ព័ត៌មានអន្តរជាតិ

គ្រោះរអិលបាក់ដីបង្កឡើងដោយ ចំហាយសេសសល់នៃព្យុះ Gaemi ឆក់យកជីវិតមនុស្ស១២នាក់ នៅភាគខាងត្បូងប្រទេសចិន

Nisaiy KP July 28, 2024 28/07/2024

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ការបន្តធ្លាក់ភ្លៀងខ្លាំង ដែលជាចំហាយនៅសេសសល់នៃព្យុះ Gaemi បានបង្កឱ្យ​មានគ្រោះរអិលបាក់ដី ដែលបានឆក់យកជីវិតមនុស្សចំនួន ១២នាក់ នៅភាគខាងត្បូងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។ មកដល់ថ្ងៃអាទិត្យនេះ ព្យុះ Gaemi ដែលដំបូងជាព្យុះទីហ្វុង និងក្រោយមកថយចុះថាមពល មកនៅត្រឹមជាព្យុះត្រូពិច គឺបានរលាយបាត់សឹងតែទាំងស្រុងហើយ ប៉ុន្តែផ្នែកជាច្រើននៃប្រទេសចិន កំពុងបន្តស្ថិតក្រោមការប្រកាសអាសន្ន អំពីហានិភ័យនៃគ្រោះទឹកជំនន់នៅឡើយ ដោយសារតែភ្លៀងនៅបន្តធ្លាក់ជោគជាំ។ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយចិន CCTV មនុស្សទាំង១២នាក់ បានស្លាប់ ក្នុងហេតុការណ៍រអិលបាក់ដី នៅក្បែរទីក្រុង Hengyang នៃខេត្ត Hunan កាលពីព្រឹកថ្ងៃអាទិត្យនេះ ខណៈមនុស្ស៦នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះដោយនៅមានជីវិត។ គួរបញ្ជាក់ថា ព្យុះ Gaemi បានធ្វើដំណើរមកដល់ប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ មុនមកដល់ចិន វាបានបោកបក់​កាត់ចំកោះតៃវ៉ាន់ ហើយបានបង្កឱ្យមនុស្សជិត១០នាក់ស្លាប់ រួមជាមួយការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ព្យុះនេះក៏បានជះឥទ្ធិពលធ្វើឱ្យ ស្ថានភាពធ្លាក់ភ្លៀងខ្លាំងស្រាប់នៅ​ឯប្រទេសហ្វីលីពីន កាន់តែអាក្រក់ផងដែរ ជាហេតុបណ្តាលឱ្យមនុស្សកើនដល់រាប់សិបនាក់ បាត់បង់ជីវិតនៅទីនោះ៕ […]

អាមេរិក៖ អភិបាលរដ្ឋ California ចេញបញ្ជាឱ្យចាប់ផ្តើមរុះរើតង់ស្នាក់នៅតាមចិញ្ចើមផ្លូវ របស់ជនគ្មានផ្ទះសម្បែង

Nisaiy KP July 28, 2024 28/07/2024

(កាលីហ្វ័រញ៉ា)៖ ក្រោយសេចក្តីសម្រេចនាពេលថ្មីៗកន្លងទៅ របស់តុលាការកំពូលអាមេរិក អភិបាលរដ្ឋ California លោក Gavin Newsom ក្នុងសប្តាហ៍នេះ បាននិយាយថា រដ្ឋនឹងចាប់ផ្តើមរុះរើតង់ស្នាក់នៅតាមចិញ្ចើមផ្លូវ របស់ជនគ្មានផ្ទះសម្បែង ដែលមានចំនួន​យ៉ាងច្រើនក្នុងរដ្ឋមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។ ទិន្នន័យពីរដ្ឋាភិបាលអាមេរិកផ្ទាល់ បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ រដ្ឋ California មានជនរស់នៅដោយគ្មានផ្ទះសម្បែង​ត្រឹមត្រូវ សរុបដល់ទៅ១៨០,០០០នាក់ ដែលច្រើនជាងរដ្ឋណាទាំងអស់ ហើយភាគច្រើននៃពួកគេ ស្នាក់នៅតាមចិញ្ចើមផ្លូវ។ បទបញ្ជា​របស់លោក Newsom ធ្វើឡើង ក្រោយការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក កាលពីថ្ងៃទី២៨ ខែមិថុនា ដែលប្រែក្រឡាស់វិញ នូវសេចក្តីសម្រេចចរបស់តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិក ដែលនិយាយថា ការដាក់ពិន័យជនគ្មានផ្ទះសម្បែងរស់នៅតាមចិញ្ចើមផ្លូវ គឺជារឿងបំពានរដ្ឋធម្មនុញ្ញ។ គួរបញ្ជាក់ថា បើតាមលោក Newsom លោកបានប្រាប់ឱ្យបណ្តាទីភ្នាក់ងាររបស់រដ្ឋ ផ្តោតអាទិភាពលើការរុះរើតង់ជនគ្មានផ្ទះសម្បែងណា ដែលបង្កហានិភ័យសុខភាពនិងសុវត្ថិភាព ហើយទន្ទឹមគ្នាផ្តល់ការជូនដំណឹងជាមុន៤៨ម៉ោង ដល់អ្នកដែលរងការប៉ះពាល់, ចាត់ចែងស្នើសុំ​ការផ្តល់សេវាសង្គមសម្រាប់ពួកគេ និងរក្សាទុកសម្ភាររបស់ពួកគេយ៉ាងហោច ៦០ថ្ងៃ។ នាយកដ្ឋានដឹកជញ្ជូននៃរដ្ឋ California ធ្លាប់រុះរើ​តង់ជាង១១,០០០តង់ គិតចាប់តាំងពីខែកក្កដា […]

