ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ផ្អាកជើងហោះហើរទៅកាន់ទីក្រុង Tel Aviv របស់អ៉ីស្រាអែល

Liny Chan August 9, 2024 09/08/2024

(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក (United Airlines) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អំពីការផ្អាកជើងហោះហើរទៅកាន់ទីក្រុង Tel Aviv របស់អ៉ីស្រាអែល មួយរយៈពេល ហើយថានឹងដំណើរការឡើងវិញ នៅពេលមានសុវត្ថិភាពសម្រាប់អតិថិជន និងក្រុមពីឡុត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ ២០២៤។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាន នៅទីក្រុង Chicago មួយនេះ ក៏បានផ្អាកសេវាកម្មហោះហើរប្រចាំថ្ងៃរបស់ខ្លួន ចេញពីទីក្រុង Newark នៃរដ្ឋ New Jersey ទៅកាន់ទីក្រុង Tel Aviv កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងមកដែរ ដោយលើកឡើងពីហេតុផលសុវត្ថិភាព។ ទោះយ៉ាងណា ជើងហោះហើរនេះ អាចធ្វើការកក់ទុកបានចាប់ពីថ្ងៃទី១ ខែកញ្ញា។ តាមការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ United Airlines កំពុងដកជើងហោះហើរសម្រាប់ទីក្រុង Tel Aviv ចេញពីកាលវិភាគរបស់ខ្លួន។ អតិថិជនដែលបានកក់រួច អាចស្នើដកប្រាក់ត្រលប់ទៅវិញ ឬបង្វែរការកក់ជើងហោះហើរទៅកាន់ទីក្រុងណាមួយ នៅតំបន់អឺរ៉ុប ឬមជ្ឈិមបូព៌ាវិញ។ ជាមួយគ្នានេះ Delta Air […]

នាយករដ្ឋមន្រ្តីជប៉ុន សម្រេចលុបចោលគម្រោងទស្សនកិច្ចចេញក្រៅប្រទេស ក្រោយការព្រមានអំពីលទ្ធភាពនៃគ្រោះរញ្ជួយដីដ៏ធំ

Liny Chan August 9, 2024 09/08/2024

(តូក្យូ)៖ នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានសម្រេចលុបចោល គម្រោងបំពេញទស្សនកិច្ចមួយ ចេញទៅកាន់តំបន់អាស៉ីកណ្តាល បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ប្រទេសអាស៉ីខាងកើតមួយនេះ គួរតែត្រៀមលក្ខណៈ សម្រាប់លទ្ធភាពដែលកើនឡើង នៃគ្រោះរញ្ជួយដីដ៏ធំមួយ ក្នុងកម្រិតហៅថា «megaquake»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤។ ទីភ្នាក់ងារឧតុនិយមជប៉ុន JMA បានចេញការព្រមានដូចខាងលើ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយមនុស្សចំនួន៨នាក់ បានរងរបួស បន្ទាប់ពីមានការវាយប្រហារ ដោយគ្រោះរញ្ជួយដីធំៗ២ផ្ទួនគ្នា គឺកម្រិត៦.៩រ៉ិចទ័រ និង៧.‌១រ៉ិចទ័រ នៅក្បែរឆ្នេរសមុទ្រ​ភាគខាងត្បូងប្រទេស។ បើតាមផែនការគ្រោងទុក លោក Kishida​ ត្រូវធ្វើទស្សនកិច្ចទៅកាន់ ប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងម៉ុលហ្គោលី ហើយ​ក៏បានគ្រោងចូលរួម កិច្ចប្រជុំថ្នាក់តំបន់មួយផងដែរ។ យ៉ាងណាមិញ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ក្នុងនាម​ជា​នាយករដ្ឋមន្រ្តី ដែលមានការទទួលខុសត្រូវខ្ពស់បំផុត សម្រាប់ការងារគ្រប់គ្រងវិបត្តិ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំគួរស្ថិតនៅក្នុងប្រទេស យ៉ាងណាច១សប្តាហ៍សិន»។ ទីភ្នាក់ងារ JMA បាននិយាយថា លទ្ធភាពនៃគ្រោះរញ្ជួយដីកម្រិតដ៏ធ្ងន់បំផុតមួយ នាពេលនេះគឺខ្ពស់ជាងធម្មតា ប៉ុន្តែមិនមែន​ជាសញ្ញាបង្ហាញថា វានឹងកើតមានឡើងប្រាកដតែម្តងឡើយ។ […]

គណបក្សប្រឆាំងថៃ Move Forward ប្រកាសឈ្មោះថ្មី នៅក្រោមមេដឹកនាំថ្មី បន្ទាប់ពីត្រូវបានតុលាការធម្មនុញ្ញរំលាយចោល

Liny Chan August 9, 2024 09/08/2024

(បាងកក)៖ ថ្ងៃសុក្រនេះ គណបក្សប្រឆាំងធំជាងគេនៅប្រទេសថៃ គឺ Move Forward បានប្រកាសឈ្មោះថ្មី ក្រោមមេដឹកនាំថ្មី បន្ទាប់ពីត្រូវបានរំលាយចោល ដោយតុលាការធម្មនុញ្ញ ក្នុងសប្តាហ៍នេះ ដោយសារតែគោលនយោបាយ ចង់ធ្វើកំណែទម្រង់ច្បាប់ប្រឆាំង​ការប្រមាថស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤។ អ្នកនាំពាក្យ Move Forward បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សថ្មីនឹងមានឈ្មោះ Prachachon ដែលមានន័យថា People ឬ ប្រជាជន ហើយដឹកនាំដោយសហគ្រិនបច្ចេកវិទ្យា លោក ណាតថាភុង​ រឿងបញ្ញាវុឌ្ឍិ (Natthaphong Ruengpanyawut) អាយុ៣៧ឆ្នាំ។ លោក Natthaphong បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំត្រូវបានបោះឆ្នោតជ្រើសតាំងជា មេដឹកនាំគណបក្សថ្មី ហើយបេសកកម្មរបស់យើង គឺបង្កើតរដ្ឋាភិបាលដែលមានការផ្លាស់ប្តូរ សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៧»។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ តុលាការធម្មនុញ្ញថៃ បានប្រកាសសាលក្រមបង្គាប់ឱ្យរំលាយ គណបក្ស Move Forward (MFP) ហើយដាក់បម្រាមមិនឱ្យសមាជិក១១នាក់ នៃក្រុមប្រឹក្សានាយករបស់បក្ស ធ្វើនយោបាយរយៈពេល១០ឆ្នាំ។ ក្នុងនោះក៏រួមមានទាំងលោក […]

អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina នឹងវិលត្រឡប់ចូលស្រុកវិញ នៅពេលមានការបោះឆ្នោតសកលថ្មី, នេះបើតាមកូនប្រុសលោកស្រីផ្ទាល់

