ព័ត៌មានអន្តរជាតិ

ព្រះចៅស៊ូលតង់រដ្ឋ Johor ត្រូវបានជ្រើសរើសជា ព្រះមហាក្សត្រថ្មីនៃប្រទេសម៉ាឡេសុី

Naren October 27, 2023 27/10/2023

(គូឡាឡាំពួ)៖ នៅថ្ងៃសុក្រនេះ ថ្នាក់ដឹកនាំត្រកូលរាជវង្សនៅម៉ាឡេស៉ី បានបោះឆ្នោតជ្រើសរើស ព្រះចៅស៊ូលតង់ Sultan Ibrahim Sultan Iskandar នៃរដ្ឋ Johor ធ្វើជា​ព្រះមហាក្សត្រថ្មីរបស់ប្រទេសអាស៊ានមួយនេះ សម្រាប់រយៈពេល៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។ ការជ្រើសរើសខាងលើធ្វើឡើង អំលុងកិច្ចប្រជុំរវាងព្រះចៅស៊ូលតង់នៃរដ្ឋទាំង៩របស់ម៉ាឡេស៉ី។ ស៊ូលតង់ Ibrahim នឹងឡើងគ្រងរាជ្យបន្តពី​ព្រះមហាក្សត្រម៉ាឡេស៉ីបច្ចុប្បន្ន គឺស៊ូលតង់ Al-Sultan Abdullah ដែលនឹងត្រូវផុតអាណត្តិនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ស៊ូលតង់ Abdullah គឺជាព្រះមហាក្សត្រទី១៦ នៃប្រទេសម៉ាឡេស៉ី ហើយទ្រង់បានឡើងគ្រងរាជ្យកាលពីឆ្នាំ២០១៩ ក្នុងព្រះជន្ម៥៩ព្រះវស្សា។ នីតិវីធីជ្រើសរើសព្រះមហាក្សត្រម៉ាឡេស៉ី ឈរលើប្រព័ន្ធផ្លាស់ប្តូរវេនគ្នា រវាងស៊ូលតង់ទាំង៩អង្គ ខណៈលំដាប់លំដោយ នៃវេនដែលត្រូវផ្លាស់ប្តូរ គឺរដ្ឋ Negeri Sembilan, Selangor, Perlis, Terengganu, Kedah, Kelantan, Pahang, Johor និងបន្ទាប់មក Perak។ រីឯរដ្ឋ៤ទៀតរបស់ម៉ាឡេស៉ី រួមមាន […]

BREAKING: អតីតនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូង ក្នុងវ័យ៦៨ឆ្នាំ

Khmerpress October 27, 2023 27/10/2023

(ប៉េកាំង)៖ អតីតនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង (Li Keqiang) បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូងភ្លាមៗ ក្នុងវ័យ៦៨ឆ្នាំ នេះបើយោងតាមសារព័ត៌មាន CGTN របស់រដ្ឋចិន និងសារព័ត៌មាន Reuters ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ បើតាមសារព័ត៌មានរដ្ឋចិន CGTN ថ្មីៗនេះ លោក លី ខឺឈាង បានសម្រាកព្យាបាលជំងឺនៅទីក្រុងសៀងហៃ។ កាលពីថ្ងៃទី២៦ ខែតុលា លោក លី មានអាការៈគាំងបេះដូងភ្លាមៗ ហើយបានទទួលមរណភាពនៅម៉ោង ០០៖១០យប់ ឈានចូលថ្ងៃទី២៧ ខែតុលា ក្រោយវិធានការជួយសង្គ្រោះទាំងអស់បរាជ័យ។ លោកទទួលមរណភាពស្លាប់នៅអាយុ ៦៨ឆ្នាំ។ គួរបញ្ជាក់ថា លោក លី ខឺឈាង គឺជាសមាជិក នៃគណកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្រ្តីចិន ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌា បន្តផ្តល់ទិដ្ឋាការដល់កាណាដាឡើងវិញ ក្រោយមានជម្លោះផ្នែកការទូត

