(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២០ ខែសីហា រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើចៅក្រម២រូបនិងរដ្ឋអាជ្ញា២រូប នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC សម្រាប់ការកំណត់គោលដៅលើមេដឹកនាំអ៉ីស្រាអែល និងលើមន្រ្តីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ថែមទាំងបានហៅតុលាការអន្តរជាតិនេះថា ជាការគំរាមកំហែងសន្តិសុខ ដែលត្រូវបានប្រើប្រាស់ សម្រាប់ធ្វើសង្រ្គាមផ្លូវច្បាប់ ប្រឆាំងសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល។ បើតាមក្រសួងហិរញ្ញវត្ថុអាមេរិក ទីក្រុងវ៉ាស៉ីនតោន បានដាក់ទណ្ឌកម្មលើចៅក្រមបារាំង លោក Nicolas Yann Guillou, រដ្ឋអាជ្ញាហ្វីជី លោកស្រី Nazhat Shameem Khan, រដ្ឋអាជ្ញាសេណេហ្កាល់ លោក Mame Mandiaye Niang និងចៅក្រមកាណាដា លោកស្រី Kimberly Prost។ មន្រ្តី ICC ទាំង៤រូប សុទ្ធតែធ្លាប់ធ្វើការក្នុងសំណុំរឿង ដែលទាក់ទងជាមួយអាមេរិក និងអ៉ីស្រាអែល។ គួរបញ្ជាក់ថា វាគឺជាការដាក់ទណ្ឌកម្មលើកទី២ហើយរបស់អាមេរិក លើតុលាការ […]