Liny Chan August 9, 2024 09/08/2024

(ញូវដែលី)៖ កូនប្រុសលោកស្រី Sheikh Hasina នាថ្ងៃសុក្រនេះបានអះអាងថា អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែសរូបនេះ នឹងវិលត្រឡប់ទៅកាន់ប្រទេសបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលបណ្តោះអាសន្ន សម្រេចរៀបចំការបោះឆ្នោតសកលថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤។ លោកស្រី Hasina បានរត់ភៀសខ្លួនមកកាន់ប្រទេសឥណ្ឌា ដែលនៅក្បែរខាង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីការធ្វើបាតុកម្មយ៉ាងហិង្សា អស់ជាច្រើនសប្តាហ៍ បានបង្ខំឱ្យលោកស្រី ចុះចេញពីអំណាច។ រដ្ឋាភិបាលបណ្តោះអាសន្ន ដែលដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានស្បថចូលកាន់តំណែង កាលពីថ្ងៃព្រហស្បត៍ ជាមួយភារកិច្ចត្រូវរៀបចំឱ្យមានការបោះឆ្នោតសកលថ្មី។ ប្រាប់ទៅកាន់សារព័ត៌មានឥណ្ឌា Times of India កូនប្រុសលោកស្រី គឺលោក Sajeeb Wazed Joy ដែលរស់នៅសហរដ្ឋអាមេរិក បាននិយាយថា សម្រាប់ពេលនេះ គឺលោកស្រី Hasina ស្ថិតនៅប្រទេសឥណ្ឌា ប៉ុន្តែលោកស្រីនឹងវិលត្រឡប់ទៅបង់ក្លាដែសវិញ ពេលដែលរដ្ឋាភិបាលបណ្តោះអាសន្ន សម្រេចរៀបចំការបោះឆ្នោតថ្មី។ គួរបញ្ជាក់ថា លោកស្រី Hasina បានកាន់អំណាចចាប់តាំងពីឆ្នាំ២០០៩មក ហើយទើបតែជាប់ឆ្នោតសម្រាប់អាណត្តិទី៥ […]

លោក ដូណាល់ ត្រាំ ថានឹងមានការផ្ទេរអំណាចដោយសន្តិវិធី ប្រសិនបើការបោះឆ្នោតមានភាពយុត្តិធម៌

Liny Chan August 9, 2024 09/08/2024

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថានឹងមានការផ្ទេរអំណាចដោយសន្តិវិធី នៅបន្ទាប់ពី ការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែលោក ត្រាំ នៅតែបន្តបន្សល់ទុកការសង្ស័យជាមួយការចោទសួរថាតើការបោះឆ្នោត នឹងមានភាពយុត្តិធម៌ ឬក៏អត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ វានឹងមានការផ្ទេរអំណាចដោយសន្តិវិធី…ហើយខ្ញុំគ្រាន់តែសង្ឃឹមថាយើងនឹងមានការបោះឆ្នោតដោយយុត្តិធម៌»។ គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធថា លោកមិនមានភាពជឿជាក់ ទាល់តែសោះថា ការផ្ទេរអំណាចឱ្យទៅលោកស្រី Kamala Harris នឹងអាចប្រព្រឹត្តទៅដោយគ្មានភាពចម្រូងចម្រាស ប្រសិនបើលោក ដូណាល់ ត្រាំ ចាញ់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នាខែវិច្ឆិកាខាងមុខ។ លោក បៃដិន ធ្លាប់បានលើកឡើងជារឿយៗអំពីការណ៍ដែលក្រុមអ្នកគាំទ្ររបស់លោក ត្រាំ បានសម្រុកចូលលុកលុយវិមានសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ពោលគឺប្រមាណ២សប្តាហ៍ មុនការស្បថចូលកាន់តំណែងរបស់លោក […]

Apple អាចគិតលុយពីអ្នកប្រើប្រាស់ ២០ដុល្លារក្នុងមួយខែ សម្រាប់មុខងារ AI ថ្មី គ្រោងដាក់ចេញនាពេលខាងមុខ