Khmerpress October 26, 2023 26/10/2023

(អូតាវ៉ា)៖ ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងអូតាវ៉ា របស់កាណាដា បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ឥណ្ឌានឹងចេញទិដ្ឋាការសម្រាប់ពលរដ្ឋកាណាដាឡើងវិញ ខណៈនេះជាសញ្ញាបន្ធូរបន្ថយភាពតានតឹងមួយរវាងប្រទេសទាំងពីរ ក្រោយពីមានជម្លោះផ្នែកការទូតជុំវិញការសម្លាប់មេដឹកនាំក្រុមបំបែកខ្លួន Sikh នៅលើទឹកដីកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។ គណៈកម្មការជាន់ខ្ពស់ឥណ្ឌា បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «បន្ទាប់ពីការពិចារណាឡើងវិញអំពីស្ថានភាពសន្តិសុខ ដែលពាក់ព័ន្ធនឹងចំណាត់ការមួយចំនួនរបស់កាណាដានាពេលថ្មីៗ ជុំវិញបញ្ហាខាងលើនេះ ឥណ្ឌាសម្រេចចិត្តបន្តសេវាកម្មផ្តល់ទិដ្ឋាការឡើងវិញ»។ លោក Harjit Sajjan រដ្ឋមន្ត្រីទទួលបន្ទុកការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់របស់កាណាដា បានស្វាគមន៍ការសម្រេចចិត្តរបស់ឥណ្ឌានេះថាជា «ដំណឹងល្អសម្រាប់ប្រជាជនកាណាដា»។ គួរបញ្ជាក់ថា ផ្តើមចេញពីការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តី Justin Trudeau អំពីភាពជាប់ពាក់ព័ន្ធរបស់ភ្នាក់ងារឥណ្ឌាទៅនឹងការសម្លាប់មេដឹកនាំក្រុមផ្តាច់ខ្លួន Sikh កាណាដាបានអំពាវឲ្យឥណ្ឌាចូលរួមក្នុងការស៉ើបអង្កេត ហើយបានបណ្តេញមន្រ្តីទូតឥណ្ឌាចេញពីប្រទេសរបស់ខ្លួន។ ទីក្រុងញូវដេលី ក៏បានចាត់វិធានការតបតវិញ ដែលរួមមានការបិទសេវាកម្មទិដ្ឋាការសម្រាប់ជនជាតិកាណាដាផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

នាយករដ្ឋមន្រ្តីអង់គ្លេស ប្រកាសជំនួយបន្ថែមជាង២០លានដុល្លារ សម្រាប់ប្រជាជនស៉ីវិលនៅតំបន់ Gaza

Khmerpress October 24, 2023 24/10/2023

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Rishi Sunak បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ចក្រភពអង់គ្លេសនឹងបញ្ជូន​ជំនួយបន្ថែមចំនួន២០ផោនទៀត (២៤លានដុល្លារអាមេរិក) ដើម្បីជួយប្រជាជនស៉ីវិលប៉ាឡេស្ទីន នៅក្នុងតំបន់ Gaza Strip ដែលទទួលរង​ផលប៉ះពាល់ ដោយសារសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។ សេចក្តីប្រកាសខាងលើនាំឱ្យ ជំនួយសរុបដែលចក្រភពអង់គ្លេស បានសន្យាផ្តល់ឱ្យដែនដីប៉ាឡេស្ទីន គិតចាប់តាំងពីការវាយប្រហារ​របស់ ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឡើងដល់៣០លានផោន។ លោក Sunak បានថ្លែងប្រាប់សភាចក្រភពអង់គ្លេសយ៉ាងដូច្នេះថា «ពួកយើងនឹងផ្តល់ជំនួយមនុស្សធម៌២០លានផោនបន្ថែម ដល់ជនស៉ីវិលនៅ Gaza ពោលគឺលើសពីទ្វេដងនៃការគាំទ្ររបស់​យើងកន្លងមក សម្រាប់ប្រជាជនប៉ាឡេស្ទីន»។ មុនការសន្យាផ្តល់ជំនួយថ្មីៗខាងលើ ចក្រភពអង់គ្លេស បានប្តេជ្ញាផ្តល់២៧លានផោន ដល់ប្រជាជនប៉ាឡេស្ទីននៅក្នុងឆ្នាំនេះ។ លោកនាយករដ្ឋមន្រ្តីអង់គ្លេស ក៏បានបំពេញទស្សនកិច្ចទៅកាន់អ៉ីស្រាអែល កាលពីសប្តាហ៍មុន ផងដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាសបានបញ្ជូនខ្មាន់កាំភ្លើង ឱ្យឆ្លងព្រំប្រទល់តំបន់ Gaza ចូលទៅភាគខាងត្បូងអ៉ីស្រាអែល ហើយបើតាមការអះអាងរបស់ ក្រុមមន្រ្តីអ៉ីស្រាអែល គឺពួកគេបានសម្លាប់មនុស្សយ៉ាងហោចជាង […]