ក្រុមមន្រ្តីយោធាជាន់ខ្ពស់កូរ៉េខាងជើង ប្តេជ្ញាបំផ្លាញសត្រូវឱ្យខ្ទេចខ្ទីគ្មានសល់ ឱ្យតែលោក គីម ជុងអ៊ុន ចេញបញ្ជា

Nisaiy KP July 28, 2024 28/07/2024

(ព្យុងយ៉ាង)៖ នៅថ្ងៃអាទិត្យនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កូរ៉េខាងជើងបានប្តេជ្ញាកម្ទេចសត្រូវឱ្យខ្ទេច​ទាំងស្រុង ក្នុងករណីផ្ទុះសង្រ្គាម នៅពេលដែលមេដឹកនាំរបស់ខ្លួន គឺលោក គីម ជុងអ៊ុន ដាក់ចេញបទបញ្ជា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។ KCNA បានរាយការណ៍ថា ក្រុមមន្រ្តីយោធាជាន់ខ្ពស់កូរ៉េខាងជើង បានធ្វើការអត្ថាធិប្បាយដូចខាងលើ ដោយសារតែការកើនឡើងខ្លាំង​នៃកំហឹងចំពោះសហរដ្ឋអាមេរិក ក៏ដូចជាកូរ៉េខាងត្បូង ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រោមអធិបតីរបស់លោក គីម ជុងអ៊ុន ដើម្បីអបអរគម្រប់ខួបទី៧១ នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ។ ក្រុមមន្រ្តីយោធាកូរ៉េខាងជើង បានចោទប្រកាន់ ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូល មានបំណងចង់ឱ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ហើយបាន​ប្តេជ្ញាពង្រឹងសមត្ថភាពធ្វើសង្រ្គាម ដើម្បីអាចបើកការវាយប្រហារដ៏ខ្លាំងក្លាលើសលប់លើសត្រូវនានា បានគ្រប់ពេលនិងមិនបង្អង់យូរ ហើយ​កម្ទេចពួកគេឱ្យខ្ទេចទាំងស្រុង នៅពេលដែលប្រមុខដឹកនាំកំពូល លោក គីម ជុងអ៊ុន ចេញបញ្ជា។ កូរ៉េខាងជើងនិងសហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតជាមួយគ្នាទេ ខណៈកិច្ចចរចាជុំវិញការបន្ធូរបន្ថយភាពតានតឹង និងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ បានជាប់គាំងតាំងតែពីឆ្នាំ២០១៩មក។ ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយថា ទីក្រុងព្យុងយ៉ាងមិនរំពឹងមានការប្រែប្រួលអ្វីនោះឡើយ ទោះបីនរណានឹងក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិក ក៏ដោយ។ គួរបញ្ជាក់ថា កូរ៉េខាងជើងបានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ […]

