ព័ត៌មានអន្តរជាតិ

Meta ត្រៀមបញ្ចេញមុខងារថ្មីដែលមានសមត្ថភាពដូច Telegram

Khmerpress October 19, 2023 19/10/2023

(បរទេស)៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមយក្ស Meta Platform បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងចាប់ផ្តើមដាក់ដំណើរការមុខងារថ្មីមួយដែលមានឈ្មោះថា «Broadcast Channel» នៅលើភ្លេតហ្វមចំនួនពីររបស់ខ្លួនគឺ Facebook និង Messenger។ ខណៈមុខងារថ្មីនេះនឹងអនុញ្ញាតបុគ្គលសាធារណៈក៏ដូចជាអ្នកបង្កើតមាតិកាផ្សេងៗអាចចែករំលែកសាររបស់ពួកគេទៅកាន់មនុស្សជាច្រើនឥតដែនកំណត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ Meta កំពុងធ្វើតេស្តសាកល្បងទៅលើជម្រើសមុខងារជាច្រើននៅលើបណ្តាញផ្សព្វផ្សាយរបស់ខ្លួន។ ជាក់ស្តែងជុំវិញការប្រកាសចេញមុខងារ Broadcast Channel ថ្មីនេះត្រូវបានប្រភពឱ្យដឹងថា បានធ្វើឡើងស្របពេលដែលបណ្តាញផ្សព្វផ្សាយ Telegram ដែលជាគូប្រជែងដ៏ធំរបស់ខ្លួនបានដើរតួដ៏សំខាន់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលជាមធ្យោបាយចម្បងដែលក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនប្រើដើម្បីទំនាក់ទំនងជាមួយពិភពលោក។ យ៉ាងណាមិញចំពោះ Broadcast Channel នេះក៏មានមុខងារស្រដៀងទៅនឹងមុខងាររបស់ Telegram មួយចំនួនផងដែរ ដោយវានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចែករំលែកសារទៅកាន់មនុស្សជាច្រើនឥតដែនកំណត់បើធៀបនឹងមុខងារ Group ដែល Facebook និង Messenger កំពុងដំណើរការបច្ចុប្បន្ន។ មុខងារទាំងនោះរួមមាន គាំទ្រការបង្ហោះអត្ថបទ រូបភាព ស្ទង់មតិ(polls) ប្រតិកម្ម(reactions) និងមុខងារជាច្រើនទៀត។ គួរជម្រាបដែរថា សម្រាប់មមុខងារថ្មីចុងក្រោយនេះ Meta ត្រៀមនឹងដាក់ចេញនៅប៉ុន្មានសប្តាហ៍ខាងមុខនេះតែម្តង៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៉ីបញ្ជូនជំនួយមនុស្សធម៌ចំនួន២៧តោន សម្រាប់ប្រជាជនស៉ីវិលនៅតំបន់ Gaza

Khmerpress October 19, 2023 19/10/2023

(មូស្គូ)៖ ក្រសួងស្ថានការណ៍គ្រាអាសន្ននៃប្រទេសរុស្ស៉ី បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៉ីបានបញ្ជូនជំនួយមនុស្សធម៌ចំនួន២៧តោន សម្រាប់ប្រជាជនស៉ីវិលប៉ាឡេស្ទីន នៅឯតំបន់ Gaza Strip ដែលនឹងត្រូវដឹកជញ្ជូនទៅកាន់ទីនោះ ពីប្រទេសអេហ្ស៉ីប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។ លោក Ilya Denisov ដែលជាអនុរដ្ឋមន្រ្តីនៃក្រសួងខាងលើ បាននិយាយដូច្នេះថា «យន្តហោះពិសេសមួយ១គ្រឿង បានចេញដំណើរ​ពីព្រលានយន្តហោះនៅក្រុង Ramenskoye ក្បែរទីក្រុងមូស្គូ ឆ្ពោះទៅកាន់ទីក្រុង El-Arish នៃប្រទេសអេហ្ស៉ីប។ ជំនួយមនុស្សធម៌របស់រុស្ស៉ី នឹងត្រូវប្រគល់ឱ្យទៅអឌ្ឍចន្ទក្រហមរបស់អេហ្ស៉ីប ដើម្បីបញ្ជូនទៅតំបន់ Gaza Strip»។ បើតាមលោក Denisov ជំនួយនោះរួមមានស្បៀងអាហារ ដូចជាស្រូវសាលី ស្ករ អង្ករ និងមី។ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌ ដែលកំពុងត្រូវការជាចាំបាច់ អាចចូលទៅកាន់តំបន់ Gaza បាន ជាទីដែលប្រជាជនប៉ាឡេស្ទីនប្រមាណជា១លាននាក់ បានរត់ភៀសខ្លួនពី​ផ្ទះសម្បែងរបស់ពួកគេ […]

Apple ចាប់ផ្តើមលក់ខ្មៅដៃបំពាក់រន្ធ USB-C ថ្មីជាមួយតម្លៃ ៧៩ដុល្លារ

Khmerpress October 19, 2023 19/10/2023

(បរទេស)៖ នៅថ្ងៃអង្គារសប្តាហ៍នេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានធ្វើការប្រកាសចេញផលិតផលថ្មីមួយរបស់ខ្លួនប្រភេទខ្មៅដៃ Apple Pencil ជំនាន់ទី២ ជាមួយនឹងការបំពាក់ដោយរន្ធ USB-C ជាលើកដំបូង។ ខណៈការចេញលក់លើកនេះមានតម្លៃ ៧៩ដុល្លារ ដែលជាតម្លៃសមរម្យជាងបើធៀបនឹងជំនាន់ទីមួយមានតម្លៃ ១២៩ដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Apple Pencil ជំនាន់ថ្មីដែលមានតម្លៃសមរម្យនេះបានបាត់នូវការគាំទ្រមុខងារមួយចំនួន ដោយក្នុងនោះរួមមាន កង្វះមុខងារសង្កត់លើអេក្រង់ Pressure Sensitivity ការគាំទ្រមុខងារឥតខ្សែ និងប៉ះ ២ដងដើម្បីផ្លាស់ប្តូរមុខងារនៅលើខ្មៅដៃជាដើម។ ទោះជាយ៉ាងណាក៏ដោយ Apple Pencil ថ្មីនៅតែជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែលកំពុងតែស្វែងរកស្ទីលដែលមានតម្លៃសមរម្យសម្រាប់ iPad របស់ពួកគេ។ វាក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែលមិនត្រូវការចំណុចខ្វះខាតខាងលើនេះ ព្រោះថាការផ្តល់ជូននេះគឺមានតម្លៃទាបជាងពាក់កណ្តាលបើធៀបនឹងម៉ូដែលមុន។ គួរជម្រាបដែរថា Apple Pencil ថ្មីគឺអាចប្រើបានជាមួយ iPad គ្រប់ម៉ូដែលដែលមានរន្ធ USB-C ខណៈការចេញលក់វិញនឹងចាប់ផ្តើមពីខែវិច្ឆិកាខាងមុខនេះតទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិនប្រកាសបញ្ចូលថវិកាថ្មីចំនួន១០០ពាន់លានដុល្លារ ទៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ

Khmerpress October 18, 2023 18/10/2023

(ប៉េកាំង)៖ លោកប្រធានាធិបតី ស៉ី ជីនពីង បាននិយាយនៅថ្ងៃពុធនេះថា ចិននឹងបញ្ចូលមូលនិធិថ្មីក្នុងទំហំទឹកប្រាក់ជាង ១០០ពាន់លានដុល្លារ ទៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ហៅកាត់ BRI របស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០២៣។ លោក ស៉ី បានប្រកាសថា ធនាគារអភិវឌ្ឍន៍ចិន និងធនាគារនាំចេញ-នាំចូល ដែលជាអ្នកផ្តល់កម្ចីដ៏សំខាន់នៅក្នុងគម្រោងខ្សែក្រវាត់និងផ្លូវ នាពេលឥឡូវនេះ នឹងផ្តល់ប្រាក់កម្ចីបន្ថែមចំនួន១០០ពាន់លានដុល្លារទៀត។ ធនាគារទាំងពីរនឹងបង្កើតឱកាសផ្តល់ហិរញ្ញប្បទានចំនួន ៣៥០ពាន់លានយន់ ឬស្មើនឹង ៤៧.៩ពាន់លានដុល្លារ សម្រាប់គម្រោង BRI។ ទឹកប្រាក់បន្ថែមចំនួន ៨០ពាន់លានយន់ផ្សេងទៀត នឹងត្រូវចាក់បញ្ចូលទៅក្នុងស្ថាប័នផ្តល់ប្រាក់កម្ចីផ្លូវការនៃគម្រោងនេះ គឺមូលនិធិផ្លូវសូត្រ។ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាសសរស្តម្ភស្នូលនៃផែនការពង្រីកឥទ្ធិលចិនទៅក្រៅប្រទេស របស់លោក ស៉ី ជិនពីង ដោយទីក្រុងប៉េកាំងនិយាយថា ឥឡូវនេះខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យា ក្នុងទំហំទឹកប្រាក់ជាង ២ពាន់ពាន់លានដុល្លារហើយ នៅជុំវិញពិភពលោក។ អ្នកគាំទ្រ បានសាទរចំពោះការផ្តល់ធនធាន និងជំរុញកំណើនសេដ្ឋកិច្ចមកកាន់លោកខាងត្បូង។ គួរបញ្ជាក់ថា ចិន បាននិងកំពុងរៀបចំវេទិកាខ្សែក្រវាត់ និងផ្លូវ ដោយមានការចូលរួមពីតំណាងប្រទេសចំនួន ១៣០ […]

នាយករដ្ឋមន្រ្តីថៃ អញ្ជើញលោក ពូទីន ឱ្យទៅបំពេញទស្សនកិច្ចផ្លូវការ នៅឆ្នាំក្រោយ

Khmerpress October 18, 2023 18/10/2023

(ប៉េកាំង)៖ នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន បានឱ្យដឹងថា រូបលោកបានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ឱ្យទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។ លោក សេដ្ឋា និងលោក ពូទីន បានជួបគ្នានៅក្រៅវេទិកាស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ហើយជជែក​អំពីការជំរុញចំណងទាក់ទង ផ្នែកពាណិជ្ជកម្មនិងវប្បធម៌។ នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីថៃ បានឱ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំបានអញ្ជើញ​លោក ពូទីន ឱ្យបំពេញទស្សនកិច្ចមកកាន់ប្រទេសថៃ នៅឆ្នាំ២០២៤»។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ លោក ពូទីន បានទទួលយកការអញ្ជើញនោះ ប៉ុន្តែពុំទាន់មានការកំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។ គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ពូទីន ជុំវិញការចោទប្រកាន់ ​អំពីឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ កាលពីឆ្នាំមុន ថៃបានចូលរួមជាមួយចិននិងឥណ្ឌា ផ្តល់សំឡេងអនុបវាទនៅក្នុងការបោះឆ្នោតមួយ របស់​មហាសន្និបាតនៃអង្គការសហប្រជាជាតិ ដែលថ្កោលទោសការដែលរុស្ស៉ីប្រកាសកាត់យកទឹកដីរបស់អ៊ុយក្រែន​ ដែលស្ថិតក្រោមការកាន់កាប់របស់កងទ័ពរុស្ស៉ី៕ […]

X គ្រោងបញ្ចេញមុខងារថ្មីមួយ ដែលតម្រូវឱ្យបង់ថ្លៃប្រើប្រាស់ ១ដុល្លារក្នុងមួយឆ្នាំ

Khmerpress October 18, 2023 18/10/2023

(បរទេស)៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម X (ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter) កំពុងសាកល្បងគំរូជាវថ្មីមួយដែលមានឈ្មោះថា «Not A Bot» ដែលវានឹងតម្រូវឱ្យអ្នកប្រើប្រាស់បង់ថ្លៃ ១ដុល្លារក្នុងមួយឆ្នាំដើម្បីអាចចូលប្រើប្រាស់ជាមួយនឹងជម្រើសមុខងារជាច្រើន ថែមទាំងអាចកាត់បន្ថយសារឥតបានការថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ យោងតាមការជូនដំណឹងរបស់ X បានឱ្យដឹងថា «Not A Bot» បច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយនៅមិនទាន់អាចប្រើប្រាស់បាននៅឡើយនោះទេ។ ប្រសិនបើមុខងារថ្មីនេះឆ្លងកាត់ការសាកល្បងបានជោគជ័យនោះអ្នកប្រើប្រាស់ទាំងរបស់ X ដែលជាវមុខងារនេះនឹងទទួលបាន Feature ថ្មីៗជាច្រើន រួមទាំងអាចធ្វើការកែសម្រួល (Edit) នៅលើ Post ឬអាចលុប Post បានថែមទៀតផង។ ជុំវិញគោលបំណងដែលបង្កើតមុខងារថ្មីនេះ X បានបញ្ជាក់ថា គឺដើម្បីកាត់បន្ថយចំនួន bots និង spammers នៅលើភ្លេតហ្វមរបស់ខ្លួនក៏ដូចជាបន្ថែមសុវត្ថិភាពដល់អ្នកប្រើប្រាស់ផងដែរ។ គួរបញ្ជាក់ដែរថា «Not A Bot» នឹងត្រូវបាន X ដាក់ឱ្យប្រើប្រាស់ដំបូងគេនៅក្នុងប្រទេស នូវែលសេឡង់ និងហ្វីលីពីន ប្រសិនបើធ្វើតេស្តបានជោគជ័យ ចំណែកឯថ្លៃជាវវិញ […]

ជប៉ុននឹងផ្តល់ជំនួយ១០លានដុល្លារ ដល់ប្រជាជនស៉ីវិលប៉ាឡេស្ទីននៅតំបន់ Gaza

Khmerpress October 17, 2023 17/10/2023

(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី Yoko Kamikawa នៅថ្ងៃអង្គារនេះបាននិយាយថា ជប៉ុននឹងផ្តល់ជំនួយបន្ទាន់ចំនួន ១០លានដុល្លារអាមេរិក សម្រាប់ប្រជាជនស៉ីវិលប៉ាឡេស្ទីន នៅតំបន់ Gaza Strip ដែលកំពុងរងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។ ជប៉ុនបច្ចុប្បន្នគឺជាប្រធាននៃក្រុមប្រទេសអភិវឌ្ឍន៍ G7 ហើយលោកស្រី Kamikawa បានលើកឡើងថា ទីក្រុងតូក្យូកំពុងតាមឃ្លាំមើល​ស្ថានការណ៍នៅក្នុងតំបន់ Gaza ជាមួយក្តីកង្វល់ ខណៈជប៉ុនរំពឹងថា ស្ថានការណ៍នៅទីនោះនឹងថមថយចុះកម្តៅ ក្នុងពេលឆាប់ៗតាមតែ​អាចធ្វើទៅបាន។ លោកស្រីប្រមុខការទូតជប៉ុន បានបន្ថែមថា លោកស្រីក៏កំពុងធ្វើការងាររៀបចំជំហានចុងក្រោយ សម្រាប់កិច្ចពិភាក្សាគ្នា​ជាមួយសមភាគីអ៉ីរ៉ង់ផងដែរ។ ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ Gaza មានអ៉ីរ៉ង់ជាខ្នងបង្អែក។ គួរបញ្ជាក់ថា អ៉ីស្រាអែលបានប្តេជ្ញាកម្ទេចក្រុមហាម៉ាសទាំងស្រុង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះ បានបញ្ជូនខ្មាន់កាំភ្លើងឱ្យសម្រុកចូលលុកលុយសហគមន៍និង​ទីក្រុងនៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយផ្តាច់ជីវិតមនុស្សជាង១,៤០០នាក់ ព្រមទាំងចាប់ចំណាប់ខ្មាំង​ជាច្រើននាក់ទៀត នៅក្នុងការវាយប្រហារដ៏អាក្រក់មួយលើជនស៉ីវិល ក្នុងប្រវត្តិសាស្រ្តរបស់អ៉ីស្រាអែល។ អ៉ីស្រាអែលបានសងសឹកវិញ តាមរយៈការបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស យ៉ាងខ្លាំងក្លាបំផុត ទៅលើតំបន់ Gaza ដែលមកទល់ពេលនេះ បានសម្លាប់មនុស្ស​ជាង២,៨០០នាក់៕ […]

LinkedIn ប្រកាសបញ្ឈប់បុគ្គលិកក្នុងជុំទី២ សរុបជិត ១៥០០នាក់

Khmerpress October 17, 2023 17/10/2023

(បរទេស)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុន LinkedIn ដែលជាបុត្រសម្ព័ន្ធរបស់ Microsoft បានប្រកាសបញ្ឈប់បុគ្គលិកចំនួន ៦៦៨នាក់បន្ថែមទៀត ខណៈការបញ្ឈប់នេះនឹងប៉ះពាល់ដល់បុគ្គលិកចំនួន ៣ផ្នែករួមមាន ផ្នែកវិស្វកម្ម ធនធានមនុស្ស និងគណនេយ្យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ នេះគឺជាជុំទីពីរនៃការបញ្ឈប់ការងារសម្រាប់ក្រុមហ៊ុន LinkedIn នៅឆ្នាំនេះ បន្ទាប់ពីការសម្រេចចិត្តកាលពីខែឧសភាក្នុងការកាត់បន្ថយបុគ្គលិកប្រមាណ ៧១៦នាក់។ តាមប្រសាសន៍របស់នាយកប្រតិបត្តិ LinkedIn លោក Ryan Roslansky បាននិយាយនៅក្នុងអនុស្សរណៈមួយទៅកាន់និយោជិតថា ការបញ្ឈប់បុគ្គលិកគឺចាំបាច់ដើម្បី «ធានាថាយើងមានទីតាំងល្អបំផុតសម្រាប់កំណើន និងភាពជោគជ័យរយៈពេលវែង»។ លោកក៏បាននិយាយផងដែរថា ក្រុមហ៊ុននឹង«ពន្យឺតល្បឿននៃការជួលបុគ្គលិកពេញមួយឆ្នាំតែម្តង»។ គួរជម្រាបដែរថា ការបញ្ឈប់ការងារនៅ LinkedIn គឺជាផ្នែកមួយនៃនិន្នាការកាន់តែធំនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដោយសារក្រុមហ៊ុនកំពុងដោះស្រាយជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច និងអតិផរណាកើនឡើង។ ដោយឡែកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្រៅតែពី LinkedIn នៅមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតដែលបានប្រកាសបញ្ឈប់បុគ្គលិកដែលក្នុងនោះរួមមាន Meta, Twitter និង Netflix ក៏សុទ្ធតែជួបវិបត្តិសេដ្ឋកិច្ចខ្លាំងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ដូណាល់ ត្រាំ សន្យាបណ្ដេញជនភៀសខ្លួនដែលគាំទ្រហាម៉ាស ចេញពីសហរដ្ឋអាមេរិក បើជាប់ឆ្នោតម្តងទៀត​

Khmerpress October 17, 2023 17/10/2023

(CLIVE, Iowa)៖ លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានសន្យាថាប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីម្ដងទៀត លោកនឹងហាមឃាត់ជនភៀសខ្លួន ដែល គាំទ្រក្រុមហាម៉ាសចូលក្នុងសហរដ្ឋអាមេរិក ព្រមទាំងបណ្ដេញជនភៀសខ្លួនទាំងឡាយណាដែលបង្ហាញការគាំទ្រជាសាធារណៈដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។ លោក ដូណាល់ ត្រាំ ធ្វើការសន្យាបែបនេះ អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមួយ ក្នុងរដ្ឋ Iowa និងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ហាម៉ាស ដែល បានសម្លាប់ជនជាតិអ៉ីស្រាអែលជាង ១,៤០០នាក់ ខណៈការវាយប្រហារសងសឹករបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សាជាង ២,៨០០នាក់។ លោក ត្រាំ ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិកពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បាននិយាយថាប្រសិនបើលោកជាប់ឆ្នោតជាលើកទី២ លោកនឹងហាមឃាត់ អ្នកទាំងឡាយណាដែលមិនជឿថាអ៉ីស្រាអែលជាប្រទេស ចូលក្នុងសហរដ្ឋអាមេរិក ហើយលុបចោលទិដ្ឋាការរបស់និស្សិតបរទេសដែលមានគំនិតប្រឆាំងជនជាតិជ្វីហ្វ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើអ្នកចង់លុបបំបាត់រដ្ឋអ៉ីស្រាអែល អ្នកនឹងត្រូវបានហាមឃាត់ ប្រសិនបើអ្នកគាំទ្រហាម៉ាស ឬមនោគមន៍វិជ្ជារបស់ហាម៉ាស អ្នកនឹងត្រូវបានហាមឃាត់ ហើយប្រសិនបើអ្នកជាកុម្មុយនិស្ដ ម៉ាកនិយម ឬក៏ហា្វស៊ីស អ្នកនឹងត្រូវបានហាមឃាត់»។ គួរបញ្ជាក់ថា អំឡុងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក […]

ក្រសួងសុខាភិបាលនៅតំបន់ Gaza អះអាងថា តួលេខមនុស្សបាត់បង់ជីវិតបន្តកើនដល់២,៧៥០នាក់ ដោយសារការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល

Khmerpress October 16, 2023 16/10/2023

(ហ៊្សេរុយសាឡិម)៖ នៅរសៀលថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលនៃតំបន់ Gaza Strip បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារ ការទម្លាក់​គ្រាប់បែករបស់អ៉ីស្រាអែល បានកើនដល់ខ្ទង់ ២,៧៥០នាក់ហើយ ក្នុងរយៈពេលប្រមាណ១០ថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។ ក្រសួងសុខាភិបាលតំបន់ Gaza ដែលគ្រប់គ្រងដោយក្រុម Hamas បាននិយាយថា គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក មនុស្សសរុបបន្ត​កើនដល់២,៧៥០នាក់ហើយ ដែលបានបាត់បង់ជីវិត និងប្រហែល៩,៧០០នាក់ទៀតបានរងរបួស ក្រោមការវាយប្រហារតាមផ្លូវអាកាសឥត​ឈប់ឈររបស់អ៉ីស្រាអែល ដែលជាការសងសឹកទៅលើក្រុម Hamas សម្រាប់សកម្មភាពឆ្មក់វាយប្រហារទ្រង់ទ្រាយធំរបស់ពួកគេ ចូលទៅ​កាន់ភាគខាងត្បូងអ៉ីស្រាអែល ហើយបានផ្តាច់ជីវិតមនុស្សជាង១,៣០០នាក់ និងចាប់មនុស្សជាង១៥០នាក់ យកទៅតំបន់ Gaza ដើម្បីធ្វើ​ជាចំណាប់ខ្មាំង។ គួរបញ្ជាក់ថា ក្រៅពីអ្នកស្លាប់និងរបួស ប្រជាជនប៉ាឡេស្ទីន១លាននាក់ ក៏បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរនៅ Gaza​ ខណៈអ៉ីស្រាអែលកំពុងត្រៀមធ្វើសង្រ្គាមតាមជើងគោកវិញម្តង បន្ទាប់ពីបានផ្តោតវាយប្រហារតែតាមផ្លូវអាកាស។ ប្រតិបត្តិការវាយលុក​ជើងគោករបស់អ៉ីស្រាអែល ត្រូវបានគេព្រួយបារម្ភថា អាចនឹងបង្កហានិភ័យនៃការផ្ទុះជម្លោះរីករាលដាលធំទូទាំងតំបន់ ហើយបណ្តាលឱ្យមានផលវិបាកកាន់តែខ្លាំងធ្ងន់ធ្ងរ ជាងពេលនេះទៅទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews