ព័ត៌មានអន្តរជាតិ

សូម្បីតែ Apple ក៏ព្រួយបារម្ភលើការប្រើប្រាស់ ChatGPT ដែរ

Naren May 22, 2023 22/05/2023

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Apple ដែលជាជើងខ្លាំងផលិតស្មាតហ្វូន និងដំណើរការបច្ចេកវិទ្យា បានដាក់កម្រិតលើការប្រើប្រាស់កម្មវិធី AI ChatGPT និងកម្មវិធីបញ្ញាសិប្បនិម្មិតផ្សេងទៀតសម្រាប់បុគ្គលិកខ្លួន ដោយលើកហេតុផលថា ខ្លាចលេចធ្លាយទិន្នន័យសម្ងាត់តាមរយៈការប្រើកម្មវិធី AI នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ ប្រភពពីកាសែត Wall Street Journal បានរាយការណ៍មកថា Apple មានការព្រួយបារម្ភអំពីការលេចធ្លាយទិន្នន័យសម្ងាត់ដោយបុគ្គលិកដែលប្រើកម្មវិធី AI ហើយថែមទាំងបានណែនាំដល់បុគ្គលិករបស់ខ្លួនមិនឱ្យប្រើប្រាស់កម្មវិធីរបស់ Microsoft ឈ្មោះ GitHub’s Copilot ដែលជាកម្មវិធីប្រើដើម្បីធ្វើស្វ័យប្រវត្តិកម្មការសរសេរកូដកម្មវិធីថែមទៀតផង។ តែយ៉ាងណារបាយការណ៍មុននេះទើបតែបង្ហាញថា ក្រុមហ៊ុន OpenAI បានដាក់ឱ្យប្រើប្រាស់កម្មវិធី ChatGPT នៅលើ AppStore ហើយគ្រោងនឹងមានសម្រាប់ស្មាតហ្វូន Android នៅសប្តាហ៍ក្រោយនេះ សម្រាប់អ្នកប្រើប្រាស់អាមេរិកដំបូងគេ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

លោក បៃដិន ប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ៣៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងជំនួបជាមួយលោក ហ្សេលេនស្គី

Naren May 22, 2023 22/05/2023

(ហ៉ីរ៉ូស៉ីម៉ា)៖ នាថ្ងៃអាទិត្យនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីទៀតសម្រាប់អ៊ុយក្រែន ដែលមានទំហំ​៣៧៥លានដុល្លារ ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្រៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុន។ នេះបើ​តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។ លោកប្រធានាធីបតីអាមេរិក បាននិយាយថា កញ្ចប់ជំនួយយោធាខាងលើ រួមមានទាំងគ្រាប់រំសេវ កាំភ្លើងធំ រថពាសដែក និងការបណ្តុះបណ្តាល។ លោក ដៃបិន បានប្រាប់លោក ហ្សេលេនស្គី ថា សហរដ្ឋអាមេរិកកំពុងតែខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីជួយពង្រឹងការការពាររបស់អ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ បើតាមសេតវិមាន ក្នុងជំនួបនោះ លោក បៃដិន​ ក៏បានជជែកផងដែរអំពីការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រឹងប្រែងរួមជាមួយ បណ្តាប្រទេសជាសម្ព័ន្ធមិត្តនិងដៃគូ ដើម្បីផ្តល់ការហ្វឹកហាត់ដល់ក្រុមពីឡុតអ៊ុយក្រែន ស្តីពីការប្រើប្រាស់យន្តហោះចម្បាំងជំនាន់ទី៤ ដូចជា F-16 ជាដើម។ គួរបញ្ជាក់ថា យោងតាមការិយាល័យរបស់លោក ហ្សេលេនស្គី លោកប្រធានាធិបតីអ៊ុយក្រែន បានសម្តែងការអរគុណចំពោះទីក្រុងវ៉ាស៉ីនតោន សម្រាប់កញ្ចប់ជំនួយយោធាថ្មី​ខាងលើ […]

វៀតណាមគ្រោងផ្តាច់ភ្លើង ៧ម៉ោងក្នុងមួយថ្ងៃនៅតាមតំបន់គោលដៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងបញ្ហាខ្វះខាតថាមពលអគ្គិសនីនារដូវក្តៅនេះ

Khmerpress May 20, 2023 20/05/2023

វៀតណាម៖ អាជ្ញាធរវៀតណាមគ្រោងនឹងធ្វើការផ្តាច់ភ្លើងនៅទូទាំងប្រទេស ដើម្បឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីជាក់ស្តែងក្រោយរលកកម្តៅបន្តកើនឡើងកាន់តែខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភានេះ។ គួរបញ្ជាក់ជូនថា សីតុណ្ហភាពនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ៤០អង្សាសេនារដូវក្តៅនេះ ហើយបញ្ហាធម្មជាតិនេះបានជម្រុញឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីនៅក្នុងប្រទេសវៀតណាមបានកើនឡើងយ៉ាងគំហុក ពោលគឺតម្រូវការមានខ្ពស់ជាងបរិមាណថាមពលអគ្គិសនីដែលអាជ្ញាធរអាចផ្គត់ផ្គង់បាន។ នៅចំពោះបញ្ហាបន្ទាន់នេះគឺអាជ្ញាធរវៀតណាមគ្រោងនឹងធ្វើការផ្តាច់ភ្លើងតាមតំបន់ជាច្រើនស្ទើរតែពេញផ្ទៃប្រទេស ដោយក្នុងនោះក៏មានទាំងការផ្តាច់ភ្លើងនៅក្នុងទីក្រុងធំៗដូចជាទីក្រុងហាណូយផងដែរ។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ការផ្តាច់ភ្លើងនឹងត្រូវធ្វើឡើងដោយការឆ្លាស់វេនគ្នាក្នុងចំណោមតំបន់គោលដៅដែលអាជ្ញាធរបានកំណត់ទុក ដោយតំបន់គោលដៅមួយអាចប្រឈមនឹកការដាច់ភ្លើងក្នុងរយៈពេល ៧ម៉ោងក្នុងមួយថ្ងៃ។ អាជ្ញាធរវៀតណាមបានបន្តថា ​គម្រោងខាងលើនេះនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ និងបន្តអនុវត្តរហូតដល់ចុងខែឧសភានេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក អូបាម៉ា ស្ថិតក្នុងចំណោមពលរដ្ឋអាមេរិក ៥០០នាក់ ត្រូវបានរុស្ស៉ីហាមមិនឱ្យចូលក្នុងប្រទេស

Khmerpress May 20, 2023 20/05/2023

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថាអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះ នៃពលរដ្ឋអាមេរិក ៥០០នាក់ ដែលត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសរុស្ស៉ី ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មចុងក្រោយបំផុតប្រឆាំងមូស្គូ ប្រកាសដោយ ទីក្រុង វ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣។ ក្រសួងការបរទេសរុស្ស៉ី ក៏បានអះអាងដែរថាទីក្រុងមូស្គូ បានបដិសេធសំណើចុងក្រោយរបស់សហរដ្ឋអាមេរិក ដើម្បីចូលសួរសុខទុក្ខអ្នកកាសែត Wall Street Journal លោក អ៉ីវិន ជឺសកូវ៉ិក (Evan Gershkovich) ដែលត្រូវបានអាជ្ញាធររុស្ស៉ីចាប់ឃុំខ្លួនកាលពីខែមីនា ពីបទសង្ស័យធ្វើចារកម្ម។ ការសម្រេចចិត្តនេះទៀតសោត ធ្វើឡើងជា ការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលបានបដិសេធ កាលពីខែមីនា ចំពោះការផ្ដល់ទិដ្ឋាការសម្រាប់អ្នកកាសែតរុស្ស៉ី ធ្វើដំណើរអម រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ ទៅកាន់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍នេះដែរ បានប្រកាសដាក់ទណ្ឌកម្មថ្មីៗប្រឆាំងនឹងគោលដៅច្រើនជាង ៣០០ ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន […]

រដ្ឋាភិបាលចិនបានបិទគណនីព័ត៌មានក្លែងក្លាយអស់ជាង ១០ម៉ឺនគណនី និងកំពុងបន្តត្រួតពិនិត្យបន្ថែម

