ព័ត៌មានអន្តរជាតិ

Google គ្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យតម្លៃ ១ពាន់លានដុល្លារនៅចក្រភពអង់គ្លេស

Khmerpress January 20, 2024 20/01/2024

(បរទេស)៖ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រកាសពីផែនការវិនិយោគចំនួន ១ពាន់លានដុល្លារលើការកសាងមជ្ឈមណ្ឌលទិន្នន័យថ្មីមួយនៅក្នុងចក្រភពអង់គ្លេស ដែលមានទីតាំងនៅលើផ្ទៃដីទំហំ ៣៣ហិចតា ក្នុងទីក្រុង Waltham Cross។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យា AI របស់ក្រុមហ៊ុន Google រួមទាំងសេវាកម្មឌីជីថល និងសេវាកម្ម Google Cloud របស់អតិថិជនក្នុងចក្រភពអង់គ្លេសផ្ទាល់ផងដែរ។ ជុំវិញការកសាងមជ្ឈមណ្ឌលទិន្នន័យថ្មីនេះ នឹងបង្កើតការងារសំណង់ រួមទាំងបច្ចេកទេសជាច្រើនដល់អ្នករស់នៅចក្រភពអង់គ្លេស ជាពិសេសគឺ នៅអ្នករស់នៅជុំវិញមូលដ្ឋានរោងចក្រផ្ទាល់តែម្តង។ យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតផ្សេងទៀតទាក់ទិននឹងការវិនិយោគ Google នៅមិនទាន់បង្ហាញជាសាធារណៈនៅឡើយនោះទេ។ គួរជម្រាបដែរថា នេះគឺជាការវិនិយោគចុងក្រោយបំផុតពីក្រុមហ៊ុន Google នៅក្នុងចក្រភពអង់គ្លេស ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃសេវាកម្មអ៊ីនធឺណិត។ ដោយឡែចំពោះការវិនិយោគលើកនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Google ទិញអគារការិយាល័យកណ្តាលទីក្រុងឡុងដ៍ក្នុងតម្លៃ ១ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលមានទីតាំងនៅជិត Convent Garden និងទីតាំងមួយទៀតនៅជិត King’s Cross ដែលជាកន្លែងដែលក្រុមហ៊ុនកំពុងសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មី និងជាកន្លែងដែលក្រុមហ៊ុន AI DeepMind […]

ជប៉ុនក្លាយជាប្រទេសទី៥ ដែលបានចុះចតយានរ៉ូបូតដោយជោគជ័យ ទៅលើផ្ទៃព្រះចន្ទ ប៉ុន្តែកំពុងជួបបញ្ហាផ្នែកថាមពល

Khmerpress January 20, 2024 20/01/2024

(តូក្យូ)៖ នៅថ្ងៃសៅរ៍នេះ ជប៉ុនបានក្លាយជាប្រទេសទី៥ ដែលបានសម្រេចជោគជ័យ ក្នុងការនាំយកយានរ៉ូបូតទៅដល់ផ្ទៃឋានព្រះចន្ទ ដោយសុវត្ថិភាព ប៉ុន្តែកំពុងជួបបញ្ហាពាក់ព័ន្ធការផ្គត់ផ្គង់ថាមពលរបស់យាននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។ ក្រោយដំណើរការព្យាយាមចុះចត ដែលប្រើពេលប្រហែល២០នាទី ទីភ្នាក់ងារអវកាសជប៉ុន JAXA បានប្រកាសថា យានរ៉ូបូត Smart Lander for Investigating Moon ហៅកាត់ SLIM បានទៅដល់លើផ្ទៃព្រះចន្ទ ហើយការទាក់ទងត្រូវបានភ្ជាប់ដោយជោគជ័យ។ យ៉ាងណាក្តី ដោយសារផ្ទាំងស្រូបថាមពលព្រះអាទិត្យ ដើម្បីផលិតថាមពលរបស់វា ហាក់មិនដំណើរការ JAXA បាននិយាយថា យាននោះ ទំនងជានឹងអាចធ្វើប្រតិបត្តិការ បានត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ។ គួរបញ្ជាក់ថា SLIM ស្ថិតក្នុងចំណោមបេសកកម្មឋានព្រះចន្ទមួយចំនួនតូច ដែលត្រូវបានធ្វើឡើងដោយប្រទេសនិងក្រុមហ៊ុនឯកជនផ្សេងៗ នៅរយៈពេលប្រមាណជាកន្លះសតវត្សរ៍ ក្រោយការបញ្ជូនមនុស្សទៅដល់លើផ្ទៃព្រះចន្ទ ជាលើកដំបូងដោយសហរដ្ឋអាមេរិក។ ការចុះចតបរាជ័យ ការដាច់ការទាក់ទង និងបញ្ហាបច្ចេកទេសជាច្រើនផ្សេងទៀត គឺកើតមានជាញឹកញាប់ ខណៈមកទល់ពេលនេះ មានប្រទេសតែ៤គត់ ដែលបានយកយានរ៉ូបូតដោយដល់លើផ្ទៃព្រះចន្ទ ដោយជោគជ័យ ក្នុងនោះរួមមាន អតីតសហភាពសូវៀត […]

Amazon បញ្ឈប់បុគ្គលិកប្រហែល ៥ភាគរយនៅអង្គភាពបុត្រសម្ព័ន្ធ

Khmerpress January 20, 2024 20/01/2024

(បរទេស)៖ គិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន e-commerce យក្សអាមេរិក Amazon បានប្រកាសបញ្ឈប់បុគ្គលិកនៅក្នុងអង្គភាពបុត្រសម្ព័ន្ធរបស់ខ្លួនជាបន្តបន្ទាប់។ ដោយឡែកក្នុងថ្ងៃនេះ Amazon កំពុងបញ្ឈប់បុគ្គលិកបន្ថែមទៀតនៅអង្គភាព Buy with Prime ប្រហែល ៥ភាគរយ ដែលជាចំនួនដូចគ្នាទៅនឹងការប្រកាសក្នុងសប្តាហ៍មុន ជាមួយនឹងការបញ្ឈប់បុគ្គលិកនៅ Audible។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ ប្រភពផ្ទៃក្នុងក្រុមហ៊ុន Amazon បានឱ្យដឹងថា ការបញ្ឈប់នេះនឹងប៉ះពាល់ដល់បុគ្គលិកប្រហែល ៣០នាក់ប៉ុណ្ណោះ ខណៈអង្គភាពនេះគឺមានចំនួនបុគ្គលិកតិច។ យ៉ាងណាមិញជុំវិញការបញ្ឈប់បុគ្គលិកនជ Amazon បាននិយាយថា ចំពោះបុគ្គលិកដែលប៉ះពាល់ក្រុមហ៊ុននឹងជួយរកការងារថ្មីឱ្យទាំងក្នុងក្រុមហ៊ុនផ្ទាល់ និងក្រៅក្រុមហ៊ុន។ គួរជម្រាបដែរថា ដើមឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Amazon បានប្រកាសកាត់បន្ថយបុគ្គលិកជាបន្តបន្ទាប់ជាក់ស្តែងក្នុងអង្គភាព Twitch នឹងកាត់បន្ថយបុគ្គលិកខ្ទង់ ៣៥ភាគរយ នៅ Audible កាត់បន្ថយ ៥ភាគរយ ខណៈអង្គភាពផ្នែកផ្សេងទៀតដូចជា Prime Video និង MGM Studios ក៏សុទ្ធតែត្រូវបញ្ឈប់បុគ្គលិកផងដែរ៕ […]

Google ត្រៀមបញ្ចេញមុខងារ Circle to Search ថ្មី ដំណើរការដោយ AI នៅចុងខែនេះ

Khmerpress January 19, 2024 19/01/2024

(បរទេស)៖ ទន្ទឹមនឹងព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung ម្សិលមិញនេះ ក្រុមហ៊ុន Google ក៏បានបង្ហាញមុខងារ AI ថ្មីដែលត្រៀមដាក់ចេញក្នុងពេលឆាប់ៗខាងមុខផងដែរ។ មុខងារថ្មីនេះ មានឈ្មោះថា « Circle to Search » ដែលវានឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសស្វែងរកកាន់តែងាយស្រួលជាងមុន ខណៈ Google បញ្ជាក់ថា នឹងមាននៅលើ Galaxy S24 និង Pixel 8 ដំបូងគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ តាមរយៈវីដេអូផ្សព្វផ្សាយអំពីមុខងារ Circle to Search ថ្មីរបស់ Google បានបង្ហាញពីវិធីសាស្រ្តមួយចំនួនក្នុងការប្រើប្រាស់រួមមាន គូសជារង្វង់, ចុចលើអក្ស, គូស highlight, សរសេរអក្សរលើរូបភាព ឬ វីដេអូ នោះវានឹងចូលទៅកាន់កន្លែងស្វែងរក ឬ Search បានដោយកាន់តែងាយស្រួល ដោយមិនចាំបាច់បើកទំព័រថ្មីនោះទេ។ មុខងារថ្មីនេះ ដំណើរការដោយ AI-powered multisearch […]

បើកទំព័រឆ្នាំថ្មី CEO ក្រុមហ៊ុន Google ប្រាប់បុគ្គលិកឱ្យត្រៀមខ្លួន ខណៈឆ្នាំនេះនឹងមានការបញ្ឈប់ការងារបន្ថែមទៀត

Khmerpress January 19, 2024 19/01/2024

(បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បានជូនដំណឹងដល់បុគ្គលិកគ្រប់ផ្នែកថា នឹងមានការកាត់បន្ថយការងារបន្ថែមទៀតក្នុងឆ្នាំ២០២៤ នេះ ហើយនឹងប៉ះពាល់ដល់ផ្នែក Voice Assistant, Hardware team កាន់នៅ Pixel, Nest and Fitbit, ផ្នែកលក់ពាណិជ្ជកម្ម និងផ្នែកបញ្ញាសិប្បនិម្មិត្ត AR ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ លោក Pichai បានគូសបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកក្នុងទំព័រឆ្នាំថ្មីនេះ នឹងមិនប៉ះពាល់ដល់បុគ្គលិកទាំងអស់នោះទេ ពោល គឺដកតែបុគ្គលិកដែលអសកម្ម នឹងគ្មានផលិតភាពការងារប៉ុណ្ណោះ ការធ្វើបែបនេះគឺ ដើម្បីជម្រុញល្បឿនធ្វើការក្នុងផ្នែកនីមួយៗ។ ជុំវិញបញ្ហានេះ ចំពោះបុគ្គលិកដែលត្រូវបានបញ្ឈប់ក្រុមហ៊ុននឹងធ្វើការផ្ញើអ៊ីម៉ែលជូនដំណឹងជាមុន ខណៈពេលបញ្ឈប់ជាក់លាក់ Google នៅមិនទាន់បញ្ជាក់លម្អិតនៅឡើយនោះទេ។ គួរជម្រាបដែរថា កាលពីខែមករា ឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានប្រកាសពីផែនការកាត់បន្ថយបុគ្គលិកខ្ទង់ ១២,០០០នាក់ ឬស្មើនឹង ៦ភាគរយនៃបុគ្គលិករុប។ ដោយឡែកគិតត្រឹមខែកញ្ញា […]

FIFA ត្រៀមប្រកាសកាលបរិច្ឆេទដែលមាន ១០៤ប្រកួតនៅ World Cup 2026 នាថ្ងៃទី៤-កុម្ភៈ

Khmerpress January 19, 2024 19/01/2024

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA នឹងធ្វើការប្រកាសពីកាលបរិច្ឆេទប្រកួតផ្លូវការសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដែលមានដល់ទៅ ១០៤ប្រកួតសរុបនៅ ៣ប្រទេសផ្សេងគ្នានាដើមខែក្រោយនេះ។ តាមរយៈការចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនបានបញ្ជាក់ថា FIFA នឹងប្រកាសពីកាលបរិច្ឆេទសម្រាប់ World Cup លើកទី២៣ ឆ្នាំ២០២៦ នៅប្រទេសមិចសិច សហរដ្ឋអាមេរិក និងកាណាដានោះ នឹងធ្វើការដាក់ចេញជាផ្លូវការនារសៀលថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ (ម៉ោងក្នុងតំបន់) រួមទាំងទីតាំងប្រកួតបើកឆាក និងផ្តាច់ព្រ័ត្រក្នុងប្រទេសនីមួយៗផងដែរ។ ការប្រកាសពីកម្មវិធីចាប់ផ្តើមនេះដែរ នឹងធ្វើឡើងក្នុងកម្មវិធីពិសេសមួយរបស់ FIFA ដ្បិតវគ្គផ្តាច់ព្រ័ត្រត្រូវបានសម្រេចរួចហើយ នឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដ្បិត World Cup ២២សម័យកាលមកនេះ តែងតែប្រារព្វធ្វើឡើងនៅចន្លោះខែមិថុនា និងខែកក្កដា លើកលែងតែ World Cup 2022 ធ្វើនៅចន្លោះខែវិច្ឆិកា និងខែធ្នូ ដោយសារប្រទេសកាតាមានអាកាសធាតុក្តៅខ្លាំងនៅចន្លោះខែខាងលើ។ សូមរំលឹកផងថា World Cup 2026 នឹងមាន ៤៨ក្រុម (ប្រទេស) […]

បុរសជនជាតិថៃម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥០ឆ្នាំ ក្រោមបទប្រមាថព្រះមហាក្សត្រ

Khmerpress January 19, 2024 19/01/2024

(បាងកក)៖ អ្នកច្បាប់មួយក្រុមនិយាយថា បុរសជនជាតិថៃម្នាក់ត្រូវបានកាត់ទោស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឲ្យជាប់ពន្ធនាគាររយៈពេល ៥០ឆ្នាំ ពីបទរិះគន់រាជានិយម ដែលជាករណីជាប់ឃុំក្នុងរយៈពេលយូបំផុតមិនធ្លាប់មាន ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងនៃព្រះរាជាណាចក្រមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។ សាលាឧទ្ធរណ៍នៅភាគខាងជើងនៃខេត្តឈៀងរ៉ៃ បានកាត់ទោសអតីតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ លោក Mongkol Thirakot អាយុ ៣០ឆ្នាំឲ្យជាប់ពន្ធនាគារ ៥០ឆ្នាំ ជុំវិញការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។ ដំបូងឡើយ លោក Mongkol ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ២៨ឆ្នាំប៉ុណ្ណោះដោយតុលាការព្រហ្មទណ្ឌកម្រិតទាប ប៉ុន្តែក្រោយរកឃើញថាមានកំហុសចំនួន ១១បន្ថែមទៀត អំឡុងពេលប្តឹងឧទ្ធរណ៍ទើបនាំឲ្យមានការកាត់ទោសយូរជាងនេះ។ អង្គការ Thai Lawyers for Human Rights (TLHR) បានលើកឡើងក្នុងសេក្តីថ្លែងការណ៍មួយថា សាលាឧទ្ធរណ៍បានកាត់ទោស លោក Mongkol Thirakot ឲ្យជាប់ពន្ធនាគារ ២២ឆ្នាំ ជុំវិញសារបង្ហោះលើហ្វេសប៊ុកចំនួន ២៧ របស់លោក បន្ថែមពីលើការកាត់ទោស ២៨ ឆ្នាំដោយតុលាការព្រហ្មទណ្ឌកម្រិតទាប ដោយសរុបទៅគឺលោកត្រូវជាប់ពន្ធនាគាររយៈពេល ៥០ឆ្នាំ។ គួរបញ្ជាក់ថា […]

Apple Watch ត្រូវបានហាមឃាត់ការលក់ជាលើកទីពីរនៅសហរដ្ឋអាមេរិក ដោយសារបញ្ហាមុខងារត្រួតពិនិត្យសុខភាព

Khmerpress January 18, 2024 18/01/2024

(បរទេស)៖ តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិកបានបដិសេធសំណើររបស់ Apple ក្នុងការដាក់លក់ Apple Watch Series 9 និង Ultra 2 ជាលើកទី២ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយសារតែជម្លោះប៉ាតង់ជាមួយនឹងក្រុមហ៊ុន Masimo។ ខណៈការហាមប្រាមជាថ្មីនេះ អាជ្ញាធរគយ និងការពារព្រំដែនសហរដ្ឋអាមេរិកបានកំណត់ឱ្យ Apple ធ្វើការឌីហ្សាញ Apple Watch របស់ខ្លួនឡើងវិញ ប្រសិនបើចង់បន្តលក់នៅទីផ្សារយក្សនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ ជម្លោះរវាងក្រុមហ៊ុនទាំងពីរនេះ បានចាប់ផ្តើមចាប់តាំងពីខែមករា ឆ្នាំ២០២០មកម្លេះ នៅពេលនោះ Masimo បានចោទប្រកាន់ Apple ពីបទឃុបឃិតជាមួយនឹងបុគ្គលិករបស់ខ្លួន និងលួចយកប៉ាតង់បច្ចេកវិទ្យាត្រួតពិនិត្យលើមុខងារសុខភាព យកទៅប្រើនៅក្នុង Apple Watch។ បញ្ហានេះទើបតែចាប់ផ្តើមបើកកកាយខ្លាំងនៅអំឡុងពាក់កណ្តាលខែធ្នូ ដោយគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ របស់សហរដ្ឋអាមេរិក (ITC) បានសម្រេចថា Apple បានរំលោភលើប៉ាតង់បច្ចេកវិទ្យាវេជ្ជសាស្រ្ត ដែលកាន់កាប់ដោយ Masimo នៅក្នុងបច្ចេកវិទ្យាវាស់អុកស៊ីហ្សែនក្នុងឈាម ដែលប្រើក្នុង Apple Watch Series […]

ជប៉ុនស្វាគមន៍ភ្ញៀវទេសចរ ២៥លាននាក់ក្នុងឆ្នាំ២០២៣

Khmerpress January 18, 2024 18/01/2024

(តូក្យូ)៖ ប្រទេសជប៉ុនបានស្វាគមន៍ភ្ញៀវទេសចរចំនួន ២៥លាននាក់ក្នុងឆ្នាំ២០២៣ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ២០១៩ ដោយសារការធ្លាក់ចុះថ្លៃប្រាក់យ៉េនបានជួយទាក់ទាញភ្ញៀវទេសចរក្រោយជំងឺរាតត្បាតដែលជួយជំរុញដល់សេដ្ឋកិច្ចផុយស្រួយរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយអង្គការទេសចរណ៍ជាតិរបស់ប្រទេសជប៉ុនកាលពីថ្ងៃពុធថា ចំនួនភ្ញៀវទេសចរដែលទស្សនាប្រទេសជប៉ុនកាលពីឆ្នាំមុននេះកើនឡើងខ្លាំងបើធៀបនឹងចំនួន ៣,៨លាននាក់ក្នុងឆ្នាំ២០២២។ បើគិតប្រចាំខែវិញ ខែធ្នូគឺជាខែទីប្រាំពីរជាប់គ្នាដែលទទួលបានចំនួនភ្ញៀវបរទេសលើសពី ២លាននាក់។ ការវិលត្រលប់ជាថ្មីរបស់ភ្ញៀវទេសចរដ៏ច្រើនទៅកាន់ប្រទេសជប៉ុន គឺជាការវិវឌ្ឍវិជ្ជមានសម្រាប់សេដ្ឋកិច្ចដែលបានធ្លាក់ចុះក្នុងល្បឿនខ្លាំងបំផុតគិតចាប់តាំងពីជំងឺរាតត្បាតវាយប្រហារខ្លាំងបំផុតក្នុងរដូវក្តៅ។ ការធ្លាក់ចុះប្រាក់យ៉េនដែលជារូបិយប័ណ្ណជប៉ុនបានជួយបង្កើនអំណាចចំណាយរបស់ភ្ញៀវទេសចរ ដែលធ្វើឱ្យប្រទេសជប៉ុនក្លាយជាគោលដៅដែលមានតម្លៃសមរម្យជាងមុន។ ប្រាក់យ៉េនត្រូវបានជួញដូរជាមធ្យមប្រហែល ១៤០,៥យ៉េនធៀបនឹងប្រាក់ដុល្លារកាលពីឆ្នាំមុន។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា យោងតាមទីភ្នាក់ងារទេសចរណ៍ជប៉ុន ការចំណាយរបស់អ្នកទស្សនាសរុបមានចំនួនច្រើនបំផុតមិនធ្លាប់មានគឺ ៥,៣ពាន់ពាន់លានយ៉េន (៣៥,៩ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣ កើនឡើងប្រហែល ១០% បើធៀបនឹងចំនួនសរុបក្នុងឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាត ខណៈដែលការចំណាយក្នុងមនុស្សម្នាក់បានកើនឡើងជិត ៣៤% ដល់ ២១២ ០០០យ៉េន។ ទោះបីជាយ៉ាងណា ចំនួនភ្ញៀវទេសចរប្រចាំឆ្នាំ២០២៣នេះ នៅតែទាបជាងតួលេខ ៣២លាននាក់ដែលបានកត់ត្រាក្នុងឆ្នាំ២០១៩។ ភ្ញៀវទេសចរចូលពីប្រទេសចិន ដែលជាចំណែកធំជាងគេមុនជំងឺរាតត្បាត និងជាអ្នកចំណាយច្រើនជាងគេ ក៏នៅតែមានតិចនៅឡើយបើធៀបនឹងចំនួនមុនពេលកើតមានជំងឺកូវីដពោលគឺមានចំនួន ២,៤លាននាក់ បើធៀបនឹងអ្នកទស្សនា ៩,៦លាននាក់នៅក្នុងឆ្នាំ២០១៩ បើទោះបីជាទីក្រុងប៉េកាំងបានបញ្ចប់ការហាមឃាត់ភ្ញៀវទេសចរជាក្រុមទៅទស្សនាប្រទេសជប៉ុនក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរីលាលែងពីតំណែង ក្រោយរងការចោទប្រកាន់ជាផ្លូវការ ក្នុងការស៉ើបអង្កេតអំពើពុករលួយ

Khmerpress January 18, 2024 18/01/2024

(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្រ្តីដឹកជញ្ជូននៃប្រទេសអាស៊ានមួយនេះគឺ លោក S Iswaran បានលាលែងពីតំណែងក្នុងរដ្ឋាភិបាលព្រមទាំងសភាហើយ បន្ទាប់ពីរូបលោក ត្រូវបានចោទប្រកាន់ជាផ្លូវការ អំពីបទល្មើសសរុបចំនួនដល់ទៅ២៧ ក្នុងការស៉ើបអង្កេតករណីអំពើពុករលួយដ៏កម្រមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsein Loong បានប្រាប់ឱ្យដឹងថា លោក Iswaran បានដាក់សំណើសុំលាលែងពីមុខតំណែង កាលពី​ថ្ងៃទី១៦ ខែមករា ត្រូវនឹងថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីលោកត្រូវបានជូនដំណឹងជាផ្លូវការ អំពីបទចោទប្រកាន់ប្រឆាំងរូបលោក។ លោក S Iswaran ត្រូវបានឃាត់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែក្រោយមកត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ ក្រោយបង់ប្រាក់តម្កល់។ លោក Iswaran ត្រូវបានលោក Lee ព្យួរតួនាទីចាប់តាំងពីពេលនោះមកម៉្លេះ។ គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី គឺធ្លាប់តែត្រូវគេស្គាល់ថា ស្ថិតក្នុងចំណោមក្រុមប្រទេស ដែលមានអំពើពុករលួយតិចតួចបំផុត នៅលើពិភពលោក។ បណ្តារដ្ឋមន្រ្តីនៅប្រទេសដែនកោះដ៏តូចមួយនេះ ទទួលបានប្រាក់ខែក្នុងចំនួនមួយ ដែលប្រហាក់ប្រហែលគ្នាទៅនឹង ប្រាក់ខែកំពូលៗនៅតាមវិស័យឯកជន […]