ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងព្រមាន Google និង Apple ជុំវិញការធ្វើខុសគោលការណ៍ និងត្រៀមផាកពិន័យរហូតដល់ជាង ៥០លានដុល្លារ

Khmerpress October 7, 2023 07/10/2023

(បរទេស)៖ និយតករទូរគមនាគមន៍កូរ៉េខាងត្បូងបាននិយាយថា ក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google និង Apple បានបំពានលើទីតាំងទីផ្សារកម្មវិធីដ៏លេចធ្លោរបស់ពួកគេទាំងនៅលើ App Store និង Play Store ដែលបង្ខំឱ្យអ្នកបង្កើតកម្មវិធីក្នុងស្រុករបស់ខ្លួនបង់ប្រាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ យោងតាមសេចក្តីថ្លែងការពីគណៈកម្មការទំនាក់ទំនងកូរ៉េ (KCC) បានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកទាំងពីរនេះបានបង្ខំឱ្យ Developer ដែលបង្កើតកម្មវិធី នឹងដាក់ដំណើរការទៅក្នុង AppStore និង Play Store ត្រូវតែបង់ប្រាក់ជាមុន ខណៈអ្នកមិនបង់ប្រាក់ត្រូវបានពន្យាពេលចេញផ្សាយកម្មវិធីទាំងនោះ។ KCC ក៏បានបញ្ជាក់ដែរថា និយតករកូរ៉េកំពុងជូនដំណឹងដល់ក្រុមហ៊ុនយក្សទាំងពីរនេះ អំពីការត្រួតពិនិត្យរកការពិត ប្រសិនបើទាំង Google និង Apple ធ្វើបែបនេះពិតមែន នឹងត្រូវបានផាកពិន័យជាប្រាក់សរុបប្រហែល ៥០.៤៧លានដុល្លារជុំវិញការបំពានគោលការណ៍របស់ពួកគេដោយក្នុងនោះ Google នឹងត្រូវផាកពិន័យប្រហែល ៣៥លានដុល្លារ និងង Apple ប្រហែល ១៥លានដុល្លារ។ គួរជម្រាបដែរថា បញ្ហានេះភាគីខាង Apple បានធ្វើការឆ្លើយតបភ្លាមៗថា […]

ចិននិងវៀតណាមកំពុងត្រៀមរៀបចំ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៉ី ជីនពីង ទៅកាន់ទីក្រុងហាណូយ ដែលអាចកើតឡើងនៅខែក្រោយ, នេះបើតាម Reuters

Khmerpress October 6, 2023 06/10/2023

(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣នេះ ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា ក្រុមមន្រ្តីចិននិងវៀតណាម កំពុងតែ​ត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ទៅកាន់ទីក្រុងហាណូយ ដែលអាចកើតឡើងនៅអំលុងចុងខែ​តុលា ឬមួយក៏នៅខ្ទង់ដើមខែវិច្ឆិកា ខាងមុខ។ ដំណើរទស្សនកិច្ចខាងលើបើជាការពិតនឹងគូសរំលេចឱ្យឃើញ នូវការរីកកាន់តែធំឡើងនៃសារសំខាន់ផ្នែកយុទ្ធសាស្រ្តរបស់ប្រទេសវៀតណាម ស្របពេល​ដែលមហាអំណាច កំពុងតែខិតខំប្រជែងឥទ្ធិពលគ្នានៅក្នុងតំបន់ ចំពោះមុខការកើនឡើងនៃភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន។ ប្រទេសអាស៊ានមួយនេះ ត្រូវគេមើលឃើញថា កាន់តែមានសារសំខាន់ខ្លាំងទៅៗ សម្រាប់កំពូលមហាអំណាចទាំងពីរ ខណៈវៀតណាមកំពុង​ព្យាយាមពង្រីកតួនាទីរបស់ខ្លួន នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល ដោយនាំចូលសមាសធាតុផ្សំឧស្សាហកម្មពីចិន ដែលខ្លួនដំឡើងមុននាំចេញ​ផលិតផលសម្រេច ទៅកាន់សហរដ្ឋអាមេរិក ឬក៏អឺរ៉ុប។ កាលពីខែកញ្ញា ទីក្រុងវ៉ាស៉ីនតោន ទីបំផុតបានដំឡើងទំនាក់ទំនងជាមួយទីក្រុងហាណូយ ដោយបានលើកសហរដ្ឋអាមេរិកដល់ឋានៈកំពូលស្មើគ្នាជាមួយចិន នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានប្រឹងប្រែងជំរុញកិច្ចប្រឹងប្រែងការទូតជាយូរដែរមកហើយ។ នៅក្នុង​ខែដដែលនោះ គឺប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទៅបំពេញទស្សនកិច្ចនៅវៀតណាម។ ដោយឡែក យោងតាមទិន្នន័យរបស់​រដ្ឋាភិបាលវៀតណាម ចិនគឺជាអ្នកវិនិយោគធំបំផុតរបស់ប្រទេសអាស៊ានមួយនេះ ដែលបានប្តេជ្ញាចំណាយថវិកាជិត៣ពាន់លានដុល្លារនៅ​វៀតណាម ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៣នេះ ដែលជាចំនួនលើសសហរដ្ឋអាមេរិកដល់ទៅ៦ដង […]

កំណែ iOS 17.0.3 ថ្មីនឹងចេញមកដោះស្រាយបញ្ហា iPhone ឡើងកម្តៅ

Khmerpress October 6, 2023 06/10/2023

(បរទេស)៖ ទីបំផុត! Apple បញ្ចេញការធ្វើបច្ចុប្បន្នកំណែចុងក្រោយរបស់ខ្លួន iOS 17.0.3 ជាផ្លូវការហើយដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងនៅលើត្រូកូល iPhone 15។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ iPhone 15 Pro និង iPhone 15 Pro Max ដែលកំពុងជួបបញ្ហាឡើងកម្តៅអាចធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បីឱ្យស្ថានភាព iPhone ត្រឡប់មកធម្មតាវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។ យោងតាមការបញ្ជាក់ពី Apple នៅក្នុងរបាយការណ៍មុនបានឱ្យដឹងថា iPhone 15 ទាំង ៤ម៉ូដែលជួបបញ្ហាឡើងកម្តៅដោយសារហេតុផល ៣យ៉ាងគឺ កំហុសនៅក្នុងកំណែ iOS 17 ការធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីមួយចំនួន និងឆ្នាំងសាកមានកម្លាំងលើសពី ២០វ៉ាត់។ ដោយក្នុងនោះ Apple បានអះអាងថា មិនមានជាប់ទាក់ទងនឹង Hardware ទៅលើដំណើរការបន្ទះឈីប A 17 Pro ឬតួទីតាញ៉ូមថ្មីរបស់ iPhone 15 Pro/ 15 Pro […]

ព្យុះទីហ្វុង Koinu បង្ខំឲ្យផ្អាកការងារនិងសកម្មភាពនានា នៅតៃវ៉ាន់

Khmerpress October 5, 2023 05/10/2023

(តៃប៉ិ)៖ ព្យុះទីហ្វុង Koinu បានចាប់ផ្តើមបោកបក់កាត់តំបន់ជនបទដាច់ស្រយាលនៅភាគខាងត្បូងតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យមនុស្សចំនួន ១៩០នាក់រងរបួស ខណៈដែលភ្លៀង និងខ្យល់បោកបក់ខ្លាំង បង្ខំឲ្យលុបចោលការងារ និងថ្នាក់រៀនសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងកោះ។ នេះយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។ ព្យុះ Koinu បានបោកបក់លើតំបន់ហាំងឈុន (Hengchun) នៃកោះតៃវ៉ាន់ ជាព្យុះទីហ្វុងកម្រិតទី៤ ដោយនាំមកនូវល្បឿនខ្យល់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែត្រូវបានគេព្យាករថានឹងចុះខ្សោយឥទ្ធិពល នៅពេលឆ្លងចូលច្រកសមុទ្រតៃវ៉ាន់ និងឆ្ពោះទៅកាន់ខេត្តក្វាងទុង (Guangdong) របស់ប្រទេសចិន។ ភ្លៀងកំពុងធ្លាក់ខ្លាំងបំផុតនៅតាមតំបន់ភ្នំ និងតំបន់ដែលមានប្រជាជនរស់នៅតិច គឺស្រុកពីងទុង (Pingtung) នៅភាគខាងត្បូង និងតំបន់ឆ្នេរភាគខាងកើត ប៉ុន្តែព្យុះទីហ្វុងក៏នឹងជះឥទ្ធិពលដល់ទីក្រុងកំពង់ផែកៅស៊ុង (Kaohsiung) ភាគខាងត្បូងផងដែរ។ នាយកដ្ឋានពន្លត់អគ្គីភ័យតៃវ៉ាន់ បានរាយការណ៍ថាមានអ្នករងរបួសចំនួន ១៩០នាក់ ប៉ុន្តែគ្មានអ្នកស្លាប់ ក៏ដូចជាការខូចខាតបន្តិចបន្តួច ចំពោះអគារមួយចំនួន។ គួរបញ្ជាក់ថា បើតាមក្រសួងដឹកជញ្ជូន ជើងហោះហើរអន្តរជាតិសរុបចំនួន ៤២ត្រូវបានលុបចោល ប៉ុន្តែសេវាកម្មរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ភាគខាងជើង និងភាគខាងត្បូងតៃវ៉ាន់ មិនរងផលប៉ះពាល់នោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ម៉ិកស៉ិក រាយការណ៍ពីជំងឺផ្តាសាយបក្សី H5N1 លើសត្វទាព្រៃ តែមិនប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមសត្វ

Khmerpress October 5, 2023 05/10/2023

(ម៉ិកស៉ីកូ)៖ អាជ្ញាធរគ្រប់គ្រងសុវត្ថិភាពសត្វរបស់ម៉ិកស៉ិក បានបញ្ជាក់ពីករណីដំបូងនៃជំងឺគ្រុនផ្តាសាយបក្សី H5N1 លើសត្វបក្សីព្រៃមួយកាលពីថ្ងៃពុធ សប្តាហ៍នេះ បន្ទាប់ពីមានការប្រកាសថាគ្មានការរកឃើញមេរោគប្រភេទនេះ នៅកសិដ្ឋានចិញ្ចឹមមាន់ក្នុងប្រទេសនោះទេកាលពីព្រឹកថ្ងៃដដែល។ នេះបើ យោងតាមការចេញផ្សាយដោយសារព័ត៌មាន USnews នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។ ទីភ្នាក់ងារសុវត្ថិភាពសត្វ Senasica ស្ថិតនៅក្រោមក្រសួងកសិកម្មម៉ិកស៉ិក បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីនៃជំងឺផ្តាសាយបក្សី H5N1 ត្រូវបានរកឃើញលើសត្វទាព្រៃមួយក្បាល និងមានសុខភាពល្អ នៅក្នុងរដ្ឋចាលីស្កូ (Jalisco)។ ដំបូងឡើយ រដ្ឋាភិបាលបានប្រកាសថា ម៉ិកស៉ិកគ្មានមេរោគ H5N1 ឡើយ ជិតមួយឆ្នាំបន្ទាប់ពីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបក្សីនៅក្នុងតំបន់ ដែលមាន ហានិភ័យខ្ពស់។ យ៉ាងនេះក្តី ទីភ្នាក់ងារ Senasica បានសង្កត់ធ្ងន់ថា ករណី H5N1 ដែលត្រូវបានបញ្ជាក់មិនមែនជាសញ្ញានៃការផ្ទុះឡើងនូវជំងឺនេះ ឬផ្ទុយនឹងការប្រកាសទេ តែមានន័យថាអ្នកចិញ្ចឹមសត្វគួរតែមានការប្រុងប្រយ័ត្ន និងការពារចំពោះការហូរចូលនូវបក្សីព្រៃ។ គួរបញ្ជាក់ថា កាលពីខែតុលាឆ្នាំ២០២២ ក្រសួងកសិកម្មម៉ិកស៉ិក បានរាយការណ៍ពីការរកឃើញមេរោគ H5N1 នៅក្នុងកសិដ្ឋានចិញ្ចឹមទៅលើសត្វបក្សីចំនួន ៦០,០០០ក្បាលក្នុងរដ្ឋ Nuevo Leon ពីរទៅបីថ្ងៃ បន្ទាប់ពីបានជូនដំណឹងដល់អង្គការពិភពលោក អំពីករណីធ្ងន់ធ្ងរដំបូងនៃការឆ្លងមេរោគនេះ៕ […]

តៃវ៉ាន់ បិទសាលារៀន លុបចោលជើងហោះហើរ ខណៈកំពុងត្រៀមលក្ខណៈទទួលព្យុះទីហ្វុង Koinu

Khmerpress October 4, 2023 04/10/2023

(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បានលុបចោលជើងហោះហើរ បិទសាលារៀន ព្រមទាំងការិយាល័យជាច្រើនជាបណ្ដោះអាសន្ន ខណៈព្យុះទីហ្វុង Koinu កំពុងបក់បោកកាន់តែជិតដល់តំបន់ឆ្នេរភាគខាងត្បូងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន​ Bloomberg នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។ ព្យុះទីហ្វុង Koinu ត្រូវបានរំពឹងថានឹងនាំមកជាមួយខ្យល់បក់ខ្លាំង និងធ្វើឱ្យមានរលកទឹកសមុទ្រឡើងដល់កម្ពស់ ៧ម៉ែត្រ នៅតាមបណ្ដោយឆ្នេរភាគខាងត្បូង។ ដោយមានពីការព្រមាននេះ អាជ្ញាធរក្នុងតំបន់បានសម្រេចចិត្តបិទសាលារៀន និងការិយាល័យ ក្នុងតំបន់ Pingtung និង Taitun រួមទាំងកោះ Penghu និង Green Island ជាបណ្ដោះអាសន្ន។ ព្យុះទីហ្វុងនេះកំពុងស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រ ពីតំបន់ឆ្នេរភាគខាងត្បូងបំផុតនៃកោះតៃវ៉ាន់ ជាមួយល្បឿនខ្យល់បក់ ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចឡើងដល់អតិបរមា ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង។ គួរបញ្ជាក់ថា ព្យុះទីហ្វុង Koinu ត្រូវបានព្យាករថានឹងបក់បោកទៅដល់ដីគោកនៃភាគខាងត្បូងកោះតៃវ៉ាន់ មុនរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេល ជើងហោះហើរអន្តរជាតិច្រើនជាង ៥០ជើង និងជើងហោះហើរក្នុងស្រុកនៅទូទាំងតំបន់ឆ្នេរភាគខាងត្បូងត្រូវបានលុបចោល៕ ផ្តល់សិទ្ធិដោយ៖ freshnews

Tesla បានដាក់លក់រថយន្តសរុបអស់ច្រើនជាង ៤៣ម៉ឺនគ្រឿងក្នុងត្រីមាសទី៣ ដែលលើសពីការរំពឹងទុក

Khmerpress October 4, 2023 04/10/2023

(បរទេស)៖ ដើមសប្តាហ៍នេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla បានបង្ហាញពីរបាយការណ៍ដាក់លក់រថយន្តរបស់ខ្លួន ដែលជាលទ្ធផលកើនឡើងខ្ពស់ជាងការរំពឹងទុករហូតដល់ទៅជាង ៥ពាន់គ្រឿងឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានបង្ហាញ ការផលិតរបស់ Tesla ក្នុងត្រីមាសទី៣ កន្លងទៅថ្មីៗនេះមានចំនួនសរុប ៤៣០,៤៨៨គ្រឿង ខណៈការនាំចេញបានកើនឡើងខ្ពស់ជាង ៥ពាន់គ្រឿង ដែលមានចំនួននាំចេញសរុបរហូតដល់ទៅ ៤៣៥,០៥៩ គ្រឿងឯណោះ។ Tesla បានអះអាងថា ចំនួននេះ គឺកើនឡើងប្រហែល ២៦.៥ភាគរយ និងកើន២៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកចំពោះមូលហេតុដែល Tesla កាត់បន្ថយចំនួនផលិតកម្មនេះ គឺដោយសារតែខកចិត្តទៅនឹងការរំពឹងទុកក្នុងត្រីមាសទី២ កន្លងទៅដែលបានដាក់លក់ក្នុងចំនួនទាបប្រហែល ៤៦៦,១៤០គ្រឿង ខណៈការផលិតមានចំនួនច្រើនដល់ទៅ ៥៧៩,៧០០គ្រឿងឯណោះ។ ដូច្នេះហើយទើបបាន Tesla សម្រេចបង្ខំចិត្តក្នុងការផលិតរបស់ខ្លួន។ គួរជម្រាបដែរថា ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣នេះ ក្រុមអ្នកវិភាគបានរំពឹងថា Tesla នឹងបន្តកើនឡើងការលក់ដោយក្នុងចំនួនសរុបដែលទទួលបានពីការបញ្ជាទិញនឹងមាន ៤៦១,៦៤០គ្រឿង ចំណែកចំនួនផលិតកម្មនឹងមានប្រហែល ៤៦០,០០០គ្រឿងសម្រាប់ត្រីមាសក្រោយនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ចូ បៃដិន សន្យាថាសហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលអ៊ុយក្រែនទេ ទោះកំពុងមានវិបត្តិកញ្ចប់ថវិកាក៏ដោយ

Khmerpress October 2, 2023 02/10/2023

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថាសហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលអ៊ុយក្រែនឡើយ បើទោះជាកំពុង ប្រឈមមុខនឹងវិបត្តិថវិកាសហព័ន្ធ ឬ Shutdown ក៏ដោយ ជាមួយការជំរុញឱ្យគណបក្សសាធារណរដ្ឋបញ្ឈប់ការលេងហ្គេម ពាក់ព័ន្ធនឹង កញ្ចប់ថវិកា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។ ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន ធ្វើឡើងនាឱកាសថ្លែងសុន្ទរកថាចេញពីសេតវិមាន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់ធ្វើការធានាដល់សម្ព័ន្ធមិត្តរបស់យើង ប្រជាជនអាមេរិក និងប្រជាជន នៅក្នុងប្រទេសអ៊ុយក្រែនថាអ្នកទាំងអស់គ្នាអាចពឹងផ្អែកលើការគាំទ្ររបស់យើង»។ តែលោកក៏បានទទួលស្គាល់ដែរថាបច្ចុប្បន្នគឺជាពេលបន្ទាន់ ដែលសភាត្រូវតែអនុម័តកញ្ចប់ថវិកាថ្មីមួយសម្រាប់អ៊ុយក្រែន នៅប៉ុន្មានថ្ងៃ ឬសប្ដាហ៍ខាងមុខ ខណៈទីក្រុងកៀវកំពុងធ្វើប្រតិបត្តិការវាយបក ដើម្បីដណ្ដើមទឹកដីរបស់ខ្លួនដែលទាហានរុស្ស៉ីកំពុងកាន់កាប់មកវិញ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងមួយស្ដីពីកញ្ចប់ថវិកាបណ្ដោះអាសន្ន អនុម័តដោយសភាអាមេរិក បញ្ចៀសការបិទផ្នែកខ្លះនៃរដ្ឋាភិបាលសហព័ន្ធ មិនមានកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែននោះទេ ដែលនេះជាផ្នែកមួយនៃការសម្រុះសម្រួលគ្នារវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដើម្បីអាចឱ្យរដ្ឋាភិបាលអាចបន្តដំណើរការរហូតដល់ខែវិច្ឆិកា៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុត! អាជ្ញាធរបារាំងអនុញ្ញាតឱ្យដាក់លក់ iPhone 12 ជាធម្មតាវិញហើយ

Nisaiy KP October 1, 2023 01/10/2023

(បរទេស)៖ បន្ទាប់ពីការហាមឃាត់អស់រយៈពេល ២សប្តាហ៍ ពេលនេះអាជ្ញាធរបារាំងបានអនុម័តឱ្យក្រុមហ៊ុន Apple អាចដាក់លក់ iPhone 12 បានវិញហើយ ក្រោយស្មាតហ្វូនម៉ូដែលនេះបានធ្វើបច្ចុប្បន្នភាពសុវត្ថិភាពកម្រិតសាយភាយនៃរលកហ្រ្វេកង់ស៍វិទ្យុបានទាន់ពេលវេលា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ អំឡុងថ្ងៃទី១៤ ខែកញ្ញាកន្លងទៅថ្មីៗនេះ អាជ្ញាធរបារាំងបានបញ្ជាឱ្យ Apple បញ្ឈប់ការលក់ iPhone 12 ជាបន្ទាន់ បន្ទាប់ពីទីភ្នាក់ងារ National Frequency Agency (ANFR) របស់បារាំងបានរកឃើញថា ម៉ូដែល iPhone 12 បានបញ្ចេញកម្រិតសាយភាយនៃរលកហ្រ្វេកង់ស៍វិទ្យុលើសពីអ្វីដែលសហភាពអឺរ៉ុបអនុញ្ញាត។ តាមរយៈការធ្វើតេស្តពីភ្នាក់ងារ ANFR ទៅលើស្មាតហ្វូនចំនួន ១៤១គ្រឿងទាក់ទងនឹងរង្វាស់នៃការស្រូបយកថាមពលហ្រ្វេកង់ស៍វិទ្យុដោយរាងកាយមនុស្ស (SAR) ពីក្រុមហ៊ុននានារួមទាំងស្មាតហ្វូនរបស់ Apple នោះបានរកឃើញថា ម៉ូដែល iPhone 12 ដែលបានដាក់លក់នៅលើទីផ្សារអស់រយៈពេលជាង ៣ឆ្នាំនេះបានផ្តល់ផលប៉ះពាល់ខ្ពស់ដល់អ្នកប្រើប្រាស់។ បញ្ហានោះគឺ iPhone 12 បានបញ្ចេញថាមពលលើសកម្រិតរហូតដល់ ៥.៧៤វ៉ាត់ក្នុងមួយគីឡូក្រាមនៅពេលដែលស្មាតហ្វូននេះត្រូវបានដាក់ក្នុងហោប៉ៅ ដែលជាស្តង់ដារសហភាពអឺរ៉ុបសម្រាប់រង្វាស់នៃអត្រាប្រេកង់វិទ្យុសកម្មគឺកំណត់ត្រឹមតែ ៤.០វ៉ាត់ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ យោងតាមរបាយការណ៍ចេញផ្សាយចុងក្រោយពី ANFR […]

Apple នឹងកាត់បន្ថយការបញ្ជាទិញបន្ទះឈីប 3nm សម្រាប់ឆ្នាំ២០២៤

Khmerpress September 30, 2023 30/09/2023

(បរទេស)៖ ថ្មីៗនេះអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានឱ្យដឹងថា វិស័យបន្ទះឈីបទំនងជាអាចនឹងជួបវិបត្តិបន្ថែមទៀត ខណៈដែលក្រុមហ៊ុន Apple នឹងកាត់បន្ថយការបញ្ជាទិញបន្ទះឈីប 3nm សម្រាប់ឆ្នាំ២០២៤ ប្រហែលខ្ទង់ ២០ ទៅ ៣០ភាគរយឯណោះ។ នេះបើយោងតាមការចញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ ប្រភពពីលោក Kou បានគូសបញ្ជាក់ថា ទីផ្សារបន្ទះឈីប និងទីផ្សារផលិតផលពាក់កណ្តាលសម្រេច (Semiconductor) នឹងធ្លាក់ចុះកំណើនដាក់លក់នៅត្រីមាសទី២ នៃឆ្នាំ២០២៣ នេះ ប៉ុន្តែបញ្ហានេះអាចនឹងមិនចប់ភ្លាមៗនោះទេ ដែលវានឹងបន្តរហូតដល់ ត្រីមាស២ នៃឆ្នាំ២០២៤ ខាងមុខឯណោះ។ យ៉ាងណាមិញជុំវិញហេតុផលនៃការកាត់បន្ថយការបញ្ជាទិញបន្ទះឈីប 3nm ពីក្រុមហ៊ុន Apple នេះមានហេតុផលមួយចំនួនដូចជា វិបត្តិសេដ្ឋកិច្ច ពិសេសតម្រូវការទៅលើឧបរករណ៍ដែលដំណើរការដោយបន្ទះឈីប 3nm ធ្លាក់ចុះ ដោយសារសង្រ្គាមនៅរុស្ស៊ី និងអ៊ុយក្រែន។ មូលហេតុមួយទៀតនោះអាចមកពី Apple កំពុងមានបញ្ហាក្នុងការបំពេញគោលដៅផលិតកម្មរបស់ខ្លួនសម្រាប់បន្ទះឈីប 3nm ដែលបណ្តាលមកពីភាពស្មុគស្មាញនៃដំណើរការផលិត 3nm ឬមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ តែយ៉ាងណានេះគ្រាន់តែជាការរំពឹងទុករបស់អ្នកវិភាគប៉ុណ្ណោះ ចំពោះហេតុផលជាក់ស្តែងនៅមិនទាន់មានការបញ្ជាក់ពី Apple […]