ព័ត៌មានអន្តរជាតិ

សង្ឃថៃ ៧អង្គ​ត្រូវចាប់ខ្លួនជុំវិញករណីលួចលុយវត្តជិត ៩លានដុល្លារ

Khmerpress May 13, 2023 13/05/2023

ថៃ៖ អាជ្ញាធរថៃបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ពាក់ព័ន្ធនឹងករណីកិបកេងប្រាក់សម្រាប់សាងសង់វត្តដ៏ច្រើនសម្បើមមួយ ពោលគឺ​មានទំហំទឹកប្រាក់ជាង ៣០០លានបាត (៨,៨៧លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភានេះ។ ប្រាក់ទាំអស់នោះគឺជាប្រាក់របស់ក្រុមសប្បុរសជន ដែលបានបរិច្ចាគសម្រាប់សាងសងព្រះវិហារនិងសមិទ្ធផលនានាក្នុងវត្តមួយកន្លែងនៅខេត្ត Nakhon Ratchasima ភាគឦសានប្រទេសថៃ។ ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងចំណោមជនល្មើសទាំង ៩នាក់នោះ គឺមានជនល្មើសចំនួន ៧នាក់ជាព្រះសង្ឃ ខណៈ ២នាក់ផ្សេងទៀត គឺជាអាចារ្យ និងប្អូនស្រីបង្កើតរបស់ព្រះសង្ឃមួយអង្គ។ បើតាមអាជ្ញាធរថៃបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍បង្រ្កាបករណីកិបកេងលុយសប្បុរសជនដ៏ច្រើននេះ​​ គឺដំបូងឡើយប៉ូលិសអាចឃាត់ខ្លួនជនល្មើសបានត្រឹមតែ ៣រូបប៉ុណ្ណោះ ដោយក្នុងនោះរួមមាន ព្រះសង្ឃព្រះនាម  Kom Kongkaew និងលោកអាចារ្យវត្ត Wat Pa Thammakhiri ឈ្មោះ Wutthima Thaomor ដែលបានរួមគំនិតលួចលុយវត្តជាង ១៨០លានបាត (៥,៣លានដុល្លារ) ខណៈម្នាក់ទៀតគឺប្អូនស្រីបង្កើតរបស់ព្រះសង្ឃ Kom Kongkaew ដែលស្រ្តីរូបនេះគឺជាទទួលយកលុយទាំងអស់នោះទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់គាត់។ ក្រោយឃាត់ខ្លួនមនុស្សទាំង ៣នាក់ខាងលើនេះរួចហើយ ប៉ូលិសថៃបានធ្វើការសាកសួរនិងបន្តការស៊ើបអង្កេតរហូតរកឃើញក្រុមជនល្មើសជាព្រះសង្ឃចំនួន ៦អង្គផ្សេងទៀត ហើយគិតត្រឹមពេលអាជ្ញាធរថៃកំពុងរៀបចំបញ្ជូនក្រុមជនល្មើសទាំងអស់នេះទៅកាន់តុលាការដើម្បីទទួលទោសតាមផ្លូវច្បាប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

YouTuber ម្នាក់ប្រឈមនឹងជាប់ពន្ធនាគារ ២០ឆ្នាំ ក្រោយផលិតវីដេអូធ្លាក់យន្តហោះមួយ ដែលមានលក្ខណៈផ្ទុយពីច្បាប់អាកាសចរណ៍