Khmerpress May 18, 2023 18/05/2023

(បរទេស)៖ គិតត្រឹមរយៈពេលជាងមួយខែកន្លងមកនេះរដ្ឋាភិបាលប្រទេសចិនបានបិទគណនីអនឡាញអស់ជាង ១០ម៉ឺនគណនីដែលបានបំផុសបំផុលព័ត៌មានមិនពិត និងបានបង្កើតការយល់ច្រឡំចំពោះភ្នាក់ងារសារព័ត៌មាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ រដ្ឋបាលចិន «Cyberspace Administration Of China» ឬ (CAC) បានចាប់ផ្តើមយុទ្ធនាការពិសេសមួយ ដើម្បីសម្អាតព័ត៌មានអនឡាញដោយផ្តោតលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលផ្សព្វផ្សាយ «ព័ត៌មានក្លែងក្លាយ»និងក្លែងបន្លំប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ។ ប្រភពពីនិយតករចិនបាននិយាយថា ខ្លួនបានលុបគណនីសារព័ត៌មានចំនួន ១០៧,០០០គណនី នៃអង្គភាពព័ត៌ក្លែងក្លាយ បូករួមនឹងអត្ថបទព័ត៌មានមិនពិតប្រហែល ៨៣៥,០០០អត្ថបទ ដែលត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី០៦ ខែមេសា មកម្ល៉េះ។ យោងតាម CAC បាននិយាយថា ការត្រួតពិនិត្យរបស់ខ្លួនបានរកឃើញគណនីដែលក្លែងខ្លួនធ្វើជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលមានការអនុញ្ញាត តាមរយៈការក្លែងបន្លំឈុតឆាកស្ទូឌីយោព័ត៌មាន និងធ្វើត្រាប់តាមអ្នកផ្សាយព័ត៌មានអាជីពដោយប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតរូបនិម្មិតដើម្បីបំភាន់សាធារណជន។ ព័ត៌មានក្លែងក្លាយដែលត្រូវបានកំណត់អត្តសញ្ញាណបានគ្របដណ្តប់លើប្រធានបទក្តៅដូចជាឧប្បត្តិហេតុសង្គមនិងកិច្ចការអន្តរជាតិដែលកំពុងកើតឡើងបច្ចុប្បន្ន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ CAC ដែលបានបង្ហោះកាលពីថ្ងៃចន្ទនៅលើគេហទំព័ររបស់ខ្លួន។ គួរជម្រាបដែរថា រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការណ៍បោសសម្អាតគណនីក្លែងក្លាយដែលបានបំផុសបំផុសព័ត៌មានមិនពិតនៅលើបណ្តាញសង្គម និងត្រូវបានបញ្ជាឱ្យបោសសម្អាតជាប្រចាំផងដែរ អាចថាជារៀងរាល់មួយខែម្តង ចំពោះការបង្ហោះឧបករណ៍ និងការប្រើប្រាស់ភាសាដែលខ្លួនចាត់ទុកថាមិនសមរម្យ និងជាការប្រមាថ ឬការគំរាមកំហែងដល់សាធារណជន និងអាជីវកម្មជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

ការនាំចេញផ្លែស្រកានាគរបស់វៀតណាមបន្តធ្លាក់ចុះក្នុងគ្រាមានការប្រកួតប្រជែងខ្លាំង

Khmerpress May 17, 2023 17/05/2023

(ហូជីមិញ)៖ ក្រុមហ៊ុននាំចេញផ្លែស្រកានាគរបស់វៀតណាមត្រូវបានរំពឹងថានឹងជួបការលំបាកនៅឆ្នាំនេះ ខណៈដែលប្រទេសជាច្រើនបានដាំផ្លែឈើប្រភេទនេះ និងធ្វើឱ្យទីផ្សារអន្តរជាតិប្រកួតប្រជែងកាន់តែខ្លាំង។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា បើយោងតាមអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៩មក។ នៅឆ្នាំ២០២១ និង២០២២ ការនាំចេញផ្លែស្រការនាគមិនបាននាំយកទឹកប្រាក់រាប់ពាន់លានដុល្លារដូចធ្លាប់ទទួលបានកន្លងមកទេ។ ការនាំចេញផ្លែស្រកានាគកាលពីឆ្នាំមុនមានតម្លៃត្រឹមតែ ៦៣២លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ ៣៩% ធៀបនឹងឆ្នាំ២០២១ និងធ្លាក់ចុះ ៤៩% ធៀបនឹងបរិមាណខ្ពស់បំផុតក្នុងឆ្នាំ២០១៩។ យោងតាមកាសែត VN Express ក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះ ការនាំចេញមានតម្លៃត្រឹមតែ ១០៦លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ២៦,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ពាណិជ្ជករវៀតណាមម្នាក់ឈ្មោះ Hoa នៅខេត្តប៊ិញធួន (Binh Thuan) បាននិយាយថា ចាប់តាំងពីខែមករាមក ការនាំចេញមានការថយចុះ។ អ្នកស្រីបានមានប្រសាសន៍ថា៖ «យើងធ្លាប់នាំចេញរាប់សិបតោនក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះមានតែពាក់កណ្តាលប៉ុណ្ណោះ»។ វៀតណាមនាំចេញផ្លែស្រកានាគទៅកាន់ជាង ១៥ប្រទេស និងដែនដី រួមទាំងទៅកាន់ទីផ្សារនានាដែលកំណត់ស្តង់ដារគុណភាពខ្ពស់សម្រាប់ការនាំចូលដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ណូវែលសេឡង់ និងអូស្ត្រាលីជាដើម។ វៀតណាមធ្លាប់មានចំណែក […]

មេចុងភៅជនជាតិនីហ្សេរីយ៉ាម្នាក់ ឈ្នះកំណត់ត្រាពិភពលោក «Guinness World Record» បន្ទាប់ពីចម្អិនអាហារមិនឈប់ឈរ រយៈពេល១០០ម៉ោង

Naren May 16, 2023 16/05/2023

(បរទេស)៖ មេចុងភៅជនជាតិនីហ្សេរីយ៉ាម្នាក់ បានចំណាយពេលរហូតដល់ ១០០ម៉ោង ក្នុងការរៀបចំចម្អិនអាហារមិនឈប់ឈរ ក្នុងគោលបំណងបង្កើតកំណត់ត្រាពិភពលោក Guinness World Record សម្រាប់វគ្គចម្អិនអាហារយូរបំផុត មិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ លោកស្រី Hilda Bassey ដែលជាមេចុងភៅនៅទីក្រុង Lagos បានធ្វើឲ្យប្រទេសរបស់ខ្លួន មានភាពទាក់ទាញ និងត្រូវបានគេទទួលស្គាល់ច្រើន តាមរយៈជំនាញនៃការចម្អិនអាហាររបស់ខ្លួន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ និងបានបញ្ចប់នៅយប់ថ្ងៃចន្ទ។ បន្ទាប់ពីទទួលបានជោគជ័យ ត្រូវបានកត់ចូលក្នុងសៀវភៅកំណត់ត្រា ពិភពលោក Guinness World Record គេឃើញមានប្រធានាធិបតីនីហ្សរីយ៉ា លោក Muhammadu Buhari និងបុគ្គលល្បីៗ ជាច្រើនរូប បានអបអរសាទរលោកស្រី Bassey។ តាមរបាយការណ៍បានឲ្យដឹងថា កំណត់ត្រាធ្វើម្ហូបយូរបំផុត នាពេលបច្ចុប្បន្នគឺត្រូវបានកាន់កាប់ ដោយមេចុងភៅជនជាតិឥណ្ឌា Lata Tondon ដែលកំណត់ពេលវេលា ៨៧ម៉ោង និង៤៥ នាទីក្នុងឆ្នាំ ២០១៩។ តែយ៉ាងណានៅពេលនេះ គឺបានទៅលើលោកស្រី […]

លោក ប្រាយុទ្ធ អាចនឹងដើរចេញពីឆាកនយោបាយ ក្រោយបរាជ័យក្នុងការបោះឆ្នោត, នេះបើតាមអនុប្រធានគណបក្ស

Naren May 16, 2023 16/05/2023

(បាងកក)៖ អនុប្រធានគណបក្សថៃរួបរួមជាតិ លោក ថាណាខន វ៉ាងប៊ូនកងឆាណា (Thanakorn Wangboonkongchana) បាននិយាយថា នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា អាចនឹងដើរចេញពីឆាកនយោបាយ បន្ទាប់ពីគណបក្សរបស់លោកទទួលបរាជ័យក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។ លោក ថាណាខន ធ្វើការកត់សម្គាល់ខាងលើ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោកបានគូសបញ្ជាក់ថា «គាត់ (លោក ប្រាយុទ្ធ) មិនបាននិយាយអ្វីទេ ប៉ុន្តែខ្ញុំគិតថាលោកប្រហែលជានឹងបញ្ឈប់ (អាជីពនយោបាយ)។ ខ្ញុំសង្ឃឹមថាយ៉ាងហោចណាស់ លោកឧត្តមសេនីយ៍ប្រាយុទ្ធ នឹងបន្តស្ថិតនៅក្នុងបេះដូងប្រជាជនថៃ យូរអង្វែង»។ គួរបញ្ជាក់ថា លោក ប្រាយុទ្ធ គឺជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សថៃរួបរួមជាតិ ហើយបើតាមលទ្ធផលបោះឆ្នោតគណបក្សរបស់លោកទទួលបានត្រឹមតែ៣៦ អាសនៈប៉ុណ្ណោះ ខណៈគណបក្សប្រឆាំង Move Forward ទទួលបាន១៥២អាសនៈ រីឯ Pheu Thai ទទួលបាន ១៤១អាសនៈ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

គណៈកម្មការបោះឆ្នោតថៃ ប្រកាសជាផ្លូវការថា គណបក្សចលនាឆ្ពោះទៅមុខ ឈ្នះបានអាសនៈច្រើនជាងគេ ក្រោយការរាប់សន្លឹកឆ្នោតចប់ជាស្ថាពរ

Khmerpress May 15, 2023 15/05/2023

(បាងកក)៖ នាថ្ងៃចន្ទនេះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានបញ្ចប់ជាស្ថាពរហើយនូវដំណើរការរាប់សន្លឹកឆ្នោត ដោយ​បានប្រកាសថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) គឺជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។ ប្រធានគណៈកម្មការបោះឆ្នោតថៃ លោក អ៉ីតទីផន ប៊ូ​នប្រាខុង (Ittiporn Boonpracong) បាននិយាយថា គណបក្ស MFP ឈ្នះបានអាសនៈ​សរុបចំនួន១៥១ ដែលជាចំនួនច្រើនលើសគេ។ បន្ទាប់មកគណបក្ស ភឿថៃ (Pheu Thai) ឈ្នះបាន១៤១អាសនៈ, គណបក្ស ភូមិចាយថៃ (Bhumjaithai) ឈ្នះបាន៧១អាសនៈ, គណបក្ស ប៉ាឡាងប្រាឆារ៉ាត (Palang Pracharath) ឈ្នះបាន៤០អាសនៈ ហើយ​គណបក្ស ថៃរួបរួមជាតិ (United Thai Nation) ឈ្នះបាន៣៦អាសនៈ។ បើតាមលោក អ៉ីតទីផន ៧៥.២២ភាគរយ នៃប្រជាជនមានសិទ្ធិបោះឆ្នោត បាននាំគ្នាចូល​រួមការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ ដែលជាកំណត់ត្រាថ្មីមួយ លើសពីកំណត់ត្រាចាស់៧៥.០៣ភាគរយ […]

លោក ភីថា៖ គណបក្ស MFP និងគណបក្សភឿថៃ អាចបង្កើតរដ្ឋាភិបាលចម្រុះ

Naren May 15, 2023 15/05/2023

(បាងកក)៖ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat) បានទទួលស្គាល់ថាគណបក្សរបស់លោកនឹងបង្កើត រដ្ឋាភិបាលចម្រុះមួយជាមួយគណបក្សភឿថៃ និងគណបក្សប្រឆាំងដទៃទៀត ហើយនឹងមិនចូលរួមជាមួយគណបក្សគាំទ្រដោយយោធាថៃនោះទេ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។ ថ្លែងនៅបន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបឋមកាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា លោក ភីថា បានបញ្ជាក់ថាគណបក្សចលនាឆ្ពោះទៅមុខ (MFP) និងគណបក្សភឿថៃ អាចនឹងទទួលបានប្រមូលបានអាសនៈគ្រប់គ្រាន់នៅក្នុងរដ្ឋសភា ដើម្បីបង្កើតរដ្ឋាភិបាល។ «នេះជាសញ្ញាវេជ្ជមាន។ នេះគឺជាពេលដែលថៃ ត្រូវផ្លាស់ប្ដូរ»។ នេះការបញ្ជាក់បន្ថែមរបស់លោក ភីថា។ គួរបញ្ជាក់ថា បើតាមលទ្ធផលបោះឆ្នោតបឋម គណបក្សចលឆ្ពោះទៅមុខទទួលបានអាសនៈនៅឯរដ្ឋសភា ឬសភាជាន់ទាបចំនួន ១៥១អាសនៈ ភឿថៃបាន ១៤១អាសនៈ ហើយគណបក្ស Palang Pracharath បានត្រឹមតែ៤១អាសនៈ និងគណបក្សថៃរួបរួមជាតិ បាន ៣៦អាសនៈតែប៉ុណ្ណោះ។ ចំណែកឯ គណបក្សភូមិចៃថៃ (Bhumjaithai Party) ទទួលបាន៧០អាសនៈ។ តែទោះជាបែបនេះក្ដី […]