Apple កំពុងសិក្សាដំឡើងទំហំ Memory ឲ្យដល់ 2TB សម្រាប់ iPhone ជំនាន់ថ្មី

Liny Chan July 27, 2024 27/07/2024

(បរទេស)៖ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយរបស់តៃវ៉ាន់ TrendForce បានឲ្យដឹងនាពេលថ្មីៗនេះថា ក្រុមហ៊ុនយក្ស Apple កំពុងសិក្សាលើការផ្លាស់ប្តូរប្រភេទ Memory ពី Triple-lever cell (TLC) ទៅ ប្រភេទ QLD វិញ សម្រាប់ត្រកូល iPhone 16 ស៊េរីឆ្នាំ ២០២៤។ បន្ទាប់មកទៀត នឹងបញ្ចេញបច្ចេកវិទ្យាថ្មីបន្ថែមនៅឆ្នាំ២០២៦ សម្រាប់ត្រកូល iPhone 18 Series ប្រសិនបើសិក្សាមិនទាន់សម្រាប់ឆ្នាំ២០២៤ទៅ២០២៥ ទេនោះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Ture Tech នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ បើនិយាយពីប្រភេទ QLC Storage ត្រូវបានគេដឹងថាមានតម្លៃទាបជាងបច្ចេកវិទ្យា TLC។ ការប្រើប្រាស់នូវ QLC នេះ គឺមានកម្រិតល្បឿន Read/Write យឺតជាងបើធៀបជាមួយនឹងម៉េមូរី TLC។ សម្រាប់គុណសម្បត្តិនៃ QLC អាចនឹងត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុន Apple ក្នុងការប្រើប្រាស់នូវ Memory ដល់ទៅ 2TB សម្រាប់ស្មាតហ្វូន […]

ជើងហោះហើររវាងទីក្រុង នៅអាស៊ី និងប្រទេសសិង្ហបុរី ត្រូវលុបចោលដោយសារខ្យល់ព្យុះ

Liny Chan July 27, 2024 27/07/2024

(សិង្ហបុរី)៖ ជើងហោះហើរមួយចំនួនរវាងគោលដៅទេសចរណ៍សំខាន់ៗនៅតំបន់អាស៊ី និងប្រទេសសិង្ហបុរីត្រូវបានលុបចោល ខណៈដែលព្យុះទីហ្វុងហ្គែមី (Gaemi) បានបោកបក់កាត់កោះតៃវ៉ាន់ និងប្រទេសហ្វីលីពីនមុនពេលវាយប្រហារភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។ កាសែត VnExpress បានរាយការណ៍ថា ជើងហោះហើរចំនួនពីររបស់ក្រុមហ៊ុន Xiamen Airlines រវាងប្រទេសសិង្ហបុរី និងទីក្រុងហ្វ៊ូចូវរបស់ប្រទេសចិនត្រូវបានផ្អាកកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលព្យុះទីហ្វុងបានបោកបក់នៅក្នុងខេត្តហ៊្វូជៀន ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង។ ទីក្រុងហ៊្វូចូវ ដែលជារដ្ឋធានីរបស់ខេត្តហ៊្វូជៀនស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន ក៏បានផ្អាកសេវាកម្មរថភ្លើងចាប់ពីថ្ងៃព្រហស្បតិ៍ផងដែរ។ ជើងហោះហើរចំនួនបីរវាងប្រទេសសិង្ហបុរី និងទីក្រុងតៃប៉ិត្រូវបានលុបចោលកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីព្យុះទីហ្វុងបោកបក់ឆ្លងកាត់កោះតៃវ៉ាន់កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ពីរនាក់ស្លាប់ និង ២០០នាក់ផ្សេងទៀតរងរបួស។ ទោះបីជាព្យុះទីហ្វុងមិនបានឆ្លងកាត់ប្រទេសហ្វីលីពីនក៏ដោយ ប៉ុន្តែវាបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងរដ្ឋធានីម៉ានីល និងធ្វើឱ្យចរាចរណ៍ជាប់គាំង។ ក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific ដែលផ្តល់សេវាហោះហើរតម្លៃទាបរបស់ប្រទេសហ្វីលីពីនបានលុបចោលជើងហោះហើររវាងទីក្រុងម៉ានីល និងប្រទេសសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមគេហទំព័ររបស់អាកាសយានដ្ឋាន Changi បានបង្ហាញថា ជើងហោះហើររាប់សិបដែលគ្រោងនឹងចាកចេញពីសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រក៏ត្រូវបានពន្យារពេលផងដែរ។ នេះបើយោងតាមកាសែត VnExpress៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ថៃដំឡើងការព្យាករសេដ្ឋកិច្ចដល់ ២,៧ភាគរយសម្រាប់ឆ្នាំ២០២៤

