ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីចិនវ័យ៥៦ឆ្នាំ បន្តព្យាយាមប្រឡងចូលមហាវិទ្យាល័យ ជាលើកទី២៧

Khmerpress June 7, 2023 07/06/2023

(ប៉េកាំង)៖ នាថ្ងៃពុធនេះ មហាសេដ្ឋីចិនមួយរូប បានចូលរួមជាមួយយុវជនចិនរាប់លាននាក់ ក្នុងការប្រឡងចូលមហាវិទ្យាល័យដ៏លំបាក ហៅថា ហ្កៅកៅ (Gaokao) របស់ប្រទេសចិន ខណៈវាជាលើកទី២៧ហើយសម្រាប់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ លោក លាំង ស៉ី (Liang Shi) ដែលបច្ចុប្បន្នមានវ័យ៥៦ឆ្នាំ មានប្រវត្តិធ្លាប់ធ្វើការងារតូចតាចនៅតាមរោងចក្រ រហូតដល់បង្កើតអាជីវកម្ម​ជោគជ័យផ្ទាល់ខ្លួន និងក្លាយជាមហាសេដ្ឋី ប៉ុន្តែរូបលោកនៅរក្សាក្តីសុបិន្តមួយជាប់ជានិច្ច នោះគឺការទទួលបានពិន្ទុខ្ពស់គ្រប់គ្រាន់ក្នុងការប្រឡង ហ្កៅកៅ ដើម្បីអាចចូលសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូល Sichuan University។ សិស្សវិទ្យាល័យចិនជិត១៣លាននាក់ បានចូលរួមការប្រឡងក្នុងឆ្នាំនេះ។ មហាសេដ្ឋីចិនរូបនេះ បាននិយាយថា លោកពិតជាចង់ចូលរៀននៅសាកលវិទ្យាល័យ ហើយក្លាយជា​អ្នកមានចំណេះដឹងជ្រៅជ្រះម្នាក់ណាស់។ គួរបញ្ជាក់ថា អំលុង៤ទសវត្សរ៍មកនេះ លោក លាំង ធ្លាប់បានព្យាយាមប្រឡងចូលមហាវិទ្យាល័យសរុប២៦លើកហើយ តែទទួលបរាជ័យ​រហូត។ លោក លាំង ស៉ី បានចូលរួមការប្រឡងជាលើកដំបូង កាលពីឆ្នាំ១៩៨៣ នៅពេលលោកមានអាយុត្រឹម១៦ឆ្នាំប៉ុណ្ណោះ។ សម្រាប់​រយៈពេលមួយទសវត្សរ៍បន្ទាប់ លោកបានបន្តព្យាយាមខិតខំ បង្កើនពិន្ទុរបស់លោក ប៉ុន្តែតែត្រូវបោះបង់ចោលនៅឆ្នាំ១៩៩២ ដ្បិតពេលនោះ ការប្រឡង […]

លោក ប្រាយុទ្ធ សារភាពថាពេលវេលាធ្វើជានាយករដ្ឋមន្ត្រីរបស់លោក ដល់ទីបញ្ចប់

Naren June 7, 2023 07/06/2023

(​បាងកក)៖ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាមើលឃើញឱកាសតិចតួចបំផុត សម្រាប់លោកត្រឡប់មក កាន់អំណាចមួយអាណត្តិទៀត ខណៈគណបក្សប្រឆាំងកំពុងបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។ លោក បា្រយុទ្ធ ធ្វើការកត់សម្គាល់ខាងលើ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលសាកសួរពីផែនការនយោបាយរបស់លោក ខណៈប្លុកបក្ស នយោបាយដឹកនាំដោយគណបក្ស Move Forward កំពុងធ្វើការលើការបង្កើតរដ្ឋាភិបាលចម្រុះ។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរពីលទ្ធភាពដែល គណបក្សតូចៗអាចនឹងតែងតាំងរូបលោកជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច ក្នុងករណីគណបក្ស Move Forward ឬគណបក្សភឿថៃ បរាជ័យ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ លោក ប្រាយុទ្ធ បានឆ្លើយថាបច្ចុប្បន្ន អ្វីដែលលោកកំពុងផ្តោត នោះគឺការដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន ហើយថា លោកមិនមានការភិតភ័យអ្វីនោះទេចំពោះការស៊ើបអង្កេតណាមួយ បន្ទាប់ពីរដ្ឋាភិបាលថ្មីឡើងកាន់អំណាច។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារនោះដែរ មេដឹកនាំគណបក្ស ភូមិចៃថៃ (Bhumjaithai) លោក អានូធីន ឆានវីរ៉ាឃុល (Anutin Charnvirakul) ក៏បានច្រានចោល ផងដែរចំពោះពាក្យចចាមរ៉ាមដែលថារូបលោក និងអតីតនាយករដ្ឋមន្ត្រីថៃ […]

ជប៉ុនរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំង ខណៈកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះទីហ្វុង Mawar ដែលជិតមកដល់

Khmerpress June 2, 2023 02/06/2023

(តូក្យូ)៖ ផ្នែកខ្លះនៃប្រទេសជប៉ុនបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃសុក្រនេះ ខណៈដែលព្យុះទីហ្វុងម៉ាវ៉ា (Mawar) កាន់តែជិតបោកបក់មកដល់ ដោយនឹងនាំមកនូវខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងបន្ថែមទៀតពាសពេញផ្ទៃប្រទេស ជំរុញឲ្យអាជ្ញាធរចេញការណែនាំដល់មនុស្សរាប់ម៉ឺននាក់ ឲ្យធ្វើការជម្លៀសខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។ ព្យុះទីហ្វុងម៉ាវ៉ា (Mawar) ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញលើកោះហ្កាំ (Guam) កាលពីដើមសប្តាហ៍នេះ បានចុះខ្សោយទៅជាកម្លាំងព្យុះត្រូពិច ហើយត្រូវបានគេរំពឹងថានឹងឆ្លងកាត់ភាគខាងត្បូងនៃកោះដ៏ធំមួយរបស់ជប៉ុន គឺកោះហុនស៊ូ (Honshu) នៅពេលរំកិលចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែ មន្រ្តីឧតុនិយមព្រមានថា វានៅតែមានគ្រោះថ្នាក់ដែលខ្យល់សើមពីព្យុះទីហ្វុង ប្រែទៅជាភ្លៀងធ្លាក់ជោគជាំ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានអំពីទឹកជំនន់សម្រាប់ប្រជុំកោះអូគីណាវ៉ា (Okinawa) និងផ្នែកខ្លះនៃកោះស៉ីកូគុ (Shikoku) និងហុនស៊ូ (Honshu) ដោយអាចនឹងមានភ្លៀងធ្លាក់កម្រិត ៣៥០មីលីម៉ែត្រនៅតំបន់ភាគខាងលិចនៃទីក្រុងហុនស៊ូ ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ គួរបញ្ជាក់ថា បាតុភូតអាកាសធាតុស្រដៀងគ្នានេះ ធ្លាប់បណ្តាលឲ្យមានទឹកជំនន់ និងការរអិលបាក់ដីនាពេលកន្លងមក ជាពិសេសនៅក្នុងរដូវក្តៅនៃឆ្នាំ ២០១៨ នៅពេលដែលមនុស្សជាង ២០០នាក់ បានស្លាប់នៅភាគខាងលិចប្រទេសជប៉ុន៕ ផ្តល់សិទ្ធិដោយ៖ freshnews

សេតវិមានបញ្ជាក់ថាលោក ចូ បៃដិន មិនមានរបួសនោះទេ ក្រោយចំពប់ជើងដួល

Khmerpress June 2, 2023 02/06/2023

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចំពប់ជើងដួលនៅលើវេទិកា ខណៈរូបលោកចូលរួមក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតយោធា នៅឯសាលាកងទ័ពអាកាស ក្នុងរដ្ឋ Colorado នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។ ភ្លាមៗនោះដែរ សេតវិមានបានចេញមកបញ្ជាក់ថាលោក បៃដិន មិនបានរងរបួសអ្វីនោះទេ រី​ឯលោក បៃដិនផ្ទាល់ក៏បានក្រោកឈរដើរទៅរកកៅអីអង្គុយដោយ ខ្លួនឯងផងដែរ។ នៅពេលលោក បៃដិន ងើបឈរ លោកបានចង្អុលទៅកាន់វត្ថុម្យ៉ាង ដែលធ្វើឱ្យលោកចំពប់ជើងដួល ហើយវត្ថុនេះត្រូវបានគេបញ្ជាក់ថាគឺជា ជាថង់ខ្សាច់តូចៗចំនួន២ ដែលគេប្រើដើម្បីទ្រឧបករណ៍ Teleprompters។ គួរបញ្ជាក់ថា លោក ចូ បៃដិន មានអាយុ ៨០ឆ្នាំ គឺជាប្រធានាធិបតីមានវ័យចំណាស់ជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយលោកក៏បាន ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្ដងទៀត សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន និងប្រាប់ទីក្រុងកៀវកុំឱ្យវាយប្រហារចូលទឹកដីរុស្ស៉ី

Khmerpress June 1, 2023 01/06/2023

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាថ្មីទៀតទំហំ ៣០០លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំង ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវចម្រុះរាប់លានគ្រាប់ ប៉ុន្តែបានព្រមានទីក្រុងកៀវថា សព្វាវុធរបស់អាមេរិកមិនគួរត្រូវយកទៅប្រើប្រាស់ ដើម្បីវាយប្រហារចូលក្នុងទឹកដី នៃប្រទេសរុស្ស៉ីឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៣។ លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយយ៉ាងដូច្នេះថា «យើងមិនបានប្រាប់ពួកគេឱ្យ​វាយប្រហារនៅកន្លែងណា ហើយយើងក៏មិនបានប្រាប់ពួកគេមិនឱ្យវាយប្រហារនៅកន្លែងណាដែរ។ ចុងក្រោយបំផុត គឺមានតែប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងក្រុមមេបញ្ជាការយោធារបស់លោកប៉ុណ្ណោះ ដែលជាសម្រេចចិត្តអំពីអ្វីដែលពួកគេ​នឹងត្រូវធ្វើ។ យ៉ាងណាក្តី ប្រាកដណាស់គឺយើងមិនចង់ឃើញការវាយប្រហារណាមួយ ចូលទៅក្នុងទឹកដីរុស្ស៉ី ដែលធ្វើឡើងដោយសព្វាវុធនិងបរិក្ខារយោធា ដែលផ្គត់ផ្គង់ពីអាមេរិកឡើយ»។ ដោយឡែក ក្នុងកញ្ចប់ជំនួយយោធាថ្មីខាងលើ មន្ទីរបញ្ចកោណបានឱ្យដឹងថា វានឹងរួមមានគ្រាប់មីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot), មីស៉ីលការពារអាកាស AIM-7, ប្រព័ន្ធការពារដែនអាកាស Avenger, មីស៉ីលប្រឆាំងយន្តហោះ Stinger។ បន្ថែមពីនេះ រួមមានគ្រាប់រ៉ុក្កែតសម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS, គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ និង១០៥មីលីម៉ែត្រ, […]

ការនាំចេញនិងទិន្នផលឧស្សាហកម្មរបស់វៀតណាមក្នុងរយៈពេល ៥ខែដំបូងធ្លាក់ចុះ

Naren May 31, 2023 31/05/2023

(ហាណូយ)៖ ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញកាលពីថ្ងៃចន្ទថា ការនាំចេញរបស់វៀតណាមក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ១១,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកត្រឹម ១៣៦,៧ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាមថា ទិន្នផលឧស្សាហកម្មក្នុងអំឡុងខែមករាដល់ខែឧសភានេះក៏បានធ្លាក់ចុះ ២ភាគរយផងដែរបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍នេះបានបន្ថែមថា តម្លៃទំនិញប្រើប្រាស់ជាមធ្យមនៅក្នុងរយៈពេលនេះបានកើនឡើង ៣,៥៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យចុងក្រោយបង្អស់នេះបានគូសបញ្ជាក់ពីការថមថយកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ដ៏សំខាន់មួយ ដោយសារតែតម្រូវការសកលធ្លាក់ចុះ។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការិយាល័យ GSO បានឱ្យដឹងថា ការនាំចូលក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ១៧,៩ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹម ១២៦,៣៧ពាន់លានដុល្លារដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៩,៨ពាន់លានដុល្លារ។ ការធ្លាក់ចុះការនាំចូលយ៉ាងខ្លាំងនេះអាចបង្ហាញពីការធ្លាក់ចុះផលិតកម្មឧស្សាហកម្មបន្ថែមទៀតនៅពេលខាងមុខដោយសារអាជីវកម្មកាត់បន្ថយការទិញវត្ថុធាតុដើម និងឧបករណ៍។ វៀតណាមគឺជាប្រទេសនាំចេញដ៏សំខាន់នូវគ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង និងរបស់របរធ្វើពីឈើ រួមទាំងទំនិញម៉ាកល្បីៗលំដាប់ពិភពលោកផងដែរ។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញខៃ (Le Minh Khai) កាលពីដើមខែឧសភា បាននិយាយថា សេដ្ឋកិច្ចវៀតណាមនឹងប្រឈមលក្ខខណ្ឌខាងក្រៅមិនអំណោយផលក្នុងកំឡុងឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ Fresh News

វៀតណាម កាត់បន្ថយការបើកភ្លើងបំភ្លឺផ្លូវពេលយប់ ដើម្បីសន្សំសំចៃថាមពល ចំពេលមានរលកកំដៅខ្លាំង

Khmerpress May 30, 2023 30/05/2023

(ហាណូយ)៖ អាជ្ញាធរក្នុងរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ចាប់ផ្តើមបិទភ្លើងតាមដងផ្លូវដើម្បីសន្សំសំចៃថាមពលជាតិ ចំពេលមានសីតុណ្ហភាពខ្ពស់បំផុត ដែលនាំមកនូវការកើនឡើងនៃតម្រូវការនៅក្នុងផ្នែកខ្លះ នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។ ខណៈដែលមន្ត្រីឧតុនិយមព្រមានថា រលកកម្តៅអាចបន្តរហូតដល់ខែមិថុនា អាជ្ញាធរបានកាត់បន្ថយការប្រើប្រាស់ អគ្គិសនីតាមទីសាធារណៈនៅទីក្រុងជាច្រើន បន្ទាប់ក្រុមហ៊ុនអគ្គិសនីរដ្ឋ (EVN) អះអាងថា ការកើនឡើងតម្រូវការប្រើម៉ាស៊ីនត្រជាក់ អាចដាក់បន្ទុក ដល់បណ្តាញអគ្គិសនីជាតិបន្ថែមទៀត។ ដើម្បីដោះស្រាយបញ្ហានេះ ទីក្រុងហាណូយនឹងបើកភ្លើងបំភ្លឺនៅទីសាធារណៈ យឺតជាងធម្មតាកន្លះម៉ោង ហើយបិទភ្លើងលឿនជាងមុនកន្លះម៉ោង ខណៈការបើកភ្លើងបំភ្លឺនេះ ធ្វើឡើងតែនៅតាមដងផ្លូវធំៗ និងនៅតាមសួនច្បារសាធារណៈប៉ុណ្ណោះ។ គួរបញ្ជាក់ថា បើតាមមន្ត្រីឧតុនិយម សីតុណ្ហភាពនៅសប្តាហ៍នេះត្រូវបានគេរំពឹងថា នឹងមានចន្លោះពី ២៦ទៅ ៣៨អង្សាសេ។ កាលពីសប្តាហ៍មុន វៀតណាម បានអំពាវនាវដល់ពលរដ្ឋឲ្យបិទឧបករណ៍អគ្គិសនីនៅពេលមិនប្រើប្រាស់ ហើយសម្រាប់ម៉ាស៊ីនត្រជាក់ ត្រូវរក្សាមិនឲ្យនៅក្រោម ២៦អង្សាសេឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ត្រីបាឡែនដែលជាចារកម្មរបស់រុស្ស៊ីបានបង្ហាញខ្លួននៅតំបន់ឆ្នេរសមុទ្រនៃប្រទេសស៊ុយអែត

Khmerpress May 30, 2023 30/05/2023

ស៊ុយអែត៖ ត្រីបាឡែនដែលជាចារកម្មរបស់រដ្ឋាភិបាលរុស្ស៊ីត្រូវបានគេប្រទះឃើញបង្ហាញខ្លួនតំបន់ឆ្នេរសមុទ្រនៃប្រទេសស៊ុយអែត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃចន្ទ ទី២៩ ខែឧសភានេះ។ តាមការកត់សម្គាល់ត្រីបាឡែនដែលជាចារកម្មរបស់រុស្ស៊ីប្រភេទនេះធ្លាប់បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នេរសមុទ្រនៃប្រទេសន័រវេស កាលពីអំឡុងឆ្នាំ ២០១៩។ បើតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ចារកម្មដ៏ឆ្លាតវ័យនេះមានអាយុប្រហែលជា ១៣-១៤ឆ្នាំ ត្រូវបានបណ្តុះបណ្តាលនិងហ្វឹកហាត់ដោយក្រុមអ្នកជំនាញរុស្ស៊ី ហើយវាបានរួមចំណែកបំពេញការងារសំខាន់ៗជាច្រើនក្នុងវិស័យយោធាជើងទឹករបស់រុស្ស៊ី។ ប្រភពខាងលើបានបន្តថា ការបង្ហាញខ្លួនរបស់ត្រីបាឡែនដែលជាចារកម្មរបស់រុស្ស៊ីនៅពេលនេះគឺទំនងជាកើតឡើងក្រោយពេលវាបានបញ្ចប់បេសកកម្មរយៈពេល ៤ឆ្នាំនៅក្នុងប្រទេសន័រវេស ហើយត្រូវបន្តបេសកកម្មថ្មីនៅដែនសមុទ្រនៃប្រទេសស៊ុយអែតវិញម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

នាយករដ្ឋមន្រ្តីជប៉ុន ថាកូនប្រុសលោកនឹងលាលែងពីតួនាទីជាលេខា ក្រោយប្រព្រឹត្តសកម្មភាពមិនសមរម្យ

Naren May 30, 2023 30/05/2023

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បានប្រកាសនៅថ្ងៃចន្ទនេះថា កូនប្រុសលោកនឹងលាលែងពី​តួនាទីជាលេខារបស់លោក ដោយសារ​បានប្រព្រឹត្តសកម្មភាពមិនសមរម្យ បន្ទាប់ពីរូបភាពដែលកូនប្រុសរបស់លោកនិងសាច់ញាតិដទៃទៀត ដែលត្រូវបានថតហាក់ក្នុងចេតនាលេងសើចប៉ុណ្ណោះនោះ បានបង្កឱ្យមានការរិះគន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។ លោក ហ្វូមីអុ គីស៉ីដា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កូនប្រុសរបស់ខ្លួនគឺលោក សូតារ៉ូ គីស៉ីដា នឹងលាលែងពីតួនាទីជាលេខារបស់​លោក ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទៅ ខណៈការលាលែងនេះ គឺដោយសារតែរូបគេបានប្រកាន់អាកប្បកិរិយាមិនសមរម្យ នៅក្នុងការិយាល័យនាយករដ្ឋមន្រ្តី នាពេលកន្លងមក។ កាលពីសប្តាហ៍មុន ទស្សនាវដ្តីមួយបានចុះផ្សាយរូបភាពមួយចំនួន ដែលបានបង្ហាញពីសកម្មភាពកូនប្រុសលោក គីស៉ីដា រួមជាមួយ​សាច់ញាតិ ហាក់នាំគ្នាធ្វើពត់ជារៀបចំសន្និសីទសារព័ត៌មានមួយ នៅការិយាល័យនាយករដ្ឋមន្រ្តីជប៉ុន ក្នុងនោះរួមមានទាំងនៅ​វេទិកា ដែលជាទូទៅ គឺជាកន្លែងដែលនាយករដ្ឋមន្រ្តីត្រូវឈរនិយាយថែមទៀតផង។ គួរបញ្ជាក់ថា សកម្មភាពខាងលើរបស់ពួកគេ បានទទួលរងការរិះគន់ជាខ្លាំងពីក្រុមប្រឆាំង ហើយការចុះផ្សាយរូបភាពទាំងនោះ គឺកើតឡើង​ចំពេលមិនល្អឡើយសម្រាប់លោក គីស៉ីដា ដ្បិតលោកនាយករដ្ឋមន្រ្តីជប៉ុនទើបតែបានការកើនឡើងប្រជាប្រិយភាព ក្រោយការរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំក្រុម​ប្រទេស G7 នៅឯទីក្រុងហ៉ីរ៉ូស៉ីម៉ា កាលពីថ្មីៗនេះ៕ ផ្តល់សិទ្ធិដោយ៖ […]

ចិននឹងបញ្ជូនជនស៉ីវិលជាលើកដំបូងឡើងទៅកាន់ទីអវកាស ក្នុងសប្តាហ៍នេះ

Naren May 29, 2023 29/05/2023

(ប៉េកាំង)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសចិននឹងបញ្ជូនជនស៉ីវិលដំបូងរបស់ខ្លួនទៅកាន់ទីអវកាស ដែលស្ថិតក្រោមបេសកកម្មបញ្ជូន​ក្រុមអវកាសយានិក ទៅកាន់ស្ថានីយអវកាស ធានហ្កុង (Tiangong)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។ អាជ្ញាធរអវកាសចិនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា លោក ហ្គុយ ហាយចាវ (Gui Haichao) ដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ​​ផ្នែកអវកាស Beihang នឹងចេញដំណើរជាមួយអវកាសយានិក២នាក់ទៀត នៅវេលាម៉ោង៩៖៣១នាទីព្រឹកថ្ងៃអង្គារ (ម៉ោងនៅទីក្រុងប៉េកាំង) ក្នុងបេសកកម្ម សិនចូវ-១៦ (Shenzhou-16) ដែលជាបេសកកម្មជើងទី៥ នៃការបញ្ជូនមនុស្សទៅកាន់ស្ថានីយអវកាសចិន Tiangong គិតចាប់តាំងពីឆ្នាំ ២០២១មក។ មកទល់ឥឡូវ អវកាសយានិកចិនទាំងអស់ ដែលត្រូវបានបញ្ជូនឡើងទៅទីអវកាស សុទ្ធតែជាសមាជិកនៃកងកម្លាំងយោធា​របស់ចិន។ ចិនបានសាងសង់ស្ថានីយអវកាសខាងលើរបស់ខ្លួន ចប់រួចរាល់ជាស្ថាពរ កាលពីចុងឆ្នាំមុន ហើយវាត្រូវគេរំពឹងថា នឹងស្ថិតនៅគន្លងកម្រិតទាប​ក្បែរផែនដី ដែលមានកម្ពស់ចន្លោះ៤០០-៤៥០គីឡូម៉ែត្រពីផ្ទៃនៃភពរបស់យើង សម្រាប់រយៈពេលយ៉ាងហោច១០ឆ្នាំ។ ទីក្រុងប៉េកាំង នឹងបន្តបញ្ជូនក្រុមអវកាសយានិក ឱ្យផ្លាស់វេនគ្នាស្នាក់នៅក្នុងស្ថានីយនោះជាប់រហូត។ ស្របពេលដែលចិនមិនគ្រោងប្រើប្រាស់ស្ថានីយ Tiangong សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាសកល ក្នុងទំហំធំដូចទៅនឹងស្ថានីយ​អវកាសអន្តរជាតិ ISS ក៏ដោយក្តី ទីក្រុងប៉េកាំងធ្លាប់បាននិយាយថា ខ្លួនស្វាគមន៍ចំពោះការសហការគ្នាជាមួយបរទេស។ […]