ព័ត៌មានអន្តរជាតិ

លោក ហ្សេលេនស្គី ថារុស្ស៉ីកំពុងប្រមែប្រមូលធនធានគ្រប់យ៉ាង ដើម្បីបញ្ឈប់ទាហានអ៊ុយក្រែន

Khmerpress July 15, 2023 15/07/2023

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានក្រើនរំឮកដល់ប្រជាជនអ៊ុយក្រែន និងទាហានរបស់លោកថារុស្ស៉ី បាន និងកំពុង ប្រមែប្រមូលធនធានទាំងអស់ដែលពួកគេមាន ដើម្បីវិនិយោគលើសង្រ្គាមឈ្លានពានរបស់ខ្លួន ក្នុងគោលបំណងបញ្ឈប់ភាពរីកចម្រើនទៅមុខនៃប្រតិបត្តិការ វាយបករបស់ទីក្រុងកៀវ នៅក្នុងតំបន់ភាគខាងត្បូង និងភាគខាងកើត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣។ លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃ នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបន្ទាប់ពីក្រុមមន្ត្រីអ៊ុយក្រែន ទទួលស្គាល់ថាប្រតិបត្តិការ វាយបកប្រឆាំងកងកម្លាំងរុស្ស៉ី ពិតជាមានភាពយឺតយ៉ាវជាងការរំពឹងទុកមួយចំនួនពិតមែន បើទោះជាកងកម្លាំងអ៊ុយក្រែនមានភាពរីកចម្រើនទៅមុខជាពិសេស នៅសមរភូមិភាគខាងត្បូង និងនៅជុំវិញទីក្រុងបាកមូត ក៏ដោយ។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងទាំងអស់គ្នាត្រូវយល់ឱ្យច្បាស់ថាកងកម្លាំងរុស្ស៉ីដែលកំពុងស្ថិតនៅទឹកដីរបស់យើងនៅភាគខាងត្បូង និងភាគខាងកើត កំពុងប្រមែប្រមូលធនធានគ្រប់យ៉ាងដែលពួកគេមាន ដើម្បីបញ្ឈប់អ្នកចម្បាំងរបស់យើង»។ គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថានោះ លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ក៏បានអះអាងផងដែរថាលោកទទួលបានព័ត៌មានសំខាន់ៗមួយចំនួនពី ស្ថានភាពសន្តិសុខក្នុងប្រទេសបេឡារុស ខណៈរូបលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ បើទោះជាបច្ចុប្បន្នមិនមានសញ្ញាពីការគំរាមកំហែងធ្ងន់ធ្ងរ ណាមួយក៏ដោយ។ មួយវិញទៀត ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ទាក់ទងនឹងបេឡារុសនេះទៀតសោត កើតមានឡើងចំពោះមាន […]

Foxconn គ្រោងចាប់ដៃគូជាមួយ TSMC និង TMH ដើម្បីផលិតឈីបក្នុងប្រទេសឥណ្ឌា

Khmerpress July 15, 2023 15/07/2023

(បរទេស)៖ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីផ្តាច់គម្រោងដែលមានតម្លៃប្រមាណ ១៩.៥ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុនឥណ្ឌា Vedanta កាលពីដើមសប្តាហ៍នេះ ពេលនេះទទួលបានរបាយការណ៍ថ្មីមកថា ក្រុមហ៊ុន Foxconn កំពុងពិភាក្សាភាពជាដៃគូថ្មីជាមួយនឹងក្រុមហ៊ុមនផ្សេងដើម្បីចាប់ផ្តើមផលិតបន្ទះឈីបរួមគ្នាក្នុងប្រទេសឥណ្ឌា ដែលលើកនេះទំនងជាបង្កើនការវិនិយោគច្រើនជាងមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Foxconn កំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតឈីបកំពូល Taiwan Semiconductor Manufacturing Company (TSMC) និងក្រុមហ៊ុន TMH Group របស់ប្រទេសជប៉ុន សម្រាប់ភាពជាដៃគូផ្នែកបច្ចេកវិទ្យា និងបណ្តាក់ទុនរួមគ្នាដើម្បីចាប់ផ្តើមផលិតបន្ទះឈីបក្នុងប្រទេសឥណ្ឌា។ ជាមួយនឹងផែនការថ្មីនេះ Foxconn ទំនងជាអាចនឹងទៅវិនិយោគនៅរដ្ឋ Gujarat ដែលជារដ្ឋដ៏ធំបំផុតមួយនៅក្នុងប្រទេសឥណ្ឌា នេះបើតាមប្រភពពី Reuters ដដែលបានរាយការណ៍អំពីការពិភ្សារវាងរដ្ឋាភិបាលរដ្ឋ Gujarat និង Foxconn។ ប្រសិនបើ Foxconn ទៅវិនិយោគពិតមែនគេមិនច្បាស់នោះទេថា តើរដ្ឋាភិបាលឥណ្ឌានឹងអនុញ្ញាត ឬក៏អត់នោះក៏ដោយសារតែ Foxconn ទើបតែបោះបង់គម្រោងមួយដែលមានទីតាំងនៅរដ្ឋកំណើតរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដែលការបញ្ចប់គម្រោងភ្លាមៗនោះបានប៉ះពាល់យ៉ាងខ្លាំងនៃកំណើនសេដ្ឋកិច្ចក៏ដូចជាប៉ះពាល់ដ៏កិច្ចខិតខំប្រឹងប្រែងរបស់លោក Modi។ បើតាមការឱ្យដឹងពីអ្នកតំណាងរបស់ Foxconn ក្នុងប្រទេសឥណ្ឌា គម្រោងទៅវិនិយោគនៅរដ្ឋ […]

ទីបំផុត Twitter អនុញ្ញាតឱ្យអ្នកផលិតមាតិកាអាចរកប្រាក់បានហើយ

Khmerpress July 14, 2023 14/07/2023

(បរទេស)៖ ថ្ងៃនេះក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter Inc បានដាក់ចេញនូវមុខងារពិសេសមួយដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា ឬ Content Creator អាចរកចំណូលបានហើយតាមរយៈការដាក់ផ្សាយពាណិជ្ជកម្ម (advertising)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ នេះជាលើកទី១ ហើយដែល Twitter អនុញ្ញាតឱ្យអ្នកផលិតមាតិកា នៅលើបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួនអាចរកចំណូលបានតាមរយៈការដាក់ផ្សាយពាណិជ្ជកម្ម។ យោងតាមការជូនដំណឹងពី Twitter នៅថ្ងៃសុក្រសប្តាហ៍នេះបានឱ្យដឹងថា សម្រាប់អ្នកផលិតមាតិកានៅលើ Twitter ដែលបានបំពេញគ្រប់គោលការណ៍នឹងមានអ្នកទស្សនាតិចបំផុត ៥លាននាក់ (5M) ក្នុងរយៈពេល ៣ខែចុងក្រោយនេះនឹងអាចរកប្រាក់តាមរយៈការដាក់ផ្សាយពាណិជ្ជកម្មបានហើយ។ Twitter បានបញ្ជាក់ថា នឹងមានសម្រាប់គណនីអ្នកផលិតមាតិកាដែលបាន Verified និងគ្រប់គោលការណ៍កំណត់ ហើយចំពោះ Strip payment account ឬ គណនីម្ចាស់អាជីវកម្មដែលគ្រប់គោលការណ៍ក៏ត្រូវបានអនុញ្ញាតផងដែរ។ គួរជម្រាបដែរថា រាល់អ្នកផលិតមាតិកាទាំងអស់ដែលត្រូវបានជ្រើសរើសនឹងចាប់ផ្តើមអនុញ្ញាតឱ្យដាក់ផ្សាយពាណិជ្ជកម្ម (ads) ចាប់ពីចុងខែកក្កដានេះតទៅ ដែលលក្ខណរកប្រាក់គឺរាល់ពេលដែលអ្នកទស្សនាចុចទៅលើ replies advertising៕ ផ្តល់សិទ្ធិដោយ៖ freshnews

គណបក្ស Move Forward នឹងព្យាយាមស្នើឱ្យសមាជិកព្រឹទ្ធសភាថៃ លែងមានសិទ្ធិក្នុងដំណើការរើសនាយករដ្ឋមន្រ្តី ក្រោយបរាជ័យរបស់លោក Pita