Khmerpress May 12, 2023 12/05/2023

អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភានេះបានឲ្យដឹងថា មាន YouTuber ម្នាក់កំពុងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ក្រោយរូបគាត់បានផលិតវីដេអូមួយ ដែលមានលក្ខណៈផ្ទុយទាំងស្រុងទៅនឹងច្បាប់អាកាចរណ៍នៅសហរដ្ឋអាមេរិក។ YouTuber ដែលកំពុងប្រឈមនឹងបទល្មើសដ៏ធ្ងន់ធ្ងរនេះមានឈ្មោះ​ថា Trevor Jacob អាយុ ២៩ឆ្នាំ ហើយកាលពីឆ្នាំ ២០២១ កន្លងទៅរូបគាត់បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយដែលបង្ហាញថា យន្តហោះរបស់គាត់មានបញ្ហានៅពេលកំពុងបើកបរនៅលើអាកាស ហើយរូបគាត់ត្រូវបង្ខំចិត្តលោតចេញពីយន្តហោះ និងទុកឲ្យយន្តហោះធ្លាក់ចូលទៅក្នុងតំបន់ព្រៃ Los Padres National Forest ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ ក្នុងវីដេអូក៏បានបង្ហាញអំពីដំណើរផ្សងព្រេងរបស់គាត់ក្រោយលោតចុះពីលើយន្តហោះរហូតរកបានជំនួយផងដែរ  ពោលគឺសកម្មភាពទាំងស្រុងរបស់គាត់វាហាក់ដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្តអីចឹង។ ក្រោយមកអាជ្ញាធរអាមេរិកបានរកឃើញថា ហេតុការណ៍ធ្លាក់យន្តហោះរបស់លោក Trevor Jacob នោះមិនមែនជារឿងចៃដន្យឡើង តែវាគឺជាការគ្រោងទុករបស់គាត់ ហើយក្រោយមានហេតុការណ៍ធ្លាក់យន្តហោះនោះបាន ២-៣ ថ្ងៃ លោក Trevor Jacob ថែមទាំងបានទៅកម្ទេចយន្តហោះនោះចោលបន្ថែមទៀតផង ដើម្បីកុំឲ្យក្រុមជំនាញផ្នែកអាកាសចរណ៍អាចទៅពិនិត្យអំពីមូលហេតុនៃការធ្លាក់យន្តហោះនោះបាន។ លោក Trevor Jacob ថែមទាំងបានផ្តល់ព័ត៌មានក្លែងក្លាយជាច្រើនករណីទៅកាន់អាជ្ញាធរផងដែរដើម្បីបញ្ជាក់ថា យន្តហោះរបស់គាត់ពិតជាមានបញ្ហាប្រាកដមែន ហើយសកម្មភាពទាំងស្រុងរបស់គាត់គឺជារឿងចៃដន្យទាំងអស់។អាជ្ញាធរអាមេរិកបានរកឃើញផងដែរថា លោក Trevor Jacob បានទទួលប្រាក់ឧបត្ថម្ភយ៉ាងច្រើនពីម្ចាស់ក្រុមហ៊ុនផលិតកាបូបដែលគាត់បានស្ពាយបង្ហាញក្នុងវីដេអូ និងពីក្រុមហ៊ុន YouTube ខណៈសកម្មភាពរបស់គឺជារឿងខុសច្បាប់អាកាសចរណ៍របស់អាមេរិកទាំងស្រុងតែម្តង។ […]

តុលាការថៃផ្តន្ទាទោសជនល្មើស ២នាក់ប្តីប្រពន្ធឲ្យជាប់ពន្ធនាគារ ១២,៦៤០ឆ្នាំ ជុំវិញករណីឆបោកប្រាក់ជាង ៣៨លានដុល្លារ

Khmerpress May 11, 2023 11/05/2023

ថៃ៖ ​តុលាការថៃសម្រេចផ្តន្ទាទោសជនខិលខូច ២នាក់ឲ្យជាប់ពន្ធនាគាររហូតដល់ ១២,៦៤០ឆ្នាំ ជុំវិញករណីឆបោកប្រាក់ជាង ៣៨លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភានេះ។ ជនខិលខូចទាំង ២រូបនោះរួមមានអ្នកស្រី Wantanee Tippaveth និងលោក Methi Chinpha ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា ហើយបទល្មើសដែលពួកគាត់ប្រព្រឹត្តនោះគឺបានកើតឡើងតាំងពីឆ្នាំ ២០១៩ម្ល៉េះ ខណៈសកម្មភាពបោកប្រាស់របស់ពួកគាត់គឺត្រូវបានធ្វើឡើងក្រោមរូបភាពកៀរគរពលរដ្ឋតាមបណ្តាញសង្គម Facebook ឲ្យយកប្រាក់មកវិនិយោគជាមួយពួកគាត់ និងអាចទទួលបានប្រាក់ចំណេញត្រលប់ទៅវិញរហូតដល់ ៩៣% នៃប្រាក់ដើម។ ប្រភពខាងលើបញ្ជាក់ថា ពលរដ្ឋដែលបានចាញ់បោកប្តីប្រពន្ធទាំង ២នាក់នេះគឺមានចំនួនសរុប ២,៥៣៣នាក់ ហើយប្រាក់ដែលពួកគាត់បានឆបោកសរុបវិញមានចំនួន ១,៣ពាន់លានបាត (៣៨,៧ លានដុល្លារ)។ ជុំវិញការអនុវត្តទោសរបស់ពួកគាត់នឹងត្រូវធ្វើឡើងតាមលក្ខខណ្ឌច្បាប់មួយចំនួនដូចជា តុលាការព្រហ្មទណ្ឌថៃបានសម្រេចអនុគ្រោះប​ន្ថយទោសរបស់ពួកគាត់មកសល់ត្រឹម ៥,០៥៦ឆ្នាំ ដោយផ្អែកថា ពួកគាត់បានចូលខ្លួនមកសារភាពទោស និងបានសហការណ៍ជាមួយប៉ូលិសជំនាញដើម្បីបំបែកសំណុំរឿងមួយនេះឲ្យបានឆាប់រហ័ស។ មួយវិញទៀតយោងទៅតាមច្បាប់ពិសេសមួយដែលកំណត់ឲ្យជនល្មើសក្នុងករណីដូចពួកគាត់មិនត្រូវជាប់ពន្ធនាគារលើសពី ២ទស្សវត្សរ៍នោះ គឺប្តីប្រពន្ធទាំង ២រូបនេះទំនងជាត្រូវជាប់ពន្ធនាគារក្នុងរយៈពេលត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ ខណៈទោសដែលសល់ទាំងអស់នឹងត្រូវព្យួរទុកពេញមួយជីវិតរបស់ពួកគាត់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្តេចយូធូប Mr Beast ជួយជនពិការកម្ពុជា ២ពាន់នាក់ឲ្យមានឱកាសដើរឡើងវិញម្តងទៀត (មានវីដេអូ)

Khmerpress May 10, 2023 10/05/2023

ស្តេចយូធូប Mr Beast បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបញ្ចេញវីដេអូមួយស្តីការជួយជនពិការនៅក្នុងប្រទេសកម្ពុជាត្រូវបានគេបង្ហោះលើបណ្តាញសង្គម YouTube និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់អ៊ឺនធឺណិតនៅលើពិភពលោក។ វីដេអូដ៏គួរឲ្យចាប់អារម្មណ៍នោះមានចំណងជើងថា “I helped 2000 Amputees Walk Again” ឬមានន័យជាខេមរភាសាថា “ខ្ញុំបានជួយជនពិការចំនួន ២,០០០នាក់ឲ្យដើរម្តងទៀត” និងត្រូវបានបង្ហោះដោយ Channel មានឈ្មោះថា Beast Philanthropy មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ខ្លឹមសារនៅក្នុងវីដេអូនោះបានបង្ហាញថា មានជនពិការជើងនៅក្នុងប្រទេសកម្ពុជាជាច្រើននាក់ត្រូវបានក្រុមសប្បុរសជនអន្តរជាតិជួយសង្គ្រោះតាមរយៈការផ្តល់ជូននូវជើងសិប្បនិមិត្ត ផ្តល់ឱកាសឲ្យពួកគេបានរៀនសូត្រ មានការងារធ្វើ និងអាចសម្រេចក្តីស្រមៃធ្វើដំណើរទៅកាន់ក្រៅប្រទេសផងដែរ។ តាមការអះអាងរបស់ម្ចាស់គណនី YouTube បានបញ្ជាក់ថា ប្រាក់ដែលគាត់អាចរកបានពីវីដេអូ និងការផ្សាយពាណិជ្ជកម្មក្នុងវីដេអូរបស់គាត់គឺគាត់យកទៅជួយជនពិការទាំងអស់នោះ។ លោកអ្នកអាចទស្សនាវីដេអូមួយនេះដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

