ព័ត៌មានអន្តរជាតិ

វៀតណាមបានអនុម័តវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូក (ASF) ជាលើកដំបូងបំផុតរបស់ពិភពលោក

Khmerpress July 25, 2023 25/07/2023

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) ទើបតែបានចេញឯកសារណែនាំអំពីការប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅទូទាំងប្រទេស បន្ទាប់ពីវ៉ាក់សាំងចំនួន២ គឺ NAVET-ASFVAC និង AVAC ASF LIVE ត្រូវបានអនុម័តជាផ្លូវការ។ ឯកសារដែលបានផ្ញើទៅគណៈកម្មាធិការប្រជាជនខេត្ត និងក្រុងបាននិយាយថា ពួកគេអាចប្រើប្រាស់វ៉ាក់សាំងដោយផ្អែកលើស្ថានភាពជំងឺក្នុងតំបន់ ហើយនឹងវាយតម្លៃប្រសិទ្ធភាពបន្ទាប់ពីការចាក់វ៉ាក់សាំង។ ជម្រាបដែរថា ក្នុងរយៈពេលជាង ១០០ ឆ្នាំមកនេះ មិនមានវ៉ាក់សាំងប្រឆាំងនឹងជំងឺ ASF ណាមួយនៅលើពិភពលោក ត្រូវបានផ្ដល់អាជ្ញាប័ណ្ណនោះទេ។ មុនពេលមានការអនុម័តនេះ កម្មវិធីសាកល្បងមួយត្រូវបានធ្វើឡើងជាមួយនឹងការចាក់វ៉ាក់សាំងជាង ៦០០,០០០ ដូស ដែលត្រូវបានផ្ដល់ជូននៅក្នុងកសិដ្ឋានទូទាំងប្រទេសវៀតណាម។ លទ្ធផលក្នុងខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញថា ជ្រូកដែលទទួលថ្នាំបង្ការគឺមានសុខភាពល្អ ហើយជាង ៩៥% មានអង់ទីគ័រខ្ពស់។ ការវាយតម្លៃឯករាជ្យដោយគណៈប្រតិភូ USDA (ក្រសួងកសិកម្មសហរដ្ឋអាមេរិក) ដែលធ្វើឡើងក្នុងខែមេសា ដល់ខែឧសភា ឆ្នាំ២០២៣ ក៏បានបញ្ជាក់ពីលទ្ធផលនៃការស្រាវជ្រាវ និងផលិតវ៉ាក់សាំងពីភាគីវៀតណាមផងដែរ។ ការវាយតម្លៃបង្ហាញថា វ៉ាក់សាំង ASF ផលិតនៅវៀតណាមត្រូវនឹងស្តង់ដារអន្តរជាតិ រួមទាំងវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ និងដាក់ជូនអង្គការពិភពលោកសម្រាប់សុខភាពសត្វ (WOAH)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ហ្វីលីពីនបង្គាប់ឱ្យជម្លៀស ប្រជាជនដែលរស់នៅតាមសហគមន៍ជាប់តំបន់ឆ្នេរ មុនការមកដល់នៃព្យុះទីហ្វុងខ្លាំងក្លាមួយ

Khmerpress July 25, 2023 25/07/2023

(ម៉ានីល)៖ ព្យុះទីហ្វុងមានឥទ្ធិពលមួយ កំពុងសំដៅឆ្ពោះមករកភាគខាងជើងហ្វីលីពីន នាថ្ងៃអង្គារនេះ ជាហេតុជំរុញឱ្យមានការចេញសារ​បង្គាប់ឱ្យ​ជម្លៀសប្រជាជន នៅតាមសហគមន៍ជាប់តំបន់ឆ្នេរ ជាទីដែលត្រូវបានរំពឹងថា នឹងទទួលបានការវាយលុកពីព្យុះនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។ ទីភ្នាក់ងារឧតុនិយមហ្វីលីពីន បានឱ្យដឹងថា ព្យុះទីហ្វុង ដុកស៊ូរី (Doksuri) កំពុងប្រមូលផ្តុំកម្លាំងខ្យល់ក្នុងល្បឿនអតិបរមា ១៨៥គីឡូម៉ែត្រ​ក្នុងមួយម៉ោង ស្របពេលដែលវាកំពុងធ្វើដំណើរមករក ទីប្រជុំកោះមួយនៅចុងភាគខាងជើងនៃកោះធំ លូហ្សុន (Luzon) របស់ហ្វីលីពីន។ ព្យុះទីហ្វូងនេះ ត្រូវបានរំពឹងថា នឹងបោកបក់មកចំផ្ទាល់ ឬបោកបក់យ៉ាងកៀកខ្លាំងកាត់ទីប្រជុំកោះ បាប៊ូយ៉ាន (Babuyan) ឬមួយក៏ខេត្ត ខាហ្កាយ៉ាន (Cagayan) ដែលនៅភាគឦសាន នារសៀលថ្ងៃពុធសប្តាហ៍នេះ។ គួរបញ្ជាក់ថា យោងតាមការព្យាករ ព្យុះទីហ្វុងខាងលើ នឹងនាំមកនូវទឹកភ្លៀងកម្រិតជាង២០០មីលីម៉ែត្រ ធ្លាក់លើទីប្រជុំកោះ Babuyan ហើយនិងផ្នែកភាគខាងជើងនៃខេត្ត Cagayan, ខេត្តអាប៉ាយ៉ាវ (Apayao) និងខេត្តអ៉ីឡូកូស ណ័រទេ (Ilocos Norte)។ កោះចំនួន៣ ក្នុងចំណោមកោះទាំង៥ នៅទីប្រជុំកោះ […]

កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគ ២គ្រាប់ ក្រោយនាវាមុជទឹកអាមេរិកទៅដល់កូរ៉េខាងត្បូង

Khmerpress July 25, 2023 25/07/2023

(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគចំ​នួន ២គ្រាប់ ឆ្ពោះទៅកាន់សមុទ្រនៃតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅមូលដ្ឋានទ័ពជើងទឹក ក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។ បើតាមយោធាកូរ៉េខាងត្បូង នៅក្នុងការបាញ់សាកល្បងមីស៊ីលជាលើកទី៣ គិតចាប់តាំងពីសប្ដាហ៍មុនមក កូរ៉េខាងជើងបានបាញ់មីស៊ីល ២គ្រាប់ជាប់ៗគ្នា កាលពីយប់ ថ្ងៃចន្ទសប្ដាហ៍នេះ ប្រហែលជានៅម៉ោង ១១៖៥៥នាទីយប់ ចេញពីតំបន់មួយស្ថិតនៅក្បែរដ្ឋធានីព្យុងយ៉ាង។ មីស៊ីលទាំង ២គ្រាប់នេះបានហោះក្នុងចម្ងាយ ៤០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រនៃតំបន់ឆ្នេរភាគខាងកើតឧបទ្វីបកូរ៉េ។ យោធាកូរ៉េខាងត្បូងបានចាត់ទុកថាការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង គឺជាទង្វើបង្កហេតុធ្ងន់ធ្ងរ ដែល គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូល។ ជុំវិញការធ្វើតេស្ដមីស៊ីលដោយកូរ៉េខាងជើងនេះដែរ ខាងក្រសួងការពារជាតិជប៉ុន ក៏បានរាយការណ៍ដែរពីការធ្វើតេស្ដអាវុធដែលខ្លួនហៅថាជាការបាញ់សាកល្បងមីស៊ីល បាលិស្ទីគពីសំណាក់ទីក្រុងព្យុងយ៉ាង ដោយមីស៊ីលទាំងនេះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។ គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយនាវាមុជទឹកអាមេរិកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង ឈ្មោះ USS Annapolis បានធ្វើដំណើរទៅដល់កំពងផែមួយនៅលើកោះចេជូ (Jeju) របស់កូរ៉េខាងត្បូង។ ការធ្វើទស្សនកិច្ចរបស់ USS Annapolis នេះទៀតសោត ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ […]

តារាសម្តែងល្បី Brian Cox ដឹកនាំក្រុមតារាអង់គ្លេសធ្វើការតវ៉ា ប្រឆាំងការប្រើប្រាស់ AI ក្នុងវិស័យភាពយន្ត