Khmerpress July 14, 2023 14/07/2023

(បាងកក)៖ គណបក្ស Move Forward បានប្រកាសនៅថ្ងៃសុក្រនេះអំពីផែនការ ដើម្បីរារាំងកុំឱ្យសមាជិកព្រឹទ្ធសភាថៃមានសិទ្ធិ នៅក្នុង​ដំណើរការជ្រើសរើស នាយករដ្ឋមន្រ្តីតទៅទៀត មួយថ្ងៃបន្ទាប់ពីលោក Pita Limjaroenrat បានទទួលបរាជ័យក្នុងការស្វែងរក​សំឡេងគាំទ្រឱ្យគ្រប់គ្រាន់ ដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។ គោលការណ៍ដែលតម្រូវឱ្យតំណែងនាយករដ្ឋមន្រ្តី ត្រូវតែឆ្លងកាត់ការបោះឆ្នោតជ្រើសរើសរួមគ្នា រវាងសមាជិករដ្ឋសភាចំនួន៥០០នាក់ និងសមាជិកព្រិទ្ធសភា​ចំនួន២៤៩នាក់ទៀតបែបនេះ គឺជាប្រព័ន្ធរៀបចំឡើងដោយអតីតរដ្ឋាភិបាលយោធាថៃ ក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ដែលត្រូវគេមើលឃើញថា ជាខែលស្របតាមរដ្ឋធម្មនុញ្ញ សម្រាប់ជួយការពារផលប្រយោជន៍ របស់យោធានិងក្រុមអភិរក្សនិយម ដ្បិតសមាជិកព្រឹទ្ធសភាទាំងនោះ គឺត្រូវបានតែងតាំងដោយរបបយោធា។ នៅថ្ងៃសុក្រនេះ អគ្គលេខាធិការបក្ស Move Forward លោក ឆៃថាវ៉ាត់ ធូឡាថន (Chaithawat Tulathon) បាននិយាយដូច្នេះថា «ដោយហេតុតែក្រុមសមាជិកព្រឹទ្ធសភា ហាក់មិនសូវចង់ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីទេនោះ ហេតុអ្វីក៏មិនបោះបង់សិទ្ធិនេះចោលវិញតែម្តងទៅ?»។ បើតាមលោក ឆៃថាវ៉ាត់ គណបក្សរបស់លោក នឹងព្យាយាមរឹតត្បិតអំណាចរបស់ព្រឹទ្ធសភា តាមរយៈការដាក់ញត្តិស្នើធ្វើវិសោធនកម្មចំពោះ​មាត្រា២៧២នៃរដ្ឋធម្មនុញ្ញ ប៉ុន្តែវាអាចនឹងត្រូវប្រើពេលប្រហែល១ខែ។ គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតនៃសម័យប្រជុំរួមគ្នារវាងរដ្ឋសភានិងព្រឹទ្ធសភាថៃ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ […]

អ្នកផលិតរឿង «Squid Game 2» សុំការអធ្យាស្រ័យពីអ្នកដំណើរនៅអាកាសយាន្តដ្ឋាន Incheon ជុំវិញអាប្បកិរិយាមិនសមរម្យរបស់ក្រុមថត

Khmerpress July 14, 2023 14/07/2023

(កូរ៉េ)៖ ខ្សែភាពយន្តភាគ «Squid Game 2» ដែលជារឿងតពីវគ្គ១ ផ្ទុះខ្លាំងលើ Netflix ក្នុងឆ្នាំ២០២១ នោះ ត្រូវបានរាយការណ៍មកថា បានជួបរឿងចម្រូងចម្រាស់មួយចំនួន នៅពេលក្រុមការងារផលិតរឿងនេះ ទៅថតនៅក្នុងអាកាសយាន្តដ្ឋាន Incheon ព្រោះមានអ្នកដំណើរមួយចំនួន បានរិះគន់ពីអាកប្បកិរិយាមិនសមរម្យរបស់ក្រុមការងារថតរឿងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ អ្នកលេងបណ្តាញសង្គមម្នាក់ ដែលជាអ្នកដំណើរនៅក្នុងអាកាសយាន្តដ្ឋាន Incheon បានបង្ហោះសាររិះគន់មួយចំនួន អំពីក្រុមការងារផលិតរឿង «Squid Game 2» ថាមានអាកប្បកិរិយាមិនសម នៅពេលប្រើប្រាស់ជណ្តើរយន្តរួមគ្នា មិនមានការគោរពជាដើម។ តែយ៉ាងណា ក្រោយទទួលបានសាររិះគន់នេះ អ្នកផលិតរឿង បានចេញមុខបង្ហោះសារសុំការយោគយល់ និងអធ្យាស្រ័យចំពោះកំហុកឆ្គងនៃក្រុមការងាររបស់ខ្លួន។ គួរជម្រាបថារឿង «Squid Game» ដើមបានចាក់ផ្សាយក្នុងខែកញ្ញា ឆ្នាំ២០២១ ហើយបានបន្តក្លាយជារឿងភាគដែលមានអ្នកមើលច្រើនបំផុតនៅលើ Netflix។ រឿង «Squid Game» វគ្គ២ គ្រោងនឹងថតនៅឆ្នាំ២០២៣ ដោយតារាសម្តែង Lee Jung […]

គ្រាប់-បែកចង្កោមរបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ជូនទៅដល់ដៃអ៊ុយក្រែន ហើយ

Khmerpress July 14, 2023 14/07/2023

(កៀវ)៖ អ៊ុយក្រែន បានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិកហើយ បើទោះជាអាវុធប្រភេទនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសច្រើនជាង ១០០ក៏ដោយ ប៉ុន្តែទីក្រុងកៀវ បានសន្យាថានឹងប្រើប្រាស់ដើម្បីកម្ទេចទាហានសត្រូវតែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។ អ្នកនាំពាក្យប្រចាំទីបញ្ជាការយោធាអ៊ុយក្រែនភូមិភាគខាងត្បូង លោក វ៉ាឡឺរី សឺសិន (Valeryi Shershen) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបញ្ជាក់ពី សេចក្តីប្រកាសរបស់មេបញ្ជាការរបស់លោកថាគ្រាប់បែកចង្កោម អ៊ុយក្រែនទទួលបានគ្រាប់បែកចង្កោម មួយសប្តាហ៍ បន្ទាប់ពីការប្រកាសរបស់សហរដ្ឋអាមេរិកថានឹង បញ្ជូនមកជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាតម្លៃ ៨០០លានដុល្លារ។ ចំណែកឯ​ខាងមន្ទីរបញ្ចកោណ ក៏បានទទួលស្គាល់ដែរថាគ្រាប់បែកចង្កោមត្រូវបានបញ្ជូនទៅដល់ដៃ យោធាអ៊ុយក្រែនហើយ។ យ៉ាងណាក៏ដោយ លោក សឺសិន បានគូសបញ្ជាក់ដូច្នេះថា «គ្រាប់បែកចង្កោមនឹងត្រូវប្រើប្រាស់យ៉ាងតឹងរ៉ឹងក្នុងក្របខណ្ឌច្បាប់ ដោយសម្រាប់តែលើទឹកដីរបស់យើង ដែលត្រូវបានដណ្តើមកាន់កាប់ប៉ុណ្ណោះ»។ គួរបញ្ជាក់ថា អ៊ុយក្រែន បានបើកប្រតិបត្តិការវាយបក ដោយផ្តោតលើការដណ្តើមយកក្រុមភូមិនានានៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេស និងដណ្តើមយកមកវិញ នូវតំបន់ជុំវិញទីក្រុងបាកមូត Bakhmut ភាគខាងកើតដែលត្រូវចាប់យកដោយកងកម្លាំងរុស្ស៉ី កាលពីខែឧសភាបន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនខែ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ្នកសុំទានជនជាតិឥណ្ឌាម្នាក់ ក្លាយជាអ្នកសុំទានមានជាងគេលើពិភពលោកជាមួយទ្រព្យសម្បត្តិសរុបជាង ៩០ម៉ឺនដុល្លារ

Khmerpress July 14, 2023 14/07/2023

ឥណ្ឌា៖ បុរសជាអ្នកសុំទានជនជាតិឥណ្ឌាម្នាក់ត្រូវបានបណ្តាញសារព័ត៌មាន World of Buzz ចុះផ្សាយថា គឺជាអ្នកសុំទានដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ដោយគិតត្រឹមពេលនេះរូបគាត់ទ្រព្យសម្បត្តិសរុបចំនួន ៧៥,០០០,០០០ រ៉ូពី (៩១៥,១៧៤ ដុល្លារ)។ អ្នកសុំទានរូបនេះមានឈ្មោះថា Bharat Jain មានប្រពន្ធ និងកូនចំនួន ២នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ដោយសារតែជីវភាពក្រីក្រនិងមិនបានចូលរៀនឲ្យបានជ្រៅជ្រះនោះ លោក Bharat Jain បានសម្រេចធ្វើជាអ្នកសុំទាននៅក្នុងទីក្រុងបុមបៃ នៃប្រទេសឥណ្ឌាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តាមធម្មតាលោក Bharat Jain បានចំណាយពេលពី ១០ ទៅ ១២ ម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើការសុំទានតាមដងផ្លូវ ហើយជាមធ្យមគាត់អាចសុំប្រាក់គេបានចន្លោះពី ២,០០០ រ៉ូពី​-២,៥០០ រ៉ូពី (២៤,៤ ដុល្លារ-៣០,៥ ដុល្លារ)ក្នុងមួយថ្ងៃ និងអាចរកប្រាក់បានចន្លោះពី ៦០,០០០ រ៉ូពី-៧៥,០០០រ៉ូពី (៧៣២ដុល្លារ-៩១៥ដុល្លារ)ក្នុងមួយខែ។ បច្ចុប្បន្ននេះគាត់មានផ្ទះល្វែងមួយកន្លែងតម្លៃ ១២,០០០,០០០ រ៉ូពី (១៤៦,៤០៨ ដុល្លារ) និងមានហាងចំនួន ២កន្លែងដែលគាត់អាចដាក់ជួលបានតម្លៃ ៣០,០០០ រ៉ូពី (៣៦៦ ដុល្លារ)ក្នុងមួយខែ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទីបំផុតលោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់នោះទេ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ

Khmerpress July 14, 2023 14/07/2023

(បាងកក)៖ បន្ទាប់ពីការរាប់សំឡេងឆ្នោតក្នុងសភាថៃបានបញ្ចប់ លទ្ធផលបានបង្ហាញថា ប្រធានគណបក្ស Move Forward គឺលោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។ នៅព្រហស្បតិ៍នេះ សម័យប្រជុំរួមនៃរដ្ឋសភានិងព្រឹទ្ធសភាថៃ ត្រូវបានបើកធ្វើឡើង ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ក្រោយការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ។ លទ្ធផលនៃការបោះឆ្នោតនៅក្នុងសភា បានបង្ហាញថា លោក Pita ដែលជា​បេក្ខជនតែម្នាក់គត់ គឺទទួលបានសំឡេងគាំទ្រមិនគ្រាប់គ្រាន់ទេ បន្ទាប់ពីមានសំឡេងជំទាស់ និងអនុបវាទជាច្រើន ប្រឆាំងរូបលោក។ យោងតាមលក្ខខណ្ឌចាំបាច់ គឺលោក Pita ត្រូវការចំនួន៣៧៥សំឡេង ដែលជាសំឡេងភាគច្រើន ទើបអាចក្លាយជា​នាយករដ្ឋមន្រ្តីបាន។ តំណាងរាស្រ្តថៃសរុប ៦៧៦នាក់ ក្នុង៧៤៩នាក់ (សមាជិកព្រឹទ្ធសភាម្នាក់លាលែងពីតំណែង) បានចូលរួមក្នុងសម័យប្រជុំនេះ ហើយក្នុងនោះមានសមាជិកព្រឹទ្ធសភា ២១៦នាក់។ គួរបញ្ជាក់ថា ដោយសារតែមិនអាចជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីបានបែបនេះ សភាថៃត្រូវគេរំពឹងថា នឹងរៀបចំការបោះឆ្នោតជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ ហើយបេក្ខជនដដែលនៅតែអាចឈរឈ្មោះជាថ្មី ឬក៏បេក្ខជនផ្សេងទៀតត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីបែបនេះនឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនមានកំណត់ពីចំនួននៃការបោះឆ្នោត […]

ឥណ្ឌាត្រៀមខ្លួនព្យាយាមសាជាថ្មីម្តងទៀត ដើម្បីនាំយកយានរ៉ូបូតទៅចុះចតនៅលើផ្ទៃព្រះចន្ទ

