ព័ត៌មានអន្តរជាតិ

របបសឹកមីយ៉ាន់ម៉ា ប្រកាសលើកពេលការបោះឆ្នោតសកល និងបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន

Khmerpress August 1, 2023 01/08/2023

(ឈៀងម៉ៃ, ថៃ)៖ របបដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសជាផ្លូវការពីការលើកពេលការបោះឆ្នោតសកល ដែលខ្លួនបានសន្យាថានឹងរៀបចំនៅខែសីហានេះ ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល កាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងសេចក្ដីរាយការណ៍មួយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា​ បានបញ្ជាក់ទៀតថាមេដឹកនាំរបបយោធា លោក មីន អោងឡាំង នៅក្នុង ជំនួបជាមួយក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ គាំទ្រដោយយោធា ក៏បានសម្រេចចិត្តពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល៦ខែ បន្ថែមទៀត ផងដែរ។ លោក មីន អោងឡាំង ធ្លាប់បានសន្យាថានឹងរៀបចំការបោះឆ្នោតសកលនៅខែសីហា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់ លោកស្រី អោងសាន ស៊ូជី។ ប៉ុន្តែ របបយោធាមីយ៉ាន់ម៉ា បានយកអំពើហិង្សាដែលខ្លួនជាអ្នកបង្កឡើង និងកំពុងអង្រួនប្រទេស មកធ្វើជាហេតុផលនៃការសម្រេចចិត្ត លើកពេលរៀបចំការបោះឆ្នោតសកលនេះ។ សេចក្ដីថ្លែងការណ៍របស់របបយោធាមីយ៉ាន់ម៉ា ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានគូសបញ្ជាក់ដូច្នេះថា «ខណៈ កំពុងរៀបចំការបោះឆ្នោតមួយ ក្នុងគោលបំណងរៀបចំការបោះឆ្នោតប្រកបដោយតម្លាភាព និងសេរី ព្រមទាំងអាចឱ្យប្រជាជនបោះឆ្នោតដោយគ្មានការភ័យខ្លាច ការរៀបចំសន្តិសុខនៅតែមានភាពចាំបាច់ជាង ដូច្នេះវាតម្រូវឱ្យមានការពន្យារពេលការដាក់ប្រទេសក្នុងគ្រាអាសន្នបន្ថែមផងដែរ»។ ឆ្លើយតបទៅនឹងសេចក្ដីប្រកាស នេះ ក្រសួងការបរទេសអាមេរិក […]

តារាចម្រៀង Cardi B គប់ក្បាលមេក្រូទៅកាន់អ្នកគាំទ្រមួយទំហឹង ក្រោយត្រូវគេជះទឹកដាក់ពេលសម្តែងលើឆាក

Khmerpress July 31, 2023 31/07/2023

(បរទេស)៖ ទំនងទប់កំហឹងមិនបាន តារាចម្រៀងអាមេរិកល្បីឈ្មោះ Cardi B ត្រូវបានគេថតជាប់ថា បានគប់ Microphone (ក្បាលមេក្រូ) ទៅកាន់អ្នកគាំទ្រមួយទំហឹង ក្រោយនាងត្រូវគេជះទឹកដាក់ ពេលកំពុងសម្តែងច្រៀងលើឆាកតន្ត្រី ដែលធ្វើឡើងនៅ Las Vegas។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ វាមិនមែនជារឿងចម្លែក ឬមិនធ្លាប់មាននោះទេ ដែលតារាចម្រៀងត្រូវបានគេគប់ដបទឹក ឬជះទឹកដាក់ ពេលសម្តែងនៅលើឆាកតន្ត្រីនោះ ខណៈតារាចម្រៀង Cardi B វ័យ៣០ឆ្នាំ ហាក់មានការខឹងសម្បារជាខ្លាំង និងទប់កំហឹងមិនជាប់ ក៏បានគប់ Microphone នៅនឹងដៃរបស់ខ្លួន តបតទៅកាន់អ្នកគាំទ្រវិញ។ វីដេអូនៃសកម្មភាពរបស់នាង គឺត្រូវបានចែករំលែកព្រោងព្រាត នៅលើគណនី Twitter របស់ Pop Base កាលពីថ្ងៃអាទិត្យ (ថ្ងៃទី៣០ខែកក្កដា) ដែលពេលនោះនាងកំពុងច្រៀងបទ «Bodak Yellow» ឆ្នាំ២០១៨ របស់នាង។ តារាចម្រៀង Cardi B ដែលមានឈ្មោះពិតថា Belcalis […]

កូនប្រុសប្រធានាធិបតីកូឡុំប៊ី ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការលាងលុយកខ្វក់ ខណៈឪពុកប្រកាសមិនប្រើអំណាចលូកដៃ

Khmerpress July 31, 2023 31/07/2023

(បូហ្គោតា)៖ លោក នីកូឡាស់ ប៉េត្រូ (Nicolas Petro) ដែលជាកូនប្រុសបង្កើតរបស់ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ (Gustavo Petro) ត្រូវបានចាប់ខ្លួននាចុងសប្តាហ៍នេះ ក្រោមការស៉ើបអង្កេតពាក់ព័ន្ធការលាងលុយកខ្វក់ និងការកើនទ្រព្យធន​តាមមធ្យោបាយខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣។ លោក នីកូឡាស់ ប៉េត្រូ ដែលជាអ្នកនយោបាយមួយរូបនៅខេត្ត អាត្លង់ទីកូ (Atlantico) ពីដំបូងឡើយ បានស្វាគមន៍ការស៉ើបអង្កេតខាងលើ នៅពេលវាចាប់ផ្តើមកាលពីខែមីនា ឆ្នាំនេះ ហើយកន្លងមកធ្លាប់បានចាត់ទុកជារឿងគ្មានមូលដ្ឋាន ចំពោះការចោទប្រកាន់ដែលថា រូបលោកបានទទួលប្រាក់ពីក្រុមអ្នករត់ពន្ធគ្រឿងញៀន ជាថ្នូរសម្រាប់ការបញ្ចូលពួកគេ ទៅក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពរបស់ឪពុកលោក ដែលមានគោលដៅបញ្ចប់វិបត្តិអំពើហិង្សាក្នុងប្រទេស។ លោក ហ្គូស្តាវ៉ូ ប៉េត្រូ បានបង្ហោះសារនៅលើបណ្តាញសង្គមថា វាគឺជារឿងដ៏ឈឺចាប់មួយ ដែលកូនរបស់លោកម្នាក់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរបែបនេះ ប៉ុន្តែលោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សម្រាប់កូនខ្ញុំ ខ្ញុំសូមជូនពរឱ្យគាត់ មានភាពរឹងមាំនិងសំណាងល្អ។ សូមឱ្យរឿង​ហេតុទាំងនេះ នឹងអាចជួយពង្រឹងរូបគាត់ ហើយរំពឹងថា គាត់នឹងអាចរៀនសូត្រអំពីកំហុសរបស់ខ្លួន។ ដោយឡែក ដូចដែលខ្ញុំបានបញ្ជាក់​ប្រាប់អគ្គរដ្ឋអាជ្ញារួចរាល់ហើយ […]