Nisaiy KP July 23, 2023 23/07/2023

(អង់គ្លេស)៖ តារាសម្តែងជោគជ័យម្នាក់ឈ្មោះ Brian Cox នៅថ្ងៃសុក្រសប្តាហ៍នេះ បានដឹកនាំការតវ៉ាជាមួយតារាសម្តែងចក្រភពអង់គ្លេសរាប់រយនាក់ ក្នុងន័យគាំទ្រដល់ក្រុមតារាសម្តែងអាមេរិកដែលធ្វើកូដកម្មដើរចេញពីការងារប៉ុន្មានខែចុងក្រោយនេះ ដោយសារតែមូលហេតុ ប្រាក់ខែទាប និងការគំរាមកំហែងបង្កឡើងដោយការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យភាពយន្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមតារាសម្តែងអង់គ្លេស បានចេញតវ៉ាតាមរយៈការប្រមូលផ្តុំគ្នានៅ Leicester Square ទីក្រុងឡុងដ៍ ជាកន្លែងដែលមានការបញ្ចាំងភាពយន្តថ្មីកំពុងល្បី «Barbie»។ តាមរយៈការតវ៉ានេះ តារាសម្ដែងបានស្រែកថា «ការរួបរួមនឹងមិនត្រូវចាញ់ឡើយ» ហើយបានគ្រវីបដាសហជីពសម្ដែងរបស់ចក្រភពអង់គ្លេស ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយសហជីពតារាសម្តែងអាមេរិក។ តារាភាពយន្ត និងទូរទស្សន៍អាមេរិកប្រមាណ ១៦០,០០០នាក់បានឈប់ពីការងារកាលពីសប្តាហ៍មុន ដោយចូលរួមជាមួយក្រុមអ្នកនិពន្ធ ដើម្បីបន្តធ្វើកូដកម្មជាច្រើនសប្តាហ៍។ គួរបញ្ជាក់ថា ការធ្វើកូដកម្មនៅអាមេរិក គឺបានកើតឡើង ដោយសារតែក្រុមតារាសម្តែងនឹងស្នើសុំប្រាក់ឈ្នួលខ្ពស់ជាងមុន និងការការពារប្រឆាំងនឹងការប្រើប្រាស់រូបភាពរបស់ពួកគេ ដោយគ្មានការអនុញ្ញាតតាមរយៈបច្ចេកវិទ្យាបញ្ញានិម្មិត AI នៅក្នុងកុងត្រាការងារថ្មី ខណៈរហូតមកទល់នឹងពេលនេះ នៅមិនទាន់មានសេចក្តីសម្រេចណាមួយឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

iPhone 15 Pro អាចប្រឈមមុខនឹង «កង្វះខាតធ្ងន់ធ្ងរ» នៅពេលចេញលក់ ដោយសារតែបញ្ហាផលិតកម្ម

Naren July 22, 2023 22/07/2023

(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple រួមមាន iPhone15 Pro និង iPhone 15 Pro Max ដែលត្រៀមនឹងចេញលក់នាពេលឆាប់ៗខាងមុខនេះអាចនឹងជួបបញ្ហាប្រឈមធ្ងន់ធ្ងរជាមួយនឹងកង្វះខាតផ្គត់ផ្គង់អេក្រង់ ខណៈពេលវេលាចេញលក់ក៏ទំនងជាអាចនឹងត្រូវបានពន្យាពេលចន្លោះពី១ ទៅ ២សប្តាហ៍ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ជាទម្លាប់ Apple តែងតែប្រកាសចេញ iPhone ម៉ូដែលចុងក្រោយរបស់ខ្លួនក្នុងអំឡុងខែកញ្ញា ស្ទើរៀងរាល់ឆ្នាំ។ តាមរយៈរបាយការណ៍ចេញផ្សាយចុងក្រោយនេះបង្ហាញថា iPhone ថ្មីពីរម៉ូដែល iPhone 15 pro និង iPhone 15 Pro Max អាចប្រឈមនឹងឧបសគ្គផ្គត់ផ្គង់ធ្ងន់ធ្ងរក្នុងអំឡុងប្រកាសចេញខែកញ្ញាខាងមុខនេះ ដោយសារតែផែនការរបស់ក្រុមហ៊ុន Apple ក្នុងការកាត់បន្ថយទំហំនៃ bezel ជុំវិញអេក្រង់ ដែលធ្វើឱ្យគែម iPhone មានលក្ខណៈស្តើងជាងមុន។ គួរជម្រាបដែរថា ហេតុផលចម្បងដែលប្រភពអះអាងថា Apple នឹងប្រឈមបញ្ហាផ្គត់ផ្គង់នោះគឺដោយសារតែក្រុមហ៊ុន LG ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំបំផុតនៅឆ្នាំនេះ ដែលតម្រូវឱ្យធ្វើការកែប្រែទៅលើអេក្រង់របស់ Apple […]

យ៉ាងហោចណាស់មនុស្សជាង ១០០ នាក់បានបាត់បង់ជីវិត និង ១៨០ នាក់បានរងរបួស នៅប៉ាគីស្ថានដោយសាររដូវខ្យល់មូសុង

Khmerpress July 21, 2023 21/07/2023

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប៉ាគីស្ថាន (NDMA) បានរាយការណ៍ថា មនុស្សប្រហែល ១០១ នាក់បានស្លាប់ និង ១៨០ នាក់បានរងរបួស នៅក្នុងអំឡុងពេលរដូវខ្យល់មូសុង ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា នៅទូទាំងប្រទេសប៉ាគីស្ថាន។ NDMA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខេត្ត Punjab ភាគខាងកើតរបស់ប្រទេស បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់ចំនួន ៥៧នាក់ និងរបួស ១១៨នាក់ ដោយបន្ថែមថា ផ្ទះចំនួន ៥៣ខ្នង ត្រូវបានបំផ្លាញដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារខេត្តនេះ រួមទាំងទីរួមខេត្ត Lahore ផងដែរ។ ភ្លៀងធ្លាក់នៅ Lahore ក្នុងកម្រិតធ្ងន់ធ្ងរជាកំណត់ត្រា បានបណ្តាលឱ្យមានទឹកជំនន់នៅក្នុងទីក្រុង ជន់លិចតំបន់ជាច្រើន និងរំខានចរាចរណ៍ជាច្រើនម៉ោង។ ទីក្រុង Rawalpindi របស់ខេត្ត Punjab ក៏បានទទួលភ្លៀងធ្លាក់ខ្លាំងរយៈពេលជាង ១២ម៉ោង កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យមានការកើនឡើងនៃកម្រិតទឹកនៅតាមដងអូរ និងប្រព័ន្ធបង្ហូរទឹកដល់កម្រិតប្រកាសអាសន្ន ហើយអាជ្ញាធរក្រុងក្នុងតំបន់ បានអំពាវនាវឱ្យកងទ័ពជួយដល់ពួកគេ។ មនុស្ស ១២នាក់ បានស្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីជញ្ជាំងនៃស្ពានដែលកំពុងសាងសង់បានបាក់សង្កត់លើកម្មករដែលរស់នៅក្នុងតង់ ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេកនៅក្នុងទីក្រុង។ យោងតាមអ្នកនាំពាក្យរដ្ឋបាលស្រុក ស្ថានីយវាស់ស្ទង់ទឹកភ្លៀងបានកត់ត្រាទឹកភ្លៀងរហូតដល់ ២០០ […]

គណបក្ស Move Forward ប្រកាសជាផ្លូវការថា នឹងទុកឱ្យគណបក្ស Pheu Thai ជាអ្នកព្យាយាមដឹកនាំការបង្កើតរដ្ឋាភិបាលវិញម្តង

Khmerpress July 21, 2023 21/07/2023

(បាងកក)៖ គណបក្ស Move Forward ដែលជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលថៃ កាលពីខែឧសភា បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងផ្តល់តួនាទីឱ្យគណបក្សភឿថៃ (Pheu Thai) ដែលឈ្នះបានអាសនៈច្រើនជាងគេទី២ ក្នុងការបោះឆ្នោត គឺជាអ្នកព្យាយាមដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មីវិញម្តង ក្រោយពីលោក Pita Limjaroenrat ដែលជាមេដឹកនាំរបស់ Move Forward បានទទួលបរាជ័យពីរលើក ដើម្បីក្លាយជានាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។ Move Forward និង Pheu Thai ស្ថិតក្នុងក្រុមចម្រុះតែមួយ មានគណបក្សសរុបចំនួន៨ ដែលពីដំបូងឡើយ បានរួមគ្នាផ្តល់ការគាំទ្រដល់លោក Pita សម្រាប់តំណែងនាយករដ្ឋមន្រ្តី ដើម្បីឆ្ពោះទៅបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែកិច្ចប្រឹងប្រែងបែបនោះ ត្រូវបានរារាំងដោយក្រុមអភិរក្សនិយមនៃរដ្ឋសភានិងក្រុមសមាជិក​ព្រឹទ្ធសភា ក្នុងការបោះឆ្នោតនៅសភាកាលពីថ្ងៃទី១៣ ខែកក្កដា ហើយកាលពីថ្ងៃពុធសប្តាហ៍នេះ ពួកគេបានបដិសេធ​មិនឱ្យលោក Pita អាចត្រូវតែងតាំងជាបេក្ខជននាយករដ្ឋមន្រ្តី សាជាថ្មីតែម្តង។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃសុក្រនេះ លោក ឆៃថាវ៉ាត់ ទូឡាថន (Chaithawat Tulathon) […]

ការនាំចូលរ៉ែកម្ររបស់ចិនពីមីយ៉ាន់ម៉ាកើនឡើងក្នុងឆមាសទីមួយឆ្នាំ២០២៣

Khmerpress July 21, 2023 21/07/2023

(ប៉េកាំង)៖ ទិន្នន័យគយចិនបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា ការនាំចូលរ៉ែកម្ររបស់ប្រទេសចិនពីមីយ៉ាន់ម៉ាដែលប្រទេសផ្គត់ផ្គង់លេខ២ បានកើនឡើងនៅឆ្នាំនេះ ខណៈដែលប្រទេសកែច្នៃរ៉ែធំបំផុតរបស់ពិភពលោកនេះបង្កើនការផលិតសម្រាប់វិស័យរថយន្ត និងថាមពលខ្យល់ដែលកំពុងស្ទុះងើប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ប្រទេសចិនបាននាំចូលរ៉ែ និងសារធាតុរ៉ែកម្រចំនួន ៣៤ ២៤១តោនពីប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍របស់ខ្លួនក្នុងរយៈពេល ៦ខែដំបូង ពោលគឺកើនឡើង ៧០ភាគរយធៀបនឹងឆមាសទីពីរឆ្នាំ២០២២ និងកើនឡើង ៩ដងធៀបនឹងឆមាសទីមួយឆ្នាំ២០២២។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយក្រុមហ៊ុន Adamas Intelligence ដែលមានមូលដ្ឋាននៅប្រទេសកាណាដាថា មីយ៉ាន់ម៉ាបានក្លាយជាអ្នកផ្គត់ផ្គង់រ៉ែកម្រធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានចំនួនប្រហែល ៤០ភាគរយនៃការផ្គត់ផ្គង់រ៉ែរបស់ខ្លួន រួមមានទាំង dysprosium, yttrium និង terbium។ ពាណិជ្ជកម្មត្រូវបានរារាំងដោយវិធានការរឹតបន្តឹងដើម្បីគ្រប់គ្រងជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងរបស់ប្រទេសចិននៅតាមព្រំដែនរបស់ខ្លួន ប៉ុន្តែការនាំចេញប្រចាំខែបានកើនឡើងក្នុងខែធ្នូ ឆ្នាំ២០២២ នៅពេលដែលប្រទេសចិនបានបោះបង់ចោលវិធានការកូវីដភាគច្រើន ហើយពាណិជ្ជកម្មនៅតែមានកម្រិតខ្ពស់ពេញមួយឆ្នាំនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ផ្ទុះការរិះគន់ពេញបណ្តាញសង្គមឥណ្ឌូនេស៊ី ក្រោយស្រ្តី ២នាក់បានរៀបចំពិធីមង្គលការឲ្យសត្វឆ្កែដោយចំណាយប្រាក់រហូតដល់ជាង ១៣,០០០ដុល្លារ

