ព័ត៌មានអន្តរជាតិ

ពេលវេលាជំនួបប្រកួតតាមពូល Euro 2024 ម៉ោងនៅក្នុងតំបន់ដែលអាល្លឺម៉ង់ ធ្វើម្ចាស់ផ្ទះ

Naren June 14, 2024 14/06/2024

(អាល្លឺម៉ង់)៖ ការប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស តំបន់អឺរ៉ុប European Championship 2024 នឹងចាប់ផ្តើមនាយប់រំលង់អាធ្រាត្រឆ្លងចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ ដែលជាការបើកឆាករវាងក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ប៉ះក្រុមស្កុតឡេន ស្ថិតក្នុងពូល A នាវេលាម៉ោង ២:០០នាទីយប់នេះ ស្ថិតក្នុង (ម៉ោងនៅកម្ពុជា)។ ក្នុងព្រឹត្តិការណ៍នេះដែរ បានត្រៀមរួចរាល់នៅកីឡដ្ឋាន ១០ទីតាំង ដើម្បីរៀបចំការប្រកួតមានដូចជា កីឡដ្ឋាន នឹងចំនួនសមាត្ថភាពផ្ទុកនៃកីឡដ្ឋាននិមួយៗ៖១៖ Olympiastadion (៧០,០៣៣)២៖ Westfalenstadion (៦១៥២៤)៣៖ Allianz Arena (៦៦,០២៦)៤៖ RheinEnergie Stadion (៤៦៩២២)៥៖ MHPArena (៥០,៩៩៨)៦៖ Volksparkstadion (៥០,២១៥)៧៖ Red Bull Arena (៤៦,៦៣៥)៨៖ Waldstadion (៤៨,០៥៧)៩៖ Arena AufSchalke (៤៩,៤៧១)១០៖ Merkur Spiel-Arena (៤៦,២៦៤) ។ ផ្តលសិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាពេលវេលាប្រកួតតាមពូលនិមួយៗ ក្នុងពេលរង្វាន់ Euro […]

តម្រូវការមាសកើនឡើងខ្លាំង នៅក្នុងទីផ្សារអាស៊ី បើទោះជាតម្លៃកើនឡើងខ្ពស់

Naren June 14, 2024 14/06/2024

(សិង្ហបុរី)៖ តម្រូវការមាសនៅតំបន់អាស៊ីកំពុងកើនឡើង បើទោះបីជាតម្លៃបានឡើងជិតដល់កម្រិតខ្ពស់បំផុត កាលពីខែឧសភាក៏ដោយ ខណៈដែលអ្នកទិញប្រើប្រាស់លោហៈមានតម្លៃនេះ ដើម្បីការពារប្រឆាំងនឹងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ក្រុមអ្នកវិភាគបានឱ្យដឹងថា ទំនុកចិត្តកាន់តែទាបនៅក្នុងជម្រើសវិនិយោគផ្សេងទៀត ដូចជាអចលនទ្រព្យនិងភាគហ៊ុន ក៏ជាកត្តានៅពីក្រោយនៃការកើនឡើង តម្រូវការមាសផងដែរ។ លោក Ruth Crowell នាយកប្រតិបត្តិនៃសមាគមទីផ្សារមូលបត្រទីក្រុងឡុងដ៍ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «នៅពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច វិលត្រលប់មកធម្មតាវិញ នៅពេលដែលអចលនទ្រព្យ និងភាគហ៊ុនទទួលពានការចាប់អារម្មណ៍ជាងនេះ ខ្ញុំគិតថា ភាពប្រែប្រួលនៃតម្លៃនឹងវិលត្រលប់មកវិញ»។ តម្លៃមាសសម្រាប់ជួញដូរភ្លាមៗ ត្រូវបានជួញដូរកាលពីថ្ងៃព្រហស្បតិ៍ក្នុងតម្លៃប្រហែល ២ ៣១០ដុល្លារក្នុងមួយអោន (៨,៣ជី) កើនឡើងប្រហែល ១២% សម្រាប់ឆ្នាំនេះគិតមកដល់ពេលបច្ចុប្បន្ន និងស្ថិតក្រោមតម្លៃខ្ពស់បំផុត ២ ៤៥០,០៥ដុល្លារដែលបានកើនឡើងកាលពីខែមុនត្រឹមតែ ៦% ប៉ុណ្ណោះ។ យោងតាមសមាគមពាណិជ្ជករមាសរបស់ប្រទេសថៃ តម្លៃលក់សម្រាប់មាសរបស់ថៃនៅរសៀលថ្ងៃព្រហស្បតិ៍ថ្លៃ ៤០,២០០បាតក្នុងទម្ងន់មួយបាតមាស (១បាតមាសស្មើ ១៥,២ ក្រាម) ។ នៅក្នុងប្រទេសជប៉ុន មាសឡើងថ្លៃជាងធ្លាក់ថ្លៃ បើទោះបីជាតម្លៃខ្ពស់មិនធ្លាប់មានក៏ដោយ នេះបើយោងតាមលោក Bruce Ikemizu ប្រធានសមាគមទីផ្សារដុំមាសរបស់ជប៉ុន។ ក្រុមអ្នកជំនាញបានឱ្យដឹងថា វិនិយោគិនចិនដែលកំពុងប្រឈមនឹងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ ការធ្លាក់ចុះថ្លៃអចលនទ្រព្យដែលអូសបន្លាយពេល និងភាពតានតឹងពាណិជ្ជកម្ម ក៏កំពុងស្វែងរកទិញមាសទុកផងដែរ។ ការទិញកាសមាស […]

