ព័ត៌មានអន្តរជាតិ

អតីតនាយកប្រតិបត្តិ YouTube បានទទួលមរណៈភាពហើយ ដោយសារជំងឺមហារីក

Liny Chan August 12, 2024 12/08/2024

(បរទេស)៖ អតីតនាយកប្រតិបត្តិ (CEO) YouTube លោកស្រី Susan Wojcicki និងជាស្ត្រីដ៏លេចធ្លោបំផុតនៅក្នុងតំបន់ Silicon Valley បានទទួលមរណៈភាពហើយ នៅថ្ងៃទី១០ ខែសីហាកន្លងទៅនេះ ក្នុងអាយុ ៥៦ឆ្នាំ នេះបើយោងតាមការបង្ហោះសាររំលែកទុក្ខពីគណនីស្វាមីរបស់លោកស្រី លោក Dennis Tropper និង CEO ក្រុមហ៊ុន Google លោក Sunda Pichai។ យោងតាមរបាយការណ៍ពី CNBC បានឱ្យដឹងថា លោកស្រី Wojichki បានដឹកនាំ YouTube អស់រយៈពេលជិត ១០ឆ្នាំហើយ និងជាស្រី្តដំបូងគេតែម្នាក់គត់ដែលកាន់តួនាទីជា CEO នៅក្រុមហ៊ុនបច្ចេកវិទ្យាយក្សតំបន់ Silicon Valley។ នេះគឺជាភាពសោកសៅដ៏ធំបំផុតសម្រាប់គ្រួសារលោក Dennis Troper ដែលបានបាត់បង់បង់ភរិយាជាទីស្រលាញ់ និងធនធានរបស់ប្រទេស។ ជាមួយនឹងចំណងអាពាហ៍ពិពាហ៍រយៈពេល ២៦ឆ្នាំ លោកស្រី Wojichki និង លោក Dennis Troper មានកូនចំនួន ៥នាក់ ក្នុងនោះលោកបានបង្ហាះថា «ថ្ងៃនេះ […]

សហរដ្ឋអាមេរិក ប្រកាសជាសាធារណៈពីការដាក់ពង្រាយនាវាមុជទឹក ទៅមជ្ឈិមបូព៌ា ចំពោះមុខភាពតានតឹងអ៉ីរ៉ង់-អ៉ីស្រាអែល

Liny Chan August 12, 2024 12/08/2024

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាឱ្យ ដាក់ពង្រាយនាវាមុជទឹកប្រដាប់ដោយមីស៊ីលមួយគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពោះមុខការគំរាមសងសឹកពីអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងអ៉ីស្រាអែល ក្រោយ ការសម្លាប់សមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាស និងហេសបូឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមពិតទៅ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ USS Georgia បានស្ថិតនៅក្នុងសមុទ្រមេឌីទែរ៉ាណេរួចទៅហើយ តាំងតែពីខែកក្កដាមកម្ល៉េះ។ ប៉ុន្តែនេះគឺជារឿងកម្រមួយ ដែលមន្ទីរបញ្ចកោណ ប្រកាសជាសាធារណៈពីការដាក់ពង្រាយនាវាមុជទឹក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅបន្ទាប់ពីកិច្ចពិភាក្សារបស់លោក Austin ជាមួយ សមភាគីអ៉ីស្រាអែលរបស់លោក មន្ទីរបញ្ចកោណបានឱ្យដឹងថាលោក Austin ក៏បានចេញបញ្ជាផងដែរឱ្យកងកម្លាំងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង Abraham Lincoln ពន្លឿនការដាក់ពង្រាយរបស់ខ្លួននៅក្នុងតំបន់។ គួរបញ្ជាក់ថា​ កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសថានឹងដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបញ្ជូនសារកំញើញទៅកាន់អ៉ីរ៉ង់ និងបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការការពារអ៉ីស្រាអែល។ អ៉ីរ៉ង់ និងសម្ព័ន្ធមិត្ត បានគំរាមថានឹងសងសឹកអ៉ីស្រាអែលវិញ សម្រាប់ ការសម្លាប់មេដឹកនាំនយោបាយហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ […]

ធ្លាក់ឧទ្ធម្ភាគចក្រ លើដំបូលសណ្ឋាគារ នៅប្រទេសអូស្ត្រាលី បណ្ដាលឱ្យពីឡុតម្នាក់បាត់បង់ជីវិត

Liny Chan August 12, 2024 12/08/2024

(ស៊ីដនី)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអូស្ត្រាលី បានឱ្យដឹងថាឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់លើដំបូលសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង Cairns ដែលជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយ ស្ថិតនៅភាគខាងជើងនៃប្រទេស ដោយសម្លាប់មនុស្សពីឡុតម្នាក់ និងបង្ខំឱ្យមានការជម្លៀសភ្ញៀវស្នាក់នៅក្នុងសណ្ឋាគាររាប់រយនាក់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គភាពប៉ូលិសក្នុងរដ្ឋ Queensland បានបញ្ជាក់ថាក្រុមអ្នកសង្រ្គោះបន្ទាន់បានទទួលការហៅទូរស័ព្ទ នៅម៉ោងប្រហែលជា ២រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១២ ខែសីហានេះ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ទៅបុកទង្គិចនឹងដំបូលសណ្ឋាគារ បណ្ដាលឱ្យមានភ្លើងឆាបឆេះនៅលើដំបូល និងបង្ខំឱ្យ មានការជម្លៀសមនុស្ស។ តាមសេចក្ដីថ្លែងការណ៍ដដែល ពីឡុតម្នាក់ដែលបញ្ជា និងជិះនៅលើឧទ្ធម្ភាគចក្រខាងលើតែម្នាក់ឯងត្រូវបានរាយការណ៍ថាបានស្លាប់នៅកន្លែងកើតហេតុ ហើយមិនមាន នរណាផ្សេងរងរបួសធ្ងន់ធ្ងរនោះទេ។ ចំណែក មូលហេតុធ្លាក់វិញកំពុងស្ថិតនៅក្រោមការស៊ើបអង្កើត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ជាលើកដំបូង អំពីការបើកប្រតិបត្តិការយោធាចូលទឹកដីរុស្ស៊ី

Nisaiy KP August 11, 2024 11/08/2024

(កៀវ)៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខទទួលស្គាល់ជាលើកដំបូងថា កងកម្លាំងរបស់អ៊ុយក្រែនកំពុងប្រយុទ្ធ ក្នុងប្រតិបត្តិការវាយលុកចូលក្នុងទឹកដីរុស្ស៉ី នៅតំបន់ Kursk។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤។ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ថ្ងៃនេះ ខ្ញុំទទួលបានរបាយការណ៍មួយចំនួន ពីប្រមុខកងទ័ពលោក Oleksandr Syrskyi ពាក់ព័ន្ធស្ថានការណ៍សមរភូមិមុខ ព្រមទាំងសកម្មភាពរបស់យើង​ ក្នុងការរុញច្រានសង្រ្គាម ចូលទៅក្នុងទឹកដីរបស់ប្រទេសឈ្លានពាន»។ លោក ហ្សេលេនស្គី បានបន្តថា «អ៊ុយក្រែនកំពុងស្តែងឱ្យឃើញថា ខ្លួនពិតជាមានសមត្ថភាពស្តារយុត្តិធម៌ ហើយធានាការដាក់សម្ពាធដែលចាំបាច់ តបតទៅលើប្រទេសឈ្លានពានវិញ»។ គិតមកទល់ពេលនេះ គឺមានរយៈពេលប្រមាណជិត១សប្តាហ៍មកហើយ ដែលកងកម្លាំងរុស្ស៉ី បាននិងកំពុងបន្តប្រយុទ្ធទប់ទល់ ការវាយលុក​តាមថ្មើរជើងធំបំផុតរបស់ទីក្រុងកៀវ ចូលទៅក្នុងទឹកដីនៃប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្រ្គាម បានផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ឆ្លើយតបស្ថានការណ៍នេះ រុស្ស៉ីបានពង្រឹងសន្តិសុខជាខ្លាំង នៅតំបន់ព្រំដែនចំនួន៣ ខណៈប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានហៅការវាយលុករបស់អ៊ុយក្រែន ជាសកម្មភាពបង្កហេតុដ៏ធំមួយ។ គួរបញ្ជាក់ថា បើតាមប្រមុខកងទ័ពរុស្ស៉ី […]

មេដឹកនាំចលនាបាតុកម្ម ចង់ឱ្យអតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Hasina ត្រូវកាត់ទោសតាមផ្លូវច្បាប់

Nisaiy KP August 11, 2024 11/08/2024

(ដាក្កា)៖ មេដឹកនាំមួយរូបនៃចលនាបាតុកម្មនិស្សិត ដែលឥឡូវស្ថិតក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន នៅប្រទេសបង់ក្លាដែស បាននិយាយ​នាចុងសប្តាហ៍នេះថា អតីតនាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina ចាំបាច់ត្រូវតែប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់ នៅពេលត្រឡប់ចូលស្រុកវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤។ លោក Nahid Islam ដែលមានតួនាទីជាទីប្រឹក្សា ពោលគឺស្មើនឹងរដ្ឋមន្រ្តីម្នាក់ នៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំឆ្ងល់ណាស់ហេតុអ្វី លោកស្រីរត់ភៀសខ្លួនចេញពីប្រទេស។ ពួកយើងនឹងស្វែងរកយុត្តិធម៌ សម្រាប់ការសម្លាប់នានា ដែលបានកើតឡើងអំឡុងអាណត្តិកាន់អំណាចរបស់លោកស្រី។ ទោះបីលោកស្រី មិនត្រឡប់មកវិញក៏ដោយ ពួកយើងនឹងធ្វើការដើម្បីឆ្ពោះទៅសម្រេចគោលដៅនេះ»។ រីឯមេដឹកនាំចលនាបាតុកម្មម្នាក់ទៀត គឺលោក Abu Baker Mojumder ក៏បាននិយាយដែរថា ពួកគេចង់ឱ្យលោកស្រី Hasina ត្រឡប់ចូលស្រុកវិញ ហើយ​ប្រឈមមុខនឹង ការជំនុំជម្រះទោសតាមផ្លូវច្បាប់។ គួរបញ្ជាក់ថា មនុស្សសរុបប្រមាណ៣០០នាក់ ដែលភាគច្រើនជានិស្សិត ត្រូវបានសម្លាប់ អំឡុងសកម្មភាពបាតុកម្មតវ៉ា ដែលបានផ្ទុះឡើង កាលពីខែកក្កដា។ ដំបូងឡើយការទាមទារតវ៉ា បានផ្តោតទៅលើ ការប្រឆាំងប្រព័ន្ធកូតាការងាររដ្ឋ ហើយក្រោយមកក៏ក្លាយជាបាតុកម្មយ៉ាងហិង្សា ដែលបង្ខំឱ្យលោកស្រី Sheikh Hasina ត្រូវភៀសខ្លួនចេញពីប្រទេស […]

សហរដ្ឋអាមេរិក ប្រកាសបញ្ជូនប្រព័ន្ធមីស៊ីល Stinger និងគ្រាប់កំាភ្លើងធំឱ្យអ៊ុយក្រែន ក្រោមកញ្ចប់ជំនួយថ្មី ១២៥លានដុល្លារ

Liny Chan August 10, 2024 10/08/2024

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បានប្រកាសផ្ដល់ជំនួយយោធាបន្ថែមទំហំ ១២៥លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយដែលនៅក្រោម កញ្ចប់ជំនួយនេះក៏មានផងដែរនូវប្រព័ន្ធមីស៊ីលពាក់លើស្មា Stinger។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា ជំនួយយោធាថ្មីនេះគឺជាកញ្ចប់ជំនួយយោធាទី១០ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខាលើកញ្ចប់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន កាលពីខែមេសាមក។ កញ្ចប់ជំនួយយោធាថ្មីខាងលើនឹងត្រូវដកចេញពីឃ្លាំងអាវុធអាមេរិក ហើយក្នុងចំណោមអាវុធដែលនឹងត្រូវបញ្ជូនឱ្យអ៊ុយក្រែន រួមមានប្រព័ន្ធមីស៊ីលពាក់លើស្មា Stinger គ្រាប់កំាភ្លើងធំ ១៥៥មីលីម៉ែត្រ និង១០៥មីលីម៉ែត្រ ព្រមទាំងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ជាដើម។ កញ្ចប់ជំនួយយោធានេះដែរនឹងធ្វើឱ្យជំនួយយោធា ដែលសហរដ្ឋអាមេរិក បញ្ជូនទៅឱ្យអ៊ុយក្រែន កើនដល់ ៥៥.៦ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០២២មក៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News

Paris2024៖ សល់ត្រឹម ១ថ្ងៃទៀតត្រូវបិទបញ្ចប់ជាផ្លូវការ ក្រុមអាមេរិក និងចិន បន្តនាំមុខមេដាយមាស ៣៣គ្រឿងស្មើគ្នា

Liny Chan August 10, 2024 10/08/2024

(ប៉ារីស)៖ ព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 នៅសល់ត្រឹម ១ថ្ងៃទៀតត្រូវបិទបញ្ចប់ជាផ្លូវការ ខណៈក្រុមអត្តពលិកសហរដ្ឋអាមេរិក និងក្រុមចិន នៅតែឈរនាំមុខកំពូលតារាងចំណាត់ថ្នាក់មេដាយ ដោយមានមេដាយមាស ៣៣គ្រឿងស្មើគ្នា ដ្បិតម្ចាស់ផ្ទះបារាំង ធ្លាក់ទៅលេខរៀងទី៦ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។ អាមេរិក ពេលនេះរកបានមេដាយមាស ៣៣គ្រឿង ហើយសរុបទាំងប្រាក់ នឹងសំរឹទ្ធកើនដល់ ១១១គ្រឿង ដ្បិតក្រុមអត្តពលិកចិន ឈរលេខ២ ក៏មានមេដាយមាស ៣៣គ្រឿងតែសរុបជាមួយប្រាក់ នឹងសំរឹទ្ធ មានត្រឹម ៨៣គ្រឿងប៉ុណ្ណោះ ហើយក្រុមអូស្ត្រាលី រកបានមេដាយសរុប ៤៨គ្រឿង និងក្រុមជប៉ុន សរុបបាន ៣៧គ្រឿង ជាមួយអង់គ្លេស ឈរលេខ៥ បន្តរកបានមេដាយសរុប ៥៧គ្រឿងបណ្តោះអាសន្ន។ សូមជម្រាបផងថា ព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 នឹងត្រូវបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី១១ ខែសីហានេះ ខណៈក្រុមអាមេរិក អាចនឹងបន្តឈ្នះមេដាយច្រើនជាងគេទៀត ដោយកាលពីនៅអូឡាំពិក ទីក្រុងត្យូ ឆ្នាំ២០២០ ពួកគេរកបានមេដាយសរុប ១១៣គ្រឿង៕ […]

កូនប្រុសអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស ថាម្ដាយរបស់ខ្លួនមិនបានលាលែងពីតំណែង មុនរត់ចេញពីប្រទេសនោះទេ

Liny Chan August 10, 2024 10/08/2024

(​ញូដេលី)៖ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina មិនបានលាលែងចេញពីតំណែង នៅមុនពេលភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌានោះទេ ខណៈ ក្រុមបាតុករបានសម្រុកចូលនិវេសនដ្ឋានផ្លូវការរបស់លោកស្រី។ នេះជាការបញ្ជាក់ពីកូនប្រុស និងជាទីប្រឹក្សារបស់លោកស្រី Hasina ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែសីហានេះ។ លោកស្រី Hasina បានរត់ភៀសខ្លួនទៅកាន់ទីក្រុង New Delhi ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីបាតុកម្មតវ៉ាទាមទារឱ្យលោកស្រីចុះចេញពីតំណែង ប្រែក្លាយទៅជាអំពើហិង្សាសម្លាប់មនុស្សជាង៣០០នាក់ និងនាំទៅរកការបិទបញ្ចប់ការកាន់អំណាច១៥ឆ្នាំមកនេះរបស់លោកស្រី នៅបង់ក្លាដែស ជាប្រទេសមួយមាន ប្រជាជន ១៧០លាននាក់។ នៅក្នុងបទសម្ភាសន៍ជាមួយ Reuters ពីទីក្រុងវ៉ាស៊ីនតោន លោក Sajeeb Wazed ជាកូនប្រុសរបស់លោកស្រី Hasina បានគូសបញ្ជាក់ដូច្នេះថា «ម្ដាយរបស់ខ្ញុំមិនបាន លាលែងចេញពីតំណែងផ្លូវការនោះទេ…គាត់មានគម្រោងធ្វើសេចក្ដីថ្លែងការណ៍ និងដាក់លិខិតលាលែងពីតំណែង។ ប៉ុន្តែស្រាប់តែក្រុមបាតុករបានចាប់ផ្ដើមសម្រុកចូល និវេសនដ្ឋានរបស់នាយករដ្ឋមន្ត្រី»។ លោកបន្ថែមទៀតថាតាមរដ្ឋធម្មនុញ្ញបង់ក្លាដែស ម្ដាយរបស់លោកសព្វថ្ងៃនៅតែជានាយករដ្ឋមន្ត្រីរបស់បង់ក្លាដែស ពីព្រោះលោកស្រីមិនទាន់បានលាលែងពីតំណែងជាផ្លូវការ។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានស្បថចូលកាន់តំណែងជាផ្លូវការ ដើម្បីធ្វើជាប្រមុខ រដ្ឋាភិបាលបណ្តោះអាសន្ន […]

ធ្លាក់យន្ដហោះដឹកអ្នកដំណើរនៅប្រេស៊ីល បណ្ដាលឱ្យមនុស្សជិះនៅលើនោះទាំងអស់ ៦១នាក់ ត្រូវបាត់បង់ជីវិត

Liny Chan August 10, 2024 10/08/2024

(SAO PAULO)៖ ក្រុមមន្ត្រីក្នុងប្រទេសប្រេស៊ីល បានឱ្យដឹងថាគ្រោះថ្នាក់ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង នៅក្បែរទីក្រុង Sao Paulo កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បានសម្លាប់ មនុស្សជិះនៅលើនោះទាំងអស់ ៦១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមក្រុមមន្ត្រីប្រេស៊ីល យន្ដហោះដឹកអ្នកដំណើរខាងលើ បានហោះចេញពីអាកាសយានដ្ឋានទីក្រុង Cascavel នៃរដ្ឋ Parana ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុង Sao Paulo ហើយបានធ្លាក់នៅម៉ោងប្រហែលជា ១៖៣០នាទីរសៀល (ម៉ោងក្នុងតំបន់) ក្នុងទីក្រុង Vinhedo ស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រពីភាគពាយព្យទីក្រុង Sao Paulo។ វីដេអូដែលត្រូវបាន ចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គម ក៏បានបង្ហាញដែរថាយន្ដហោះធុន ATR-72 បានបាត់បង់ម្ចាស់ការភ្លាមៗ និងបានដាំក្បាលចុះក្រោមធ្លាក់ទៅបុកដើមឈើ មានផ្ទះនៅក្បែរនោះ ហើយក៏ផ្ទុះឆេះតែម្ដង។ តែមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសផ្សេងទៀតនៅលើដីនោះទេ។ គួរបញ្ជាក់ថា យន្ដហោះ ATR-72 ខាងលើមានដឹកអ្នកដំណើរ ៥៧នាក់ និងអាកាសយាននិក ៤នាក់ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុដែលធ្វើឱ្យយន្ដហោះនេះធ្លាក់។ រដ្ឋាភិបាលប្រេស៊ីល ក៏បានប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ ផងដែរ៕ ផ្ដល់សិទ្អិដោយ៖ […]

ក្រុងតូក្យូរងការរញ្ជួយដីកម្រិត ៥.៣រ៉ិចទ័រ ក្រោយជប៉ុនប្រកាសព្រមានគ្រោះរញ្ជួយដីដ៏ធំជាលើកដំបូង

Liny Chan August 9, 2024 09/08/2024

(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ការរញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័របានវាយប្រហារក្រុងតូក្យូ និងតំបន់ជុំវិញនៅល្ងាចថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានចេញសេចក្ដីព្រមានជាលើកដំបូងមិនធ្លាប់មាន អំពីហានិភ័យនៃការរញ្ជួយដីដ៏ធំមួយនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ ២០២៤។ រដ្ឋាភិបាលបានចេញសេចក្ដីព្រមានជាបន្ទាន់ អំពីការរញ្ជួយដីខ្លាំងសម្រាប់រាជធានី និងខេត្ត Kanagawa, Saitama, Yamanashi និង Shizuoka ប៉ុន្តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ។ ការរញ្ជួយដីនេះបានធ្វើឱ្យអគារនៅក្រុងតូក្យូញ័រយ៉ាងខ្លាំង។ រថភ្លើងក្រោមដីតូក្យូ (Tokyo Metro) បានផ្អាកដំណើរការជាបណ្ដោះអាសន្ន នូវខ្សែរថភ្លើងរបស់ខ្លួនយ៉ាងហោចណាស់មួយ ប៉ុន្តែសេវាកម្មនេះត្រូវបានដំណើរការឡើងវិញយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា ការខូចខាតនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដូចជាផ្នែកខាងលិចនៃខេត្ត Kanagawa នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News