Khmerpress July 21, 2023 21/07/2023

ឥណ្ឌូនេស៊ី៖ ស្រ្តីជនជតិម៉ាឡេស៊ីចំនួន ២នាក់បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម ក្រោយពួកគាត់បានរៀបចំពិធីមង្គលការដ៏ឱឡារិកមួយសម្រាប់សត្វឆ្កែរបស់ពួកគាត់ ដោយបានចំណាយប្រាក់រហូតដល់​ ២០០ លានរូពី ឬស្មើនឹង ១៣,៣១០ ដុល្លារអាមេរិក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ពិធីមង្គលការសត្វឆ្កែដ៏កម្រនេះត្រូវបានរៀបចំឡើងនៅក្នុងហាងមួយកន្លែងក្នុងទីក្រុងចាកាតា រដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី ខណៈពិធីមង្គការនោះត្រូវបានរៀបចំឡើងតាមបែបប្រពៃណីឥណ្ឌូនេស៊ីទៀតផង។ នៅក្នុងពិធីមង្គលការនោះក៏មានការចូលពីសំណាក់សាច់ញាតិរបស់ម្ចាស់ឆ្កែមួយចំនួនផងដែរ ពោលគឺវាដូចគ្នាទៅនឹងពិធីមង្គលរបស់មនុស្សធម្មតាអីចឹងដែរ។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌូនេស៊ីបាននាំគ្នារិះគន់ថា ទង្វើរបស់ស្រ្តីជាម្ចាស់ឆ្កែទាំង ២រូបនេះមិនសមរម្យទាល់តែសោះ ដោយគាត់បានយកប្រពៃណីដ៏ល្អផូរផង់របស់មនុស្សទៅប្រើប្រាស់ជាមួយនិងសត្វឆ្កែ។ អ្នកខ្លះបានរិះគន់ចំពោះឥរិយាបថអួតសម្ញែងទ្រព្យសម្បត្តិជ្រុលហួសហេតុរបស់ពួកគាត់ ដ្បិតគ្រាន់តែរៀបការឲ្យសត្វឆ្កែសោះពួកគាត់ត្រូវចំណាយប្រាក់រហូតដល់ជាង ១៣,០០០ ដុល្លារ ខណៈយោងទៅតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនាពេលបច្ចុប្បន្ននេះមនុស្សមួយចំនួនគ្មានទាំងប្រាក់ ១០,០០០ ដុល្លារសម្រាប់រៀបចំពិធីមង្គលការខ្លួនឯងផង។ ក្រោយផ្ទុះការរិះគន់ ស្រ្តីជាម្ចាស់ឆ្កែទាំង ២នាក់បានចេញមកធ្វើការសុំទោសជាសាធារណៈ ហើយសម្រាប់លោកអ្នកវិញតើយល់ឃើញយ៉ាងណាដែរចំពោះករណីខាងលើនេះ? ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្រ្តីជប៉ុនម្នាក់ត្រូវចាប់ខ្លួនក្រោយបានតេទៅអាជ្ញាធរចំនួន ២,៧៦១ដង ព្រោះតែគាត់ឯកាខ្លាំងពេក

Khmerpress July 21, 2023 21/07/2023

ជប៉ុន៖ ស្រ្តីជនជាតិជប៉ុនម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោយរូបគាត់បានហៅទូរស័ព្ទទៅកាន់អាជ្ញាធរចំនួន ២,៧៦១ដង ព្រោះតែគាត់ឯកាខ្លាំងពេក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz។ ស្រ្តីដែលត្រូវបានចាប់ខ្លួនចំពោះករណីដ៏កម្រនេះមានឈ្មោះថា Hiroko Hatagami អាយុ ៥១ឆ្នាំ រស់នៅក្នុងទី​ក្រុង Matsudo អាណាខេត្ត Chiba ភាគខាងលិចនៃប្រទេសជប៉ុន។ ប្រភពខាងលើបានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកនាង Hiroko Hatagami ពុំមានការងារធ្វើឡើយ ខណៈដែលរូបគាត់ត្រូវរស់នៅតែម្នាក់ឯងទៀតផង។ ស្ថានភាពបែបនេះវាបានធ្វើឲ្យរូបគាត់មានអារម្មណ៍ឯកាយ៉ាងខ្លាំង ហើយរាល់ពេលដែលគាត់កើតមានអារម្មណ៍ឯកាឬស្រ្តេសនោះ គាត់តែងហៅទូរស័ទ្ទទៅកាន់អាជ្ញាធរដើម្បីនិយាយរឿងនៅក្នុងចិត្តរបស់គាត់ និងស្វែងរកអ្នកយកចិត្តទុកដាក់ជាមួយគាត់។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំ​ និង ៩ខែចុងក្រោយនេះ អ្នកនាង Hiroko Hatagami បានហៅទូរស័ព្ទមកកាន់អាជ្ញាធរចំនួន ២,៧៦១ដង ហើយវាគឺជាការរំខានយ៉ាងខ្លាំងសម្រាប់អាជ្ញាធរមានសមត្ថកិច្ច ដែលមិនមែនជាស្ថាប័នដោះស្រាយវិបត្តិផ្លូវចិត្តរបស់ប្រជាពលរដ្ឋ​​ ហេតុដូចនេះហើយអាជ្ញាធរសម្រេចឃាត់ខ្លួនគាត់ដើម្បីធ្វើការអប់រំនិងអនុវត្តច្បាប់មួយចំនួនចំពោះរូបគាត់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត