖ ម្ចាស់ និងនាយកប្រតិបត្តិកម្មវិធីផ្ញើសាររបស់ល្បីរបស់ពិភពលោក Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។ លោក Durov ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរពី Azerbaijan ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ទាំងដែលលោក​បាន​ដឹងថា ភ្នាក់ងារប៉ូលិសបារាំង បាននិងកំពុងត្រៀមដើម្បីចាប់ខ្លួនលោក។ សារព័ត៌មានក្នុងស្រុកបារាំងជាច្រើន​បានចេញផ្សាយថា លោក Durov ដែលជាម្ចាស់ និងជានាយកប្រតិបត្តិ Telegram បានបទបរាជ័យក្នុងការសម្របសម្រួលវេទិកាមួយ ដែលអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់សកម្មភាព ឧក្រិដ្ឋកម្មផ្សេងៗ រួមទាំងការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មដែលបានរៀបចំ។ ប្រព័ន្ធផ្សព្វផ្សាយបារាំង TF1 និង BFM បានអះអាងថា ការស៉ើបអង្កេតនោះបានផ្តោតទៅលើ បញ្ហាខ្វះអ្នកត្រួតពិនិត្យនៅលើប្រព័ន្ធ ​Telegram ហើយប៉ូលិសបារាំងចាត់ទុកថា ស្ថានការណ៍បែបនេះ បានអនុញ្ញាតបណ្តោយឱ្យសកម្មភាពខុសច្បាប់ដូចជា ក្លែងបន្លំ ការជួញដូរ ប្រព្រឹត្តទៅទាំងគ្មានការក្រោតក្រែងនៅលើ Telegram។ បន្ទាប់ពីការចាប់ខ្លួន លោក […]

ប្រជាជនបង់ក្លាដែសជិត ៣០០,០០០នាក់ កំពុងស្នាក់នៅកន្លែងជ្រកកោនបណ្តោះអាសន្ន ក្រោយទឹកជំនន់បង្កការជន់លិចធ្ងន់ធ្ងរ

Nisaiy KP August 25, 2024 25/08/2024

(ដាក្កា)៖ ប្រជាជនបង់ក្លាដែសប្រហែលជិត៣០០,០០០នាក់ កំពុងស្នាក់នៅតាមកន្លែងជ្រកកោនបណ្តោះអាសន្ន ដើម្បីរត់គេចពីគ្រោះទឹកជំនន់ ដែលបានបង្កការជន់លិច ផ្ទៃដីមួយភាគធំនៃប្រទេសអាស៉ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។ គ្រោះទឹកជំនន់ខាងលើ ត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងបានផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោច១៨នាក់ នៅបង់ក្លាដែស។ ប្រទេសដែលមានប្រជាជនសរុប ១៧០លាននាក់នេះ តែងជួបប្រទះគ្រោះទឹកជំនន់ ជារៀងរាល់ឆ្នាំ។ ក្រសួងគ្រប់គ្រងមហន្តរាយ​របស់បង់ក្លាដែស បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ មនុស្សចំនួន២៨៥,០០០នាក់ កំពុងស្នាក់នៅតាម កន្លែងជ្រកកោនបណ្តោះអាសន្ន ខណៈប្រជាជនសរុប៤.៥លាននាក់ បានរងផលប៉ះពាល់។ គួរបញ្ជាក់ថា ឥណ្ឌាដែលនៅក្បែរខាងបង់ក្លាដែស ក៏កំពុងរងគ្រោះទឹកជំនន់ផងដែរ។ គិតចាប់តាំងពីដើមសប្តាហ៍នេះ មានមនុស្ស​យ៉ាងហោច២៤នាក់ស្លាប់ នៅរដ្ឋ Tripura របស់ឥណ្ឌា ហើយមនុស្សប្រហែល៦៥,០០០នាក់ ត្រូវបង្ខំឱ្យស្នាក់នៅតាមជំរំជួយសង្រ្គោះ។ ក្រុមអ្នកវិទ្យាសាស្រ្តបានអះអាងថា ការប្រែប្រួលអាកាសធាតុ គឺជាកត្តាចម្បងដែលជំរុញឱ្យគ្រោះធម្មជាតិ ពិបាកប៉ាន់ស្មាន ហើយ​មានសភាពធ្ងន់ធ្ងរខ្លាំងឡើងៗ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

BREAKING: ម្ចាស់ និងជានាយកប្រតិបត្តិ កម្មវិធីផ្ញើសារ Telegram ត្រូវបានឃាត់ខ្លួននៅប្រទេសបារាំង

Nisaiy KP August 25, 2024 25/08/2024

(បារាំង)៖ ម្ចាស់ និងនាយកប្រតិបត្តិ កម្មវិធីផ្ញើសារល្បីរបស់ពិភពលោក Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។ នេះបើយោងតាមសារព័ត៌មាន Reuters និងសារព័ត៌មានធំៗរបស់អន្តរជាតិ បានចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពី មហាសេដ្ឋី លោក Pavel Durov បានធ្វើដំណើរចេញពីប្រទេស Azerbaijan ទៅកាន់ប្រទេសបារាំង ហើយត្រូវបានចាប់ខ្លួននៅទីនោះ ម៉ោង៨យប់ (ម៉ោងនៅបារាំង) ។ លោក Pavel Durov បានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាល ក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VK៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ការបំ.ផ្ទុះគ្រា.ប់នៅប៉ាគីស្ថាន បាត់បង់ជីវិតកុមារ ២នាក់ និងរបួស ១៦នាក់

Nisaiy KP August 25, 2024 25/08/2024

(អ៉ីស្លាម៉ាបាដ)៖ មន្រ្តីប៉ូលិសនិយាយថា ការបំផ្ទុះគ្រាប់បែកនៅភាគនិរតីនៃប្រទេសប៉ាគីស្ថានបានសម្លាប់កុមារ ២នាក់ និងរបួសមនុស្សចំនួន ១៦នាក់ នៅថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មន្រ្តីប៉ូលិសជាន់ខ្ពស់ លោក Manzoor Buledi បានប្រាប់ Reuters ថាប៉ូលិស ៧នាក់ស្ថិតក្នុងចំណោមអ្នករងរបួស នៅពេលគ្រាប់បែកបញ្ជាពីចម្ងាយដែលដាក់ភ្ជាប់ទៅនឹងម៉ូតូមួយគ្រឿងផ្ទុះឡើង នៅជិតទីស្នាក់ការប៉ូលិស ក្នុងទីក្រុង Pishin។ កុមារ ២នាក់បានដើរកាត់ទីតាំងកើតហេតុ ទើបត្រូវស្លាប់។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ហើយបន់ស្រន់ឱ្យអ្នករបួសឆាបជាសះស្បើយ។ មិនទាន់មានអ្នកចេញមុខទទួលខុសត្រូវនៅឡើយទេ សម្រាប់ការបំផ្ទុះនេះ ខណៈមូលហេតុស្ថិតក្រោមការស៉ើបអង្កេត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ចំនួនអ្នកបាត់បង់ជិវីត ក្នុងហេតុការណ៍រអិលបាក់ដី នៅប្រទេសថៃ កើនដល់ ១០នាក់

Liny Chan August 24, 2024 24/08/2024

(បាងកក)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសថៃ នៅថ្ងៃសៅរ៍ ទី២៤ ខែសីហានេះបានឱ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍រអិលបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅលើកោះ Phuket បានកើនដល់ ១០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលថៃក៏បានឱ្យដឹងដែរថាមនុស្ស៣នាក់ផ្សេងទៀត បានបាត់ខ្លួន និង១៩នាក់បានរងរបួស បន្ទាប់ពីគ្រោះរអិលបាក់ដីបានវាយប្រហារលើតំបន់ទីប្រជុំជន មួយកន្លែង នៅលើកោះ Phuket កាលពីថ្ងៃសុក្រ។ ប៉ូលិសថៃកាលពីថ្ងៃសុក្រ បាននិយាយថាក្នុងចំណោមអ្នកស្លាប់ទាំង១០នាក់ មានប្ដីប្រពន្ធជនជាតិរុស្ស៉ី ២នាក់ ជនជាតិមីយ៉ាន់ម៉ា ៦នាក់ និងជនជាតិថៃ ២នាក់ ហើយផ្ទះជាង ៥០ខ្នងរងការខូចខាត។ គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងក្នុងរដូវមូសុងបានបង្កផលប៉ះពាល់មួយផ្នែកធំ ដល់តំបន់ឆ្នេរភាគខាងត្បូង និងភាគខាងជើងប្រទេសថៃ នៅក្នុងសប្ដាហ៍នេះ។ រដ្ឋាភិបាលថៃបានដាក់ពង្រាយ យោធា ក្រុមអ្នកជួយសង្រ្គោះ និងអ្នកស្ម័គ្រចិត្ត ដើម្បីចូលរួមប្រតិបត្តិការជួយសង្រ្គោះ។ នៅប្រទេសថៃ កាលពីឆ្នាំ២០១១ មានមនុស្សជាង ៥០០នាក់បានស្លាប់ និងផ្ទះរាប់លានខ្នង រងការខូចខាតដោយសារគ្រោះទឹកជំនន់នៅទូទាំងប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ប្រមូលរថយន្តម៉ូដែល X SUV ជាង ៩ពាន់គ្រឿងមកជួសជុលវិញ

Liny Chan August 24, 2024 24/08/2024

(វ៉ាស៊ីនតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) អាមេរិកបានឱ្យដឹងថា ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តស្ព័រ Model X ចំនួន ៩ ១៣៦គ្រឿង ដើម្បីជួសជុលបញ្ហាបំណែកដំបូល ដែលអាចជ្រុះចេញពីដំបូល ដែលបង្កើនហានិភ័យគ្រោះថ្នាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ការប្រមូលរថយន្តមកជួសជុលវិញនេះ ជាករណីដ៏កម្រសម្រាប់ក្រុមហ៊ុនផលិតរថយន្ត Tesla ដែលមានមូលដ្ឋាននៅទីក្រុងអូស្ទីន រដ្ឋតិចសាស់ ដោយជាធម្មតាក្រុមហ៊ុនជួសជុល បញ្ហានៅក្នុងរថយន្តរបស់ខ្លួន តាមរយៈការធ្វើបច្ចុប្បន្នភាពសុសវែរ តាមអ៊ីនធឺណិត។ យោងតាមក្រុមហ៊ុន Bizzycar ដែលជាអ្នកបង្កើតវេទិកាគ្រប់គ្រងការប្រមូលរថយន្ត មកជួសជុល បានឱ្យដឹងថា ក្រុមហ៊ុន Tesla បានប្រមូលរថយន្តជិត ២,៦លានគ្រឿង ដោយសារការព្រួយបារម្ភ អំពីសុវត្ថិភាពក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំនេះ តែចំនួននេះនៅទាបជាងក្រុមហ៊ុន Ford Motor ដែលបានប្រមូលរថយន្តប្រហែល ៣,៦លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក។ និយតករសុវត្ថិភាពរថយន្ត NHTSA របស់សហរដ្ឋអាមេរិកបានឱ្យដឹងនៅក្នុងលិខិតមួយចុះថ្ងៃទី២០ ខែសីហាថា៖ «បំណែកដំបូលខាងមុខ និងកណ្តាលអាចត្រូវបានបំពាក់ទៅនឹងរថយន្តដោយមិនមានបិទភ្ជាប់ថ្នាំស្អិត។ ជាលទ្ធផល បំណែកមួយឬទាំងពីរអាចជ្រុះចេញពីរថយន្ត»។ របាយការណ៍អំពីការប្រមូលរថយន្ត មកជួសជុលរបស់និយ័តករ NHTSA បានឱ្យដឹងថា ប្រសិនបើបំណែកដំបូងទាំងនោះខ្វះភាពជាប់ស្អិត បំណែកនោះអាចជ្រុះចេញពីយានជំនិះតាមពេលវេលា […]