Liny Chan August 9, 2024 09/08/2024

(បរទេស)៖ អ្នកវិភាគបានអះអាងថា ក្រុមហ៊ុនយក្ស Apple អាចគិតប្រាក់ពីអ្នកប្រើប្រាស់រហូតដល់២០ដុល្លារក្នុងមួយខែ សម្រាប់មុខងារ Apple Intelligence ថ្មី ដែលគ្រោងដាក់ចេញនាចុងឆ្នាំនេះ ខណៈដែលក្រុមហ៊ុននេះកំពុងសម្លឹងមើលការជំរុញកំណើនអាជីវកម្មរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ គេបានដឹងថាក្រុមហ៊ុន Apple ប្រកាសប្រព័ន្ធ AI របស់ខ្លួនមួយនេះនៅក្នុងខែមិថុនាកន្លងទៅ ដោយបានសន្យាថានឹងផ្តល់ជំនួយការសំឡេង Siri កានតែទំនើប ក៏ដូចជាមុខងារជាច្រើនរួមទាំងសមត្ថភាពក្នុងការបង្កើតអ៊ីមែល និងរូបភាពដោយស្វ័យប្រវត្តិ។ តែយ៉ាងណាអ្នកវិភាគបាននិយាយថា ខណៈពេលដែលលក្ខណៈពិសេសទាំងនេះ នឹងចាប់ផ្តើមដំណើរជាបណ្តើរៗនៅតាមបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសចិន និងអឺរ៉ុបដំបូង ដោយជំហានដំបូងមិនគិតថ្លៃជាវនោះ នាពេលខាងមុខ Apple អាចនឹងកំណត់តម្លៃជាវជាមិនខាន។ លោក Neil Shah ដែលជាអ្នកវិភាគនៅ Counterpoint Research បាននិយាយថា ការវិនិយោគលើ AI គឺមានតម្លៃថ្លៃណាស់ ហើយ Apple ច្បាស់ណាស់នឹងបញ្ជូនការចំណាយនោះទៅអ្នកប្រើប្រាស់របស់ខ្លួន តាមរយៈការគិតថ្លៃសេវាពីអ្នកប្រើប្រាស់ Apple Intelligence ត្រឡប់មកវិញ។ លោក Shah បានប្រាប់ស្ថានីយទូរទស្សន៍ CNBC […]

Paris2024៖ ហុងកុង ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តច្រើនជាងគេដល់អត្តពលិកឈ្នះមេដាយ

Liny Chan August 8, 2024 08/08/2024

(ហុងកុង)៖ សម្រាប់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 អត្តពលិកហុងកុង នឹងផ្តល់ទឹកប្រាក់លើកទឹកចិត្តដល់អត្តពលិកច្រើនជាងគេ ដោយមានការកើនឡើងប្រមាណ ២០ភាគរយ បើធៀនកាលនៅកីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ដោយស្ថិតនៅក្នុងឆ្នាំ២០២៤ នាទីក្រុងប៉ារីស សម្រាប់អត្តពលិកហុងកុង ដែលដណ្តើមមេដាយមាស ទទួលទឹកប្រាក់ចំនួន ៦លានដុល្លាហុងកុង ស្មើនឹង ៧៦៨,០០០ម៉ឺនដុល្លាអាមេរិក ដែលនេះជាចំនួនច្រើនជាងគេសម្រាប់ក្រុមបានមកចូលរួមនៅទីក្រុងប៉ារីស ។ បើយោងតាមរបាយការណ៍ពី CNBC បានឱ្យដឹងថា ក្នុងនោះប្រទេសស្ថិតក្នុងតំបន់អាស៊ាន សឹង្ហបុរី នឹងផ្តល់ទឹកប្រាក់លើកទឹកចិត្តម្ចាស់មេដាយមាស (៧៤៥,០០០ម៉ឺនដុល្លារ) ហើយប្រទេសឥណ្ឌូនេស៊ី ឈរលំដាប់ទី៣ នឹងផ្តល់ការលើកទឹកចិត្តប្រមាណ(៣០០,០០០ម៉ឺនដុល្លា) បើធៀននឹងប្រទេសតំបន់អឺរ៉ុប ដូចជាម្ចាស់បារាំង មានការចំណាយប្រមាណ (៨៧,០០០ម៉ឺនដុល្លារ) ។ ខាងក្រោមនេះ គឺជាការទូទាត់មួយចំនួនដោយផ្អែកលើព័ត៌មានដែលចងក្រងដោយ CNBC ដកស្រងពីគណៈកម្មាធិការជាតិអូឡាំពិក សមាគមកីឡា និងរបាយការណ៍ក្នុងស្រុក សម្រាប់ចំនួនទឹកប្រាក់ដែលត្រូវផ្តល់៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

កាណាដា ត្រៀមជម្លៀសក្មេងៗ​ជាសាច់ញាតិ និងអាណាព្យាបាលបុគ្គលិកទូត ចេញពីអ៉ីស្រាអែល

Liny Chan August 8, 2024 08/08/2024

(អូតាវ៉ា)៖ កាសែត Canadian Press រាយការណ៍ថា រដ្ឋាភិបាលកាណាដា បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួនសម្រេចចិត្តឱ្យនាំកុមារ និងអាណាព្យាបាលបុគ្គលិកទូតរបស់ខ្លួន ចាកចេញពីប្រទេសអ៉ីស្រាអែល ចំពេលមានការភ័យខ្លាចពី ជម្លោះកាន់តែទូលំទូលាយ​ នៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ ២០២៤។ ភាពតានតឹងរវាងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ និងជាមួយក្រុម Hezbollah បង្កឱ្យមានការភ័យខ្លាចថា ជម្លោះអាចរាលដាលក្នុងតំបន់ ដែលមានសង្រ្គាមមួយរួចទៅហើយគឺនៅហ្កាហ្សា។ ហានិភ័យនៃការទាញឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលក្នុងសង្រ្គាម ក៏កាន់តែកើនឡើងថែមទៀត បន្ទាប់ពីការសម្លាប់មេដឹកនាំនយោបាយរបស់ហាម៉ាស នៅក្នុងប្រទេសអ៉ីរ៉ង់ និងមេបញ្ជាការយោធារបស់ក្រុម Hezbollah Fuad Shukr ក្នុងទីក្រុងបេរូត ខណៈភាគីទាំងអស់សុទ្ធតែប្តេជ្ញាសងសឹកគ្នា។ នាយកដ្ឋានកិច្ចការបរទេស នៅក្នុងសេចក្តីថ្លែងការណ៍មួយដកស្រង់ដោយ Canadian Press បានលើកឡើងពី ការយល់ព្រមឱ្យកុមារ និងអាណាព្យាបាលរបស់បុគ្គលិកទូត ប្តូរទីលំនៅបណ្តោះអាសន្នទៅកាន់ប្រទេសទី៣ ដែលមានសុវត្ថិភាព ហើយថាបុគ្គលិកទូត ដែលប្រចាំនៅទីក្រុង Ramallah តំបន់ West Bank និងនៅក្នុងទីក្រុងបេរូត ប្រទេសលីបង់ មិនអាចឱ្យមានអ្នករស់នៅជាមួយបានទេ។ Canadian Press […]

គ្រោះរញ្ជួយដី២ផ្ទួនគ្នា កម្រិត៦.៩រ៉ិចទ័រ និង៧.១រ៉ិចទ័រ វាយប្រហារក្បែរឆ្នេរភាគខាងត្បូងប្រទេសជប៉ុន

