ព័ត៌មានអន្តរជាតិ

Edoardo Bove ត្រូវមួយដបស្រាបៀរ នឹងកីឡាករ ៣រូបត្រូវបណ្តេញចេញពីទីលាន នៅជំនួប Roma លេងចាញ់ Lazio ១-០ ក្នុងពាន Coppa Italia

Naren January 11, 2024 11/01/2024

(ក្រុងរ៉ូម)៖ អំពើហឹង្សាមួយបានកើតមានឡើងសំណាក់ក្រុមអ្នកគាំទ្រ ដែលបណ្តាលឲ្យកីឡាករ Edoardo Bove ត្រូវមួយដបស្រាបៀរចំខ្នងពីក្រោយ នឹងមានកីឡាករ ៣រូប ត្រូវបានបណ្តេញចេញពីទីលាន ក្នុងជំនួបដែលក្រុម Roma លេងចាញ់ក្រុម Lazio នៃពានរង្វាន់ Coppa Italia ស្ថិតក្នុងវគ្គ ៨ក្រុមចុងក្រោយ។ ស្ថិតនៅក្នុងនាទីចុងម៉ោងនៃការប្រកួត ដឹកនាំការប្រកួតដោយលោកអាជ្ញាកណ្តាល Daniele Orsato សញ្ជាតិអ៊ីតាលី ក៏បានចាយកាត់ក្រហម ៣សន្លឹកបណ្តេញកីឡាករ ៣រូបចេញពីទីលាន ដោយមានការផ្តល់ជួនកីឡាករក្រុម Roma ២សន្លឹកទៅកាន់កីឡាករ Azmoun និង Mancini ហើយមាន ១សន្លឹកឲ្យទៅកាន់កីឡាករ Pedro របស់ក្រុម Lazio ។ កីឡាករវ័យ ២២ឆ្នាំ Edoardo Bove ត្រូវបានគេគប់ដបស្រាបៀរ ចំខ្នងពីខាងក្រោយ ហើយក៏ត្រូវបានប្តូរចេញពីទីលាននៅនាទី៧៦ ជំនួសដោយកីឡាករ Stephan El Shaarawy ខណៈក្រុម Lazio រកបានជ័យជម្នះ ១គ្រាប់ពីការធ្វើបានដោយកីឡាករ Mattia Zaccagni ដោយស៊ុតបាល់ពិន័យ […]

អស់រយៈពេលជាង ៤៣ឆ្នាំហើយ ក្រុមហ៊ុន Honda ទើបតែប្រកាសបង្ហាញ Logo ថ្មី

Naren January 11, 2024 11/01/2024

(បរទេស)៖ វាមិនមែនជារឿងញឹកញ៉ាប់នោះទេសម្រាប់ក្រុមហ៊ុន Honda ក្នុងការផ្ដាស់ប្ដូរ Logo ថ្មីនោះ។ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងដែលឈានមុខគេមួយនេះ បានប្រកាសបង្ហាញ Logo ថ្មី ដែលមានទម្រង់ប្រហាក់ប្រហែលនឹង Logo ចាស់ដែរ ប៉ុន្តែវារំលេចទៅដោយពន្លឺនៅលើអក្សារ “H” ច្បាស់ជាងមុន ដោយជួយបង្កើននូវភាពស្រស់ស្រាយ។ ចាប់តាំងពីឆ្នាំ ១៩៨១មកដល់ពេលនេះ អស់រយៈពេលប្រមាណជា ៤៣ឆ្នាំហើយ ដែលក្រុមហ៊ុន Honda នៅរក្សា និងប្រើប្រាស់ Logo ចាស់ ហើយសម្រាប់ Logo ថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងប្រើប្រាស់សម្រាប់រថយន្តអគ្គិសនីនាពេលអនាគត។ វាមានន័យថា សម្រាប់រថយន្តប្រើប្រាស់សាំងនាពេលបច្ចុប្បន្ននឹងមិនមាន ឬត្រូវផ្លាស់ប្ដូរទៅប្រើ Logo ថ្មីនេះនោះទេ។ Honda មិនផ្តល់ការពន្យល់ច្រើនសម្រាប់ការរចនាឡូហ្គោនោះទេ ប៉ុន្តែនេះជាអ្វីដែលវានិយាយ៖ «ការបង្ហាញការរចនានេះ ដូចជាដៃដែលលាតសន្ធឹង តំណាងឱ្យការប្តេជ្ញាចិត្តរបស់ Honda ក្នុងការបង្កើនលទ្ធភាពនៃការចល័ត និងបម្រើយ៉ាងស្មោះស្ម័គ្រចំពោះតម្រូវការរបស់អ្នកប្រើប្រាស់ Honda EVs»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honda បានដាក់ចេញផែនការណ៍បង្កើនការលក់រថយន្តអគ្គិសនីរបស់ខ្លួនឱ្យបាន ៤០ភាគរយនៃសរុបនៅឆ្នាំ២០៣០ និង ៨០ភាគរយនៅឆ្នាំ២០៣៥ ព្រមទាំងលក់រថយន្តអគ្គិសនីសរុប […]