Khmerpress July 14, 2023 14/07/2023

(ញូដេលី)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ ទីភ្នាក់ងារអវកាសឥណ្ឌាត្រូវគេរំពឹងថា នឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតដើម្បីព្យាយាមនាំយកយានរ៉ូបូតមួយ ទៅចុះលើផ្ទៃព្រះចន្ទឱ្យបានជោគជ័យ ក្រោយធ្លាប់ទទួលបរាជ័យកាលពីប៉ុន្មានឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។ ដោយអភិវឌ្ឍឡើងក្រោមកញ្ចប់ថវិកាទំហំ ៧៥លានដុល្លារ យាន ចានដ្រាយ៉ាន-៣ (Chandrayaan-3) ត្រូវបានគ្រោងបាញ់បញ្ជូនចេញ​ពី មូលដ្ឋានបង្ហោះយានអវកាស ក្នុងរដ្ឋអាន់ដ្រាប្រាដេស (Andhra Pradesh) ភាគខាងត្បូងប្រទេសឥណ្ឌា នៅវេលាម៉ោង២៖៣៥នាទី​រសៀលថ្ងៃសុក្រ (ម៉ោងក្នុងតំបន់)។ បើយោងតាមផែនការរបស់ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុកនោះ យាន Chandrayaan-3 នឹងត្រូវធ្វើការព្យាយាមចុះចតទៅលើផ្ទៃព្រះចន្ទ នៅខ្ទង់ថ្ងៃទី២៣ ខែសីហា។ គួរបញ្ជាក់ថា កាលពីអំលុងបេសកកម្ម Chandrayaan-2 របស់ឥណ្ឌា កាលពីឆ្នាំ២០២០ គឺយានប្រភេទផ្កាយរណបមួយ ត្រូវបានដាក់​ពង្រាយនៅគន្លងក្បែរព្រះចន្ទ ដោយជោគជ័យ ប៉ុន្តែយានរ៉ូបូតសម្រាប់ចុះចតនិងសម្រាប់ចល័តលើដី ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី ក្រោយពេលធ្លាក់ទៅបុកផ្ទៃរបស់ព្រះចន្ទពេញទំហឹង។ មកទល់បច្ចុប្បន្ននេះ មានសហរដ្ឋអាមេរិក អតីតសហភាពសូវៀត (រុស្ស៉ី) ហើយនិងចិនប៉ុណ្ណោះ ដែលបានសម្រេចជោគជ័យ ក្នុងការនាំយកយានរ៉ូបូតទៅដាក់ដល់លើផ្ទៃព្រះចន្ទ។ ដោយឡែក ការប៉ុនប៉ងចុះចតយានរ៉ូបូត ដោយក្រុមហ៊ុនឯកជនជប៉ុន​មួយ […]

ទីបំផុត Elon Musk ប្រកាសបង្ហាញឈ្មោះក្រុមហ៊ុន AI ផ្ទាល់ខ្លួនជាផ្លូវការ

Khmerpress July 13, 2023 13/07/2023

(បរទេស)៖ បន្ទាប់ពីរយៈពេលជាង ៣ខែដែលកំពូលមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បង្ហើបថា នឹងចាប់ផ្តើមបង្កើតកម្មវិធី AI ផ្ទាល់ខ្លួនដែលជាកម្មវិធីផ្តល់ទិន្នន័យពិត ពេលនេះ Musk បានប្រកាសចេញក្រុមហ៊ុននោះជាផ្លូវការហើយ ដែលមានឈ្មោះថា xAI។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។ កាលពីខែមេសាកន្លងទៅ Musk ធ្លាប់បានលើកឡើងថា លោកនឹងចាប់ផ្តើមបង្កើតកម្មវិធី TruthGPT ឬ AI ផ្ទាល់ខ្លួន ដែលកម្មវិធីរបស់លោកនឹងផ្តល់តែទិន្នន័យពិតជាអតិបរិមាដល់អ្នកប្រើប្រាស់ បើធៀបនឹង AI ដែលកំពុងដំណើរការបច្ចុប្បន្ន។ Musk ត្រូវបានគេស្គាល់ថាជាអ្នកដែលផ្តើមគំនិតអភិវឌ្ឍន៍ AI ដំបូងគេជាមួយនឹង Microsoft ទៅលើក្រុមហ៊ុន OpenAI ប៉ុន្តែក្រោយមានបញ្ហាក្នុងអំឡុងឆ្នាំ២០១៨ លោកក៏លាឈប់ពីក្រុមប្រឹក្សាភិបាលនៅទីនោះ។ ដោយឡែកកាលពីពេលថ្មីៗនេះ Musk ក៏បានអំពាវនាវឱ្យមានការរឹតបន្តឹងទៅលើការប្រើប្រាស់ AI ផងដែរ ដោយលើកឡើងពីបញ្ហាមនុស្សជាតិ ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់ជុំវិញពិភពលោកមិនអាចបែងចែកដាច់រវាងរូបភាពពិត ឬប្រឌិត និងទិន្នន័យមិនពិតមួយចំនួននៅលើ AI។ តែយ៉ាងណាជុំវិញការដាក់ដំណើរការកម្មវិធី AI ផ្ទាល់ខ្លួនរបស់ Musk ដែលមានឈ្មោះថា […]