ព័ត៌មានអន្តរជាតិ

ពីអ្នកលក់ Hot Dog ក្លាយជាមហាសេដ្ឋី៖ តើមេទាហានស៊ីឈ្នួលរុស្ស៊ី លោក ព្រីហ្គោហ្ស៊ីន ជានរណា?

Nisaiy KP June 25, 2023 25/06/2023

(មូស្គូ)៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បានបញ្ជាឱ្យកងកម្លាំងរបស់លោកបញ្ឈប់ ការធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ ដើម្បីបញ្ចៀសការបង្ហូរឈាមដាក់គ្នា ដែលនេះជាការបិទបញ្ចប់វិបត្តិនយោបាយក្នុងស្រុកដ៏ធំបំផុត ដែលលោក ពូទីន ប្រឈមក្នុងពេលកាន់អំណាច រាប់ទសវត្សរ៍មកនេះ។ កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក ព្រីហ្គោហ្ស៉ីន បាននិយាយថា ក្រុមអ្នកប្រយុទ្ធ Wagner ខ្ទង់២៥,០០០នាក់ បានឆ្លងពីអ៊ុយក្រែនចូលក្នុងប្រទេស រុស្ស៉ី នៅឯទីក្រុងរ៉ូស្តូវ (Rostov) ភាគខាងត្បូង ដើម្បីឆ្ពោះទៅស្វែងរកយុត្តិធម៌នៅទីក្រុងមូស្គូ ក្រោយលោកចោទថារដ្ឋមន្ត្រីការពារជាតិរុស្ស៉ីបញ្ជាឱ្យបើក ការវាយប្រហារសម្លាប់ទាហានស៊ីឈ្នួលរបស់លោកក្នុងប្រទេសអ៊ុយក្រែន បើទោះខាងក្រសួងការពារជាតិរុស្ស៉ីបដិសេធការចោទប្រកាន់បែបនេះក៏ដោយ។ លោក ព្រីហ្គោហ្ស៉ី បានហៅសកម្មភាពទាហានរបស់លោកថាជាការទាមទាររកយុត្តិធម៌ មិនមែនជាការធ្វើរដ្ឋប្រហារ ឬបះបោរអ្វីនោះទេ។ ទីភ្នាក់ងារសន្តិសុខ ក្នុងស្រុក FSB របស់រុស្ស៉ីបានចាប់ផ្តើមបើកការស៉ើបអង្កេតព្រហ្មទណ្ឌ ប្រឆាំងនឹងរូបលោក សម្រាប់ការអំពាវនាវឱ្យ មានការបះបោរប្រដាប់អាវុធ នៅក្នុងប្រទេស ដែលជាបទល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារសរុប រហូតដល់២០ឆ្នាំ។ បន្ថែមពីលើនេះ ប្រធានាធិបតីរុស្ស៉ីលោក ពូទីន ក្នុងថ្ងៃដដែលនោះដែរ បានចេញមុខថ្លែងសារជាបន្ទាន់មួយទៅកាន់ប្រជាជាតិ ដោយព្រមានកម្ទេចក្រុមបះបោរ ប្រដាប់អាវុធផងដែរ តែលោកមិនបានលើកចំឈ្មោះលោក […]

វៀតណាមត្រូវបានកត់ឈ្មោះចូល «បញ្ជីប្រផេះ» របស់អង្គការឃ្លាំមើលបទឧក្រិដ្ឋហិរញ្ញវត្ថុអន្តរជាតិ

Nisaiy KP June 25, 2023 25/06/2023

(ប៉ារីស)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អង្គការឃ្លាំមើលបទឧក្រិដ្ឋហិរញ្ញវត្ថុអន្តរជាតិ FATF បានប្រកាសឱ្យដឹងពីការសម្រេចចិត្តកត់ឈ្មោះប្រទេស៣បន្ថែមទៀត ចូលទៅក្នុង «បញ្ជីប្រផេះ» របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣។ ប្រទេសទាំង៣ខាងលើគឺ កាមេរូន ក្រូអាស៉ី ហើយនិងវៀតណាម ត្រូវបានបញ្ចូលទៅក្នុងបញ្ជីប្រផេះរបស់អង្គការ FATF ដែលមានប្រទេសចំនួន២៣ផ្សេងទៀត​ ដោយសារប្រទេសទាំងនេះ មានចំណាត់ការមិនទាន់រឹងមាំគ្រប់គ្រាន់នៅឡើយ ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់ ការផ្តល់ហិរញ្ញវត្ថុដល់​ក្រុមភេរវកម្ម ហើយនិងការទ្រទ្រង់ដល់សកម្មភាព ដែលឈានដល់ការរីកសាយអាវុធប្រល័យលោក។ សេចក្តីប្រកាសនេះធ្វើឡើងនៅថ្ងៃចុងក្រោយ នៃសម័យប្រជុំពេញអង្គរបស់អង្គការ FATF ក្នុងទីក្រុងប៉ារីស។ ក្រុមប្រទេសដែលស្ថិតក្នុងបញ្ជីប្រផេះរបស់ FATF នឹងត្រូវគ្រឹះស្ថានហិរញ្ញវត្ថុបរទេស ធ្វើការតាមដានតឹងរ៉ឹងជាងមុន លើសកម្មភាពហិរញ្ញវត្ថុ​របស់ពួកគេ។ ដោយឡែក ក្រៅពីបញ្ជីប្រផេះ FATF ក៏មានបញ្ជីខ្មៅផងដែរសម្រាប់ក្រុមប្រទេស ដែលត្រូវបានចាត់ថ្នាក់មានហានិភ័យខ្ពស់បំផុត។ បច្ចុប្បន្នប្រទេសដែលជាប់ក្នុងបញ្ជីខ្មៅនេះ រួមមានអ៉ីរ៉ង់ មីយ៉ាន់ម៉ា និងកូរ៉េខាងជើង។ គួរបញ្ជាក់ថា FATF គឺជាអង្គការអន្តររដ្ឋាភិបាលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលផ្តោតទៅលើការប្រយុទ្ធប្រឆាំងសកម្មភាពលាងលុយកខ្វក់ សកម្មភាពផ្តល់ហិរញ្ញវត្ថុដល់​ក្រុមភេរវកម្ម ក៏ដូចជាសកម្មភាពផ្តល់ហិរញ្ញវត្ថុចូលរួមចំណែក ដល់ការរីកសាយនៃអាវុធប្រល័យលោក​ តាមរយៈការ​កំណត់ស្តង់ដាជាសកល ហើយត្រួតពិនិត្យថា […]

YouTube ត្រៀមនាំយក AI ឱ្យមកបញ្ចូលសម្លេង និងបកប្រែតាមភាសានានា

Khmerpress June 24, 2023 24/06/2023

(បរទេស)៖ YouTube ដែលជាគេហទំព័រ Video Streaming ដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោកកំពុងត្រៀមនាំយកមុខងារបកប្រែ និងបញ្ចូលសម្លេងដែលដំណើរការដោយ AI ដើម្បីជួយអ្នកផលិតមាតិ ក៏ដូចជាអ្នកទស្សនាវីដេអូអាចបកប្រែវីដេអូរបស់ពួកគេទៅជាភាសាផ្សេងៗ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន TechCrunch នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមការប្រកាសរបស់ YouTube នៅក្នុងព្រឹត្តិការណ៍ VidCon ប្រចាំឆ្នាំបានឱ្យដឹងថា YouTube មានគម្រោងប្រើប្រាស់សេវាកម្ម AI មួយដែលមានឈ្មោះថា Aloud ដែលត្រូវបានបង្កើតឡើងដោយក្រុមការងាររបស់ Google ក្នុងគោលបំណងជួយសម្រួលដល់អ្នកដែលមិនចេះភាសាបរទេស។ តាមរយៈរបាយការណ៍ដែលដកស្រង់សម្តីលោក Amjad Hanif អនុប្រធានផ្នែកបង្កើតផលិតផលរបស់ YouTube បាននិយាយថា ក្រុមការងាររបស់ YouTube និង Google បានសិក្សាទៅលើមុខងារមួយនេះជាមួយនឹងបុគ្គលរាប់រយនាក់រួចទៅហើយ ជាពិសេសជាមួយនឹងអ្នកផលិតមាតិកានៅលើ YouTube ផ្ទាល់តែម្តង។ គួរជម្រាបដែរថា សេវាកម្ម AI «Aloud» បច្ចុប្បន្ននេះកំពុងគាំទ្រតែពីរបីភាសាប៉ុណ្ណោះដែលរួមមានភាសាអង់គ្លេស អេស្ប៉ាញ និងព័រទុយហ្គា ចំណែកឯភាសាផ្សេងទៀតនឹងត្រៀមបញ្ចូលនាពេលក្រោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ្នកដឹកនាំរឿង «Titanic» James Cameron ធ្លាប់មុជទៅទីតាំងខ្មោចកប៉ាល់ Titanic ៣៣ដង បញ្ជាក់ថាការផ្ទុះនាវាមុជទឹក Titan មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើល

Khmerpress June 24, 2023 24/06/2023

(បរទេស)៖ ផលិតករភាពយន្តហូលីវូដដ៏ល្បីឈ្មោះលោក James Cameron ដែលធ្លាប់បានជ្រមុជទៅមើលខ្មោចកប៉ាល់ Titanic ចំនួន៣៣ដង ដើម្បីសិក្សាស្រាវជ្រាវមុនផលិតភាពយន្ត «Titanic» បានប្រាប់សារព័ត៌មានជាច្រើនពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ស្របពេលកូននាវាមុជទឹក Titan ត្រូវបានគេជឿជាក់ថា បានផ្ទុះក្នុងកំលុងពេលចុះស្រាវជ្រាវខ្មោចកប៉ាល់ Titanic។ ផលិតករភាពយន្តរូបនេះ បានសង្កត់ធ្ងន់ថា នៅពេលដែលលោកទទួលព័ត៌មានថា នាវា​ Titan បានបាត់ការទំនាក់ទំនង គឺលោកបានសង្ស័យភ្លាមៗថាមានគ្រោះមហន្តរាយទៅហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ អ្នកដឹកនាំរឿងហូលីវូដ លោក James Cameron ដែលដឹកនាំរឿង «Titanic» ឆ្នាំ១៩៩៧ បានប្រាប់ BBC ថាលោកពិតជាសោកស្ដាយខ្លាំង ដែលមិនបានផ្ដល់ការព្រមានអាសន្នឱ្យបានលឿនជាងនេះ ព្រោះលោកមើលឃើញថាការបង្កើតនាវាមុជទឹកនេះឡើង គឺប្រកបដោយគ្រោះថ្នាក់ មិនស័ក្ដិសមនឹងប្រើប្រាស់ដើម្បីទៅទស្សនាខ្មោចកប៉ាល់ដែលស្ថិតនៅជម្រៅជិត ៤គីឡូម៉ែត្រក្នុងបាតសមុទ្រនោះឡើយ។ Cameron បានបញ្ចប់ការជ្រមុជទឹកចំនួន៣៣លើក ទៅទីតាំងកប៉ាល់ Titanic បាននិយាយថា នៅពេលដែលលោកបានដឹងថា ក៏ដូចជាទទួលព័ត៌មានថា នាវា Titan បាត់ការទំនាក់ទំនង គឺលោកបានសង្ស័យភ្លាមៗ ថាមានគ្រោះមហន្តរាយទៅហើយ។ លោក […]

រូបគំនូរដែលមានអាយុកាលជាង ១០០ឆ្នាំមួយផ្ទាំងនឹងត្រូវដាក់លក់ក្នុងតម្លៃ ៨០លានដុល្លារ

Khmerpress June 24, 2023 24/06/2023

អង់គ្លេស៖ រូបគំនូរដែលមានអាយុកាលជាង ១០០ឆ្នាំមួយផ្ទាំងនឹងត្រូវដាក់លក់ក្នុងតម្លៃប្រមាណជា ៨០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនានេះ។ រូបគំនូរមួយផ្ទាំងនេះមានឈ្មោះថា “Lady With A Fan” ឬមានន័យជាខេមរៈភាសាថា “ស្រ្តីកាន់ផ្លិត”។ ប្រភពខាងលើបានបន្តថា រូបគំនូរដ៏ប្រណិតមួយនេះត្រូវបានគូរដោយកំពូលវិចិត្រករលំដាប់ពិភពលោក គឺលោក Gustav Klimt ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំ ១៩១៨។ តាមគម្រោងគឺរូបគំនូរមួយផ្ទាំងនេះត្រូវដាក់លក់តាមរយៈការរៀបចំពិធីដេញថ្លៃដ៏ធំមួយនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅថ្ងៃទី ២៧ ខែមិថុនានេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កំពូលមហាសេដ្ឋី Elon Musk និង Mark Zuckerberg បានយល់ព្រមគ្នាប្រកួតដាក់ក្នុងទ្រុង ដូចនៅសង្វៀន UFC

Khmerpress June 23, 2023 23/06/2023

កាលពីពេលថ្មីៗនេះ កំពូលមហាសេដ្ឋីបច្ចេកវិទ្យាដ៏ល្បីបំផុតរបស់ពិភពលោក គឺលោក Elon Musk និង Mark Zuckerberg បានយល់ព្រមគ្នាក្នុងការប្រកួតវាយដាក់ក្នុងទ្រុង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ លោក Musk បានបង្ហោះសារលេងសើចមួយ នៅលើបណ្ដាញ Twitter ថា លោកបានត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងទ្រុងជាមួយលោក Zuckerberg។ ចំណែកលោក Zuckerberg ដែលជាថៅកែរបស់ Facebook និង Instagram ក៏បានបង្ហោះ screenshot របស់លោក Musk ជាមួយនឹងសំនេរថា៖«ប្រាប់ទីតាំងមកខ្ញុំ»។ ក្រោយមកលោក Musk ក៏បានតបថា៖«នៅ Vegas Octagon»។ Vegas Octagon គឺជាសង្វៀនសម្រាប់ការប្រកួត Ultimate Fighting Championship (UFC) មានមូលដ្ឋាននៅទីក្រុង Las Vegas រដ្ឋ Nevada។ លោក Musk ដែលនឹងឈានចូល ៥២ឆ្នាំ​នៅ​ចុង​ខែ​នេះ ​​បាន​សរសេរ​លើ Twitter ថា៖«ខ្ញុំ​ចង់ធ្វើរឿងដ៏​អស្ចារ្យ​មួយ ​ដែល​ខ្ញុំ​ហៅ​ថា The Walrus, ដោយ​ខ្ញុំ​គ្រាន់​តែ​ដេកលើ​គូ​ប្រជែង​របស់​ខ្ញុំ […]

អូស្រ្តាលីទុកពេលឱ្យ Twitter ២៨ថ្ងៃលុបបំបាត់មាតិកាបំផុសបំផុលសង្គម បើពុំដូច្នោះទេនឹងត្រូវបិទ ឬផាកពិន័យជាប្រាក់

Khmerpress June 23, 2023 23/06/2023

(បរទេស)៖ អង្គការឃ្លាំមើលសុវត្ថិភាពអ៊ីនធឺណិតរបស់ប្រទេសអូស្ត្រាលីបានគំរាមពិន័យ Twitter ចំពោះការខកខានមិនព្រមដោះស្រាយទៅលើបញ្ហាដែលគេចាត់ទុកថាជាការរំលោភបំពានទៅលើសុវត្ថិភាពអ្នកប្រើប្រាស់ ហើយទុកពេលឱ្យបណ្តាញផ្សព្វផ្សាយសង្គមនេះមានរយៈពេល ២៨ថ្ងៃដើម្បីលុបបំបាត់រាល់ខ្លឹមសារទាំងអស់នោះ ពុំដូច្នោះទេអាចរងការពិន័យជាប្រាក់ ឬអាចឈានដល់ការបិទភ្លេតហ្វមនេះចោលតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ស្នងការសុវត្ថិភាពអេឡិចត្រូនិច E-safety អូស្ត្រាលីលោកស្រី Julie Inman Grant បានឱ្យដឹងថា Twitter បានទទួលពាក្យបណ្តឹងមួយក្នុងចំណោមពាក្យបណ្តឹងសរុបចំនួន ៣អំពីបញ្ហាការនិយាយបំផុសបំផុលតាមអ៊ីនធឺណិត ប៉ុន្តែ Twitter ហាក់មិនបានអើពើរនឹងពាក្យបណ្តឹងទាំងនេះនោះទេ។ តាមការបញ្ជាក់ពី Julie Inman Grant បណ្តាញផ្សព្វផ្សាយសង្គម Twitter នឹងត្រូវបានទុកពេលឱ្យ ២៨ថ្ងៃបន្តទៀត បើនៅតែមិនចាត់វិធានការដោះស្រាយនោះទេ នឹងត្រូវប្រឈមនឹងការផាកពិន័យចំនួន ៤៧៥,០០០ដុល្លារក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ។ គួរជម្រាបដែរថា ចាប់តាំងពីការទិញយកក្នុងខែតុលា ឆ្នាំ២០២២ របស់ Elon Musk ក្រុមហ៊ុន Twitter បានផ្លាស់ប្តូររចនាសម្ព័ន្ធជាបន្តបន្ទាប់ និងបានកាត់បន្ថយជាង ៨០ភាយនៃបុគ្គលិកសរុបរបស់ Twitter នៅទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះកាលពីអំឡុងខែវិច្ឆិកា Musk បានប្រកាសការលើកលែងកំហុស ដែលអនុញ្ញាតឱ្យគណនីដែលបានព្យួរ ឬហាមឃាត់រាប់ម៉ឺនគណនីចូលរួមក្នុងភ្លេតហ្វមនេះឡើងវិញ៕ […]

មរណភាពរបស់យុវជនអាយុ ១៩ឆ្នាំម្នាក់ក្នុងហេតុការណ៍ផ្ទុះនាវាមុជទឹក Titan បានបន្សល់នូវរឿងរ៉ាវដ៏រំជួលចិត្តមួយដែលគេព្យាយាមធ្វើនៅក្នុងថ្ងៃ “ទិវាឪពុក”

Khmerpress June 23, 2023 23/06/2023

នៅក្នុងចំណោមជនរងគ្រោះចំនួន ៥នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនាវាមុជទឹកដឹកអ្នកដំណើរទៅទស្សនាខ្មោចនាវា Titanic នោះ គឺមានជនរងគ្រោះចំនួន ២នាក់ជាឪពុកកូនបង្កើត ដោយបុរសជាឪពុកមានឈ្មោះថា Shahzada Dawood ជាអ្នកជំនួញជនជាតិប៉ាគីស្ថាន ហើយកូនប្រុសរបស់គាត់មានឈ្មោះថា Suleman មានអាយុ ១៩ឆ្នាំ និងជានិស្សិតម្នាក់កំពុងសិក្សានៅក្នុងប្រទេសអង់គ្លេស។ នៅពីក្រោយការស្លាប់របស់ជនរងគ្រោះទាំង ២នាក់នេះគឺបានបន្សល់នូវរឿងរ៉ាវគួរឲ្យរំជួលចិត្តមួយ ដែលជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងកូននិងឪពុក។ បើយោងលោកស្រី Azmeh Dawood ដែលជាប្អូនស្រី​បង្កើតរបស់លោក Shahzada Dawoo បានឲ្យដឹងថា តាមការពិតក្មួយប្រុសរបស់គាត់គ្មានគម្រោងទៅធ្វើដំណើរកំសាន្តតាមនាវាមុជទឹកនេះទេ តែអ្វីដែលជម្រុញឲ្យរូបគេសម្រេចចិត្តទៅតាមឪពុកនោះ គឺដោយសារតែរូបគេចង់ផ្គាប់ចិត្តឪពុក និងចង់ចំណាយពេលនៅក្បែរឪពុកឲ្យបានយូរនៅក្នុងថ្ងៃ “ទិវាឪពុក” (Father’s Day) តែប៉ុណ្ណោះ។ យ៉ាងណាក្តី ការព្យាយាមចំណាយពេលវេលាល្អជាមួយឪពុកនៅពេលនេះមិនបានប​ង្កើតនូវការចងចាំដ៏ល្អសម្រាប់យុវជនរូបនេះឡើយ ហើយផ្ទុយទៅវិញវាបានប្រែក្លាយជាសោកនាដកម្មដ៏រន្ធត់ទៅវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ឆ្មាំឆ្នេរសមុទ្រអាមេរិក បញ្ជាក់ថាមនុស្សទាំង ៥នាក់ ជិះលើនាវាមុជទឹកដែលបាត់ខ្លួន បានបាត់បង់ជីវិតទាំងអស់

Khmerpress June 23, 2023 23/06/2023

(វ៉ាស៊ីនតោន)៖ ឆ្មាំឆ្នេរសមុទ្រអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានាវាមុជទឹកឯកជនមួយដែលបានបាត់ខ្លួនប៉ុន្មានថ្ងៃមកនេះ បានផ្ទុះ នៅក្បែរបំណែកនៃខ្មោចកប៉ាល់ Titanic ដោយបានផ្ដាច់ជីវិតមនុស្សនៅលើនាវាមុជទឹកនេះទាំង ៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក​ឧត្តម​នាវី​ត្រី​ John Mauger នៃឆ្មាំឆ្នេរសមុទ្រអាមេរិក បានបញ្ជាក់ថាយានរ៉ូបូតមុជទឹកដែលត្រូវបានដាក់ពង្រាយដោយ នាវាមួយគ្រឿងរបស់កាណាដា បានរកឃើញបំណែកកប៉ាល់នាវាមុជទឹក Titan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) នៅក្បែរបំណែកខ្មោចកប៉ាល់ Titanic ក្នុងមហាសមុទ្រអាត្លង់ទិក ដែលនេះជាការបិទបញ្ចប់ការតាមស្វែងរកនាវាមុជទឹកអស់រយៈពេលជាង ៥ថ្ងៃមកនេះ។ ប៉ុន្តែ លោក John Mauger មិនបានបញ្ជាក់ថា សាកសពមនុស្សទាំង៥នាក់ មានសភាពបែបណានោះទេ ហើយក៏បានលម្អិតពីមូលហេតុដែលធ្វើឱ្យនាវាមុជទឹកនេះផ្ទុះនោះដែរ។ ជនរងគ្រោះទាំង៥នាក់ក្នុងនោះរួមមានលោក ស្ដុកតុន រ៉ាស (Stockton Rush) ជាអ្នកបើកនាវាមុជទឹក និងជាស្ថាបនិក រួមទាំងជានាយកប្រតិបត្តិក្រុមហ៊ុន OceanGate Expeditions ខណៈ៤នាក់ផ្សេងទៀត រួមមានមហាសេដ្ឋីអង់គ្លេស លោក ហាមីស ដាឌីង (Hamish […]

អគ្គនាយកដ្ឋានពន្ធដារ លើកទឹកចិត្តដល់អ្នកប្រកបអាជីវកម្មលក់រថយន្តទាំងអស់ មកចុះបញ្ជី និងបំពេញកាតព្វកិច្ចពន្ធឱ្យបានត្រឹមត្រូវ

Khmerpress June 22, 2023 22/06/2023

(ភ្នំពេញ)៖ លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពីអត្ថប្រយោជន៍ដែលសហគ្រាសនឹងទទួលបាន បន្ទាប់ពីបានចុះបញ្ជីពន្ធដារ និងបានលើកទឹកចិត្ត ដល់អ្នកប្រកបអាជីវកម្មលក់រថយន្តទាំងអស់ ចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ។ ការជំរុញរបស់លោកបណ្ឌិត កែន សម្បត្តិ ធ្វើឡើងក្នុងកម្មវិធីកិច្ចប្រជុំពិភាក្សាអំពីការផ្តល់សេវាពន្ធដារ ជូនសហគ្រាសទិញ-លក់រថយន្ត ដើម្បីជំរុញការចុះបញ្ជីពន្ធដារ និងការបំពេញកាតព្វកិច្ចសារពើពន្ធ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីលោកឧកញ៉ា ឈុន គឹមស្រ៊ុន ជាប្រធានសមាគម អ្នកលក់យានយន្តកម្ពុជា និងសមាជិក សមាជិកានៃសមាគមអ្នកលក់យានយន្តកម្ពុជាសរុបចំនួន៥០រូប។ កិច្ចប្រជុំនេះជាវេទិកាពិភាក្សា ក្នុងការចូលរួមដោះស្រាយ បញ្ហាប្រឈមនានា ស្វែងរកមធ្យោបាយ ដើម្បីជំរុញអ្នកប្រកបអាជីវកម្មលក់យានយន្ត ចូលខ្លួនចុះបញ្ជីពន្ធដារ បំពេញកាតព្វកិច្ចសារពើពន្ធ និងធ្វើការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការចុះបញ្ជីពន្ធដារ ការបំពេញកាតព្វកិច្ចសារពើពន្ធ ក៏ដូចជាឆ្លើយតបនូវរាល់ចម្ងល់របស់សមាជិក នៃសមាគមអ្នកលក់យានយន្តកម្ពុជា ប្រកបដោយសង្គតិភាពជាមួយព័ត៌មានត្រឹមត្រូវ ចៀសវាងភាពស្រពេចស្រពិល កន្លងមកអ្នកប្រកបអាជីវកម្មមួយចំនួន មានការភាន់ច្រឡំចំពោះការបំពេញកាតព្វកិច្ចសារពើពន្ធ។ លោកបណ្ឌិតអគ្គនាយករង បានបង្ហាញពីអត្ថប្រយោជន៍ នៃការចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសរួមមាន៖ ១៖ មានឈ្មោះជាសហគ្រាស បានអនុវត្តត្រឹមត្រូវតាមច្បាប់កំណត់ ២៖ […]