ត្រឹមតែសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ ចំនួនលក់ iPhone 15 នៅក្នុងទីផ្សារប្រទេសចិនបានធ្លាក់ចុះខ្ទង់ ៣០ភាគរយ ខណៈ Huawei កំពុងមានសន្ទុះគាំទ្រខ្លាំង

Khmerpress January 10, 2024 10/01/2024

(បរទេស)៖ ប្រភពពីអ្នកវិភាគទីផ្សារស្មាតហ្វូនដ៏ល្បី Jefferies បានឱ្យដឹងថា ទីផ្សារ iPhone 15 នៅក្នុងប្រទេសចិនបានធ្លាក់ចុះក្នុងចំនួនដ៏ច្រើនបំផុតមួយដល់ទៅខ្ទង់ ៣០ភាគរយឯណោះ ហើយការធ្លាក់ចុះនេះត្រូវបានគេរំពឹងថា វានឹងបន្តរហូតដល់ដាច់ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ Apple ធ្លាប់តែក្រុមហ៊ុនដាក់លក់ iPhone បានចំនួនច្រើនជាងគេនៅទូទាំងពិភពលោក ហើយក៏ជាអ្នកកាន់កាប់ទីផ្សារស្មាតហ្វូនច្រើនជាងគេក្នុងប្រទេសចិនផងដែល តាមរយៈចំនួនលក់កន្លងមក។ តែយ៉ាងណាក្រោយក្រុមហ៊ុនចិន Huawei ចាប់ផ្តើមប្រឡូកចូលវិស័យស្មាតហ្វូនវិញ ឃើញថាចំនួនលក់ iPhone នៅប្រទេសចិនចាប់ផ្តើមប្រែប្រួលតែម្តង។ ផ្ទុយទៅវិញ Huawei បានបង្ហាញពីកំណើននៃចំនួនលក់របស់ខ្លួនជាបន្តបន្ទាប់ ជាក់ស្តែងបានកើនឡើងស្ទើរតែពីមួយត្រីមាស ទៅមួយត្រីមាស ហើយពិសេសទៀតនោះ គឺចាប់តាំងពីស្មាតហ្វូនកំពូលត្រកូល Mate 60 បានឈានជើងចូលទីផ្សារ ឃើញថាសន្ទុះនៃអ្នកប្រើប្រាស់ Huawei ក្នុងប្រទេសចិនកើនឡើងកាន់តែខ្លាំង។ យ៉ាងណាមិញជុំវិញរបាយការណ៍ពីចំនួនលក់ iPhone 15 គ្រប់ម៉ូដែល ក្រុមហ៊ុន Apple នៅមិនទាន់មានការបង្ហាញនៅឡើយនៅទេ។ ដោយឡែកចំពោះចំនួនលក់ធ្លាក់ចុះបែបនេះ ត្រូវបានប្រភពពីអ្នកវិភាគដដែលបង្ហើបថា នេះទំនងមកពីគោលការណ៍ប្រើប្រាស់ថ្មីក្នុងប្រទេសចិន ដោយអ្នកប្រើប្រាស់ភាគច្រើនស្នេហាជាតិ នឹងងាកទៅប្រើប្រាស់ជាមួយនឹងប្រព័ន្ធដំណើរការ «Made-in-China» ជំនួសវិញ។ […]

