ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ីចាប់ផ្តើមគម្រោង «ទិដ្ឋាការមាស» ដើម្បីទាក់ទាញវិនិយោគិនបរទេសនិងជំរុញសេដ្ឋកិច្ច

Liny Chan July 26, 2024 26/07/2024

(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឥណ្ឌូណេស៊ីបានចាប់ផ្តើមគម្រោងទិដ្ឋាការរយៈពេលវែងក្នុងគោលបំណងទាក់ទាញវិនិយោគិនបរទេសជាមួយនឹងទឹកប្រាក់វិនិយោគរហូតដល់ ១០លានដុល្លារអាមេរិកដែលផ្តល់ឱ្យពួកគេនូវទិដ្ឋាការរហូតដល់ ១០ឆ្នាំ និងការចូលទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា គម្រោង «ទិដ្ឋាការមាស» រយៈពេលប្រាំឆ្នាំតម្រូវឱ្យវិនិយោគិនម្នាក់ៗវិនិយោគលើការបង្កើតក្រុមហ៊ុនដែលមានតម្លៃ ២,៥លានដុល្លារអាមេរិក ខណៈដែលទិដ្ឋាការរយៈពេល ១០ឆ្នាំទាមទារឱ្យមានការវិនិយោគទឹកប្រាក់ចំនួន ៥លានដុល្លារ។ បុគ្គលនានាដែលមិនមានបំណងវិនិយោគលើការបង្កើតក្រុមហ៊ុនត្រូវតែដាក់ប្រាក់ចំនួន ៣៥០ ០០០ដុល្លារអាមេរិក និង ៧០០ ០០០ដុល្លារអាមេរិក ដើម្បីទទួលបានការអនុញ្ញាតស្នាក់នៅរយៈពេល ៥ឆ្នាំ និង ១០ឆ្នាំរៀងគ្នា។ ទឹកប្រាក់នេះអាចយកទៅទិញមូលបត្របំណុលរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ភាគហ៊ុនរបស់ក្រុមហ៊ុនសាធារណៈ ឬដាក់ជាប្រាក់បញ្ញើក៏បាន។ វិនិយោគិនសាជីវកម្មតម្រូវឱ្យវិនិយោគ ២៥លានដុល្លារអាមេរិកដើម្បីទទួលបានទិដ្ឋាការរយៈពេលប្រាំឆ្នាំសម្រាប់តំណែងនាយក និងគណៈគ្រប់គ្រង។ ពួកគេត្រូវវិនិយោគ ៥០លានដុល្លារអាមេរិកដើម្បីទទួលបានទិដ្ឋាការរយៈពេល ១០ឆ្នាំ។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទីភ្នាក់ងារអន្តោប្រវេសន៍ឥណ្ឌូណេស៊ីបានឱ្យដឹងថា ប្រសិនបើការវិនិយោគនេះត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីថ្មី ដែលបច្ចុប្បន្នកំពុងត្រូវបានសាងសង់នៅក្នុងព្រៃនៃកោះបូណេអូ ការវិនិយោគទឹកប្រាក់ ៥លានដុល្លារអាមេរិកនឹងផ្តល់ជូនវិនិយោគវិញនូវទិដ្ឋាការរយៈពេល ៥ឆ្នាំ និងទិដ្ឋាការរយៈពេល ១០ឆ្នាំសម្រាប់ការវិនិយោគ ១០លានដុល្លារអាមេរិក។ ប្រទេសមួយចំនួនផ្តល់គម្រោងទិដ្ឋាការវិនិយោគស្រដៀងគ្នានេះ ប៉ុន្តែប្រទេសមួយចំនួនទៀតរួមទាំងកាណាដា អង់គ្លេស និងសិង្ហបុរី បានលុបចោលគម្រោងបែបនេះដោយសាររដ្ឋាភិបាលរបស់ប្រទេសទាំងនោះបានសន្និដ្ឋានថា ការវិនិយោគទាំងនោះមិនបានបង្កើតការងារទេ ហើយអាចប្រើប្រាស់ជាមធ្យោបាយដើម្បីគ្រាន់តែរក្សាទុកលុយនៅក្រៅប្រទេសរបស់ពួកគេតែប៉ុណ្ណោះ។ លោកប្រធានាធីបតី វីដូដូ បាននិយាយថា ទិដ្ឋាការនេះមានបំណងទាក់ទាញ «អ្នកធ្វើដំណើរដែលមានគុណភាពល្អ»។ លោកបានថ្លែងថា៖ […]

CrowdStrike អះអាងថា អ្នកប្រើប្រាស់ Windows ជាង៩៧% ត្រឡប់មកអនឡាញធម្មតាវិញហើយ

Liny Chan July 26, 2024 26/07/2024

(បរទេស)៖ យោងតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន CrowdStrike បានឲ្យដឹងនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថា ជាង ៩៧% នៃឧបករណ៍ចាប់សញ្ញានៅលើ Windows បានត្រលប់មកអនឡាញធម្មតាវិញ បន្ទាប់ពីការអាប់ដេតកម្មវិធីដោយក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតមួយនេះ បានបង្កឱ្យមានបញ្ហាគាំងនៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ឧបករណ៍ចាប់សញ្ញារបស់ក្រុមហ៊ុន CrowdStrike មានឈ្មោះថា Falcon គឺជាភ្នាក់ងារសុវត្ថិភាពដែលបានដំឡើងនៅលើឧបករណ៍ ដូចជាកុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ ដែលការពារបានទាន់ពេលវេលារាល់ការគំរាមកំហែងតាមអ៊ីនធឺណេត។ បញ្ហាបច្ចេកវិទ្យាដែលបានកើតឡើងនាពេលថ្មីៗនេះ គឺដោយសារតែការអាប់ដេតកម្មវិធី ធ្វើឲ្យមានកំហុសដែលបង្ខំឱ្យកុំព្យូទ័រដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft ជាប់គាំងដោយបង្ហាញផ្ទៃអេក្រង់ពណ៌ខៀវតែម្តង។ ក្រុមហ៊ុន Microsoft បាននិយាយកាលពីសប្តាហ៍មុនថាឧបករណ៍ Windows ប្រហែល ៨.៥លានគ្រឿងបានរងផលប៉ះពាល់ដោយសារបញ្ហាខាងលើ ដែលធ្វើឱ្យជើងហោះហើរជាច្រើនត្រូវបានផ្អាក និងប៉ះពាល់ដល់វិស័យធនាគារ សេវាថែទាំសុខភាព និងវិស័យធំៗជាដើម។ ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះ ទាំងក្រុមហ៊ុន CrowdStrike និង Microsoft ហាក់កំពុងប្រឈមនឹងបញ្ហាក្តីក្តាំង ជុំវិញបញ្ហាកើតឡើងនេះ ខណៈម៉ាឡេស៊ី ស្នើឱ្យក្រុមហ៊ុនធំៗពីរ ពិចារណាផ្តល់សំណងលើការខាតបង់ ដែលបណ្តាលមកពីការដាច់ប្រព័ន្ធបច្ចេកវិទ្យានេះ៕

រដ្ឋាភិបាលរុស្ស៊ីព្រមាន YouTube ប្រសិនបើមិនព្រមគោរពតាមច្បាប់ក្នុងស្រុកទេ ចំនួនអ្នកប្រើប្រាស់នៅក្នុងសប្តាហ៍នេះអាចបាត់ដល់ទៅ ៤០ភាគរយ

Liny Chan July 26, 2024 26/07/2024

(បរទេស)៖ សមាជិកសភាជាន់ខ្ពស់របស់ប្រទេសរុស្ស៊ី លោក Alexander Khinshtein បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ចំនួនអ្នកប្រើប្រាស់ YouTube នៅលើកុំព្យូទ័រលើតុ (desktop) នៅក្នុងប្រទេសរុស្ស៊ីប្រឈមមុខនឹងការថយចុះប្រហែល ៤០ភាគរយក្នុងសប្តាហ៍នេះ និងរហូតដល់ ៧០ភាគរយនៅសប្តាហ៍បន្ទាប់។ វិធានការ​នេះ ​គឺ​ជា​ផ្នែក​មួយដើម្បី​ដាក់​សម្ពាធ​លើ YouTube ឱ្យ​ស្ដារ​ channel ​រុស្ស៊ី​ដែល​បាន​បិទ​ឡើង​វិញ និង​គោរព​តាម​បទប្បញ្ញត្តិ​របស់​រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ លោក Alexander Khinshtein ប្រធានគណៈកម្មាធិការគោលនយោបាយ ព័ត៌មានរដ្ឋឌូម៉ា បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្លាក់ចុះចំនួនអ្នកប្រើប្រាស់នេះមិនមែនសំដៅលើការដាក់ទណ្ឌកម្មអ្នកប្រើប្រាស់រុស្ស៊ីនោះទេ ប៉ុន្តែផ្ទុយទៅវិញជាយុទ្ធសាស្រ្តប្រឆាំងនឹងរដ្ឋបាលរបស់ YouTube ដែលរដ្ឋាភិបាលរុស្ស៊ីចោទប្រកាន់ថាមិនអើពើនឹងច្បាប់ក្នុងស្រុក។ លោកបានសង្កត់ធ្ងន់ថា សកម្មភាពនេះគឺជាការឆ្លើយតបទៅនឹងការមិនយកចិត្តទុកដាក់របស់ YouTube សម្រាប់ច្បាប់រុស្ស៊ី និងការបរាជ័យរបស់ខ្លួនក្នុងការស្តារបណ្តាញរុស្ស៊ីដែលត្រូវបានរារាំងឡើងវិញ។ លោក Khinshtein បានព្រមានថា ប្រសិនបើ YouTube មិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនទេ កុំរំពឹងថាមានអ្វីល្អនៅក្នុងប្រទេសរុស្ស៊ី។ ភាពតានតឹង ដែលកំពុងបន្តរបស់វិមានក្រឹមឡាំងជាមួយ Google ដែលជាក្រុមហ៊ុនមេរបស់ YouTube ត្រូវបានចាក់ឫសចេញពីការដកចេញនូវខ្លឹមសារដែលផ្ទុយនឹងការនិទានរឿងរបស់រដ្ឋាភិបាល ជាពិសេសទាក់ទងនឹងជម្លោះអ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ […]

មនុស្ស ៣នាក់បាត់ខ្លួន និង៤០០០នាក់ត្រូវបានជម្លៀស ក្នុង​គ្រោះទឹកជំនន់នៅជប៉ុន

Liny Chan July 26, 2024 26/07/2024

(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងនៅថ្ងៃសុក្រ ទី២៦ ខែកក្កដាថាមនុស្សយ៉ាងហោច ៣នាក់បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កឱ្យទឹកទន្លេជន់លិចហូរគួចយកទៅជាមួយនូវរថយន្ដជាច្រើនគ្រឿង ហើយបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនរាប់ពាន់នាក់ទៅកាន់ទីទួលមានសុវត្ថិភាព។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្រុមមន្ត្រីរដ្ឋាភិបាល នៅក្នុងខេត្ត Yamagata និងខេត្ត Akita នៃកោះ Honshu ភាគខាងជើងប្រទេសជប៉ុន បានចេញសេចក្ដីណែនាំឱ្យប្រជាជនច្រើនជាង ២០០ ០០០នាក់ ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព។ បើតាមទូរទស្សន៍ NHK ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សយ៉ាងហោច ៤០០០នាក់ត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់នៅ បណ្ដោះអាសន្ន។ NHK បន្ថែមថាទឹកទន្លេ២ ក្នុងខេត្ត Yamagata និងទន្លេមួយក្នុងខេត្ត Akita បានជន់លិចដោយបានហូរគួចយករថយន្ដជាច្រើនគ្រឿង ក្នុងនោះរួមមានទាំង រថយន្ដប៉ូលិសមួយគ្រឿងផងដែរ។ ចំណែក មន្ត្រីក្នុងតំបន់ម្នាក់វិញ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាមានមនុស្ស ៣នាក់ ក្នុងនោះរួមមានទាំងមន្ត្រីប៉ូលិស២នាក់បានបាត់ខ្លួន អំឡុងធ្វើបេសកកម្មស្វែងរក បុរសម្នាក់ដែលបានបាត់ខ្លួន។ គួរបញ្ជាក់ថា អាជ្ញាធរឧតុនិយមជប៉ុន នៅក្នុងសប្ដាហ៍នេះបានចេញការប្រកាសអាសន្នកម្រិតខ្ពស់ ពីគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងទីក្រុង Sakta និងទីក្រុង […]

ភ្លើងឆេះព្រៃនៅកាណាដា រាលដាលដល់ទីប្រជុំជន Jasper ខណៈក្រុមពន្លត់អគ្គិភ័យ កំពុងទប់ស្កាត់មិនឱ្យឆេះបំពង់បង្ហូរប្រេង

Liny Chan July 25, 2024 25/07/2024

(អូតាវ៉ា)៖ អាជ្ញាធរនិយាយថា ភ្លើងឆេះព្រៃក្នុងប្រទេសកាណាដា បានរាលទៅដល់ទីប្រជុំជន Jasper នៃខេត្ត Alberta កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងទប់ស្កាត់មិនឱ្យឆេះរចនាម្ព័ន្ធសំខាន់ៗ ដូចជាបំពង់បង្ហូរប្រេង Trans Mountain ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៤។ ភ្លើង​ឆេះ​ព្រៃ​មិន​អាច​គ្រប់​គ្រង​បាន​ទូទាំង​តំបន់​ រួម​មាន៤៣៣កន្លែងនៅ​ក្នុង​រដ្ឋ British Columbia និង ១៧៦កន្លែងក្នុងខេត្ត Alberta ដែល​ភាគច្រើន​នៅប្លុក​ Fort McMurray ជា​មជ្ឈមណ្ឌល​ខ្សាច់​ប្រេង។ ក្រៅពីនោះ មានបំពង់ដែលអាចបង្ហូរប្រេង ៨៩០,០០០បារ៉ែល ក្នុងមួយថ្ងៃ ពីទីក្រុង Edmonton ទៅកាន់ទីក្រុង Vancouver រត់កាត់ឧទ្យានជាតិ Canadian Rockies ក្បែរទីក្រុងទេសចរណ៍ដ៏ស្រស់ស្អាត ដោយមនុស្សប្រហែល ២៥,០០០នាក់ ត្រូវបានបង្ខំឱ្យជម្លៀសចេញ កាលពីថ្ងៃអង្គារ។ ឧទ្យាន Canadian Rockies បានឱ្យដឹងថា «ក្រុមពន្លត់អគ្គិភ័យ កំពុងធ្វើការដើម្បីសង្រ្គោះ រចនាសម្ព័ន្ធឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ […]

អ្នកប្រើប្រាស់ Telegram កើនឡើងដល់ ៩៥០លាននាក់ ខណៈក្រុមហ៊ុនគ្រោងប្រកាស Store ផ្ទាល់ខ្លួន

Liny Chan July 25, 2024 25/07/2024

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Telegram លោក Pavel Durov បានប្រកាសនៅដើមសប្តាហ៍នេះថា កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram គឺកើនឡើងចំនួនអ្នកប្រើប្រាស់សកម្មដល់ ៩៥០លាននាក់ហើយ ខណៈក្រុមហ៊ុនមានបំណងធ្វើឲ្យបាននូវអ្នកប្រើប្រាស់១ពាន់លាននាក់ក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Tech Crunch។ នៅក្នុងខែមីនាកន្លងទៅ Telegram មានអ្នកប្រើប្រាស់ខ្ទង់ ៩០០លាននាក់។ នៅពេលនោះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times លោក Durov បាននិយាយថា ក្រុមហ៊ុនមានបំណងប្រកាសប្រាក់ចំណេញនៅឆ្នាំក្រោយ។ កន្លងទៅគេបានដឹងថា Telegram ហាក់ដូចជាកំពុងបង្កើនល្បឿននៃការទទួលយកបច្ចេកវិទ្យា web3 នៅលើវេទិការបស់ខ្លួន ហើយឈរនៅលើភាពជោគជ័យដែលទទួលបានអ្នកប្រើប្រាស់ដ៏សម្បើមបែបនេះ ក្រុមហ៊ុន Telegram ក៏បានប្រកាសផងដែរ ពីគម្រោងដំណើរការ Store និង App Brower ផ្ទាល់ខ្លួនផងដែរ ដែលគាំទ្រសម្រាប់ បច្ចេកវិទ្យា web3 ក្នុងខែនេះ។ គួរជម្រាបថា មុននឹងមានអ្នកប្រើប្រាស់ច្រើនបែបនេះ Telegram បានព្យាយាមស្វែងរកគ្រប់វិធីសាស្ត្រ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងន័យធ្វើឲ្យ App របស់ខ្លួនមានមុខងារកាន់តែច្រើនសម្បូរបែប។ ជាក់ស្តែង ក្រុមហ៊ុននេះ […]

មានតែប្រធានក្រុមប៉ុណ្ណោះ ដែលអាចនិយាយជាមួយអាជ្ញាកណ្ដាលបាននៅ Olympics

Liny Chan July 25, 2024 25/07/2024

(ប៉ារីស)៖ មានតែប្រធានក្រុមប៉ុណ្ណោះ ដែលនឹងអនុញ្ញាតឲ្យនិយាយ និងពិភាក្សាចំពោះការសម្រេចជាមួយនឹងអាជ្ញាកណ្ដាល នៅអំឡុងពេលប្រកួត នៃព្រឹតិ្តការណ៍កីឡា Olympics។ នេះបើយោងតាមស្ថាប័ន FIFA បានលើកឡើងនៅថ្ងៃពុធ បន្ទាប់ពីការអនុវត្តជាលើកដំបូង នៃច្បាប់នេះនៅព្រឹត្តិការណ៍ European Championship កាលពីខែមុន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ FIFA កំពុងលើកទឹកចិត្តដល់ការអនុម័តវិធានការដោយអ្នករៀបចំការប្រកួតនៅទូទាំងពិភពលោក បន្ទាប់ពីស្ថាប័ន UEFA បានពង្រីកវិធីសាស្ត្រថ្មី ចំពោះការប្រកួតទាំងអស់របស់ពួកគេ ក្នុងគោលបំណងសម្រួលដល់ការទំនាក់ទំនង ឲ្យកាន់តែមានភាពច្បាស់លាស់។ ប្រធាន FIFA លោក Gianni Infantino បានលើកឡើងថា ការអនុវត្តវិធានការអនុញ្ញាតឲ្យតែប្រធានក្រុម គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការថែរក្សាស្មារតីកីឡាបាល់ទាត់ និងការពារអ្នកដែលគោរពច្បាប់របស់ខ្លួន។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនេះបានបញ្ជាក់ថា ពួកគេនឹងបន្តតាមដាន នូវផលប៉ះពាល់នៃការអនុវត្តច្បាប់ អនុញ្ញាតឲ្យតែប្រធានក្រុម និយាយជាមួយនឹងអាជ្ញាកណ្ដាលនេះ។ សូមជម្រាបថា ការប្រកួតបាល់ទាត់ នៅព្រឹត្តិការណ៍ Olympic បានចាប់ផ្ដើមនៅថ្ងៃពុធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

តុលាការធម្មនុញ្ញថៃ កំណត់យកថ្ងៃទី១៤ ខែសីហា ដើម្បីប្រកាសសាលក្រម សំណុំរឿងចង់ដកតំណែងនាយករដ្ឋមន្រ្តី លោក សេដ្ឋា

Liny Chan July 24, 2024 24/07/2024

(បាងកក)៖ តុលាការធម្មនុញ្ញនៃប្រទេសថៃ នឹងចេញសេចក្តីសម្រេចនាខែក្រោយ ជុំវិញសំណុំរឿងមួយដែលអាចនឹងមើលឃើញ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន (Srettha Thavisin) ត្រូវបានដកហូតតំណែង ពាក់ព័ន្ធការតែងតាំងរដ្ឋមន្រ្តី ដែលមានប្រវត្តិជាប់ពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។ កាលពីខែឧសភា ឆ្នាំនេះ តុលាការធម្មនុញ្ញថៃ បានទទួលយកសំណើរបស់ អតីតសមាជិកព្រឹទ្ធសភាថៃប្រមាណ៤០រូប ដែលមាន​បំណងចង់ឱ្យពិចារណាដក តំណែងនាយករដ្ឋមន្រ្តី របស់លោក សេដ្ឋា ក្រោមហេតុផលថា ការតែងតាំងលោក Pichit Chuenban ដែល​ធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ កាលពីឆ្នាំ២០០៨ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី ក្នុងគណៈរដ្ឋមន្រ្តី របស់លោក សេដ្ឋា គឺជាទង្វើបំពានរដ្ឋធម្មនុញ្ញ។ ក្រោយមក លោក Pichit ដែលជាអតីតមេធាវីម្នាក់ មានទំនាក់ទំនង​ជាមួយអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ក៏បានលាលែងពីតួនាទីវិញ ដើម្បីព្យាយាមការពារ លោក សេដ្ឋា។ គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់តុលាការធម្មនុញ្ញថៃ តុលាការនឹងប្រកាសសាលក្រម […]

ក្រុមហ៊ុន Toyota នៅតែឈរលើកំពូលទីផ្សាររថយន្តវៀតណាមនៅត្រីមាសទី១ ឆ្នាំនេះ

Liny Chan July 24, 2024 24/07/2024

(ហាណូយ)៖ ទោះបីជាមានការធ្លាក់ចុះការលក់យ៉ាងគំហុកក៏ដោយ ក៏ក្រុមហ៊ុន Toyota នៅតែរក្សាបានតំណែងនាំមុខរបស់ខ្លួននៅក្នុងទីផ្សាររថយន្តរបស់វៀតណាមនៅក្នុងឆមាសទីមួយឆ្នាំនេះ ដោយលក់រថយន្តបានចំនួន ២២ ៣៣៨គ្រឿង។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។ កាសែត VnExpress បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាមថា ការលក់របស់ក្រុមហ៊ុនជប៉ុន Toyota បានធ្លាក់ចុះ ១៧% នៅឆមាសទី១ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងគ្រាដែលមានការធ្លាក់ចុះជាទូទៅនៃតម្រូវការរថយន្ត។ ក្រុនហ៊ុន VinFast របស់វៀតណាមជាប់ចំណាត់ថ្នាក់លេខ២ ដោយលក់រថយន្តបានចំនួន ២០ ០០០គ្រឿង (អគ្គិសនីទាំងអស់) ខណៈដែលក្រុមហ៊ុន Hyundai របស់កូរ៉េខាងត្បូងលក់បានចំនួន ១៩ ២៩៣គ្រឿង ហើយក្រុមហ៊ុន Ford លក់បាន ១៥ ៤៨៧គ្រឿង។ ក្រុមហ៊ុន Toyota លក់រថយន្តចំនួន ១៥ម៉ូដែល ដែលលក់បានម៉ូដែលច្រើនបំផុតក្នុងចំណោមក្រុមហ៊ុនទាំងអស់ ប៉ុន្តែមិនមានម៉ូដែលណាមួយវ៉ាដាច់គេទេក្នុងចំណែកទីផ្សារម៉ូដែលនីមួយៗទេ។ រថយន្ត Toyota Vios មានចំណែកជិត ១៩% នៃការលក់របស់ក្រុមហ៊ុន Toyota ដោយលក់បានចំនួន ៤ ២១៥គ្រឿង។ ក្រុមហ៊ុន Toyota ក៏បានលក់រថយន្តកូនកាត់ចំនួន […]

ការលក់ស្មាតហ្វូនក្នុងប្រទេសឥណ្ឌាគ្រោងបញ្ចុះតម្លៃ ១៥% ក្រោយរដ្ឋាភិបាលបន្ធូរបន្ថយពន្ធ ក្នុងយុទ្ធនាការ «Make in India»

Liny Chan July 24, 2024 24/07/2024

(បរទេស)៖ ស្មាតហ្វូនដែលផលិតក្នុងប្រទេសឥណ្ឌា ត្រូវបានរាយការណ៍មកថា គ្រោងបញ្ចុះតម្លៃ ១៥% សម្រាប់អតិថិជនក្នុងស្រុក បន្ទាប់ពីប្រទេសនេះទើបតែចេញច្បាប់ថ្មីស្តីពីការបន្ធូរបន្ថយពន្ធ ដែលត្រូវបានប្រកាសអនុវត្តដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសឥណ្ឌាផ្ទាល់។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន GSM Aarena។ ការបញ្ចេញច្បាប់ថ្មីក្នុងឆ្នាំ២០២៤ ស្តីពីការបន្ធូរបន្ថយពន្ធនៅពេលនេះ ត្រូវបានធ្វើឡើងដើម្បីឱ្យឧបករណ៍ដែលផលិតក្នុងប្រទេសឥណ្ឌាកាន់តែមានតម្លៃសមរម្យ និងជំរុញដល់ឧស្សាហកម្មទូរស័ព្ទនៅក្នុងប្រទេសនេះផ្ទាល់ ក្នុងយុទ្ធនាការ «Make in India»។ ទោះបីជាយ៉ាងណាក៏ដោយ ការកាត់បន្ថយនេះទៀតសោទ គឺអនុវត្តចំពោះតែផ្នែកខ្លះប៉ុណ្ណោះ មានន័យថាមានតែទូរសព្ទដែលបានដំឡើងនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ ដែលនឹងអាចយកមកអនុវត្តចំពោះច្បាប់ថ្មីនេះ។ យោងតាមអ្នកវិភាគមួយចំនួន យល់ឃើញថាការផ្លាស់ប្តូរនេះ ត្រូវបានគេរំពឹងថានឹងជំរុញការប្រមូលផ្តុំក្នុងស្រុក និងទាក់ទាញការវិនិយោគសកល។ កត្តានេះអាចពង្រឹងជំហររបស់ប្រទេសឥណ្ឌា ឲ្យប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតស្មាតហ្វូនរបស់ពិភពលោក និងធ្វើឱ្យការលក់ស្មាតហ្វូនកាន់តែប្រសើរឡើង ជាពិសេសគឺផ្តោតលើស្មាតហ្វូនមានតម្លៃក្រោម ៣០០ដុល្លារ។ គំនិតផ្តួចផ្តើម «Make in India» នេះត្រូវបានចាប់ផ្តើមជិត ១០ឆ្នាំមុនដោយរដ្ឋបាល Modi ដើម្បីជំរុញការធ្វើឌីជីថលនីយកម្ម និងការអនុវត្តបច្ចេកវិទ្យាឆ្លាតវៃដោយប្រជាជនឥណ្ឌា។ គួរជម្រាបថា ទូរស័ព្ទពេញនិយមបំផុតមួយចំនួនដែលត្រូវបានបង្កើតឡើងជាផ្នែកនៃយុទ្ធនាការនេះគឺ OnePlus Nord 4, Samsung Galaxy M35 និង Xiaomi Redmi 13 5G ។ ងាកមក Apple ក៏បានផលិតខ្លះក្នុងប្រទេសឥណ្ឌាដែរដូចជា […]