Liny Chan July 27, 2024 27/07/2024

(បាងកក)៖ ក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសថៃរំពឹងថានឹងកើនឡើង ២,៧ភាគរយនៅឆ្នាំ២០២៤ ធៀបនឹងការព្យាករមុន ២,៤ភាគរយដោយសារកំណើនរបស់ភ្ញៀវទេសចរបរទេសនិងការនាំចេញ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Paopoom Rojanasakul ខណៈថ្លែងថា៖ «យើងឃើញសញ្ញាវិជ្ជមានពីការនាំចេញដោយសារតែភាពប្រសើរឡើងនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាដៃគូពាណិជ្ជកម្ម»។ លោកបានបន្ថែមថា កំណើនសេដ្ឋកិច្ចនេះអាចកើនឡើងដល់ ៣ភាគរយនៅឆ្នាំនេះ ដោយសារគោលនយោបាយនានាស្ថិតក្នុងការអនុវត្តនៅឡើយ។ លោក Paopoom បានមានប្រសាសន៍ថា៖ «វាជាតួលេខដ៏ល្អ ប៉ុន្តែយើងត្រូវតែធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត» ។ លោកបានឱ្យដឹងទៀតថា ការព្យាករពីកំណើននេះមិនបានរាប់បញ្ចូលគម្រោងឧបត្ថម្ភសាច់ប្រាក់ចំនួន ៤៥០ពាន់លានបាត (១២,៥ពាន់លានដុល្លារ) ដែលនឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងត្រីមាសទី៤ នោះទេ។ លោកPaopoom ថ្លែងថា កម្មវិធីនេះនឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចពី ១,២ ទៅ ១,៨ភាគរយ។ ការនាំចេញត្រូវបានមើលឃើញថានឹងកើនឡើង ២,៧ភាគរយក្នុងឆ្នាំ២០២៤ ពោលគឺខ្ពស់ជាងការព្យាកមុនដែលថាមានតែ ២,៤ភាគរយ។ លោកអនុរដ្ឋមន្ត្រីបាននិយាយទៀតថា វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយឥឡូវនេះក្រសួងរំពឹងថានឹងមានភ្ញៀវបរទេសបរទេសចំនួន ៣៦លាននាក់ ដែលត្រូវបានរំពឹងថានឹងស្នាក់នៅបានយូរ និងចំណាយប្រាក់ប្រមាណចំនួន ១,៦៩ពាន់ពាន់លានបាតបន្ថែមទៀតដោយសារតែការបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការ។ ការព្យាករមុនរំពឹងថានឹងមានភ្ញៀវបរទេសចំនួន ៣៥,៧ លាននាក់ជាមួយនឹងការចំណាយប្រមាណ ១,៥៩ ពាន់ពាន់លានបាត។ សេដ្ឋកិច្ចថៃបានកើនឡើង ១,៩ភាគរយកាលពីឆ្នាំមុន យឺតជាងការរំពឹងទុក និងទាបជាងកំណើន ២,៥ភាគរយដែលសម្រេចបាននៅឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

អតីតប្រធានាធិបតីអាមេរិក លោក Obama និងភរិយា គាំទ្រលោកស្រី Kamala Harris ជាបេក្ខជនប្រធានាធិបតី

Liny Chan July 27, 2024 27/07/2024

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងភរិយារបស់លោក គឺលោកស្រី Michelle Obama បានផ្ដល់ការគាំទ្រដល់ អនុប្រធានាធិបតី លោកស្រី Kamala Harris ធ្វើជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងវីដេអូមួយចេញផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ខែកក្កដា នៅបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក និងភរិយា ជាមួយលោកស្រី Harris លោក Barack Obama បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី Michelle ហើយនិងខ្ញុំពិតជាមានមោទនភាពក្នុងការគាំទ្រអ្នក (លោកស្រី Harris) ហើយនឹងធ្វើអ្វីៗ ដែលយើងអាចធ្វើបាន ដើម្បីជួយអ្នកឱ្យទទួលបានជ័យជម្នះក្លាយជាប្រធានាធិបតី»។ ជាការឆ្លើយតបទៅវិញ លោកស្រី Harris បានអរគុណលោក Obama សម្រាប់ការគាំទ្រ។ គួរបញ្ជាក់ថា បើតាមការស្ទាបស្ទង់របស់ទីភ្នាក់ងារសារព័ត៌មាន Associated Press លោកស្រី Harris ទទួលបានការគាំទ្រភាគច្រើនគ្រប់គ្រាន់ពីប្រតិភូ ដើម្បី ឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីជាផ្លូវការតំណាងឱ្យគណបក្សប្រជាធិបតេយ្យ នៅឯសមាជជាតិរបស់បក្សដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ […]

កម្មវិធីផ្ញើសាររបស់ជប៉ុន LINE ចាប់កំណើតជាង១៣ឆ្នាំមកហើយ, ប្រជាជនជប៉ុនស្ទើរទាំងអស់ប្រើប្រាស់ដើម្បីទំនាក់ទំនងការងារប្រចាំថ្ងៃ

Liny Chan July 27, 2024 27/07/2024

(ភ្នំពេញ)៖ LINE ជាកម្មវិធី Chat មួយដ៏ពេញនិយមសម្រាប់បណ្ដាប្រទេសអាស៊ី ហើយក៏មានបណ្ដាប្រទេសមួយចំនួននៅ​អឺរ៉ុបក៏ប្រើប្រាស់កម្មវិធីនេះផងដែរ។ នៅក្នុងប្រទេសជប៉ុន LINE បានក្លាយជាកម្មវិធី Chat និងបណ្ដាញសង្គមមួយដែលពេញនិយមបំផុត និងជាប់ចំណាត់ថ្នាក់លេខ១ ជាមួយតួលេខនៃអ្នកប្រើប្រាស់រហូតដល់ ៩៦លាននាក់ ស្មើនឹងជិត ៩២% នៃចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតក្នុងស្រុក និងជាង ៧៨% នៃប្រជាជនជប៉ុនសរុប។ តើហេតុអ្វីបានជា LINE ជាប់ចំណាត់ថ្នាក់លេខ១នៅជប៉ុន?LINE ជាកម្មវិធីផ្ញើសារទំនាក់ទំនងមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការផ្ញើសារជាអក្សរ រូបភាព សំឡេង វីដេអូ ព្រមទាំង Video Call។ LINE ត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់ជាលើដំបូងនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ ២០១១ ហើយបច្ចុប្បន្ន វាស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនជប៉ុនមួយដែលមានឈ្មោះថា​Naver ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសម្ព័ន្ធអ៊ីនធើណែតយក្ស Naver Corporation។ ភាពជោគជ័យរបស់ LINE នៅក្នុងប្រទេសជប៉ុនគឺដោយសារកត្តាជាច្រើន ជាពិសេសគឺ​សេវាកម្ម​​ជាច្រើនដែលត្រូវបានរួមបញ្ចូលគ្នា។ វាមិនដូច WhatsApp ​ដែល​បច្ចុប្បន្នជា Meta ដែលជាក្រុមហ៊ុនយក្សរបស់លោកខាងលិចឡើយ, LINE ត្រូវបានប្រជាជនជប៉ុន​ដាក់​ឈ្មោះឱ្យវាថាជា «Super App» ព្រោះវាមានអ្វីៗស្ទើតែគ្រប់យ៉ាងដែលជាតម្រូវការសម្រាប់​ការប្រើប្រាស់នៅលើអ៊ីនធើណែត សូម្បីតែការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលក៏មានផងដែរ។ LINE វាមិនមែនពេញនិយមតែនៅក្នុងប្រទេសជប៉ុនមួយប៉ុណ្ណោះទេ […]

ការខាតបង់ធានារ៉ាប់រងដោយសារកំហុសបច្ចេកវិទ្យាព័ត៌មានរបស់ក្រុមហ៊ុន CrowdStrike អាចមានរហូតដល់ ១,៥ពាន់លានដុល្លារ

Liny Chan July 26, 2024 26/07/2024

(ក្រុងឡុងដ៍)៖ ក្រុមហ៊ុន CyberCube បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការខាតបង់ធានារ៉ាប់រងនៅទូទាំងពិភពលោកពាក់ព័ន្ធនឹងកំហុសបច្ចេកវិទ្យាព័ត៌មានវិទ្យាដ៏ធំកាលពីសប្តាហ៍មុនទំនងជាមានទំហំពី ៤០០លានដុល្លារដល់ ១,៥ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ក្រុមហ៊ុនវិភាគអ៊ីនធឺណិតរបស់អាមេរិកមួយនេះបានឱ្យដឹងនៅសប្តាហ៍នេះថា កំហុសផ្នែកទន់ (សុសវែរ) នៅក្នុងប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុន CrowdStrike បានបណ្តាលឱ្យមានកំហុសអាប់ដេតសុសវែរដែលនាំឱ្យគាំងកុំព្យូទ័រនៅទូទាំងពិភពលោក ខណៈដែលការខាតបង់កើនឡើងបន្ទាប់ពីមានការបង្កឱ្យអាក់ខានដល់សេវាកម្មនានារាប់ចាប់ពីអាកាសចរណ៍រហូតដល់ធនាគារ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុន CyberCube ថា ការដាច់បច្ចេកវិទ្យានេះអាចជាការបាត់បង់ធានារ៉ាប់រងអ៊ីនធឺណិតដ៏ធំបំផុតតែមួយគត់។ ក្រុមហ៊ុន CyberCube បានឱ្យដឹងថា វាគឺជា «ព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ទីផ្សារធានារ៉ាប់រងអ៊ីនធឺណិត ប៉ុន្តែមិនដល់កម្រិតបំផ្លិចបំផ្លាញដែលមានការត្រៀមលក្ខណៈទុកជាមួយដោយក្រុមហ៊ុនធានារ៉ាប់រងធំៗនោះទេ»។ ក្រុមហ៊ុនធានារ៉ាប់រង Insurer Parametrix នៅសប្តាហ៍នេះបានប៉ាន់ប្រមាណថា ការខាតបង់ធានារ៉ាប់រងពីកំហុសបច្ចេកវិទ្យាព័ត៌មាននេះមានពី ៥៤០លានដុល្លារទៅ ១,០៨ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនធំទាំង ៥០០ របស់អាមេរិកដោយមិនរាប់បញ្ចូលក្រុមហ៊ុន Microsoft ដែលកម្មវិធីកុំព្យូទ័ររបស់ពួកគេត្រូវបានរងផលប៉ះពាល់ដោយបញ្ហាដែលបង្កដោយក្រុមហ៊ុន CrowdStrike៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្យុះទីហ្វុង Gaemi ទៅដល់ភាគអាគ្នេយ៍ប្រទេសចិន ក្រោយបោកបក់លើកោះតៃវ៉ាន់ និងបង្កឱ្យមានទឹកជំនន់នៅហ្វីលីពីន

Liny Chan July 26, 2024 26/07/2024

(ប៉េកាំង)៖ ព្យុះទីហ្វុង Gaemi បានបោកបក់លើទីក្រុងនានា នៃខេត្ត Fujian ឆ្នេរសមុទ្ររបស់ប្រទេសចិន នៅថ្ងៃសុក្រនេះ ជាមួយនិងភ្លៀងធ្លាក់ក៏ដូចជាខ្យល់បក់ខ្លាំង ខណៈព្យុះដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំមួយនេះ កំពុងរំកិលឆ្ពោះទៅតំបន់ ដែលមានប្រជាជនរស់នៅច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ ២០២៤។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន Xinhua រាយការណ៍ថា ព្យុះដែលបានឆក់យកជីវិតមនុស្សច្រើននាក់ នៅពេលបោកបក់លើ កោះតៃវ៉ាន់ ហើយបង្កជាភ្លៀងប្រចាំរដូវដ៏អាក្រក់ក្នុងប្រទេសហ្វីលីពីន ឥលូវនេះ បានជះឥទ្ធិពលដល់ប្រជាជនជិត ៦៣០,០០០នាក់ក្នុងខេត្ត Fujian ដោយស្ទើរតែពាក់កណ្តាលនៃពួកគេ ត្រូវផ្លាស់ទីលំនៅ។ Gaemi នៅតែមានកម្លាំងខ្យល់ល្បឿន ១០០.៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលមកដល់ទីក្រុង Putian នៃខេត្ត Fujian។ ទោះជាត្រូវចាត់ថ្នាក់ប្តូរមកជាព្យុះត្រូពិក ដោយសារល្បឿនខ្យល់ធ្លាក់ចុះ តែ Gaemi នៅតែបង្កហានិភ័យនៃទឹកជំនន់ ជាពិសេស ទន្លេនៅភាគកណ្តាលនៃប្រទេសចិន ដែលបានហក់ឡើងរួចទៅហើយដោយសារភ្លៀងធ្លាក់កាលពីរដូវក្ដៅ។ តាមការព្យាករ នៅយប់ថ្ងៃសុក្រ Gaemi នឹងទៅដល់ខេត្ត Jiangxi ដែលមានបឹង Poyang ដែលជាបឹងទឹកសាបដ៏ធំបំផុត របស់ប្រទេសចិន។ […]