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៉ី ជំរុញឱ្យអាជ្ញាធរជម្លៀសមនុស្ស និងដំឡើងការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត

Khmerpress January 10, 2024 10/01/2024

(ហ្សាការតា)៖ នៅថ្ងៃពុធនេះ ភ្នំភ្លើងមួយមានឈ្មោះថា Lewotobi Laki-Laki នៅប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើង ដោយជះដុំពពកផេះ​ឡើងផ្ទៃអាកាស កម្ពស់ប្រហែល ២គីឡូម៉ែត្រលើកំពូលភ្នំ ហើយអាជ្ញាធរក៏បានសម្រេចដំឡើង ការប្រកាសអាសន្នសម្រាប់ស្ថានភាពភ្នំភ្លើងនេះ ដល់កម្រិតខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។ ការផ្ទុះឡើងនេះកើតមាន បន្ទាប់ពីគេបានសង្កេតឃើញភ្នំភ្លើងនោះ បានបញ្ចេញសញ្ញាមិនស្រួល អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ។ ភ្នំភ្លើង Lewotobi Laki-Laki ស្ថិតលើកោះ Flores របស់ឥណ្ឌូណេស៉ី។ អាជ្ញាធរបានដំឡើង ការប្រកាសអាសន្នដល់កម្រិត​លេខ៤ សម្រាប់ភ្នំភ្លើងនេះ ដែលជាកម្រិតខ្ពស់បំផុត និងចេញការហាមឃាត់ មិនឱ្យមនុស្សទៅជិតតំបន់រង្វង់៤-៥គីឡូម៉ែត្រ ជុំវិញមាត់ភ្នំភ្លើងឡើយ។ ទន្ទឹមគ្នា សហគមន៍នៅក្បែរៗតំបន់ភ្នំភ្លើង ត្រូវបានទទូចឱ្យជម្លៀសខ្លួនជាបណ្តោះអាសន្ន ទៅរកកន្លែងសុវត្ថិភាព ខណៈអាជ្ញាធរក្នុងតំបន់ បានរៀបចំកន្លែងជ្រកកោនបណ្តោះអាសន្ន ចំនួន២ទីតាំង ដែលឥឡូវកំពុងផ្ទុកមនុស្សប្រហែល៥,០០០នាក់។ គួរបញ្ជាក់ថា ប្រទេសប្រជុំកោះនៅអាស៉ីអាគ្នេយ៍មួយនេះ ស្ថិតក្នុងតំបន់គេហៅថា Pacific Ring of Fire ជាកន្លែងសម្បូរទៅដោយ ​សកម្មភាពភ្នំភ្លើងនិងរញ្ជួយផែនដី ហើយមានភ្នំភ្លើងសរុបទាំងអស់ជិត១៣០។ […]

Elon Musk ចេញសារនៅលើ X ច្រានចោលរាល់ព័ត៌មាន ជុំវិញការប្រើប្រាស់សារធាតុខុសច្បាប់

Naren January 10, 2024 10/01/2024

(បរទេស)៖ កំពូលមហាសេដ្ឋី និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានធ្វើការច្រានចោលរាល់ព័ត៌មានដែលចេញផ្សាយដោយ Wall Street Journal ជុំវិញការចោទប្រកាន់ថា លោកបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយបង្កឱ្យមានការព្រួយបារម្មនូវទូទាំងក្រុមហ៊ុនរបស់លោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ថ្មីៗនេះ កាសែត Wall Street Journal បានចុះផ្សាយថា កំពូលមហាសេដ្ឋីលោក Elon Musk កំពុងតែប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយក្នុងនោះត្រូវបានគេរកឃើញថា មានសារធាតុញៀនដូចជា LSD, cocaine, ecstasy និង ketamine ជាដើម។ ខណៈការចុះផ្សាយនេះបានបង្កឱ្យមានភាពជាចលាលចលជាខ្លាំងពីថ្នាក់ដឹកនាំធំៗក្នុងក្រុមហ៊ុន SpaceX និង Tesla អំពីអនាគតអាជីវកម្មរបស់ពួកគេ ដែលស្ថិតក្រោមការដឹកនាំរបស់ Elon Musk។ ភ្លាមៗបន្ទាប់ពីករណីនេះមេធាវីរបស់ Musk លោក Alex Spiro បានអះអាងថា «លោក Elon Musk […]

លោក Gabriel Attal ក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត របស់បារាំង

Khmerpress January 10, 2024 10/01/2024

(ប៉ារីស)៖ នៅទីបំផុតទៅ ដូចការរំពឹង លោកប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ ទី៩ ខែមករា បានតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មី ក្នុងគោលបំណងផ្ដល់សន្ទុះថ្មីមួយសម្រាប់អាណត្តិជាប្រធានាធិបតីរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង ធ្វើឡើងបន្ទាប់ពីលោក Macron កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះបានទទួលយកលិខិត លាលែងពីតំណែងរបស់លោកស្រី Elisabeth Borne ក្រោយលោកស្រីបានកាន់តំណែងនេះអស់រយៈពេលជាង២ឆ្នាំ។ លោកស្រី Elisabeth Borne មានអាយុ ៦២ឆ្នាំ ត្រូវបានលោក Macron តែងតាំងជានាយករដ្ឋមន្ត្រីបារាំង កាលពីខែឧសភា ឆ្នាំ២០២២ ដែលបានធ្វើឱ្យលោកស្រីក្លាយជាស្ត្រីទី២ បានកាន់តំណែងនេះនៅក្នុង ប្រវត្តិសាស្ត្ររបស់បារាំង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីបារាំងលោកស្រី Édith Cresson។ ចំណែក ការតែងតាំងលោក Attal មានអាយុ ៣៤ឆ្នាំ ក៏បានធ្វើឱ្យរូបលោកក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត និងជាអ្នកស្រឡាញ់ភេទដូចគ្នាដំបូងគេបំផុតដែល បានកាន់តំណែងជានាយករដ្ឋមន្ត្រី នៅក្នុងប្រវត្តិសាស្ត្របារាំង ហើយក៏ធ្វើឱ្យលោកក្លាយជាអ្នកនយោបាយមានឥទ្ធិពលបំផុតនៅលើពិភពលោក ក្នុងនាមជាអ្នកនយោបាយ […]

ទីប្រជុំជនជាង ១,០០០ ក្នុងប្រទេសអ៊ុយក្រែន ទទួលរងការដាច់ចរន្តអគ្គិសនីដោយសារតែអាកាសធាតុចុះត្រជាក់ខ្លាំងខុសពីធម្មតា

Khmerpress January 10, 2024 10/01/2024

(កៀវ)៖ ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន បានឱ្យដឹងថ្ងៃអង្គារ (៩ មករា) នេះថា អាកាសធាតុត្រជាក់ខ្លាំងក្នុងរដូវរងាឆ្នាំនេះ បានធ្វើឱ្យទីក្រុង និងភូមិជាង ១,០០០ ដាច់ចរន្តអគ្គិសនីប្រើប្រាស់ក្នុងតំបន់ចំនួនប្រាំបួន ខណៈតម្រូវការនៃការប្រើប្រាស់អគ្គិសនីកាន់តែកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ប្រតិបត្តិករបណ្តាញអគ្គិសនីបាននិយាយថា ការប្រើប្រាស់អគ្គិសនីមានកម្រិតខ្ពស់បំផុតក្នុងសប្តាហ៍នេះ ខណៈដែលសីតុណ្ហភាពបានធ្លាក់ចុះដល់ -១ អង្សាសេនៅក្នុងផ្នែកជាច្រើននៃប្រទេស។ ប្រភពដដែលនេះបានគូសបញ្ជាក់ថា «កម្រិតនៃការប្រើប្រាស់នៅតែបន្តកើនឡើង ដោយសារតែធ្លាក់ចុះយ៉ាងខ្លាំង នៃសីតុណ្ហភាពនៅទូទាំងប្រទេស»។ ក្រសួងថាមពលរបស់អ៊ុយក្រែននិយាយថា ភូមិចំនួន ១,០២៥ គ្មានអគ្គិសនីប្រើប្រាស់នៅថ្ងៃទី ៩ ខែមករា ខណៈប្រទេសដែលកំពុងប្រឈមនឹងសង្រ្គាមមួយនេះ ត្រូវបក់បោកជាមួយនឹងរលក នៃអាកាសធាតុត្រជាក់ខុសពីធម្មតា ព្រិលធ្លាក់ និងខ្យល់បក់ខ្លាំង។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា «ក្រុមសង្គ្រោះបន្ទាន់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយអាកាសធាតុអាក្រក់ កំពុងធ្វើការយ៉ាងមមាញឹកគ្មានពេលឈប់សម្រាក ដើម្បីជួសជុលការខូចខាត។ ទោះជាយ៉ាងណាក៏ដោយ ទឹកកកធ្វើឱ្យការងារកាន់តែពិបាក»។ មជ្ឈមណ្ឌលឧតុនិយមអ៊ុយក្រែនបានព្យាករណ៍ថា អាកាសធាតុនឹងកាន់តែអាក្រក់ ដោយមានព្រិលធ្លាក់កាន់តែច្រើននៅភាគខាងត្បូង និងភាគអាគ្នេយ៍ ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះរហូតដល់ -២១ អង្សាសេនៅពេលយប់ និង -១២ អង្សាសេនៅពេលថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ […]

ជប៉ុនគ្រោងពង្រីកកញ្ចប់ថវិកាបម្រុងប្រចាំឆ្នាំសារពើពន្ធ២០២៤/២០២៥ ដើម្បីគាំទ្រកិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ ក្រោយគ្រោះរញ្ជួយដី

Khmerpress January 9, 2024 09/01/2024

(តូក្យូ)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Shunichi Suzuki បាននិយាយនៅថ្ងៃអង្គារនេះថា ជប៉ុនមានផែនការពង្រីកថវិកាសារពើពន្ធឆ្នាំ ២០២៤/២០២៥ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ នៅឧបទ្វីប Noto ក្រោយការវាយប្រហារនៃគ្រោះរញ្ជួយដី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។ លោក Suzuki និយាយថា នៅព្រឹកថ្ងៃអង្គារនេះ គណៈរដ្ឋមន្រ្តីបានអនុម័តលើការចំណាយ ៤.៧៤ពាន់លានយេន ពីទុនបម្រុងឆ្នាំសារពើពន្ធ ២០២៣/២០២៤ សម្រាប់ផ្តល់ជំនួយដូចជាទឹក អាហារ ក្រណាត់កន្ទបទារក និងឧបករណ៍វាស់កម្តៅ។ ដោយបង្ហាញពីលទ្ធភាព នៃការចំណាយទុនបម្រុងបន្ថែមទៀត លោក Suzuki បានប្រាប់សន្និសីទសារព័ត៌មានថា ទុនបម្រុងនេះនឹងនាំឲ្យការឆ្លើយតប មានភាពប្រាកដនិយម និងលឿនជាងមុន។ ការផ្លាស់ប្តូរផែនការថវិកាឆ្នាំ ២០២៤/២០២៥ ត្រូវបានធ្វើឡើងមុនពេលដាក់ជូនសម័យប្រជុំសភា នៅចុងខែមករា។ រដ្ឋាភិបាលជប៉ុន បានអនុម័តថវិកាសរុបចំនួន ១១២ពាន់លានយ៉េន ឬស្មើនឹង ៧៨០ពាន់លានដុល្លារ នៅត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ មុនការរញ្ជួយដី ដែលក្នុងនោះរួមមានថវិកា ៥០០ពាន់លានយ៉េនសម្រាប់ទុនបម្រុងទូទៅ និង ១ប៊ីលានយ៉េនទៅក្នុងទុនបម្រុង សម្រាប់វិធានការទប់ទល់អតិផរណា។ […]

ឥណ្ឌូណេស៉ីផ្អាកប្រតិបត្តិការយន្តហោះ Boeing MAX ៣គ្រឿង ក្រោយកើតឧប្បត្តិហេតុប៉ើងរបើកផ្ទាំងទ្វារយន្តហោះប្រភេទនេះ នៅអាមេរិក

Khmerpress January 9, 2024 09/01/2024

(ហ្សាការតា)៖ ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ីបានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា ឥណ្ឌូណេស៉ីសម្រេចផ្អាកជាបណ្តោះអាសន្ន នូវប្រតិបត្តិការយន្តហោះ Boeing 737 MAX 9 ចំនួន ៣គ្រឿង កាលពីថ្ងៃទី៦ ខែមករានេះ ទោះបីជាពួកវាលក្ខណៈខុសគ្នា ពីយន្តហោះ MAX 9 ដែលត្រូវចុះចតបន្ទាន់នៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី អ្នកនាង Adita Irawati បាននិយាយថា យន្តហោះ Boeing 737 MAX 9 ទាំង ៣គ្រឿងដែលឥណ្ឌូណេស៉ីមាន នឹងត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន រហូតដល់មានការដំណឹងជាថ្មី។ ក្រសួងដឹកជញ្ជូន នឹងសហការជាមួយរដ្ឋបាលអាកាចរណ៍សហព័ន្ធអាមេរិក (FAA) ក្រុមហ៊ុន Boeing និងក្រុមហ៊ុន Lion Air ដើម្បីតាមដាន ខណៈដែលសុវត្ថិភាពនៃប្រតិបត្តិការគឺជាគោលដៅអាទិភាព។ អ្នកនាង Adita បានបញ្ជាក់ថា «យន្តហោះ MAX 9 […]

គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ វាយប្រហារលើភាគខាងត្បូង ប្រទេសហ្វីលីពីន

Khmerpress January 9, 2024 09/01/2024

(ម៉ានីល)៖ ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ទី៩ ខែមករានេះ តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាតនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​។ តាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយ ៧០គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុង Sarangani នៃកោះ Mindanao។ គ្រោះរញ្ជួយដីនេះដែរមិនបានបង្កឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិ ទេ។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសហ្វីលីពីនដែលមានទីតាំងភូមិសាស្ត្រនៅតាមបណ្ដោយខ្សែក្រវាត់ ភ្នំភ្លើងប៉ាស៊ីហ្វិក លាតសន្ធឹងចាប់ពីប្រទេសជប៉ុន កាត់តាមតំបន់អាស៊ីអាគ្នេយ៍ និងនៅទូទាំងអាងប៉ាស៊ីហ្វិកទាំងមូល។ កាលពីខែធ្នូ ឆ្នាំ២០២៣ គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ ក៏ធ្លាប់វាយប្រហារលើកោះ Mindanao ផងដែរ ដោយនៅពេលនេះបានបង្ខំឱ្យមាន ការប្រកាសអាសន្នពីរលកស៊ូណាមិរយៈពេលខ្លី និងបានសម្លាប់មនុស្សយ៉ាងហោច ៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews