ព័ត៌មានអន្តរជាតិ

ពលរដ្ឋចិន សម្រុកទិញមាសទុកក្នុងគ្រាសេដ្ឋកិច្ចមិនប្រាកដប្រជា និងវិបត្តិទីផ្សារអចលនទ្រព្យ

Naren June 22, 2024 22/06/2024

(ប៉េកាំង)៖ ប្រជាជនចិនកំពុងនាំគ្នាសម្រុកទិញមាសទុក បើទោះបីជាតម្លៃកើនឡើងក៏ដោយ ដោយសារលោហៈមានតម្លៃនេះត្រូវបានចាត់ទុកថាជាទ្រព្យសុវត្ថិភាពដ៏ល្អបំផុតក្នុងគ្រាដែលមានភាពមិនច្បាស់លាស់ខាងផ្នែកសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យជួបវិបត្តិ។ នេះបើយោងតាមកាសែតវៀតណាម VN Express។ កាសែតVN Expressបានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់កាសែត Business Insider ថា តម្លៃមាសបានកើនឡើងប្រហែល ១១% នៅក្នុងឆ្នាំនេះ។ ទោះយ៉ាងនេះក្តី អតិថិជនកាន់តែច្រើនឡើងៗដែលភាគច្រើនជាអ្នកដែលមិនមានទ្រព្យច្រើននិងមានលុយពីការសន្សំតិចតួចបានសម្រុកទៅកាន់ហាងមាស Caibai ដែលជាហាងលក់គ្រឿងអលង្ការដ៏ល្បីល្បាញនៅទីក្រុងប៉េកាំង ប្រទេសចិនដើម្បីទិញមាសទុកធ្វើជាមធ្យោបាយការពារទ្រព្យសម្បត្តិរបស់ពួកគេចំពេលដែលមានវិបត្តិសេដ្ឋកិច្ច។ នៅពេលដែលប្រទេសចិនកំពុងត្រដាបត្រដួសធ្វើឱ្យសេដ្ឋកិច្ចស្ទុះងើបឡើងវិញពីជំងឺរាតត្បាតជាច្រើនឆ្នាំ និងពីវិបត្តិវិស័យអចលនទ្រព្យ មាសនៅតែជាទ្រព្យសុវត្ថិភាពដ៏ល្អបំផុតសម្រាប់ពលរដ្ឋរបស់ខ្លួន។ អ្នកនាង Wang Anmei អ្នកលក់មាសនៅហាងមាស Caibai បានពន្យល់ថា៖ «មាសជាទ្រព្យដ៏គួរឱ្យទុកចិត្ត។ មនុស្សគិតថា វាជាការវិនិយោគដ៏ល្អបំផុត។ ក៏មានការវិនិយោគលើអចលនទ្រព្យ និងទីផ្សារភាគហ៊ុនផងដែរប៉ុន្តែសព្វថ្ងៃនេះ មនុស្សមានការស្ទាក់ស្ទើរលើការវិនិយោគទាំពីរនេះ ខណៈដែលមាសបានបន្តកើនឡើង»។ តម្រូវការមានសម្រាប់ធ្វើជាទ្រព្យសុវត្ថិភាពបានជំរុញឱ្យការប្រើប្រាស់មាសរបស់ប្រទេសចិនកើនឡើង ៥,៩៤% នៅត្រីមាសទី១ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៣០៨,៩១តោន នេះបើយោងតាមទិន្នន័យពីសមាគមមាសរបស់ប្រទេសចិនដែលដកស្រង់ដោយកាសែតប្រចាំថ្ងៃរបស់រដ្ឋចិន China Daily។ ការសម្រុកទិញមាសមិនត្រឹមតែត្រូវបានគេមើលឃើញកើតមានក្នុងចំណោមប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែធនាគារកណ្តាលចិនក៏បាននិងកំពុងទិញលោហៈមានតម្លៃនេះផងដែរ។ យោងតាមក្រុមប្រឹក្សាមាសពិភពលោក ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្តាលរបស់ចិនបានទិញមាសចំនួន ២២៥តោនក្នុងឆ្នាំ២០២៣ ដែលជាចំនួនច្រើនបំផុតសម្រាប់រយៈពេលតែមួយឆ្នាំគិតចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ១៩៩៧មក។ ក្រុមប្រឹក្សាមាសពិភពលោកបានឱ្យដឹងថា បរិមាណនេះក៏ធ្វើឱ្យធនាគារ PBOC ក្លាយជាអ្នកទិញមាសស្ថាប័នធំបំផុតរបស់ពិភពលោកផងដែរ៕ […]

Microsoft ត្រឡប់មកគ្រងតំណែងជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតជាងគេវិញ បន្ទាប់ពីភាគហ៊ុនរបស់ Nvidia ធ្លាក់ចុះជាង ៣ភាគរយ

Naren June 22, 2024 22/06/2024

(បរទេស)៖ ត្រឹមតែរយៈពេលជាងមួយថ្ងៃ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានបាត់បង់តំណែងរបស់ខ្លួនជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក ខណៈអ្នកដែលមកជំនួសតំណែងគឺជាក្រុមហ៊ុន Microsoft បន្ទាប់ពីការធ្លាក់ចុះ ៣.៤ភាគរយនៃតម្លៃភាគហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា តម្លៃក្រុមហ៊ុន Nvidia បានធ្លាក់ចុះមកនៅត្រឹម ៣.២២ពាន់ពាន់លានដុល្លារ ពីតម្លៃមុននៅដើមសប្តាហ៍នេះ ៣.៣៤ពាន់លានដុល្លារ ខណៈដែល Microsoft បន្តរក្សាតម្លៃទីផ្សារលើសពី ៣.៣០ពាន់ពាន់លានដុល្លារ។ ក្រុមហ៊ុនយក្សអាមេរិក Nvidia បានវ៉ាដាច់ក្រុមហ៊ុន Microsoft ជាក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈដ៏មានតម្លៃបំផុតរបស់ពិភពលោកនៅដើមសប្តាហ៍នេះ ដែលត្រូវបានជំរុញដោយតម្រូវការកើនឡើងសម្រាប់បន្ទះឈីបរបស់ខ្លួនដែលផ្តល់ថាមពលដល់កម្មវិធីបញ្ញាសិប្បនិម្មិត (AI)។ ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ Nvidia នារាត្រីថ្ងៃព្រហស្បតិ៍ត្រូវបានប្រគល់តំណែងកំពូលនេះទៅត្រឡប់ Microsoft ជាអ្នកកាន់កាប់វិញ។ ដូចដែលបានជ្រាបរួចមកហើយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងបីគឺ Nvidia, Microsoft និង Apple ត្រូវបានជាប់គាំងក្នុងការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ដើម្បីក្លាយជាក្រុមហ៊ុនដំបូងគេរបស់ពិភពលោកដែលមានទឹកប្រាក់រហូតដល់ ៤ពាន់ពាន់លានដុល្លារ។ ថ្វីបើមានការធ្លាក់ចុះនាពេលថ្មីៗនេះរបស់ Nvidia ក៏ដោយ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងជិតបីដងនៅឆ្នាំនេះ ដោយរួមចំណែកយ៉ាងសំខាន់ដល់ការកើនឡើងនៃទីផ្សារកាន់តែទូលំទូលាយ។ ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ក៏បានកើនឡើងផងដែរ […]

លោក ពូទីន កាដូរថយន្តប្រណិត១គ្រឿងទៀតឱ្យលោក គីម ជុងអ៊ុន ខណៈលោក គីម ជូនសុនខ២ក្បាល ដល់លោក ពូទីន

Naren June 20, 2024 20/06/2024

(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី និងកូរ៉េខាងត្បូង បានរាយការណ៍ថា អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅឯទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធសប្តាហ៍នេះ រូបលោកបានប្រគល់ រថយន្តប្រណិតរុស្ស៉ី Aurus ១គ្រឿងទៀត ជាកាដូដល់ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយលោក ពូទីន ក៏បានទទួលអំណោយសុនខ២ក្បាល ពីលោក គីម វិញផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤។ លោក ពូទីន បានផ្តល់កាដូរថយន្ត Aurus ១គ្រឿងដំបូងដល់លោក គីម ជុងអ៊ុន កាលពីខែកុម្ភៈ ឆ្នាំនេះ បន្ទាប់ពីលោក គីម បានបំពេញទស្សនកិច្ចទៅកាន់ តំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ីកាលពីខែកញ្ញា ឆ្នាំមុន ហើយពេលនោះ លោក ពូទីន បានបង្ហាញរថយន្ត Aurus ១គ្រឿង ដល់មេដឹកនាំកូរ៉េខាងជើង។ រថយន្ត Aurus គឺជារថយន្តធ្វើដំណើរផ្លូវការរបស់ប្រធានាធិបតីរុស្ស៉ី។ទីក្រុងព្យុងយ៉ាង […]

ប្រធានាធិបតីរុស្ស៉ី លោក ពូទីន ធ្វើដំណើរទៅដល់វៀតណាម សម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋ

Liny Chan June 20, 2024 20/06/2024

(ហាណូយ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសវៀតណាមហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងជួបពិភាក្សាជាមួយមេដឹកនាំនៃគណបក្សកម្មុយនិស្ដ ក្នុងដំណើរឈប់សំចតចុងក្រោយរបស់លោកក្នុងប្រទេសចំនួន២ នៅអាស៊ី បន្ទាប់ពីបានចុះសន្ធិសញ្ញាយោធាជាមួយកូរ៉េខាងជើង កាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ យន្ដហោះរបស់លោក ពូទីន បានចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុងហាណូយ ជាទីដែលលោកត្រូវបានទទួលស្វាគមន៍នៅលើព្រំក្រហម ដោយឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Tran Hong Ha និងមន្ត្រីការទូតកំពូលរបស់បក្សកុម្មុយនិស្ដវៀតណាមលោក Le Hoai Trung។ នៅមុនទៅដល់វៀតណាម លោក ពូទីន បានសរសើរទីក្រុងហាណូយ សម្រាប់ការគាំទ្រដល់ «មធ្យោបាយ ជាក់ស្ដែងដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន»។ វៀតណាមដែលប្រកាន់យកគោលជំហរការបរទេសអព្យាក្រឹត ក្រោម «យុទ្ធសាស្ត្រការទូតដើមឫស្សី» ក្នុងទំនាក់ទំនងជាមួយមហាអំណាច បានជ្រើសរើសយកការអនុបវាទពីការថ្កោលទោសសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ជាជំហរមួយត្រូវបានលោកខាងលិចមើលឃើញថានៅតែជាទំនាក់ទំនងជិតស្និទ្ធពេកជាមួយរុស្ស៉ី ក្នុងពេលដែលវៀតណាម កំពុងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ លោក Carl Thayer ជាអ្នកវិភាគម្នាក់ស្ដីពីសន្តិសុខរបស់វៀតណាម មកពីរាជបណ្ឌិតសភាយោធាអូស្ត្រាលី (Australian Defence Force Academy) ក្នុងទីក្រុងកង់បេរ៉ា បានកត់សម្គាល់ថា «ដំណើរទស្សនកិច្ចរបស់លោក ពូទីន […]

ថៃជិតក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា

Naren June 19, 2024 19/06/2024

(បាងកក)៖ នៅថ្ងៃអង្គារនេះ ព្រឹទ្ធសភានៃប្រទេសថៃ បានបោះឆ្នោតអនុម័ត សេចក្តីព្រាងច្បាប់មួយ ដែលនឹងផ្តល់ភាពស្របច្បាប់ ដល់ការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីវាត្រូវបានអនុម័តដោយរដ្ឋសភាថៃ កាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤។ សេចក្តីព្រាងច្បាប់ខាងលើ ទទួលបានការគាំទ្រយ៉ាងលើសលប់ ក្នុងចំណោមសមាជិកព្រឹទ្ធសភាថៃ ហើយនឹងត្រូវបញ្ជូនបន្តទៅកាន់​ព្រះរាជវាំងថៃ ដើម្បីឱ្យព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា។ រដ្ឋសភាថៃ បានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីខែមីនា។ វានឹងចូលជាធរមាន នៅរយៈពេល១២០ថ្ងៃ ក្រោយការឡាយព្រះហត្ថលេខាយល់ព្រមពីមហាក្សត្រថៃ ហើយការចុះផ្សាយនៅលើព្រឹត្តិប័ត្ររាជវាំងថៃ។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលបានមកពីកិច្ចប្រឹងប្រែង រយៈពេលប្រមាណជាង១ទសវត្សរ៍ របស់ក្រុមសកម្មជនក៏ដូចជា​អ្នកនយោបាយថៃ បន្ទាប់ពីសេចក្តីព្រាងច្បាប់ពីមុនៗមក សុទ្ធតែមិនបានទៅដល់សភានោះឡើយ។ នៅពេលវាចូលជាធរមាន ប្រទេសថៃនឹងដើរតាមជំហានរបស់កោះតៃវ៉ាន់ និងប្រទេសនេប៉ាល់ ក្នុងការក្លាយជាកន្លែងទី៣នៅអាស៉ី និងជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលផ្តល់​ភាពស្របច្បាប់ ចំពោះការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងរវាងបុគ្គលនៃសហគមន៍ LGBT៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ពុំមានប្រទេសណាមួយ ចេញមុខទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន លើកទី២នោះឡើយ បន្ទាប់ពីវាទើបបិទបញ្ចប់នៅស្វីសដោយភាពបរាជ័យ

Naren June 17, 2024 17/06/2024

(ស្វីស)៖ កិច្ចប្រជុំកំពូលមួយ ដែលត្រូវបានហៅថា «កិច្ចប្រជុំកំពូលដើម្បីសន្តិភាពអ៊ុយក្រែន» និងដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥-១៦ ខែមិថុនា បានបិទបញ្ចប់ទៅដោយភាពបរាជ័យ ព្រោះសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ត្រូវបានប្រទេសមួយចំនួន ដែលទៅចូលរួមបដិសេធចុះហត្ថលេខា ហើយពុំមានប្រទេសណាមួយ ចេញមុខអះអាងថា នឹងទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំបែបនេះ ជាលើកទី២ ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ប្រទេសសរុបជាង៩០ បាននាំគ្នាចូលរួមកិច្ចពិភាក្សាខាងលើ ហើយក្នុងការសេចក្តីថ្លែងការណ៍រួមចុងក្រោយនៃកិច្ចប្រជុំ ប្រទេសចំនួន៧៨ បានឯកភាពអំពាវនាវថា បូរណភាពទឹកដីនិងអធិបតេយ្យរបស់អ៊ុយក្រែន ចាំបាច់ត្រូវតែជាមូលដ្ឋានគ្រឹះ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយ ដើម្បីបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលបានអូសបន្លាយរយៈពេលជាង២ឆ្នាំមកនេះ។ យ៉ាងណាមិញ ប្រទេសមួយចំនួនទៀត ដូចជាប្រេស៉ីល ម៉ិកស៉ិក ឥណ្ឌា អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង ថៃ និងអេមីរ៉ាតអារ៉ាប់រួម ជាដើម ដែលសុទ្ធតែមានតំណាងចូលរួម ក្នុងកម្រិតរដ្ឋមន្រ្តីការបរទេស និង​បេសកជនជាន់ទាប គឺស្ថិតក្នុងចំណោមបណ្តាប្រទេស ដែលមិនបានផ្តល់ហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួមនោះ ដែលផ្តោតលើបញ្ហាមួយចំនួន ដូចជាសុវត្ថិភាពនុយក្លេអ៊ែរ សន្តិសុខស្បៀង និងដោះដូរឈ្លើយសឹក។ ទន្ទឹមគ្នានេះ ស្របពេលដែល កិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យកន្លងទៅ […]

សហភាពអឺរ៉ុប យល់ព្រមលើការចាប់ផ្តើមជាផ្លូវការ នូវកិច្ចចរចាដើម្បីចូលជាសមាជិក សម្រាប់អ៊ុយក្រែននិងម៉ុលដាវី

Nisaiy KP June 16, 2024 16/06/2024

(ព្រុចសែល)៖ បែលហ្ស៉ិកដែលជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប (EU) បានឱ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមឯកអគ្គរាជទូត-រដ្ឋទូតរបស់ EU បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមជាផ្លូវការ នូវកិច្ចចរចាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប ជាមួយអ៊ុយក្រែននិង​ម៉ុលដាវី ហើយវានឹងប្រព្រឹត្តទៅ អំឡុងសន្និសីទអន្តររដ្ឋាភិបាល នាថ្ងៃទី២៥ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤។ បែលហ្ស៉ិកបាននិយាយថា ការសម្រេចចិត្តដូចខាងលើ គួរតែត្រូវបានទទួលស្គាល់ជាផ្លូវការ អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងសេដ្ឋកិច្ច EU នាថ្ងៃសុក្រសប្តាហ៍ក្រោយ។ ការចាប់ផ្តើមកិច្ចពិភាក្សាជាមួយសហភាពអឺរ៉ុប នឹងជាការជំរុញកម្លាំងចិត្តមួយសម្រាប់អ៊ុយក្រែន ស្របពេល​ដែលកងកម្លាំងរបស់រុស្ស៉ី កំពុងតែទទួលបានភាពរីកចម្រើន នៅតំបន់ Donetsk និងកំពុងបើកសមរភូមិថ្មី នៅតំបន់ Kharkiv ភាគឦសាន​។ គួរបញ្ជាក់ថា សមាជិកទាំង២៧ របស់ EU ចាប់តាំងត្រូវតែឯកភាពគ្នាជាឯកច្ឆន្ទ ដើម្បីឱ្យកិច្ចចរចាស្តីពីការចូលជាសមាជិក អាចចាប់ផ្តើម​ជាផ្លូវការបាន ហើយដំណើរការពិភាក្សាគ្នានេះ ជាទូទៅប្រើប្រាស់ពេលវេលារាប់ច្រើនឆ្នាំ មុនឈានដល់ការសម្រេចចុងក្រោយ។ អ៊ុយក្រែនបាន​ដាក់ពាក្យសុំចូលជាសមាជិករបស់ EU នៅប៉ុន្មានថ្ងៃ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយ៤ខែក្រោយមក ក៏ទទួលបានឋានៈជាបេក្ខភាពសមាជិក។ […]

ក្រុមហ៊ុនមេ TikTok គ្រោងបញ្ឈប់បុគ្គលិកនៅក្នុងប្រទេសឥណ្ឌូនេស៊ី

Liny Chan June 15, 2024 15/06/2024

(បរទេស)៖ ទទួលបានរបាយការណ៍មកថា ក្រុមហ៊ុន ByteDance របស់ចិនគ្រោងបញ្ឈប់បុគ្គលិកនៅអង្គភាពឥណ្ឌូនេស៊ីរបស់ខ្លួន បន្ទាប់ពីកិច្ចព្រមព្រៀងមួយដែលខ្លួនបានទិញយកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចក្នុងស្រុក Tokopedia ហើយបញ្ចូលវាជាមួយប្រតិបត្តិការ TikTok តែមួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ ជុំវិញផែនការបញ្ឈប់បុគ្គលិកនេះ ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok មិនបានបញ្ជាក់នោះទេ ថាតើមានបុគ្គលិកប៉ុន្មាននាក់នឹងរងផលប៉ះពាល់។ តែបើតាមរបាយការណ៍ពី Bloomberg បានរាយការណ៍ថា មានបុគ្គលិកប្រមាណ ៤៥០នាក់អាចនឹងប្រឈមមុខក្នុងការបញ្ឈប់ជុំនេះ។ គួររំលឹកដែរថា កាលពីខែមករាកន្លងទៅ ByteDance បានបញ្ចប់កិច្ចព្រមព្រៀងទិញយកភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុន Tokopedia ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកឥណ្ឌូនេស៊ី។ ទាក់ទិននឹងករណីនេះ បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រុមហ៊ុន ByteDance លោកស្រី Nuraini Razak បានថ្លែងប្រាប់ទៅ Reuters គឺធ្វើឡើងក្នុងគោលបំណងច្របាច់បញ្ចូលគ្នារវាងប្រតិបត្តិការ TikTok និង Tokopedia ចូលគ្នាតែមួយនឹងចម្រាញ់យកតែបុគ្គលិកសំខាន់ៗប៉ុណ្ណោះ។ លោកស្រីបានគូសបញ្ជាក់ថា «យើងបានកំណត់ផ្នែកនានាដើម្បីពង្រឹងអង្គភាពរបស់យើង និងរៀបចំរចនាសម្ព័ន្ធរបស់យើងឱ្យកាន់តែប្រសើរឡើងជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន»។ គួរជម្រាបថា ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដំបូងឡើយមានប្រតិបត្តិការ e-commerce នៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមរយៈ […]

Apple និង Google កំពុងរងការផាកពិន័យនៅប្រទេសកូរ៉េខាងត្បូង

Liny Chan June 15, 2024 15/06/2024

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និង Google បានរងការផាកពិន័យនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយគណៈកម្មការទំនាក់ទំនងកូរ៉េ (KCC) បានបញ្ជាឱ្យ Apple បង់ប្រាក់ពិន័យប្រមាណ ២១០លានវ៉ុន (ប្រហែល ១៥៣,០០០ដុល្លារ) ខណៈ Google ត្រូវរងពិន័យតិចជាងប្រមាណ ៣លានវ៉ុន ឬប្រហែល ២,១៧៩ដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។ ជុំវិញការផាកពិន័យនេះ បើយោងតាមរបាយការណ៍ចេញផ្សាយបានបង្ហាញថា ទាំង Apple និង Google បានរំលោភលើប្រការមួយទាក់ទងនឹងការលាតត្រដាងគោលការណ៍ស្តីពីទិន្នន័យទីតាំង និងទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់នៅកូរ៉េខាងត្បូង។ ក្រុមហ៊ុនទាំងពីរនេះ បានប្រមូលទិន្នន័យទាំងនោះដោយគ្នានការយល់ព្រមពីអ្នកប្រើប្រាស់នោះឡើយ។ យ៉ាងណាមិញជុំវិញហេតុផលជាក់លាក់ដែល Apple ត្រូវពិន័យលើសពី Google បើទោះបីជាស្ថិតក្នុងលក្ខណ្ឌប្រមូលទិន្នន័យអ្នកប្រើប្រាស់ដូចគ្នាក៏ដោយនោះ នៅមិនទាន់មានព័ត៌មានផ្លូវការណាមួយអាចបញ្ជាក់បាននៅឡើយនោះទេ។ ជាទូទៅ Apple ត្រូវបានគេមើលឃើញថាជាក្រុមហ៊ុនដែលផ្តោតលើភាពឯកជន ខណៈដែល Google បានប្រឈមមុខនឹងការត្រួតពិនិត្យបន្ថែមទៀតលើបញ្ហាឯកជនភាពនេះនាពេលកន្លងមក។ ប្រធាន KCC លោក Kim Hong-il បានបញ្ជាក់ថា «ព័ត៌មានទីតាំងគឺជាធនធានដ៏សំខាន់ក្នុងការកែលម្អភាពងាយស្រួលរបស់អ្នកប្រើប្រាស់ និងជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើននៃឧស្សាហកម្មច្នៃប្រឌិត ប៉ុន្តែភាពឯកជន និងសុវត្ថិភាពក៏ត្រូវតែគិតផងដែរ»។ គួរជម្រាបថា […]

អាកាសធាតុក្តៅខ្លាំងក្នុងរដូវប្រាំង កំពុងប៉ះពាល់ដល់ដំណាំកសិកម្មក្នុងប្រទេសចិន

Naren June 14, 2024 14/06/2024

(ប៉េកាំង)៖ ក្រសួងកសិកម្មរបស់ប្រទេសចិន បានឱ្យដឹងថា ការកើនឡើងនូវសីតុណ្ហភាព និងភាពរាំងស្ងួតនៅតំបន់ខ្លះនៃប្រទេសចិន កំពុងជះផលប៉ះពាល់ទៅដល់ការដាំដុះក្នុងរដូវក្តៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ ២០២៤។ សីតុណ្ហភាពនៅតំបន់ខ្លះនៃប្រទេសចិន ត្រូវបានព្យាករថានឹងឈានដល់កំណត់ត្រាខ្ពស់បំផុត នៅក្នុងសប្តាហ៍នេះ ជាហេតុធ្វើឱ្យអាជ្ញាធរ ចេញសេចក្តីក្រើនរំលឹក និងចុះធ្វើសកម្មភាព ដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យកសិកម្ម ក៏ដូចជាផ្គត់ផ្គង់ទឹក ​និងថាមពលជាដើម។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា នៅតំបន់ខ្លះនៃខេត្តដាំស្រូវសាលី គឺហឺប៉ី ហឺណាន និងសានទុង សីតុណ្ហភាពអាចឡើងដល់ ៤៤អង្សាសេ ដែលបានបំបែកកំណត់ត្រាចាស់ សម្រាប់ខែមិថុនា។ បើតាមក្រសួងកសិកម្ម ភាពរាំងស្ងួតបន្តទៅមុខទៀត ហើយជះឥទ្ធិពលដល់ ភារកិច្ចទប់ទល់នឹងគ្រោះរាំងស្ងួត និងពិបាកការសាបព្រោះស្រូវក្នុងរដូវក្តៅ។ គួរបញ្ជាក់ថា ក្រៅពីចិន ប្រទេសផ្សេងទៀតនៅទូទាំងតំបន់អាស៉ី ក៏កំពុងត្រៀមខ្លួនសម្រាប់រដូវក្តៅខ្លាំងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News