Liny Chan August 8, 2024 08/08/2024

(តូក្យូ)៖ ទីភ្នាក់ងាតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍នេះ គ្រោះរញ្ជួយដីធំៗចំនួន២ផ្ទួនគ្នា បានវាយប្រហារក្បែរឆ្នេរសមុទ្រ ភាគខាងត្បូងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤។ USGS បានបន្តថា គ្រោះរញ្ជួយដីលើកទី១ កម្រិត៦.៩រ៉ិចទ័រ មានជម្រៅ៣៣គីឡូម៉ែត្រ ខណៈគ្រោះរញ្ជួយដីលើកទី២ ដែលស្ថិតនៅ​មិនឆ្ងាយប៉ុន្មានពីគ្នា មានជម្រៅ២៥គីឡូម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានរាយការណ៍ថា តំបន់ឆ្នេរសមុទ្រមួយចំនួន នៃកោះ Kyushu និង Shikoku អាចឬបានប្រឈមនឹងរលកស៊ូណាមិ កម្ពស់ប្រហែលត្រឹម១ម៉ែត្រ។ ដោយឡែក មិនទាន់មានសេចក្តីរាយការណ៍ណាមួយ ស្តីពីមនុស្សរងគ្រោះថ្នាក់ ឬការខូចខាតដែលបង្កឡើង ដោយគ្រោះរញ្ជួយដីទាំង២ នៅឡើយទេ។ គួរបញ្ជាក់ថា ជប៉ុនជាប្រទេសមានទីតាំងភូមិសាស្រ្តស្ថិតនៅលើតំបន់ ដែលងាយរងគ្រោះរញ្ជួយដីញឹកញាប់។ ទោះជាយ៉ាងនេះក្តី រញ្ជួយដីភាគច្រើន មានកម្រិតស្រាលទៅមធ្យមប៉ុណ្ណោះ ប៉ុន្តែទំហំនៃការបំផ្លិចបំផ្លាញ ដែលពួកវាអាចបង្កឡើង គឺអាស្រ័យទៅលើ​ទីតាំងនិងជម្រៅ ដែលគ្រោះរញ្ជួយដីទាំងនោះ កើតឡើង។ នៅប្រទេសជប៉ុន ទោះគ្រោះរញ្ជួយដីកម្រិតធ្ងន់ក៏ដោយ ការខូចខាតជាទូទៅ​មានទំហំតូច ដោយសារតែបច្ចេកទេសសំណង់ពិសេស បូករួមគោលការណ៍សុវត្ថិភាពអគារតឹងរ៉ឹង នៅក្នុងប្រទេសប្រជុំកោះ​អាស៉ីបូព៌ាមួយនេះ។ […]

ប្រមុខកងទ័ពអ៉ីស្រាអែល ប្តេជ្ញាតាមស្វែងរក និងកម្ចាត់មេដឹកនាំហាម៉ាសថ្មី

Liny Chan August 8, 2024 08/08/2024

(ហ្ស៊េរុយសាឡិម)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រមុខកងទ័ពអ៉ីស្រាអែល បានប្តេជ្ញាថា នឹងតាមប្រមាញ់ហើយកម្ចាត់ លោក Yahya Sinwar បន្ទាប់ពីរូបលោកត្រូវបានតែងតាំងជា មេដឹកនាំថ្មីរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន ក្រោយការធ្វើឃាតមេដឹកនាំមុន គឺលោក Ismail Haniyeh នៅប្រទេសអ៉ីរ៉ង់ កាលពីសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៤។ អ្នកនាំពាក្យរបស់លោក ​Herzi Halevi ដែលជាប្រមុខយោធាអ៉ីស្រាអែល បានឱ្យដឹងថា លោក Halevi បានប្រាប់កងទ័ពដូច្នេះថា «យើង​នឹងខិតខំប្រឹងប្រែងស្វែងរកលោក Yahya Sinwar រួចវាយប្រហារលើរូបលោក ហើយនឹងធ្វើឱ្យក្រុមហាម៉ាស ត្រូវផ្លាស់ប្តូរមេដឹកនាំនយោបាយរបស់ពួកគេ ជាថ្មីម្តងទៀត។ លោក Halevi បានបន្តថា «ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងបានធ្វើប្រតិបត្តិការសំខាន់ៗបំផុត ដោយយើងបានសម្លាប់បណ្តាមេដឹកនាំជាន់ខ្ពស់ នៃសត្រូវដ៏គ្រោះថ្នាក់របស់យើង ហើយពួកយើងនឹងមិនទាន់ឈប់ឡើយ»។ រីឯកាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Israel Katz ក៏បានអំពាវនាវឱ្យកម្ចាត់លោក Sinwar ជាបន្ទាន់ ផងដែរ។ ការប្រកាសពីការតែងតាំងលោក Yahya […]