អ៉ីស្រាអែល ប្តេជ្ញាបន្តវា-យប្រហារយ៉ាងខ្លាំងក្លា លើក្រុមហាម៉ាស

Khmerpress October 24, 2023 24/10/2023

(ហ្គាហ្សា)៖ យោធាអ៉ីស្រាអែល បាននិយាយថា ខ្លួនកំពុងរៀបចំសម្រាប់ «ការវាយប្រហារយ៉ាងខ្លាំងក្លា» បន្ថែមទៀត ដើម្បីកម្ទេចក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។ អ៉ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើគោលដៅរាប់រយកន្លែងនៅតំបន់ហ្គាហ្សា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈទាហានរបស់ខ្លួនបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស អំឡុងពេលវាយឆ្មក់ចូលដែនដីប៉ាឡេស្ទីន ។ លោក Herzi Halevi បានចេញសេចក្តីថ្លែងការណ៍មួយថា អ៉ីស្រាអែលគ្មានបំណង បន្ធូរបន្ថយការវាយប្រហាររបស់ខ្លួនលើ តំបន់ហ្គាហ្សានោះទេ ហើយបានរៀបចំយ៉ាងល្អសម្រាប់ការធ្វើសង្រ្គាមជើងគោក។ លោក Halevi បញ្ជាក់ថា «យើងចង់បំបាត់ក្រុមហាម៉ាសទាំងស្រុង ហើយការវាយប្រហារនេះនឹងបំផ្លាញក្រុមហាម៉ាសគ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ»។ គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនឡើងដល់ ៥,០០០នាក់ ក្នុងរយៈពេលពីរសប្តាហ៍នៃការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើភាគខាងត្បូងអ៉ីស្រាអែល ដែលបានសម្លាប់មនុស្សជាង ១,៤០០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Elon Musk ចេញសារចំអក Wikipedia ឱ្យប្តូរឈ្មោះថ្មីនឹងផ្តល់លុយ ១ពាន់លានដុល្លារ

Khmerpress October 23, 2023 23/10/2023

(បរទេស)៖ ថ្មីៗនេះកំពូលមហាសេដ្ឋីលោក Elon Musk បានបង្ហោះសារនៅលើគណនី X ផ្លូវការរបស់លោកដោយចំអកទៅកាន់គេហទំព័រ Wikipedia ថាប្រសិនបើប្តូរឈ្មោះទៅជា Dickipedia លោកនឹងផ្តល់ប្រាក់ចំនួន ១ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ Elon Musk ធ្លាប់មានជម្លោះជាច្រើនជាមួយ Wikipedia នាពេលកន្លងមក រួមទាំងការខ្វែងគំនិតគ្នាលើខ្លឹមសារនៃទំព័រ Wikipedia របស់លោក និងការលុបខ្លឹមសារនៃ «Twitter Files» ផងដែរ។ យ៉ាងណាមិញជុំវិញការបង្ហោះរបស់ Musk នេះនៅមិនទាន់ច្បាស់នោះទេ ថាតើការផ្តល់ជូននេះគឺជារឿងពិត ឬអត់ ប៉ុន្តែសារបង្ហោះនេះកំពុងក្លាយជារឿងដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នាពេលនេះ។ បន្ថែមពីនេះទៅទៀត Musk បានសង្កត់ធ្ងន់លើសាររបស់លោក ដោយមានការរិះគន់ទៅលើ Wikimedia ថាមានការលំអៀងឆ្វេងនិយម និងចង់បានប្រាក់ហួសហេតុពេក។ នេះមិនមែនជាលើកទី១ ទេដែល Musk បង្ហោះសារចំអកឡកឡឺយបែបនេះជាមួយនឹង Wikipedia។ ដោយកន្លងមក Musk ក៏ធ្លាប់បានបង្ហោះសារមិនពេញចិត្តទៅនឹងការអនុញ្ញាតរបស់ Wikipedia ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលទៅកែសម្រួលនៅលើខ្លឹមសារ Wikipedia […]

បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo ជ្រើសរើសកូនប្រុសរបស់លោក Jokowi ជាដៃគូឈរឈ្មោះសម្រាប់ការបោះឆ្នោត នៅឆ្នាំក្រោយ

Khmerpress October 23, 2023 23/10/2023

(ហ្សាការតា)៖ រដ្ឋមន្ត្រីការពារជាតិ និងជាបេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះថាកូនប្រុសរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Joko Widodo នឹងឈរឈ្មោះជាដៃគូ របស់លោកសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។ ការជ្រើសរើសលោក Gibran Rakabuming Raka មានអាយុ ៣៦ឆ្នាំជាដៃគូ អាចនឹងជួយបង្កើនប្រជាប្រិយភាពរបស់លោក Prabowo ដោយសារតែ ប្រជាប្រិយភាពយ៉ាងសម្បើមរបស់លោក Jokowi បើទោះជាមានការខឹងសម្បារទៅនឹងការកែប្រែលក្ខខណ្ឌមួយចំនួន ដើម្បីបើកផ្លូវឱ្យកូនប្រុសរបស់លោក អាចឈរឈ្មោះបោះឆ្នោតបានក៏ដោយ។ នៅក្នុងសន្និសិទសារព័ត៌មានមួយ ក្រោយកិច្ចប្រជុំគណបក្សរបស់លោក និងគណបក្សជាដៃគូក្រុមចម្រុះ លោក Prabowo បាននិយាយថាមានកិច្ចព្រមព្រៀងមួយ ដើម្បីតែងតាំងរូបលោកជាបេក្ខជនប្រធានាធិបតី រីឯលោក Gibran Rakabuming Raka ជាបេក្ខជន អនុប្រធានាធិបតី។ គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលជាប្រទេសប្រជាធិបតេយ្យធំលំដាប់ទី៣នៅលើពិភពលោក នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានប្រជាជនជិត […]

អ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែក លើតំបន់ហ្កាហ្សា ខណៈសហរដ្ឋអាមេរិកជំរុញការផ្ដល់ជំនួយបន្ថែមដល់ប្រជាជនប៉ាឡេស្ទីន

Nisaiy KP October 22, 2023 22/10/2023

(ហ្កាហ្សា)៖ អ៊ីស្រាអែល នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលានេះ បានបង្កើនការវាយប្រហារតាមផ្លូវអាកាសលើភាគខាងត្បូងនៃតំបន់ហ្កាហ្សា​ និងបាននិយាយថាខ្លួននឹងបង្កើនការវាយប្រហារលើភាគខាងជើងនៃតំបន់មួយនេះ ខណៈសហរដ្ឋអាមេរិកប្ដេជ្ញាចិត្តជំរុញការផ្ដល់ជំនួយមនុស្សធម៌ បន្ថែមដល់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងខ្វះខាតស្បៀងអាហារ ទឹក ថ្នាំពេទ្យ និងប្រេងឥន្ធនៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានរាយការណ៍ថាជនជាតិប៉ាឡេស្ទីន ១១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទម្លាក់គ្រាប់បែករបស់ អ៉ីស្រាអែល លើទីក្រុង ខាន់យូ ណឺស (Khan Younis) នៃភាគខាងត្បូងតំបន់ហ្កាហ្សា ហើយថាអ៉ីស្រាអែលក៏បានវាយប្រហារលើទីក្រុង រ៉ាហ្វាស Rafah នៅភាគខាងត្បូងផងដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ក្បួនរថយន្តដឹកជំនួយមនុស្សធម៌ ដែលបានឈប់រង់ចាំនៅព្រំដែនប្រទេសអេហ្ស៉ីប អស់រយៈពេល ប៉ុន្មានថ្ងៃហើយនោះ ទីបំផុតបានចាប់ផ្តើមបើកឆ្លងកាត់ច្រក Rafah ដើម្បីចូលទៅកាន់ដែនដីប៉ាឡេស្ទីន Gaza Strip ហើយ។ ចំណែក លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្ត ដើម្បីធានានូវការផ្ដល់ជំនួយបន្ថែមចូលទៅកាន់តំបន់ហ្កាហ្សា តាមច្រក រ៉ាហ្វាស៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Toyota នឹងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាសាកថ្មរថយន្តអគ្គិសនីកម្រិតស្តង់ដាររបស់ Tesla នៅឆ្នាំ២០២៥

Khmerpress October 21, 2023 21/10/2023

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីទទួលយកការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ហើយគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ខាងមុខនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ Toyota បានក្លាយជាក្រុមហ៊ុនគូប្រជែងមួយទៀតដែលបានអនុម័តស្តង់ដារសាកថ្មរថយន្តអគ្គិសនីពីក្រុមហ៊ុន Tesla។ ជាក់ស្តែងកាលពីពេលថ្មីៗនេះមានក្រុមហ៊ុន Ford Motor, General Motors និង Nissan ក៏បានអនុម័តកម្រិតស្តង់ដារសាកថ្មអាមេរិកខាងជើង (NACS) របស់ក្រុមហ៊ុន Tesla ផងដែល។ មានន័យថាក្រុមហ៊ុនទាំងនេះសុទ្ធតែអាចចូលប្រើប្រាស់ទីតាំងសាកថ្ម Tesla Supercharger ទាំងអស់ប្រមាណ ៦០ភាគរយបាននៅអាមេរិក។ យោងតាមរបាយការណ៍ចេញផ្សាយបានគូសបញ្ជាក់ថា គិតចាប់ពីពេលពេលវេលាចុះហត្ថលេខាព្រមព្រៀងនេះតទៅ Toyota នឹងចាប់ផ្តើមផលិតប្រភេទសាកថ្មរថយន្តអគ្គិសនីថ្មីរបស់ខ្លួនដូចគ្នាទៅនឹង Tesla ដែលរួមមានម៉ូដែល Toyota និង Lexus ប្រភេទអគ្គិសនីមួយចំនួន រូមទាំង Toyota SUV ថ្មីដែលនឹងដំឡើងនៅរោងចក្រផលិតរបស់ខ្លួនក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក។ ខណៈការប្រើប្រាស់ជាផ្លូវការនឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៥ តទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ស៉ី ជិនពីង ថាចិននឹងជួយទិញផលិតផលនាំចេញរបស់ស្រីលង្កា

Khmerpress October 20, 2023 20/10/2023

(ប៉េកាំង)៖ លោកប្រធានាធិបតី ស៉ី ជិនពីង បានប្រាប់សមភាគីស្រីលង្កា លោក រ៉ានីល វ៉ិកក្រេម៉េស៉ីងហេ (Ranil Wickremesinghe) ក្នុងជំនួបនៅទីក្រុងប៉េកាំង នាថ្ងៃសុក្រនេះថា ចិនមានឆន្ទៈក្នុងការផ្តល់ជំនួយដោយគ្មានលក្ខខណ្ឌនយោបាយ និងបង្កើនការទិញទំនិញនាំចេញបន្ថែមទៀតរបស់ស្រីលង្កា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។ បើតាមសេចក្តីសង្ខេបនៃកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ ដោយសំដៅលើគម្រោងធំៗដែលចិនគាំទ្រក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ លោក ស៉ី បានប្រាប់ប្រធានាធិបតីស្រីលង្កា លោក វ៉ិកក្រេម៉េស៉ីងហេ យ៉ាងដូច្នេះថា «ភាគីទាំងពីរគួរតែខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ ទីក្រុងកំពង់ផែកូឡុំបូ (Colombo) និងហាំបាន់តូតា (Hambantota)»។ លោក ស៉ី បានបន្ថែមថា «ចិនមានឆន្ទៈបន្តផ្តល់ជំនួយដល់ស្រីលង្កា ដោយមិនភ្ជាប់លក្ខខណ្ឌនយោបាយ ពង្រីកការនាំចូលផលិតផល របស់ស្រីលង្កា ហើយនឹងលើកទឹកចិត្តសហគ្រាសចិនឲ្យវិនិយោគនៅស្រីលង្កា»។ គួរបញ្ជាក់ថា ការអះអាងរបស់ លោក ស៉ី ធ្វើឡើង មួយសប្តាហ៍បន្ទាប់ពីប្រទេសដីកោះដែលរងគ្រោះដោយវិបត្តិមួយនេះ ប្រកាសពីការឈានដល់កិច្ចព្រមព្រៀងជាមួយធនាគារនាំចេញ-នាំចូលរបស់ចិន ក្រោមលក្ខខណ្ឌបំណុលចំនួន ៤.២ពាន់លានដុល្លារ ដែលជាចំណែកមួយនៃបំណុលសរុបប្រហែលពាន់លានដុល្លារ ដែលខ្លួនជំពាក់ម្ចាស់កម្ចីចិន ទាំងក្រោមក្របខណ្ឌទ្វេភាគី […]