ទីបំផុត WhatsApp បញ្ចេញមុខងារផ្ញើសារជាវីដេអូហើយ

Khmerpress July 29, 2023 29/07/2023

(បរទេស)៖ ថ្មីៗនេះកម្មវិធីផ្ញើសារដ៏ពេញនិយម WhatsApp បានបញ្ចេញនូវមុខងារថ្មីមួយនៅលើកម្មវិធីរបស់ខ្លួន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើសារជាវីដេអូបាន។ ដោយកន្លងមកអ្នកប្រើប្រាស់ WhatsApp អាចបានត្រឹមតែ Call ឬផ្ញើសារសម្លេង និងជាអក្សរប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ មុខងារដែល WhatsApp កំពុងដាក់ដំណើរការនេះ គឺមានជាយូរមកហើយលើកម្មវិធីផ្ញើសារ Telegram ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសផ្ញើសារជាសម្លេង រូបភាព វីដេអូក្នុងទំហំធំ និងមាន Sticker ជាច្រើនទៀត។ តាមការប្រកាសចុងក្រោយនេះ WhatsApp នឹងដាក់ចេញនូវមុខងារផ្ញើរសារជាវីដេអូជាលើកដំបូង ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើរវីដេអូនបានក្នុងទំហំកំណត់ ៦០វិនាទីប៉ុណ្ណោះ ខណៈមុខងារនេះនឹងត្រូវស្ថិតក្រោមការការពារសុវត្ថិភាពទិន្នន័យ End-to-End Encryption របស់ WhatsApp។ គួរជម្រាបដែរថា មុខងារនេះនឹងមាននៅលើភ្លេតហ្វម WhatsApp ទាំងអស់ រួមទាំងអ្នកប្រើប្រាស់ប្រតិបត្តិការ iOS និង Android ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ពូទីន អរគុណកូរ៉េខាងជើងសម្រាប់ការគាំទ្រ ចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន

Khmerpress July 28, 2023 28/07/2023

(ព្យុងយ៉ាង)៖ នៅថ្ងៃសុក្រនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានពាំនាំនូវសារលិខិតរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានសម្តែងការអរគុណចំពោះកូរ៉េខាងជើង សម្រាប់ការគាំទ្រដល់សង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។ លោក ពូទីន មិនបានរៀបរាប់លម្អិតថា តើទីក្រុងព្យុងយ៉ាងបានផ្តល់ការគាំទ្រក្នុងទម្រង់បែបណាមួយឡើយ ចំពោះអ្វីដែលរុស្ស៉ីនៅតែបន្តហៅថា «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន ប៉ុន្តែនាពេលកន្លងមកនេះ ក្រុមមន្រ្តីអាមេរិកធ្លាប់បានអះអាងថា កូរ៉េខាងជើងបានលក់គ្រាប់រ៉ុក្កែតក៏ដូចជាគ្រាប់កាំភ្លើងធំ សរុបខ្ទប់រាប់លានគ្រាប់ឱ្យទៅប្រទេសរុស្ស៉ី សម្រាប់ការប្រើប្រាស់ក្នុងសមរភូមិនៅអ៊ុយក្រែន។ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ គួរបញ្ជាក់ថា លោក សូយហ្គូ បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ដើម្បីចូលរួមព្រឹត្តិការណ៍អបអរខួប នៃការបិទបញ្ចប់​សង្រ្គាមកូរ៉េ ដែលត្រូវបានកូរ៉េខាងជើងចាត់ទុកជា ទិវាជ័យជម្នះ ក្នុងប្រទេសខ្លួន។ កាលពីថ្ងៃពុធនិងព្រហស្បតិ៍សប្តាហ៍នេះ លោកប្រមុខការពារជាតិរុស្ស៉ី បានជួប​ពិភាក្សាជាមួយ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម […]

ព្យុះទីហ្វុង Doksuri ទៅដល់ប្រទេសចិន ក្រោយបោកបក់កាត់កោះតៃវ៉ាន់និងហ្វីលីពីន

Khmerpress July 28, 2023 28/07/2023

(ប៉េកាំង)៖​ នៅថ្ងៃសុក្រនេះ ព្យុះទីហ្វុង Doksuri បានធ្វើដំណើរទៅដល់ខេត្តហ្វូជាន (Fujian) ភាគអាគ្នេយ៍ប្រទេសចិន ដោយនាំមក​នូវភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់ ដែលបានធ្វើឱ្យដាច់ឆេះបណ្តាញខ្សែអគ្គិសនី​ ផ្តួលរំលំដើមឈើ​ និងបង្ខំឱ្យសាលារៀន ហាងទំនិញ ក៏ដូចជា​​រោងចក្រជាច្រើន ត្រូវបិទទ្វារជាបណ្តោះអាសន្ន។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។ វាជាព្យុះទីហ្វុងខ្លាំងក្លាបំផុតទី២​ ដែលបានបោកបក់លើខេត្ត Fujian ក្រោយការវាយប្រហារនៃព្យុះទីហ្វុងដ៏ប្រល័យ មេរ៉ាន់ទី (Meranti) កាលពីឆ្នាំ២០១៦ និងជាព្យុះទីហ្វុងទី២ ដែលបានវាយប្រហារទៅលើប្រទេសចិន គិតនៅក្នុងរយៈពេលមិនដល់ពីរសប្តាហ៍។ ទីក្រុងដូចជា សៀម៉ិន (Xiamen) ក្វាងចូវ (Quanzhou) និងពូធាន (Putian) ជាដើម បានមើលឃើញកម្រិត​ទឹកភ្លៀងធ្លាក់ក្នុងមួយម៉ោងលើសពី ៥០មីលីម៉ែត្រ។ នៅ Xiamen ចរាចរណ៍តាមដងផ្លូវ មានសភាពស្ងប់ស្ងាត់ ហើយរោងចក្រនិងផ្សារទំនើប ត្រូវបានបិទទ្វារ។ ទន្ទឹមគ្នា វីដេអូនៅលើបណ្តាញ​សង្គម ក៏បានបង្ហាញឱ្យឃើញ ខ្សែបណ្តាញអគ្គិសនី ត្រូវដាច់ផ្ទុះឆេះផងដែរ នៅពេលខ្យល់កន្ត្រាក់បោកបក់លើទីក្រុងជីនជាំង (Jinjiang) ដែលមានមនុស្សរស់នៅ២លាននាក់ […]

អាជ្ញាធរហ្វីលីពីននឹងបើកការស៉ើបអង្កេត ក្រោយករណីលិចទូកផ្ទុកមនុស្សលើសចំណុះ ដែលបណ្តាលឱ្យ២៦នាក់បាត់បង់ជីវិត

Khmerpress July 28, 2023 28/07/2023

(ម៉ានីល)៖​ ឆ្មាំសមុទ្រហ្វីលីពីននៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ខ្លួននឹងបើកការស៉ើបអង្កេតលើមូលហេតុអ្វី បានជាទូកដឹកអ្នកដំណើរ១គ្រឿង ដែលលិចនៅបឹងមួយក្បែររដ្ឋធានីម៉ានីល ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច២៦នាក់​ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទាំងក្នុងស្ថានភាពផ្ទុក​មនុស្សលើសចំណុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។ បន្ទាប់ពីទូកនោះបានលិច ពេលកំពុងមានខ្យល់បោកបក់ខ្លាំងក្លា អាជ្ញាធរហ្វីលីពីនជួយសង្រ្គោះមនុស្សបាន៤០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដែលមានន័យថា វាផ្ទុកអ្នកដំណើរហួសពីចំនួនដែលអាចដឹកបានដោយសុវត្ថិភាព។ បើតាមឆ្មាំសមុទ្រហ្វីលីពីន ទូកខាងលើមានសមត្ថភាព​ដឹកអ្នកដំណើរបានត្រឹមខ្ទង់៤០នាក់ប៉ុណ្ណោះ ដោយសុវត្ថិភាព។ មកទល់ពេលនេះ នៅតែមិនច្បាស់នោះទេថា មនុស្សប៉ុន្មាននាក់ឱ្យប្រាកដ ដែលត្រូវបានអនុញ្ញាតឱ្យឡើងលើទូក ខណៈបញ្ជីអ្នកដំណើរបង្ហាញឈ្មោះ មនុស្សតែ២២នាក់។ គួរបញ្ជាក់ថា វាគឺជាករណីគ្រោះថ្នាក់ផ្តាច់ជីវិតមនុស្សច្រើនបំផុតទី២ នៅហ្វីលីពីនក្នុងឆ្នាំនេះ បន្ទាប់ពីមនុស្ស៣៣នាក់ បានបាត់បង់ជីវិត ក្នុងករណីឆេះស្រឡាង១គ្រឿង នៅឯភាគខាងត្បូងប្រទេសអាស៊ានមួយនេះ កាលពីខែមីនា។ ក្នុងសប្តាហ៍នេះ ប្រទេសហ្វីលីពីន ក៏បាន​ទទួលរងការវាយប្រហារដោយព្យុះទីហ្វុងខ្លាំងក្លាមួយផងដែរ ដែលបាននាំមកនូវកម្លាំងខ្យល់បក់រហូតដល់ ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង ទៅលើកោះលូហ្សុន (Luzon) ជាទីដែលទីក្រុងម៉ានីលស្ថិតនៅ និងឆក់យកជីវិតមនុស្សយ៉ាងតិច ជាង១០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

មេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានផ្ទេរចេញពីពន្ធនាគារ ហើយ

Khmerpress July 28, 2023 28/07/2023

(យ៉ាងហ្គន)៖ មេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ដែលត្រូវបានទម្លាក់ពីអំណាចក្នុងការធ្វើរដ្ឋប្រហារយោធាមួយ កាលពីឆ្នាំ២០២១ ត្រូវបានផ្ទេរចេញពី ពន្ធនាគារហើយ និងត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងអគារមួយរៀបចំដោយរដ្ឋាភិបាលយោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។ ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីម្នាក់ មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់ លោកស្រី ស៊ូជី នៅថ្ងៃសុក្រនេះ។ មន្ត្រីរូបនេះដដែលបានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «លោកស្រី អោងសាន ស៊ូជី ត្រូវបានផ្ទេរ និងបញ្ជូនទៅកាន់ អគារមួយកាលពីយប់ថ្ងៃចន្ទ»។ គួរបញ្ជាក់ថា ជ័យលាភីណូបែល អាយុ ៧៨ឆ្នាំ លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួននៅដើមឆ្នាំ២០២១ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី នៅក្នុងរដ្ឋប្រហារមួយ។ លោកស្រី ស៊ូជី កំពុងប្តឹងឧទ្ធរណ៍លើការកាត់ទោសបន្ថែម ដែលមានរយៈពេល ៣៣ឆ្នាំក្រោមការចោទប្រកាន់រាប់ ចាប់តាំងពីបទញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ ដែលលោកស្រីបានបដិសេធចោលទាំងអស់។ រដ្ឋាភិបាលលោកខាងលិចជាច្រើន បានប្រកាសថ្កោលទោសចំពោះ ទង្វើរបស់របបយោធាទៅលើលោកស្រី ស៊ូជី […]

ព្យុះទីហ្វុង Doksuri បានបោកពន្លិចសាឡាងមួយគ្រឿងនិងបណ្តាលឲ្យពលរដ្ឋហ្វីលីពីន ២៥នាក់បាត់បង់ជីវិត

Khmerpress July 28, 2023 28/07/2023

ចិន៖ ព្យុះទីហ្វុង Doksuri នៅតែបន្តដាក់សម្ពាធយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វីលីពីន កោះតៃវ៉ាន់ និងតំបន់មួយចំនួននៅក្នុងប្រទេសចិន។ បើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះបានឲ្យដឹងថា ឥទ្ធិពលរបស់ព្យុះ Doksuri បានបង្កឲ្យមានសាឡាងមួយគ្រឿងលិចនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងបានបណ្តាលឲ្យមានមនុស្សចំនួន ២៥នាក់ត្រូវស្លាប់បាត់បង់ជីវិត។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះព្យុះ Doksuri បានបង្កឲ្យពលរដ្ឋហ្វីលីពីនសរុបចំនួន ៣៦នាក់ហើយត្រូវស្លាប់បាត់បង់ជីវិត ខណៈឥទ្ធិពលរបស់ព្យុះនៅមិនទាន់រសាត់បាត់ទាំងស្រុងនៅឡើយទេ។ ប្រភពខាងលើបានបន្តថា នៅថ្ងៃទី ២៨ ខែកក្កដានេះព្យុះ Doksuri បានបន្តបោកបក់ទៅកាន់តំបន់ភាគអាគ្នេយ៍នៃប្រទេសចិនបន្ថែមទៀត ដោយព្យុះកំណាចមួយនេះត្រូវបោកបក់ក្នុងល្បឿន ១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅចំពោះមុខការមកដល់របស់ព្យុះ Doksuri អាជ្ញាធរចិនបានណែនាំឲ្យពលរដ្ឋខ្លួនបង្កើនការប្រុងប្រយ័ត្ន ហើយអាជ្ញាធរចិនក៏បានត្រៀមអនុវត្តវិធានការសង្គ្រោះបន្ទាន់មួយចំនួនផងដែរ។ ដោយឡែកសម្រាប់នៅកោះតៃវ៉ាន់វិញ បើទោះជាមិនទាន់មានករណីអ្នកស្លាប់ដោយសារព្យុះ Doksuri ក៏ដោយ តែអាជ្ញាធរតៃវ៉ាន់បានសម្រេចផ្អាកសកម្មភាពអាជីវកម្មមួយចំនួន បិទសាលារៀន ពន្យាពេលជើងហោះហើរជាច្រើន និងបានណែនាំឲ្យពលរដ្ឋជាង​ ៥,៧០០នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Reuters: កញ្ចប់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក សម្រាប់តៃវ៉ាន់ នឹងត្រូវបានប្រកាសឆាប់ៗនេះ

Khmerpress July 28, 2023 28/07/2023

(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិក២រូប បាននិយាយថាសហរដ្ឋអាមេរិក ត្រូវបានរពឹងថានឹងប្រកាសពីការផ្ដល់ជំនួយយោធាទំហំជាង ៣០០លានដុល្លារ សម្រាប់តៃវ៉ាន់ក្នុងពេលឆាប់ៗ ខណៈការធ្វើបែបនេះនឹងបង្កភាពក្ដៅក្រហាយដល់ចិន ដែលចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើមន្ត្រីអាមេរិក ២រូបនេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថាកញ្ចប់ជំនួយយោធាខាងលើអាចនឹងត្រូវបានប្រកាសនៅថ្ងៃសុក្រ សប្ដាហ៍នេះ (ម៉ោងវ៉ាស៊ីនតោន) និងធ្វើឡើងបន្ទាប់ពីសភាទាំង២របស់សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យរដ្ឋបាលលោក ចូ បៃដិន ផ្ដល់ជំនួយទំហំជាង ១ពាន់លានដុល្លារសម្រាប់ តៃវ៉ាន់ ក្រោមក្រខណ្ឌនៃកញ្ចប់ថវិកាឆ្នាំ២០២៣ តាមរយៈសិទ្ធិអំណាចរបស់ប្រធានាធិបតី (Presidential Drawdown Authority)។ គួរបញ្ជាក់ថា បើតាមមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំង២ កញ្ចប់ជំនួយយោធាសម្រាប់តៃវ៉ាន់ អាចនឹងមានទំហំ ៣៣០លានដុល្លារ។ ខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ ខណៈការប្រកាសជាផ្លូវការនឹងមិនត្រូវរួមបញ្ចូលព័ត៌មានលម្អិតពីបញ្ជីប្រព័ន្ធអាវុធដែលត្រូវផ្ដល់ឱ្យទីក្រុងតៃប៉ិឡើយ។ ប៉ុន្តែកាលពីសប្ដាហ៍មុន មានសេចក្ដីរាយការណ៍ជាច្រើនថា កញ្ចប់អាវុធនេះអាចនឹងមានបញ្ចូលយន្ដហោះដ្រូនស៊ើបការណ៍ MQ-9A ចំនួន៤គ្រឿង៕ ផ្តល់សិទ្ធិដោយ៖ freshnews