ម្ចាស់ភាគហ៊ុន Tesla ឯកភាពផ្ដល់កញ្ចប់លុយ ៥៦ពាន់លានដុល្លារ ដល់ Elon Musk ក្នុងនាមជា CEO ធ្វើឲ្យក្រុមហ៊ុនរីកចម្រើនខ្ពស់

Naren June 14, 2024 14/06/2024

(បរទេស)៖ ម្ចាស់ភាគហ៊ុនធំៗរបស់ ក្រុមហ៊ុន Tesla បានបោះឆ្នោត ឯកភាពក្នុងការផ្ដល់កញ្ចក់ទឹកប្រាក់ប្រចាំឆ្នាំចំនួន ៥៦ពាន់លានដុល្លារដល់លោក Elon Musk ក្នុងនាមជានាយកប្រតិបត្តិ (CEO) ដែលជួយឲ្យក្រុមហ៊ុនមានការរីកចម្រើនខ្ពស់។ តាមពិតទៅកញ្ចប់ទឹកប្រាក់នេះ វាជាលុយរង្វាន់ដែល Tesla ត្រូវប្រគល់ឲ្យលោក Elon Musk កាលពីឆ្នាំ២០១៨ ទៅលើការបំពេញការងារបានល្អរបស់គាត់ ដោយក្នុងនោះ វាមិនមែនមានលុយសុទ្ធទេ គឺមានជាចំណែកហ៊ុនរបស់ Tesla ផងដែរ។ ការបោះឆ្នោតកាលពីថ្មីៗនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីសំណាក់ម្ចាស់ភាគហ៊ុនធំៗ ហើយជាលទ្ធផលគឺសម្រេចផ្ដល់កញ្ចប់លុយនេះជូនលោក Elon Musk ប៉ុន្តែតុលាការបានស្នើសុំឲ្យក្រុមហ៊ុន Tesla បង្ហាញលទ្ធផលនៃការបោះឆ្នោត ដើម្បីស៊ើបអង្កេតឲ្យបានច្បាស់ថា ការឯកភាពនោះ មិនស្ថិតក្រោមសម្ពាធពីលោក Elon Musk។ ក្រោយពេលលោក Elon Musk បានទិញយកបណ្តាញសង្គម Twitter ដែលបច្ចុប្បន្នប្ដូរមក X. គឺបានធ្វើឱ្យម្ចាស់ភាគហ៊ុនមួយចំនួនមានការមិនសប្បាយចិត្ត ដោយសារខ្លាចលោក Elon Musk ងាកទៅផ្ដោតសំខាន់លើ X និងទុក Tesla ចោល ប៉ុន្តែលោក Elon […]

Apple វ៉ាដាច់ Microsoft ក្នុងនាមជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើពិភពលោក ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីបានបង្ហាញផែនការ AI

Naren June 13, 2024 13/06/2024

(បរទេស)៖ ក្រុមហ៊ុនយក្ស Apple បានវ៉ាដាច់ Microsoft លើទីផ្សារហ៊ុនកាលពីថ្ងៃពុធកន្លងទៅនេះ និងបានក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតលើពិភពលោក បន្ទាប់ពីក្រុមហ៊ុននេះ បានប្រកាសពីការជំរុញរបស់ខ្លួនទៅក្នុងបញ្ញាសិប្បនិម្មិត AI ក្នុងអំឡុងពេលសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ Apple មានតម្លៃលើទីផ្សារមូលប័ត្រចំនួន ៣.៣ពាន់ពាន់លានដុល្លារ ខណៈ Microsoft មានតម្លៃ ៣.២ពាន់ពាន់លានដុល្លារ។ ក្រុមវិនិយោគិន បន្ទាប់ពីបានស្វែងយល់ពីផែនការពង្រីកខ្លួនរបស់ Apple សម្រាប់បញ្ញាសិប្បនិមិត្ត AIហើយនោះ ក៏បានសម្រុកគាំទ្ររហូតធ្វើឲ្យភាគហ៊ុនកើនឡើងជាង៧% ដល់កម្រិតខ្ពស់កាលពីថ្ងៃអង្គារកន្លងទៅ។ ក្រោយមក ក៏មានការកើនឡើងថែមទៀតប្រមាណ ២.៨%។ ជាក់ស្តែងទៅ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងជំរុញបច្ចេកវិទ្យា AI ទៅគ្រប់កម្មវិធីដើមរបស់ខ្លួន និងឧបករណ៍ចុងក្រោយបំផុតរបស់ខ្លួន ជាមួយនឹងលក្ខណៈពិសេសជាច្រើន ចាប់ពីបច្ចេកវិទ្យាជំនួយការសរសេរ រហូតដល់ AI បង្កើត emojis ។ ទោះបីជា Apple បង្ហាញពីគម្រោង AI របស់ខ្លួនក៏ពិតមែន ប៉ុន្តែក្រុមអ្នកវិភាគមើលឃើញថា Microsoft ក៏ទំនងជាអ្នកទទួលផលពីមហិច្ឆតា […]

ពិភពលោកជួបប្រទះអតិរេកប្រេងឆៅនៅឆ្នាំ២០៣០ ខណៈថាមពលកកើតឡើងវិញកើនឡើង

Naren June 13, 2024 13/06/2024

(ប៉ារីស)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ពិភពលោកទំនងជាមានអតិរេកប្រេងឆៅច្រើននៅឆ្នាំ២០៣០ ដោយសារការផលិតកើនឡើង ខណៈពេលដែលការផ្លាស់ប្តូរទៅប្រើថាមពលស្អាតប៉ះពាល់ដល់តម្រូវការប្រេងឆៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់របាយការណ៍ប្រចាំឆ្នាំចេញផ្សាយដោយទីភ្នាក់ងារថាមពល IEA ថា តម្រូវការប្រេងឆៅសកលត្រូវបានរំពឹងថានឹងមានចំនួន ១០៦លានបារ៉ែលក្នុងមួយថ្ងៃ (bpd) រហូតដល់ចុងទសវត្សរ៍នេះ ខណៈដែលសមត្ថភាពផ្គត់ផ្គង់សរុបអាចកើនឡើងដល់ ១១៤លានបារ៉ែលក្នុងមួយថ្ងៃ។ ទីភ្នាក់ងារថាមពលដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានឱ្យដឹងទៀតថា ការណ៍នេះនឹងបណ្តាលឱ្យមានអតិរេក ចំនួនប្រាំបីលានបារ៉ែលក្នុងមួយម៉ោង ដែលទីផ្សារប្រេងគួរតែត្រៀមខ្លួនសម្រាប់ករណីនេះ។ នាយកប្រតិបត្តិទីភ្នាក់ងារថាមពល IEA លោក Fatih Birol បានមានប្រសាសន៍ថា៖ «ខណៈពេលដែលការស្ទុះងើបឡើងវិញពីជំងឺរាតត្បាតរាតបាត់បង់សន្ទុះ ការផ្លាស់ប្តូរឆ្ពោះថាមពលស្អាតបានរីកចម្រើន ហើយរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិនមានការផ្លាស់ប្តូរ កំណើនតម្រូវការប្រេងពិភពលោកនឹងកំពុងថមថយ ហើយនឹងឈានទៅរកតម្រូវការកម្រិតកំពូលនៅឆ្នាំ២០៣០»។ លោក Birol បានថ្លែងថា ជាមួយនឹង «អតិរេកផ្គត់ផ្គង់ដ៏ច្រើនដែលកំពុងលេចឡើងក្នុងទសវត្សរ៍នេះ ក្រុមហ៊ុនប្រេងប្រហែលជាចង់ធ្វើឱ្យប្រាកដថា យុទ្ធសាស្រ្តនិងផែនការអាជីវកម្មរបស់ពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្តូរដែលកើតឡើងនេះ»៕ ផ្តល់សិទ្ធិដោយ៖ Fresh News

លើសពីការរំពឹងទុក! កម្មវិធីគិតលេខបង្ហាញខ្លួននៅលើ iPad ជាលើកដំបូង

Naren June 12, 2024 12/06/2024

(បរទេស)៖ បន្ទាប់ពីរយៈពេលជាង ១៤ឆ្នាំ ទីបំផុត Apple បានប្រកាសដាក់ដំណើរការកម្មវិធីគិតលេខជាផ្លូវការហើយនៅលើ iPad ជាមួយនឹង iPadOS 18 ដែលជាកំណែអាប់ដេតចុងក្រោយបំផុតចំពោះប្រព័ន្ធប្រតិបត្តិការថេប្លេតរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ ដូចដែលបានដឹងរួចមកហើយនៅលើម៉ូដែល iPad គ្រប់ជំនាន់របស់ Apple មិនដែលមានកម្មវិធីគិតលេខនោះទេ។ ចំពោះហេតុផលសម្រាប់រឿងនេះ គឺចាក់ឫសក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍរបស់ iPad។ លោក Steve Jobs ដែលជាសហស្ថាបនិកក្រុមហ៊ុន Apple មិនចូលចិត្តការរចនានៃកម្មវិធីគិតលេខនោះទេ នៅពេលដែលវាត្រូវបានភ្ជាប់ទៅកាន់ iPad ពី iPhone ជាលើកដំបូង។ អំឡុងពេលនោះលោកបានផ្តល់ជម្រើសពីរដល់ក្រុមអភិវឌ្ឍន៍ (developer) ក្នុងនោះជម្រើសទី១ គឺត្រូវរចនាកម្មវិធីឡើងវិញ និងជម្រើសទី២ គឺត្រូវតែលុបវាចោល។ ខណៈពេលនោះដោយសារតែកាលបរិច្ឆេទតឹងតែង ក្រុមការងារផ្នែកឌីហ្សាញក៏បានសម្រេចបោះបង់កម្មវិធីគិតលេខនោះទាំងស្រុងតែម្តង។ ចាប់តាំងពីពេលនោះមក Apple បានផ្តល់ជូននូវជម្រើសផ្សេងៗដើម្បីបំពេញចន្លោះខ្វះខាតនេះ។ ដោយអ្នកប្រើប្រាស់ អាចចូលប្រើកម្មវិធីគិតលេខតាមរយៈ Spotlight Search និងអនុញ្ញាតឱ្យទាញយកកម្មវិធីពី developer ផ្សេងៗ ដែលដាក់នៅលើ App Store […]

កម្មវិធីដេញថ្លៃអង្កររបស់រដ្ឋាភិបាលថៃទាក់ទាញក្រុមហ៊ុននាំចេញច្រើន

Naren June 11, 2024 11/06/2024

(បាងកក)៖ អ្នកដេញថ្លៃបានចាប់អារម្មណ៍ចូលរួមក្នុងការដេញថ្លៃអង្ករអាយុកាល១០ឆ្នាំរបស់រដ្ឋាភិបាលថៃលើសពីការរំពឹងទុកដែលរហូតមកដល់ពេលនេះមានក្រុមហ៊ុនសរុបចំនួន៨។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ លោក Wittayakorn Maneenetr អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា អង្គភាពឃ្លាំងសាធារណៈ (PWO) របស់រដ្ឋាភិបាលថៃបានរាយការណ៍អំពីវឌ្ឍនភាពទាក់ទងនឹងការបញ្ចេញស្តុកចុងក្រោយនៃអង្ករផ្កាម្លិះ ១០០% របស់ថៃចំនួន ១៥ពាន់តោនដែលសល់ពីគម្រោងសន្យាទិញស្រូវដ៏ចម្រូងចម្រាសពីឃ្លាំង Kittichai និងឃ្លាំង Poolphol។ លោកបាននិយាយថា អង្គភាព PWO បានអញ្ជើញក្រុមហ៊ុនដែលចាប់អារម្មណ៍ឱ្យមកដាក់ឯកសារដើម្បីបញ្ជាក់គុណវុឌ្ឍិរបស់ពួកគេនៅថ្ងៃចន្ទដោយមានក្រុមហ៊ុននាំចេញចំនួនប្រាំបីដែលដាក់ឯកសារដេញថ្លៃពីខេត្តផ្សេងៗ។ បញ្ជីឈ្មោះអ្នកដេញថ្លៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គ្រោងនឹងចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ដោយអ្នកដេញថ្លៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានអនុញ្ញាតឱ្យដាក់សំណើដេញថ្លៃនៅថ្ងៃទី១៧ ខែមិថុនា ចាប់ពីម៉ោង ៩ព្រឹកដល់ថ្ងៃត្រង់។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី២១ ខែមិថុនា។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Phumtham Wechayachai បាននិយាយថា ការដេញថ្លៃនេះត្រូវបានរំពឹងថានឹងបង្កើតប្រាក់ចំណូលប្រហែល ២៧០លានបាត (៧,៣៤លានបាត) និងកាត់បន្ថយការចំណាយលើការស្តុកទុក ដែលមានរហូតដល់ ៣៨០ ០០០បាត (ប្រហែល ១ម៉ឺនដុល្លារ) ក្នុងមួយខែ។ យោងតាមទិន្នន័យរបស់នាយកដ្ឋានគយថៃ ការនាំចេញអង្កររបស់ថៃក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះមានចំនួន ៣,៤លានតោនដែលមានតម្លៃ ៧៨,៥ពាន់លានបាត (២,១៣ពាន់លានដុល្លារ) កើនឡើង ២៩,១% និង ៦០,៧% រៀងគ្នាធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕ ផ្តល់សិទ្ធិដោយ៖ […]

ទីបំផុត! Apple Intelligence បង្ហាញខ្លួននៅលើ iPhone ជាលើកដំបូង

Naren June 11, 2024 11/06/2024

(បរទេស)៖ នៅក្នុងព្រឹត្តិការណ៍ WWDC 2024 នៅយប់មិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានណែនាំការធ្វើបច្ចុប្បន្នភាពសំខាន់មួយចំនួន ដោយរួមបញ្ចូលបច្ចេកវិទ្យា «Apple Intelligence» ថ្មីជាលើកដំបូងនៅទូទាំងកម្មវិធីរបស់ខ្លួនរូមទាំង Siri និងនាំយក Chatbot ChatGPT របស់ OpenAI ទៅកាន់ឧបករណ៍របស់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងបទបង្ហាញរយៈពេលជិតពីរម៉ោងនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple (WWDC) នាយកប្រតិបត្តិជាន់ខ្ពស់ រួមទាំង CEO លោក Tim Cook បានលើកឡើងពីរបៀបដែលជំនួយការសំឡេង Siri នឹងអាចធ្វើអន្តរកម្មជាមួយសារ អ៊ីមែល ប្រតិទិន ក៏ដូចជាកម្មវិធីផ្សេងទៀតដែលដំឡើងនៅលើ App Store។ លោកបានគូសបញ្ជាក់ថា Siri នឹងអាចសរសេរអ៊ីមែល និងប្ដូរសំឡេងឱ្យសមនឹងឱកាស និងពេលវាលាជាក់ស្តែងបានថែមទៀតផង។ គួរជម្រាបថា Apple Intelligence គឺជាប្រព័ន្ធ AI ថ្មីមួយដែលរួមបញ្ចូលគ្នានូវគំរូទូទៅជាមួយនឹងបរិបទផ្ទាល់ខ្លួន ដើម្បីផ្តល់នូវភាពឆ្លាតវៃដែលមានប្រយោជន៍ និងពាក់ព័ន្ធ។ តាមការបញ្ជាក់ Apple Intelligence នឹងដំណើរការតែនៅលើ […]

ប្រេងឆៅជួញដូរក្នុងតម្លៃជិត ៨០ដុល្លារក្នុងមួយបារ៉ែល

Naren June 11, 2024 11/06/2024

(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានកើនឡើងកាលពីថ្ងៃចន្ទដោយសារការសង្ឃឹមថានឹងមានការកើនឡើងតម្រូវការប្រេងឥន្ធនៈក្នុងរដូវក្តៅខាងមុខដែលចាប់ផ្តើមពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២២ ខែកញ្ញា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ អ្នកវិភាគមកពីក្រុមហ៊ុន Goldman Sachs រំពឹងថា ប្រេងឆៅប្រភេទ Brent នឹងកើនឡើងដល់ ៨៦ដុល្លារក្នុងមួយបារ៉ែលក្នុងត្រីមាសទី៣ ដោយបានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា តម្រូវការប្រេងច្រើននៅរដូវក្តៅនឹងជំរុញទីផ្សារប្រេងឱ្យធ្លាក់ចូលទៅក្នុងឱនភាពនៅត្រីមាសទីបីចំនួន ១,៣លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានកើនឡើង ១៦សេន ឬ ០,២ភាគរយដល់ ៧៩,៧៨ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងប្រហែល ៥ល្ងាចម៉ោងនៅកម្ពុជា។ តម្លៃប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកនៅក្នុងកិច្ចសន្យាអនាគតបានកើនឡើង ៦សេនដល់ ៧៥,៦៩ដុល្លារក្នុងមួយបារ៉ែល។ ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន UBS បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា៖ «យើងជឿថា ស្ថានភាពទីផ្សារបច្ចុប្បន្នមានទុទិដ្ឋិនិយមជ្រុល ដោយសារថា យើងរំពឹងថានឹងមានការថយចុះបរិមាណប្រេងកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ»។ កាលពីសប្តាហ៍មុន ប្រេងឆៅបានធ្លាក់ចុះថ្លៃប្រចាំសប្តាហ៍ទីបីជាប់ៗគ្នា ដោយសារមានការបារម្ភថា ផែនការបន្ធូរបន្ថយការកាត់បន្ថយផលិតកម្មមួយចំនួនដោយអង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់អង្គការនេះដែលរួមគ្នាហៅថា OPEC+ ចាប់ពីខែតុលាទៅនឹងធ្វើឱ្យការផ្គត់ផ្គង់កើនឡើង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

កូរ៉េខាងជើង បង្ហោះបាឡុងសំរាមជាង៣០០បន្ថែម ចូលដីកូរ៉េខាងត្បូង ក្រោយការព្រមានរបស់ប្អូនស្រីលោក គីម ជុងអ៊ុន

Naren June 10, 2024 10/06/2024

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ បាននិយាយថាកូរ៉េខាងជើងបានបង្ហោះបាឡុងសណ្តោងសំរាមរាប់រាយបន្ថែមទៀត ចូលក្នុង ដីកូរ៉េខាងត្បូង បន្ទាប់ពីប្អូនស្រីរបស់លោក គីម ជុងអ៊ុន បានព្រមានចាត់វិធានការឆ្លើយតបប្រឆាំងទីក្រុងសេអ៊ូល ជុំវិញការដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេង នៅតាមតំបន់ព្រំដែន និងការបង្ហោះខិត្តប័ណ្ណរិះគន់ចូលដីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបង្ហោះបាឡុងសំរាមប្រហែលជា ៣១០បាឡុងបន្ថែមឆ្លងព្រំដែនកាលពីយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទនេះ។ បាឡុងរបស់ កូរ៉េខាងជើងទាំងនេះមានសណ្ដោងសំរាមដូចជាកម្ចេចក្រដាស និងបាស្ទិគ តែមិនទាន់មានសេចក្ដីរាយការណ៍ពីសារធាតុគ្រោះថ្នាក់ណាមួយនៅឡើយទេ មកទល់នឹងពេលនេះ។ ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក៏បានបង្ហោះបាឡុងសណ្ដោងសំរាមប្រហែលជា ៣៣០បាឡុង ចូលដីកូរ៉េខាងត្បូងផងដែរដោយអះអាងថា ជាការឆ្លើយតបទៅនឹងការបង្ហោះខិត្តប័ណ្ណរិះគន់របបដឹកនាំលោក គីម ជុងអ៊ុ​ន ពីសំណាក់សកម្មជនមួយក្រុមក្នុងប្រទេសកូរ៉េខាងត្បូង។ ព្រមពេលជាមួយគ្នា កូរ៉េខាងត្បូង បានដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេងឃោសនារិះគន់កូរ៉េខាងជើង នៅតាមតំបន់ព្រំដែន ក្រោយព្យួរកិច្ចព្រមព្រៀងយោធាមួយដែលបានចុះហត្ថលេខាជាមួយ កូរ៉េខាងជើងកាលពីឆ្នាំ២០១៨។ គួរបញ្ជាក់ថា ការបង្ហោះបាឡុងសំរាមចូលដីកូរ៉េខាងត្បូងជាថ្មីនេះដែរ កើតមានឡើងបន្ទាប់ពីប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង បានព្រមានចាត់វិធានការឆ្លើយវាយបក ប្រសិនបើទីក្រុងសេអ៊ូល បន្តប្រើឧបករណ៍បំពងសំឡេងឃោសនានៅតាមតំបន់ព្រំដែន និងបង្ហោះខិត្តប័ណ្ណរិះគន់ប្រឆាំង ទីក្រុងព្យុងយ៉ាង […]