យោធា​មីយ៉ាន់ម៉ា​លើក​លែង​ទោស​ដល់អ្នក​ទោស​នយោបាយ​ជាង ​២,០០០​នាក់ ប៉ុន្តែគ្មានឈ្មោះលោកស្រី ​អ៊ុងសាន ស៊ូជី

Khmerpress May 4, 2023 04/05/2023

យោធា​មីយ៉ាន់ម៉ា​បាន​លើក​លែង​ទោស​ដល់អ្នក​ទោស​នយោបាយ​ជាង ​២,០០០​នាក់ ប៉ុន្តែលោកស្រី ​អ៊ុងសាន ស៊ូជី ហាក់​មិន​ស្ថិត​ក្នុង​ចំណោមនោះ​ទេ។ យោធាមីយ៉ាន់ម៉ាបានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃពុធថា ខ្លួនគ្រោងនឹងផ្តល់ការលើកលែងទោសដល់អ្នកទោសនយោបាយចំនួន ២,១៥៣ នាក់ នៅចំថ្ងៃបុណ្យវិសាខបូជា។ ពួកគេទាំងនោះគឺជាមនុស្សដែលត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កគ្រោះថ្នាក់ដល់យោធា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ហើយក្នុង​ចំណោមពួកគេ មានយ៉ាង​ហោច​ណាស់ ៥​នាក់ ​ជា​អ្នក​កាសែត។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ដែលត្រូវបានដោះលែងពីពន្ធនាគារនៅទីក្រុងយ៉ាំងហ្គោនដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា បានប្រាប់ NHK ថា គាត់នឹងត្រូវដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានទទួលទោសពេញមួយអាណត្តិ។ លោក​បាន​ហៅ​ការ​លើក​លែង​ទោស​នេះ​ថា​ ដូចជារឿងសម្ដែង។ ជម្រាបដែរថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់គុក ៣៣ឆ្នាំ ហើយលោកស្រីទំនង​ជា​មិន​ត្រូវបាន​លើក​លែង​ទោស​ទេ ព្រោះ​ទោសរបស់គាត់ខុសពីអ្នកដែលត្រូវដោះ​លែង។ ពួកយោធា​ហាក់​ដូចជា​បាន​ប្រើ​កាយវិការ​នេះ ដើម្បី​បញ្ចៀស​ការ​រិះគន់​អន្តរជាតិ​ ក្រោយទើបបើកការ​វាយ​ប្រហារ​តាម​អាកាស​ដែល​ខ្លួន​បាន​ធ្វើ​ប្រឆាំង​នឹង​ជន​ស៊ីវិល និង​វិធានការ​ផ្សេង​ទៀតនាពេលថ្មីៗនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Godfather of AI ប្រកាសលាឈប់ពី Google ដើម្បីព្រមានពីហានិភ័យដែល AI នឹងនាំមកដល់

Naren May 3, 2023 03/05/2023

(បរទេស)៖ បិតា AI ឬ Godfather of AI ក្រុមហ៊ុន Google លោក Geoffrey Hinton ប្រកាសលាលែងពីតំណែងបន្ទាប់ពីកិច្ចខិតខំបង្កើត AI រយៈពេល ១០ ឆ្នាំរបស់លោក ជាមួយនឹងខ្លឹមសារព្រមានអំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាមួយនេះថា AI នឹងលុបបំបាត់ការងារជាច្រើន និងបង្កើតពិភពលោកមួយដែលមនុស្សជាច្រើននឹង «មិនអាចញែកដឹងថាអ្វីជាការពិត»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។ Geoffrey Hinton គឺជាជនជាតិអង់គ្លេស-កាណាដា មានវ័យ ៧៥ឆ្នាំ និងជាអ្នកចិត្តសាស្រ្ត និងវិទ្យសាស្រ្តកុំព្យូរទ័រ។ លោកបានចូលរួមជាមួយ Google ក្នុងឆ្នាំ២០១៣ បន្ទាប់ពី Google បានទិញយកក្រុមហ៊ុន DNNresearch របស់លោក។ Hinton ត្រូវបានគេទទួលស្គាល់ថាជាបិតា AI ខណៈលោកបានសិក្សាទៅលើផ្នែកបញ្ញាសិប្បនិមិត្ត AI នេះចាប់តាំងពីឆ្នាំ១៩៨៧ ម្លេះ ហើយលោកទទួលបានពានរង្វាន់ជាបន្តបន្ទាប់ទៅលើផ្នែកស្រាវជ្រាវ ខណៈឆ្នាំ២០១៨ លោកបានឈ្នះពានរង្វាន់ Turing Award ដែលអ្នកខ្លះហៅថា«រង្វាន់ណូបែលកុំព្យូទ័រ»។ […]

ស្ងាត់ៗ Jack Ma ទទួលបានតំណែងជាសាស្រ្តាចារ្យកិត្តិយសពីសាកលវិទ្យាល័យជប៉ុន

Naren May 2, 2023 02/05/2023

(បរទេស)៖ បន្ទាប់ពីបាត់មុខជាសាធារណៈអស់រយៈពេល ២ឆ្នាំ ពេលនេះកំពូលមហាសេដ្ឋីចិនលោក Jack Ma ចាប់ផ្តើមលេចមុខបណ្តើរៗមកវិញហើយក្រោយរដ្ឋាភិបាលចិនបន្ថូរបន្ថយទោស។ ដោយឡែកនៅរសៀលថ្ងៃចន្ទសប្តាហ៍នេះទទួលបានរបាយការណ៍មកថា Jack Ma បានធ្វើដំណើរទៅសួរសុខទុក្ខនៅសាកលវិទ្យាល័យជប៉ុន(University of Japan) ខណៈលោកទើបតែទទួលតួនាទីថ្មីមួយទៀតក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ឧសភា ឆ្នាំ២០២៣។ Jack Ma គឺជាអ្នកជំនួញជនជាតិចិន និងជាសហស្ថាបនិកក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញលំដាប់ពិភពលោក។ បុរសជនជាតិចិនវ័យ ៥៨ឆ្នាំរូបនេះ បានចាកចេញពីប្រទេសចិនដីគោកនៅអំឡុងចុងឆ្នាំ២០២០ បន្ទាប់ពីលោករិះគន់ទៅលើប្រព័ន្ធច្បាប់របស់រដ្ឋ និងមានដីការចាប់ខ្លួនជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ចាស់របស់សារព័ត៌មាន CNN នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ជនសង្ស័យរូបនេះត្រូវបានដាក់នៅក្រោម «វិធានការបង្ខិតបង្ខំ» តាំងពីថ្ងៃទី ២៥ ខែមេសា ដោយសង្ស័យថា បាន «ឃុបឃិតជាមួយកងកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលចិននៅក្រៅប្រទេស» ដើម្បី «ញុះញង់ឱ្យមានអបគមន៍»។ ដោយឡែកកាលពីពេលថ្មីៗនេះ Jack Ma ទើបតែទទួលតួនាទីថ្មីជាសាស្រ្តាចារ្យកិត្តិយសមួយពីសាលាធុរកិច្ចនៃសាកលវិទ្យាល័យហុងកុង ដែលមានទំនាក់ទំនងជាមួយសាលកវិទ្យាល័យជប៉ុន […]

នេប៉ាល់ នឹងប្រគល់ពូជស្រូវ «កាឡានាម៉ាក់» ជាអង្ករសំខាន់សម័យ​ពុទ្ធកាល ទុកជាអំណោយសម្រាប់កម្ពុជា

Khmerpress May 1, 2023 01/05/2023

(នេប៉ាល់)៖ ពូជស្រូវមួយប្រភេទមានឈ្មោះថា កាឡានាម៉ាក់ (Kalanmak) ដែលគេជឿថា ត្រូវបានដាំដុះតាំងតែពីសម័យពុទ្ធកាលមកនោះ នឹងត្រូវដឹកចេញពីខេត្តលុមប៊ីនី (Lumbini) ប្រទេសនេប៉ាល់ មកកាន់ប្រទេសកម្ពុជា សម្រាប់ជាអំណោយ។ ក្នុងឱកាសនៃពិធីបុណ្យ «បុណ្យវិសាខបូជា» លើកទី២៥៦៧ អនុប្រធានមូលនិធិអភិវឌ្ឍន៍ Lumbini ភិក្ខុ Metteyya (Bhikshu Metteyya) នឹងប្រគេនពូជស្រូវ Kalanamak ដល់សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ។ យោងទៅតាមរឿងព្រេងត្រូវបានគេដំណើរនិទានថា ព្រះពុទ្ធព្រះអង្គទ្រង់សព្វព្រះរាជហរទ័យសោយអង្ករកាឡានាម៉ាក់នេះ នៅពេលដែលព្រះអង្គទ្រង់នៅលើផែនដី។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រោសប្រទានពរដល់កសិករ ដែលបានគោរពបម្រើព្រះអង្គក្នុងដំណើរមួយរបស់ព្រះអង្គ បន្ទាប់ពីព្រះអង្គទ្រង់បានត្រាស់ដឹង។ អង្ករកាឡានាម៉ាក់នេះ គឺត្រូវបានគេដាំនៅតំបន់ជនបទនៃក្រុង Kapilavastu និងក្រុងលុម្ពីនី នៃប្រទេសនេប៉ាល់ អស់រយៈពេលជាង ៥០០០ឆ្នាំមកហើយ ដែលជាប្រភេទអង្ករបុរាណ និងពិសិដ្ឋ។ អង្ករនេះគឺមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងព្រះពុទ្ធសាសនា ហើយត្រូវបានចាត់ទុកថាជាអាហារដ៏ពិសិដ្ឋនៅក្នុងសហគមន៍ពុទ្ធសាសនាជាច្រើន។ អង្ករកាឡានាម៉ាក់នេះត្រូវបានគេប្រើជាញឹកញាប់នៅក្នុងពិធីបុណ្យបូជាចំពោះព្រះពុទ្ធសាសនា ហើយជាទូទៅត្រូវបានប្រគេនជូនព្រះសង្ឃជាការគោរពនិងដឹងគុណ។ ពូជស្រូវនេះ មិនត្រឹមតែត្រូវបានគោរពចំពោះជំនឿខាងផ្នែកសាសនាប៉ុណ្ណោះទេ ប៉ុន្តែពូជស្រូវនេះក៏មានក្លិនក្រអូបយ៉ាងពិសេសផងដែរ ដែលត្រូវបានគេនិទានថា ជាអំណោយរបស់ព្រះសម្មាសម្ពុទ្ធ។ ការស្រាវជ្រាវ […]

ចិនកំពុងពិចារណាអនុញ្ញាតឲ្យស្រ្តីនៅលីវទូទាំងប្រទេសអាចមានកូនដោយស្របច្បាប់ ដើម្បីឆ្លើយតបនឹងបញ្ហាធ្លាក់ចុះចំនួនប្រជាជន

Khmerpress April 29, 2023 29/04/2023

ចិន៖ ប្រទេសចិនកំពុងពិចារណាអនុវត្តច្បាប់អនុញ្ញាតឲ្យពលរដ្ឋជាស្រ្តីនៅលីវទូទាំងប្រទេសទទួលបា​នសិទ្ធមានកូនដោយស្របច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសានេះ។ ការពិចារណាលើចំណុចខាងលើនេះគឺត្រូវបានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលចិនកំពុងព្យាយាមដាក់ចេញគោលនយោបាយសំខាន់ៗជាច្រើនដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះអត្រាកំណើត​ប្រជាជន ដែលបានកើតឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ គួរកត់សម្គាល់ថា ច្បាប់អនុញ្ញាតឲ្យស្រ្តីនៅលីវអាចមានកូនដោយស្របច្បាប់នេះគឺកំពុងត្រូវបានអនុវត្តតែនៅក្នុងខេត្ត Sichuan ភាគខាងត្បូងនៃប្រទេសចិនប៉ុណ្ណោះ បើគិតត្រឹមពេលបច្ចុប្បន្ននេះ។ ក្នុងការអ​នុវត្តច្បាប់ពិសេសនេះគឺស្រ្តីនៅលីវទាំងអស់អាចទទួលបានសិទ្ធដូចស្រ្តីរៀបការស្របច្បាប់ទូទៅដែរ ដូចជាមានសិទ្ធឈប់សម្រាកមាតុភាព ទទួលបានប្រាក់ឧបត្ថម្ភពេលសម្រាលកូន និងអាចចុះបញ្ជីជាតិកំណើតឲ្យកូនបានដោយស្របច្បាប់ផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមឆ្នាំ ២០២១ ចិនមានពលរដ្ឋផ្លូវការសរុបចំនួន ១,៤១២ពាន់លាននាក់ ហើយយោងតាមការព្យាករណ៍បានបង្ហាញថា ចំនួនពលរដ្ឋចិននឹងធ្លាក់ចុះយ៉ាងច្រើននៅពេលអនាគត ខណៈនៅត្រឹមឆ្នាំ ២០៨០ ចំនួនពលរដ្ឋចិននឹងត្រូវធ្លាក់ចុះនៅសល់ក្រោម ១ពាន់លាននាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទីក្រុងហូជីមិញ គ្រោងនឹងសាកល្បងរថយន្តអគ្គិសនី សម្រាប់ដំណើរទេសចរណ៍នៅជុំវិញទីក្រុង

Khmerpress April 28, 2023 28/04/2023

យោងតាមសារព័ត៌មាន VNExpress បានឱ្យដឹងថា នាយកដ្ឋានដឹកជញ្ជូនទីក្រុងហូជីមិញ បានស្នើឱ្យសាកល្បងប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរជុំវិញទីក្រុងភាគខាងត្បូងមួយនេះ។ ក្រោមសំណើនេះ ទីក្រុងនឹងដំណើរការរថយន្តអគ្គិសនីចំនួន ២០០គ្រឿង ដែលនីមួយៗអាចផ្ទុកអ្នកដំណើរពី ៥ ទៅ ១៤ នាក់ ជាមួយនឹងល្បឿនអតិបរមា ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ដំណើរទេសចរណ៍ជុំវិញទីក្រុង ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសនេះ។ ជាដំបូង រថយន្តអគ្គិសនីចំនួន ៧០គ្រឿង ដែលចំណុះពី ៨-១០ កៅអី នឹងត្រូវបានគេដាក់ឱ្យដំណើរការ ហើយនៅដំណាក់កាលបន្ទាប់មកទៀត នឹងមានរថយន្តចំណុះ ៧កៅអី ឬតិចជាងនេះ ចំនួន ៦០ គ្រឿង និងរថយន្តចំណុះពី ១១ ទៅ ១៤ កៅអី ចំនួន ៧០ គ្រឿង ត្រូវដាក់បម្រើការបន្ថែមពីលើនោះទៀត ខណៈសេវានេះនឹងដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃ។ អ្នកទេសចរអាចកក់សេវាកម្មរថយន្តអគ្គិសនីតាមរយៈកម្មវិធីទូរស័ព្ទ ឬដោយផ្ទាល់ជាមួយបុគ្គលិកបានយ៉ាងងាយស្រួលបំផុត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត